ត្រី “ពិរ៉ាន់យ៉ា” ល្បីឈ្មោះថា ជាត្រីដែលគ្រោះថ្នាក់បំផុតមួយប្រភេទរបស់ពិភពលោក រស់នៅរួមគ្នាជាហ្វូង និងសម្រុកចូលវាយប្រហារចំណីយ៉ាងលឿនរហ័សដោយធ្មេញដ៏មុតស្រួចរបស់វា។ អាចនិយាយបានថា ជាវិធីសម្លាប់គូសត្រូវ ឬចំណីអាហារយ៉ាងសាហាវ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្រ្តហៅថា Serrasalmas spp ជាត្រីទឹកសាបមួយក្រុមដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះមានទាំងអស់ 25ប្រភេទ តែមានតែ 4ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។
ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួចរាងត្រីកោណខ្នាតធំ ផ្នែកខាងក្បាលមានទំហំធំ មានសាច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើខាំស៊ីសាច់របស់សត្វណាដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹកដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ាឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ានឹងប្រើធ្មេញដែលមុតស្រួចនោះខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នងបាន ត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទអាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបាន ដូចត្រីឆ្លាមដែរ។
ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្រ្តប់របស់ខ្មែរយើងដែរ ប្រភេទនីមួយៗមានពណ៌អុចៗនៅលើដងខ្លួន ខុសប្លែកពីគ្នា ស្រកាបរិវេណខ្សែពោះមានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន 24 – 31គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែមួយជួរជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល បបូរមាត់ខាងក្រោមលយចេញមកវែងជាងបបូរមាត់ខាងលើ តែនៅពេលបិទមាត់ទៅ នឹងជិតឈឹងតែម្តង។
នៅក្នុងពេលដែលត្រីពិរ៉ាន់យ៉ាចាប់ផ្តើមបញ្ចេញអាការឃ្លាន បើគ្មានសត្វអ្វីធ្លាក់ចូលមកក្នុងបរិវេណដែលពួកវារស់នៅទេនោះ ត្រីពិរ៉ាន់យ៉ានឹងស៊ីត្រីផ្សេងទៀតជាអាហារ ដោយប្រើវិធីប្រមាញ់ចំណីដោយការស្ទុះចូលទៅខាំស៊ីយ៉ាង
រហ័ស និងចោមរោមខាំស៊ី រហូតសឹងតែគ្មាននៅសល់បំណែក ទើបពួកវាទទួលបានរហស្សនាមថា “ពេជ្ឈឃាតនៃដងទន្លេទឹកសាប” យ៉ាងណាក៏ដោយ ទោះជាល្បីឈ្មោះថា ជាត្រីដ៏សាហាវ មែនក៏ដោយ តែត្រីពិរ៉ាន់យ៉ាក៏ជាត្រីដែលប៉ឹនភ្ញាក់ផ្អើលណាស់ដែរ ដូច្នេះហើយទើបពួកវាត្រូវរស់នៅជាហ្វូងធំៗ ដើម្បីនឹងបានវាយសម្រុកទៅលើចំណី តែជាញឹកញាប់ណាស់ដែលវាក៏ក្លាយជាចំណីរបស់សត្វដែលមានទំហំធំជាង ដូចជា ត្រីរ៉ស់យក្សអាម៉ាហ្សូន ឬត្រីអៈរ៉ាផៃម៉ា ត្រីឡូម៉ាទន្លេ និងបក្សីស៊ីត្រីជាអាហារច្រើនប្រភេទទៀត រួមទាំងមនុស្សនៅក្នុងតំបន់ដែលនិយមហូបត្រីពិរ៉ាន់យ៉ាជាអាហារផងដែរ។
សម្រាប់ត្រីពិរ៉ាន់យ៉ា ប្រភេទដែលមានឈ្មោះល្បីថា កាចសាហាវខ្លាំងបំផុតនោះគឺ ត្រីពិរ៉ាន់យ៉ាក្រហម ឬពិរ៉ាន់យ៉ាពោះក្រហម ស្រកាមានខ្នាតតូចៗ មានពណ៌ក្រហមលាយផ្កាឈូក ចាំងផ្លេកៗដូចកាកពេជ្រ ទំហំខ្លួនធំពេញទំហឹងប្រមាណជា 33សង់ទីម៉ែត្រ(ជាង 3តឹក) ទម្ងន់ប្រមាណជា 3.5គីឡូក្រាម ថែមទាំងមានអាយុវែងទៀតផង ព្រោះអាចរស់នៅលើគោកដោយគ្មានត្រូវទឹកសោះបានយូរដល់ទៅ 2ម៉ោងឯណោះ៕



ឯកឧត្ដមបានឱ្យដឹងថា៖« ពេលដំណក់ទឹកតូចៗដល់ទីណា មេរោគទៅដល់ទីនោះ ដំណក់ទឹកហ្នឹង កើតមកពីការក្អក និងកណ្តាស់។ បើតាមការសិក្សា ចំពោះកណ្តាស់ និងក្អកនេះ អាចមានចម្ងាយជិត 1ម៉ែត្រ ហើយនៅពេលក្អកកន្លែងណា ទឹកនឹងនៅទីនោះ។ អ៊ីចឹងបានគេឱ្យពាក់ម៉ាស់ ដើម្បីចៀសវាងការឆ្លង ដែលអ្នកជំងឺគួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់នៅពេលកណ្តាស់ ហើយ ឆ្លងទៅគេ»។
វាជាការប្រកួតដំបូងរបស់កម្ពុជាក្នុងពានរង្វាន់ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅក្នុងប្រទេសជប៉ុន ខណៈដែលការប្រកួតលោកក្រោយ កម្ពុជាត្រូវជួបក្រុមយុវជនរបស់ក្លិបជប៉ុន និងក្រុមជម្រើសជាតិអាយុក្រោម 19ឆ្នាំនៃប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 19ឆ្នាំ កំពុងតែចូលរួមព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី24 កុម្ភៈ ដល់ 4 មីនា ឆ្នាំ2020៕
ក្នុងវគ្គទី1 ក្រុមព្រះខ័នរាជស្វាយរៀងបានឆក់ឱកាសល្អៗបាន 2លើក និងស៊ុតបញ្ចូលទីបានសម្រេច បំប៉ោងសំណាញ់ទីក្រុមជើងខ្លាំងឥណ្ឌូនេស៊ី ឱ្យបាក់ស្បាតមិនអាចតដៃរួច ដោយកីឡាករ ហួយ ផល្លីន (បញ្ចូនបាល់កាត់ដោយ Privat) និង Jean Marie Privat។
ចូលដល់វគ្គទី2 ក្រុមភ្ញៀវហាក់ដាក់សម្ពាធច្រើន ដោយរកបាន 1គ្រាប់វិញ ដោយសារបាល់ផ្លាត និងស៊ុតបញ្ចូលទីបានសម្រេច។ ទោះជាខំប្រឹងប្រែងយ៉ាងណាក្តី ក្រុម Bali United នៅតែចាញ់ក្រុមព្រះខ័នរាជស្វាយរៀងដដែល ដោយបានរក្សាលទ្ធផលត្រឹម 2ទល់នឹង1 នេះរហូតដល់ចប់ការប្រកួត។
លទ្ធផលឈ្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឡើងមកឈរនៅលេខ2 ក្នុងពូល G បណ្ដោះអាសន្ន ដោយគិតលើរូបមន្ត Head to Head និងបន្ទាប់ពី 1គូទៀតដែលជាក្រុមរួមពូលជាមួយគ្នា គឺការប្រកួតរវាង Ceres Negros ជាមួយ Than Quang Ninh បានបញ្ចប់ទៅដោយពិន្ទុស្មើគ្នា 2ទល់2៕




ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារពេលនេះកូរ៉េខាងត្បូងបានក្លាយជាប្រទេសទី2 បន្ទាប់ពីចិនដែលមានការឆ្លងរាលដាលខ្លាំងបំផុត។ គិតមកត្រឹមពេលនេះ រដ្ឋាភិបាលបានប្រកាសថា មានមនុស្ស 8នាក់បានស្លាប់ដោយសារកូរ៉ូណាវីរុស ខណៈដែល 830នាក់ផ្សេងទៀតបានឆ្លងជំងឺនេះ។
ផែនទីឌីជីថលមួយនេះ មានតួនាទីអាចអាប់ឌែតបានរហ័ស 24ម៉ោង/7ថ្ងៃ។ គោលបំណងដើម្បីបង្ការកុំឱ្យឆ្លងរាលដាលដល់អ្នកដទៃទៀត ហើយវាត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើបាននៅលើឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងបាននៅដំឡើងនៅទីតាមសាធារណៈផ្សេងៗផងដែរ ដូចជា អាកាសយានដ្ឋានអន្តរជាតិ មន្ទីរពេទ្យ និងផ្សារទំនើបនានា។ វាមាន 3ពណ៌ មានសញ្ញាបង្ហាញផ្សេងគ្នា គឺក្រហម មានន័យថា ឆ្លងបាន 1ថ្ងៃហើយ។ លឿង និងបៃតង ជាសញ្ញាប្រាប់ថា មានអ្នកឈឺតិចៗ អំឡុង 8 ឬ 9ថ្ងៃហើយ។ ចំណែកភាសាមាន អង់គ្លេស ចិន និងកូរ៉េ។
លើសពីនេះក៏មានវេបសាយក្នុងស្រុកមួយ បានបង្កើតមុនរួចទៅហើយ គឺ https://wuhanvirus.kr/ ជាភាសាកូរ៉េសុទ្ធ ដែលមានតួនាទីស្រដៀងគ្នានេះដែរ ដែលស្រង់ពីទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO)៕



លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីភរិយាចំនួន 50 គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។
