Author: ធឿន មករា

  • លុយ 2លានអឺរ៉ូ កំពុងរង់ចាំ Suarez បើគេរកបាន 4គ្រាប់ទៀត

    លុយ 2លានអឺរ៉ូ កំពុងរង់ចាំ Suarez បើគេរកបាន 4គ្រាប់ទៀត

    Luis Suárez កីឡាករ​ខ្សែប្រយុទ្ធ សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ បាន​ស៊ុត​បញ្ចូល​ទី បាន 16គ្រាប់​ហើយ ដែល​ស្ថិតិ​នេះ​បានធ្វើ​ឱ្យគេ ឈរ​ជា​កីឡាករ ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាងគេ នៅ La Liga តាម​ពីក្រោយ​ដោយ Messi ដែល​រកបាន​ត្រឹមតែ 15គ្រាប់​ប៉ុណ្ណោះ តែ​អ្វីដែល​រឹតតែ​ពិសេស​នោះ​គឺ AT Madrid បានផ្តល់​ជា​ទឹកប្រាក់ 1លាន​អឺរ៉ូ តាម​ខសន្យា​នៅក្នុង​កុងត្រា​សម្រាប់ Luis Suárez ប្រសិនបើ​គេ​អាច​រកបាន 15គ្រាប់ នៅ​រដូវ​កាល​នេះ។

    ក្នុង​កុងត្រា​រវាង Suarez ជាមួយ Atletico បាន​បញ្ជាក់ថា ប្រសិនបើ​គេ​រកបាន 15គ្រាប់​ក្នុង​រដូវ​កាល​នេះ គេ​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត 1លាន​អឺរ៉ូ។ បច្ចុប្បន្ន​កីឡាករ​វ័យ 34ឆ្នាំ​រូបនេះ រកបាន 16គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន​បាន 17ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​គ។ កុងត្រា​នោះ បានបញ្ជាក់​បន្ថែមទៀត​ថា Suarez នឹង​អាច​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត ប្រសិនបើ​រកបាន​ដល់ 20គ្រាប់៕

  • Apple ឈ្នះ​លើ​រឿងក្តី Logo ស្រដៀង​គ្នា រវាង​ក្រុមហ៊ុន Prepear

    Apple ឈ្នះ​លើ​រឿងក្តី Logo ស្រដៀង​គ្នា រវាង​ក្រុមហ៊ុន Prepear

    កាលពី​ខែសីហា ឆ្នាំ2020  ក្រុមហ៊ុន Apple បាន​ប្ដឹង Super Healthy Kids ដែលជា​ក្រុមហ៊ុន​តូច​មួយ ថា​បាន​ប្រើប្រាស់ Logo រូប​ផ្លែ Pear ធ្វើជា​តំណាងឱ្យ​កម្មវិធី​មួយ​របស់​ពួកគេ ដោយ​ចោទប្រកាន់ថា មាន​រចនាប័ទ្ម​ស្រដៀង​គ្នា​ពេក។ បន្ទាប់ពី​ពាក្យបណ្ដឹង ត្រូវបាន​ដោះស្រាយ​រួចរាល់ ក្រុមហ៊ុន Super Healthy Kids ដែលជា​ក្រុមហ៊ុន​រៀបចំ​ម្ហូបអាហារ​មួយ បាន​យល់ព្រម​កែសម្រួល​ឡូហ្គោ រូប​ផ្លែ Pear សម្រាប់​កម្មវិធី​មួយ​នោះ​របស់ខ្លួន។

    ចំណែកឯ Apple ឯណោះ​វិញ ក៏​សម្រេចចិត្ត​អនុញ្ញាត ឱ្យ​ក្រុមហ៊ុន Super Healthy Kids បន្ដ​ប្រើ Logo រូប​ផ្លែ Pear ធ្វើជា​តំណាង​សម្រាប់​កម្មវិធី Prepear របស់​ពួកគេ​ដដែល ដោយ​គ្រាន់តែ​ត្រូវ​កែ​ត្រង់​កន្លែង​ស្លឹក​របស់​វា​ចេញ​បន្តិច​ទៅបាន​ហើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​សហ​ស្ថាបនិក​កម្មវិធី Prepear។

    សូម​រំឭក​ដែរ​ថា ជម្លោះ​នេះ​កើតឡើង​ដំបូង ដោយសារ​ស្លាក​សញ្ញា​របស់​កម្មវិធី Prepear បានបង្ហាញច្បាស់ៗថា ជា​រូប​ផ្លែ Pear ដែល Apple បាន​អះអាងថា ស្លាក​សញ្ញា​របស់​កម្មវិធី​មួយ​នេះ​មានការ​ឌី​ហ្សា​ញ ជា​រូប​ផ្លែឈើ​ដោយមាន​ស្លឹក នៅ​ផ្នែក​ខាងស្ដាំ អាចធ្វើឱ្យ​អតិថិជន យល់ច្រឡំ​ថា ជា​ស្លាក​សញ្ញា​របស់ Apple៕

  • Siroch Chatthong នឹង​មក​ចូលរួម​ក្លិប​ខេត្តព្រៃវែង រដូវ​កាល2021 

    Siroch Chatthong នឹង​មក​ចូលរួម​ក្លិប​ខេត្តព្រៃវែង រដូវ​កាល2021 

    ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ថៃ Siroch Chatthong វ័យ 28ឆ្នាំ បច្ចុប្បន្ន​កំពុងតែ​លេង​ឱ្យ​ក្លិប BG Pathum United របស់​លី​គ​កំពូល​ថៃ ត្រូវបាន​សារ​ព័​ត៏​មាន​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ​របស់​ប្រទេស​ថៃ ប្រកាសថា​រូបគេ​នឹង​ផ្ទេរ​មកកាន់​ក្លិប​មួយ នៃ​លី​គ​កំពូល​កម្ពុជា សម្រាប់​រដូវ​កាល2021 ដែល​គ្រោង​នឹង​បើក​ក្នុងពេលឆាប់ៗនេះ។ ចំពោះ​ប្រភព​ដ៏​ជិតស្និទ្ធ បានប្រកាសថា គឺជា​ក្លិប​ខេត្តព្រៃវែង ដោយសារតែ​ក្លិប​មួយ​នេះ ទើបតែ​ប្រកាស​កីឡាករ​បរទេស​របស់​ខ្លួន​បាន​ម្នាក់​ប៉ុណ្ណោះ ហើយក៏​ទើបតែ​នាំចូល​នូវ​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​មកទៀត​ផង។

    គួរឱ្យ​ដឹង​ដែរ​ថា ខ្សែប្រយុទ្ធ Siroch Chatthong វ័យ 28ឆ្នាំ បាន​ចូលរួម​ជាមួយ​ជម្រើសជាតិ ចាប់តាំងពី​ឆ្នាំ2016 ដោយបាន​ជួយ​ឱ្យ​ថៃ​លើក​ពាន Suzuki Cup និង​ស៊ី​ហ្គេម នៅ​គ្រានោះ​ផងដែរ។ Siroch Chatthong នេះ​ផ្ទាល់ កំពុង​ពុំ​សូវ​មានឱកាស​បង្ហាញខ្លួន​ជាមួយ​ក្លិប ដែល​កំពុង​ឡើង​ជើង​នៅ​លី​គ​កំពូល​ថៃ BG Pathum United ស្រាប់ ដោយ​ស្ថិតនៅ​ជម្រើស​ទី៤ បន្ទាប់ពី​កីឡាករ Diogo, ខ្សែប្រយុទ្ធ​ថៃ​ទាំងពីរ Teerasil Daengda និង Chenrop Samphaodi៕

  • Prey Veng Pre-Season Cup 2021 មាន​ក្រុម​មធ្យម មកពី​លី​គ​កំពូល​កម្ពុជា ៤ ចូលរួម​ប្រកួត

    Prey Veng Pre-Season Cup 2021 មាន​ក្រុម​មធ្យម មកពី​លី​គ​កំពូល​កម្ពុជា ៤ ចូលរួម​ប្រកួត

    នៅ​ថ្ងៃ​អង្គារ ទី9 ខែកុម្ភៈ ឆ្នាំ2021 នេះ ក្លិប​កីឡាបាល់ទាត់​ខេត្តព្រៃវែង បានប្រកាស​អំពី​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់​បាល់ទាត់​មិត្តភាព មុន​ចាប់ផ្តើម​រដូវ​កាល2021 របស់ខ្លួន ដែលមាន​ឈ្មោះថា Prey Veng Pre-Season Cup 2021។

    ការប្រកួត​នេះ គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​កីឡដ្ឋាន ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2021 ដល់​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ។ ដោយមាន​ការចូលរួម​ពី​ក្លិប​បាល់ទាត់​អាជីព 4ក្រុម​ក្នុង​លី​គ​កំពូល​កម្ពុជា ដែលមាន​ដូចជា ក្រុម​ម្ចាស់ផ្ទះ ខេត្តព្រៃវែង ក្រុមបាល់ទាត់​វិសាខា ក្រុមបាល់ទាត់​គិរី​វ​វង់​សុខ​សែន​ជ័យ និង​ក្រុមបាល់ទាត់​អគ្គិសនី​កម្ពុជា។

    ចំពោះ​រូបមន្ត​ប្រកួត គឺ​អនុវត្តតាម​រូបមន្ត ចាញ់​ធ្លាក់ ដែលមាន​ទាំងអស់​ចំនួន 4ប្រកួត ក្រុម​ឈ្នះ​ឡើងទៅ​ដណ្តើម​ជើងឯក ឯ​ក្រុម​ចាញ់​ប្រកួត​គ្នា​ដណ្តើម​លេខ3 ហើយ​ការចាប់​ឆ្នោត​គ្រោង​នឹងធ្វើ​ឡើង នៅ​សប្តាហ៍​ក្រោយនេះ៕

  • នៅពេល Hyundai និង Kia លែង​ចរចា រឿង​ផលិត​រថយន្ត ជាមួយ Apple ធ្វើឱ្យ​ធ្លាក់​តម្លៃ​ភាគហ៊ុន​ភ្លាម​តែម្ដង

    នៅពេល Hyundai និង Kia លែង​ចរចា រឿង​ផលិត​រថយន្ត ជាមួយ Apple ធ្វើឱ្យ​ធ្លាក់​តម្លៃ​ភាគហ៊ុន​ភ្លាម​តែម្ដង

    កាលពី​ថ្ងៃ​ចន្ទ ទី8 កុម្ភៈ មាន​របាយការណ៍​ជាច្រើន បាន​ចុះផ្សាយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor Co របស់​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន Kia Corp បាន​និយាយថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Apple ស្តីពី​ការដំឡើង​កម្មវិធី​លើ​ការផលិត​រថយន្ត​ទេ ដែល​ការណ៍​នេះ បាន​បណ្តាលឱ្យ​ភាគហ៊ុន​របស់​ពួកគេ​ធ្លាក់ចុះភ្លាមៗតែម្ដង។ ភាពមិនច្បាស់លាស់ នៃ​ភាពជា​ដៃគូ​វិនិយោគ​រវាង​គ្នា​នឹង​គ្នា បានធ្វើឱ្យ Hyundai ធ្លាក់ចុះ 8.4% និង​ភាគហ៊ុន​របស់ Kia ធ្លាក់ចុះ​ដល់​ទៅ 15.3%។

    Hyundai និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia បាន​បញ្ជាក់ថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ Apple ទាក់ទង​នឹង​ការផលិត​រថយន្ត​អគ្គិសនី និង​រថយន្ត​អគ្គិសនី អាច​បើក​បើកបរ​ដោយ​ខ្លួនឯង​នោះទេ។

    ទោះ​មិនបាន​ពិភាក្សា​នឹង Apple ក្ដី ប៉ុន្ដែ​ក្រុមហ៊ុន​ទាំង2 ខាងលើ បាន​បញ្ជាក់ថា ពួកគេ​កំពុងតែ​ពិភាក្សាគ្នា ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន អំពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី។  រីឯ Apple វិញ​កំពុង​ដាក់​លុយ​វិនិយោគ​ប្រមាណ 3.6ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន Kia និង​ជិត​ឈានដល់​ចុះ​កិច្ច​ព្រមព្រៀងគ្នា ក្នុង​ខែ​នេះ​ទៀតផង។ លើសពីនេះ​ទៀត Apple ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត យ៉ាងហោចណាស់​ចំនួន6 ដែរ សម្រាប់​ការផលិត​រថយន្ត​ដែល​ប្រើ​ចរន្តអគ្គិសនី និង​បើកបរ​ដោយ​ខ្លួនឯង។

    ការឆ្លើយតប​ទាំងនេះ ជា​ដំណឹង​ធ្វើឱ្យ Apple អាក់អន់ស្រពន់ចិត្ត​ផងដែរ ដ្បិតអី​កន្លងមក Hyundai ធ្លាប់​បញ្ជា​ក់លើ Twitter ជា​ផ្លូវការ​ម្ដងមកហើយ​ថា គេ​កំពុង​ពិភាក្សា​នឹង Apple អំពី​គម្រោង​មួយ​នេះ គ្រាន់តែ​មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​នៅឡើយ​ប៉ុណ្ណោះ។

    ដូចនេះ Apple នៅតែ​មិនទាន់មាន​ដៃគូ​សហការ​ច្បាស់លាស់​នៅឡើយ លើ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន៕

  • Telegram វ៉ា​ដាច់​ទាំង TikTok និង Signal ក្លាយជា​កម្មវិធី មាន​អ្នក​ដោ​ន​ឡូត​ច្រើន​បំផុត

    Telegram វ៉ា​ដាច់​ទាំង TikTok និង Signal ក្លាយជា​កម្មវិធី មាន​អ្នក​ដោ​ន​ឡូត​ច្រើន​បំផុត

    Telegram ជា​កម្មវិធី​ទទួលបាន​ការទាញយក​ច្រើនជាង​កម្មវិធីផ្សេងៗទាំងអស់​ក្នុង​លោក ប៉ុន្តែ​នៅក្នុង​ស្ថិតិ​របស់គេ​នោះ គឺ​មិន​គិត​បញ្ចូល​កម្មវិធី​ហ្គេម​ទេ។ នេះ​បើ​យោងទៅតាម​របាយការណ៍​ពី​ទិន្នន័យ Sensor Tower ដែល​គិត​ត្រឹម​ខែមករា ដើមឆ្នាំ2021។

    គួរ​បញ្ជាក់ដែរថា ចំនួន​នៃ​ការទាញយក​កម្មវិធី​ទាំងអស់ គិត​ទាំង​នៅលើ Play Store និង App Store សរុបទៅ Telegram ទទួលបាន​អ្នក​ទាញយក ដល់​ទៅ 63លាន​ដង ច្រើនជាង​ចំនួន​ទាញយក​កាល​ឆ្នាំមុន ដល់​ទៅ 4ដង​ឯណោះ។

    ទិន្នន័យ​ដដែល​បាន​បង្ហើប​ឱ្យដឹងថា ប្រភព​ធំ​នៃ​ចំនួន​ទាញយក​កម្មវិធី​ខាងលើ គឺ​នៅក្នុង​ប្រទេស​ឥណ្ឌា​តែម្ដង ដោយ​គិត​ទៅ គឺ​ប្រមាណ​ជា 24% ឬ​ជាង 15លាន​ដង ក្នុងចំណោម​ចំនួន​ទាញយក​ទាំងអស់៕

  • ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកទីតាំងបន្ថែមនៅទីរួមខេត្តតាកែវ (ជាប់ក្រុមហ៊ុន ហុងដា)

    ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកទីតាំងបន្ថែមនៅទីរួមខេត្តតាកែវ (ជាប់ក្រុមហ៊ុន ហុងដា)

    ភ្នំពេញ ៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារតំណាងចែកចាយរបស់ខ្លួនកាន់តែធំទូលាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

    ស្របពេលដែលតម្រូវការទីផ្សារកាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន Phalita Skin Care បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួនចំនួនមួយបន្ថែមទៀតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជាប់ក្រុមហ៊ុន ហុងដា) ក្រោមការចូលរួមពីសំណាក់លោកស្រី កែវ សុផាលីតា អគ្គនាយិកាក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក លោកស្រី ជីប ស្រីទូច ជាអ្នកគ្រប់គ្រងខេត្តតាកែវ និងកញ្ញា ងន ចាន់ណា ដែលជាអ្នកទទួលសិទ្ធិជាតំណាងចែកចាយ ព្រមទាំងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

    លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះនៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

    លោកស្រីបន្តថា “ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណងជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត”។

    នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយសដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យបងប្អូនស្រ្តីជាច្រើននាក់ឱ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងផងដែរ”។

    បច្ចុប្បន្ននេះដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែមទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការទិញផលិផលផងដែរ។

    លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។

    កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

    ជាមួយនឹងការរីកចម្រើន កាន់តែមានទីផ្សារធំទូលាយ ក្រុមហ៊ុនបានបើកឱកាសឱ្យអ្នកលក់ជាច្រើនដោយការពង្រីកទីតាំងតំណាងចែកចាយផលិតផលបន្តទៅតាមបណ្តាខេត្ត និងក្រុងនានា ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មី។

    ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨

  • មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់ ធ្វើឱ្យ​រោងចក្រ​ផលិត​រថយន្ត​ជប៉ុនធំៗបិទទ្វារ

    មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់ ធ្វើឱ្យ​រោងចក្រ​ផលិត​រថយន្ត​ជប៉ុនធំៗបិទទ្វារ

    រោងចក្រ​ផលិត​រថយន្ត​ជប៉ុន​ចំនួន2 នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ទើបនឹង​បើក​ដំណើរការ​កាលពីពេលថ្មីៗ បានប្រកាស​ផ្អាក​ដំណើរ​ផលិតកម្ម​រថយន្ត​រប​ស់​ខ្លួនភ្លាមៗ បន្ទាប់ពី​រដ្ឋប្រហារ​យោធា កាលពីពេល​ដើមខែ​នេះ។

    ក្រុមហ៊ុនធំៗទាំង 2នោះ​គឺ Suzuki Motor និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​រថយន្ត Denso Corp ដែល​បាន​បោះទីតាំង និង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ ហើយក៏​ជា​រោងចក្រ​ផលិត​រថយន្ត​ធំ​មួយ ក្នុងចំណោម​រោងចក្រ​ដទៃ​នៅ​តំបន់​អាស៊ាន​ផងដែរ។

    នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ក្រុមហ៊ុន​ជប៉ុន​ច្រើនជាង400 មក​បណ្ដាក់​ទុនវិនិយោគ គិត​តាំងពី​ខែឧសភា ឆ្នាំ2019។ មី​យ៉ាន់​ម៉ា មាន​ចំណែក​ទីផ្សារ​ជាង 60% នៃ​ទីផ្សារ​ផលិតផល Suzuki ដោយ​លក់ដាច់​អស់ 13,200គ្រឿង កាលពី​ឆ្នាំ2019 កន្លងទៅ។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​ជប៉ុន​ល្បីឈ្មោះ 1ទៀត គឺ Toyota Motor Corp ក៏មាន​គម្រោង​មក​វិនិយោគ និង​បោះទីតាំង​សង់រោង​ចក្រ​នៅ​ខែកុម្ភៈ​នេះដែរ តែ​បាន​ដកថយ​ទៅវិញ ដោយសារតែ​ស្ថានភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ជ្រួលច្របល់៕

  • ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​កម្មវិធី មេរោគ​ថ្មី កំពុង​វាយលុក​លើ WhatsApp

    ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​កម្មវិធី មេរោគ​ថ្មី កំពុង​វាយលុក​លើ WhatsApp

    កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ ទើបតែ​រកឃើញ​កម្មវិធី​មេរោគ​ថ្មី នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល ដោយ​ស្វ័យប្រវត្តិ តាមរយៈ​កម្មវិធី WhatsApp។

    វិធីសាស្ត្រ​នៃ​ការចម្លង​មេរោគ​នេះ​គឺ ពួកគេ​បាន​ប្រើប្រាស់​មុខងារ​ឆ្លើយតប ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​កម្មវិធី WhatsApp។ នៅពេល​ទូរស័ព្ទ ដែលមាន​មេរោគ​ទទួលបាន​សារ តាមរយៈ​កម្មវិធី WhatsApp  ហើយ វា​នឹង​ឆ្លើយតប​ទៅ​អ្នក​ផ្ញើ​វិញ ជាមួយនឹង​តំណ​ភ្ជាប់ ឱ្យ​បញ្ចូល​កម្មវិធី​ក្លែងក្លាយ “Huawei Mobile” តាមរយៈ​គេហទំព័រ​ក្លែងក្លាយ ដែលមាន​រូបរាង​ស្រដៀង​គ្នា​នឹង គេហទំព័រ Google Play Store។

    បន្ទាប់ពី​លោកអ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះហើយ វា​នឹងធ្វើ​ការស្នើសុំ ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​ការណ៍​នេះ នឹង​ធ្វើឱ្យ​ទូរស័ព្ទ​លោកអ្នក ក្លាយជា​ឧបករណ៍ សម្រាប់​ចែកចាយ​មេរោគ បន្តទៅ​ទូរស័ព្ទផ្សេងៗទៀត។

    ជាងនេះទៅទៀត ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​រកឃើញ​ផងដែរ​ថា មេរោគ​នេះ ក៏​អាច​បន្ថែម​ស្គ្រី​ន​ទៅលើ​កម្មវិធីផ្សេងៗទៀត ដើម្បី​លួច​យក​ព័ត៌មានសំខាន់ៗ ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​ជាដើម​បាន​ទៀតផង។

    បច្ចុប្បន្ន​កម្មវិធី​មេរោគ​នេះ អាច​ចម្លង​បាន​តាមតែ​រយៈ​កម្មវិធី WhatsApp ប៉ុណ្ណោះ ប៉ុន្តែ​ជនខិលខូច​ក៏​អាចធ្វើ​ការកែសម្រួល​វា ដែល​អាចឱ្យ​ដំណើរការបាន ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​នៅពេល​អនាគត។

    ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូម​លោកអ្នក កុំ​ធ្វើ​ការទាញយក​កម្មវិធី ពី​តំណ​ភ្ជាប់​មួយណា ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ហើយ​លោកអ្នក​គួរតែ​ទាញយក​កម្មវិធី តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ ដែលមាន​នៅក្នុង​ទូរស័ព្ទ​ស្រាប់៕

  • ក្រុមហ៊ុន Visa និង ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មីតាមរយៈប្រព័ន្ធអនឡាញថ្មីដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់

    ក្រុមហ៊ុន Visa និង ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មីតាមរយៈប្រព័ន្ធអនឡាញថ្មីដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់

    រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង។» លោកបន្តទៀតថា៖​ «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង។»

    ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាននិងការកំណត់ឥណទានអថេរ។

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «តាងនាមឲ្យ Visa យើងមានមោទនភាពក្នុងការធ្វើជាដៃគូសហការជាមួយក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតដូចជា​ធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជម្រុញឱ្យប្រទេសរបស់យើង បោះជំហានកាន់តែខិតជិតទៅនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់» ។ អ្នកស្រីបន្តទៀតថា៖ «ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យសាធារណជនមានទំនោរចង់ជៀសវាងកន្លែងសាធារណៈ ព្រមទាំងជម្រុញឲ្យពួកគាត់មានការផ្លាស់ប្តូរដោយជ្រើសរើសការទិញទំនិញតាមរយៈអ៊ីនធើណេតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីង កាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ិនធើណេត ឥឡូវនេះអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព រហ័ស និង ងាយស្រួលជាងមុន»។

    ភាពជាដៃគូនេះបានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិច​ រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា។ បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន៖ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទិញទំនិញតាមអ៊ីនធើណេត និងការទូទាត់តាមរយៈQRកូដជាដើម។ ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសម្ថភាព ដើម្បីធានាបានថាប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់គណនីធនាគារ តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

    លោក ម៉ានូ ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ជាមួយការរីករាលដាលនៃជម្ងឺរាតត្បាតដែលបានជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស វាមានសារសំខាន់ណាស់ដែលយើងបង្កើនសេរីភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព» ។

    អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រលប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។​   ព័ត៌មានលម្អិតស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ៕