Author: ធឿន មករា

  • ការឱ្យ​រង្វាន់​កូន ពេល​កូន​ធ្វើអំពើ​ល្អ

    ការឱ្យ​រង្វាន់​កូន ពេល​កូន​ធ្វើអំពើ​ល្អ

    “ការ​ទទួលស្គាល់​របស់​ឪពុក​ម្តាយ​ នឹង​ជួយ​ឱ្យ​កូន​កើតមាន​មោទនភាព​ចំពោះខ្លួន​ឯង​ និង​ធ្វើ​ឱ្យ​គេ​អាច​ធ្វើ​រឿង​ផ្សេង​ៗបាន​ល្អ​ដូចគ្នា​ដែរ​”នៅពេល​កូន​ធ្វើអំពើ​ល្អ​ ឬមាន​ស្នាដៃ​ក្នុង​ការ​ធ្វើអ្វី​មួយ​គួរ​ជាទី​ពេញចិត្ត​នោះ​ ឪពុក​ម្តាយ​កុំ​ភ្លេច​ពោល​ពាក្យ​សរសើរ​ ឬឱ្យ​រង្វាន់​ជា​ការ​តបស្នង​ទៅវិញ​ផង​ ព្រោះ​រូប​កូន​ខ្លួនឯង​ក៏​ត្រូវការ​ការ​ទទួលស្គាល់​ចំពោះខ្លួន​គេ​ដែរ​ថា​ គេ​អាច​ធ្វើ​បាន​ ដូច្នេះ​ពាក្យ​រីករាយ​សរសើរ​ ឬរង្វាន់​ ក៏​ប្រៀប​ដូចជា​កម្លាំង​ដឹកនាំ​ចិត្ត​មួយ​ដែរ​។

    តែ​ការ​ឱ្យ​រង្វាន់​ មិនមែន​ជា​ការ​សូកប៉ាន់​កូន​នោះ​ទេ​ មាន​ជាច្រើន​ដង​ណាស់​ដែល​ឪពុក​-ម្តាយ​តែង​ប្រើ​រង្វាន់​ធ្វើជា​រឿង​ជន្ល​រចិត្តឱ្យ​កូន​ធ្វើ​នូវ​រឿង​អ្វី​ម្យ៉ាង​ឱ្យ​បាន​ ឬបញ្ឈប់​ទង្វើ​ដែល​មិនល្អ​ ដូចជា​ បើ​កូន​ញ៉ាំបាយ​អស់ពី​ចាន​ ម៉ាក់​នឹង​ទិញ​សៀវភៅ​តុក្កតា​រឿង​ថ្មី​មក​ឱ្យ​ ឬបើ​កូន​ឈប់​យំ​ ម៉ាក់​នឹង​នាំទៅ​ទិញ​នំ​ញ៉ាំ​ ឬក៏​បើ​កូន​ប្រឡង​បាន​លេខ1​ ម៉ាក់​នឹង​ទិញ​កង់​ថ្មី​ឱ្យ​ជាដើម​។
    រឿង​ទាំងអស់​នេះ​ នឹង​ហុច​ផល​ឱ្យ​កុមារ​រៀន​យល់ដឹង​ និង​ជ្រួតជ្រាប​ថា​ ការ​ធ្វើអ្វី​ក៏ដោយ​ តែងតែមាន​ចំណុច​ដូរដោះ​គ្នា​ ឬផល​តបស្នង​ដែលគេ​ពេញចិត្ត​ជានិច្ច​ បើ​គ្មាន​រង្វាន់​ គេ​នឹង​មិន​ធ្វើ​ទេ​ ដូច្នេះ​យើង​ហៅ​ទង្វើ​បែបហ្នឹង​ថា​ ការ​សូកប៉ាន់​កូន​។
    ការ​ឱ្យ​រង្វាន់​ មិន​គួរ​ឱ្យ​ផ្ដេសផ្ដាស់​ ឬមិន​ចាំបាច់​ត្រូវតែ​ជា​របស់របរ​ វត្ថុ​ ឬលុយកាក់​ជានិច្ច​នោះ​ទេ​ អាច​ជា​ការ​សរសើរ​ដោយ​វាចា​ក៏បាន​ គួរ​ឱ្យ​រង្វាន់​នៅពេល​ដល់ពេល​វេលា​ដែល​ស័ក្តិសម​ និង​តាម​ភាពសមរម្យ​។ គ្រប់ពេល​ដែល​ឱ្យ​ គួរ​ប្រាប់​ពី​ហេតុផល​ផង​ថា​ ដោយសារ​ហេតុ​អី​ទើប​កូន​គួរតែ​បាន​ទទួល​រង្វាន់​នេះ​ ដើម្បី​ឱ្យ​រង្វាន់​នេះ​ក្លាយជា​រង្វាន់​ដែល​មានតម្លៃ​ និង​ស័ក្តិសិទ្ធិ​ ត្រូវ​នឹង​មនុស្ស​ដែល​ស័ក្តិសម​នឹង​វា​ដូចគ្នា​ ដូចជា​ នៅ​ពេល​កូន​បាន​ជួយ​លើក​មិត្តភក្តិ​ដែល​ជំពប់​ជើង​ដួល​រង​របួស​នៅក្នុង​ទីលាន​ក្មេង​លេង​ ហើយ​ក្រោក​ឡើងវិញ​មិន​រួច​ជាដើម​នោះ​ ឪពុក​-ម្តាយ​គួរ​ឱ្យ​រង្វាន់​ដោយ​ការ​និយាយ​សរសើរ​ និង​លើក​តម្កើង​នូវ​អ្វី​ដែល​កូន​បាន​ធ្វើ​ ដែល​វា​នឹង​ធ្វើ​ឱ្យ​កូន​មាន​មោទនភាព​លើ​ខ្លួនឯង​ និង​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើល្អ​តទៅទៀត​ដែរ​៕

  • រោគ​កំណាច​ 5ប្រភេទ​ដែល​អាច​នឹង​កើត​លើ​មនុស្សចាស់​ និង​វិធីការ​ពារ​

    រោគ​កំណាច​ 5ប្រភេទ​ដែល​អាច​នឹង​កើត​លើ​មនុស្សចាស់​ និង​វិធីការ​ពារ​

    ដូចដែល​យើង​បានដឹង​ហើយ​ថា​ ដោយ​អាយុ​របស់​លោកឪពុក​អ្នកម្តាយ​របស់​យើង​ដែល​ចេះតែ​កើនឡើង​ សុខភាព​រាងកាយ​របស់​លោក​ទាំង2​ ក៏​មានតែ​រុះរោយ​ទៅតាម​ពេលវេលា​នោះ​ ​តួនាទី​ជា​កូន​ៗរបស់​យើង​ គឺ​គួរតែ​យកចិត្ត​ទុកដាក់​រឿង​សុខភាព​របស់​លោក​ ដោយ​ការ​មើលថែ​ទាំ​ និង​ពិនិត្យមើល​ថា​ តើ​លោកមា​នភា​ពប្រ​ថុយ​ប្រថាន​នឹង​ការ​កើតជំងឺ​ក្នុង​វ័យ​ចំណាស់​ឬក៏​អត់​?
    1. ជំងឺ​ទឹកនោមផ្អែម​
    រោគ​ដែល​កើត​ចេញពី​ភាព​ខុសប្រក្រតី​ខាង​រាងកាយ​ដែល​ផលិត​អ័រម៉ូន​អុីន​ស៊ូ​លី​នមិន​គ្រប់គ្រាន់​ ​បណ្តាល​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ភាគច្រើន​តែង​ជួបប្រទះ​លើ​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​លើសមាត្រ​ដ្ឋាន​ចំពោះ​មនុស្សចាស់​ដែល​ក្រុម​គ្រួសារ​កើតជំងឺ​នេះ​។ អាការ​របស់​ជំងឺ​នេះ​ នឹង​ធ្វើ​ឱ្យ​បត់ជើងតូច​ និង​ស្រេកទឹក​ញឹកញាប់​ ល្វើយ​ ទម្ងន់​ខ្លួន​ធ្លាក់ចុះ​ រហូត​កើតមាន​ការ​ជ្រៀតចូល​របស់​ជំ​ងឺ​ផ្សេង​ៗ ដូចជា​ ជំងឺ​ភ្នែក​ ជំងឺ​ក្រលៀន​ ជំងឺបេះដូង​ ជំងឺ​សរសៃឈាម​ខួរក្បាល​។

    2. ជំងឺលើសឈាម​
    ជា​ជំងឺរ៉ាំរ៉ៃ​ ដោយ​នៅក្នុង​សភាព​ប្រក្រតី​មនុស្ស​ធម្មតា​យើង​មានកម្រិត​សម្ពាធ​លោហិត​ 2បែប​ គឺ​តួលេខ​សម្ពាធ​ឈាម​ខាងលើ​ត្រូវ​ស្ថិតនៅ​កម្រិត​មិន​លើស​ 140មិល្លីម៉ែត្រ​បា​រ៉ត​ តួលេខ​សម្ពាធ​ឈាម​ខាងក្រោម​មិន​លើស​ 90មិល្លីម៉ែត្រ​បា​រ៉ត​ បើ​ខ្ពស់​ជាង​នោះ​ នឹង​ចាត់​ចូលក្នុង​សភាវ​សម្ពាធ​ឈាម​។ ជា​រោគ​ដែល​កើត​ញឹកញាប់​នៅ​លើ​មនុស្សចាស់​ តែង​កើត​ក្នុង​ខណៈ​ដែល​មាន​ភាព​ធុញថប់​តានតឹង​ ដែល​ភាគច្រើន​គ្មាន​អាការ​ស្តែង​ចេញ​ទេ​ តែ​ពេលខ្លះ​មាន​អាការ​ញ័រ​ដើមទ្រូង​ ឈឺក្បាល​ វិលមុខ​ ស្រវាំង​ភ្នែក​ ជំងឺ​នេះ​ឆាប់​ពិនិត្យ​រក​ឃើញ​ និង​មិន​ពិបាក​ព្យាបាល​ទេ​ តែបើ​បណ្តែតបណ្តោយ​ នឹង​ធ្វើ​ឱ្យ​កើតរោគ​ស្ពឹក​ពិការ​ អាច​ដល់​ថ្នាក់​គាំងបេះដូង​បាន​ទៀតផង​។

    3. ជំងឺ​ខាង​ខួរក្បាល​
    ជា​ជំងឺ​ដែល​កើត​ដោយសារ​សមត្ថភាព​ខាង​សតិបញ្ញា​ថមថយ​ចុះ​ គិត​ និង​ចាំ​មិនសូវ​បាន​ ធ្វើ​ឱ្យ​មាន​អាការ​ភ្លេចភ្លាំង​ ដោយ​ជំងឺ​ខាង​ខួរក្បាល​ដែល​ជួប​ញឹកញាប់​នោះ​គឺ​ រោ​គអាល់​ហ្សៃ​មើរ៍​ និង​រោ​គផា​រ៍​គិ​នសុន​។ ច្រើន​ជួប​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ចាប់ពី​ 65ឆ្នាំ​ឡើង​ទៅ​។ អាការ​ចាប់ផ្តើម​ដំបូង​ គឺ​ច្រើនតែ​ភ្លេច​រឿង​ដែល​ទើបនឹង​កើត​ឡើង​ថ្មី​ៗ ដូចជា​រក​របស់​មិនឃើញ​ ទាំង​ទុកដាក់​នៅកន្លែង​ដដែល​ជាប្រចាំ​ជាដើម​។ វិធីការ​ពារ​តាំងពី​ដើមទី​របស់​ជំងឺ​នេះ​ គឺ​គួរ​ព្យាយាម​ហ្វឹកហាត់​ឱ្យ​ខួរក្បាល​បាន​គិត​ញឹកញាប់​ និង​ព្យាយាម​កុំ​គិត​ច្រើន​ មិន​ធុញថប់​តឹងតែង​ច្រើន​ក្នុង​អារម្មណ៍​។

    4. ជំងឺបេះដូង​ខ្វះឈាម​
    កើតឡើង​ដោយសារ​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​កើត​អាការ​ត្បៀត​តូច​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​មិន​រួច​ ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ខ្វះ​អុក​ស៊ី​ហែ៊្សន​មួយខណៈ​ពេល​ ជា​មូលហេតុ​ធ្វើ​ឱ្យ​កើត​អាការ​ឈឺ​ដើមទ្រូង​ តែ​នឹង​ធូរស្រាល​ឡើងវិញ​នៅពេល​បាន​សម្រាក​ ហើយ​បើ​សរសៃឈាម​ដែល​ត្បៀត​តូច​នោះ​ស្ទះ​បែប​ទាន់ហន់​វិញ​នោះ​ នឹង​ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ស្លាប់​ នាំ​ឱ្យ​កើត​អាការ​ចុក​ក្នុង​ដើមទ្រូង​យ៉ាងធ្ងន់ធ្ងរ​ អាច​មាន​អាការ​បេះដូង​ដើរខុស​ចង្វាក់​ ឬឈប់​ដើរ​ ហើយ​បាត់បង់ជីវិត​ភ្លាម​មុននឹង​ដល់​មន្ទីរពេទ្យ​ទៀតផង​។

    5. រោគ​ឆ្អឹង​
    ឆ្អឹង​របស់​មនុស្សយើង​នឹង​ចាប់ផ្តើម​ចុះ​ខ្សោយ​ និង​ស្តើង​នៅពេល​យើង​មាន​អាយុ​ 45ឆ្នាំ​ឡើង​ទៅ​ ហើយ​មនុស្ស​ស្រី​នឹង​មាន​សភាព​បែបនេះ​ខ្លាំង​ជាង​បុរស​ ជាពិសេស​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​អស់​រដូវ​។ មូលហេតុ​បណ្ដាល​មក​ពី​សារធាតុ​អំបិល​រ៉ែ​ដែល​មាន​កាល់ស្យូម​ និង​ផូស្វ័រ​ត្រូវ​បាន​បណ្តេញ​ចេញពី​រាងកាយ​។ អាការ​ដែល​អាច​ដឹង​បាន​នោះ​គឺ​ ពុក​ធ្មេញ​ ឈឺ​ឆ្អឹង​កម្ពស់​ធ្លាក់ចុះ​ ខ្នងកោង​ ជើង​កោង​។ល។ អ្នក​ជំងឺ​ដែល​មិនបាន​ទទួលការ​មើលថែ​ទាំ​ពី​គ្រូពេទ្យ​ នឹង​ប្រថុយប្រថាន​ក្នុង​ការ​បែកបាក់​ឆ្អឹង​ក្នុង​កន្លែង​ផ្សេង​ៗនៃ​រាងកាយ​ ជាពិសេស​ឆ្អឹងដៃ​ ក្នុង​ចន្លោះ​ពី​កែងដៃ​ដល់ក​ដៃ​។

    វិធី​មើលថែទាំ និង​ការពារ​ការកើត​ជំងឺ​លើ​មនុស្ស​ចាស់
    * គ្រប់គ្រង​អាហារ​ការហូបចុក​ឱ្យស័ក្តិ​សម​នឹង​រាងកាយ ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ រសជាតិ​ផ្អែម និង​ប្រៃ​ខ្លាំង ។
    * កាត់បន្ថយ លែង ឬ​ឈប់​សេព​វត្ថុ​គ្រោះថ្នាក់ ដូចជា បារី សុរា។ល។
    * ញ៉ាំ​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ។
    * មនុស្ស​ចាស់​គួរ​ហាត់ប្រាណ​ក្នុង 1សប្តាហ៍​ពី 3 – 4ដង។
    * គ្រប់គ្រង​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិតក្នុង​កម្រិត​សមរម្យ មិនឱ្យ​ធាត់​ជ្រុល​ពេក។
    * ធ្វើ​ចិត្ត​ឱ្យ​ស្រស់ថ្លា មិន​ធុញថប់​តឹងតែង សម្រាក​ឱ្យបាន​គ្រប់គ្រាន់។
    * ឧស្សាហ៍​សង្កេតមើល​អាការ​ខុស​ប្រក្រតី
    ផ្សេងៗរបស់​រាងកាយ បើ​មាន​អ្វី​ប្លែក​គួរ​ប្រញាប់​ទៅ​ប្រឹក្សា​គ្រូពេទ្យ។
    * ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ រៀងរាល់ 6 -12ខែម្តង៕

  • ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 ជាលើកទី៣

    ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 ជាលើកទី៣

    ភ្នំពេញ៖ ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 មណ្ឌលភ្នំពេញ ក្រោយយកឈ្នះលើក្រុម Downtown FC នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផលប្រផិតប្រផើយ៣ទល់២។ ចំណែកឯក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ គឺ ក្រុម 3G FC ក្រោយពីឈ្នះ ក្រុម VANDASAK ក្នុងលទ្ធផល៥ទល់៣។

    កីឡាករ​ លោក ចាន់ថា លីដា ប្រធានក្រុមបាល់ទាត់ OV Mal FC បានលើកឡើងថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ ចាប់តាំងពីក្រុមខ្លួនបានចូលរួមមក គិតទាំងក្នុងឆ្នាំ២០២០នេះ ជាការឈ្នះជើងឯកប្រចាំមណ្ឌលភ្នំពេញជាលើកទី៣ ដែលលើកទី១ក្នុងឆ្នាំ២០១៦ និងលើកទី២ក្នុងឆ្នាំ២០១៧។ ប្រធានក្រុមរូបនេះ បង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលក្រុមរបស់ខ្លួនបានឈ្នះបានតំណែងជើងឯកប្រចាំមណ្ឌល បន្ទាប់ពីបាត់ឱកាសគ្រងតំណែងជើងឯកចំនួន២ឆ្នាំកន្លងមក។ កីឡាករ លោក ចាន់ថា លីដា បានអះអាងថា ការឈានដល់ក្រសោមដំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញជាថ្មីបាន ដោយសារតែក្រុមសាមគ្គីគ្នាលេងដោយភាពស៊ីសង្វាក់គ្នា។ ក្នុងនាមប្រធានក្រុម លោកបានប្តេជ្ញាចិត្តរក្សាសាមគ្គីភាពក្នុងក្រុមឲ្យបានល្អឈានទៅដណ្តើមបានតំណែងជើងឯកវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 និងទឹកប្រាក់១៥០០០ដុល្លារ។ សម្រាប់ប្រាក់រង្វាន់ក្រុមលេខ១ បាន១៥០០ដុល្លារ ក្រុមលេខ២ ទទួលបាន១០០០ដុល្លារ ក្រុមលេខ៣ទទួលបាន៥០០ដុល្លារ និងក្រុមលេខ៤ទទួលបាន២០០ដុល្លារ។

    សូមបញ្ជាក់ថា មណ្ឌលភ្នំពេញនេះ នឹងយកក្រុមដល់ទៅ១២ ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសសរុប៦៤ក្រុម។ ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃ២៩ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកនេះតទៅរហូតដល់ល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ទើបស្វែងរកឃើញជើងឯកទូទាំងប្រទេសបាន ដែលមានប្រាក់រង្វាន់សរុបរហូតដល់៥ម៉ឺនដុល្លារ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ល្បី​ខ្លាំង លក់​មិន​ដល់ 2ថ្ងៃ​ផង ដាច់​អស់​គ្មាន​សល់

    ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ល្បី​ខ្លាំង លក់​មិន​ដល់ 2ថ្ងៃ​ផង ដាច់​អស់​គ្មាន​សល់

    កម្មវិធី​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​អ្នក​ដាំ​ត្រសក់ផ្អែម​នៅ​ស្រុក​បន្ទាយស្រី​នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក​ក្នុង​ខេត្តសៀមរាប​កាលពីពេលថ្មីៗនេះ ត្រូវបាន​លក់ដាច់​គ្មាន​សល់​ក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ។

    លោក ឃឹម ហ្វី​ណង់ ដែលជា​អភិបាលស្រុក​បន្ទាយស្រី បាន​បង្ហោះ​សារ​នៅក្នុង​ផេ​ចហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​មិនអាច​ឱបដៃ​ឈរ​មើល​កសិករ​សហគមន៍​កសិករ​ដាំ​ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី​ដែល​ធ្លាប់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ បែរជា​ប្រឈម​នឹង​ការខាតបង់​ទាំងស្រុង​លើ​ការប្រមូល​ផល​របស់ខ្លួន​ក្នុងឆ្នាំនេះ​ឡើយ។

    លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា៖“ជាធម្មតា​ទីផ្សារ​ត្រសក់ផ្អែម​នេះ ត្រូវបាន​លក់​ចេញ​ទៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តសៀមរាប។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​តម្រូវការ​ត្រសក់ផ្អែម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​រហូតដល់​ទៅ 90% ដែល​មិន​អាចឱ្យ​អ្នក​ដាំ​លក់​កសិផល​របស់​ពួកគេ​ចេញ​បាន ទោះជា​លក់​ក្នុង​តម្លៃថោក​យ៉ាងណាក៏ដោយ”។

    ដោយហេតុថា ពេលនេះ​ជា​សប្តាហ៍​ប្រមូល​ផល ប្រសិនបើ​នៅតែ​បន្ត​លក់​មិន​ចេញ​ក្នុង​រយៈពេល 2សប្តាហ៍​ទៀត​នោះ ត្រសក់ផ្អែម​ចំនួន​រាប់​តោន​នេះ នឹងត្រូវ​បោះចោល​ទាំងស្រុង ពីព្រោះ​ទីផ្សារ​ផ្លែ​ត្រសក់ផ្អែម​នៅក្នុង​ស្រុក​បន្ទាយស្រី​ក្នុងឆ្នាំនេះ កំពុងមាន​ការធ្លាក់ចុះ​ខ្លាំង កសិករ​នឹង​ពុំមាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​ជួល​ដី បង់​ការប្រាក់​ធនាគារ ថ្លៃ​ពូជ និង​ថ្លៃឈ្នួល​កម្មករ ហើយក៏​នឹង​មិនមាន​ទឹកចិត្ត​ដើម្បី​បន្ត​ដាំ​ទៀត​ដែរ។

    អ្នកទិញត្រសក់ផ្អែមថតរូបអនុស្សាវរីយ៍

    ដូច្នេះ​លោក​អភិបាលស្រុក​ក៏បាន​សម្រេច​ជួយ​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក ក្នុង​ក្រុង​សៀមរាប ក្នុង​គម្រោង​លក់​រយៈពេល 1សប្តាហ៍​ពេញ គិត​ចាប់ពី​ថ្ងៃទី20 រហូតដល់​ថ្ងៃទី26 ខែកុម្ភៈ ដោយ​ដាក់លក់​ក្នុងតម្លៃ​ពិសេស 1គីឡូក្រាម ថ្លៃ 4,000រៀល ឬ(1ដុល្លារ​អាមេរិក) តែបើ​អតិថិជន​ទិញ​ច្រើន​ដល់​ចំនួន 10គីឡូក្រាម នោះ​នឹង​ត្រូវបាន​ថែម​ជូន 1គីឡូក្រាម ដោយ​ឥតគិតថ្លៃ។

    លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ជាពិសេស អ្នក​ខេត្តសៀមរាប សូម​មក​ចូលរួម​កម្មវិធី​នេះ​នៅ​ផ្សារ​ហេ​រី​ថេ​ក ឱ្យបាន​ច្រើន​កុះករ ដើម្បី​ជួយ​ទិញ​ផ្លែ​ត្រសក់ផ្អែម របស់​ពួកគាត់​ក្នុងតម្លៃ​ពិសេស ដើម្បី​ជួយ​ស្រោចស្រង់ និង​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី មួយ​នេះ។ ដោយ​តម្លៃ​នេះថោក​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ប្រហែល​ពាក់កណ្តាល និង​បានត្រឹមតែ​អាចឱ្យ​ពួកគាត់​ទទួលបាន​ថវិកា​មកវិញ​ខ្លះ ដើម្បី​យកទៅ​ធ្វើជា​ទុន​ដើម្បី​ដាំ​ដុះ​បន្តទៀត​តែប៉ុណ្ណោះ។

    ផ្លែត្រសក់ផ្អែមរបស់សហគមន៍ត្រសក់ផ្អែមបន្ទាយស្រី

    លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“អតីត​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី​នេះ គាត់​បាន​ជួប​បញ្ហា ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់​ដែល​បាន​ពង្រីក​កន្លងមក បាន​ទទួលផល​រហូត​ដល់​ទៅ​ប្រមាណ​ពី 8,000-30,000 ផ្លែ នៅពេលដែល​ប្រមូល​ផល​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ និង​ចំពេល​ដែល​ភ្ញៀវទេសចរ​បាន​ថយចុះ​មួយចំនួន​នៅ​ខេត្តសៀមរាប​ផង​នោះ ធ្វើឱ្យ​គាត់​មាន​បញ្ហា​តែម្ដង”។

    លោក​ប្រធាន​មន្ទី​រកសិកម្ម​ក៏បាន​បញ្ជាក់ថា៖“បញ្ហា​ដែល​ទាក់ទង​នឹង​ភ្ញៀវទេសចរ​នេះ គឺ​ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់ បាន​បោះ​ដុំ​លក់​នៅ​ផ្សារ​ទំនើប​ខេត្តសៀមរាប នៅតាម​បណ្តា​សណ្ឋាគារធំៗ និង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន ដោយ​ក្នុង1ថ្ងៃ​គាត់​បោះ​ឱ្យ​កន្លែង​ទាំងនោះ​ជា​មធ្យម​ប្រមាណ​ជា 1-2តោន តែ​នៅពេលដែល​បច្ចុប្បន្ន ខ្សត់​ភ្ញៀវទេសចរ គាត់​លក់បាន​ត្រឹមតែ​ចំនួន 200គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ”។

    លោក ទា គឹម​សុទ្ធ ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“ដោយឡែក​បញ្ហា​ដែល​កើតឡើង រយៈពេល2-3ថ្ងៃ​កន្លងមកនេះ គឺ​ផល​ត្រសក់ផ្អែម​ដែល​ពួកគាត់​លក់​មិន​ចេញ​មាន​រហូតដល់​ទៅ​ជាង 10តោន។ ខាង​ខ្ញុំ​បាន​ទៅ​ជួប​ពួកគាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ ស្របពេល​ដែល​លោក​អភិបាលស្រុក​គាត់​ចុះទៅ​តំបន់​នោះ​ផង គាត់​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​នោះ​តែម្តងទៅ ហើយ​ក៏បាន​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ហើយ​ទៀតផង”។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី16 ខែកុម្ភៈ លោក​អភិបាលស្រុក​វ័យក្មេង បានប្រកាស​លក់​ត្រសក់ផ្អែម​ធម្មជាតិ​រប​ស់​អ្នកស្រុក​បន្ទាយស្រី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរបស់លោក ហើយ​មកដល់​ថ្ងៃទី18 ខែកុម្ភៈ ត្រសក់ផ្អែម​របស់​សហ​គម​ន៍​កសិករ​ស្រុក​បន្ទាយស្រី បាន​លក់​អស់ពី​ចម្ការ​តែម្ដង ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ទិញ និង​កុម្ម៉ង់​ទិញ​យ៉ាង​ភ្លូកទឹកភ្លូកដី៕

  • ពេលនេះកីឡាករអាជីពអ៊ីតាលីម្នាក់មានផ្ទុកវីរុសកូរ៉ូណាហើយ

    ពេលនេះកីឡាករអាជីពអ៊ីតាលីម្នាក់មានផ្ទុកវីរុសកូរ៉ូណាហើយ

    Udoh អាយុ​ 22​ឆ្នាំ សញ្ជាតិ​អ៊ីតាលី​-​នី​ហ្សេ​រី​យ៉ា មាន​អាការ​មិនសូវ​ស្រួលខ្លួន នា​ការប្រកួត​ចុង​សប្តាហ៍​កន្លងមក​ជាមួយ​ក្លិប U23 Juventus​។ ក្រោយមក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Sienne មុននឹង​ពិនិត្យឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។​

    កីឡាករ King Udoh គឺជាកីឡាករខ្សែប្រយុទ្ធពាក់អាវលេខ9 របស់ក្លិប Pianese ក្នុង​ក្របខ័ណ្ឌ Serie C អ៊ីតាលី ហើយកីឡាកររូបនេះក៏ជាអតីតកីឡាករយុវជន ក្លិប Juventus ផងដែរ។

    មកទល់នឹងពេលនេះ កីឡាករទាំងអស់នៃក្លិប Pianese ត្រូវបានគេពិនិត្យហើយ ដោយមិនមានសញ្ញាវិជ្ជមាននៃវីរុសនេះហើយ តែគ្រប់គ្នាក្នុងក្រុមនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាមួយរយៈសិន៕

  • គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    ក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំ កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំមីយ៉ាន់ម៉ា ក្នុងលទ្ធផល 3ទល់នឹង0​ ក្នុងការប្រកួត​ពានរង្វាន់ JENESYS Japan-ASEAN U19 Men’s Football Tournament ប្រទេសជប៉ុន។

    ឆ្លងកាត់ 3ប្រកួតក្នុងពូលមកនេះ ក្នុងពានរង្វាន់មួយនេះ កម្ពុជាឈ្នះ​ 1ប្រកួត និងចាញ់ 2ប្រកួត ដោយបានចាញ់លើកទី1 ក្នុងលទ្ធផល 3ទល់នឹង7 និងលើកទី2 ចាញ់ Kagoshima FC 1ទល់នឹង0 និងលើកចុងក្រោយ ឈ្នះមីយ៉ាន់ម៉ា 3ទល់នឹង​0។
    ជ័យជម្នះ 1ប្រកួតចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាហក់ឡើងមកលេខលើ 3វិញ ប្រចាំពូល B នេះ ដោយការប្រកួតបន្ទាប់នៅថ្ងៃស្អែកនេះ ក្រុមកម្ពុជានឹងត្រូវជួបជាមួយនឹងក្រុមលេខ3 ប្រចាំពូលA ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ5 ក្នុងចំណោមប្រទេសចូលរូមទាំង8៕

  • គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

    សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី( AFC) បានចេញសេចក្តីប្រកាសពិន័យជាទឹកប្រាក់ចំនួន 2,500ដុល្លារ ​​ទៅលើគ្រូបង្វឹកក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំថៃ លោក Ithsara Sritharo ពី​បទ​​មិន​ចូល​រួម​ធ្វើ​សន្និសីទព័ត៌មានក្រោយ​ការ​ប្រកួត​។ កាល​នោះ​ក្រុម U19 ថៃ​បានទាត់ចាញ់ U19 កម្ពុជា ​ក្នុងលទ្ធផល​​​ 2​ទល់​1 នា​ការ​ប្រកួតពាន​រង្វាន់​វគ្គ​ជម្រុះ​ក្នុង​ពូលពាន AFC U-19 Championship 2020 កាល​ពី​ថ្ងៃ​ទី​8 វិច្ឆិកា ឆ្នាំ2019។

    JAKARTA, INDONESIA – OCTOBER 28: Thailand coach Ithsara Sritharo is seen during the AFC U-19 Championship Indonesia quarter final match between Qatar and Thailand at the GBK Main Stadium on October 28, 2018 in Jakarta, Indonesia. (Photo by Robertus Pudyanto/Getty Images)

    ក្រៅពីពិន័យគ្រូបង្វឹករូបនេះហើយ AFCក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ជាទឹកប្រាក់ចំនួន 5,000ដុល្លារ​ដោយ​សារ​មិន​ធ្វើ​ឯកសារ​រាយការណ៍​ទៅ​AFC លើ​ករណី​គ្រូ​បង្វឹក​រូបនេះ​មិន​ចូល​រួម​ធ្វើ​សន្និសីទកាសែតក្រោយ​ការ​ប្រកួត​នោះទៀតផង។

    គ្រូបង្វឹក​រូបនេះ​មាន​ពេល​ 30​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ហើយ​សមាគមបាល់​ទាត់​ថៃ​ត្រូវតែរាយការណ៍​អំពី​ភាពអសកម្មរបស់​មន្ត្រី​គ្រូ​បង្វឹក​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រងរបស់​ខ្លួន​នា​ការ​ប្រកួត​ពាន​រង្វាន់​ដែល​រៀប​ចំ​ដោយ​ AFC ហើយ​បើ​លើក​ក្រោយ​គ្រូ​បង្វឹក​រូបនេះ ​រំលោភបំពានលើ​ចំណុចដដែល​នេះ​ទៀត នឹង​ត្រូវ​ពិន័យ​បន្ថែម​ពី​លើ​ទៀត៕

  • សុទ្ធតែជាកីឡាករដែលមានសមត្ថភាព តែមិនគួរណារៀបចំលទ្ធផលបែបនេះសោះ!

    សុទ្ធតែជាកីឡាករដែលមានសមត្ថភាព តែមិនគួរណារៀបចំលទ្ធផលបែបនេះសោះ!

    សហព័ន្ធកីឡាបាល់ទាត់អាស៊ី The Asian Football Confederation (AFC) បានពិន័យកីឡាករជម្រើសជាតិឡាវ 2រូប ឈ្មោះ Khampheng Sayavutthi និង Lembo Saysana ដោយមិនឱ្យពាក់ព័ន្ធទៅនឹងគ្រប់សកម្មភាពជាមួយវិស័យបាល់ទាត់អស់មួយជីវិត ដោយសារចូលរួមកំណត់លទ្ធផលទុកមុនក្នុងការប្រកួតមួយនាពេលកន្លងមក។

    កីឡាករខ្សែប្រយុទ្ធឡាវទាំង 2រូបនេះ ត្រូវបានចោទប្រកាន់ពីបទឃុបឃិតរៀបចំលទ្ធផលទុកជាមុន ក្នុងអំឡុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសក្រុងហុងកុង និងក្រុមជម្រើសជាតិឡាវ កាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2017 កន្លងទៅ ខណៈដែលលទ្ធផលនៃការប្រកួតនោះ ក្រុមជម្រើសក្រុងហុងកុង បានយកឈ្នះលើក្រុមជម្រើសជាតិឡាវដោយពិន្ទុ 4-០៕

    2012 AFF Suzuki Cup