Author: ធឿន មករា

  • ខែត្រជាក់​គួរ​ងូតទឹក​ក្ដៅ​ ឬទឹក​ត្រជាក់​? មួយ​ណា​ល្អ​ជាង​សម្រាប់​សុខភាព​?

    ខែត្រជាក់​គួរ​ងូតទឹក​ក្ដៅ​ ឬទឹក​ត្រជាក់​? មួយ​ណា​ល្អ​ជាង​សម្រាប់​សុខភាព​?

    ការ​ងូតទឹក​ គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​មួយចំនួន​ ដែល​មនុស្ស​គ្រប់រូប​ធ្វើ​នៅពេល​ព្រឹក​ និង​ពេលល្ងាច​។ នៅពេល​អ្នក​ងូតទឹក​ វា​ផ្តល់​ឱ្យ​អ្នក​នូវ​ពេលវេលា​ដ៏​ល្អ​សម្រាប់​សម្អាត​រាងកាយ​របស់​អ្នក​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗមាន​អត្ថ​ប្រយោជន៍​ដែរ​ឬទេ​? ភាគច្រើន​យើង​គឺជា​មនុស្ស​ងូតទឹក​ត្រជាក់​ ប៉ុន្ដែ​ការ​ផ្លាស់​ប្តូរ​តិចតួច​ក្នុង​ទម្លាប់​អាច​ផ្តល់​នូវ​ប្រយោជន៍​ខ្ពស់​សម្រាប់​ការ​គេង​របស់​អ្នក​ ជាពិសេស​ប្រសិនបើ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុង​ការសម្រាក​ ឬការ​គេងលក់​នៅពេល​យប់​ អ្នក​អាច​សាកល្បង​ងូតទឹក​ក្ដៅ​ ដើម្បី​បន្ថយ​ភាព​តានតឹង​។ គេ​អាច​និយាយ​ថា​នេះ​ គឺជា​ទម្លាប់​ធម្មតា​មួយ​សម្រាប់​ការសម្រាក​សាច់ដុំ​មុន​ពេល​គេង​ ដោយសារតែ​ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​រំញោច​ និង​មាន​អារម្មណ៍​ងងុយគេង​។ ចង់​ដឹង​ តោះ​តាមដាន​ទាំងអស់គ្នា​ នេះ​ជា​អត្ថ​ប្រយោជន៍​នៃ​ការ​ងូតទឹក​ក្តៅ​ និង​ទឹក​ត្រជាក់​។

    ការ​ងូតទឹក​ក្ដៅ​
    ក្រោយពេល​បញ្ចប់​ការងារ​ពេញមួយថ្ងៃ​ គ្មាន​អ្វី​ស្រួល​ជាង​ការ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗនោះ​ទេ​ ដើម្បី​ធ្វើ​ឱ្យ​ស្រស់ស្រាយ​អារម្មណ៍​ឡើងវិញ​។ ចំណុច​ខាងក្រោម​នេះ​ ជា​ទង្វើ​ឆ្លើយតប​នៃ​រាងកាយ​របស់​អ្នក​ទៅ​នឹង​ការ​ងូតទឹក​ក្ដៅ​ ៖
    1. សម្រួល​សាច់ដុំ​ដែល​ឈឺចាប់​ : ដូចគ្នា​ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​បិត​កៅអៀក​លើ​សាច់ដុំ​ដែល​ឈឺចាប់​ដែរ​ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​សម្រាល​សាច់ដុំ​ដែល​ឈឺចាប់​ សម្រួលការ​រមួល​សាច់ដុំ​ និង​ការតានតឹង​របស់​សាច់ដុំ​។ ការ​ងូតទឹក​ក្ដៅ​ ក៏​ជួយ​បង្កើន​ចរន្តឈាម​រត់​នៅក្នុង​រាងកាយ​ ដែល​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​ច្រើន​ ជំរុញ​ការ​ព្យាបាល​សាច់ដុំ​ និង​កាត់បន្ថយ​ការ​រលាក​សាច់ដុំ​ជាដើម​។
    2. សម្រួល​ផ្លូវដង្ហើម​ : តើ​អ្នក​ធ្លាប់​ស្ទះ​ស្លេ​សក្នុង​ច្រមុះ​ទេ​? ចំហាយ​ដែល​ចេញពី​ទឹក​ក្ដៅ​ មាន​មុខងារ​ជា​ថ្នាំ​ធម្មជាតិ​រំ​លា​យស្លេ​សនៅ​ក្នុង​ច្រមុះ​ កាត់បន្ថយ​ជំងឺ​ផ្ដាសាយ​ ដោយសារតែ​ចំហាយទឹក​ក្ដៅ​ដែល​ផ្ដល់​សំណើម​ដល់​រន្ធច្រមុះ​ជានិច្ច​។
    3. ស្បែក​កាន់តែ​ស្រស់ថ្លា​ : ការ​ងូតទឹក​ក្ដៅ​ ជួយ​ពង្រីក​រន្ធញើស​ ដូចនេះ​វា​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទន់​ និង​មាន​សុខភាព​ល្អ​។ មនុស្ស​មួយចំនួន​ បាន​ណែនាំ​ឱ្យ​ងូតទឹក​ក្ដៅ​ ដើម្បី​ជួយ​បើក​រន្ធញើស​សម្អាត​ស្បែក​ និង​បង្ហូរញើស​ពី​ស្បែក​។ ដូចគ្នា​ទៅ​នឹង​ការប្រើ​ចំហាយទឹក​ ឬកន្សែង​ក្ដៅ​ឧណ្ហ​ៗជូត​មុខ​ដែរ​។

    ចុះ​ហេតុអ្វី​យើង​ត្រូវ​ងូតទឹក​ត្រជាក់​? ហើយ​បើ​ងូតទឹក​ត្រជាក់​ក្នុង​អំឡុង​ខែត្រជាក់​ អាច​ប៉ះពាល់​ដល់​សុខភាព​ឬទេ​?
    ការ​ងូតទឹក​ត្រជាក់​
    ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹកព្រលឹម​ នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែ​មាន​អារម្មណ៍​ងងុយគេង​ ហើយ​គេង​មិន​ចង់​ក្រោក​នៅពេល​ម៉ោង​ឈប់សម្រាក​ថ្ងៃត្រង់​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​កីឡា​ ដែល​សិក្សា​អំពី​ទម្លាប់​បុរាណ​មួយចំនួន​បាន​លើកឡើង​ថា​ ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក​ ពិតជា​ធ្វើ​ឱ្យ​អ្នក​អាច​រៀបចំខ្លួន​បាន​ល្អ​ប្រសើរ​ ដើម្បី​បំពេញការងារ​ពេញមួយថ្ងៃ​។ តែរ​ដូវ​រងា​បែបនេះ​ យើង​ជឿ​ថា​ គ្មាន​នរណា​ម្នាក់​ចង់​ងូតទឹក​ត្រជាក់​នោះ​ទេ​ ក៏ប៉ុន្ដែ​ បើ​តាម​ទី​ជនបទ​វិញ​ នៅតែ​ចៀស​មិន​ផុត​ពី​ការ​ងូតទឹក​ត្រជាក់​ឡើយ​។

    ការ​ងូតទឹក​ត្រជាក់​មានប្រយោជន៍​អ្វីខ្លះ​?
    1. ស្បែក​ និង​រោម​ : ទឹក​ត្រជាក់​ មាន​ឥទ្ធិពល​ផ្ទុយពី​ទឹក​ក្ដៅ​ នៅពេល​ជ្រាបចូល​រន្ធញើស​ វា​បាន​បិទ​រន្ធញើស​ ឬធ្វើ​ឱ្យ​របកស្បែក​ចាស់​ រួច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​ថ្មី​ដុះឡើង​តឹងណែន​ល្អ​។ ដូច្នេះហើយ​គេ​ជឿជាក់​ថា​ ចំណុច​នេះ​ទឹក​ត្រជាក់​ជួយ​រក្សា​សំណើម​ដល់​ស្បែក​ និង​ការពារ​ភាព​កខ្វក់​មិន​ឱ្យ​ជ្រាបចូល​ក្នុង​ស្បែក​ ជាពិសេស​ពពួក​បាក់តេរី​។ ចំពោះ​ស្បែក​ក្បាល​ ទឹក​ត្រជាក់​ បន្តឹង​ស្បែក​ក្បាល​ បង្កើន​សមត្ថភាព​បណ្ដុះ​សក់​របស់​រន្ធ​សក់​នៅ​លើ​ក្បាល​ ធ្វើ​ឱ្យ​សរសៃសក់​កាន់តែ​រឹងមាំ​ខ្លាំង​។
    2. បង្កើន​ភាពស៊ាំ​ប្រឆាំង​មេរោគ​ និង​ជួយ​ឱ្យ​ចរន្ត​រត់​លំហូរ​ឈាម​ដំណើរការ​បាន​ល្អ​ : ក្រៅពី​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដល់​ស្បែក​ ទឹក​ត្រជាក់​ក៏​ជួយ​បង្កើន​ចរន្ត​រត់​នៃ​លំហូរ​ឈាម​ឱ្យ​កាន់តែ​ល្អ​ផង​ដែរ​។ នៅពេល​ទឹក​ត្រជាក់​ប៉ះ​ស្បែក​ សរសៃឈាម​នឹង​រួម​ ហើយ​ចរន្ត​រត់​របស់​ឈាម​ បង្កើត​លំហូរ​ដែល​ផ្ដោត​តែ​ទៅកាន់​តែ​សរីរាង្គ​សំ​ខាន់​ៗក្នុង​រាងកាយ​តែប៉ុណ្ណោះ​។ ទឹក​ត្រជាក់​នឹង​ជួយ​បង្កើន​កម្ដៅ​នៅក្នុង​ខ្លួន​ ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​ជំងឺ​។
    3. បន្ថយ​អាការ​រលាក​សន្លាក់​ : កីឡាករ​ដែល​ត្រាំ​ក្នុង​អាងទឹក​កក​ ជឿជាក់​ថា​ វា​ជួយ​កាត់បន្ថយ​ការ​រលាក​ ឬបង្កើន​ដំណើរការ​ស្ដារ​ថាមពល​ឡើងវិញ​របស់​សាច់ដុំ​។ ដោយសារ​តែ​ដុំទឹកកក​រឹប​សរសៃឈាម​ និង​ធ្វើ​ឱ្យ​ចុង​នៃ​សរសៃប្រសាទ​ស្ពឹក​ ដែល​នេះ​ជា​វិធី​សាស្រ្ត​បញ្ជាក់​ថា​ ការ​ងូតទឹក​ត្រជាក់​ អាច​បន្ធូរបន្ថយ​ការឈឺចាប់​សាច់ដុំ​បាន​យ៉ាង​ល្អ​។

    តើ​យើង​គួរតែ​ងូតទឹក​ក្ដៅ​ ឬងូតទឹក​ត្រជាក់​?
    ដោយសារតែ​ការ​ងូតទឹក​ទាំងពីរ​ប្រភេទ​នេះ​ ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ល្អ​រៀង​ៗខ្លួន​ ដូចនេះ​ តើ​ការ​ងូតទឹក​ប្រភេទ​ណា​ដែល​ល្អ​សម្រាប់​អ្នក​? អ្នក​អាច​ជ្រើសរើស​ការ​ងូតទឹក​ ដែល​អ្នក​ពេញចិត្ត​ ប៉ុន្តែ​មាន​ឧទាហរណ៍​មួយចំនួន​ ដែល​ត្រូវ​ជ្រើសរើស​យក​តែមួយ​ប៉ុណ្ណោះ​។
    តើ​អ្នកមាន​ជំងឺ​គេង​មិន​លក់​ឬទេ​? បើ​មាន​អ្នក​ត្រូវ​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗល្អ​ជាង​។ បើ​ពិបាក​គេង​ អ្នក​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗនៅពេល​យប់​ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ធូរស្រាល​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឱ្យ​រាងកាយ​សម្រប​ទៅ​និង​សីតុណ្ហភាព​បាន​យ៉ាង​ល្អ​ផង​ដែរ​ ។ នៅពេល​ដែល​អ្នក​ចេញពី​បន្ទប់ងូតទឹក​ដែល​ក្ដៅ​ឧណ្ហ​ៗ ចូលក្នុង​បន្ទប់គេង​ដែល​ត្រជាក់​ សីតុណ្ហភាព​ក្នុង​រាងកាយ​ ចង្វាក់​បេះដូង​ និង​ចង្វាក់​ផ្លូវដង្ហើម​ធ្លាក់ចុះ​ ដែល​ជា​សញ្ញា​បង្ហាញថា​ ដល់ពេល​គេង​ហើយ​។

    តើ​គប្បី​ងូតទឹក​ក្ដៅ​ ឬទឹក​ត្រជាក់​ ក្រោយ​ពេល​ហាត់ប្រាណ​រួច​? កីឡាករ​ជំនាញ​ និង​មិន​មាន​ជំនាញ​ បាន​ចូល​ត្រាំ​ក្នុងទឹក​កក​ ក្រោយ​ពេល​ហាត់ប្រាណ​ ដើម្បី​ជួយ​បង្កើន​សាច់ដុំ​ឱ្យ​មាន​កម្លាំង​កាន់តែ​ខ្លាំង​ ដូចនេះ​ អ្នក​អាច​សាកល្បង​ជម្រើស​រវាង​ទឹក​ក្ដៅ​ និង​ទឹក​ត្រជាក់​។ អ្នកឯកទេស​មួយចំនួន​ជឿជាក់​ថា​ ជម្រើស​រវាង​ការ​ងូតទឹក​ក្ដៅ​ និង​ការ​ងូតទឹក​ត្រជាក់​ ក្រោយ​ពេល​ហាត់ប្រាណ​ ជួយ​បង្កើន​ដំណើរការ​រត់​នៃ​ចរន្តឈាម​ និង​បំបាត់​ជាតិពុល​ក្នុង​រាងកាយ​បាន​ដូចគ្នា​៕

  • អ្នកម្ដាយ​ថ្មោងថ្មី​ និង​ជំនឿ​ខុស​ៗ 4យ៉ាង​ក្នុង​ការ​បំបៅ​ដោះ​កូន​

    អ្នកម្ដាយ​ថ្មោងថ្មី​ និង​ជំនឿ​ខុស​ៗ 4យ៉ាង​ក្នុង​ការ​បំបៅ​ដោះ​កូន​

    ពេល​និយាយ​ពី​ការ​បំបៅ​ដោះ​កូន​ មាន​ជំនឿ​ជាច្រើន​ និង​ការ​និយាយ​ប្រាប់​តៗ​គ្នា​មក​ រហូត​អាច​ធ្វើ​ឱ្យ​អ្នកម្ដាយ​ជាច្រើន​នាក់​យល់​ច្រឡំ​ និង​វិលវល់​មិន​ប្រាកដ​ក្នុងចិត្ត​ថា​ តើ​ជំនឿ​ទាំងនោះ​ត្រឹមត្រូវ​ឬទេ​? ដូច្នេះ​ថ្ងៃនេះ​ យើង​នឹង​នាំ​យកចំណេះ​ដឹង​ល្អ​ៗមក​ជម្រាប​ជូន​អ្នកម្ដាយ​ថ្មោងថ្មី​ ដើម្បី​បាន​កែខៃ​ជំនឿ​ខុស​ៗក្នុង​ការ​បំបៅ​ទឹកដោះ​កូន​ ដូចតទៅ​…។

    1. យកចិត្ត​ទុកដាក់​បំបៅ​ដោះ​កូន​ រហូត​ភ្លេច​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​
    អ្នកម្ដាយ​ភាគច្រើន​តែង​កើតមាន​បញ្ហា​លើ​ការ​មិន​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​ ព្រោះ​គិតថា​ ការ​បំបៅ​ទឹកដោះ​កូន​ គឺជា​រឿង​បន្ទាន់​ និង​សំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​មុនគេ​បង្អស់​ តែ​បែរជា​ភ្លេច​នឹកគិត​ថា​ ទឹកដោះ​សុទ្ធតែ​ប្រកប​ទៅ​ដោយសារ​ធាតុ​អាហារ​ចេញពី​រាងកាយ​របស់​ស្ត្រីជា​ម្ដាយ​ទាំងអស់​។ បើ​ម្ដាយ​មាន​សុខភាព​មិនល្អ​ ទឹកដោះ​ក៏​មិន​មាន​សារធាតុ​អាហារ​គ្រប់​ចំនួន​ដែរ​ ដូច្នេះ​ស្ត្រីជា​ម្ដាយ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​រឿង​សុខភាព​ ញ៉ាំ​អាហារ​ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​គួរ​ញ៉ាំ​អាហារ​បំប៉ន​ មិនថា​តែ​វីតាមីន​ សារធាតុ​រ៉ែ​ កាល់ស្យូម​ ស័ង្កសី​-ល ដើម្បី​ឱ្យ​រាងកាយ​រឹងប៉ឹង​មាំមួន​ល្អ​ និង​ផលិត​ទឹកដោះ​ដែល​មានគុណ​ភាព​ឱ្យ​កូនតូច​បាន​។

    2. កូន​គេងលក់​ពេល​បៅដោះ​ បញ្ជាក់​ថា​ កូន​ឆ្អែត​ហើយ​
    អ្នកម្ដាយ​ថ្មីថ្មោង​ជាច្រើន​ លួច​នឹក​សប្បាយ​នៅក្នុង​ចិត្ត​ ពេល​បំបៅ​ដោះ​កូន​ហើយ​កូន​គេងលក់​ទៅ​ យល់ថា​កូន​បៅ​ទឹកដោះ​ឆ្អែត​រហូតដល់​គេងលក់​ តែ​ការពិត​វិញ​ កូនតូច​អាច​គេងលក់​នៅក្នុង​រង្វង់​ដៃ​បី​ឱ្យ​បៅ​លើ​ទ្រូង​ម្ដាយ​បាន​ដោយ​មិន​ចាំ​បាច់​មឹម​ឆ្អែត​បាន​ ព្រោះ​ស្រួល​ខ្លួន​ មាន​អារម្មណ៍​កក់ក្ដៅ​ និង​មាន​សុវត្ថិភាព​ ដូច្នេះ​ការ​ឧស្សាហ៍​សង្កេតមើល​កូន​ និង​ជួនកាល​អាច​ប្ដូរ​ឥរិយាបទ​កូន​ឱ្យ​បែរមក​បៅដោះ​ម្ខាង​ទៀត​ ឬឱ្យ​សម្រាក​បៅ​មួយ​ភ្លែត​ៗ ដើម្បី​ជំរុញ​ឱ្យ​កូន​មិន​ភ្លេចខ្លួន​គេងលក់​ បៅ​ឱ្យ​បាន​ឆ្អែត​ពេញលេញ​ ដើម្បី​ការ​ចម្រើន​ធំធាត់​ និង​វិវឌ្ឍនាការ​របស់​កូនតូច​យើង​ហ្នឹងឯង​។

    3. ស្ដាប់​តាម​អ្នកដទៃ​ពី​ការ​បំបៅ​ទឹកដោះ​កូន​
    ការ​បំបៅ​ទឹកដោះ​ គ្មាន​ច្បាប់ទម្លាប់​កំណត់​ច្បាស់​នោះ​ទេ​ អ្នកម្ដាយ​ត្រូវ​ចេះ​សង្កេត​មើលកូន​ និង​កែសម្រួល​ការ​ឱ្យ​កូន​បៅ​ទឹកដោះ​ឱ្យ​ត្រឹមត្រូវ​។ កូន​ខ្លះ​ បៅដោះ​ 5-10នាទី​ ឬ 20​នាទី​ទើប​ឆ្អែត​។ អ្នកម្ដាយ​ខ្លះ​ ក៏​ឱ្យ​កូន​បៅដោះ​ត្រឹមតែ​ 6ខែ​ប៉ុណ្ណោះ​ អ្នកខ្លះ​ 1ឆ្នាំ​ ដល់​ 2ឆ្នាំ​ ទើប​លែងឱ្យ​បៅ​… ទាំងអស់​នេះ​ គ្មាន​ខុស​ ឬត្រូវ​ទេ​។ អ្នកម្ដាយ​គួរ​សិក្សា​ព័ត៌មាន​ពី​ប្រភព​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​ ហើយ​យក​មក​កែសម្រួល​ធ្វើ​តាម​ឱ្យ​បាន​ស័ក្តិសម​បំផុត​។

    4. យល់ថា​ ការ​ឈឺ​ដោះ​បណ្ដាលមកពី​ការ​បំបៅ​កូន​ ជា​រឿង​ប្រក្រតី​
    អ្នកម្ដាយ​ជាច្រើន​យល់​ខុស​ថា​ ការ​ឈឺ​ដោះ​ គឺជា​រឿង​ប្រក្រតី​របស់​ការ​បំបៅ​ដោះ​កូន​តែ​ការពិត​វិញ​ វា​អាច​បណ្ដាលមកពី​បញ្ហា​បង្កប់​មួយចំនួន​ ដូចជា​ ដោះ​តឹងណែន​ខះ​ដោយសារ​តែ​កូន​បៅ​ទឹកដោះ​តិច​ពេក​ ឬអ្នកម្ដាយ​ប្រើ​វិធី​បឺត​យក​ទឹកដោះ​ទុក​ឱ្យ​កូន​បៅ​ខុស​វិធី​ជាដើម​។ អាការ​ទាំងនេះ​ បើ​ទុកចោល​រយៈពេល​យូរ​ នឹង​កើតការ​តឹងណែន​ខះ​ក្នុង​ដោះ​ជាបន្តបន្ទាប់​ រហូត​នាំ​ឆ្ពោះទៅ​រក​ការ​រលាក​ក្លាយ​ខាងក្នុង​ដោះ​ ឬករណី​ខ្លះ​ ក៏​ជា​មូលហេតុ​មក​ពី​កូន​កើត​សភាវ​ជាប់អណ្ដាត​ ធ្វើ​ឱ្យ​បៅដោះ​យូរ​ តែ​មិន​ឆ្អែត​ ដែល​អ្នកម្ដាយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ និង​កែ​បញ្ហា​នេះ​។

    ជំនឿ​ទាំង4ខាងលើ​នេះ​ សុទ្ធតែ​ត្រូវ​បាន​ប្រាប់​តៗ​គ្នា​មក​ រហូតដល់​អាច​នឹង​ធ្វើ​ឱ្យ​វិលវល់​យល់​ច្រឡំ​បាន​ ដូច្នេះ​ពេល​អ្នកម្ដាយ​បានដឹង​ពី​ការពិត​ហើយ​ ក៏​សូម​ឱ្យ​នាំ​យក​ទៅ​ប្រើ​ និង​ប្រតិបត្តិ​ខ្លួន​យ៉ាង​ត្រឹមត្រូវ​តាមវិធី​ ដើម្បី​កូនតូច​របស់​អ្នក​៕

  • ទីបំផុត! មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ2020 ពីកម្មវិធី បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យហើយ

    ទីបំផុត! មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ2020 ពីកម្មវិធី បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យហើយ

    ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី20 ខែមករា ឆ្នាំ2020 ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ2020 ទៅកាន់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។   អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់រថយន្តទំនើបនេះបានថ្លែងទាំងអារម្មណ៍រំភើបឥតឧបមាថា៖ “ខ្ញុំអរចង់ហោះនៅពេលដែលក្រុមហ៊ុនតេមកបញ្ជាក់ថា ខ្ញុំឈ្នះរង្វាន់ឡាន១គ្រឿងនេះ។ ដំបូងភ័យណាស់ខ្លាចគេបោកប្រាស់ ព្រោះអីធ្លាប់គេខលមកបោកប្រាស់បន្លំច្រើនដង” អ្នកស្រីបន្តថា៖ មិត្តហ្វូនពិតជាបានប្រគល់រង្វាន់ដ៏អំអស្ចារ្យនេះមកនាងខ្ញុំពិតមែន។ សូមអតិថិជនទាំងអស់ជឿជាក់ជាមួយការផ្តល់ជូននេះ!

    អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកណ្តាលលោកអ៊ុត ណេង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone 11 Pro ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «រង្វាន់នេះពិតប្រាកដណាស់ ខ្ញុំតែងតែប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ហើយគ្រាន់តែបញ្ចូលលុយមិននឹកស្មានថាឈ្នះរង្វាន់ទូរស័ព្ទដៃដ៏ទំនើបមួយនេះទេ»។
    អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗទៀតសុទ្ធតែបង្ហាញអារម្មណ៍រំភើបដូចគ្នាក្នុងពីធីប្រគល់រង្វាន់នេះ។
    ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «ខ្ញុំបាទមានកិត្តិយសក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងយើងនៅថ្ងៃនេះ។ ការរៀបចំកម្មវិធីពិសេសៗរបស់មិត្តហ្វូនពិតជាមានតម្លាភាព និងសច្ចភាពទៅដល់អតិថិជនគ្រប់រូបដែលតែងតែជឿជាក់និងគាំទ្រលើសេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗខាងមុខនេះមិត្តហ្វូននឹងផ្តល់ជូននូវកម្មវិធីថ្មីៗនិងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត»។ នៅក្នុងពីធីនេះមិត្តហ្វូនបានប្រគល់នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់អតិថិជនដែលមានសំណាងដូចជា៖

    • រង្វាន់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ2020 បានទៅលើអ្នកស្រី ហាក់ ស្រី មកពីរាជធានីភ្នំពេញ
    • រង្វាន់ទូរស័ព្ទដៃ iPhone 11 Pro បានទៅលើលោក អ៊ុត ណេង មកពីខេត្តកណ្តាល
    • រង្វាន់ទូរទស្សន៍ LG Smart TV 49 អ៊ីញ បានទៅលើអ្នកនាង រៀល សំអាត មកពីខេត្តស្វាយរៀង
    • រង្វាន់ទូទឹកកក SAMSUNG បានទៅលើអ្នកស្រី ខ្នា រ៉េន មកពីខេត្តកំពង់ធំ

    មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេលើសេវាគ្របដណ្តប់ទូទាំងប្រទេស អត្រាតម្លៃសមរម្យ រួមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗទៅដល់អតិថិជនរបស់ខ្លួនរៀងរាល់ខែ។ ការផ្តល់ជូននេះគឺជាការឆ្លើយតបទៅដល់អិតិថិជនទាំងអស់ដែលបានគាំទ្រប្រើប្រាស់បណ្តាញមិត្តហ្វូនយ៉ាងពេញទំហឹងតាំងពីខ្លួនបើកប្រតិបត្តិការនៅលើទីផ្សារប្រទេសកម្ពុជាជាង១០ឆ្នាំមកនេះ៕

  • Google បើកបង្រៀនសរសេរកូដអនឡាញ ដើម្បីបង្ហាត់បុគ្គលិកអំពីការងារទាក់ទងនឹងបច្ចេកវិទ្យា

    Google បើកបង្រៀនសរសេរកូដអនឡាញ ដើម្បីបង្ហាត់បុគ្គលិកអំពីការងារទាក់ទងនឹងបច្ចេកវិទ្យា

    ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​ប្រកាស​បើក​កម្មវិធី​បង្រៀន​អនឡាញ​លើ​ជំនាញ​សរសេរ​កូដ ​ដោយ​មិន​គិត​ថ្លៃ​ ក្នុង​គោល​បំណង​បណ្ដុះបណ្ដាល​បុគ្គលិក​ឱ្យ​កាន់​តែ​មាន​ជំនាញ​នេះខ្លាំងឡើង និង​ងាយស្រួល​ធ្វើការ​លើ​វិស័យទាក់ទងនឹងបច្ចេកវិទ្យា។ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Silicon Valley ​មួយ​នេះ​បាន​បង្កើត​កម្មវិធី​មួយដែលខ្លួនឱ្យ​ឈ្មោះ​ថា Google IT Automation ដែលចែកចេញ​ជា 6វគ្គ ហើយនៅ​​ពេល​បញ្ចប់ ​ក៏​នឹង​ប្រគល់​វិញ្ញាបនបត្រ ​Python Professional Certificate ឱ្យអ្នករៀន​​ផង​ដែរ។ ​វាជា​រឿង​ដ៏​កម្រមួយ ​ដែល​អ្នក​ធ្វើការ​នៅ​ទីនេះ​មិន​ចេះ​សរសេរ​កូដ ប៉ុន្តែ​គោលបំណងដែល​បង្រៀន​បែបនេះ​ គឺដើម្បី​បង្កើន​គុណភាព​ការងារ​ឱ្យកាន់​តែ​ប្រសើរ​ឡើង​ទៀត។

    Google បាន​​ឱ្យដឹង​បន្ថែម​ទៀត​ថា​ ឥឡូវ​នេះ​មាន​កន្លែង​ទំនេរ 2,500កន្លែងសម្រាប់​ទីផ្សារ​ការងារ​ប្រភេទ​នេះ។ ​វគ្គ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ៕

  • ធ្លាប់តែផលិតកុំព្យូទ័រ! ឥឡូវ Lenovo ងាកមកផលិតឧបករណ៍ VR ថែមមួយទៀត

    ធ្លាប់តែផលិតកុំព្យូទ័រ! ឥឡូវ Lenovo ងាកមកផលិតឧបករណ៍ VR ថែមមួយទៀត

    ឧបករណ៍ VR មួយ​ឈ្មោះថា “Lenovo VR3030S” ត្រូវ​បាន​ប្រទះ​ឃើញ​ចុះកម្មសិទ្ធិ​ប៉ាតង់​រួចរាល់ហើយ​ នៅ FFC(ស្ថាប័ន​កម្មសិទ្ធិបញ្ញា)។ដោយសារតែ​វា​មិន​មែន​ជា​លើក​ដំបូង​ ​ដូច្នេះ​ឧបករណ៍ VR ថ្មីនេះ​ នឹង​ប្រជែង​ជាមួយ Google ដែល​មាន​ឧបករណ៍​ប្រភេទ​នេះ​ដូច​គ្នា។ វា​នឹង​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ដៃ​បញ្ជា​មួយ​ផង​ដែរ។ ​បច្ចុប្បន្ន​ទីផ្សារឧបករណ៍ VR ហាក់​នៅ​ទាប​នៅ​ឡើយ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មិន​ច្រើន​​ទេ ​ដែល​ឈាន​ជើង​ចូល​វិស័យ​នេះ។

    ចំពោះ​ដំណឹង​ប្រកាស​លក់​នៅ​ពេល​ណា​នោះ នៅ​មិន​ទាន់​ត្រូវបានឱ្យដឹង​នៅ​ឡើយ​ទេ។

  • ស្មាតហ្វូនថ្មី Huawei មានភ្ជាប់សេវាកម្ម Google មកស្រាប់ តម្លៃ 389ដុល្លារ

    ស្មាតហ្វូនថ្មី Huawei មានភ្ជាប់សេវាកម្ម Google មកស្រាប់ តម្លៃ 389ដុល្លារ

    ទោះជា​​​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​មិន​ឱ្យ​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​អាមេរិក​ក៏ដោយ ប៉ុន្តែ Huawei ក៏នៅតែ​ដាក់​លក់​ស្មាតហ្វូន​ថ្មី ​គឺ Huawei P30 Lite New Edition ដែល​មាន​​សេវាកម្ម Google ភ្ជាប់មកជាមួយ​ស្រាប់។

    ​​ម៉ូដែល​ថ្មី​នេះ ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៅ​លើ P30 Lite ដែល Huawei ប្រកាស​ចេញ​កាលពី​ដើម​ឆ្នាំ2019។ ប្រៀប​ធៀប​នឹង​ជំនាន់​មុន ​ស៊េរី​ថ្មី​នេះ​មាន​ជម្រើស​ RAM 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​​មាន​ទំហំ​ដល់​ 256GB  ឯផ្នែក​ដទៃ​ទៀត​នៅ​រក្សា​ដូច​ដើម​ ទាំង​ការ​ឌីហ្សាញ បន្ទះ​ឈីប អេក្រង់ និង​កាមេរ៉ា។P30 Lite New Edition ចេញ​លក់នៅ​ឆ្នាំ2020 ក្រោយ​ពីមាន​ការ​ហាម​ឃាត់​ពី​អាមេរិក​មែន ​តែ​វា​នៅ​មាន​សេវាកម្ម Google ដូច​​​ស៊េរី​ដែល​ចេញ​ឆ្នាំ2019 ដែរ ហេតុផល​អាច​មក​ពី​​អាជ្ញាប័ណ្ណ​ Google គឺ​ជាប់​ជា​មួយ​ឈ្មោះ​នៃ​ម៉ូដែលនេះ ហេតុ​នេះ​ទោះ​​ជា Huawei នៅ​ប្រើ​ឈ្មោះ​ដដែល ប៉ុន្តែ​ប្ដូរ​ការ​ឌីហ្សាញ​បន្តិច និង​ប្ដូរ​លក្ខណសម្បត្តិ​បន្តិច​ក៏​​នឹង​មិន​ល្មើស​ពី​អាជ្ញាប័ណ្ណ​ដែរ។ នេះ​តាម​ការ​យល់​ឃើញ​របស់​សារព័ត៌មាន Android Authority។

    Huawei P30 New Lite មាន​លក់​នៅ​អង់គ្លេស​តាំងពីពាក់កណ្ដាលខែមករា ឆ្នាំនេះ​ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ 389ដុល្លារឡើង៕

  • ក្លិប Persija មានគម្រោងយក Honda ទៅជួយក្រុមនៅរដូវកាលថ្មី

    ក្លិប Persija មានគម្រោងយក Honda ទៅជួយក្រុមនៅរដូវកាលថ្មី

    បបាល់ទាត់លីកកំពូលឥណ្ឌូនេស៊ី Persija Jakarta បានបញ្ចេញបញ្ជីឈ្មោះកីឡាករបរទេសដែលក្លិបកំពុងទាក់ទងដើម្បីយកទៅជួយក្រុមក្នុងរដូវកាល2020 ខាងមុខនេះ។ ក្នុងនោះដែរគេសង្កេតឃើញមានឈ្មោះអតីតកីឡាករ AC Milan និងជម្រើសជាតិជប៉ុន លោក ​Keisuke Honda ដែលសព្វថ្ងៃជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។
    ផែនការនៃការផ្ទេរនេះ ត្រូវបានទទួលស្គាល់ដោយនាយកប្រតិបត្តិក្លឹប Persija Jakarta គឺលោក Ferry Paulus។ យោងតាមសម្ដីរបស់លោកPaulus លោកបានបញ្ជាក់ថា គណៈគ្រប់គ្រងរបស់ក្លិប Persija បច្ចុប្បន្នកំពុងធ្វើការទំនាក់ទំនងជាមួយ Honda ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងនៃការផ្ទេរនេះ។
    គួររំឭកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លិប Vitesse នៃលីកកំពូលរបស់ប្រទេសហូឡង់ ជាមួយកិច្ចសន្យាដល់រដូវកាល2019-2020 តែកីឡាកររូបនេះ បានចាកចេញកាលពីពេលថ្មីៗនេះ ក្រោយពីមិនអាចជួយក្រុមបានល្អ៕

  • Tiger Street Football 2020 Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់

    Tiger Street Football 2020 Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់

    ខេត្តកំពង់ស្ពឺៈ កាលពីថ្ងៃទី ១២​ ខែមករា ឆ្នាំ​ ២០២០ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar  FC ក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុមបាល់ទាត់ TN Kandal  ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ។

    កីឡាករ សោម សុខវិសាល ប្រធានក្រុម  Avatar  FC បានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃត្រូវលេងចាប់ពី៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក។ បន្ទាប់ពីគ្រងតំណែងជើងឯកនៅមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុម Avatar  FC រូបនេះបានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រ​ Tiger Street Football 2020 នៅរាជធានីភ្នំពេញ។

    គួររំលឹកផងដែលថា Tiger Street Football 2020 រៀបចំឡើងដោយស្រាបៀរថៃហ្គ័រ សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួតជម្រុះយកតែ៦ក្រុមឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់។ ដោយយក៤ក្រុមចាប់ពីចំណាត់លេខ១ដល់លេខ៤គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញអូតូ ។ដោយឡែក២ក្រុមទៀតដែលទទួលបានឱកាសឡើងទៅបង្គ្រប់៦ក្រុមសម្រាប់មណ្ឌលកំពង់ស្ពឺលេងនៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងធ្វើការចាប់ឆ្នោតរើសយក២ក្រុមឡើងទៅបង្គ្រប់។

    ពានរង្វាន់ចំណាត់ថ្នាក់លេខ១ទឹកប្រាក់ 1,500$ ចំណាត់ថ្នាក់លេខ២ទឹកប្រាក់ 1,000$ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ 500$ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ 200$។ ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ  Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

    ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគុំដន្រ្តីដ៍កក្រើកដែលមានការចូលរួមពីតារាល្បីប្រចាំកម្ពុជាដូចជា លោកព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ដួង វិរៈសិដ្ឋ និងកញ្ញា កែវ ចាន់ដាលីន ដើម្បីផ្តល់ជូននូវការសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍ក្រោយសំរាកពីការងារ។ ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗសប្បាយ ៗជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ ក្នុងនោះមានដូចជាផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមននៅក្លឹបទឹកកក Tiger Crystal Igloo

    ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • មាន “ស្លេស្ម៍” នៅក្នុង​បំពង់ក​ជាប់​រហូត គួរ​ធ្វើយ៉ាងណា?

    មាន “ស្លេស្ម៍” នៅក្នុង​បំពង់ក​ជាប់​រហូត គួរ​ធ្វើយ៉ាងណា?

    ការដែល​ក្នុង​បំពង់ក​របស់​យើង​មាន​ស្លេស្ម៍​ជាប់​រហូត​ 1ឆ្នាំ​ទល់​ 1ឆ្នាំ​(Chronic​ secretion​ in​ the​ throat​) ជួន​បាត់​ ជួន​មាន​ វា​ពិតជា​គួ​ឱ្យ​រំខាន​ណាស់​មែនទេ​? ដូច្នេះ​ បើ​ចង់​បាត់​ តោះ​ យើង​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា​…។

    ស្លេស្ម៍​នោះ​ គឺ​កើតមក​ពី​ការដែល​មាន​មេរោគ​ឬវត្ថុ​ចម្លែក​ចូល​ទៅ​ធ្វើ​ឱ្យ​រលាក​បំពង់ខ្យល់​ ហើយ​បំពង់ខ្យល់​មិន​ត្រូវការ​ឱ្យ​វត្ថុ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​សួត​ ទើប​បង្កើត​សម្បក​មក​ចាប់​ស្លេស្ម៍​ចេញ​មក​ពី​ក្រពេញ​សាង​ទឹករំអិល​ដែល​ស្ថិតនៅ​ក្នុង​សាច់​ភ្នាស​ផ្លូវដង្ហើម​។ ការដែល​មាន​ស្លេស្ម៍​នៅ​ក្នុង​បំពង់ក​រ៉ាំរ៉ៃ​នេះ​ អាច​បណ្ដាលមកពី​ជំងឺ​ ឬសភាវ​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖
    1. ជំងឺ​រលាក​ច្រមុះ​ដោយ​ប្រតិកម្ម​ចាញ់​ និង​រលាក​ច្រមុះ​ប្រភេទ​មិន​មាន​ប្រតិកម្ម​ចាញ់​
    2. ជំងឺ​រលាក​សៃ​ណឹស​
    3. ជំងឺ​អាស៊ីត​រំលាយអាហារ​ហូរ​បញ្ច្រាស់
    ​4. ការប្រើ​សំឡេង​ខុស​វិធី​
    5. ជំងឺ​រលាក​បំពង់ខ្យល់​រ៉ាំរ៉ៃ​ និង​ជំងឺហឺត​
    6. ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​នៅក្នុង​បំពង់ក​
    7. ការក្រ​ហាយ​រលាក​ និង​/ឬការ​មានរបួស​រ៉ាំរ៉ៃ​នៅក្នុង​បំពង់ក​។

    បើ​មិន​ត្រូវការ​ឱ្យ​មាន​ស្លេស្ម៍​ ក៏​ត្រូវការ​ពារ​ពីដើម​ហេតុ​
    1. មិន​បណ្ដោយ​ឱ្យ​មេរោគ​ ឬវត្ថុ​ចម្លែក​ចូល​ទៅ​ក្នុង​បំពង់ខ្យល់​ ដោយ​ការ​ពាក់​ម៉ាស​បិទ​ច្រមុះ​។ បើ​មាន​អារម្មណ៍​ថា​ ទើសទាល់​ អាច​ប្រើ​ប្រេងខ្យល់​បន្តក់​នៅ​លើ​ក្រណាត់​ម៉ាស​បាន​ ធានា​ថា​ អាការ​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​មិនខាន​។
    2. បើ​ស្លេស្ម៍​ខាប់​ និង​ស្អិត​ អាច​ញ៉ាំទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​ជួយ​រំលាយ​ស្លេស្ម៍​បាន​។ មិន​គួរ​ញ៉ាំទឹក​ត្រជាក់​ទេ​ ព្រោះ​មេរោគ​នឹង​ចូលចិត្ត​ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នឹង​ធ្លាក់ចុះ​ ហើយនឹង​ឆ្លង​មេរោគ​កាន់តែ​ច្រើនឡើង​។
    3. ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជាប្រចាំ​៕

  • វីធីកម្ចាត់​ស្លាកស្នាម​នៅលើ​ស្បែក

    វីធីកម្ចាត់​ស្លាកស្នាម​នៅលើ​ស្បែក

    បន្ទាប់ពី​ការ​បង្ក​ឱ្យ​មានរបួស​ណាមួយ​មិនថា​តិច​ ឬច្រើន​នោះ​ទេ​ គឺ​តែងតែ​បន្សល់ទុក​នូវ​ក្តី​បារម្ភ​ជានិច្ច​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភាព​រលោង​ស្រស់​ស្អាត​នៃ​ស្បែក​ ជាពិសេស​គឺ​នា​រីៗ​តែម្តង​។ ជា​ការពិត​ស្លាកស្នាម​ខ្លះ​ វា​ពិតជា​មិន​អាច​ គេច​ផុត​ពិតមែន​ ប៉ុន្តែ​បើ​អ្នកចេះ​ថែរក្សា​ និង​អនុវត្ត​តាម​ការ​ណែ​នាំ​ល្អ​ៗនោះ​ ស្នាម​ដែល​ត្រូវ​កើតមាន​នៅ​លើ​ស្បែក​ ប្រហែលជា​អាច​ត្រូវ​បាន​កាត់បន្ថយ​ខ្លះ​ក៏​ថា​បាន​ដែរ​។ ទុក​ក្តី​បារម្ភ​ត្រង់នេះ​សិន​ រួច​ងាក​មក​អាន​ពី​វិ​ធី​ល្អ​ៗដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ស្នាម​ដែល​សេសសល់​នៅ​លើ​ស្បែក​បន្ទាប់ពី​របួស​ជាសះស្បើយ​មាន​តិច​បំផុត​។

    កុំ​យកដៃ​ប៉ះ​របួស​ : ដៃ​ជាផ្នែក​មួយ​នៃ​រាងកាយ​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​បាក់តេរី​ជាច្រើន​ប្រភេទ​ ហេតុដូច្នេះ​វា​ពិតជា​ចៀស​មិន​ផុត​ទេ​ដែល​ថា​ដៃ​របស់​អ្នកជា​កន្លែង​ដែល​មាន​មេរោគ​ច្រើន​ ហើយ​បើ​អ្នក​យកដៃ​ទៅ​ប៉ះ​ត្រង់កន្លែង​ដែល​មានរបួស​នោះ​ បាក់តេរី​ដែល​នៅ​ជាប់ដៃ​របស់​អ្នក​នឹង​ឆ្លង​ទៅកាន់​របួស​នោះ​ វា​អាច​ធ្វើ​ឱ្យ​របួស​មិន​ងាយ​ជា​ ឬរីក​កាន់តែ​ធំឡើង​ ដូច្នេះ​វិធី​ល្អ​បំផុត​គឺ​ព្យាយាម​កុំ​យកដៃ​ទៅ​ប៉ះ​របួស​នោះ​ ដើម្បី​ជួយ​ឱ្យ​មុខរបួស​មិន​ឆ្លង​ និង​ឆាប់​ដុះ​ស្បែក​ថ្មី​។
    ឱ្យ​របួស​ត្រូវ​ខ្យល់​ខ្លះ​នា​ពេលយប់​ : ដោយសារតែ​ខ្លាច​ថា​មេ​រោ​គផ្សេង​ៗនឹង​ចូល​ទៅ​ក្នុង​របួស​ ហេតុនេះ​ហើយ​បាន​ជា​ពេលថ្ងៃ​អ្នក​ត្រូវការ​ពារ​វា​ដោយ​ការ​រុំ​ដោយ​បង់​រុំ​របួស​ស្អាត​មាន​អនាម័យ​ ប៉ុន្តែ​បើ​ពេលយប់​មកដល់​កាលណា​ អ្នក​គួរតែ​ស្រាយ​បង់​រុំ​របួស​នោះ​ចេញ​ ហើយ​ជូត​សម្អាត​វា​ឱ្យ​បាន​ស្អាត​ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​របួស​ឆាប់​ជា​ និង​កាត់បន្ថយ​ស្លាកស្នាម​បាន​ទៀតផង​។
    សំណើម​ : ការ​ផ្តល់​សំណើម​ដល់​ស្បែក​តាមរយៈ​ការប្រើ​សំឡី​កប្បាស​ជ្រលក់​ជាមួយ​ទឹក​បន្តិច​ និង​ធ្វើ​ឱ្យ​ស្បែក​ថ្មី​លូតលាស់​បាន​កាន់តែ​លឿន​ឡើង​។
    សម្អាត​មុខរបួស​ : ការ​សម្អាត​មុខរបួស​ឱ្យ​បាន​ស្អាត​គឺជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវតែ​ធ្វើ​ ព្រោះ​វិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ជួយ​ឱ្យ​របួស​ឆាប់​ជា​ប៉ុណ្ណោះទេ​ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ស្នាម​នៅសល់​តិច​ជាង​មុន​ផង​ដែរ​។
    វីតាមីនE​ : វា​ជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ​ដែលគេ​តែង​យក​មក​ប្រើ​នៅក្នុង​គ្រឿងសម្អាង​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​រលោង​ស្អាត​ និង​កម្ចាត់​ស្លាកស្នាម​។វីតាមីនE​ អាច​ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​ ជួយ​បង្កើត​កោសិកា​ថ្មី​ ទប់ស្កាត់​នឹង​ការ​កើតឡើង​នៃ​ស្នាម​លើ​ស្បែក​។ ការ​ម៉ាស្សា​ប្រើ​វីតាមីនE​ នៅ​លើ​ស្បែក​(បន្ទាប់ពី​ជារ​បួស​) ជា​វិធី​ល្អ​មួយទៀត​ដែល​អ្នក​គួរ​ធ្វើ​ ដើម្បី​កាត់បន្ថយ​ស្នាម​សន្លា​ក៕