Author: ធឿន មករា

  • Facebook បង្កើត​ច្បាប់​ពិន័យ​ថ្មី ចំពោះ​សមាជិក​ក្នុង Group ដែល​បំពាន​ច្បាប់

    Facebook បង្កើត​ច្បាប់​ពិន័យ​ថ្មី ចំពោះ​សមាជិក​ក្នុង Group ដែល​បំពាន​ច្បាប់

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានសម្រេច​ចិ​ត្ដ​ថា អាច​នឹងធ្វើ​ការផាកពិន័យ ទៅលើ​សមាជិក​ណាមួយ ដែល​ធ្វើ​ខុសពី​គោលការណ៍ Group។ Facebook បាន​បញ្ជាក់ថា ផែនការ​ថ្មី​នេះ​នឹង​រឹតបន្តឹង​ច្បាប់​បន្ថែម ដោយ​ផ្តោត​ខ្លាំង​ទៅលើ Group ឬក៏​សមាជិក Group មួយចំនួន​ដូចជា៖ ការផាកពិន័យ​ដល់​អ្នកប្រើប្រាស់ ដែល​បាន​បំពាន​គោលការណ៍​ច្បាប់, ការកាត់បន្ថយ​លើ​ការផ្សព្វផ្សាយ Group ណា​ដែល​ទាក់ទង​ទៅនឹង​រឿង​នយោបាយ និង​រឹត​បន្ដឹងបន្ថែម​លើ Group ណា​ដែល​រំលោភបំពាន​គោលការណ៍​របស់ Facebook ជាដើម។

    ការផាកពិន័យ​ចំពោះ​សមាជិក Group ដែល​មិនបាន​គោរព​តាម​គោល​កាណ៍ និង​តែងតែ​បំពានជារឿយៗនេះ Facebook នឹង​បិទ​ឬ​ហាមឃាត់​សមាជិក Group ទាំងនោះ​ជា​បណ្ដោះអាសន្ន មិនឱ្យ​ធ្វើការ​បង្ហោះ ឬ Comment នៅក្នុង Group រយៈពេល 7ថ្ងៃ ទៅ ១ខែ អាស្រ័យ​លើ​ករណី​ធ្ងន់ ឬ​ស្រាល​ដែល​សាមីខ្លួន បាន​បំពាន។ អ្នក​ដែល​ធ្វើ​ខុស​ច្រើនដង អាច​នឹងមិន​អនុញ្ញាតឱ្យ Join, Invite ឬ Create Group ថ្មី​ទៀត​បានឡើយ។

    Group ណាមួយ ដែល​រកឃើញថា មាន​ការបំពានច្បាប់ ក៏​នឹងត្រូវ​បានកត់សម្គាល់ ដោយ​ការព្រមាន​ទុកជាមុន ហើយ​នៅពេល​មាន​សមាជិក​ថ្មី​ចង់​ចូលរួម Facebook នឹង​បញ្ជាក់​ប្រាប់ថា Group នោះបាន​បំពាន​គោលការណ៍ និង​ណែ​នាំឱ្យ​ធ្វើការ Review ជាមុនសិន មុននឹង​ចូលរួម។ Group ទាំងនោះ​ក៏​អាច​នឹង​ត្រូវបាន​កាត់បន្ថយ​ការផ្សព្វផ្សាយ​នៅលើ News Feed ផងដែរ។

    កន្លងមក​មាន Group មួយចំនួន​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើន​ខ្លាំងពេក ជាពិសេស​ការចែក​ចាយ​ព័ត៌មាន​មិន​ពិត អំពី​បញ្ហា​កូ​វីដ-19 បង្កឱ្យមាន​ភាពចលាចល ក៏​ជា​ហេតុផល​បណ្ដាលឱ្យ Facebook បង្កើត​ច្បាប់​ពិន័យ​ថ្មី​នេះ​ចេញមក៕

  • Samsung ចេញលក់ Galaxy A 2021 2ម៉ូ​ដែល តម្លៃធូរៗថ្លៃ

    Samsung ចេញលក់ Galaxy A 2021 2ម៉ូ​ដែល តម្លៃធូរៗថ្លៃ

    គ្រួសារ​ត្រកូល Galaxy A របស់ Samsung ក្នុង​ឆ្នាំ 2021នេះ គឺ Galaxy A52 | A72 បាននិងកំពុង​ចរាចរណ៍ លើ​ទីផ្សារ​នៅ​គ្រប់​បណ្ដា​ហាង​នានា​ទូទាំងប្រទេស​កម្ពុជា។

    សម្រាប់​ម៉ូ​ដែល Galaxy A52 ដូចគ្នា​នឹង​ម៉ូ​ដែល​កូនពៅ A32 ដែរ ចំណែកឯ​ម៉ូ​ដែល Galaxy A72 ក៏​កំពុង​ដាក់លក់​ដូចគ្នា​ដែរ។ ក្នុងនោះ​ផងដែរ Galaxy A52 មាន 2ម៉ូ​ដែល​ប្រើ​សេវា 4G និង​សេវា 5G។ រីឯ Galaxy A72 មិនមាន​ម៉ូ​ដែល 5G គឺមាន​ត្រឹម 4G តែប៉ុណ្ណោះ។ សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ មិនទាន់មាន​ស៊េរី 5G នៅឡើយ​ទេ។

    ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិសំខាន់ៗ ដែល​ក្រុមហ៊ុន​បាន​បំពាក់ មកជា​មួយ​សមត្ថភាព​ខ្ពស់ ស័ក្តិសម​នឹង​តម្លៃ​ស្មា​ត​ហ្វូ​ន Galaxy A72 មាន​រចនាប័ទ្ម ខាងមុខ​បង្កប់​កាមេរ៉ា Selfie ស្រដៀង​ប្រជ្រុយ (Infinity-O) ផ្ទៃ​អេក្រង់​ទំហំ 6.7អ៊ិ​ញ កម្រិត FHD+ ប្រភេទ​Super AMOLED មាន​កម្រិត​អេក្រង់ 90 Hz Refresh rate មាន​ជម្រើស RAM8 GB មេម៉ូរី 256 GB (បន្ថែម​កាត​ក្រៅ​ដល់ 1TB) បន្ទះ​ឈី​ប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ។ រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ មាន 4 គ្រាប់៖ 64 MP (កាមេរ៉ា​មេ) 1គ្រាប់​ទៀត 12 MP (ប្រភេទ​លេន​ស៍ Ultra-Wide) 1គ្រាប់​ទៀត 8 MP (ប្រភេទ​លេន​ស៍​Telephoto) និង 1គ្រាប់​ចុងក្រោយ 5 MP (ប្រភេទ​លេន​ស៍ Macro) ចំណែក​កាមេរ៉ា​មុខ 1គ្រាប់​ទំហំ៖ 32 MP (លេន​ស៍​ធំ​មែនទែន)។

    A72 បំពាក់​មកជា​មួយ​ថ្ម​ធំ ដល់ 5000 mAh អាចជួយ​ឱ្យ​អ្នក​ប្រើ​បាន​ស្ទើរតែ​ពេញ 1ថ្ងៃ។  ចេញមក​ជាមួយនឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន 25W ថែមទៀត និង​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក ឬ​អាវ​ក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត IP67 និង​បច្ចេកវិទ្យា​សុវត្ថិភាព ស្គែ​ន​ខ្ចៅដៃ​លើ​អេក្រង់ ដោះ​សោ​លឿន​ណាស់ តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។ ក្រឡេក​មក​មើល​ពណ៌​វិញ មាន 4ជម្រើស​ដូចជា ស​សុទ្ធ, ខ្មៅ​សុទ្ធ, ខៀវ​សុទ្ធ និង​ពណ៌​ស្វាយ​ដ៏​ស្រស់ស្អាត។

    Samsung announces Galaxy A52, A52 5G and A72 with 90 Hz displays, 64 MP quad cameras

    ចំណែកឯ Galaxy A52 មាន​ចំណុច​ប្លែក​ពី A72 លើ​ទំហំ​អេក្រង់ ទំហំ RAM ជម្រើស​មេម៉ូរី និង​ទំហំ​ថ្ម។ ក្រៅពីនោះ ច្រើន​ចំណុច​ទៀត​សឹងតែ​ដូចគ្នា ដូចជា​រចនាប័ទ្ម​ខាងមុខ បង្កប់​កាមេរ៉ា Selfie ស្រដៀង​ប្រជ្រុយ (Infinity-O) ផ្ទៃ​អេក្រង់​ទំហំ 6.5អ៊ិ​ញ កម្រិត​FHD+ ប្រភេទ​Super AMOLED មាន​កម្រិត​អេក្រង់ 90 Hz Refresh rateមាន​ជម្រើស RAM8 GB មេម៉ូរី 128 GB (បន្ថែម​កាត​ក្រៅ​ដល់ 1TB) បន្ទះ​ឈី​ប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ដូចគ្នា។ កាមេរ៉ា​ក្រោយ​មាន 4 គ្រាប់៖ 64 MP (កាមេរ៉ា​មេ) 1គ្រាប់​ទៀត 12 MP (ប្រភេទ​លេន​ស៍ Ultra-Wide) 1គ្រាប់​ទៀត 8 MP (ប្រភេទ​លេន​ស៍​Telephoto) និង 1គ្រាប់​ចុងក្រោយ 5 MP (ប្រភេទ​លេន​ស៍ Macro) ចំណែក​កាមេរ៉ា​មុខ ១គ្រាប់​ទំហំ៖ 32 MP (លេន​ស៍​ធំ​មែនទែន)។

    A52 បំពាក់​មកជា​មួយ​ថ្ម​ធំ ដល់ 5000 mAh អាចជួយ​ឱ្យ​អ្នក​ប្រើ​បាន​ស្ទើរតែ​ពេញ 1ថ្ងៃ និង​ចេញមក​ជាមួយនឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន 25W ថែមទៀត និង​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក ឬ​អាវ​ក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត IP67 និង​បច្ចេកវិទ្យា​សុវត្ថិភាព​ស្គែ​ន​ខ្ចៅដៃ​លើ​អេក្រង់ ដោះ​សោ​លឿន​ណាស់​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ។ ក្រឡេក​មក​មើល​ពណ៌​វិញ​មាន 4ជម្រើស​ដូចជា ស​សុទ្ធ, ខ្មៅ​សុទ្ធ, ខៀវ​សុទ្ធ និង​ពណ៍​ស្វាយ​ដ៏​ស្រស់ដូចគ្នា៕

  • ឥឡូវនេះ! អតិថិជនអាចទិញបន្លែសាច់ស្រស់ តាមរយៈ Wing App

    ឥឡូវនេះ! អតិថិជនអាចទិញបន្លែសាច់ស្រស់ តាមរយៈ Wing App

    ហាង លក់គ្រឿងទេស បន្លែស្រស់ សាច់ស្រស់ ផ្លែឈើស្រស់ល្បីៗជាច្រើននៅរាជធានីភ្នំពេញ បានរួមគ្នាដាក់លក់ផលិតផលរបស់ពួកគេតាមរយៈ វីងម៉ល(WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជា។

    ដើម្បីជួយសម្រួល និងកាត់បន្ថយហានិភ័យដល់អតិថិជនពីជំងឺកូវីដ១៩ ឥឡូវនេះពួកគេ អាចធ្វើការបញ្ជាទិញ កសិផល សាច់ ត្រី បន្លែ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈនិងផលិតផលជាច្រើនផ្សេងទៀតជាមួយហាង Alliment, Strokesy, Kiwi Mart, Fairplus និងហាងល្បីៗជាច្រើនផ្សេងទៀតនៅលើវីងម៉ល(WingMall)។

    ជាមួយកម្មវិធីស្មាតហ្វូនវីង​(Wing Money App) អតិថិជន គ្រាន់តែចូលទៅកាន់មុខងារ “វីងម៉ល” (WingMall) នោះ ពួកគេ នឹងអាចបញ្ជាទិញផលិតផលជាច្រើនជាមួយហាងរាប់រយនៅរាជធានីភ្នំពេញ​ ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០​គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ និងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។

    អតិថិជនទាំងអស់អាចរីករាយជាមួយការសន្សំពិន្ទុ Wingpoint ដើម្បីប្តូរយករង្វាន់ជាច្រើនផងដែរ។ សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។

    រក្សាសុវត្ថិភាព និងចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់របស់អ្នក ពុំចាំបាច់ចេញពីផ្ទះជាមួយការបញ្ជាទិញគ្រឿងទេស និង ម្ហូបអាហារពី #WingMall ៕

  • AFC CUP លើក​ការប្រកួត​របស់​វិសាខា ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា ទៅធ្វើ​នៅ​ទឹកដី​កណ្តាល​វិញ

    AFC CUP លើក​ការប្រកួត​របស់​វិសាខា ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា ទៅធ្វើ​នៅ​ទឹកដី​កណ្តាល​វិញ

    ការប្រកួត​ពានរង្វាន់ AFC CUP 2021 វគ្គ​ជម្រុះ​ជុំ​ទី2 ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ 2021 ខាងមុខនេះ ដោយ​ក្នុងនោះ​ក្រុម​តំណាងឱ្យ​កម្ពុជា គឺ​វិសាខា នឹងត្រូវ​ប្រកួត​ទល់នឹង​ក្រុម Lalenok United FC ដែលជា​ជើងឯក​លី​គ​កំពូល​ទី​ម័​រ​ខាងកើត។ ការប្រកួត​នេះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន កំណត់​យក​កីឡដ្ឋាន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ទឹកដី​កណ្តាល​សម្រាប់​ការប្រកួត។

    ការប្រកួត​នេះ នឹងធ្វើ​ឡើង​តែ 1ជើង​តែប៉ុណ្ណោះ ដោយ​ក្រុម​ដែល​ឈ្នះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​ជម្រុះ ជុំ​ទី3 ជា​បន្ត ដោយ​នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង មកពី​ឥណ្ឌូនេស៊ី  Persipura Jayapura ដែលជា​ក្រុម​លេខ2 នៃ​លី​គ​កំពូល​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021 ហើយ​ការប្រកួត​នេះ នឹង​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន Mandala Stadium នៃ​ខេត្ត Persipura ដែលជា​ទឹកដី​របស់​ក្រុម Persipura Jayapura ជា​ម្ចាស់ផ្ទះ។

    ដើមឡើយ ការប្រកួត​ជុំ​ទី2 ត្រូវធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដែល​ក្រុម​វិសាខា គ្រោង​នឹង​ខ្ចី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រើប្រាស់​ជាទី​តាំង​សម្រាប់​ប្រកួត ក៏ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បាន​តម្រូវឱ្យ​ផ្លាស់ប្តូរ​ទៅកាន់​ទឹកដី​ម៉ាឡេស៊ី​នេះ​វិញ គឺ​ដោយសារតែ​កម្ពុជា នៅមាន​ច្បាប់​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក 14ថ្ងៃ ដែល​អាចធ្វើឱ្យ​ខាត​ពេលវេលា​ប្រកួត ក៏ដូចជា​ចំណាយ​អស់​ច្រើន​សម្រាប់ AFC៕

     

  • AFC អនុញ្ញាតឱ្យបារ៉ែន ធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះ FIFA WORLD CUP ប្រចាំពូល C

    AFC អនុញ្ញាតឱ្យបារ៉ែន ធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះ FIFA WORLD CUP ប្រចាំពូល C

    កាលពីពេលថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី (AFC) បានប្រកាស​អំពី​ទីតាំង​ទឹកដី​កណ្តាល សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ FIFA WORLD CUP QATAR 2022 គឺ​ប្រទេស​បា​រ៉ែ​ន នឹង​ក្លាយជា​ទីតាំង​សម្រាប់​ក្រុម​ទាំង5 ប្រចាំ​ពូ​ល C ដែល​រួមមាន កម្ពុជា ហុងកុង បា​រ៉ែ​ន អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ធ្វើការ​ប្រកួត​គ្នា។

    គួរឱ្យ​ដឹង​ដែរ​ថា អ៊ីរ៉ង់ ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះដែរ គឺ​តាំងពី​មុនគេ មុន​ឯង​ឯណោះ ក៏ប៉ុន្តែ​ត្រូវបាន AFC សម្រេចចិត្ត​ផ្តល់​ឱ្យទៅ​ប្រទេស​កាតារ​វិញ ដោយសារតែ​ប្រទេស​នេះ មាន​ហានិភ័យ ទាប​ជាង​អ៊ីរ៉ង់ ណាមួយ​ប្រទេស​នេះ បានអនុញ្ញាត​ឱ្យ​កីឡាករ​ទាំងអស់ រួច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិនបើ​មិនមាន​ផ្ទុក​កូ​វីដ-19 ទេនោះ។

    សម្រាប់​កម្ពុជា​វិញ នៅសល់ 3ប្រកួត ដែល​នឹងត្រូវ​ធ្វើឡើង នៅ​ទឹកដី​កណ្តាល​នេះ ដោយ​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021 ម្ចាស់ផ្ទះ​បា​រ៉ែ​ន ត្រូវ​ប៉ះ​កម្ពុជា។ ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 កម្ពុជា ត្រូវ​ប៉ះ​អ៊ីរ៉ាក់ និង​ការប្រកួត​ចុងក្រោយ​របស់​កម្ពុជា នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 ដោយ​កម្ពុជា នឹងត្រូវ​ជួប អ៊ីរ៉ង់៕

  • Apple ពិចារណា លែងផលិត Speakers ព្រោះលក់បានតិចពេក

    Apple ពិចារណា លែងផលិត Speakers ព្រោះលក់បានតិចពេក

    Speakers របស់​ក្រុមហ៊ុន Apple គឺ HomePod កំពុង​ត្រូវបាន​សារព័ត៌មានផ្សេងៗ ទស្សន៍ទាយ​ពី​វាសនា ទុក​រួចស្រេច​បាត់ទៅហើយ​ថា វា​នឹង​លែងមាន​វត្តមាន​ក្នុង​បញ្ជី​ផលិតផល Apple ដោយសារ​កត្ដា​ធំ២ គឺ​ទី1 រូបរាង និង​ទី2 គឺ​តម្លៃ។

    បើ​យោងតាម​របាយការណ៍​ល​ក់​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​មួយ​នេះ បានឱ្យដឹងថា Apple បានប្រកាស​ចេញ​ឧបករណ៍​បំពង​សំឡេង HomePod កាលពី​ឆ្នាំ2018 កន្លងទៅ ដោយ​លក់​ក្នុងតម្លៃ 349ដុល្លារ បន្ទាប់មក ដោយសារតែ​ការលក់​របស់​ឧបករណ៍​នេះ ហាក់​មិនសូវ​ល្អ Apple បាន​ទម្លាក់​ថ្លៃ មក​នៅត្រឹម 299ដុល្លារ ប៉ុន្ដែ​វា​នៅតែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ធំដុំ​ដដែល។

    គួរ​រំឭក​ផងដែរ​ថា សូម្បីតែ​គេហទំព័រ​លក់ របស់​ក្រុមហ៊ុន Apple ផ្ទាល់ ក៏បាន​សរសេរ​ដែរ​ថា “While supplies last” ដែល​មានន័យថា ជា​ការលក់​ចុងក្រោយ រីឯ​ការលក់​នៅក្នុង​ប្រទេស ឬ​តំបន់​ខ្លះ​វិញ​នោះ គឺ​លែងមាន​ដាក់លក់​នៅលើ​អន​ឡាញ​តែម្ដង៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • iPhone 12 ចាប់ផ្តើម​ដំឡើង នៅ​ប្រទេស​ឥណ្ឌា កំពុងតែ​ក្លាយជា​ការពិត!

    iPhone 12 ចាប់ផ្តើម​ដំឡើង នៅ​ប្រទេស​ឥណ្ឌា កំពុងតែ​ក្លាយជា​ការពិត!

    ដូចដែល​យើងទាំងអស់គ្នា បានដឹងហើយថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន រហូតមកទល់​ពេលនេះ បានធ្វើ​ឱ្យមាន​បញ្ហា​ជាច្រើន​នៅ​កកស្ទះ មិនទាន់​អាច​ដោះស្រាយបាន ហេតុ​ដូច្នេះហើយ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ បាន​ផ្លាស់ប្តូរ​ទីតាំង​ផលិត ឬ​ដំឡើង​ផលិតផល​របស់ខ្លួន ទៅកាន់​ប្រទេស​ផ្សេងទៀត​វិញ ដូចជា ប្រទេស​វៀតណាម និង​ឥណ្ឌា​ជាដើម។

    កាលពីពេលថ្មីៗនេះ Apple បានចេញ​មុខមក​បញ្ជា​ក់ថា ក្រុមហ៊ុន​ពិតជា​មាន​គម្រោង ក្នុងការ​បង្កើន​ផលិតកម្ម iPhone 12 របស់ខ្លួន នៅក្នុង​ប្រទេស​ឥណ្ឌា​ឱ្យបាន​ច្រើនជាង​មុន​ពិតមែន។

    Apple បានបញ្ជាក់​ទៀតថា ពួកគេ​ពេញចិត្ត​យ៉ាងខ្លាំង ក្នុងការ​សម្រេច​បង្កើន​ផលិតកម្ម iPhone របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​ច្រើន​លំដាប់​លេខ2 មួយ​នេះ។

    កន្លែង​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការដំឡើង iPhone 12 គឺ​ស្ថិតនៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Foxconn ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ដែលជា​សាខា​ធំ​មួយ មិន​ចាញ់ Foxconn នៅ​ប្រទេស​ចិន​ប៉ុន្មាន​ឡើយ។

    ប្រភព​ដដែល បាន​បង្ហើប​ឱ្យដឹងទៀតថា ផលិតកម្ម iPhone ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា តាមរយៈ​ក្រុមហ៊ុន Foxconn និង Wistron តាំងពី​ឆ្នាំ2017 មកម្ល៉េះ លើសពីនេះ​ក្រុមហ៊ុន Apple ក៏​កំពុងមាន​គម្រោង​ក្នុងការ​ដំឡើង ថេ​ប្លេ​ត របស់ខ្លួន​ក្នុងប្រទេស​ឥណ្ឌា​ផងដែរ៕

  • Lenovo គ្រោងនឹងបញ្ចេញទូរស័ព្ទ មានឆ្នាំងសាក 110W សាកថ្មលឿនដូចព្យុះ

    Lenovo គ្រោងនឹងបញ្ចេញទូរស័ព្ទ មានឆ្នាំងសាក 110W សាកថ្មលឿនដូចព្យុះ

    កាលពីពេលថ្មីៗនេះ គេ​ប្រទះឃើញ​មាន​វិញ្ញាបនបត្រ​ឆ្នាំង​សាក 110W របស់​ក្រុមហ៊ុន Lenovo ត្រូវបាន​ចុះបញ្ជី​រួចរាល់​ហើយ នៅតែ​រង់ចាំ​ចូល​រោងចក្រ​ផលិត​ជា​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ។

    បើ​យោងតាម​ប្រភពព័ត៌មាន បានឱ្យដឹងថា Lenovo Legion 2 និង Lenovo Legion 2 Pro អាច​នឹងមាន​ឈ្មោះ​ជា​ស្មា​ត​ហ្វូ​ន Gaming ដែលមាន​ឆ្នាំង​សាក​ថ្ម​លឿន​ជាងគេ​ក្នុង​ពិភពលោក។

    គិត​ត្រឹម​ពេលនេះ គេ​នៅ​មិនទាន់​ទទួលបាន​ដំណឹង​អ្វី​ច្រើន ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ល​នេះ​នៅឡើយ​ទេ តែ​យ៉ាងណាមិញ ស្មា​ត​ហ្វូ​ន​នោះ​អាច​នឹង​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ គឺ Snapdragon 888 និង​មាន​ជម្រើស RAM ចាប់ពី 8GB ដល់ 128GB ផងដែរ។ ដូចនេះ សូម​រង់ចាំ​តាមដាន​បន្តថា តើ​ក្រុមហ៊ុន​នឹង​ចេញលក់​នៅ​ថ្ងៃ​ណា? និង​ក្នុងតម្លៃ​ប៉ុន្មាន?

  • ធ្លាប់តែ​ផលិត​កុំព្យូទ័រ ពេលនេះ Razer បញ្ចេញ​វ៉ែនតា​ពិសេស ស្ដាប់​តន្ត្រី​បាន និង​អាច​ការពារ​ពន្លឺ​ខៀវ បាន​ទៀតផង

    ធ្លាប់តែ​ផលិត​កុំព្យូទ័រ ពេលនេះ Razer បញ្ចេញ​វ៉ែនតា​ពិសេស ស្ដាប់​តន្ត្រី​បាន និង​អាច​ការពារ​ពន្លឺ​ខៀវ បាន​ទៀតផង

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Razer បាន​បញ្ចេញ​វ៉ែនតា​ឆ្លាត​វៃ ឈ្មោះថា ‘Razer Anzu’ ដែលមាន​បំពាក់​មកជា​មួយ​នូវ​មុខងារ​ការពារ​កាំ​រស្មី UVA/UVB បាន​ដល់​ទៅ 99% អាច​ការពារ​ពន្លឺ​ពណ៌​ខៀវ ដែល​ជះ​ចេញពី​កុំព្យូទ័រ ឬ​ស្មា​ត​ហ្វូ​ន​បាន 35% និង​ជាពិសេស​អាច​ស្ដាប់​តន្ត្រី​បាន​ទៀតផង។

    Razer Anzu មាន 2ប្រភេទ​សម្រាប់​ឱ្យ​ជ្រើសរើស គឺ​ប្រភេទ​កញ្ចក់​រាង​ជ្រុង និង​កញ្ចក់​រាង​មូល ដោយ​តម្លៃ​លក់​របស់​វា ប្រមាណ​ជា 200ដុល្លារ សម្រាប់​ទីផ្សារ​បរទេស។

    លក្ខណៈពិសេស​ផ្សេងទៀត​របស់ Razer Anzu គឺមាន​កម្រិតស្ដង់ដា​ការពារ​ទឹក និង​ធូលី IPX4 និង​មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន 5ម៉ោង ហើយ​បើ standby ទុកចោល គឺអាច​បាន​ដល់​ទៅ 2សប្ដាហ៍​ឯណោះ វា​ក៏​ប្រើការ​បញ្ជា​ដោយ​ការ​ប៉ះ លើ​ការកំណត់ ឬ​ចូលទៅ​កាន់​មុខងារផ្សេងៗ យ៉ាង​ទំនើប​ផងដែរ។ លើសពីនេះ​ទៀត វ៉ែនតា​ឆ្លាត​វៃ​ស៊េរី​នេះ មានភ្ជាប់​រន្ធ​ម៉ៃ​ក្រូ​ហ្វូ​ន​ដែល​អាចឱ្យ​វាទ​ទួល ឬ ហៅ​ទូរស័ព្ទ​ចេញចូល​បាន។

    រំឭក​ផងដែរ​ថា កេ​រ្ត៍​ឈ្មោះ​របស់ Razer ធ្លាប់តែ​ល្បីល្បាញ​ខាង​ទីផ្សារ​ធំ ផ្នែក​ផលិត​កុំព្យូទ័ សម្រាប់​ហ្គេម ឥលូវ​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ផលិត​សម្ភារ​ឆ្លាត​វៃ​នៅ​ឆ្នាំ2021 នេះ។ ដូច្នេះ នៅ​ឆ្នាំបន្ទាប់ៗទៀត អាច​នឹងមាន​ផលិតផលថ្មីៗ ចេញមក​បង្ហាញខ្លួន​លើ​ទីផ្សារ​ទៀត​ជាមិនខាន៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Apple នឹង​បញ្ចេញ iPad 2021 អេក្រង់​ប្រភេទ mini-LED ឈី​ប​ល្បឿន​លឿន

    Apple នឹង​បញ្ចេញ iPad 2021 អេក្រង់​ប្រភេទ mini-LED ឈី​ប​ល្បឿន​លឿន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន​បង្ហើប​ឱ្យដឹងពី​ការរៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ នា​ដើម​ឆ្នាំនេះ នៅ​ថ្ងៃទី23 ខែមីនា។ កម្មវិធី​ខាងលើ Apple នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​ឌីជីថល និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់ តាមរយៈ​គេហទំព័រ និង YouTube ផ្លូវការ​របស់​ក្រុមហ៊ុន Apple ផ្ទាល់​តែម្ដង។

    ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ដាក់​បង្ហាញ​ផលិតផល AirTags, iPads និង AirPods ម៉ូ​ដែល​ថ្មី។ លើសពីនេះ​ទៀត​Apple នឹង​បញ្ចេញ iPad ជំនាន់​ថ្មី ជាមួយនឹង​អេក្រង់​ប្រភេទ mini-LED ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប​ល្បឿន​លឿន​ជាង​មុន​ផងដែរ។

    គេ​បាន​រំពឹងទុក​ថា Apple នឹង​បញ្ចេញ App Tracking Transparency លើ iOS 14.5 ដែលជា​មុខងារ​បើក​សិទ្ធិ​ដល់​អ្នកប្រើប្រាស់ ឱ្យមាន​សេរីភាព​លើ​កម្មវិធី​ណាមួយ ដែល​តាមដាន​ពួកគេ និង​ដែល​មិន​ធ្លាប់​ប៉ះ​សម្តី​ជាមួយ​មេ Facebook។

    ព្រឹត្តិការណ៍​ដើមឆ្នាំ​របស់ Apple នេះ នឹង​ធ្វើឡើង​ជាមួយគ្នា​នឹង​ថ្ងៃ​ប្រកាស​ចេញ របស់ OnePlus 9 ផងដែរ នេះ​បើតាម​ប្រភព​ខាងលើ លោក Kang បាន​បន្ថែម តែ​ទោះ​យ៉ាងណាក៏ដោយ ព័ត៌មាន​លម្អិត​ជា​ផ្លូវការ​អំពី​ព្រឹត្តិការណ៍ របស់​ក្រុមហ៊ុន Apple នេះ យើង​នៅ​មិនទាន់​បានដឹង​នៅឡើយ៕