Author: ធឿន មករា

  • ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

    ជាទូទៅ ក្នុង 1ឆ្នាំៗ ផ្កាសាគូរ៉ានៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមរីកក្នុងអំឡុងរដូវស្លឹកឈើលាស់ ក្រោយអស់រដូវរងា និងធាតុអាកាសចាប់ផ្ដើមកក់ក្ដៅឡើង ឬប្រមាណចុងខែមីនា ដល់ដើមខែមេសា តែក៏មានសាគូរ៉ាមួយផ្នែកឆាប់រីកឡើងដែរ ដែលជនជាតិជប៉ុនហៅថា Hayazaki Sakura ឬសាគូរ៉ាឆាប់រីក ដែលសាគូរ៉ាប្រភេទនេះគឺជាសាគូរ៉ាពូជ ខាវ៉ាស៊ុ សាគូរ៉ា និងខូស៊ុសាគូរ៉ា ដែលនឹងចាប់ផ្ដើមរីកឡើងតាំងពីពាក់កណ្ដាលខែកុម្ភៈ ដល់ខែមីនា ដែលនៅប្រទេសជប៉ុនគឺជារដូវរងានៅឡើយ។ អាចហៅបានថា ជាសាគូរ៉ាខុសរដូវ ដែលរីកមុនរដូវកាល។ សម្រាប់អ្នកដែលចង់ទៅទស្សនា ផ្កាសាគូរ៉ារដូវរងានៅប្រទេសជប៉ុន ក៏អាចទៅទស្សនាបានច្រើនកន្លែងដែរ ថែមទាំងនៅមិនឆ្ងាយពីទីក្រុងតូក្យូទៀតផង…។

    1. Kawazu Sakura Festival 2020 -ខេត្ត ស៊ិស៊ុអូកានាំគ្នាមកដើរលេងប្រទេសជប៉ុន ទស្សនាផ្កាសាគូរ៉ា នៅខេត្តស៊ិស៊ុអូកា ជាមួយពិធីបុណ្យទស្សនាផ្កាសាគូរ៉ារីកលើកដំបូងប្រចាំឆ្នាំដែលល្បីល្បាញបំផុត Kawazu Sakura Festival នៅតាមមាត់ទន្លេ ខាវ៉ាស៊ុ ដែលទីនេះ គឺជាដើមកំណើតរបស់ដើមផ្កា ខាវ៉ាស៊ុ សាគូរ៉ា ឬសាគូរ៉ាឆាប់រីក។ នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេចម្ងាយ 3គីឡូម៉ែត្រ នឹងមានដើមផ្កាសាគូរ៉ាដុះរៀងគ្នាជាជួរជាង 8,000ដើម សម្លឹងមើលទៅខាងណា ក៏មានតែពណ៌ផ្កាឈូក ស័ក្តិសមសម្រាប់គូស្នេហ៍ដែលជុំវិញខ្លួនពោរពេញដោយពណ៌នៃសេចក្ដីស្នេហា។ ឡារ៉ែន សូមណែនាំថា គួរបបួលគូស្នេហ៍ បបួលលោកឪពុកអ្នកម្ដាយ មកទស្សនាផ្កាសាគូរ៉ានៅទីក្រុងនេះ ធានាថា ច្បាស់ជារំភើបចិត្តមិនខាន។

    2. Minami Sakura and Nanohana Festival 2020-ខេត្ត ស៊ិស៊ុអូកាជាពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆាប់រីក ឬសាគូរ៉ាខុសរដូវមួយទៀតក្នុងខេត្តស៊ិស៊ុអូកាដដែល គឺពិធីបុណ្យ Minami Sakura and Nanohana Festival 2020 ព្រោះទីនេះមិនមែនមានតែផ្កាសាគូរ៉ាប៉ុណ្ណោះទេ តែយើងនៅអាចទស្សនាផ្កា ណាណូហាណា បានទៀតផង ដោយផ្កាណាណូហាណា ជាផ្កាដែលមានពណ៌លឿងស្រស់ស្រាយ ពេលដាំជិតៗដើមសាគូរ៉ា និងមានផ្ការីកដំណាលគ្នាផងនោះ វានឹងក្លាយជាទិដ្ឋភាពផ្កាដែលមានទាំងពណ៌ផ្កាឈូក និងពណ៌លឿងមើលទៅស៊ីគ្នាល្អឥតខ្ចោះ។ ទីនេះជាទីតាំងទស្សនាផ្កាសាគូរ៉ាខុសរដូវដែលស្រស់ស្អាត និងស្ងប់ស្ងាត់មួយទៀត ស័ក្តិសមក្នុងការដើរលេងកម្សាន្ត និងថតរូបខ្លាំងបំផុត។

    3. Miura-kaigan Sakura Festival 2020-ខេត្ត ខាណាកាវ៉ាតមកទៀតគឺ Miura-kaigan Sakura Festival ពិធីបុណ្យទស្សនាផ្កាសាគូរ៉ារដូវរងា ដែលស្ថិតនៅក្នុងខេត្ត ខាណាកាវ៉ា។ ពិធីបុណ្យនេះរៀបចំឡើងនៅត្រង់បរិវេណផ្លូវដើរដែលពោរពេញទៅដោយដើមសាគូរ៉ានៅជិតស្ថានីយរថភ្លើង ព្រមជាមួយការតុបតែងលម្អដោយទង់ជាតិ និងគោមភ្លើង។ ពេលថតរូបចេញមក យើងនឹងបានរូបភាពផ្លូវថ្នល់ដែលកោងសណ្ដូកវែងពណ៌ផ្កាឈូក មើលទៅស្រស់ស្អាតបំផុត។

    4. Ichi-no-srki Harane 2020-ខេត្តខាណាកាវ៉ាជាបរិវេណចង្កេះភ្នំ Nuda ក្នុងខេត្ត ខាណាកាវ៉ា ជាទីកន្លែងដែលដាំដើមសាគូរ៉ាពូជ ហារុមេគិ (Harumeki)ដែលជាផ្កាសាគូរ៉ាពូជថ្មី ទើបតែបានទទួលការចុះបញ្ជីកាលពីឆ្នាំ2000។ សាគូរ៉ានៅក្នុងតំបន់នេះបានទទួលការដាំដុះ និងស្ថិតនៅក្រោមការមើលថែទាំរបស់អង្គការក្នុងប្រទេសជប៉ុន ដែលពេលមកដល់អំឡុងពាក់កណ្ដាលខែមីនា ហារុមេគិ សាគូរ៉ា ជាង120ដើម ក៏នឹងចេញផ្កាពណ៌ផ្កាឈូករីកស្គុះស្គាយពេញទីនោះ។ ជាទីតាំងទស្សនាផ្កាសាគូរ៉ាមួយទៀតដែលអ្នកណាបានមកដល់ហើយត្រូវតែជញ្ជក់មាត់សរសើរគ្រប់គ្នា៕

  • អាការ12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ​

    អាការ12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ​

    ក្មេងៗទោះជា​អាយុ​ប៉ុន្មាន​ក៏ដោយ ចេះ​និយាយ​ហើយ ឬ​មិនទាន់​ចេះ​និយាយ​ក៏ដោយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេតមើល​អា​ការកូន​ឱ្យបាន​ថា តើ​មាន​អ្វី​ខុស​ប្រក្រតី​ឬទេ? កុំ​ចាំ​រហូតដល់​កូន​ហារ​មាត់​ប្រាប់​នោះ ព្រោះ​រឿង​ខ្លះ​ត្រូវតែ​សង្កេតមើល និង​ប្រញាប់​កែ​បញ្ហា​ភ្លាម​មុននឹងអ្វីៗហួសពេល​កែ។ ខាងក្រោម​នេះ​គឺជា​អាការ12យ៉ាង​របស់​កូន ដែល​លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ។

    1. កូន​មើលទៅ​រាង​មាន​អារម្មណ៍​ធុញថប់​តានតឹង សោកសៅ អាច​នឹង​គ្មាន​អាការ​គ្រុនក្តៅ ឬ​មិន​ស្រួលខ្លួន​ឱ្យឃើញ​ក៏ដោយ តែ​កូន​អាច​នឹង​បង្ហាញ​អាការ​តាមរយៈ​ទឹកមុខ ឬ​មើលទៅ​ឃើញ​ហាក់ដូចជា​កំពុង​គិតពី​អ្វី​ម្យ៉ាង​គ្រប់ពេលវេលា បើសិនជា​ឃើញបែបនេះ​ហើយ ឪពុកម្តាយ​មិនគួរ​មើលរំលង ឬ​ព្រងើយកន្តើយ​ឡើយ ត្រូវ​ប្រញាប់​នាំទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យភ្លាមៗល្អ​ជាង។

    2. ឡើងក​ម្តៅ​ខ្ពស់ សីតុណ្ហភាព​ប្រក្រតី​រប​ស់​ក្មេង​នឹង​ស្ថិតនៅក្នុង​កម្រិត 36-37.5អង្សា​សេល​សៀ​ស សម្រាប់​ក្មេង​ដែលមាន​អាយុ​ទាប​ជាង 6ខែ បើ​មាន​សីតុណ្ហភាព​ក្នុង​កម្រិត 37.6-38.4អង្សា​សេល​សៀ​ស​នោះ គឺ​មានន័យថា ឡើងក​ម្តៅ​ខ្ពស់​ហើយ ចំណែក​ក្មេង​អាយុ​ច្រើនជាង6ខែ​ឡើង បើសិន​លើស 38.5អង្សា​សេល​សៀ​ស មានន័យថា កម្តៅ​ខ្លួន​ឡើង​ខ្ពស់​ហើយ ត្រូវ​រក​វិធី​បញ្ចុះ​កម្តៅ និង​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

    3. ក្តៅខ្លួនជាប់ៗគ្នា​អត់​បាត់​រយៈពេល 3ថ្ងៃ​ឡើងទៅ ដោយ​ញ៉ាំ​ថ្នាំ និង​ជូត​ខ្លួន​ហើយ តែ​អាការ​នៅតែ​មិនល្អ​ប្រសើរឡើង​នោះ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

    4. គ្រុន​ក្តៅខ្លួន និង​មាន​អាការ​ផ្សេងទៀត​រួមជាមួយ​ផង ដូចជា ឈឺក្បាល មាន​ឡើង​កន្ទួល​រមាស់​នៅលើ​រាងកាយ ឈឺ-ក អាការ​បែបនេះ​ត្រូវតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់។

    5. មាន​ឡើង​កន្ទួល​ក្រហម​តាម​ខ្លួនប្រាណ និង​មាន​អាការ​រាលដាល​កាន់តែខ្លាំង​ឡើង ឬ​មាន​អាការ​ហើម​ឡើង​ក្រហម​ត្រង់​បរិវេណ​ដែលមាន​ឡើង​កន្ទួល និង​មាន​អាការ​ដកដង្ហើម​មិន​ស្រួល រាងស្ទះៗជាដើម​នោះ កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

    6. មាន​ពងបែក​ឡើង​តាម​ខ្លួនប្រាណ​ក្នុង​លក្ខណៈខុស​ប្រក្រតី ដែល​មិន​ធ្លាប់មាន​កន្លងមក ត្រូវ​ប្រញាប់​យក​កូន​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ជាបន្ទាន់ ព្រោះ​អាច​កើតរោគ​មហារីក​ស្បែ​កបាន។

    7. កូនតូច​យំ​រករឿង​ខ្លាំង ព្រោះ​ឈឺក្បាល​បែប​ទាន់ហន់ភ្លាមៗ ឬ​អាច​ឈឺពោះ​ផ្នែក​ខាងស្តាំ​ចុះមក​ក្រោម អាចជា​អាការ​របស់​ខ្នែងពោះវៀន ឬ​បើ​ឈឺពោះ​ហើយ​មាន​ក្អួត​ផង​នោះ អាច​បណ្តាលមកពី​អាការ​រលាក​ក្រពះ បើ​រឹត​តែមាន​ឈាម​ចេញមក​ជាមួយ​ផង​នោះ ត្រូវតែ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់។

    8. ឈឺក្បាល និង​ក្អួត អាចជា​អាការ​ចាប់​ផ្តើមដំបូងរ​បស់​រោគ​ម៉ៃ​ក្រេ​ន តែបើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ អាច​បណ្តាលមកពី​រោគ​ផ្សេងទៀត អាការ​បែបនេះ​ក៏​ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ដែរ។

    9. បរិមាណ​ទឹកនោម​ថយចុះ ស្ងួត​មាត់ បន្ទូលក្បាល (បង្ហើយ) ផត​ចុះ ក្អួត រាក អាការ​ទាំងនេះ​អាច​បណ្តាលមកពី​សភាវ​ខ្វះ​ជាតិ​ទឹក បើ​ឃើញ​កូន​មាន​អាការ​បែបនេះ ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

    10. ហើម​មុខ ហើម​ខ្លួន ក្អួត ឬ​មាន​ឡើង​រមាស់ អាការ​នេះ​អាច​បណ្តាលមកពី​កើត​ប្រតិកម្ម​ចាញ់​នឹង​របស់​អ្វីមួយ បើ​ធ្ងន់ធ្ងរ​ត្រូវ​នាំទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

    11. ចេញឈាម​ច្រើនពេក មិនថាតែ​ស្នាមរបួស​តូច ឬ​ធំ​នោះទេ បើ​ឃាត់ឈាម​ហើយ ឈាម​នៅតែ​ហូរ​ចេញមក​មិន​ឈប់ ចូរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម។

    12. បបូរមាត់​ឡើង​ស្លេក ខៀវ​ជាំ ដកដង្ហើមអាក់ៗ និង​ដកដង្ហើម​តាម​មាត់ អាចជា​អាការ​មានប្រតិកម្ម​នឹង​របស់​អ្វី​ម្យ៉ាង ឬ​អាច​បណ្តាលមកពី​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដកដង្ហើម ឬ​រោគ​សួត ក៏​ជា​អាការ​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​នាំទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ដែរ។

    អាការ​របស់​កូន ដែល​បាន​រៀបរាប់​មក​ខាងលើនេះ លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ​ជាដាច់ខាត ព្រោះ​អាការ​មួយចំនួន​នោះ​អាច​និយាយបានថា សុទ្ធតែជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរផ្សេងៗទាំងអស់៕

  • កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    កណ្តាស់​ញឹកញាប់ កុំ​កន្តើយ អាការ​នេះ​បង្ហាញ​ពី​រោគសញ្ញា​ច្រើនណាស់

    ក្នុងអំឡុង​ពេលដែល​អាកាសធាតុ​ប្រែប្រួល រដូវ​កាល​ផ្លាស់ប្តូរ មនុស្ស​ជាច្រើន​តែងមាន​អាការ​កណ្តាស់​ហាច់​ឈីស! ជា​ញឹកញាប់ ដែល​ប្រាកដ​ណាស់ ច្បាស់​ជា​នឹក​ភ្លែត​ឡើង​ថា ប្រហែលជា​កើត​ផ្តាសាយ​មិន​ខាន។ អា៎… កុំអាល​គិតថា អាការ​កណ្តាស់​របស់​យើង​នេះ វា​បញ្ចប់​ត្រឹមតែ​ជំងឺ​ផ្តាសាយ​នោះ ព្រោះ​ការពិតទៅ អ្នកណា​ដែល​កណ្តាស់​ញឹកញាប់ ព្រឹក​ក៏​កណ្តាស់ ល្ងាច​ក៏​កណ្តាស់ កណ្តាស់​ពេញ​មួយថ្ងៃ​នេះ អាច​បណ្តាលមកពី​រាងកាយ​របស់​យើង​មាន​លាក់​បង្កប់​ភាពខុសប្រក្រតី​អ្វី​ម្យ៉ាង ឬ​ច្រើនយ៉ាង​ក៏​អាច​ថា​បានដែរ។

    1/ រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ
    ក្នុងករណី​ដែល​មិនមែនជា​ជំងឺ​ផ្តាសាយ គឺ​មិនបាន​កណ្តាស់ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត រួមទាំង​មិនមាន​អាការ​ឈឺក្បាល​ឡើយ ដូច្នេះ​វា​អាចទៅរួច​ថា អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ អាច​បណ្តាលមកពី​សភា​វ​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុអាកាស រឹតតែ​នៅលើ​មនុស្ស​ដែលមាន​អាការ​កណ្តាស់​ញឹកញាប់ជាប់ៗគ្នា ឬ​មាន​អាការ​រមាស់​ក្នុង​ភ្នែក ហៀរ​ទឹកភ្នែក​រួមជាមួយ​ផង​នោះ ក៏​រឹតតែ​សង្ស័យថា​អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកា​ធាតុ ឬ​ជំងឺ​ច្រមុះ​បានដែរព្រោះ​រោគ​នេះ​ជា​អា​ការដែល​កើតឡើង​នៅលើ​សាច់​ភ្នាស​ក្នុង​ច្រមុះ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មានប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជាច្រើន​ដូចជា សភាព​អាកាសធាតុ ធូលី​ដី លំអង​ទឹកភ្លៀង កេសរ​របស់​ផ្កា មេរោគ​ផ្សិត រោមសត្វ ឬ​សូម្បីតែ​ក្លិន និង​វត្ថុ​ដែល​ធ្វើឱ្យ​រលាក​ក្រហាយផ្សេងៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​ហាច់​ឈីសៗហ្នឹងឯង។

    2/ រលាក​សាច់​ភ្នាស​ច្រមុះ
    សភាវ​រលាក​សាច់​ភ្នាស​ច្រមុះ​ក៏​អាចជា​មូលហេតុ​របស់​អាកា​រក​ណ្តា​ស់​ញឹកញាប់​នេះ​បានដែរ ដោយ​សាច់​ភ្នាស​ក្នុង​ច្រ​មុះដែល​រលាក​នោះច្រើនតែ​បណ្តាលមកពី​ការឆ្លង​មេរោគ​វីរុស​នៅលើ​ប្រព័ន្ធ​ដកដង្ហើម ឬ​អាចជា​ការឆ្លង​មេរោគ​បាក់តេរី​ដែល​ច្រើនតែ​កើត​នៅលើ​មនុស្ស​ដែលមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប។ ទាំងអស់នេះ​យើង​អាច​សង្កេត​អាការ​រលាក​សាច់​ភ្នាស​ច្រមុះ​នេះ​បាន​តាមរយៈ​អាការ​កណ្តាស់​ញឹកញាប់ មិន​ព្រម​បាត់ អ្នកខ្លះ​អាចមាន​ក្តៅខ្លួនស្ទិញៗរួមជាមួយ​ផង មាន​ទឹកសំបោរ​ពណ៌​ប្រផេះ លឿង ដែល​បង្ហាញ​ពី​អាការ​ឆ្លង​មេរោគ ហើយ​អ្នកខ្លះ​អាចមាន​អាការ​ឈឺ​ក​រួមជាមួយ​ផងដែរ។

    3/ ជំងឺ​ឫសដូងច្រមុះ
    ឫសដូងច្រមុះ​គឺ សភាវ​ដែល​សាច់​ភ្នាស​នៅក្នុង​ច្រមុះ​មាន​អាការ​រលាក និង​ហើម រហូត​មាន​លក្ខណៈ​លយ​ពក​ចេញមក​ដូចជា​ខ្នែង ដែលច្រើនតែ​បណ្តាលមកពី​ការ​រលាក ឬ​ការឆ្លង​មេរោគ​នៅលើ​សាច់​ភ្នាស​ច្រមុះ​រ៉ាំរ៉ៃ ភាពខុសប្រក្រតី​របស់​ការ​តបស្នង​ចំពោះ​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ការធ្វើការ​របស់​សរសៃ​ឈាម​ក្នុង​ផ្នែក​ដែល​ចិញ្ចឹម​សាច់​ភ្នាស​ច្រមុះ ដែលជា​ហេតុ​ធ្វើឱ្យ​កើត​អាការ​ហើម​លើ​សាច់​ភ្នាស​ច្រមុះ។ ភាពខុសប្រក្រតី​ទាំងនោះ​អាច​បង្ហាញ​ចេញមក​ដោយអាការ​តឹង​ណែន​ច្រមុះ កណ្តាស់​ញឹកញាប់ មាន​ទឹកសំបោរថ្លាៗ ឬ​សំបោរ​មាន​ពណ៌​ព្រមជាមួយ​ក្លិន រួមទាំង​មាន​អាការ​ឈឺ​ពើត​នៅត្រង់​ក្តោងច្រមុះ និង​ថ្ពាល់ ឈឺ​ក​រ៉ាំរ៉ៃ និង​អា​ការឈឺ​ងឿង​ក្បាលទៀតផង។

    4/ សភាវ​ឌឺ​ថ្នាំ
    ការប្រើ​ថ្នាំ​ប្រភេទដដែលជាប់ៗគ្នា​យូរ អាច​បង្ក​ឱ្យ​កើត​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រាងកាយ​បាន ដោយ​ច្រើន​ប្រទះ​ឃើញថា ថ្នាំ​ដែល​អ្នកជំងឺ​លេបជាប់ៗគ្នា​រយៈពេល​យូរ ជាហេតុ​នាំឱ្យ​កើត​អាការ​រលាក ហុច​ផល​ឱ្យ​កើត​អាការ​កណ្តាស់​ញឹកញាប់​មិន​បាត់​បាន​ដូចគ្នា ដោយ​នឹងមាន​ចំណុច​សង្កេត​បន្តិច​ថា អ្នកជំងឺ​នឹងមាន​អាការ​កណ្តាស់​ក្រោយពី​ប៉ះពាល់​នឹង​អ្វី​ដែលជា​កត្តា​ជំរុញ ដូចជា ផ្សែង​បារី ក្លិនឈួល​ខ្លាំង ឬ​ផ្សែង និង​ធូលី​ជាដើម៕

  • ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

    ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ(ថ្ងៃទី9 ខែមករា ឆ្នាំ2020)ដោយបាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មកកាន់​កម្ពុជា។

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ2019 អគ្គនាយកដ្ឋាន​
    សុខភាព​សត្វ បាន​ពិនិត្យឃើញថា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ចុះ​តម្លៃ​មាន់​រស់​យ៉ាងគំហុក ពោលគឺ​ថ្លៃដើម​ផលិត​ក្នុង1គីឡូក្រាម ត្រូវ​ចំណាយ​អស់ 5,000រៀល តែ​ចំពោះ​ការលក់​ចេញ​មាន់​រស់បាន​តម្លៃ​ត្រឹមតែ 4,800រៀល​ប៉ុណ្ណោះ​ក្នុង 1គីឡូក្រាម។

    អគ្គនាយកដ្ឋាន​នេះ​បាន​បន្តថា ដោយ​មើលឃើញ​ពី​សភាពការណ៍​នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស មកកាន់​កម្ពុជា​ពី​ចំនួន 13ក្រុមហ៊ុន មក​នៅត្រឹម​ចំនួន 7ក្រុមហ៊ុន​វិញ និង​ចំនួន​នាំចូល​ពីមុន 44,000ក្បាល​ក្នុង 1ថ្ងៃ មក​នៅត្រឹមតែ 1,7000ក្បាល​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ។

    អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានបញ្ជាក់​ទៀតថា លទ្ធផល​ដែល ទទួលបាន​ក្រោយពី​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​បក្សី​ពី​បរទេស មាន​ជាអាទិ៍៖
    * តម្លៃ​មាន់​រស់ បាន​កើន​ឡើងវិញ​ល្អប្រសើរ ពី 6,900 -7,400រៀល​ក្នុង 1គីឡូក្រាម។

    * អ្នក​ចិញ្ចឹម​បក្សី ប្រជាជន ក្រុមហ៊ុន​ចិញ្ចឹម​បក្សី និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មក​កម្ពុជា​នេះ។

    លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​សូម​គាំទ្រ និង​កោតសរសើរ​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​កូតា​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​មាន់​ក្នុងស្រុក​គ្រប់​រូបភាព ក្នុងការ​រក្សាបាន​តុល្យភាព​តម្លៃ មិន​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក្សា​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ការ​ចំណាកស្រុក។

    លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​មានប្រសាសន៍ថា៖“ការកាត់បន្ថយ​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ជាការ​ត្រឹមត្រូវ​ហើយ ព្រោះ​ផលិតកម្ម​ចិញ្ចឹមសត្វ​មាន់ និង​ជ្រូក​ក្នុងស្រុក កំពុងតែ​ជួប​នូវ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកថ្មីៗនេះ បាន​ខាតបង់ កសិករ​ក៏​ងាក​មក​ចិញ្ចឹម​មាន់​វិញ​ម្ដង។

    ដូច្នេះ​ក្រសួង​បានគិត​គូរ​ដល់​កសិក​រហើយ ប៉ុន្តែ​សាច់មាន់​ឡើងថ្លៃ មិនមែន​ដោយសារតែ​ការកាត់បន្ថយ​ការនាំ​ចូល​ទេ គឺមាន់​ប្រទេសជិតខាង​ក៏​ឡើងថ្លៃ​ដែរ តែបើ​យើង​មិន​កាត់បន្ថយ​ទេ ពេល​ចុះថ្លៃ គេ​នឹង​នាំ​ចូលមក​គំហុក ដើម្បី​សម្លាប់​កសិករ​យើង”។

    លោក​ប្រធាន​សមាគម ដែលមាន​គំនិត​គាំពារ​និយម ចូលចិត្ត​លើកស្ទួយ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បានបញ្ជាក់​ថា នេះ​ក៏​ជា​សំណូមពរ​របស់​សមាគម​មួយ​ដែរ​សម្រាប់​ទីផ្សារ​តម្លៃ​មាន់​បច្ចុប្បន្ន​បើ​យើង​ឱ្យ​តម្លៃ​ថ្លៃ​ពេក វា​ក៏​ប៉ះពាល់​ដល់​អ្នក​ហូប អ្នកទិញ​ដែរ។ កត្តា​សំខាន់​ឱ្យ​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​អ្នក​ចិញ្ចឹម ទាំង​អ្នក​ហូប។

    លោក ស្រ៊ុន ពៅ ក៏បាន​បន្តទៀត​ដែរ​ថា ចំណុច​មួយទៀត​នោះ គឺ​ការចិញ្ចឹម​មាន់​របស់​ក​សិ​ករ​បាន​ដំណើរ​ការល្អ តែ​យើង​ខ្វះ​ពូជ​មាន់​ឱ្យ​កសិករ​យើង នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ។

    លោក ស្រ៊ុន ពៅ ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា៖“បើ​គិតពី​តម្លៃ​របស់​មាន់​ស្រែ នៅពេល​មាន​រដូវ​បុណ្យទាន ឬ​ចូលឆ្នាំ​ចិន​ជាដើម ជាការ​ពិត វា​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា នេះ​ជា​ប្រពៃណី​ទៅហើយ។

    សម្រាប់​មាន់​ស្រែ​ថ្លៃ 25,000៛/1kg ឬ​ខ្ពស់ជាង​នេះ តែ​ការចិញ្ចឹម​របស់​វា ត្រូវ​ប្រើ​រយៈពេល​វែង​រហូតដល់​ទៅ 6 – 7ខែ​ឯណោះ។ សម្រាប់​មាន់​សាច់​រស់​វិញ ថ្លៃ​ជាង 6,400៛/1kg គឺ​ចុះ​បន្តិច​ហើយ(ប្រែប្រួល​តាម​ប្រទេស
    ជិតខាង)តែ​ការចិញ្ចឹម​ត្រូវការ​រយៈពេល​តែ​ជាង 40ថ្ងៃ​ទេ។ ឯ​សម្រាប់​មាន់ 3សាសន៍​វិញ ចិញ្ចឹម​ដល់​ទៅ​ជាង 3ខែ។ តម្លៃ​ប៉ុណ្ណឹង​នៅលើ​ទីផ្សារ គឺ​ល្អ”។

    លោក ពៅ ក៏បាន​ថ្លែង​បន្តទៀតថា៖“បច្ចុប្បន្ន យើង​មាន​តម្រូវការ​សត្វ​មាន់នៅ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​មាន​ប្រមាណ 12-13ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយ​ការ​នាំចូល​សព្វថ្ងៃ​មាន​ប្រមាណ​ពី 4-5ម៉ឺន​ក្បាល។ ដូច្នេះ​បានន័យថា ការផ្គត់ផ្គង់​ក្នុងស្រុក​បាន​ជាង 6-7ម៉ឺន​ក្បាល​ដែរ។ តែបើ​ឱ្យ​នាំចូល​ច្រើន វា​ធ្វើឱ្យប៉ះពាល់​ដល់​កសិករ​យើង”។

    លោក​ប្រធាន​សមាគម បាន​លើកឡើងថា៖“បើសិនណា​ជា​យើង​កាត់បន្ថយ​ទាំងអស់​បាន លុះត្រា​ណា​តែ​ក្នុងស្រុក យើង​ចិញ្ចឹម និង​អាច​ផ្គត់ផ្គង់​បាន។

    បើ​យើង​គិត 4ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយមាន់1ក្បាលមានតម្លៃ 5ដុល្លារនោះ​យើង​នឹង​ទទួលបាន 20ម៉ឺន​ដុល្លារ​ក្នុង 1ថ្ងៃ ហើយ​យើង​អាច​រកឃើញ​តួលេខ​ក្នុង 1ខែ ហើយ​យើង​រកឃើញផលចំណេញ​ជារួម​ដល់​ឆ្នាំ​ទៀតផង។ ដូច្នេះ​បើ​យើង​អាច​ជំរុញ​ឱ្យ​កសិករ​ចិញ្ចឹម​បាន នោះ​យើង​នឹង​ទទួលបាន​ផលចំណេញ និង​កាត់បន្ថយ​បាន​នូវ​ការចំណាកស្រុក​ផងដែរ”។

    តែ​ទោះជា​យ៉ាងណាក្តី លោក​ប្រធាន​សមាគម បាន​បញ្ជាក់ថា៖ “តួលេខ​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​នៅពេល​រដូវ​បុណ្យទាន ដូចជា​ចូលឆ្នាំ​ចិន-វៀតណាម មាន​តម្រូវការ​មាន់​ច្រើន និង​មាន់​ស្រែ​អាចមាន​តម្រូវការ​ច្រើនជាង តែ​វា​បន្ថយ​ចំនួន​មាន់​សាច់​ទៅវិញ។ ពោលគឺ ការផ្គត់ផ្គង់​តម្រូវការ​ប្រជាជន អាច​គ្រប់គ្រាន់ ព្រោះ​អ្នក​ចិញ្ចឹម​គេ​បាន​ត្រៀម​សម្រាប់​តម្រូវការ​នេះ​ជាមុន​រួចរាល់។ ចំនួន​មាន​តួលេខ​ដដែល គឺ​ប្រមាណ​ជាង 13ម៉ឺន​ក្បាល (ដោយ​កើន​ចំនួន​មាន់​ស្រែ តែ​ថយ​តម្រូវការ​មាន់​សាច់)”។ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏បាន​អំពាវនាវ​ផងដែរ​ចំពោះ​អ្នក​ដែល​ចិញ្ចឹម​ជ្រូក និង​ចិញ្ចឹម​មាន់ ដែល​ធ្វើការ​

    ផ្គត់ផ្គង់​សាច់​ក្នុង​ទីផ្សារ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ក្នុងពេល​កន្លងមក ធ្លាប់​កើតមាន និង​ជំងឺផ្តាសាយបក្សី ត្រូវតែ​ធ្វើ​ជីវៈ​សុវត្ថិភាព​ជាប្រចាំ​នៅ​ទីតាំង និង​កន្លែង​ចិញ្ចឹម ដើម្បី​ការគ្រប់គ្រង​បានល្អ​ប្រសើរ ចៀស​ផុតពី​ស្ថានភាព​នៃ​ការ​រាលដាល​នៃ​ជំងឺឆ្លង​បក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ៕

  • ក្រុមហ៊ុន LG ចូលរួមផ្ដល់ដំណោះស្រាយចំពោះបញ្ហាខ្យល់កខ្វក់ក្នុងបរិយាកាសពិភពលោកនាពេលបច្ចុប្បន្ន

    ក្រុមហ៊ុន LG ចូលរួមផ្ដល់ដំណោះស្រាយចំពោះបញ្ហាខ្យល់កខ្វក់ក្នុងបរិយាកាសពិភពលោកនាពេលបច្ចុប្បន្ន

    ដោយមើលឃើញពីរបាយការណ៍គួរឱ្យព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះបានបញ្ជាក់ថាមនុស្ស 90 ភាគរយនៅទូទាំងពិភពលោកកំពុងដកដង្ហើមជាមួយខ្យល់កខ្វក់។ នៅពេលគុណភាពខ្យល់ថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីកសួត និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃនិងស្រួចស្រាវ រួមទាំងជំងឺហឺតកើនឡើងសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត។

    ប្រភពទិន្នន័យ៖ ការបំពុលបរិយាកាស – ឃាតករលាក់មុខ (https://bit.ly/2Us08ZM)

    គំនិតភាគច្រើនយល់ស្របថាដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីយើងទាំងអស់គ្នាចាំបាច់ត្រូវបង្កើតវិធានការណ៍ជាច្រើនដូចជាបើកបរតិច និងយកជើងហោះហើរតិច ខណៈពេលដែលបង្កើនការកែច្នៃនិងការអភិរក្សដើម្បីកាត់បន្ថយការផលិតកាបូនរបស់យើង – និងបរិមាណកាបូនឌីអុកស៊ីតដែលមនុស្សម្នាក់ទទួលខុសត្រូវចំពោះបរិយាកាស។ ជាទូទៅសារធាតុដែលផលិតដោយមនុស្ស ហើយបញ្ចេញទៅក្នុងបរិយាកាសអាចត្រូវបានគេចាត់ទុកថាជាការបំពុល។

    យើងមិនត្រឹមតែការពារបរិស្ថានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវថែរក្សាសុខុមាលភាពរបស់យើងនិងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ។ ហេតុដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគលើផលិតផលបន្សុតខ្យល់ដែលល្អ ដែលអាចច្រោះជាតិពុល ខ្យល់ចូលក្នុងផ្ទះរបស់យើងដោយធ្វើឱ្យខ្យល់កាន់តែមានខ្យល់និងថែរក្សាសុខភាពរបស់យើង។ ខណៈពេលដែលមនុស្សអាចពាក់ម៉ាសតម្រងខ្យល់ពេលនៅខាងក្រៅផ្ទះ វាក៏ជាការប្រសើរណាស់ដែរក្នុងការជ្រើសរើសម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានសមត្ថភាពរបស់វាក្នុងការកម្ចាត់ធូលី ភាគល្អិតនិងបញ្ហាគ្រោះថ្នាក់ផ្សេងទៀត ប្រកបដោយគុណភាពខ្ពស់ សម្រាប់បរិយាកាសក្នុងផ្ទះរបស់អ្នក ។

    ក្រុមហ៊ុន LG ផ្ដល់ដំណោះស្រាយបញ្ហាខ្យល់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ ដែលអាចជួយអោយអ្នកប្រើប្រាស់ ទទួលបានគុណភាពខ្យល់បរិសុទ្ធល្អក្នុងផ្ទះ ជាពិសេសចំពោះអ្នកដែលមានជំងឺហឺត COPD (ជំងឺស្ទះសួតរ៉ាំរ៉ៃ) ឬប្រតិកម្មអាលែហ្សីតម្រង HEPA នៅពេលដែលពួកគេជ្រើសរើសលើការប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់នេះ 99,97 ភាគរយនៃភាគល្អិត ខ្យល់កខ្វក់និងការបំពុលផ្សេងៗទៀតត្រូវបានកម្ចាត់ចោលយ៉ាងមានប្រសិទ្ធិភាព។

    ដើម្បីជួយដល់ក្រុមគ្រួសារបង្កើតបរិយាកាសរស់នៅក្នុងផ្ទះដ៏ប្រសើរបំផុត ក្រុមហ៊ុន LG បានបង្កើតស្តង់ដារថ្មីជាមួយនឹងម៉ាស៊ីនត្រជាក់ LG DUALCOOL ថ្មីរបស់ខ្លួន ដែលជាឧបករណ៍ដែលមិនត្រឹមតែធ្វើឱ្យត្រជាក់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការបន្សុទ្ធខ្យល់ដ៏អស្ចារ្យផងដែរ។ បច្ចេកវិទ្យាបន្សុទ្ធខ្យល់នៅក្នុង DUALCOOL របស់ LG រកឃើញនិងកំចាត់ភាគល្អិតតូចៗដូចជា PM1.0 ជាដើម។ តម្រងធូលីខ្នាតតូចរបស់វាស្រូបយកម៉ូលេគុលដែលមានបន្ទុកអវិជ្ជមានរួមទាំងវីរុសនិងបាក់តេរី ដើម្បីជួយរក្សាក្រុមគ្រួសារអ្នកឱ្យមានសុវត្ថិភាពផ្លូវដង្ហើមល្អប្រពៃ។ ចំនែកកម្រិតបង្ហាញគុណភាពខ្យល់របស់ DUALCOOL នឹងប្រាប់ពីស្ថានភាពគុណភាពខ្យល់ក្នុងផ្ទះអ្នកដោយប្រើរូបតំណាងចម្រុះពណ៌ចំនួន 6 ដែលធ្វើឱ្យងាយស្រួលមើលគុណភាពខ្យល់នៅពេលណាក៏បាន។

    ការផ្តល់ជូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG គឺម៉ាស៊ីនបន្សុទ្ធខ្យល់ LG PuriCare 360 ​​°ប្រើឧបករណ៍ចាប់សញ្ញាឆ្លាតវៃកម្រិតខ្ពស់ដើម្បីរកឃើញបំណែកតូចៗ ដែលមានទំហំក្រោម 1 មីក្រូម៉ែត្រនិងអាចបំបាត់ក្លិនមិនល្អផងដែរ។ ឧបករណ៏នេះធ្វើការត្រួតពិនិត្យពេលវេលាជាក់ស្តែងទៅលើកំរិតនៃការបំពុលបរិយាកាស ដើម្បីធានាថាខ្យល់ក្នុងបរិវេណផ្ទះឬបន្ទប់របស់អ្នកមានសុវត្ថិភាពនិងផាសុកភាព ។

    ប្រព័ន្ធចម្រោះចម្រុះគ្មានពីរដែលមាននៅក្នុង LG PuriCare 360° អាចចាប់យកភាគល្អិត 6 ប្រភេទផ្សេងៗគ្នាក្នុងនោះមានអាឡែកហ្សីដ៏គ្រោះថ្នាក់បំផុតដែលមាននៅក្នុងផ្ទះ បន្ទាប់មកវានឹងបន្សុទ្ធខ្យល់នោះអោយទៅជាខ្យល់បរិសុទ្ធ។ មិនខុសគ្នាប៉ុន្មានទេ ចំពោះប្រព័ន្ធតម្រង HEPA របស់វាអាចចាប់យកភាគល្អិតបានល្អ ៗ រហូតដល់ 99,97 ភាគរយឯណោះ ។ បន្ថែមពីលើការចាប់យកសារធាតុអាឡែរហ្សី តម្រងនេះស្រូបយកក្លិនមិនល្អ (ដូចជាអាហារនិងផ្សែង) ផ្សែងអ័ព្ទនិងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ពីក្នុងខ្យល់នោះផងដែរ លើសពីនេះទៀតមុខងារថែទាំទារក Baby Care បានដឹកនាំលំហូរខ្យល់បរិសុទ្ធពីមូលដ្ឋានផ្ទាល់ពី PuriCare ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ទារកនិងកុមារតូចដែលទើបចេះដើរតេះតះ។

    PuriCare 360 ​​°អាចគ្រប់គ្រងបានពីគ្រប់ទិសទីតាមរយៈកម្មវិធី LG SmartThinQ ។ ឪពុកម្តាយអាចពិនិត្យមើលគុណភាពខ្យល់ក្នុងផ្ទះពីស្មាតហ្វូនរបស់ពួកគេនិងធ្វើឱ្យម៉ាស៊ីនបន្សុទ្ធខ្យល់ចាប់ដំណើរការ សកម្មភាពមុនពេលកូនរបស់ពួកគេមកពីសាលារៀន ហើយកាន់តែពិសេសឧបករណ៍បន្សុទ្ធខ្យល់ឆ្លាតវៃថែមទាំងជូនដំណឹងដល់ពួកគេនៅពេលដែលតម្រងរបស់វាត្រូវការផ្លាស់ប្ដូរថ្មីផងដែរ។

    LG PuriCare 360 ​​° និងម៉ូឌែល LG ផ្សេងទៀតសន្សំសំចៃថាមពលដោយមិនប៉ះពាល់ដល់ដំណើរការរឺស្ទីលទេ។ យោងតាមទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក បានបញ្ជាក់ថាម៉ាស៊ីនបន្សុន្ធខ្យល់ដែលទទួលបានវិញ្ញាប័នបត្រ ENERGY STAR នេះ មានប្រសិទ្ធភាពថាមពល 40 ភាគរយច្រើនជាងម៉ូឌែលស្តង់ដាធម្មតា ដែលជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ប្រហែល 225 គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំនិង 30 ដុល្លារជារៀងរាល់ឆ្នាំលើវិក្កយបត្រប្រើប្រាស់។

    ក្រុមហ៊ុន LG តែងតែគិតគូរក្រុមគ្រួសារអ្នកឱ្យទទួលបានបរិយាកាសក្នុងផ្ទះប្រកបដោយសុខភាពល្អ និងធ្វើអោយពិភពលោកអាចជឿជាក់ថា LG នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាដែលការពារសុខភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅថ្ងៃ។

    ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះម៉ាស៊ីនត្រជាក់ LG DUALCOOL អថិតិជនអាចអញ្ជើញទៅទស្សនាផ្ទាល់របស់ហាងចែកចាយគ្រឿងអេឡិចត្រូនិក LG Brandshop ដែលមានទីតាំងសរុបចំនួន 10 សាខា ទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និង សាខាក្រុងកំពត ជាដើម។

    ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ
    ទូរសព្ទមកកាន់សេវាកម្ម 023 222 699
    ពត៌មានបន្ថែម  ➡️ https://bit.ly/IL13RSR2

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូនមិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង
    តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមានជាដើម -ល- និង-ល-។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?
    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើង
    ក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាយមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង… មិនថាអ៊ីចឹងហ្អេ៎?

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយ
    ជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែន
    ជាខ្លួនយើង យើងមិនមែនជាខ្លួនកូនតើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។​
    ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?
    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត… ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។​
    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង? វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអុីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    -​ ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    – ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    – ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    – កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    – ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕

  • រកឃើញ៤ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត

    រកឃើញ៤ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត

    ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែតដែលជាមណ្ឌលទី៣ គិតមកដល់ម៉ោង២រសៀលបានរកឃើញ៤ក្រុមខ្លាំងឡើងទៅកាន់វគ្តផ្តាច់ព្រ័ត្រហើយ។

    ៤ក្រុមដែលត្រូវឡើងបន្តដល់វគ្គផ្តាច់នោះ មានក្រុម Family Sisophon (A) ក្រុម Poi Pet United ក្រុម DONBOSCO FAMILY (A)  ក្រុម Bun Koy Youth ក្រុម Bun Koy FC។ ក្រុមខ្លាំងទាំង៤នេះ និងប្រជែងគ្នានៅវគ្គ៤ក្រុមចុងក្រោយ ក្រុមដែលចាញ់និងប៉ះក្រុមចាញ់ដូចគ្នា ដើម្បីយកចំណាត់ថ្នាក់លេខ៣ រីឯក្រុមដែលឈ្នះត្រូវប៉ះក្រុមឈ្នះដូចគ្នាដណ្តើមជើងឯក។ ចំណែកក្រុមដែលឈ្នះជ័យលាភីទទួលបានថវិការ គឺក្រុមដណ្តើមបានចំណាត់ថ្នាក់លេខ១ទឹកប្រាក់ ១៥០០ដុល្លារ ចំណាត់ថ្នាក់លេខ២ ទឹកប្រាក់ ១០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ ៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ ២០០ដុល្លារ។ សម្រាប់មហាព្រឹត្តិការណ៍ Tiger Street Football 2020 មានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ទៅ៥ម៉ឺនដុល្លារអាមេរិច។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលប៉ោយប៉ែត ដែលជាមណ្ឌលទី៣នេះ មានក្រុមចូលរួមប្រកួតចំនួន៨២ក្រុម កើនឡើងរហូតដល់១៤ក្រុមលើសពីឆ្នាំ២០១៩ រដូវកាលទី៧កន្លងទៅ។

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕

  • តើ​វិស័យ​សំណង់​នៅ​តំបន់​ភាគ​ត្បូង​រាជធានី​ភ្នំពេញ នឹង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាងដូចម្តេច?

    តើ​វិស័យ​សំណង់​នៅ​តំបន់​ភាគ​ត្បូង​រាជធានី​ភ្នំពេញ នឹង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាងដូចម្តេច?

    អ្នកជំនាញ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​លើកឡើងថា តំបន់​ភាគខាងត្បូង រាជធានី​ភ្នំពេញ នឹង​កាន់តែ​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយទៀត​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​នឹង​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់ ខណៈ​បច្ចុប្បន្ន​លំនៅឋាន បុរី និង​សំណង់​ផ្ទះល្វែង ជាច្រើន​កំពុង​វាយលុក និង​ធ្វើការ​សាងសង់​ក្នុង​តំបន់​នេះ កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia និង​ជា​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេ​ត បាន​លើកឡើងថា តំបន់​ភាគខាងត្បូង ប​ច្ច​ប្បន្ន​កំពុង​រីកចម្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​គួរឱ្យកត់សម្គាល់​ខ្លាំង ខណៈ​តំបន់​នេះ​កំពុង​ទទួលបាន​ការចាប់​ពី​អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ខ្លាំង។

    លោក​បាន​បន្តថា៖“ការទទួលបាន​ការចាប់-​អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​នេះ ក៏​ព្រោះតែ​តំបន់​ភាគខាងត្បូង ស្ថិត​នៅក្បែ​គម្រោង​ផ្សារ​ទំនើប​អុីអន​ម៉​ល​ទី3 ជាពិសេស​គម្រោង​បុរី​លំនៅឋានល្បីៗជាច្រើន​ទៀត ដែល​កំពុង​អភិវឌ្ឍ ក៏​សម្រុក​ទៅ​ទី​នោះដែរ។

    ទន្ទឹមគ្នានេះ ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ក៏​បណ្តាលមកពី​តំបន់​នេះ​ត្រូវបាន​ជ្រើសរើស​ជា​តំបន់​ដែល​ត្រូវ​សាងសង់​ព្រលានយន្ដហោះ​ភ្នំពេញ​ថ្មី ដែលមាន​ស្ថិតនៅក្នុង​ខេត្តកណ្តាល ក្នុងស្រុកកណ្តាលស្ទឹង ផងដែរ”។

    ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​តំបន់​ភាគខាងត្បូង ដែលមាន​ទីក្រុង​តាខ្មៅ ព្រមទាំង​មាន​គម្រោង​វិយោគធំៗជាច្រើន​នោះ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូបនេះ បាន​វាយតម្លៃថា តំបន់​ភាគ​ត្បូងនៅ​ម្តុំ​ផ្លូវ 60ម៉ែត្រ ព្រមទាំង​ក្រុង​តាខ្មៅ នឹង​ក្លាយជា​តំបន់​ដែលមាន​ការវិនិយោគ​វិស័យ​ខុន​ដូ​ច្រើនជាងគេ ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ។

    លោក​បញ្ជាក់ថា ក្នុង 1ឆ្នាំៗ ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​រស់នៅក្នុង​ទីក្រុង​កើន​ដល់​ជាង 10ម៉ឺន​នាក់ ហេតុនេះ​វិស័យ​ខុន​ដូ​ក្នុង​តំបន់​ភាគខាងត្បូង ដែលមាន​ក្រុង​តាខ្មៅ គឺជា​ទីតាំង​ល្អ​សម្រាប់​ការរស់នៅ​របស់​ប្រជាជន ព្រោះ​ជា​តំបន់​ដែល​ស្ថិត​នៅក្បែរ​រាជធានី​ភ្នំពេញ​ស្រាប់។

    ទន្ទឹមគ្នានេះ អគ្គនាយក​ក្រុមហ៊ុន Estate Xchange Cambodia លោក រស់ សុវណ្ណ​ថា ក៏បាន​លើកឡើង​ដែរ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ចន្លោះ​ពី​ផ្លូវ 60ម៉ែត្រ​ដល់​តំបន់​រង្វង់​មូល​កួរស្រូវ កំពុង​ទទួលបាន​គម្រោង វិនិយោគធំៗជាច្រើន ហើយ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ភាគខាងត្បូង ក៏មាន​ការរីកចម្រើន​គួរឱ្យ​កត់​ស​ម្គាល់​ផងដែរ។

    លោក​បន្តថា គម្រោង​លំនៅឋាន នឹងមាន​សម្ទុះ​ខ្លាំងជាងគេ ដោយសារ​តំបន់​ភាគ​ត្បូង​រាជធានី​នេះ ម្ដុំ AEON MALL ទី3 នៅមាន​ចន្លោះ​ដី​ធំ​ទូលាយ និង​នៅ​ទំនេរ​ច្រើន ហើយ​លោក​យល់ថា​ តំបន់​នោះ​នឹងមាន​ការវិវឌ្ឍ​លើ​ផ្នែក​លំនៅឋាន​ពី​សំណាក់​
    គម្រោងធំៗដូច​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលមាន​ផ្សារ​ទំនើប AEON MALL ទី2 ដែរ។

    លោក​បាន​បន្ថែមថា តម្លៃ​ដី​ក្នុង​តំបន់​នេះ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ដែរ ពោលគឺ​នៅតាម​បណ្ដោយ​ផ្លូវធំ អាចមាន​តម្លៃ​ចាប់ពី 700ដុល្លារ ដល់ 1,000ដុល្លារ​ក្នុង 1ម៉ែត្រការ៉េ ខណៈដែល​ដី​នៅ​ផ្លូវ 60ម៉ែត្រ​វិញ មានតម្លៃ​ចាប់ពី 1,500ដុល្លារ ក្នុង 1ម៉ែត្រការ៉េ​ឡើងទៅ។

    ដីនៅម្តុំផ្លូវ60មែ៉ត្រ

    ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ក៏បាន​បញ្ជាក់ដែរថា៖“តម្លៃ​អចលនទ្រព្យ​នៅ​តំបន់ AEON MALLទី3 មិនសូវមាន​ការប្រែប្រួល​ខ្លាំង​ប៉ុន្មាន​ទេ” ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ក្រៅពី​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់​បុរី​លំនៅឋាន​ហើយ​នោះ គម្រោង​ខុន​ដូ​ក្នុងតម្លៃ​សមរម្យ នៅតាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ ក៏​នឹងមាន​ការវិនិយោគ​ខ្លាំង​ជាង​មុន​ផងដែរ។

    បើតាម​ផែនការមេ (2015-2035) របស់​សាលា​រាជធានី​ភ្នំពេញ បានកំណត់​យក​ទីតាំង​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ពោលគឺ ត្រឹម​រយៈពេល 15ឆ្នាំ​ទៅមុខទៀត តំបន់​នេះ​នឹង​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​បៃតង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​រាជ​ធានី​ភ្នំពេញ។ នេះ​បើតាម​ការអះអាង​របស់ Prince Real Estate។

    ជាងនេះទៀត នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ផ្លូវ 60ម៉ែត្រ ឬ​ហៅថា “មហាវិថី​សម្តេច តេ​ជោ​ ហ៊ុន សែន” ដែលមាន​ទទឹង 60ម៉ែត្រ និង​បណ្តោយ​ជិត 10គីឡូម៉ែត្រ​ដែលជា​ផ្លូវធំ​ជាងគេ និង​ជា​ផ្លូវ​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ។ មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ផែនការអភិវឌ្ឍន៍​ទីក្រុង​ឆ្នាំ2035 របស់​សាលាក្រុង​ភ្នំពេញ ក្នុង​គោលបំណង​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅពេល​ទីក្រុង​ភ្នំពេញ​បន្ត​ពង្រីក​កាន់តែ​ធំ និង​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

    ដោយសារតែ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​បៃតង ទំនើប និង​ស្រស់ស្អាត​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​អនាគត ទើប​បានជា​ទីតាំងនៅ​ទីនោះ តម្លៃ​ដី​បាន​ហក់​ឡើង​ខ្លាំងពិសេស​តំបន់​ផ្លូវ 60ម៉ែត្រ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​ហក់​ខ្ពស់​ឡើង​តាម​នោះដែរ។ នេះ​បើតាម​ការលើកឡើង​ពី លោក ម៉េ​ត មាស​ភក្តី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

    គួរ​បញ្ជាក់ដែរថា កាល​ចុងខែ​ធ្នូ ឆ្នាំ2019 កន្លងទៅ យោងតាម​ការចេញផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC ) បានឱ្យដឹងថា គម្រោង​សាងសង់​ផ្សារ​ទំនើប AEON MALL ទី3 បានចេញ​គម្រោង​ជា​ផ្លូវការ​ហើយ គឺ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 289.6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 47កន្លែង។ ផ្សារ​ទំនើប AEON MALL3 នេះ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ
    ក្នុង​ឆ្នាំ2020 នេះហើយ។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន ​AEON នឹងមាន​ផ្ទៃក្រឡា​សរុប រហូតដល់​ទៅ 174,000ម៉ែត្រការ៉េ ដែល​ទំហំ​នេះ គឺ​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​របស់​ផ្សារ​ទំនើប​AEON ទី1 (68,000ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប​AEON 2 សែន​សុខ (100,000ម៉ែត្រការ៉េ) ដែល​ទំហំ​សរុប​មាន​ត្រឹមតែ 168,000ម៉ែត្រការ៉េ។

    ទន្ទឹមនឹង​នេះដែរ ផ្សារ​ទំនើប​ទី3 របស់ AEON ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​មួយ​នេះ គឺ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ2023 ខាងមុខនេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​នេះ កាលពីពេល​កន្លងទៅ។

    ជា​សរុប ដោយសារ​វត្តមាន​ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន​AEON និង​គម្រោង​វិនិយោគធំៗនៅ​តំបន់​នោះ ដែល​ទើបបាន​ប្រកាស​ជា​ផ្លូវការ និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​នោះ ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា វិស័យ​សំណង់​នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ទៅ​ថ្ងៃ​អនាគត នឹង​កាន់តែ​មានការ​អភិវឌ្ឍ​លឿន​លើ​គម្រោង​សាងសង់​នានា ខ្លាំង​ជាង​តំបន់​ដទៃទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ព្រោះ​តំបន់​នេះ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន ស្ថានភាព​ដីធ្លី​ខ្ពស់មិនសូវ​ប្រឈម​នឹង​ការ​លិច​ទឹក ជាទី​តាំង​ដែល​នៅ​ជិត​ទីក្រុង​ជាងគេ និង​ជា​តំបន់​ដែល​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​អាច​អនុញ្ញាតឱ្យ​ការកសាង​ផ្លូវ ធ្វើបាន​ល្អ​ជាង​តំបន់​ដែល​បាន​អភិវឌ្ឍន៍​រួច៕

  • សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    សហរដ្ឋអាមេរិក សន្យា​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    រដ្ឋាភិបាល​អាមេរិក នឹង​បន្ត​ជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទៀត ក្រោយ​ឃើញ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់។ នេះ​ការសន្យា​របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះមុខ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះទៅពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​សម្រេចបាន​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ជាមួយ USAID ក្រសួងកសិកម្ម​សហរ​ដ្ឋ​អាមេរិក (USDA) និង Kansas State University កាលពីពេលថ្មីៗនេះ។

    នាឱកាស​នោះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​វិស័យ​កសិកម្ម​កម្ពុជា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់ តាមរយៈ​ការគាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញ​វត្ថ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កន្លងមកនេះ។ ក្រោយ​មើលឃើញ​សមិទ្ធផល​កសិកម្ម​ដ៏​ល្អ​គាប់ចិត្ត​នេះ លោក Patrick Murphy ក៏បាន​សន្យាថា លោក​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​បន្ថែម​ទៀត នៅក្នុង​អាណត្តិ​របស់លោក។

    ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​សហរដ្ឋអាមេរិក ចង់​ជួយ​នឹង​បន្ត​ផ្ដល់ជំនួយ​ដល់​កម្ពុជា គឺ​ដើម្បី​សហប្រតិបត្តិ​ការសិក្សា​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​របស់​កម្ពុជា  និង​សាកលវិទ្យាល័យ​កសិកម្ម​របស់​សហរដ្ឋអាមេរិក ដោយ​ជំរុញឱ្យមាន​អ្នកជំនាញ​សហរដ្ឋអាមេរិក និង​អ្នកជំនាញ​ខ្មែរ​បាន​ជួបគ្នា​ស្វែងយល់​ពី​បច្ចេកទេស​កសិកម្ម​ចម្រុះ​នៅ​កម្ពុជា ដែល​អាច​ជំរុញ​ឱ្យ​កម្ពុជា មាន​ចំនួន​អ្នកស្រាវជ្រាវ​កាន់តែ​ច្រើនជាង​មុន។

    ជាងនេះទៀត លោក Patrick Murphy បាន​មានប្រសាសន៍​បន្ថែមថា “តាមរយ:ចំណង​ការទូត​នេះ​ធ្វើឱ្យ​យើង​មាន​ថ្ងៃនេះ ហើយ​ដែល​សមិទ្ធផល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​នេះ បាន​ចូលរួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ពួ​ល​គេ​នឹង​ចូល​ជា​ចលករ​ក្នុងការ​រុញច្រាន ព​ន្លឿ​ន​វិស័យ​កសិករ​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់។ ការរីកចម្រើន​នេះ ពិតជា​បានរួម​ចំណែក​ក្នុង​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​និរន្តរភាព​សេដ្ឋកិច្ច”។

    ជាការ​ឆ្លើយតប​ចំពោះ ការលើកឡើង​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​នេះដែរ ឯកឧត្ដម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា កន្លងមក​អាមេរិក បាន​ជួយ​បញ្ជ្រាប​បច្ចេកទេស​ទំនើប ទាន់សម័យ និង​សមស្រប​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ដី ទឹក ក្សេត្រ​បរិស្ថាន និង​ភាតរ​បរិស្ថាន ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម គុណភាព សុវត្ថិភាព ឱ្យ​ស្របតាម​ស្តង់ដា​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ឈានទៅ​លើកកម្ពស់​កម្រិតជីវភាព និង​បង្កើន​ប្រាក់ចំណូល។ ជាពិសេស​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​មច្ឆជាតិ​ពី​ប្រភព​ធម្មជាតិ តាមរយ:បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ជាដើម។

    ជាងនេះទៀត លោក រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ទៀតថា ក្រៅពី​ជំនួយ​បច្ចេកទេស និង​ថវិកា​ទាំងនេះរដ្ឋមន្ត្រី​កសិកម្ម ក៏​រំពឹងថា អាមេរិក​នឹង​ជំរុញ​អ្នកវិនិយោគ​មក​បោះទុន​រកស៊ី​បន្ថែមទៀត លើ​វិស័យ​កសិកម្ម​នេះ។ យ៉ាងណាក្ដី លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន។

    ទាក់ទិន​នឹង​ចំណុច​នេះដែរ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក ង៉ោ ប៊ុន​ថា​ន ក៏បាន​បន្ថែម​ផងដែរ​ថា តាមរយៈ​គម្រោង​នានា​ដែល​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក (USAID) ទាក់ទង​លើ​ការស្រាវជ្រាវ​មកកាន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កន្លងមកក៏បាន​ជួយ​កសាង​សមត្ថភាព​មន្ត្រី សាស្ត្រាចារ្យ និង​និស្សិត និង​ការពង្រឹង​សមត្ថភាព​ម​ន្ទីរ​ពិសោធន៍​នវានុវត្តន៍ ប្រពលវប្បកម្ម​និរន្តរភាព សាកវប្បកម្ម ការគ្រប់គ្រង​ចម្រុះ​លើ​កត្តាចង្រៃ ប្រព័ន្ធ​បសុសត្វ និង​សុវត្ថិភាព​អាហារ​ផងដែរ។

    យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ចុងខែ​ធ្នូ ឆ្នាំ2019 បានឱ្យដឹងថា បើ​គិត​ចាប់តាំងពី​ឆ្នាំ1992 ដល់​ឆ្នាំ2019 នេះ សហរដ្ឋអាមេរិក បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​វិស័យ​បរិស្ថាន។

    របាយការណ៍​នោះ បាន​បន្តថា មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន បានមក​បណ្ដាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង2 បន្ត​កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

    ជាងនេះទៀត តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ 1,500លាន​ដុល្លារ  ព្រមទាំង​ការវិនិយោគ និង​ពាណិជ្ជកម្ម​កន្លងមកនេះ គឺ​ពិតជា​បានរួម​ចំណែក​បង្កើត​ការងារ និង​ផ្ដល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា៕

  • វិធីថ្នាក់ថ្នមបបោសអង្អែលឱ្យដៃគូឈ្លក់វង្វេង

    វិធីថ្នាក់ថ្នមបបោសអង្អែលឱ្យដៃគូឈ្លក់វង្វេង

    មិនមាន​អ្នកណាម្នាក់​ហ៊ាន​អះអាង​ខ្លួន​ថា មិនត្រូវ​ការ​បញ្ហា​សិច​នោះទេ ផ្ទុយទៅវិញ ម្នាក់ៗសុទ្ធតែ​មានបំណង​ប្រាថ្នា​នូវ​ភាពកក់ក្ដៅ សុខ​ស្រួល និង​អាច​ឈានដល់​ចំណុចកំពូល​នៃ​តម្រេក​តណ្ហារបស់ខ្លួន ដែល​វា​គឺជា​ក្រម​ធម្មជាតិ​នៃ​មនុស្ស។ ជាមួយនឹង​ការចង់បាន​នូវ​ភាព​សុខ​ស្រួល​ជាមួយ​ដៃគូ​នេះ អ្វី​ដែលជា​ប្រការ​សំខាន់ និង​ត្រូវតែ​អនុវត្ត​មិនអាច​រំលង​បាន​នោះ គឺ​ការបង្កើន​ភាព​ស្រៀវ​ស្រើប​ដុតកម្ដៅ​នូវ​ចំណង់​កាមគុណ​ដោយ​ការចេះ​បបោសអង្អែល​គ្រប់​រូបភាព​ដែល​អាចមាន​ប្រសិទ្ធភាព​ខ្ពស់​មុនពេល​ធ្វើការ​វាយ​សម្រុក​សម្រេច​តម្រេក​តណ្ហា​ជាមួយ​ដៃគូ។ ខាងក្រោម​នេះ​គឺជា​ចំណុចល្អៗ ដែល​អាចជា​ជំនួយ​របស់​លោកអ្នក​មុនពេល​បើកឆាក​ប្រយុទ្ធ​ក្នុង​សមរភូមិ​លើ​គ្រែ។

    1. បបោសអង្អែល​តាមរយៈ​សកម្មភាព​មាត់
    ការ​បបោសអង្អែល​ដោយ​ការ​បឺត​មាត់​គ្នា គឺជា​ការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​មួយ​ប្រកបដោយ​ភាពស្រៀវ​ស្រើប។ បបូរមាត់​ដ៏​ស្រទន់​របស់​ភាគី​ស្រី​នឹង​ញ័រ​ចំប្រប់​ដោយសារ​បាន​ប៉ះ​ផ្អឹប​នឹង​បបូរមាត់​ប្រកបដោយ​សិល្បៈ​របស់​បុរស​ជា​គូស្នេហ៍។ ក្នុងពេលដែល ខ្យល់​ដង្ហើម​ក្តៅឧណ្ហៗ ដែល​បាញ់​ចេញពី​ច្រមុះ​ភាគី​ខាង​ប្រុស​ទៅលើ​ផែនថ្ពាល់​ដ៏​រលើបរលោង​របស់​អ្នក វា​នឹង​ធ្វើឱ្យ​អ្នកទទួល​អារម្មណ៍​ថា   ការ​ខាំ​លិទ្ធ​បបូរមាត់ ជាមួយ​បុរស​គូស្នេហ៍​ជាការ​ស្រេកឃ្លាន​ត្រេកត្រអាល​មួយ ហើយ​អារម្មណ៍​របស់​អ្នក​ក៏​នឹង​ចាប់ផ្តើម​ឡើងក​ម្តៅ​ដោយ​សកម្មភាព​ដ៏​មមាញឹក​នៃ​បបូរមាត់​របស់​បុរស​ជា​គូស្នេហ៍។

    2. បបោសអង្អែល ដោយ​ការប្រើ​អណ្តាត
    ការ​បបោសអង្អែល​ដោយ​ស៊ក​អណ្តាត​ទៅកាន់​ទីតាំង​ស្រៀវ​ស្រើប​ឱ្យ​គ្នា​ទៅវិញទៅមក​វា​បានធ្វើឱ្យ​ភ្លើង​កាមគុណ កាន់តែ​ពុះកញ្ជ្រោល​រោលរាល​ខ្លាំង​ឡើង មិន​ចំពោះ​ថា​ការ​ថ្នាក់ថ្នម​បបោសអង្អែល​នោះ​កើតឡើង​រវាង​អណ្តាត និង​អណ្តាត ឬ​អណ្តាត និងក ឬ​ការបបោសអង្អែល​ដ៏​ស្រៀវ​ស្រើប​បំផុត​រវាង​អ​ណា្ត​ត​ជាមួយនឹង​ទីតាំង​អាថ៌កំបាំង​របស់​គូស្នេហ៍​ទាំងពីរ​នោះទេ ដោយសារតែ​អណ្តាត​អាច​គ្រប់គ្រង​បាន​ចង់​គ្រលាស់​ដាស់​អារម្មណ៍​ត្រង់​ផ្នែកណា ឬ​ចង់​បាញ់​ឆ្ពោះទៅកាន់​ផ្នែក​ទទួល​អារម្មណ៍​ស្រើបស្រាល​ណាមួយ​របស់​ដៃគូ។ ដូច្នេះ ទើប​អណ្តាត​ជា​ផ្នែក​សំខាន់បំផុត​មួយ​ក្នុងការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក ព្រោះថា​ប្រសិនបើ​ខ្វះ​ការ​បបោសអង្អែល​ដោយ​ការប្រើ​អណ្តាត​នោះសេចក្តីសុខ​ស្រួល ​ដែលបាន​ពី​សិច​នឹងមិន​បាន​សម​ដូច​បំណង​ឡើយ។

    3. បបោសអង្អែល​ដោយ​ប្រើ​ច្រមុះ​ថើប​ឈ្មុល
    ការ​បបោសអង្អែល​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​ការប្រើ​ច្រមុះ​ថើប​ស្រង់ក្លិន​ឈ្មុសឈ្មុល​ចាត់ទុកថា​ ជាសកម្មភាព​លើ​គ្រែ​ពិសេស​មួយ​ដែល​គូស្នេហ៍ម្នាក់ៗ គប្បី​បំពេញ​ឱ្យ​គ្នា។ សិច​ដែល​ខ្វះ​ការ​បបោសអង្អែល​ដោយ​ច្រមុះ​ទៅលើ​ទីតាំង​ស្រៀវ​ស្រើបផ្សេងៗគឺជា​សិចដែលមិនបាន​សម្តែង​ចេញ​នូវ​ក្តី​ស្រឡាញ់​ឱ្យដល់​ទីបំផុត​ឡើយ លើកលែងតែ​ការចូល​ដល់ទី​តាំង​នោះមាន​ក្លិន​មិនល្អ។ អារម្មណ៍​ដែល​គូស្នេហ៍​ច្រើនតែ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នោះ គឺ​ត្រង់​បរិវេណកជាពិសេស​ខាង​ស្រី​ពេល​ត្រូវ​ឈ្មុសឈ្មុល​ដោយ​ច្រមុះ​កោង​ស្រួច​របស់​បុរស​គូស្នេហ៍ តែងតែ​បិត​ភ្នែក​ប្រិមៗផ្អឹប​មាត់​ប្រកបដោយ​សេចក្តីសុខ​ស្រួល​រាល់​លើក។

    4. បបោសអង្អែល​ដោយ​បង្អូស​ម្រាមដៃ
    ការប្រើ​ម្រាមដៃ​ជំនួស​ក្នុងការ​មាន​សិច​នោះ វា​ជា​អាវុធ​រំញោច និង​ដាស់អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​បាន​ខ្លាំង។ ម្រាម​ដៃដល់​ស្រ​លូន​ដែល​ដាក់​បង្អូស​ទៅលើ​ចំណុចសំខាន់ៗលើ​រា​ង្ក​កាយ​ធ្វើ​ឱ្យអារម្មណ៍​គូស្នេហ៍​អ្នក​ទាំងពីរ​ពុះ​ក​ញ្ច្រោ​ល។ ម្រាមដៃ​ដែល​ធ្វើការ​វាយលុក បាន​គ្រប់​កន្លុកកន្លៀត​កៀនកោះ​ទាំងអស់​លើ​រា​ង្គ​កាយ ជាពិសេស​ទី​កំបាំង ឬ​ទីតាំង​ហប់​ខ្យល់។ក​តា្ត​សំខាន់ គូស្នេហ៍​ច្រើន​ប្រើ​ម្រាមដៃ ដើម្បី​ដាស់អារម្មណ៍​ឱ្យ​ពុះ​ក​ញ្ច្រោ​ល ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា ដើម្បី​កម្តៅ​សាច់ដុំ​រា​ង្គ​កាយ​មុននឹង​ឈានដល់​ដំណាក់កាល​ដាក់ចូល​ដកចេញ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះក្រ​ចក​ដៃ អ្វីដែល​មិន​នឹកស្មាន​អាច​កើតឡើង​បាន ពីព្រោះ​កាលដែល​អ្នក​ទុក​ក្រចកដៃ​វែង​ពេក​នោះ​មុខ ក្រចក​អាច​នឹង​បង្ក​របួសស្នាម​ដល់​គ្នា។

    5. បបោសអង្អែល​ដោយ​ខ្លួន​ប៉ះ​ខ្លួន
    គូស្នេហ៍​ជាច្រើន​អាច​នឹង​មើលរំលង​នូវ​ការ​បបោសអង្អែល​ចំណុច​មួយ​នេះ  ប៉ុន្តែ​យើង​សូមបញ្ជាក់​ប្រាប់ថា ការដែល​ខ្លួនត្រូវ​ផ្អោបនិង​ត្រូវ​ឱបរឹត​យ៉ាង​ណែន​នោះ​ផ្តល់នូវ​សេចក្តីសុខ និង​ភាពកក់ក្តៅ​ដល់​គូស្នេហ៍​ទាំងសងខាង ដូច្នេះ​ចូរ​កុំ​បោះបង់​ការ​បបោសអង្អែល​ដោយ​ខ្លួន​ប៉ះ​ខ្លួន​នេះ​ឱ្យសោះ៕