Author: ធឿន មករា

  • ការសម្របខ្លួនក្នុងស្ថានភាពមិនច្បាស់លាស់ – មធ្យោបាយបន្តដំណើរការអាជីវកម្មខ្នាតតូច

    ការសម្របខ្លួនក្នុងស្ថានភាពមិនច្បាស់លាស់ – មធ្យោបាយបន្តដំណើរការអាជីវកម្មខ្នាតតូច

    ជំងឺ កូវីត ១៩ (Covid-19) បានធ្វើឱ្យមានបន្លាស់ប្តូរឥរិយាបទរស់នៅរបស់មនុស្ស​គ្រប់គ្នាយ៉ាងខ្លាំង។ ជាច្រើនខែកន្លងមកនេះ មនុស្សម្នាក់ៗអាចសង្កេតឃើញថា ខ្លួនឯងកំពុងមានទំនោរ និងពឹងផ្អែកលើបណ្តាញអ៊ិនធើណេត ហើយនិងប្រព័ន្ធឌីជីថលនានា សម្រាប់របទនៃការរស់នៅ ការប្រកបការងារ និងស្វែងរកការកម្សាន្តជាដើម។ ជំងឺរាតត្បាតនេះ ក៏បានជម្រុញឱ្យមានឥរិយាបទថ្មីៗ ដែលបានផ្លាស់ប្តូរជីវិតរបស់យើង ខណៈដែលយើងកំពុងតែសម្របខ្លួនទៅនឹងប្រក្រតីភាពតាមគន្លងថ្មីនេះ។

    និន្នាការដែលគួរឱ្យកត់សម្គាល់មួយនោះគឺ សន្ទុះនៃការអភិវឌ្ឍអាជីវកម្មឲ្យទៅជាពាណិជ្ជកម្មឌីជីថល។ អតិថិជនជាច្រើន មិនថាជាអ្នកជំនាន់ថ្មី ឬជំនាន់ចាស់នោះទេ បានងាកមកជ្រើសរើសវិធីសាស្រ្តថ្មីៗក្នុងការទិញទំនិញតាមពាណិជ្ជកម្មអេឡិចត្រូនិច eCommerce ការទូទាត់ដោយមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ដូចជាប្រើ   បច្ចេកវិទ្យា contactless និងវិធីសាស្រ្តផ្សេងៗទៀត សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងការទិញម្ហូបអាហារ និងគ្រឿងទេសជាដើម។

    ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មក៏ទាមទារឱ្យដើរទាន់ភាពបម្រែបម្រួលនេះផងដែរ។ គ្មាននរណាម្នាក់មានភាពស៊ាំទៅនឹងការផ្លាស់ប្តូរទាំងនេះទេ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ជំងឺរាតត្បាតមួយនេះបានរំខានដល់ សុខមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។ ជាការពិតណាស់ គោលការណ៍ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសម្រាប់អាជីវកម្មដែលមិនមែនជាតំរូវការចាំបាច់របស់អតិថិជន និងគោលការណ៍ណែនាំស្តីពីការអនុវត្តគម្លាតសង្គម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យមួយនេះ។ នៅក្នុងគ្រាដ៏លំបាកមួយនេះ អាជីវកម្មខ្នាតតូចជាច្រើន បានបង្ហាញពីភាពធន់លើការរងការប៉ះទង្គិច និងសម្របខ្លួនបានយ៉ាងឆាប់រហ័ស។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ Covid-19 ប្រមាណជាង ២ ភាគ ៣ (ស្មើនឹង ៦៧%) នៃអាជីវកម្មខ្នាតតូចបានព្យាយាមរកវិធីសាស្រ្តថ្មីមួយដើម្បីរក្សាអាជីវកម្មរបស់ពួកគេឱ្យអាចបន្តសកម្មភាពទៅមុខបាន។ ច្រើនជាងមួយភាគបួន (ស្មើនឹង ២៨%) បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅរកអតិថិជនគោលដៅនៅលើបណ្តាញសង្គម ហើយប្រមាណ ២៧% បានដាក់លក់ផលិតផល ឬសេវាកម្មតាមប្រព័ន្ធអនឡាញ ២០ភាគរយ បានអនុញ្ញាតឱ្យអតិថិជនទូទាត់តាមរយៈបច្ចេកវិទ្យា contactless ក៏ដូចជាប្រើប្រាស់ការទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើបច្ចេកវិទ្យាយកកាតទៅប៉ះដើម្បីទូទាត់ប្រាក់ Tap to Phone សម្រាប់ការទូទាត់ការដឹកជញ្ជូនដល់គេហដ្ឋាន (ប្រមាណ២០%)[1] ជាដើម ។

    អត្ថប្រយោជន៍នៃការទូទាត់តាមបែបឌីជីថល គឺត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់

    ខណៈពេលដែលវិធីសាស្រ្តទូទាត់តាមវិធីមុន ដូចជាមូលប្បទានប័ត្របានសម្រាលបន្ទុកបណ្តោះអាសន្នមួយចំនួនសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ទាក់ទងនឹងការរក្សាសន្ទនិយភាពនៃសាច់ប្រាក់ នឹងការធ្វើឱ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ មូលប្បទានប័ត្រ និងសាច់ប្រាក់បានចាប់ផ្តើមក្លាយជាភាពរអាក់រអួល ដោយសារគោលការណ៍ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសម្រាប់អាជីវកម្មដែលមិនមែនជាតំរូវការចាំបាច់ នោះមានន័យថា អ្នកលក់ និងអ្នកផ្គត់ផ្គង់ មិនអាចធ្វើដំណើរទៅធនាគារបាននោះទេ ដែលជាហេតុនាំឱ្យមានការពន្យារពេលក្នុងការទូទាត់ប្រាក់។

    ម៉្យាងវិញទៀត អត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមរយៈឌីជីថលត្រូវបានបង្ហាញកាន់តែច្បាស់នៅពេលមានការព្រួយបារម្ភអំពីការគ្រប់គ្រងឬ កាន់សាច់ប្រាក់កើនឡើង។ នៅពេលដែលអាជីវកម្មកាន់តែច្រើនជ្រើសរើសយកមធ្យោបាយថ្មីនៃការធ្វើការពីចម្ងាយ ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ជួយសម្រួលដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក អាចធ្វើការទូទាត់ប្រាក់បានទាន់ពេលវេលាមិនថាពួកគេស្ថិតនៅទីណានោះទេ។

    ការយល់ខុសអំពីប័ណ្ណទូទាត់អាជីវកម្ម

    ស្របពេលដែលអាជីវកម្មក្នុងប្រទេសកម្ពុជាបន្តរីកចម្រើន ក្រុមហ៊ុនតូចៗជាច្រើនកំពុងរងសម្ពាធក្នុងការធ្វើឱ្យមាននូវប្រសិទ្ធិភាពប្រតិបត្តិការដើម្បីសម្រេចបាននូវការសន្សំថ្លៃដើម និងជួយសម្រួលដល់ការពង្រីកអាជីវកម្ម។ ជាផ្នែកមួយនៃចំនុចនេះ បណ្តាអាជីវកម្មចាំបាច់ត្រូវចាប់ផ្តើមដាក់បញ្ចូលដំណោះស្រាយទូទាត់ទៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ឌីជីថលនីយកម្មតាមរយៈការប្រើប្រាស់ Visa កាតសម្រាប់អាជីវកម្ម អាចជួយឱ្យបណ្តាអាជីវកម្មបែងចែក និងចាត់ចែងការចំណាយយ៉ាងឆាប់រហ័ស ដែលអាចឱ្យអាជីវកម្មទាំងនោះកំណត់តំបន់អាជីវកម្មដែលចំណាយច្រើនឬគ្មានប្រសិទ្ធភាព។

    កាតទូទាត់សម្រាប់អាជីវកម្ម នឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច អាចសម្រេចបាននូវដំណើរការទូទាត់យ៉ាងមានប្រសិទ្ធិភាព ហើយស្របពេលជាមួយគ្នានេះដែរក៏អាចទទួលបានការផ្តល់ជូនពិសេសដូចជាការទទួលបានសាច់ប្រាក់ត្រឡប់មកវិញ និងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សំខាន់ជាងនេះទៅទៀត Visa កាតសម្រាប់អាជីវកម្ម អាចពន្យាពេលសងត្រលប់ឥណទានរហូតដល់ ៥៥ថ្ងៃ ដោយគ្មានការប្រាក់ ដែលជួយធ្វើឱ្យលំហូរសាច់ប្រាក់របស់អាជីវកម្មខ្នាតតូច កាន់តែមានភាពប្រសើរឡើងផងដែរ។

    កង្វល់ចំបងមួយដែលយើងបានឮជាញឹកញាប់ គឺកង្វះការទទួលយកកាត ពីអ្នកផ្គត់ផ្គង់ supplier ប៉ុន្តែយើងជឿជាក់ថាបញ្ហានេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតែកាលៈទេសៈដែលបង្កឡើងដោយជំងឺរាតត្បាតនាពេលបច្ចុប្បន្ន។ ដំណោះស្រាយទូទាត់ប្រាក់តាមរយៈ Visa កាត (Visa Business Payment Solutions Providers ហៅកាត់ថា BPSP) អាចជួយពង្រីកវិសាលភាពរបស់ការទូទាត់ជាលក្ខណៈអាជីវកម្ម B2B តាមរយៈការធ្វើបរិយាបន្នរវាងអាជីវកម្មខ្នាតតូច និងអ្នកផ្គត់ផ្គង់ supplier របស់ពួកគេ ដោយការទូទាត់នោះមានភាពងាយស្រួល និងមិនស្មុគស្មាញ។

    ហើយតាមរយៈវិធីទូទាត់ប្រាក់ក្នុងវិស័យអាជីវកម្ម B2B នេះដែរ ម្ចាស់អាជីវកម្មខ្នាតតូចអាចសន្សំសំចៃពេលវេលា សម្រាប់ផ្តោតការយកចិត្តទុកដាក់លើការទូទាត់បញ្ជី ឬពេលទំនេរផ្ទាល់ខ្លួន។

    ការសម្របខ្លួន​ដើម្បី​អាចបន្តអាជីវកម្ម

     ក្រៅពីការសម្របខ្លួនជាមួយនឹងមធ្យោបាយថ្មីៗក្នុងការបង់ប្រាក់ និងទទួលប្រាក់ អាជីវកម្មខ្នាតតូចក៏ត្រូវពិចារណាឡើងវិញពីវិធីសាស្ត្រដែលពួកគាត់ធ្វើប្រតិបត្តិការអាជីវកម្មផងដែរ។ គុណសម្បត្តិនៃ Visa កាតសម្រាប់អាជីវកម្ម គឺលើសពីការទូទាត់ ពោលគឺវាផ្តល់នូវមធ្យោបាយ និងដំណោះស្រាយបន្ថែមដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចឱ្យទទួលបានជោគជ័យក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធផ្សេងៗដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេ។ 

    អាជីវកម្មខ្នាតតូចអាចបង្កើនផលិតភាពរបស់ពួកគេជាមួយនឹងឧបករណ៍ឌីជីថល (ឧទាហរណ៍ G Suite និង Microsoft Office) នឹងអាចចូលទៅកាន់ទម្រង់គណនេយ្យដោយប្រើប្រព័ន្ធអ៊ីនធើណេត cloud accounting platforms (ឧទាហរណ៍ Xero និង Sage ជាដើម) ដែលកម្មវិធីទាំងអស់នេះ មានភ្ជាប់មកជាមួយ Visa កាតសម្រាប់អាជីវកម្មរួចជាស្រេច។ តាមរយៈ Visa កាតសម្រាប់អាជីវកម្ម ម្ចាស់អាជីវកម្មខ្នាតតូច ក៏អាចផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសដល់អតិថិជនរបស់ខ្លួននៅលើពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា Shopify, Boutir និង BigCommerce បានផងដែរ។ លើសពីនេះទៅទៀត ម្ចាស់អាជីវកម្មខ្នាតតូច អាចបង្កើនជំនាញរបស់ពួកគេ ដោយចូលទៅកាន់វគ្គសិក្សា LinkedIn Learning និង HBR Ascend ក៏ដូចជាវេទិកាផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធើណេត Google Ads ដើម្បីកំណត់អត្តសញ្ញាណ នឹងទទួលយកអតិថិជនថ្មីៗតាមអ៊ិនធើណែតឱ្យកាន់តែប្រសើរឡើង។

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ Visa យើងផ្តោតលើការគាំទ្រដល់អាជីវកម្មខ្នាតតូចធ្វើយ៉ាងណាឱ្យពួកគេអាចត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញដោយជោគជ័យពីព្រោះថាពួកគេជាចលករសំខាន់ក្នុងការជម្រុញដល់ការស្តារឡើងវិញនៃកំណើនសេដ្ឋកិច្ច។ ហេតុដូច្នេះហើយទើបយើងធ្វើការប្តេជ្ញាចិត្តថានឹង គាំទ្រដល់អាជីវកម្មខ្នាតតូចចំនួន១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ហើយយើងក៏បានដាក់ចេញនូវយុទ្ធនាការ Practical Business Skills ដែលជាកម្មវិធីប្រមូលផ្ដុំ នូវមធ្យោបាយនិងដំណោះស្រាយ​សម្រាប់ការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការពង្រីកអាជីវកម្មខ្នាតតូច ដើម្បីជួយពួកគេឱ្យមានការរីកលូតលាស់នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ នៅពេលពាណិជ្ជកម្មឌីជីថលបានចាក់គ្រឹះកាន់តែជ្រៅនៅក្នុងរបទជីវិតរបស់យើងគ្រប់គ្នា ក្រុមហ៊ុន Visa ប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយអាជីវកម្មខ្នាតតូច ក្នុងការផ្សារភ្ជាប់ពួកគេទៅនឹងបណ្តាញសកលរបស់ Visa ព្រមទាំងបន្តជួយគាំទ្រពួកគេ ​បន្ថែមពីលើតួនាទីជាប្រតិបត្តិករទូទាត់ ដើម្បីធានាថាពួកគេអាចជោគជ័យនៅក្នុងកំណើនសេដ្ឋកិច្ចឌីជីថល” ។

    ឯកសារយោង

    [1] ការសិក្សាស្ទង់មតិលើប្រធានបទ ការឆ្ពោះទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa ត្រូវបានសិក្សារស្រាវជ្រាវដោយ Wakefield Research នៅចន្លោះថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងចំណោមម្ចាស់អាជីវកម្មខ្នាតតូចចំនួន ២៥០ សម្រាប់ក្រុមហ៊ុនដែលមាននិយោជិកចំនួន ១០០នាក់ ឬ តិចជាងនេះ នៅប្រទេសប្រេស៊ីល កាណាដា អាល្លឺម៉ង់ ទីក្រុងហុងកុង ប្រទេសអៀរឡង់ រុស្ស៊ី សឹង្ហបុរី សព័ន្ធអារ៉ាប់រួម ម្យ៉ាងវិញទៀត Wakefield Research ក៏បានធ្វើការស្រាវជ្រាវផ្សេងគ្នាមួយទៀតផងដែរទៅលើផ្នែកអតិថិជន ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ខែវិច្ឆិកាដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណោមមនុស្សពេញវ័យចំនួន ១,០០០ នាក់នៅសហរដ្ឋអាមេរិក និងមនុស្សពេញវ័យ ៥០០ នាក់ នៅប្រទេសប្រេស៊ីល កាណាដា អាល្លឺម៉ង់ ទីក្រុងហុងកុង ប្រទេសអៀរឡង់ រុស្ស៊ី សឹង្ហបូរី និង សហព័ន្ធអារ៉ាប់រួម។ ទិន្នន័យពីការស្រាវជ្រាវស្ទង់មតិទាំងនោះត្រូវបានធ្វើការវាយតម្លៃ ដើម្បីធានាឱ្យមានអំណះអំណាងត្រឹមត្រូវ សម្រាប់តំណាងឱ្យមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នៅក្នុងទីផ្សារនីមួយៗ។

    តំណភ្ជាប់សម្រាប់ឯកសារយោង៖

    https://usa.visa.com/dam/VCOM/global/run-your-business/documents/visa-back-to-business-study.pdf

    https://www.practicalbusinessskills.org/

    https://en.prnasia.com/releases/apac/10-million-asia-pacific-small-businesses-to-participate-in-visa-s-global-program-to-spur-recovery-through-digital-commerce-283338.shtml

  • ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រ រកឃើញ 8កម្មវិធី របស់ Android មានបង្កប់មេរោគសាហាវ

    ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រ រកឃើញ 8កម្មវិធី របស់ Android មានបង្កប់មេរោគសាហាវ

    កាលពីពេលថ្មីៗនេះ កម្មវិធី Android ទាំង8 ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ រាយការណ៍​ទៅ​ក្រុមហ៊ុន Google នៅ​ថ្ងៃទី28 ខែមករា បន្ទាប់ពី​បាន​រកឃើញ​កម្មវិធី Android ទាំងនោះ មាន​បង្កប់​មកជា​មួយ នូវ​កម្មវិធី​មេរោគ ដែល​អាច​បើកផ្លូវ ឱ្យ​ពួក​ជនខិលខូច ទាញយក​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​បាន​ទៀតផង។

    ក្រុម​ជនខិលខូច បាន​ប្រើ​វិធីផ្សេងៗ ដើម្បី​ចៀសវាង​ពី​ការ​ឆែក​មើល និង​តាមដាន​របស់ Google Play Protect មានដូចជា​ការបង្កើត​កម្មវិធី​ក្លែងក្លាយ ដើម្បី​អាចដាក់​ចូលទៅក្នុង Google Play Store បាន ប៉ុន្តែ​ក្រោយមក​ពួកគេ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នោះ​ដោយ​លួច​បញ្ចូល​កម្មវិធី​មេរោគ។ ខ្លះទៀត​នោះ គឺ​ពួកគេ​បាន​ប្រើ​ប្រព័ន្ធ​អ៊ី​ន​គ្រីប​សិន (encryption) ដើម្បី​លាក់​កូដ​ដែលមាន​មេរោគ​នៅក្នុង​កម្មវិធី ដើម្បី​អាច​បញ្ចូល​ទៅក្នុង Play Store តែម្ដង។

    ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លុបចោល​ក​ម្ម​វិធី​ទាំងនោះ​ចេញពី Play Store នៅ​ថ្ងៃទី៩ ខែកុម្ភៈ​រួចមកហើយ​ផងដែរ។ កម្មវិធី​ទាំង 8នោះ​រួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង Qrecorder។

    ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​ខាងលើ​បានឱ្យដឹងថា ទោះបីជា​ក្រុមហ៊ុន​បាន​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី Play Store ហើយ​ក្ដី ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ លោកអ្នក​គួរតែ​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី​ទូរស័ព្ទ​របស់លោក​អ្នក ឱ្យបាន​ឆាប់រហ័ស៕

  • Huawei ដាក់ឱ្យ​ប្រើ Harmony OS ផ្ទាល់ខ្លួន លើ​ស្មា​ត​ហ្វូ​ន ចាប់ពី​ខែមេសា ឆ្នាំ2021

    Huawei ដាក់ឱ្យ​ប្រើ Harmony OS ផ្ទាល់ខ្លួន លើ​ស្មា​ត​ហ្វូ​ន ចាប់ពី​ខែមេសា ឆ្នាំ2021

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែ​ប្រកាស​ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ អេក្រង់​បត់​ជំនាន់​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ ដែលមាន​ឈ្មោះ​ស៊​រី​ថា Huawei Mate X2 ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ Huawei ដែល​ដំឡើង​ទាំងស្រុង​ក្នុង​ស្តុក គឺ Harmony OS ផ្ទាល់ខ្លួន។

    បើតាម​ការបង្ហាញ​រប​ស់ Huawei គេ​នឹង​អាច​ឃើញ Harmony OS ផ្លូវការ នឹង​ចេញ​កំណែ​អាប់​ឌែ​ត នៅក្នុង​មេសា ឆ្នាំ2021 ដាក់​លើ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Huawei Mate X2 មុនគេ តែ​យ៉ាងណាមិញ 3ខែ​ខាងមុខនេះ វា​ត្រូវ​ដំណើរការ​ដោយ Android 10 ជា​បណ្ដោះអាសន្ន​សិន។

    សូម​រំឭក​ផងដែរ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​របស់ Huawei នេះ ត្រូវបាន​ប្រកាស​ចេញ​កាលពី 2ឆ្នាំមុន។ មុននឹង​យក OS មក​បំពាក់​លើ​ស្មា​ត​ហ្វូ​ន Huawei ក៏បាន​ប្រើប្រាស់​វា ដាក់​នៅលើ​ផលិតផលសំខាន់ៗជាច្រើន​ទៀត ក្នុង​គោលបំណង​សាកល្បង​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាក់ស្ដែង​ដូចជា ទូរទស្សន៍​ឆ្លាត​វៃ និង​រថយន្ត​របស់​ក្រុមហ៊ុន BYD ជាដើម៕

  • LG ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏បាន

    LG ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏បាន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាស​ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​បិទ-បើក​ស្វ័យប្រវត្តិ ប្រភេទ​កញ្ចក់​LED ដូចគ្នា​នឹង​អេក្រង់​ស្មា​ត​ហ្វូ​ន ឬ​កញ្ចក់​របស់​ទូរទស្សន៍​អ៊ីចឹង​ដែរ។

    បើ​យោងតាម​ការបញ្ជាក់​ពី​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់ LG បានឱ្យដឹងថា LG តែងតែ​នាំមក​នូវ​គំនិត និង​ស្នាដៃ​ថ្មី​សន្លាង​ជានិច្ច ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន និង​ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ។

    សូម​ជម្រាប​ផងដែរ​ថា ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដែល​មិន​ធ្លាប់មាន​ពីមុនមក​មួយ​នេះ អាច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា ដាក់​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម អ្វី​ក៏បាន និង​ថែមទាំង​អាច​មើល​បាន​ទាំងសងខាង​ទៀតផង។

    តែ​យ៉ាងណាក្ដី គំនិត​ដ៏​អស្ចារ្យ​ខាងលើនេះ ប្រភពព័ត៌មាន មិនទាន់បាន​បញ្ជាក់ថា តើ​វា​នឹង​មកដល់​ទីផ្សារ​សកល នៅពេលណា​នោះទេ?៕

  • ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

    ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

    [ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ ដែលមានទីតាំងស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ភូមិស្រែរាចាស់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។

    ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

    លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស រថយន្ត ហ្វដ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត ជាពិសេសទៀតនោះប្អូនៗនិស្សិតថែមទាំងអាចមានឱកាសមកចូលបម្រើការក្នុងក្រុមហ៊ុន អ អិម អេ ផងដែរ។”

    លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

    ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាពទំនើបនៃបច្ចេកវិទ្យាដែលមានបំពាក់នៅលើរថយន្ត ហ្វដ ហើយថ្ងៃនេះដែរក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដែលនេះជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់ពីចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗនៃរថយន្ត។” លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ ដែលបានចំណាយធនធានយ៉ាងច្រើនក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជាផងដែរ ហើយលោកក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាពទាំងនេះជូនដល់សង្គមបន្ថែមទៀត។

    ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជាមួយឆ្នាំៗមានសិស្សចូលរៀនប្រមាណរាប់ពាន់នាក់ ប៉ុន្តែនៅក្នុងមុខជំនាញបច្ចេកទេស ឬបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈហាក់បីដូចជានៅមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ ដូច្នេះខ្ញុំជឿជាក់ថាតាមរយៈការដាក់ឲ្យដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើតនូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ ”

    ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ ជាពិសេសសកម្មភាពសប្បុរសធម៍សំខាន់ៗគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ នោះគឺ ការចូលជាមូលនិធិដល់កាកបាទក្រហមកម្ពុជា ការចូលជាមូលនិធិដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺ Covid-19 ការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនាន់ក្នុងខេត្តកំពង់ស្ពឺដែលយើងបានប្រើប្រាស់រថយន្ត Ford Pick Up ផ្ទាល់ក្នុងការដឹកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផងដែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។

    លើសពីនេះទៅទៀតក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងក្នុងឆ្នាំ ២០១៩។ កាលពីខែ សីហា ឆ្នាំ២០២០ក្រុមហ៊ុន អ អិម អេ បានប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែមទៀត។ ក្នុងឆ្នាំ ២០២១ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺបន្តប្រគល់នូវរថយន្ត Ford Pick up ៦ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿងដែលបានប្រគល់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។ ដូចនេះចំនួនរថយន្ត Ford Ranger Wildtrak ដែលត្រូវប្រគល់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២១ នេះមានចំនួនសរុបរហូតដល់ទៅ ១១ គ្រឿង។

  • ក្រុមហ៊ុន OPPO ប្រកាស​ចេញ​ផលិតផល​បច្ចេកវិទ្យាសំខាន់2 ក្នុង​កម្មវិធី MWC Shanghai 2021

    ក្រុមហ៊ុន OPPO ប្រកាស​ចេញ​ផលិតផល​បច្ចេកវិទ្យាសំខាន់2 ក្នុង​កម្មវិធី MWC Shanghai 2021

    ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វៃឆ្លាត បាន​ប្រារព្ធ​កម្មវិធី បង្ហាញ​អំពី​គំនិត និង​បច្ចេកវិទ្យាថ្មីៗ នៅក្នុង​ព្រឹត្តិការណ៍​ទូរស័ព្ទ​ពិភពលោក MWC Shanghai 2021 កាលពី​ថ្ងៃទី22 កុម្ភៈ ឆ្នាំ2021 នៅ​ទីក្រុង​ហ្សិ​ន​ជិន គឺ​ថ្ងៃ​ម្សិលមិញ​នេះឯង។

    ក្នុងនោះ​ផងដែរ គេ​សង្កេតឃើញ​មាន​ផលិតផល​បច្ចេកវិទ្យាថ្មី2 ដែល​ក្រុមហ៊ុន​បានដាក់​បង្ហាញ ចាប់ពី​ថ្ងៃទី23 ដល់ 25 ខែកុម្ភៈ គឺ​បច្ចេកវិទ្យា 5G បំពាក់​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល OPPO X 2021 និង​ជំនាន់​ចុងក្រោយបង្អស់​នៃ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​125W ( VOOC) រួមទាំង​ឧបករណ៍ IoT និង​បច្ចេកវិទ្យា​ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា និង​ពេលវេលា​សិក្សា​កន្លងមក។

    សម្រាប់​បច្ចេកវិទ្យា 5G mmWave របស់ OPPO បាន​សាកល្បង​ជោគជ័យ​កាលពី​ឆ្នាំ2020 នឹងត្រូវ​យកមក​បំពា​ក់លើ​ឧបករណ៍​វៃឆ្លាត​មួយ ឈ្មោះថា CPE ដែល​ក្រុមហ៊ុន​នឹង​បង្ហាញជូន​លម្អិត​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ។

    ដូចនេះ សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ការប្រកាស​ចេញ ពី​របកគំហើញ​ថ្មី​របស់ OPPO ក្នុង​កម្មវិធី MWC Shanghai 2021 នៅលើ​អន​ឡាញ​បាន។ ជម្រាបជូន​ដែរ​ថា បច្ចេកវិទ្យា​លេចធ្លោ​ខ្លាំងជាងគេ កាលពី​ឆ្នាំមុន​គឺ fast charging technology 65W និង​របកគំហើញ 5G mmWave របស់​ក្រុមហ៊ុន OPPO តែម្ដង៕

    ទស្សនា​វីដេអូ​សង្ខេប​ខ្លី​ក្នុង​កម្មវិធី Oppo Inno day ឆ្នាំមុន៖

  • បុរីចេនឡាបានបោះជំហានបន្ទាប់របស់ខ្លួន ក្នុងការសាងសង់ផ្សារ និងតូបអាជីវកម្មប្រមាណ២៥០តូប នៅតំបន់ភ្នំរាប

    បុរីចេនឡាបានបោះជំហានបន្ទាប់របស់ខ្លួន ក្នុងការសាងសង់ផ្សារ និងតូបអាជីវកម្មប្រមាណ២៥០តូប នៅតំបន់ភ្នំរាប

    នា​ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បុរី​ចេនឡា​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី បើក​ការ​រដ្ឋា​ន​សាងសង់​ផ្សា​ចេនឡា១ នៃ​គម្រោង​ដី​ឡូ​តិ៍​ទី៦របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

    គម្រោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី ៥ហិច​តា ដែលមាន​បែងចែក​ជា​ដី​ឡូ​តិ៍​ចំនួន៤០០ឡូត៍ និង​ការសាងសង់​ផ្សារ​អាជីវកម្ម​ដែលមាន​ប្រមាណ២៥០តូប ស្ថិតក្នុង​តំបន់​កំពុងមាន​ការអភិវឌ្ឍ​ន៍​ផ្លូវ៤២ និង​មាន​សក្កដានុពល​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ប្រមូលផ្តុំ​ដោយ​រោងចក្រ សហគ្រាស រមណីយដ្ឋាន ព្រមទាំង​ជាទី​ប្រជុំជន​រស់នៅ​កុះករ​ផងដែរ។ រចនាបទ​នៃ​ផ្សារ នឹងត្រូវ​សាងសង់ឡើង​មាន​លក្ខណៈ​បែប​ខ្មែរ​សម័យ​ទំនើប ហើយ​មាន​ភាពរឹងមាំ ដែល​ក្នុងនោះ​មាន​តូប​លក់​ទូរស័ព្ទដៃ តូប​លក់​គ្រឿងក្រអូប តូប​លក់​សម្លៀកបំពាក់ និង​សាឡ​ន តូប​លក់​ចំណីអាហារ បន្លែរ ត្រី​សាច់ និង​ផ្លែឈើ។

    ដើម្បី​អបអរសាទរ​ការសម្ពោធ​បុក​គ្រិះ​គម្រោង​នេះ ក្រុមហ៊ុន​មានការ​ផ្ដល់ជូន​ពិសេស ចំពោះ​អតិថិជន១០នាក់​ដំបូង​ដែល​បង់​ផ្តាច់​ដី​ឡូ​តិ៍​នៅ​គម្រោង​នេះ​ផ្ទាល់​នឹង​ទទួលបាន​តូប​អាជីវកម្ម​ក្នុង​ផ្សា​រយៈពេល២ឆ្នាំ​ដោយ​ឥតគិតថ្លៃ ទទួលបាន​ប្រូ​មូ​សិន​ទូរស័ព្ទ Iphone11 Pro និង​ទទួលបាន​ការធ្វើ​ព្រុំ​ឥដ្ឋ​ជូន​ផងដែរ។ ពិសេស​ជាងនេះទៅទៀត អតិថិជន​អាចធ្វើ​ការជ្រើសរើស​ជម្រើស​បង់ប្រាក់​រំលស់​ត្រឹមតែ150$ប៉ុណ្ណោះ​ក្នុង1ខែ (តម្លៃ​ធម្មតា 200$ ក្នុង1ខែ) រំ​លោះ​សុទ្ធ​ដោយ​គ្មាន​ការប្រាក់។

    ឆ្លៀត​ក្នុងឱកាស​នៃ​ការបើក​គម្រោង​ថ្មី​នេះ លោក ង៉ោ ប៉េង​ទី ស្ថាបនិក និង​អគ្គនាយក​នៃ​បុរី​ចេនឡា បានបង្ហាញ​ពី​ការយល់ឃើញ​វិជ្ជមាន ចំពោះ​ស​ន្ទ​ស្សន៍​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​យល់ឃើញថា ទីតាំង​ផ្សារ​នៃ​គម្រោង​ដី​ឡូ​តិ៍​ទី៦នេះ គឺ​ពោរពេញ​ទៅដោយ​សក្ដានុពលភាព​ស​ម្រា​ប់​វិស័យ​ជំនួញ រោងចក្រ ការប្រកប​អាជីវកម្ម និង​មាន​អំណោយផល​ល្អ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ជុំវិញ​គម្រោង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ។ លោក​មានប្រសាសន៍ថា នេះ​ជា​ឱកាស​ដ៏​កម្រ​មាន​ដែល​អតិថិជន​គួរ​ចាប់យក ដើម្បី​ជាការ​សន្សំទ្រព្យ និង​ការវិនិយោគ​បាន​ផលចំណេញ​ទៅ​ថ្ងៃមុខ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ក៏បាន​ជួយ​សម្រួល​ដល់​អតិថិជន ដោយបាន​ផ្ដល់​ជម្រើស​បង់​រំលស់​ដោយ​គ្មាន​ការប្រាក់ ដើម្បី​ផ្ដល់ឱកាស​ដល់​ប្រជាជន​ខ្មែរ ដែលមាន​ដើមទុន​តិចតួច អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ឡូត៍​គម្រោង​ទី៦ នេះ​ផងដែរ។

    ដើម្បី​កុំឱ្យ​ឱកាស​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ​កន្លងផុតទៅ ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ សូម​អញ្ជើញ​ទំនាក់ទំនង​មកកាន់​ការិយាល័យ​លក់​របស់​បុរី​ចេនឡា តាមរយៈ​លេខ​ទូរស័ព្ទ089 729 988 /  069 869 993៕

  • ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

    ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

    ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងជួយជំរុញប្រតិបត្តិការអាជីវកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

    ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។

    ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ និងធុរជនសំខាន់ៗផ្សេងទៀតបានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។

    នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត នឹងស្វែងរកឱកាសដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី។

    អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងទំនាក់ទំនងធុរកិច្ចដ៏ជិតស្និទ្ធនាពេលបន្តបន្ទាប់ទៀត។

    អ្នកឧកញ៉ាក៏បានមានប្រសាសន៍ថា៖ « ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ភាគីទាំងសងខាង និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចសហការធុរកិច្ចកាន់តែប្រសើរឡើង។»

    លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បានមានប្រសាសន៍ថា ក្រុមហ៊ុន ភីធីធី ខេមបូឌា បានទន្ទឹងរង់ចាំការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

    លោកបានថ្លែងថា៖ « ពួកយើងពិតជារីករាយក្រៃលែងដែលបានចុះអនុស្សរណៈយោគយល់គ្នានេះជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយយើងមានសេចក្តីរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់យើងនៅក្នុងប្រទេសបន្ថែមទៀត។»

    លោកបានបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះបានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ភីធីធី ក្នុងការជំរុញប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍ និងឈានទៅរកយុគសម័យឌីជីថល។»

    ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍចម្រុះដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។

    ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេងនៅលើទីផ្សារនិងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto។

    ពិធីចុះហត្ថលេខានេះបានប្រារព្ធឡើង នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែកុម្ភៈ នៅសាលចតុម្មុខ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា៕

  • ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ

    ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ​ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀតដែលមានដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។

    ចាប់ពីឆ្នាំ 2023 អតិថិជន​រថយន្ត Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្តបែបថ្មី​ដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្តដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។

    លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ និងនាពេលអនាគតតួយ៉ាងដូចជារថយន្តអគ្គិសនី និងរថយន្តដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មីដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ។”

    លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Ford បានឈរជើងនៅលើវិស័យយានយន្តអស់រយៈពេលជិត 120ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជាមានមោទនៈភាពដែលអាចសហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និងបង្កើនល្បឿនអាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាពជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង។”

    តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។

    សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះវាមិនដូចគ្នាទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដងដែលមានដូចជា៖

    • មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗរបស់រថយន្តតាមរយៈការប្រើសម្លេងតែប៉ុណ្ណោះ
    • មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ដែលអាចជួយឲ្យអ្នកបើកបរទៅដល់គោលដៅបានឆាប់រហ័សជាងមុនជាមួយនឹងការបង្ហាញស្ថានភាពចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ
    • មុខងារ Google Play ផ្តល់នូវការកំសាន្តដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះមាននៅលើរថយន្តស្រាប់តែម្តង។

    តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀតបានដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន។

  • ManU ប៉ះក្រុមខ្សោយហើយ នៅតែមិនអាចយកឈ្នះបានទៀត

    ManU ប៉ះក្រុមខ្សោយហើយ នៅតែមិនអាចយកឈ្នះបានទៀត

    កាលពីពេល​រំលង​អា​ធ្រា​ត្រ ថ្ងៃអាទិត្យ ទី14 ខែកុម្ភៈ ឆ្នាំ2021 នៅក្នុង​ការប្រកួត​លី​គ​កំពូល​អង់គ្លេស (English Premier League) ក្រុម​លេខ2 Manchester United  ហើយក៏​ជា​បេក្ខភាព​ដែលមាន​ភាគរយ​ខ្ពស់ ក្នុងការ​ដណ្តើម​តំណែង​កំពូល​តារាង​ពី Mancheseter City នោះ អាចធ្វើ​បានត្រឹមតែ 1ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​នេះ។ 1ពិន្ទុ​នេះ បានមកពី​លទ្ធផល​ស្មើគ្នា 1ទល់នឹង1 ក្នុងជំនួប​ជាមួយនឹង​ក្រុម​បាត​តារាង West Brom United នៃ​ការប្រកួត​សប្តាហ៍​ទី24 របស់​ខ្លូន។

    គួរឱ្យ​ដឹង​ដែរ​ថា ManU ត្រូវការ​ឈ្នះ​ជា​ចាំបាច់ នៅ​ប្រកួតក្រោយៗទៀត ដើម្បី​មានឱកាស​ឡើងទៅ​កំពូល​តារាង​វិញ ដោយសារតែ កំពុង​ចាញ់​ពិន្ទុ ManCity ដល់​ទៅជិត 10ពិន្ទុ។ ចំពោះ​ក្រុម​កំពូល​តារាង ManCity វិញ ហាក់ដូចជា​រំភើយ​នៅ​កំពូល​តារាង ដោយមាន 53ពិន្ទុ និង​ទើបតែ​ប្រកួត​បាន 23ប្រកួត​ប៉ុណ្ណោះ៕