Author: ធឿន មករា

  • ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    ហេតុ​អី​បាន​សត្វ​ពស់​ចូលចិត្ត​លាន​អណ្តាត​ភ្លែតៗ​?

    អ្នក​ប្រហែលជា​ធ្លាប់​បាន​ឃើញ​សត្វ​ពស់​នៅតាម​សួនសត្វ​ទាំងឡាយ ច្រើន​តែ​នឹក​ស្រៀវ​ស្ញើប​នៅពេល​មើល​ឃើញ​សត្វ​ល្មូ​ន​ប្រភេទ​នេះ ​ចូល​ចិត្ត​តែ​លាន​អណ្តាត​ចេញមក ព្រមទាំងរ​លាស់​ភ្លែតៗ​នោះ និង​ប្រហែលជា​នាំគ្នា​គិតថា ច្បាស់​ជា​វា​កំពុង​ត្រៀម​ខ្លួន​ប្រុង​ចឹក​អ្វីមួយ​ដែល​មិន​បាន​ប្រយ័ត្ន​ខ្លួន​ហើយ​មើលទៅ​។​

    ​តែ​លោក​អ្នកដឹង​ទេ​ថា ទោះ​ជា​អណ្តាត​របស់​វា​ដែល​លាន​ចេញមក​ភ្លែតៗ​រហ័ស​គួរឱ្យខ្លាច​បែបនេះ​មែន តែ​គ្មាន​ពិសពុល ឬ​គ្រោះថ្នាក់​អ្វី​ទាំងអស់ ព្រោះ​សត្វ​ពស់​មិនមែន​ប្រើ​អណ្តាត​ដែល​ខាងចុង​បែក​ចេញ​ជា​ពីរ​នោះ​ធ្វើ​ជា​អាវុធ​នោះទេ​។​ ការពិត​សម្រាប់​សត្វ​ពស់ អណ្តាត​គឺជា​អវយវៈ​ដែល​ផ្តល់​ឱ្យ​វា​នូវ​អារម្មណ៍ អណ្តាត​ជួយ​ឱ្យ​ពស់​ស្វែងរក​ប្រភព​អាហារ​ ខណៈពេល​ដែល​វា​លូន​វារ​ទៅ​តាម​ផ្លូវ អណ្តាត​ដែល​លាន​ចេញ​ទៅ​នោះ​នឹង​នាំ​កម្ទេចតូចៗ​របស់​សារធាតុ​ម្យ៉ាង​ចេញទៅ​ដែល​ធ្វើឱ្យ​ពស់​អាច​ហឹតក្លិន ឬ​ភ្លក់​រសជាតិ​ត្រឡប់​មក​វិញ​ដើម្បី​ជំរុញ​ឱ្យ​វា​ដឹងថា តើ​មាន​ប្រភព​អាហារ​នៅក្បែរ​នោះ​ឬ​​ក៏​អត់​?

  • វិធី​បន្ថែម​មន្ត​ស្នេហ៍​ឱ្យ​ផ្ទះ​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​រស់នៅ​

    វិធី​បន្ថែម​មន្ត​ស្នេហ៍​ឱ្យ​ផ្ទះ​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​រស់នៅ​

    ការធ្វើ​ឱ្យ​ផ្ទះ​របស់​លោកអ្នក​ ក្លាយជា​ចំណុច​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​ទាក់ទាញ​នោះ​ មិនមែន​ជា​រឿង​ពិបាក​ឡើយ​ គ្រាន់តែ​លោកអ្នក​ចំណាយ​ពេលវេលា​ក្នុង​ការ​សម្អាត​ ជួសជុល​ និង​តុបតែង​ធ្វើ​ឱ្យ​ផ្ទះ​របស់​លោកអ្នក​មើលទៅ​មាន​សោភណភាព​គួរ​ចង់​រស់នៅ​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​តែប៉ុណ្ណោះ​។

    ការ​បន្ថែម​មន្ត​ស្នេហ៍​ផ្នែក​ខាងក្រៅ​ផ្ទះ​របស់​អ្នក​អាច​ធ្វើ​បាន​តាមរយៈ​៖
    1. ជួសជុល​ ឬផ្លាស់​ដំបូលផ្ទះ​នៅកន្លែង​ណា​ដែល​បាក់​ពុក​ ឬខូចខាត​។
    2. ជួសជុល​ ឬលាប​ពណ៌​ផ្ទះ​ជាថ្មី​ឱ្យ​មើល​ទៅ​រៀបរយ​ ស្អាតបាត​។
    3. ពិនិត្យមើល​ទ្វារ​ បង្អួច​ ថា​តើមាន​កន្លែង​ណា​របក​ ឬស្លក​ពណ៌​ឬទេ​? ពិនិត្យមើល​ថា​ តើ​កណ្តឹង​ចុច​ខាងមុខ​ផ្ទះនៅ​អាច​ប្រើការ​បាន​ឬទេ​?
    4. សម្អាត​ទបង្ហូរទឹក​ និង​ប្រព័ន្ធ​បង្ហូរទឹក​មិន​ស្អាត​។
    5. មើលថែ​សួនច្បារ​ និង​ដើមឈើ​ឱ្យ​រៀបរយ​ស្អាតបាត​។6. ពិនិត្យមើល​ជណ្តើរ​ ផ្លូវ​ដើរ​ របង​ និង​រាន​ហាល​ថា​ តើមាន​ស្នាមប្រេះ​បាក់បែក​ឬទេ​?
    ការ​បន្ថែម​មន្ត​ស្នេហ៍​ផ្នែក​ខាងក្នុង​ផ្ទះ​ដែល​លោកអ្នក​អាច​ធ្វើ​បាន​តាមរយៈ​៖
    1. បោសសម្អាត​គ្រប់​បន្ទប់​នៅក្នុង​ផ្ទះ​ ប្រមូល​របស់របរ​ដែល​មិន​ចាំបាច់​ ​រួម​ទាំង​កម្ចាត់​ចោល​នូវ​វត្ថុ​ណា​ដែល​ទើសទែង​ចេញពី​បន្ទប់​ តែ​ប៉ុណ្ណឹង​ ផ្ទះ​របស់​លោកអ្នក​នឹង​មើលទៅ​ឃើញ​រាង​ស្រឡះ​ និង​ភ្លឺ​ជាង​មុន​មិនខាន​។
    2. ក្នុងករណី​បើ​ចាំបាច់​ គួរ​លាប​ពណ៌​ខាងក្នុង​ផ្ទះ​ដែល​មើលទៅ​រាង​ចាស់​ស្អាប់​ហើយ​នោះ​ ឱ្យ​មើលទៅ​ភ្លឺឡើង​វិញ​។ ពណ៌​ជញ្ជាំង​ គួរ​ជា​ពណ៌​ដែល​មើលទៅ​ដូច​ធម្មជាតិ​ ដូចជា​ ពណ៌ស​ ឬពណ៌​គ្រី​ម ហើយ​ពណ៌​ដូចគ្នា​នេះ​ ដោយ​លោក​អ្នក​អាច​ប្រើ​ពណ៌​ដដែល​នោះ​ជាមួយនឹង​កម្រាល​ព្រំ​បាន​ដូចគ្នា​។
    3. ត្រួតពិនិត្យ​មើល​ និង​ជួសជុល​ ស្នាមប្រេះ​បាក់បែក​ ធ្លាយ​មាន​ប្រហោង​ ឬស្នាម​គូសវាស​នៅ​លើ​ជញ្ជាំង​ រួម​ទាំង​បរិវេណ​កន្លែងណា​ដែល​មាន​ភាព​សើម​ ត្រូវ​ធ្វើ​ឱ្យ​ស្ងួត​ និង​ស្អាត​ឡើងវិញ​។
    4. ផ្លាស់​កញ្ចក់​បង្អួច​ណា​ដែល​ប្រេះ​ បែក​ ឬស្អាប់​ចេញ​។
    5. ពិនិត្យមើល​ក្បាល​ចំពួយ​ទឹក​ និង​ចំពួយ​ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​ រួម​ទាំង​របស់​ប្រើប្រាស់​ផ្សេង​ៗថា​ តើ​នៅ​ប្រើការ​បាន​ល្អ​ឬទេ​?
    6. ត្រួតពិនិត្យ​មើល​ឱ្យ​ច្បាស់​ក្នុងចិត្ត​ថា​ កម្រាល​ឥដ្ឋ​បន្ទប់ទឹក​ និង​បន្ទប់​ចង្ក្រានបាយ​គ្មាន​ស្នាម​បាក់បែក​ ឬប្រឡាក់​ស្នាម​កខ្វក់​។
    7. លោកអ្នក​គួរ​កម្ចាត់​ប្រភព​ ឬកន្លែងណា​ដែល​បញ្ចេញ​ក្លិន​មិនល្អ​ចេញ​ឱ្យ​ស្អាត​ ដូចជា​កន្លែង​ចោល​កាកសំណល់​អាហារ​ក្នុង​ចង្ក្រានបាយ​ និង​កន្លែង​ឆ្កែ​ ឆ្មា​ដេក​ជាដើម​។
    8. ឧស្សាហ៍​ពិនិត្យមើល​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ ខ្សែភ្លើង​ និង​ឌុយ​ភ្លើង​ឱ្យ​ស្ថិត​ក្នុង​សភាព​ប្រើការ​បាន​ល្អជា​និច្ច​។
    9. មើលថែ​ទាំ​បន្ទប់បាយ​ឱ្យ​ស្អាត​ និង​ស្ថិត​ក្នុង​សភាព​ត្រៀម​ប្រើការ​បាន​ជានិច្ច​។
    ក្រៅពី​ចំណុចណែនាំ​ខាងលើ​នេះ​ហើយ​ លោកអ្នក​អាច​នឹង​បន្ថែម​ចំណុច​ខ្លះទៀត​ ដើម្បី​ធ្វើ​ឱ្យ​ផ្ទះ​របស់​លោកអ្នក​ក្លាយជា​កន្លែង​ដ៏​គួរ​ឱ្យ​ស្វាគមន៍​រឹតតែ​ខ្លាំង​ឡើង​ដូចជា​ ការ​ប្រើ​ស្រៃ្បយ៍​ដែល​មាន​ក្លិនក្រអូប​ បន្ថែម​ផ្កា​ស្រស់​ៗនៅក្នុង​ថូ​ 2 – 3 ដាក់​លម្អ​នៅ​តាម​កន្លែង​ផ្សេង​ៗនៅក្នុង​ផ្ទះ​ ឬនៅ​កន្លែង​ទទួលភ្ញៀវ​ជាដើម​ក៏បាន​។

    តុបតែង​ផ្ទះ​ដោយ​ផ្ទាំង​ក្រណាត់​ស្អា​តៗ​
    ថ្ងៃនេះ​សូម​នាំ​មិត្ត​អ្នកអាន​មក​មើល​ពី​វិធី​តុបតែង​ផ្ទះ​ដោយ​ក្រណាត់​ស្អា​តៗ​វិញ​ម្តង​…។
    សម្រាប់​បន្ទប់​ដែល​ស្ថិតនៅ​ទិសខាងកើត​និង​ខាងត្បូង​ដែល​មិន​ចង់ឱ្យ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង​នៅពេល​រសៀល​នោះ​ គួរ​ជ្រើសរើស​តុបតែង​ដោយ​ក្រណាត់​វាំង​នន​ស្តើង​ៗ ពណ៌​ភ្លឺស្រឡះ​ស្រាល​ៗ ហើយ​ដាក់​កៅអីសាឡុង​ពូក​ដែល​មាន​ភ្នាក់ដៃ​នៅ​ក្បែរ​នោះ​ធ្វើជា​កន្លែង​អង្គុយ​ក្រេប​ទឹកតែ​ ឬអាន​សៀវភៅ​នា​ពេលរសៀល​ ក៏​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​គួរ​ឱ្យ​ចង់​អង្គុយ​សម្រាក​ម្យ៉ាងដែរ​។
    ក្រៅពី​ភាព​ស្រទន់​ និង​ភាព​ស្រស់ស្រាយ​ហើយ​នោះ​ ការ​ជ្រើសរើស​ប្រើ​ក្រណាត់​ពណ៌​ស្រស់​ច្បាស់​ៗ ក៏​ជា​ជម្រើស​មួយ​របស់​ភាព​ស្រស់ថ្លា​ រីករាយ​សប្បាយ​សម្រាប់​ផ្ទះ​របស់​លោកអ្នក​ដែរ​។
    ក្រណាត់​កប្បាស​សាច់​ក្រាស់​ ក៏​ជា​ជម្រើស​មួយ​ដ៏​ស័ក្តិសម​របស់​បន្ទប់​អង្គុយលេង​ដែរ​ ​ដោយ​កៅអីសាឡុង​ពូក​ និង​ខ្នើយ​ទ្រនាប់​បែ​បងាយៗ​ សប្បាយ​ៗស័ក្តិសម​នឹង​ភាពជា​បន្ទប់​អង្គុយ​លេង​ជាទីបំផុត​។ការប្រើ​ប្រាស់​ពណ៌​ស្អា​តៗ​ ស្រស់ស្រាយ​របស់ក្រ​ណាត់​ ក្រៅពី​ភាព​លេចធ្លោ​ដែល​ត្រូវការ​សង្កត់ធ្ងន់​ដើម្បី​ឱ្យ​កើត​ភាព​សប្បាយរីករាយ​ហើយ​នោះ​ យើង​នៅ​អាច​ប្រើប្រាស់​ក្រណាត់​ដែល​មាន​ពណ៌​ស្រស់​ស្អាត​ទាំងនោះ​មក​តុបតែង​ឱ្យ​កើតមាន​ភាព​កក់ក្តៅ​បាន​ដូចគ្នា​ដែរ​ ។ការ​ជ្រើសរើស​ប្រើ​ស្រោមពូក​ ស្រោមខ្នើយ​ និង​ភួយ​ធ្វើ​ពី​ក្រណាត់​កូ​តុង​ ពណ៌​ក្រឡេក្រឡា​ស្អាត​ ធ្វើ​ឱ្យ​កើត​ចំហាយ​នៃ​ភាពជា​ជនបទ​នៅក្នុង​ផ្ទះ​របស់​អ្នក​ ហើយ​ក្រណាត់​កូ​តុង​ថែមទាំង​អាច​បញ្ចេញកម្ដៅ​បាន​ល្អ​ ជួយ​បន្ថែម​ភាពត្រជាក់​សប្បាយ​ដល់​ផ្ទះ​ និង​ងាយស្រួល​ថែរក្សា​ទៀតផង​៕

  • ការ​ការពារ​ឧប្បត្តិហេតុ​ចំពោះ​ក្មេង​តូច​ក្នុង​អំឡុង​វ័យ​ 1-12ខែ​ តើ​ឪពុកម្ដាយ​ត្រូវ​ប្រយ័ត្ន​អ្វីខ្លះ​?

    ការ​ការពារ​ឧប្បត្តិហេតុ​ចំពោះ​ក្មេង​តូច​ក្នុង​អំឡុង​វ័យ​ 1-12ខែ​ តើ​ឪពុកម្ដាយ​ត្រូវ​ប្រយ័ត្ន​អ្វីខ្លះ​?

    ឧប្បត្តិហេតុ​ គឺជា​រឿង​មិន​នឹកស្មាន​ដល់​ដែល​គ្មាន​អ្នកណា​ចង់ឱ្យ​កើតឡើង​ឡើយ​ ជាពិសេស​បំផុត​កូនតូច​ក្នុង​វ័យ​ទារក​ ព្រោះ​អាច​នាំមក​នូវ​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ៗខ្លាំង​ជា​មនុស្សចាស់​ និង​ក្មេង​ធំ​។ ទាំងអស់​នេះ​បើ​ឪពុកម្ដាយ​ ឬអ្នកមើល​ថែទាំ​ទារក​បាន​នឹកដល់​ឧប្បត្តិហេតុ​ដែល​អាច​នឹង​កើតឡើង​ក្នុង​អំឡុង​វ័យ​នី​មួយ​ៗរបស់​ទារក​ វា​អាច​កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើត​ឧប្បត្តិហេតុ​លើ​ក្មេង​តូច​បាន​។

    អំឡុង​អាយុ​ 1ដល់​ 2ខែ​
    ទារក​នឹងអាច​លើក​ក្បាល​ឡើង​បាន​បន្តិច​ តាម​សម្លឹង​មើល​ យំ​រំខាន​កាន់តែ​ច្រើន​ ជាពិសេស​ក្នុង​អំឡុង​ 3ខែ​ដំបូង​នៃ​ជីវិត​។ ឧប្បត្តិហេតុ​ដែល​គួរ​ប្រយ័ត្ន​គឺ​ ការ​របូត​ធ្លាក់​ចេញពី​ដៃ​មនុស្ស​ធំ​ដែ​លព​ ឬបី​ ឬឧប្បត្តិហេតុ​នៅពេល​មនុស្ស​ធំ​កាន់​វត្ថុ​ក្ដៅ​ៗក្នុង​ដៃ​ខណៈ​ពេល​បី​ទារក​ និង​គួរ​ប្រយ័ត្ន​ Shaken​ baby​ syndrome​ ជាស​ភាវ​ដែល​កើត​ពី​ការ​ចាប់​អង្រួន​ទារ​កខ្លាំង​ៗ ដែល​មាន​មូលហេតុ​មក​ពី​អារម្មណ៍​ដែល​ខឹងមួម៉ៅ​ខ្លាំង​ រួម​ទាំង​ការ​មិនបាន​ដឹងពី​ផល​ប៉ះពាល់​របស់​មនុស្ស​ធំ​។ ការ​ចាប់​អង្រួន​ទារ​កខ្លាំង​ៗ នឹង​ធ្វើ​ឱ្យ​សាច់​ខួរក្បាល​ប៉ះទង្គិច​នឹង​ឆ្អឹងលលាដ៍ក្បាល​ សរសៃឈាម​ជុំវិញ​សាច់​ខួរក្បាល​ដាច់​រហែក​ រហូត​កើត​សភាវ​ហូរឈាម​ក្នុង​ខួរក្បាល​ ផ្ទាំង​ប្រព័ន្ធ​ប្រសាទ​កែវភ្នែក​រងគ្រោះ​ថ្នាក់​ ខួរក្បាល​ប៉ះទង្គិច​ខ្លាំងក្លា​ អាច​ធ្វើ​ឱ្យ​ខ្វាក់ភ្នែក​ ឬដល់​ថ្នាក់​ស្លាប់​បាន​។

    អំឡុង​អាយុ​ 4-5ខែ
    ​ទារក​នឹងអាច​លើក​ក្បាល​ត្រង់​បាន​ហើយ​ ចេះ​គប់​វត្ថុ​តូច​ៗដែល​កាន់​នៅក្នុង​ដៃ​ និង​អាច​ក្រឡាប់​ខ្លួន​បាន​ហើយ​ ដូច្នេះ​ទើប​គួរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​ដែល​បណ្ដាលមកពី​ការ​ក្រឡាប់​ខ្លួននេះ​ ឬរបស់​លេង​ដែល​ងាយ​បែកបាក់​ ឬវត្ថុ​មុត​ស្រួច​ រួម​ទាំង​ឧប្បត្តិហេតុ​ដោយសារ​រថយន្ត​ ដោយសារតែ​ក្នុង​អំឡុង​វ័យ​នេះ​ មនុស្ស​ធំ​ច្រើនតែ​ចាប់ផ្ដើម​នាំ​ទារក​ចេញក្រៅ​ផ្ទះ​ច្រើនឡើង​ហ្នឹងឯង​។ ការ​ធ្វើដំណើរ​ចេញក្រៅ​ផ្ទះ​ដោយ​រថយន្ត​ គួរ​ឱ្យ​ទារក​អង្គុយ​ក្នុង​ ខារ៍​ស៊ី​ត(Carseat​) សម្រាប់​ទារក​បែប​បែរមុខ​ទៅ​ខាងក្រោយ​ និង​គួរ​ឱ្យ​អង្គុយ​បែប​បែរ​ទៅ​ក្រោយនេះ​រហូតដល់​អាយុ​ 2ឆ្នាំ​។

    អំឡុង​អាយុ​ 6ខែ​
    ទារក​នឹង​ចាប់ផ្ដើម​ងើប​ខ្លួន​ឡើង​បាន​ដោយខ្លួនឯង​ ក្រឡាប់​បាន​កាន់តែ​ចំណាន​ឡើង​ បង្វិលខ្លួន​ទៅមុខ​បាន​ តែ​នៅ​ត្រូវ​អាស្រ័យ​ការ​ជួយ​ទប់​ប្រគង​ខ្លះ​ៗ និង​អាច​ផ្ទេរ​របស់របរ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​បាន​ហើយ​។ ក្នុង​អំឡុង​វ័យ​នេះ​ ឪពុកម្ដាយ​មួយចំនួន​នឹង​ចាប់ផ្ដើម​ឱ្យ​កូន​អង្គុយ​ក្នុង​កៅអី​រទេះ​ហាត់​ដើរ​ហើយ​ ដែល​រឿង​នេះ​មិន​គួរ​ធ្វើជា​ទីបំផុត​ ព្រោះ​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដែល​ធ្ងន់ធ្ងរ​បាន​តាមរយៈ​ការ​ធ្លាក់​ពីទី​ខ្ពស់​ ឬការដែល​រទេះ​ហាត់​ដើរ​ក្រឡាប់​ជាដើម​ ដែល​នឹង​នាំ​ឱ្យ​មានការ​រងគ្រោះ​ដល់​ឆ្អឹងកងក​ និង​ឈាម​ហូរ​នៅក្នុង​ខួរក្បាល​ដែល​បណ្ដាលមកពី​ការ​ដួល​បោក​ក្បាល​ និង​បាក់ឆ្អឹង​ដៃ​ជើង​ រួម​ទាំង​គួរ​ប្រយ័ត្ន​ការ​ទាក់ក​ទារក​ដោយ​ខ្សែភ្លើង​ ឬខ្សែរូត​វាំងនន​ជាដើម​។

    អំឡុង​អាយុ​ 9ខែ​
    ទារក​នឹងអាច​អង្គុយ​បាន​ដោយ​មិន​ចាំបាច់​ជួយ​ទប់​ អាច​វារ​ និង​លូន​បាន​ ដៃ​អាច​ចាប់កាន់​យក​វត្ថុ​តូច​ៗបាន​ និង​ចេះ​យកដៃ​ដាក់​ក្នុង​មាត់​ និង​យក​ចំណី​ដាក់​ចូល​មាត់​ខ្លួនឯង​បាន​ហើយ​ ដូច្នេះ​ទើបត្រូវ​ប្រយ័ត្ន​ការដែល​ទារក​រំកិល​ខ្លួន​ទៅ​ជិត​ទឹក​ ឬវត្ថុ​ក្ដៅ​ៗ ដែល​អាច​កើត​ឧប្បត្តិហេតុ​ពី​ការ​លង់ទឹក​ ឬរលាក​ទឹក​ក្ដៅ​ ឬវត្ថុ​ក្ដៅ​ៗបាន​។ ក្រៅពី​នេះ​គួរ​ប្រយ័ត្ន​ការ​ស្លាក់​ចំណីអាហារ​ ឬវត្ថុ​តូច​ៗផ្សេង​ៗដែល​ទារក​ចាប់​ដាក់​ចូល​មាត់​ រហូត​ធ្វើ​ឱ្យ​ស្ទះ​បំពង់​ផ្លូវដង្ហើម​ ដូចជា​គ្រាប់​សណ្ដែក​តូច​ៗ ឬកាក់​ជាដើម​។

    អំឡុង​អាយុ​ 12ខែ​
    ទារក​នឹងអាច​ឈរ​បាន​មួយ​ភ្លែត​ៗ តោង​នឹង​របស់​អ្វី​ម្យ៉ាង​ដើម្បី​ងើបឈរ​ឡើង​បាន​ដោយខ្លួនឯង​ អាច​ដើរ​បាន​ដោយ​ការ​ដឹកដៃ​ពី​មនុស្ស​ធំ​ អាច​ចាប់កាន់​វត្ថុ​តូច​ៗដោយ​ម្រាម​ចង្អុលដៃ​ និង​ម្រាម​មេដៃ​ និង​ដួស​ចំណីអាហារ​ដាក់​ចូល​មាត់​ខ្លួនឯង​បាន​ ដូច្នេះ​ទើបត្រូវ​ប្រយ័ត្ន​លើ​ការ​ញ៉ាំ​វត្ថុ​ចម្លែក​ៗ ឬយក​វត្ថុ​ដែល​មាន​ជាតិ​ពុល​ផ្សេង​ៗដាក់​ចូល​មាត់​។ ការ​ស្លាក់​អាហារ​ ឬវត្ថុ​របស់របរ​ ឧប្បត្តិហេតុ​ពី​ការ​លង់ទឹក​ ឬរអិល​ធ្លាក់​ជំពប់​ដួល​ផ្សេង​ៗ ជាពិសេស​ការ​ធ្លាក់​ពីទី​ខ្ពស់​ ឬពី​បង្អួច​ ដោយសារតែ​ពេលខ្លះ​អ្នកមើល​ថែទាំ​អាច​ភ្លេច​ថា​ ទារក​អាច​កម្រើក​ ឬរំកិល​ខ្លួន​ទៅណាមកណា​ដោយខ្លួនឯង​បាន​ច្រើន​ហើយ​។

    ឪពុកម្ដាយ​គួរ​ឧស្សាហ៍​សង្កេតមើល​វិវឌ្ឍ​នា​ការ​ផ្សេង​ៗតាម​វ័យ​របស់​ទារក​ និង​ត្រូវ​នឹកគិត​ក្នុងចិត្ត​ជាប់​ជានិច្ច​ថា​ តើ​ស្ថានភាព​ជុំ​វិញ​ផ្សេង​ៗ រួម​ទាំង​វត្ថុ​របស់របរ​ជុំវិញ​ខ្លួន​ អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​ ឬទេ​? ដើម្បី​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ និង​បង្ការ​គ្រោះថ្នាក់​ពី​ឧប្បត្តិហេតុ​ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​ ឬស្មាន​មិនដល់​។ ដើម្បី​សុវត្ថិភាព​របស់​ទារក​ ទាំងអស់​នេះ​គួរ​ឱ្យ​ទារក​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ធំ​ជានិច្ច​៕

  • មិនបាច់​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ​ទេ​ ងាក​មក​ទទួលទាន​អាហារ​ជំនួយ​វិញ​

    មិនបាច់​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ​ទេ​ ងាក​មក​ទទួលទាន​អាហារ​ជំនួយ​វិញ​

    ផ្លូវភេទ​ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​នៅក្នុង​ជីវិត​របស់​គូស្នេហ៍​ទាំងឡាយ​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ពួកគេ​មាន​ភាព​ស្និត​ស្នាល​ និង​ស្គាល់ចិត្ត​គ្នា​កាន់តែ​ស៊ីជម្រៅ​។ ទោះជាយ៉ាងណា​ បច្ចុ​ប្ប​នេះ​មាន​គូស្នេហ៍​ជាច្រើន​ណាស់​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​បញ្ហា​ខ្សោយ​ផ្លូវភេទ​ រហូតដល់​មាន​អ្នកខ្លះ​ទិញថ្នាំ​ជំនួយ​មក​ប្រើប្រាស់​ថែមទៀត​ផង​។ ដូច្នេះ​ តើមាន​វិធី​សាស្រ្ត​អ្វី​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទៅ​?ចំពោះ​សុខភាព​ផ្លូវភេទ​មិនថា​បុរស​ ឬស្រ្តី​មួយចំនួន​ធំ​ មិន​ប្រាកដជា​បានដឹង​ច្បាស់​អំពី​អត្ថ​ប្រយោជនៃ​ផ្លែឈើ​ធម្មជាតិ​ និង​អាហារ​សមុទ្រ​ជា​ប្រភេទ​អាហារ​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព​របស់​ពួកគេ​។ ជាពិសេស​ វា​មាន​តួនាទី​ថែរក្សា​សុខភាព​ប្រដាប់​ភេទ​របស់​បុ​រសៗ​ ឱ្យ​មាន​សុខភាព​ល្អ​ រឹងមាំ​ និង​ខ្លាំងក្លា​ នៅពេល​ប្រយុទ្ធ​ជាមួយនឹង​ដៃគូ​។ មិន​តែប៉ុណ្ណោះ​ប្រសិនបើ​ អ្នក​គិតថា​ អា​ប្អូន​តូច​របស់​អ្នក​ចុះ​ខ្សោយ​ ឬចង់​ឱ្យ​វា​មាន​សុខភាព​ល្អ​ ខ្លាំងក្លា​ អ្នក​គួរតែ​ទទួលទាន​ប្រភេទ​អាហារ​ ផ្លែឈើ​ និង​អាហារ​សមុទ្រ​ ដូច​ខាងក្រោម​៖

    ដំឡូងជ្វា​
    នៅក្នុង​ប្រទេស​អាហ្វ្រិក​ ដំឡូងជ្វា​ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវភេទ​ បង្កើន​សមត្ថភាព​ក្នុង​ការ​មានកូន​ ព្រោះ​វា​អាច​បន្ថែម​អ័រម៉ូន​ estrogen​ ចំពោះ​ស្ត្រី​ ដើម្បី​បង្កើន​សកម្មភាព​ផ្លូវភេទ​។ សារធាតុ​ប៉ូតាស្យូម​ នៅក្នុង​ដំឡូងជ្វា​ អាច​ជួយការ​ពារ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ និង​ព្យាបាល​ជំងឺ​ងាប់​លិង្គ​។ បើ​យោង​តាម​ការសិក្សា​មួយ​បាន​បង្ហាញថា​ ដំឡូងជ្វា​មាន​សារធាតុ​ប៉ូតាស្យូម​ 28​% ព្រមទាំង​សារធាតុ​រ៉ែ​សំ​ខាន់​ៗជាច្រើន​សម្រាប់​រាងកាយ​។ ក្រៅពី​ឥទ្ធិពល​ទៅលើ​ផ្លូវភេទ​ ដំឡូងជ្វា​ក៏​ជា​ប្រភេទ​នៃ​អាហារ​ដែល​អាច​ជួយ​បញ្ចុះទម្ងន់​ កាត់បន្ថយ​សម្ពាធ​ឈាម​ និង​បង្ការ​បញ្ហា​ទល់លាមក​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​។
    អយ​ស្ទើរ
    ​គឺជា​អាហារ​សមុទ្រ​ម្យ៉ាង​ ដែល​សម្បូរ​ដោយសារ​ធាតុ​ចិញ្ចឹម​ និង​វីតាមីន​ជាច្រើន​ ដូចជា​ សារធាតុ​រ៉ែ​ ស័ង្កសី​ វីតាមីន​ B6​ ដែល​មាន​តួនាទី​ទ្រទ្រង់​ជីវិត​អ័រម៉ូន​ប្រដាប់​ភេទ​ឱ្យ​មាន​កម្លាំង​ខ្លាំងក្លា​ និង​ឆាប់ឡើង​រឹង​។
    ត្រី​សា​ម៉ុន​
    ជា​ត្រី​សមុទ្រ​ ដែល​មាន​ផ្ទុក​ដោយសារ​ធាតុ​អាស៊ីត​ខ្លាញ់​ អូមេហ្គា3​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ ដែល​ជួយ​ឱ្យ​លំហូរ​ឈាម​រត់​បាន​ស្រួល​ និង​ជួយ​សម្រួល​ដល់​ការ​រួមភេទ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​។
    គ្រាប់ល្ពៅ​
    សារធាតុ​ស័ង្កសី​ នៅក្នុង​គ្រាប់ល្ពៅ​ អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ទាំង​បុរស​ និង​ស្ត្រី​។ តាម​រយ:ការស្រាវជ្រាវ​បាន​បង្ហាញថា​ គ្រាប់ល្ពៅ​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ testosterone​ ចំពោះ​បុរស​ដែល​បង្កើន​តម្រូវការ​ផ្លូវភេទ​។ មិន​តែប៉ុណ្ណោះ​ គ្រាប់ល្ពៅ​ ក៏​សម្បូរទៅដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា3​ ដែល​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវភេទ​ផង​ដែរ​។ ក្រៅពី​នេះ​សារធាតុ​ បេតា​កា​រ៉ូ​ទីន​ នៅក្នុង​គ្រាប់ល្ពៅ​ មានប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក​ ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីតកម្ម​ កាត់បន្ថយ​ជំងឺ​ក្រពេញ​ប្រូ​ស្តាត​។
    ផ្លែ​ចេក​ជា​ប្រភេទ​ផ្លែឈើ​ ដែល​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប៉ូតាស្យូម​ និង​វីតាមីនB​ ដែល​អាច​ជួយ​ផលិត​អ័រម៉ូន​ភេទ​។ លើស​ពីនេះ​ ទៅទៀត​វា​អាច​ជួយ​បន្ថែម​ឱ្យ​មាន​អារម្មណ៍​ស្រើបស្រាល​ផង​ដែរ​។
    ផ្លែ​ទំពាំងបាយជូរ​
    ជា​ផ្លែឈើ​ម្យ៉ាង​សម្បូរទៅដោយ​សារធាតុ​ប៉ូតាស្យូម​ វីតាមីនA​ និង​ វីតាមីនE​ ដែល​ជួយ​បង្កើន​ឱ្យ​មាន​កាមតណ្ហា​ខ្លាំងក្លា​ និង​ជួយ​ផលិត​មេជី​វិត​ឈ្មោល​។
    ផ្លែ​ប៊័រ​
    ជា​ផ្លែឈើ​មួយ​ ដែល​មាន​រាងដូចជា​ ពងស្វាស​ ដែល​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ជាច្រើន​ ដូចជា​ វីតាមីនD​ និង​វីតាមីនE​ ដែល​អាច​ជួយ​រាងកាយ​ឱ្យ​មាន​ថាមពល​ខ្លាំងក្លា​ រឹងមាំ​ និង​បាន​យូរ​ នៅពេល​រួមភេទ​។
    ផ្លែ​ស្ត្រប៊ឺ​រី
    ​ស្ត្រប៊ឺ​រី​ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​នូវ​វីតាមីនB​ និង​អាស៊ី​តហ្វូ​លិក​ ដែល​អាច​ជួយការ​ពារ​ភាព​មិន​ប្រក្រតី​ពី​កំណើត​។ ជាពិសេស​វីតាមីនC​ របស់​វា​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ផង​ដែរ​។ ផ្លែ​ស្ត្រប៊ឺ​រី​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ផ្លូវភេទ​ ព្រោះ​ជា​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅកាន់​តំបន់​ឯកជន​ ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ ថ្នាំ​ជំនួយ​ផ្លូវភេទ​បែប​ធម្មជាតិ​។ លើស​ពីនេះ​ទៅទៀត​ ស្ត្រប៊ឺ​រី​ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ជាង​ប៉េងប៉ោះ​ដល់ទៅ​ 10ដង​ ហើយ​មាន​ផ្ទុក​សារ​ធា​តុ​ហ្វូ​លិក​ខ្ពស់​ជាង​ផ្លែឈើ​ដទៃទៀត​។ សារ​ធា​តុ​ហ្វូ​លិក​នេះ​ ល្អ​សម្រាប់​ស្ត្រី​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មានផ្ទៃពោះ​ ពីព្រោះ​វា​ជួយ​ជំរុញ​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល​ ឆ្អឹងខ្នង​ និង​បង្ការ​ភាព​មិន​ប្រក្រតី​។ ដូចនេះ​ក្នុងចំណោម​អាហារ​ទាំង6ខាងលើ​ប្រាកដជា​មាន1​, 2 ឬលើស​ពីនេះ​ដែល​អាច​ឱ្យ​សុភាពបុរស​ទទួលទាន​ជាប្រចាំ​នៅមុន​ពេល​ដែល​ធ្វើការ​រួមភេទ​ជាមួយ​ដៃគូ​ ដើម្បី​ឱ្យ​កាន់តែ​ពុះ​កញ្ជ្រៀល​ឡើង​៕

    អាហារ​ដែល​ត្រូវ​ចៀសវាង​
    • កាហ្វេ​, សូកូឡា​ និង​ទឹកក្រូច​កូកាកូឡា​ សុទ្ធតែ​សម្បូរ​ជាតិកា​ហ្វេ​អុីន​ ដែល​អាច​ឱ្យ​ងាប់​លិង្គ​ និង​បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​ទៀតផង​។
    • ជាតិ​ស្រា​តែមួយមុខ​អាច​ បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​បាន​ហើយ​ ព្រោះ​វា​មាន​ឥទ្ធិពល​ទៅលើ​ជាតិ​ស័ង្កសី​ បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​ ខូច​រូបរាង​មេជី​វិត​ឈ្មោល​ និង​ធ្វើ​ចលនា​មិនបាន​ល្អ​។ ចំណែក​ឯស្ត្រី​វិញ​ ពេល​មេជី​វិត​ទាំងពីរ​រលាយ​ចូលគ្នា​ហើយ​មិន​អាច​កាច់​សម្បុក​បាន​។ កាលណា​បន្ថែម​ជាតិកា​ហ្វេ​អុីន​ទៀត​ រឹតតែ​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​។
    • ចូរ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ Saturated​ Fat​, ជាតិ​ស្ករ​ និង​ប្រៃ​ ព្រោះ​វា​ទៅកាត់​បន្ថយ​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការ​បង្ក​កំណើត​។
    • ចូរ​ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ ព្រោះ​វា​នឹង​មិន​អាច​ស្រូប​បាន​នូវ​ជីវជាតិ​សំ​ខាន់​ៗបានទេ​។
    • ថ្មី​ៗនេះ​ការស្រាវជ្រាវ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ សណ្តែកសៀង​ប្រហែល​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​លទ្ធភាព​នៃ​ការ​មានកូន​បាន​ ដូច្នេះ​គួរតែ​ចៀសវាង​អាហារ​បែបនេះ​។
    • ចៀសវាង​អាហារ​ញៀន​ និង​មាន​ជាតិ​ស្ករ​សិប្ប​និមិត្ត​។
    • សម្រាប់​ស្ត្រី​ នៅពេល​ជាលិកា​សម្បូរ​ជាតិ​អាល់កាឡាំង​ វា​នឹង​ជំនួយ​ដល់​ការ​បង្ក​កំណើត​៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    3.ស្ថានភាពពន្លឺថ្ងៃ និងម្លប់ ៖ អាចរាប់បានថាមានភាពចាំបាច់ណាស់នៅក្នុងក្បួនការកែច្នៃពន្លឺរបស់រុក្ខជាតិ ដើម្បីសាងវាជាអាហារ។ បរិមាណពន្លឺថ្ងៃដែលបានទទួលនៅក្នុងទីកន្លែងដាំដុះក្នុង 1ថ្ងៃៗនោះ នឹងមានផលប្រយោជន៍ចំពោះប្រភេទបន្លែដែលយើងដាំនោះ ដោយជាទូទៅ គេអាចបែងចែកដំណាំបន្លែទៅតាមតម្រូវការពន្លឺថ្ងៃដូចតទៅ ៖

    3/1.កន្លែងដែលមិនបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរដាំរុក្ខជាតិបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងនៅក្នុងម្លប់បាន ដូចជា ដើមស្លឹកឆះភ្លូ ជីអង្កាម ស្លឹកគ្រៃ ជីនាងវង ខ្ញី ម្តេង និងដើមម្រះព្រៅ ជាដើម។

    3/2.កន្លែងដែលបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរជ្រើសរើសដាំបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងបាននៅក្នុងកន្លែងដែលមានពន្លឺថ្ងៃប្រក្រតី ដូចជា ដើមសណ្តែកកួរ ខាត់ណា ស្ពៃខ្មៅ ស្ពៃចង្កឹះ ម្ទេសផ្សេងៗ លើកលែងតែម្ទេសអាចម៍ចាប។

    4.ប្រភេទ ៖ ការដាំបន្លែ គួរជ្រើសរើសយកប្រភេទបន្លែឱ្យបានច្រើនប្រភេទ ដើម្បីឱ្យទទួលបានគុណតម្លៃខាងអាហារ ដែលសម្បូរបែប ដែលសម្រាប់ចម្ការបន្លែគ្រួសារនេះ គេអាចបែងចែកចេញជា 4ប្រភេទធំៗដូចតទៅ៖
    1.យកផ្លែធ្វើជាអាហារ ដូចជា ត្រសក់ ប៉េងប៉ោះ ម្ទេស ត្រប់។ល។
    2.យកស្លឹក និងដើមធ្វើជាអាហារ ដូចជា ត្រកួន ខាត់ណា ស្ពៃ  ជីនាងវង ស្លឹកម្រះព្រៅ។ល។
    3.យកផ្កាធ្វើជាអាហារ ដូចជា ផ្កាខាត់ណា  ផ្កាអង្គារដី ផ្កាគុយឆាយ ផ្កាស្រឡឹត។ល។
    4.យកមើម ឬឫសដែលនៅក្នុងដីធ្វើជាអាហារ ដូចជា ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្តេង ឆៃថាវ ការ៉ុត។ល។

    5.ប្រភេទរបស់បន្លែ ៖ បន្លែប្រភេទនីមួយៗមានភាពខុសប្លែកពីគ្នាក្នុងរឿងវិធីការដាំដុះ និងអាយុ ក្នុងការប្រមូលផល ដូច្នេះទើបគេអាចបែងចែកប្រភេទបន្លែទៅតាមអាយុនៃការប្រមូលផល ដូចខាងក្រោមនេះ ៖
    5/1.បន្លែអាយុខ្លី (តិចជាង 2 ខែ)៖ ដូចជា ជីវ៉ាន់ស៊ុយ សាលាដ ស្ពៃខ្មៅ ខាត់ណា ត្រកួនចិន ស្ពៃបូកគោ ត្រសក់​។ល។
    5/2.បន្លែអាយុកណ្តាល(2 – 5 ខែ) ៖ ដូចជា ផ្កាខាត់ណា ស្ពៃក្តោប សណ្តែកកួរ ខ្ទឹមបារាំង ប៉េងប៉ោះ ម្ទេស ននោង ល្ពៅ។ល។
    5/3.បន្លែដើមខ្ពស់(យូរជាង 1ឆ្នាំ)៖ ដូចជា ត្រប់ ស្អំ ជីនាងវង ម្រះព្រៅ ខ្ញី ទំពាំងបារាំង ខ្ជាយ ម្តេង។ល។

    6.ដាំបន្លែ គួរដាំឱ្យត្រូវរដូវកាល ៖ ដើម្បីឱ្យទទួលបានបន្លែដែលមានគុណភាព និងរសជាតិល្អ ងាយស្រួលថែទាំ មិនសូវមានសត្វល្អិត និងជំងឺមករុកកួន ទើបយើងគួរពិចារណាជ្រើសរើសដាំបន្លែតាមរដូវកាលដែលត្រឹមត្រូវ ដូចតទៅនេះ ៖

    បន្លែដែលគួរដាំក្នុងរដូវក្តៅ ៖ មានដូចជា បន្លែដែលស៊ូនឹងកម្តៅបានល្អ និងធន់ជាមួយភាពស្ងួតក្រៀមក្រោះបានល្មមគួរសម។ ទោះបីជាបន្លែទាំងនោះធន់នឹងកម្តៅ និងភាពហួតហែងបានមែនក៏ដោយ តែបើចង់ដាំនៅក្នុងរដូវក្តៅនោះ បន្លែមួយចំនួនក៏ត្រូវតែស្រោចទឹកព្រឹក-ល្ងាច ត្រូវតែជ្រួយដី ហើយគ្របគល់ដោយចំបើងដើម្បីរក្សាសំណើមឱ្យបានគ្រប់គ្រាន់ ដូចជា ពោត ននោង ម្រះ សណ្តែកកួរ ឃ្លោក ល្ពៅ ពពាយ ខាត់ណា ស្ពៃចង្កឹះ សាលាដ ជីវ៉ាន់ស៊ុយ (សាលាដ និងជីវ៉ាន់ស៊ុយនេះគួរធ្វើដំបូលបាំងកម្តៅឱ្យផង) ស្ពៃខ្មៅ ត្រប់ពុតលំញង ជាដើម។ល។

    បន្លែដែលគួរដាំក្នុងរដូវភ្លៀង ៖ បន្លែណាដែលដាំនៅដើមរដូវភ្លៀង ក៏អាចដាំបានផលល្អនៅចុងរដូវភ្លៀងបានដែរ ខ្លាំងជាងនោះទៅទៀត​  ថែមទាំងអាចដាំបន្លែទាំងនោះនៅក្នុងរដូវរងាបានផងដែរ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ប្រូកខូលី សណ្តែកហោឡាន់តៅ ខ្ទឹមបារាំងប៉េងប៉ោះ ស្លឹកឃឹនឆាយ ម្ទេសប្លោក។ល។                                                                                                                                                 (នៅមានត)

  • សណ្ឋាគារ Sofitel Phnom Penh Phokeethra ជូនកាដូពិសេសដល់ភ្ញៀវ ដើម្បីអនុស្សាវរីយ៍មិនអាចបំភ្លេចបាន

    សណ្ឋាគារ Sofitel Phnom Penh Phokeethra ជូនកាដូពិសេសដល់ភ្ញៀវ ដើម្បីអនុស្សាវរីយ៍មិនអាចបំភ្លេចបាន

    ក្នុងឋានៈជាសណ្ឋាគារលំដាប់ផ្កាយ5 ដែលនាំមុខគេខាងផ្នែកបដិសណ្ឋារកិច្ច និងផាសុកភាពរបស់អតិថិជន គឺជាអាទិភាពទី1 របស់យើងខ្ញុំ! ក្នុងឆ្នាំ2020 នេះ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នឹងផ្ដល់ជូនជាពិសេសដល់ភ្ញៀវទាំងអស់ ដែលស្នាក់នៅសណ្ឋាគាររបស់យើងខ្ញុំនូវការទទួលទានភេសជ្ជៈគ្រប់ប្រភេទទាំងអស់នៅក្នុងទូ Mini-Bar ក្នុងបន្ទប់ស្នាក់ដោយឥតគិតថ្លៃ ដែលរួមមានដូចជា ទឹកក្រូច ទឹកសូដា និងស្រាបៀរ ជាដើម។

    លោក Charles-Henri CHEVET នាយកចាត់ការទូទៅរបស់សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានលើកឡើងថា ការផ្ដល់ជូនជាពិសេសនូវការទទួលទានភេសជ្ជៈគ្រប់ប្រភេទនៅក្នុងទូ Mini-Bar ក្នុងបន្ទប់ស្នាក់ដោយឥតគិតថ្លៃនេះ គឺដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានចំពោះភ្ញៀវ ក្នុងការអញ្ចើញមកស្នាក់នៅក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ នេះគឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងអំពីសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមិនត្រឹមតែមានរចនាប័ទ្មតាមបែបបារាំង លាយជាមួយរចនាប័ទ្មខ្មែរយ៉ាងល្អប្រណីតប៉ុណ្ណោះទេ តែរួមទាំងផ្ដល់ជូននូវសម្ភារប្រើប្រាស់ដែលមានគុណភាពខ្ពស់ទៀតផង៕

  • HFCA បង្ហាញសមាសភាពកីឡាករ តំណាងឱ្យកម្ពុជានៅ Homeless World Cup

    HFCA បង្ហាញសមាសភាពកីឡាករ តំណាងឱ្យកម្ពុជានៅ Homeless World Cup

    កាលពីម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ HFCA (Happy Football Cambodia Australia) បានបង្ហាញមុខយុវជនទាំង 8រូបដែលត្រៀមតំណាងឱ្យកម្ពុជា ក្នុងការប្រកួត Homesless World Cup ឆ្នាំ2020 នេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2020 នេះ រហូតដល់ថ្ងៃទី5 ខែកក្កដា ឆ្នាំ2020។

    ចំពោះយុវជនទាំង 8រូបនេះ មានមកពីខេត្តសៀមរាប 3រូប មកពីខេត្តកណ្តាល 2រូប និងមកពីខេត្តកំពត ព្រៃវែង និង តាកែវ 1ខេត្ត 1រូប ខណៈដែលលើកនេះ គឺជាលើកដំបូងបង្អស់សម្រាប់ពួកគេដែលបានចូលរួមក្នុងកម្មវិធីមួយនេះ។

    គួរបញ្ជាក់ផងដែរថា យុវជនកម្ពុជាទាំង 8រូប មានអាយុចន្លោះពី 19ឆ្នាំ ដល់ 24ឆ្នាំ ហើយចំពោះគ្រូបង្វឹកក្រុមបាល់ទាត់មួយនេះ គឺមានវ័យត្រឹមតែ 25ឆ្នាំតែប៉ុណ្ណោះ៕

  • AFF Women Championship ប្រកាសផ្លាស់ប្តូររូបមន្តប្រកួត ដោយកម្ពុជាត្រូវប្រកួតជម្រុះជាមុនសិន

    AFF Women Championship ប្រកាសផ្លាស់ប្តូររូបមន្តប្រកួត ដោយកម្ពុជាត្រូវប្រកួតជម្រុះជាមុនសិន

    សម្រាប់រូបមន្តប្រកួតក្នុងក្របខ័ណ្ឌពានជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ាន ឬពានរង្វាន់​ AFF WOMEN CHAMPIONSHIP ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ធ្វើការផ្លាស់ប្តូរខ្លះៗ ដោយតម្រូវឱ្យប្រទេសជាច្រើនត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិន។

    ការផ្លាស់ប្តូររូបមន្តប្រកួតនេះគឺ ក្រុមខ្លាំងៗ4 ដែលឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំទៅ នឹងត្រូវទទួលបានកៅអីក្នុងការប្រកួតនេះដោយស្វ័យប្រវត្តិ និងត្រូវរង់ចាំទទួលក្រុមដែលឈ្នះទៅពីវគ្គជម្រុះ។ ចំណែកឯក្រុមចំនួន៧ទៀត ដែលក្នុងនោះមានកម្ពុជាផងដែរនោះ នឹងត្រូវប្រកួតប្រជែងយកក្រុមល្អចំនួន2 ឬ 4 ដើម្បីទៅបង្គ្រប់ជាមួយនឹង 4ក្រុមខាងលើ។

    គួរបញ្ជាក់ដែរថា មូលហេតុនៃការបង្កើតឱ្យមានវគ្គជម្រុះនេះ គឺដើម្បីពង្រឹងគុណភាពការប្រកួតនៅក្នុងពានរង្វាន់នេះ ដោយរូបមន្តនេះនឹងចាប់អនុវត្តក្នុងការប្រកួត ពានរង្វាន់​ AFF WOMEN CHAMPIONSHIP ឆ្នាំ2020នេះតែម្តង៕

  • Ronaldo រកលុយបានគរគោក តែឱ្យអូនចាយ 1ខែតែ 15ម៉ឺនដុល្លារ?!

    Ronaldo រកលុយបានគរគោក តែឱ្យអូនចាយ 1ខែតែ 15ម៉ឺនដុល្លារ?!

    កីឡាករខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានកាសែតបារាំងមួយបើកទម្លាយអំពីការចំណាយប្រចាំខែសម្រាប់មិត្តស្រីរបស់គេ ដែលចំនួនទឹកប្រាក់នោះហាក់ដូចជាមិនច្រើនខ្លាំងនោះទេ សម្រាប់អ្នកដែលមានជីវភាពធូរធារដូចជារូបគេ។
    បើយោងតាមការផ្សាយរបស់សារព័ត៏មានបរទេស Equipe បានឱ្យដឹងថា កីឡាករថ្វីជើងលំដាប់ពិភពលោករូបនេះតែងតែវេរលុយចូលក្នុងគណនីធនាគាររបស់មិត្តស្រីគេ ចំនួន 15ម៉ឺនដុល្លារក្នុង 1ខែ ដោយក្នុងនោះនាងបានប្រើប្រាស់ប្រាក់ចំនួននេះសម្រាប់ការតុបតែងខ្លួន ក៏ដូចជារបស់របរប្រើប្រាស់ និងមួយផ្នែកធំគឺទៅលើកូនៗរបស់ពួកគេ។
    គួរបញ្ជាក់ដែរថា កីឡាកររបស់ក្លិបយក្សអ៊ីតាលី Juventus រូបនេះ អាចរកចំណូលបានប្រមាណជាង 70លានដុល្លារក្នុង 1ឆ្នាំ បើគិតរួមទាំងប្រាក់ខែដែលទទួលបានពីក្លិប និងដៃគូឧបត្ថម្ភ ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងជំនួញផ្ទាល់ខ្លួនរបស់គេផង៕

  • ម៉ាឡេស៊ី រកបានកីឡាករជម្រើសជាតិបរទេសម្នាក់ទៀតហើយ

    ម៉ាឡេស៊ី រកបានកីឡាករជម្រើសជាតិបរទេសម្នាក់ទៀតហើយ

    កីឡាករសញ្ជាតិយូហ្គោស្លាវី Liridon Krasniqi ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ប្រកាសថាទទួលបានសញ្ជាតិម៉ាឡេស៊ីពេញសិទ្ធិហើយ និងថែមទាំងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទទួលស្គាល់ទៀតផង។
    កីឡាករខាងលើ ធ្លាប់លេងឱ្យ និងផ្លាស់ប្តូរជម្រើសជាតិអស់ចំនួន3 មកហើយ​ ដែលមានដូចជា ជម្រើសជាតិយូហ្គោស្លាវី អាល់បានី និងចុងក្រោយគឺ ម៉ាឡេស៊ីនេះឯង។

    គួរបញ្ជាក់​ដែរថា ​ខ្សែ​បម្រើ​ក្លិប JDT រូបនេះ ត្រូវបានគេរំពឹងថា នឹងអាច​បង្ហាញខ្លួនជាលើក​ដំបូង ​ក្នុង​ការ​ប្រកួតជម្រុះ 2022 World Cup ទល់​នឹង​ជម្រើស​ជាតិប្រទេស​អារ៉ាប់​រួម ​នៅ​ខែ​មីនា​ខាង​មុខ​នេះ៕