Author: ធឿន មករា

  • យុវជនគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល B ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយនៅប្រទេសជប៉ុន

    យុវជនគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល B ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយនៅប្រទេសជប៉ុន

    ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម 19ឆ្នាំ បានទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាព ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament ពីថ្ងៃទី24 កុម្ភៈ ដល់4 មីនា ឆ្នាំ2020។

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 19ឆ្នាំ នឹងត្រូវស្ថិតនៅពូល B ដែលមាន 4ក្រុមត្រូវប្រកួតតទល់គ្នាដែលមានដូចជា ជម្រើសជាតិអាយុក្រោម 19ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម 19ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament គឺជាគម្រោងដែលបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន ក្នុងទស្សនៈនៃការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សាមគ្គីភាពរវាងប្រទេសនៅក្នុងទ្វីបអាស៊ី និងនៅទ្វីបអូសេអានី៕

  • ម្ចាស់ផ្ទះតាកែវ City Bird (A) ក្លាយជាជើងឯកមណ្ឌលតាកែវ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    ម្ចាស់ផ្ទះតាកែវ City Bird (A) ក្លាយជាជើងឯកមណ្ឌលតាកែវ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលខេត្តចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបានក្រុមខ្លាំងចំនួន៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯកប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោ​យយកឈ្នះក្រុមបាល់ទាត់បងប្អូនអ្នកលឿងក្នុងលទ្ធផល៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ដោយឡែក ក្រុមបាល់ទាត់ដែលឈ្នះចំណាត់លេខ៣បានទៅលើក្រុមបាល់ទាត់ City Bird (B)  ក្រោយប្រកួតយកឈ្នះក្រុមបាល់ទាត់ក្នុងខេត្តតាកែវដូចគ្នាជាមួយក្រុម ឥន្រ្តីគិរីវង់ ដោយលទ្ធផលតានតឹង៦ទល់៥ ខណៈដែលមួយក្រុមមានសំណាងឈ្នះកៅអីទៅលេងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះ៨ក្រុមចុងបានទៅលើក្រុមបាល់ទាត់ SK.Clubក្រោយក្លាយជាម្ចាស់ផ្ទះជើងឯក លោក អ៊ឹង ជាវយី ប្រធានក្រុមបាល់ទាត់ City Bird (A) បានលើកឡើងថា អ្វីដែលនាំឲ្យក្រុមរបស់លោកក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តតាកែវនេះ ដោយសាតែទម្រាំងលេងមានភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាពក្នុងក្រុមបានល្អ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យបែបនេះ។ លោក ប្តេជា្ញថា នឹងពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អជូនខេត្តតាកែវនៅវគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញនាពេលខាងមុខឆាប់ៗនេះ។ លោកបន្តថា ក្រុមបាល់ទាត់ City Bird (A) អាចគ្រងជើង​ឯកប្រចាំមណ្ឌលតាកែវបាន ដោយសាតែគ្រាប់បាល់នាំសំណាងមួយគ្រាប់នៅនាទីដំបូងនៃការប្រកួតវគ្គទី២ដែលទាត់បញ្ចូលទីដោយអ្នកចាំទី កែន ប៊ុន ស័ក្ក តាមស្មើមួយទល់នឹងមួយធ្វើឲ្យមិត្តរួមក្រុមបានកម្លាំងចិត្តបន្តរកបានពីរគ្រាប់បន្ថែមទៀតរហូតដល់បញ្ចប់ការប្រកួត។ សូមជម្រាប់ថា មណ្ឌលខេត្តតាកែវនេះ ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត១៥០០ដុល្លារ ក្រុមជើងឯករងទទួលបានថវិកាលើកទឹកចិត្ត១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកាលើកទឹកចិត្ត៥០០ដុល្លារ និងក្រុមលេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន២០០ដុល្លារ។ ជាពិសេសនឹងបានទៅជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ នឹងថ្ងែទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ចុងក្រោយ នៃការសម្រាំងក្រុមពីបណ្តាខេត្តនេះ មានក្រុមចូលរួមប្រកួតចំនួន៤៨ក្រុមមកពី៣ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និងតាកែវម្ចាស់ផ្ទះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.
    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • មនុស្សគួរឱ្យគោរព

    មនុស្សគួរឱ្យគោរព

    អ្នកប្រាជ្ញចិន ជឺ ឆ យ៉ា បានពោលថា៖

    “ការរស់នៅជាមួយគូគ្រង…ចេះលើកតម្កើងឱ្យតម្លៃពីគុណសម្បត្តិរបស់នាង ខ្លាំងជាងរូបឆោម”

    “ការមើលថែទាំមាតាបិតា ចេះលួងលោម មើលថែទាំប្រណិប័តន៍លោកយ៉ាងល្អបំផុត”

    “ការបម្រើប្រទេសជាតិ អាចនឹងឧទ្ទិសដោយជីវិត”

    ” ពេលសេពគប់មិត្ត ចេះរក្សាពាក្យសន្យា”

    “មនុស្សប្រភេទនេះ ទោះមិនបានចូលសិក្សាក្នុងសាលារៀន ក៏ខ្ញុំសូមគោរព និងកោតសរសើដូចជាមនុស្សមានការសិក្សាដែរ”

    ស្រាវជ្រាវដោយ តាវ៉ែនតា

     

  • តើ​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ដែរ​ឬទេ​?

    តើ​ចាំបាច់​ត្រូវ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ដែរ​ឬទេ​?

    ដោយសារ​ការ​បំពុល​កាន់តែ​ច្រើន​នៅក្នុង​ចំណីអាហារ​ដែល​យើង​ទទួលទាន​ និង​ខ្យល់​បរិយាកាស​ដែល​អ្នក​ដកដង្ហើម​ អ្នកចាំ​បាច់​ត្រូវតែ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក​។ ជំងឺមហារីក​សួត​ ជំងឺមហារីក​ពោះវៀនធំ​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ដា​ត ជំងឺមហារីក​សុដន់​ និង​ជំងឺមហារីក​មាត់ស្បូន​ កំពុង​កើតមាន​កាន់តែ​ច្រើន​ឡើង​ៗពីឆ្នាំ​ទៅ​មួយឆ្នាំ​។

    ទង្វើ​ធ្វេស​ប្រហែល​ព្រងើយ​កន្ដើយ​ជាមួយ​ការ​ត្រួតពិនិត្យ​សុខភាព​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ តែ​ប្រសិនបើ​អ្នក​បាន​ពិនិត្យ​ឃើញ​ឆាប់រហ័ស​គ្រប់គ្រាន់​ ជំងឺ​ទាំងនេះ​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន​វិញ​។ ជំងឺមហារីក​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​យឺត​ពេល​ជា​ញឹកញាប់​ មិន​អាច​ព្យាបាល​បាន​ឡើយ​ ឬអាច​ទាមទារ​ការ​ព្យាបាល​ដោយ​គីមី​ និង​ការវះកាត់​ធំ​ ដែល​មានការ​ឈឺចាប់​ និង​ការ​ចំណាយ​ខ្ពស់​។

    នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែ​ច្រើន​ អ្នកចាប់​ផ្ដើម​មាន​ជំងឺរ៉ាំរ៉ៃ​ ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ ដែល​ប្រសិនបើ​ទុកចោល​មិន​ព្យាបាល​នឹង​បណ្ដាល​ឱ្យ​ខូច​ផ្នែក​ផ្សេងទៀត​ជាច្រើន​នៃ​រាងកាយ​របស់​អ្នក​។ ឧទាហរណ៍​ ជំងឺ​ទឹកនោមផ្អែម​អាច​បណ្ដាល​ឱ្យ​ពិការ​ភ្នែក​ ខូច​តម្រងនោម​ គាំងបេះដូង​ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ស្ពឹក​ដៃជើង​ និង​ឆ្លង​រោគ​ជាដើម​។

    អ្នក​អាច​ចាប់ផ្ដើម​ថែទាំ​សុខភាព​របស់​អ្នក​បាន​តាមរយៈ​ការ​យកចិត្ត​ទុកដាក់​ ការ​កែប្រែ​របៀប​ដែល​អ្នក​រស់នៅ​ និង​ការ​ទទួលទាន​អាហារ​។ តួយ៉ាង​ហានិភ័យ​នៃ​ការ​កើតជំងឺ​បេះដូង​ ក៏ដូចជា​ជំងឺ​ផ្សេងទៀត​ជាច្រើន​ អាច​ត្រូវ​បាន​កាត់បន្ថយ​តាមរយៈ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​ បន្ថែម​លើ​ការហាត់ប្រាណ​គ្រប់គ្រាន់​។ ត្រូវ​ទទួលទាន​បន្លែ​ ផ្លែឈើ​ និង​ត្រី​ ឱ្យ​បាន​ច្រើន​ជាង​មុន​។ ចៀសវាង​ការ​ទទួលទាន​សាច់​ក្រហម​ អាហារ​ខ្លាញ់​ និង​អាហារ​ចៀន​ បំពង​។ ត្រូវ​កាត់បន្ថយ​ទម្លាប់​ជក់បារី​របស់​អ្នក​។ ជំហាន​ទាំងនេះ​ ក៏​នឹង​ជួយ​អ្នក​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​ផង​ដែរ​។

    ពិនិត្យ​សុខភាព​ដើម្បីអ្វី​?
    រាងកាយ​មនុស្ស​ម្នា​ក់ៗ​ប្រៀប​ដូចជា​រថយន្ត​ដែល​ចាំបាច់​ត្រូវ​ពិនិត្យពិច័យ​ ថែរក្សា​ និង​កែតម្រូវ​ឱ្យ​ទាន់ពេល​វេលា​មុននឹង​ជំងឺរាតត្បាត​ ឬធ្ងន់ធ្ងរ​ ដូច្នេះ​ការពិនិត្យ​សុខភាព​ជា​រឿង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​៖
    1. ដឹងពី​ស្ថានភាព​សុខភាព​របស់​ខ្លួនឯង​ ថា​តើ​ខ្លួនឯង​មាន​សភាព​លក្ខណៈ​ធម្មតា​ ឬខ្វះខាត​នូវ​ជីវជាតិ​ ឬមានឱកាស​កើត​ជំ​ងឺ​ផ្សេង​ៗ បើ​ធៀប​ទៅ​នឹង​ភេទ​ អាយុ​វ័យ​ និង​អាជីព​។
    2. ជា​ការ​ថែរក្សា​សុខភាព​ដោយ​វិធីការ​ពារ​ជាមុន​ ដឹង​លឿន​ព្យាបាល​ទាន់ពេល​ ឬការពារ​ទុកជាមុន​ អាច​ជួយ​កាត់បន្ថយ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់​ ការ​ប៉ះទង្គិច​សុខភាព​ផ្លូវចិត្ត​ ការខាតបង់​ពេលវេលា​ និង​ទ្រព្យធន​។
    3. ជា​ដំណើរ​នៃ​ការ​ធ្វើ​ឱ្យ​ជីវិត​ប្រសើរ​ឡើង​ផ្នែក​សុខភាព​ ថា​តើ​ត្រូវ​បំពេញ​ និង​កាត់បន្ថយ​អ្វីខ្លះ​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ និង​មាន​សុខភាព​ល្អ​ មាន​អាយុវែង​ កាត់បន្ថយ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ បញ្ហា​សេដ្ឋកិច្ច​ និង​ជីវភាព​គ្រួសារ​ ទាំង​ខ្លួនឯង​ និង​គ្រួសារ​ផង​ដែរ​។

    ការណែនាំ​ដើម្បី​ភាព​ងាយស្រួល​មុន​ពេល​ពិនិត្យ​សុខភាព​
    របៀប​គួរ​ដឹង​ និង​ត្រៀមខ្លួន​មុន​ពិនិត្យ​៖
    1. មិន​ត្រូវ​បរិភោគ​ទឹក​ អាហារ​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ មុន​ទទួលការ​ពិនិត្យ​សុខភាព​យ៉ាងតិច​ 8-10​ ម៉ោង​។
    2. សូម​ពន្យារ​ការ​ទទួលទាន​ថ្នាំ​នៅពេល​ព្រឹក​របស់​អ្នក​ រហូតដល់​ការ​បូមឈាម​ត្រូវ​បា​នប​ពា្ចប់​រួចរាល់​។
    3. មុននឹង​ទទួលការ​ថត​អេកូ​សា​ស្ដ្រពិនិត្យ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​បី​ទៅ​បួន​កែវ​ជា​មុន​សិន​។ ចូរ​កុំ​បត់ជើងតូច​សម្រាប់​រយៈពេល​ប្រហែល​មួយ​ម៉ោង​មុន​ពេល​ថត​។
    4. សូមកុំ​លាប​ឡេ​បំបាត់​ក្លិន​ ទឹកអប់​ ម្សៅ​ ឬក្រែម​ នៅ​ក្រោម​ដៃ​ ឬទ្រូង​របស់​អ្នក​ ព្រោះ​វា​អាច​ប៉ះពាល់​ទៅដល់​គុណភាព​ នៃ​ការ​ថត​ឆ្លុះមើល​សុដន់​។
    5. ប្រសិនបើ​លោកអ្នក​ត្រូវការ​ធ្វើតេស្ដ​ដោយ​រត់​លើ​ម៉ាស៊ីន​ សូម​យក​តាម​ខ្លួន​នូវ​សម្លៀកបំពាក់​ និង​ស្បែកជើង​សម្រាប់​ផ្លាស់​៕

  • តំបន់​ជួរ​​ភ្នំនៅ​តែមានអាកាសធាតុ​ត្រជាក់​ល្មម​ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ដល់ ២​ ខែមីនា​

    តំបន់​ជួរ​​ភ្នំនៅ​តែមានអាកាសធាតុ​ត្រជាក់​ល្មម​ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ដល់ ២​ ខែមីនា​

    យោងតាម​ក្រសួង​ធនធានទឹក និងឧតុនិយម​​បាន​​​ឱ្យ​ដឹង​ថា ​តាមរយៈការព្យាករណ៍អាកាសធាតុ ជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ជ្រលង​សម្ពាធខ្ពស់ខ្សោយ គ្រប់​ដណ្តប់​​លើ​​កម្ពុជា​ចាប់ពីថ្ងៃទី ២៥ ខែ​កុម្ភៈ ដល់ ២ ខែមីនា ២០២០​នេះ។ ស្ថាន​ភាព​បែប​នេះ​​ធ្វើឱ្យអាកាសធាតុ​​នៅតំបន់​ជួរ​ភ្នំដងរែក​ និងខ្ពស់រាប មានសីតុណ្ហភាពអប្បបរមាចាប់ពី ២១ ដល់ ២៣ អង្សារ និងអតិបរមាមានចាប់ពី៣២ ដល់​ ៤៣ អង្សារ។

    អានលំអិត៖

  • វិធី​ដោះស្រាយ​បញ្ហា​ស្បែក​ក្រោយ​ត្រូវ​ដុត​បំផ្លាញ​ដោយ​កម្ដៅថ្ងៃ​

    វិធី​ដោះស្រាយ​បញ្ហា​ស្បែក​ក្រោយ​ត្រូវ​ដុត​បំផ្លាញ​ដោយ​កម្ដៅថ្ងៃ​

    បន្ទាប់​ការ​ដើរលេង​កម្សាន្ត​នា​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ថ្មី​នៅ​តាម​ឆ្នេរសមុទ្រ​រួច​ ទាំង​លេង​ទឹកសមុទ្រ​ គេង​ហាលខ្យល់​អាន​សៀវភៅ​បែប​សប្បាយ​ៗ តែ​បែរជា​បាន​មកវិញ​នូវ​អាការ​ក្រហាយ​ស្បែក​ រមាស់​ និង​របកស្បែក​នោះ​ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ​?វិធី​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ​ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ​ ៖
    1. ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​
    នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​របស់​អ្នកចាប់​ផ្តើម​របក​ ចូរ​ព្យាយាម​ធ្វើ​ឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ​ ការ​ងូតទឹក​ត្រជាក់​ ហើយ​ជូត​ផ្តិត​ដោយ​កន្សែង​ពោះ​គោ​ទន់​ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ​ តែ​កុំ​ប្រើការ​ជូត​ ឬដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យ​សោះ​ ព្រោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ស្រទាប់​ស្បែក​របក​ចេញ​កាន់តែ​ខ្លាំង​ឡើង​។
    2. លាប​គ្រី​មបំប៉ន​ស្បែក​
    រក​គ្រី​មលាប​ស្បែក​ដែល​មាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប​ ដើម្បី​ឱ្យ​មាន​សំណើម​ និង​មាន​ភាព​ស្រស់បស់​នៅ​ជាប់​លើ​ស្បែក​ឱ្យ​បាន​យូរ​បំផុត​ ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ ដែល​មានគុណ​សម្បត្តិ​ជួយ​ក្នុង​ការ​ព្យាបាល​ស្លាកស្នាម​ និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក​។
    3. ទទួលទានទឹក​ឱ្យ​បាន​ច្រើន​
    នៅពេល​ស្បែក​របស់​អ្នកចាប់​ផ្តើម​ខូចខាត​ ការ​ព្យាបាល​ឱ្យ​ត្រឡប់​មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក​ ចូរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិទឹក​ ដើម្បី​បង្កើន​សំណើម​របស់​ស្បែក​។ ការ​ទទួលទានទឹក​ប្រមាណ​ជា8​-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ​ នឹង​ល្អ​ចំពោះ​សាច់​ និង​ស្បែក​របស់​អ្នក​។
    4. ឈប់​អេះ​
    រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ​ តែ​ការ​អេះ​ ឬកេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ​ អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មក​ជាមួយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន​ ​វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាច​ធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ​។
    5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
    ​ចំណុច​ចុងក្រោយ​នេះ​ លើកក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ​ ឬកន្លែង​ដែល​មាន​កម្តៅថ្ងៃ​ខ្លាំង​ សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នកជា​មុន​ ដោយ​គ្រី​មកា​រពារ​កម្តៅថ្ងៃ​ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​មបន្ថែម​រាល់ពេល​ឡើង​មក​ពី​ទឹក​ ហើយ​នៅ​មិនទាន់​បាន​ចូល​ទៅ​ក្រោមម្លប់​។ ចូរ​លាប​គ្រី​មឱ្យ​សព្វ​នៅ​លើ​ស្បែក​ ទាំង​ផ្ទៃមុខ​ និង​កន្លែង​ខ្លះទៀត​ដូចជា​ ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវ​បាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មី​ៗ៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    បន្លែដែលគួរដាំនាចុងរដូវរងា ៖ មានដូចជា ខាត់ណា ផ្កាខាត់ណា ប្រូខូលី សាលាដ ប៉េងប៉ោះ និងការ៉ុតជាដើម។
    បន្លែដែលអាចដាំបានពេញ 1ឆ្នាំ ៖ មានដូចជា បន្លែដែលធន់នឹងធាតុអាកាសបាន ដាំតែម្តងទទួលទានបានពេញ 1ឆ្នាំ ដូចជា ជីអង្កាម ជីរណា(ខ្លះហៅជីបារាំង) ជីនាងវង ម្រះព្រៅ ស្លឹកបាស់ ត្រកួនស្រែ ខ្ជាយ ម្តេង ស្លឹកគ្រៃ ស្លឹកត្រចៀកក្រាញ់ ត្រប់ពុតលំញង ម្ទេសដៃនាង និងត្រប់ផ្សេងៗ។

    រូបបែបផ្សេងៗនៃការធ្វើចម្ការបន្លែគ្រួសារជុំវិញផ្ទះ
    ទោះជាក្រុមគ្រួសារជាច្រើន បានដឹងអំពីប្រយោជន៍របស់ការដាំបន្លែគ្រួសារជុំវិញផ្ទះថា ជាការងារបន្ទាប់បន្សំយ៉ាងល្អ អាចជួយកាត់បន្ថយប្រាក់ចំណាយ សាងសេចក្តីសុខ និងមានប្រយោជន៍ដល់មនុស្សក្នុងក្រុមគ្រួសារបានយ៉ាងច្រើនហើយក៏ដោយ តែក៏នៅក្នុងផ្លូវប្រតិបត្តិវិញ អ្នកដាំដុះអាចនឹងត្រូវជួបនឹងបញ្ហារឿងទីកន្លែងក្នុងការដាំដុះ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដូចជា នៅក្នុងខុនដូ ផ្ទះល្វែង ឬក្នុងបុរី ដែលមិនសូវមានទីធ្លាច្រើនប៉ុន្មាន តែយ៉ាងណាក៏ដោយ ក៏យើងអាចជ្រើសរើសរូបបែបនៃការដាំដុះបន្លែគ្រួសារនេះ ឱ្យស័ក្តិសមនឹងទីកន្លែង និងចំណង់ចំណូលចិត្តរបស់យើងបានដោយមិនពិបាកឡើយ ដោយភាគច្រើនអាចបែងចែកទៅតាមរូបបែបដូចតទៅនេះ ៖

    ចម្ការបន្លែខាងក្រោយផ្ទះ
    ការដាំដុះដោយវិធីនេះ ស័ក្តិសមសម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់ជនបទ ជាយក្រុង ឬផ្ទះដីភូមិ ដែលមានទីកន្លែងគ្រប់គ្រាន់ ព្រោះអាចធ្វើរងបន្លែដែលដាំនៅនឹងដីផ្ទាល់បានតែម្តង ធ្វើឱ្យអាចដាំបន្លែបានគ្រប់ប្រភេទ តាមចំណង់ចំណូលចិត្តរបស់មនុស្សក្នុងក្រុមគ្រួសារ ដែលភាគច្រើនទៅ ទំហំរងដំណាំដែលស័ក្តិសមក្នុងការដាំដុះបន្លែ ដើម្បីទទួលទានក្នុងគ្រួសារគឺ ទំហំរងទទឹងមិនលើសពី 1ម៉ែត្រ  X បណ្តោយ 4ម៉ែត្រ (ឬតាមទំហំទីកន្លែង) X កម្ពស់ 20-30សង់ទីម៉ែត្រ ដើម្បីជួយក្នុងការបង្ហូរទឹក និងខ្យល់អាកាសបានល្អ។

    សម្រាប់ការត្រៀមរងដំណាំ អាចធ្វើបានងាយៗ ដោយចាប់ផ្តើមពី ៖ កាប់ដីតាមទំហំរបស់ទីកន្លែងដែលត្រូវដាំដុះ ឱ្យជ្រៅចុះទៅប្រមាណជា 30 – 50សង់ទីម៉ែត្រ(3តឹក-កន្លះម៉ែត្រ)  ឬប្រមាណជា 1-2មុខចបកាប់ បន្ទាប់ពីនោះត្រូវហាលដីចោលយ៉ាងតិច 7 ថ្ងៃ រួចទើបជ្រួយដីឡើងវិញម្តងទៀត។ បន្ទាប់ពីនោះដាក់ជីគ្រាប់ ឬជីធម្មជាតិក្នុង 1ម៉ែត្រការ៉េ 1-3ក្តាប់ដៃ ជ្រួយឱ្យលាយចូលគ្នាជាមួយដីក្លាយជាសាច់មួយ មុននឹងតុបតែងរងឱ្យមានកម្ពស់ប្រមាណជា 20-30សង់ទីម៉ែត្រ បន្ទាប់ពីនោះក៏ព្រោះ ឬដាក់ដាំគ្រាប់ពូជបន្លែចូលទៅ រួចបាញ់ទឹកផ្សំទឹកថ្នាំបណ្តុះ ត្រៃខូឌើម៉ា (អាចរកទិញបាននៅកន្លែងលក់គ្រឿងជីកសិកម្ម) ក្នុងអត្រា 10-20លិត្រក្នុងផ្ទៃដី 100 ម៉ែត្រការ៉េ លើរងដាំដុះដំណាំបន្ទាប់ពីដាក់ដាំគ្រាប់ពូជរួច និងគ្របពីលើរងដោយចំបើង បន្ទាប់ពីនោះចូរស្រោចទឹកដំណាំភ្លាមតែម្តង។

    ចម្ការបន្លែធំល្មម
    ផ្ទះដែលមានបរិមាណទីធ្លាសម្រាប់ដាំដុះមិនធំប៉ុន្មាន អាចស័ក្តិសមជាមួយវិធីដាំដុះខាងក្រោមនេះ ព្រោះយ៉ាងហោចណាស់ក៏យើងអាចធ្វើជាចម្ការបានធំល្មមមួយ​ ទុកគ្រាន់មើលលេងកម្សាន្តសប្បាយៗ  ដែលអាចប្រើបន្លែប្រភេទខ្លះ ធ្វើជារុក្ខជាតិគួបផ្សំនៅក្នុងចម្ការធំល្មមនោះបាន ដូច្នេះរុក្ខជាតិបន្លែដែលស័ក្តិសមក្នុងការយកមកដាំ គួរតែជារុក្ខជាតិដែលមានអាយុវែងបន្តិច មានទ្រង់ទ្រាយជាមែក ជាគុម្ពធំ និងមានស្លឹកត្រួយស្រស់ស្អាត រឹតតែមានផ្កា-ផ្លែពណ៌ល្អស្រស់ លេចធ្លោផងនោះ រឹតតែជាការល្អ ដូចជា ម្ទេសដៃនាង ម្ទេសគុយទាវ ប៉េងប៉ោះ ឬត្រប់ផ្សេងៗ ជាដើម។

    ចំណែកវិធីការដាំដុះវិញ សំខាន់នៅត្រង់ការចាត់ចែងបែងចែកទីកន្លែងឱ្យស័ក្តិសមដើម្បីកុំឱ្យចង្អៀតស្មុគ តាមរយៈការបែងចែកទីកន្លែងដោយអាចប្រើ ផើង ឥដ្ឋប្រហោង ឥដ្ឋប្លុក បន្ទះឫស្សី ឬវត្ថុផ្សេងៗយកមកធ្វើជារបងឃាំងបែងចែកទីកន្លែងឱ្យក្លាយជាចំណែកមួយដោយឡែកបាន  ឯការមើលថែទាំ ក៏ធ្វើបែបដូចគ្នានឹងការដាំដុះបន្លែនៅលើដី ឬក្នុងផើងទូទៅដែរ។

     

    (នៅមានត)

  • ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវរសៀលនេះ រកឃើញក្រុមខ្លាំង៨ក្រុមបន្តដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ

    ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលតាកែវរសៀលនេះ រកឃើញក្រុមខ្លាំង៨ក្រុមបន្តដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាលទាត់ Tiger Street Football 2020 មណ្ឌលតាកែវ មណ្ឌលទី៧ នៃមណ្ឌលចុងក្រោយការជម្រុះមណ្ឌលតាមបណ្តាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ គឺបានសម្រាំងរកឃើញ៨ក្រុមខ្លាំង ដែលប្រកួតប្រជែងបន្តដើម្បីដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រគ្រងតំណែងជើងឯកប្រចាំមណ្ឌល នឹងឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយបណ្តាខេត្តផ្សេងៗដែលធ្វើការប្រកួតជម្រុះកន្លងមក។

    ៨ក្រុមដែលបន្តឈ្នះនៅព្រឹកនេះ មានក្រុម SK.Club ក្រុម City Bird (A) ក្រុមបងប្អូនអ្នកលឿង ក្រុម SC Club ក្រុមឥន្រ្ទីគីរីវង់ ក្រុមសាលាករុកោសល្យនងរក្រតការខេត្តតាកែវ (ក្រុមB) ក្រុមស្នងការដ្ឋាននគរបាលខេត្ត C  និងក្រុម City Bir (B)។ ហើយក្រុមខ្លាំងទាំង៨នេះ នឹងជួបគ្នាប្រកួតនៅរសៀលនេះ ដោយក្រុម SK.Club ប្រកួតជាមួយ ក្រុម City Bird (A) ក្រុមបងប្អូនអ្នកលឿង ប្រកួតជាមួយក្រុម SC Club ក្រុមឥន្រ្ទីគីរីវង់ ប្រកួតជាមួយ ក្រុមសាលាករុកោសល្យនងវិក្រិតការខេត្តកែវ (ក្រុមB)​ និងក្រុមស្នងការដ្ឋាននគរបាលខេត្ត C  ប្រកួតជាមួយ ក្រុម City Bir (B)
    សូមបញ្ជាក់ថា ៨ក្រុមនេះ គឺមានតែ៤ក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ ដែលទទួលបានថវិកាលើកទឹកចិត្ត ដោយក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត១៥០០ដុល្លារ ក្រុមជើងឯករងទទួលបានថវិកាលើកទឹកចិត្ត១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកាលើកទឹកចិត្ត៥០០ដុល្លារ និងក្រុមលេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន២០០ដុល្លារ។ សម្រាប់មណ្ឌលតាកែវ ដែលជាមណ្ឌលទី៧នេះ គឺសម្រាំងជ្រើសរើសយកតែ៥ក្រុមប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH. ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕

  • Tiger Street Football 2020 មណ្ឌលតាកែវទាក់ទាញបានក្រុមចូលរួមប្រជែងច្រើនជាងឆ្នាំមុនៗ

    Tiger Street Football 2020 មណ្ឌលតាកែវទាក់ទាញបានក្រុមចូលរួមប្រជែងច្រើនជាងឆ្នាំមុនៗ

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧នៃការប្រកួតជម្រុះចុងក្រោយនៃមណ្ឌលតាមបណ្តាលខេត្តនៅក្នុងឆ្នាំ២០២០នេះ គឺទាក់ទាញបានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ទៅ៤៨ក្រុម កើនឡើងជាងឆ្នាំ២០១៩ចំនួន១៦ក្រុម ខណៈពេលវេលាប្រកួតក៏ត្រូវបន្ថែមរហូតដល់ទៅ២ថ្ងៃ។

    នេះបើយោងតាមការបញ្ជាក់ពី លោក ទុយ វិច្ឆិកា ប្រធានគណៈកម្មាការបច្ចេកទេសនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 នាឱកាសប្រជុំបច្ចេកទេស និងចាប់គូសម្រាប់ការប្រកួតថ្ងៃស្អែកនៅសណ្ឋាគារ 7 day In ក្រុងតាកែវខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

    ប្រធានបច្ចេកទេសរូបនេះ បញ្ជាក់ទៀតថា សម្រាប់មណ្ឌលតាកែវនេះ មានខេត្តចូលរួមចំនួន៣ គឺខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវម្ចាស់ផ្ទះ ដោយដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ ដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួន៥ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមួយមណ្ឌលផ្សេងៗដែលធ្វើការប្រកួតចម្រាញ់កន្លងមក។ លោកថា ៥ក្រុមដែលទទួលបានកៅអីទៅរាជធានីភ្នំពេញប្រចាំមណ្ឌលតាកែវដែលជាមណ្ឌលជម្រុះតាមខេត្តចុងក្រោយនេះ គឺក្រុមដែលឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមជាប់ជាស្ថាពរ ដោយឡែកមួយក្រុមទៀត នឹងធ្វើការចាប់ឆ្នោតជ្រើសរើសយក១ក្រុមពីក្រុមដែលចាញ់ក្នុងវគ្គ៨ក្រុមចុងក្រោយ។

    តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football បង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាទូទាំងប្រទេស ដែលនិយមនឹងស្រលាញ់គាំទ្របាល់ទាត់ឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានបាល់ទាត់ ដើម្បីឈានទៅសម្រេចក្តីស្រមៃក្លាយជាកីឡាករបាល់ទាត់ល្បីប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL)  មិនត្រឹមតែផ្តល់ឱកាសជូនកីឡាករកម្ពុជាក្នុងការសម្រេចបំណងក្លាយជាកីឡាករបាល់ទាត់នោះទេ ពោលវាជាព្រឹត្តិការណ៍មួយដែលបានចូលរួមជម្រុញដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាស្របតាមចក្ខុវិស័យ​ និងការអភិវឌ្ឍរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីវិស័យបាល់ទាត់នៅកម្ពុជារីកចំរើនដូចបណ្តាលប្រទេសនៅលើពិភពលោក។

    សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលតាកែវ គឺជាមណ្ឌលទី៧ហើយ ក៏ជាមណ្ឌលចុងក្រោយនៃការប្រកួតជ្រើសរើសមណ្ឌលតាមបណ្តាលខេត្ត ចំពោះមណ្ឌលទី៧នេះ ​គឺសម្រាំងជ្រើសរើសយក៥ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជាជើងឯករងទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ៕

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

    ពិសាដោយការទទួលខុសត្រូវ៕

  • រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    នៅពេលដែលលោកអ្នកមានអាជីវកម្មខ្នាតតូចមួយ ដែលបានផ្ដល់ផលចំណេញដល់លោកអ្នកល្អគួរសម តែលោកអ្នកមានអារម្មណ៍ថា ដូចជាមិនសូវសប្បាយចិត្តជាមួយនឹងវានោះ ចូរ… ៖

    -កុំឆាប់ងាកទៅក្រឡេកមើលគម្រោងអាជីវកម្មផ្សេងទៀតអី។
    -ផ្ដោតទៅលើភាពជោគជ័យ ដែលអ្នកកំពុងតែជួបនៅក្នុងអាជីវកម្មដែលកំពុងធ្វើ និងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីធ្វើឲ្យអាជីវកម្មខ្នាតតូចដដែលរបស់អ្នកនោះ រីកចម្រើនទៅមុខទៀតដោយការស្វែងរកអតិថិជនថ្មីៗ ឬក៏ពង្រីកការលក់ផលិតផលរបស់អ្នកទៅដល់អតិថិជនថ្មីៗបន្ថែមទៀត។
    -កុំធុញទ្រាន់នឹងភាពជោគជ័យដែលសមល្មមនោះ និងកុំព្យាយាមជួសជុលនូវអ្វីដែលបានខូចខាតទៅហើយ។ មានតែការផ្ដោតទៅលើលទ្ធភាពដ៏សំខាន់នៃការធ្វើអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកអាចបង្កើតទ្រព្យសម្បតិ្តបានយ៉ាងពិតប្រាកដ។ ការផ្ដោតទៅលើលទ្ធភាព គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ ការធ្វើអ្វីមួយដែលអ្នកស្រឡាញ់ជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាអាថ៌កំបាំងក្នុងការធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត និងទទួលបានជោគជ័យ។ ទោះជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ ការផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើគឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យនៅក្នុងជីវិត និងក្នុងការធ្វើអាជីវកម្មរបស់អ្នក។
    -កុំធ្វើការងារនេះបន្តិច ការងារនោះបន្តិច ចូរផ្ដោតទៅលើការងារដែលអ្នកកំពុងធ្វើ ទោះជាអ្នកជួបនឹងក្តីបរាជ័យច្រើនដងក៏ដោយ។
    -ចូរបន្ដផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើរហូតដល់វាទទួលបានជោគជ័យ។
    -ដរាបណាអ្នកមិនទាន់បោះបង់វាចោល អ្នកនឹងទទួលបានជោគជ័យ ព្រោះការផ្ដោតបញ្ញា គំនិត ស្មារតី និងការច្នៃប្រឌិត គឺជាគន្លឹះនាំទៅរកភាពជោគជ័យ៕