មានប្អូនៗស្ត្រីមេផ្ទះថ្មោងថ្មីជាច្រើននាក់ណាស់ ដែលតែងតែមានបញ្ហាក្នុងរឿងចៀន ឬបំពងត្រី ឬសាច់ផ្សេងៗ ដោយមិនដឹងជាត្រូវធ្វើយ៉ាងណាដើម្បីឱ្យឆ្អិនល្អ មិនជាប់ខ្ទះ និងមានពណ៌ស្អាតគួរឱ្យចង់ទទួលទាន…។ ខាងក្រោមនេះ គឺជាចំណេះដឹងល្អៗពាក់ព័ន្ធនឹងការចៀន ឬបំពងត្រី ឬសាច់ផ្សេងៗដែលស្ត្រីមេផ្ទះយើងបានដឹងហើយ ច្បាស់ជាចង់សាកល្បងធ្វើតាមជាមិនខាន។
មើមខ្ញីជួយឱ្យត្រីចៀនមិនជាប់ខ្ទះ
នេះជាវិធីមួយដែលនឹងជួយឱ្យពេលចុងភៅ(មិនសូវ)ចំណានដូចយើងប្រុងចៀនត្រី វិធីតទៅនេះនឹងមិនធ្វើឱ្យត្រីជាប់ខ្ទះឡើយ។ វិធីនោះគឺ ពេលចាក់ខ្លាញ់ ឬប្រេងឆាចូលទៅក្នុងខ្ទះ និងទុកឱ្យក្តៅល្មមហើយ សូមយកមើមខ្ញីស្រស់ៗមកហាន់ជាបន្ទះស្តើងៗប្រមាណជា 2-3បន្ទះ រួចដាក់ចូលទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅស្រាប់ហើយនោះ។ រង់ចាំឱ្យបន្ទះខ្ញីនោះឡើងក្រៀមហើយ សឹមដួសចេញ រួចដាក់ត្រីចូលទៅចៀន ត្រីនោះនឹងមិនជាប់ខ្ទះឡើយ(ធានា!)។
វីធីចៀនសាច់ត្រីឱ្យមានពណ៌លឿងស្អាត មិនបែក ឃើញហើយគួរឱ្យចង់ទទួលទាន
ស្ត្រីមេផ្ទះទាំងឡាយប្រហែលជាធ្លាប់ជួបច្រើនដងមកហើយ នៅពេលដែលចង់ពិសាសាច់ត្រីចៀនឱ្យឆ្ងាញ់មាត់ម្តង តែបែរជាជួបនូវសាច់ត្រីចៀនដែលបែកខ្ទេច ឬបាក់ដាច់ជាបំណែកតូចៗ ឃើញហើយមិនចង់ឱ្យទទួលទានសោះ… ថ្ងៃនេះ អ្នកគ្រូ ឆវី មានតិចនិកក្នុងការចៀនត្រីបែបថ្មី មកជម្រាបជូន ធានាថា សាច់ត្រីនឹងនៅជាដុំមូល មិនបែក និងមានពណ៌គួរឱ្យចង់ញ៉ាំទៀតផង ។
– ដាក់ខ្លាញ់ ឬប្រេងចៀននៅលើភ្លើងឱ្យក្តៅខ្លាំងជាមុនសិន។
– ដាក់សាច់ត្រីចូលទៅចៀន ដោយដាក់ខាងស្បែកចុះក្រោម ព្រោះកន្លែងសាច់ជាប់ស្បែកក្រឆ្អិនជាងកន្លែងសាច់សុទ្ធ។
– យកវែកឆា ឬវែកឈើសម្រាប់ចៀនសាច់សង្កត់លើសាច់ត្រីតិចៗ ដើម្បីកុំឱ្យសាច់ត្រី-ងឡើង និងកុំប្រែចុះ ឡើងញឹកញាប់ដោយមិនចាំបាច់ គួរទុកឱ្យឆ្អិនម្តងម្ខាង។
– ពេលសាច់ខាងស្បែកនោះឆ្អិនក្រៀមល្អហើយ សឹមត្រឡប់ឱ្យសាច់ខាងលើទៅនៅខាងក្រោមម្តង និងចៀនរហូតឡើងឆ្អិនក្រៀម សឹមស្រង់ឡើង ទុកឱ្យស្រក់ខ្លាញ់អស់។
ចូរកុំភ្លេច មុនពេលដាក់ចៀន អ្នកគួររោយអំបិលពីលើសាច់ត្រីឱ្យសព្វ ដើម្បីការពារកុំឱ្យសាច់ត្រីជាប់ខ្ទះ។
គន្លឹះក្នុងការបំពងសាច់មាន់ ឱ្យស្រួយខាងក្រៅ ទន់ខាងក្នុង
យកសាច់មាន់ដែលលាងហើយទៅដាក់សំដិលខ្យល់ឱ្យស្ងួត។ បុកមើមខ្ទឹមស និងគ្រាប់ម្រេចឱ្យបែកល្អិតចូលគ្នាសព្វ ដាក់អំបិលចូល ហើយយកទៅប្រឡាក់ផ្អាប់ជាមួយសាច់មាន់ដែលសំដិលស្ងួតហើយនោះ រួចទុកចោលយ៉ាងតិចឱ្យបានកន្លះម៉ោង។ បន្ទាប់ពីនោះយកមកដាក់ក្នុងចាន ហើយយកទៅដាក់ចំហុយនៅក្នុងឡាំងស៊ឹង(ឆ្នាំងសម្រាប់ចំហុយ) ដែលមានទឹកពុះជាស្រេច(ដាំទឹកឱ្យពុះសិន សឹមដាក់សាច់មាន់ចូលចំហុយ)។ ចំហុយរហូតសាច់មាន់ឆ្អិនល្មម សឹមយកចេញពីក្នុងឡាំងស៊ឹង ទុកឱ្យត្រជាក់ និងដាក់សំដិលខ្យល់ឱ្យស្ងួត រួចហើយយកសាច់មាន់មកច្របល់ជាមួយ និងម្សៅសាលី(ឬម្សៅបំពងស្រួយក៏បាន) បន្ទាប់មកយកទៅជ្រលក់នៅក្នុងទឹកស៊ុតក្រឡុក រួចទើបយកទៅចៀនបំពងនៅក្នុងខ្លាញ់ដែលកំពុងក្តៅខ្លាំង ដោយប្រើភ្លើងខ្លាំងល្មម។ ពេលមើលឃើញម្សៅខាងក្រៅឆ្អិនឡើងពណ៌លឿងស្រួយហើយ ចូរយកចង្កឹះចាប់ស្រង់ឡើងយកមកទុកឱ្យស្រក់ខ្លាញ់អស់… តែប៉ុណ្ណឹងលោកអ្នកនឹងបានសាច់មាន់បំពងដែលស្រួយក្រៅ ទន់ក្នុង មកទទួលទានយ៉ាងឆ្ងាញ់មាត់មិនខាន៕




សារធាតុខ្លាញ់ល្អទាំងនេះ មិនមែនមានប្រយោជន៍ចំពោះតែខួរក្បាលរបស់កូនប៉ុណ្ណោះទេ តែវានៅជួយការពារសភាវជាតិខ្លាញ់កើនលើសដែលជាបញ្ហាចម្បងរបស់កុមារសម័យនេះបានទៀតផង៕







ក្រៅពីនេះ ក្នុងការដាំ “ចម្ការបន្លែគ្រួសារក្នុងផើង” និង “ចម្ការបន្លែគ្រួសារលើអាកាស” ក្រៅពីការបណ្តុះគ្រាប់ឱ្យដុះធំឡើងនៅក្នុងផើងហើយ អាចនឹងប្រើមែកផ្សាំ កាត់មែកមកដាក់ដាំ ឬបណ្តុះឱ្យដុះឡើងជាកូន ហើយសឹមដកយកទៅស្ទូងក្នុងផើងមួយទៀតក៏អាចធ្វើបានដែរ អាស្រ័យលើភាពស័ក្តិសមរបស់ប្រភេទបន្លែជាសំខាន់។ ចំណែកខាងផ្នែកមើលថែទាំវិញ ដោយសារតែក្នុងភាជនៈដែលដាំដុះបន្លែនោះមានដីតិច ដូច្នេះរឿងដែលគួរនឹកដល់មួយទៀតនោះគឺ ការឧស្សាហ៍ដាក់ជីវិទ្យាសាស្រ្ត ស្រោចទឹកជាប់ជានិច្ច និងគួរផ្លាស់ប្តូរដីថ្មីម្តងម្កាលតាមរយៈពេលដែលស័ក្តិសមរបស់ដំណាំបន្លែនោះ។




ចំណែកស្មាតហ្វូន Xperia 10 II វិញ គឺនៅតែប្រើប្រាស់សេវា 4G LTE ដដែល មានអេក្រង់ OLED អាចបង្ហាញរូបភាពកម្រិត 2520×1080 ភិកសែល ដូច Xperia 10។ វាមានសមត្ថភាពខ្លាំងលើសស៊េរីមុន ត្រង់ការប្រើឈីប Snapdragon 665 មាន RAM ទំហំ 4GB មានកាមេរ៉ាក្រោយ 3គ្រាប់ និងអង្គផ្ទុក 128GB។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នៅវិមានសន្តិភាព ដោយបញ្ជាក់ថា បញ្ហាជំងឺកូវីដ-19 នេះបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ តែសកម្មភាពទេសចរណ៍នៅតំបន់ដទៃទៀតស្ថិតក្នុងកម្រិតសមរម្យ។


នៅពេលល្ងាចនេះ ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវទទួលភារកិច្ចក្នុងជំនួបទី២ ដោយត្រូវស្វាគមន៍ក្រុម Bali United និងជាជើងឯកលីកកំពូលឥណ្ឌូនេស៊ីផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមបាល់ទាត់ Bali United នាល្ងាចនេះចាប់ពីម៉ោង6 តទៅ៕