Author: ធឿន មករា

  • ការប្រកួតរវាងកម្ពុជា និងអ៊ឺរ៉ង់ អាចនឹងត្រូវពន្យារពេល

    ការប្រកួតរវាងកម្ពុជា និងអ៊ឺរ៉ង់ អាចនឹងត្រូវពន្យារពេល

    កាលពីពេលថ្មីៗនេះ ប្រទេសជាច្រើនបានបិទទំនាក់ទំនង និងជើងហោះហើរទាំងស្រុងជាមួយនឹងប្រទេសអ៊ឺរ៉ង់ ដោយសារតែចំនួនអ្នកស្លាប់ និងឆ្លងមេរោគវីរុស COVID-19 កើនឡើងច្រើនជាងគេបន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។

    អ៊ឺរ៉ង់ អាចនឹងពិបាកខ្លាំងក្នុងការធ្វើដំណើរមកកម្ពុជា ដោយសារតែប្រទេសនៅទ្វីបអាស៊ីជាច្រើន បានបិទជើងហោះហើរជាមួយនឹងប្រទេសមួយនេះ និងដោយសារតែប្រទេសសម្បូរប្រេងមួយនេះ បានក្លាយជាមុខសញ្ញាចម្លងមេរោគវីរុស COVID-19 នៅមជ្ឈិមបូព៌ា ខណៈដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ទៅ-មកជាមួយប្រទេសអ៊ឺរ៉ង់នៅឡើយ។ មូលហេតុនេះ ដែលរួមបញ្ចូលទាំងសុវត្ថិភាពរបស់ក្រុមកីឡាករកម្ពុជាផងដែរនោះ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC កំពុងពិភាក្សាគ្នាជុំវិញការលើកការប្រកួតនេះ។

    គួរបញ្ជាក់ផងដែថា ការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA WORLD CUP 2020 រវាងកម្ពុជា និងអ៊ឺរ៉ង់ ដែលគ្រោងនឹងត្រូវប្រកួតនៅលើទឹកដីកម្ពុជា នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020 ខាងមុខនេះ​​​ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិក៕

  • លោក Park Hang Seo ដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ដើម្បីការពារជម្រើសជាតិវៀតណាម

    លោក Park Hang Seo ដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ដើម្បីការពារជម្រើសជាតិវៀតណាម

    កាលពីពេលកន្លងទៅនេះ លោក Park Hang Seo គ្រូបង្វឹកជម្រើសជាតិវៀតណាម រួមទាំងភរិយាផងដែរនោះ បានធ្វើដំណើរវិស្សមកាលដែលផ្តល់ដោយសហព័ន្ធបាល់ទាត់វៀតណាម ស្របពេលដែលគ្មានភារកិច្ចជាមួយជម្រើសជាតិ។
    ទោះបីជារូបលោកវិលត្រឡប់មកវិញតាំងពីសប្តាហ៍កន្លងទៅ មុនការផ្ទុះរាលដាលយ៉ាងធ្ងន់ធ្ងរនៃមេរោគវីរុស COVID-19 នៅក្នុងកូរ៉េខាងត្បូងក៏ដោយ តែលោក និងក្រុមគ្រួសារបានសម្រេចចិត្តនៅដាច់ដោយឡែកពីគេមួយរយៈសិន ដើម្បីធ្វើរោគវិនិច្ឆ័យរក COVID-19។

    គួរបញ្ជាក់ផងដែរថា ជម្រើសជាតិវៀតណាម នឹងត្រូវត្រៀមខ្លួនធ្វើដំណើរទៅជួបម៉ាឡេស៊ី ក្រោយពីជើងទី1 បានឈ្នះ 1ទល់0 ក្នុងដីខ្លួនឯងម្តងរួចហើយ នៃដំណើរជម្រុះជុំទី2 ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅចុងខែមីនានេះ៕

  • ថៃ ប្រកាសបិទការប្រកួតក្នុងលីកកំពូលខ្លួន រហូតដល់ខែមេសា

    ថៃ ប្រកាសបិទការប្រកួតក្នុងលីកកំពូលខ្លួន រហូតដល់ខែមេសា

    កាលពីព្រឹកមិញនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ថៃ និងសហព័ន្ធកីឡាបាល់ទាត់របស់ថៃ បានប្រកាសជាផ្លូវការថា នឹងពន្យារពេលការប្រកួតលីកកំពូលទាំងអស់ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ពាក់កណ្តាលខែមេសា​  ឆ្នាំ2020 ខាងមុខនេះ។  ការផ្អាកនេះអាចនឹងឈានដល់រយៈពេលយូរជាងនេះទៅទៀត ប្រសិនបើស្ថានភាព COVID-19 នៅក្នុងប្រទេសថៃ មិនទាន់មានភាពធូរស្រាល។

    ចំពោះការផ្អាកនេះ គឺមាន ថៃលីក1 (Thai League 1) ថៃលីក2 (Thai League 2) ថៃលីក៣ (Thai League 3) និងថៃលីក4 (Thai League 4) បួករួមទាំងពានរង្វាន់ផ្លូវការនានាទាំងអស់ដែលសហព័ន្ធកីឡាបាល់ទាត់ថៃ រៀបចំក្នុងឆ្នាំ2020​ នេះ។

    គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានចាប់ផ្តើម និងដំណើរការបានចំនួន 4សប្តាហ៍មកហើយ ដោយក្រុម  TRUE BANKOK UNITED កំពុងតែគ្រងតំណែងកំពូលតារាងបណ្តោះអាសន្ន៕

  • ហេតុ​អី​ទីផ្សារ​ខុន​ដូ​នៅតែមាន​សក្តានុពល និង​នៅមាន​ឱកាស​ជួញដូរ?

    ហេតុ​អី​ទីផ្សារ​ខុន​ដូ​នៅតែមាន​សក្តានុពល និង​នៅមាន​ឱកាស​ជួញដូរ?

    ថ្មីៗនេះ​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​សាងសង់​គម្រោង​ខុន​ដូ Urban Village ដំណាក់កាល​ទី2 បានបង្ហាញ​ឱ្យដឹងថា ភាពជោគជ័យ​នៃ Urban Village ដំណាក់កាល​ទី1 បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អតិថិជន​លើ​គុណភាព សុវត្ថិភាព និង​ការ​រចនា​ដ៏​ល្អ ហើយ​វា​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍។ស្រប​ពេលដែល មន្ដ្រី​ជំនាញ ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​លើ​សុវត្ថិភាព និង​ហានិភ័យ​របស់​អគារ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកទិញ និង​ក្រុម​វិនិយោគិន។

    លោក​Ben Li ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អឺ​ប៊ែនហាប់ ខេ​ម​បូ​ឌា Urban Hub (Cambodia)បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ថា៖“ការបើក​ការដ្ឋាន​សាងសង់​គម្រោង​ខុន​ដូ Urban Village Phase II នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​នៃ​ការរស់នៅ របស់​សហគមន៍​បែប​ទំនើប​នីយកម្ម។ គម្រោង​នេះ​ជា​ប្រភេទ​ខុន​ដូ​ប្រកបដោយ​ផាសុកភាព និង​ភាពកក់ក្ដៅ ជា​កន្លែងធ្វើការ​ដែលមាន​លក្ខណៈ​ងាយស្រួល ​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ជា​កន្លែង​កម្សាន្ត ដែល​អាច​ផ្សារភ្ជាប់​ក្ដី​ស្រឡាញ់ ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ”។

    លោក ប៊ែ​ន លី បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​ភាគច្រើន​ប្រកាន់ខ្ជាប់​លើ​សុវត្ថិភាព ការ​រចនា​ល្អប្រសើរ​ និង​ស្ថាបត្យកម្ម​ចម្រុះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទទួលបាន​ទំនុក​ចិត្តជា​សាធារណៈ​ធ្វើឱ្យ​ទទួលបាន​ជោគជ័យ​នៃ​គម្រោង​ដំណាក់កាល​ទី1របស់លោក។

    លោក​បញ្ជាក់ថា៖ “យើង​បាន​លក់​អស់​សម្រាប់​ដំណាក់កាល​ទី1 ដោយសារ​ពួកគេ​ទុកចិត្ត​លើ​គម្រោង​របស់​យើង។ យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​គម្រោង​ដំណាក់កាល​ទី 1 ដោយសារតែ​យើង​អាច​មើលឃើញ​ម្ចាស់​គម្រោង​ទាំងអស់​បាន​កើនឡើង​ជិត​ពី 20 ទៅ 40%ភាគរយ នៅពេលនេះ​ពឹងផ្អែក​លើ​មធ្យោបាយ​ដែល​ពួកគេ​កំពុង​ទិញ ហើយ 70% នៃ​អ្នកទិញ​របស់​យើង​គឺជា​ប្រជាជន​ក្នុងស្រុក ហើយ​ខុន​ដូ​របស់​យើង​គឺជា​អតិថិជន​ចម្រុះ ខណៈ​ពាក្យស្លោក​របស់​យើង​គឺ “តម្លៃ​សមរម្យ”។

    លោក ប៊ែ​ន លី បាន​ឱ្យដឹងថា គម្រោង​ដំណាក់​ទី2 នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ 760,000 ម៉ែត្រការ៉េ មាន 51 ជាន់ និង 1700 យូ​នី​ត ហើយនឹង​ត្រូវការ​រយៈ​ពេល​នៃ​ការសាងសង់ 3 ឆ្នាំ ដែល​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅ​ចុងឆ្នាំ 2022។ អតិថិជន​ដែល​កំណត់​ទិសដៅ​របស់លោក​គឺជា​ទីផ្សារ​ជប៉ុន ទីក្រុង​ហុងកុង អឺរ៉ុប អាមេរិក និង​សំខាន់​ជាងនេះទៅទៀត​គឺ​ទីផ្សារ​ក្នុងស្រុក។

    ដូច្នេះ​ទាំងនេះ​អាចជា​អ្វី ដែល​យើង​គ្រប់គ្នា​ទាក់ទាញ​អារម្មណ៍​ទៅលើ​ភាពជា​សក្តានុពល នៃ​ទីផ្សារ​ខុន​ដូ ដែល​អាច​នៅមាន​ឱកាស​ជួញដូរ ដែរឬទេ? លោក​សន សៀ​ប​អគ្គនាយក​ក្រុមហ៊ុន​KEY Real Estate បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“បើយើង​មើល ទៅលើ​ខុន​ដូ​វិញ ខុន​ដូដែល​យើង​ឃើញ​មានការ-​អភិវឌ្ឍ​កន្លងមក​មាន3កម្រិត គឺ​លំដាប់ខ្ពស់ លំដាប់​កណ្តាល និង​លំដាប់​ទាប។ លំដាប់​ខ្ពស់​ឥឡូវ​ហ្នឹង​ពិបាក​លក់​ព្រោះ​ទីផ្សារ​មិនសូវ​អ្នក ទិញ អ្នកមាន​ប្រាក់​ច្រើន​មិន​យកប្រាក់​ទៅ​ដាក់នៅ​ខុន​ដូ​ទៀត​ទេ លុះត្រាតែ​គាត់​មាន​គោលបំណង ថា​ស្នាក់នៅ​តែម្តង ព្រោះ​ខុន​ដូ​វា​ឡើងថ្លៃ​តិច​ណាស់។នេះ​សម្រាប់​ខុន​ដូ​ដែលមាន​កម្រិត​ខ្ពស់”។

    លោកអគ្គនាយក​បាន​មានប្រសាសន៍ថា៖“ចំណែក​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​ទាប នៅមាន​ទីផ្សារ​នៅឡើយ ហើយ​គេ​មិនសូវ​ជា​ធ្វើ​ខុន​ដូ​នៅក្នុង​ក្រុង​ទៀត​ទេ ហេតុ​អី? ពីព្រោះ​ដី​ថ្លៃ ព្រោះ​ការលក់​មាន​កម្រិត​ទាប។ ដូច្នេះ​នៅក្នុង​គម្រោង ដែល​យើង​បាន​សង្កេតមើល​មាននៅ​ខណ្ឌជាយៗក្រុង មាន​ខណ្ឌទួលគោក សែន​សុខ ជ្រោយចង្វារ និង​ខណ្ឌមានជ័យ​ជាដើម ដែលជា​ទីតាំង​អាច​ទទួលយកបាន និង​មាន​ទីផ្សារ”។

    លោក​សន សៀ​ប​ លើក​ឧទាហរណ៍​ថា៖“ដូចជា​ខុន​ដូ របស់​អឺ​បែ៊ន វីឡា (Urban Village) ក្នុង​ខណ្ឌមានជ័យ វា​មាន​លក្ខណៈពិសេស។ខ្ញុំ​ឃើញ Urban Village គឺមាន​លក្ខណសម្បត្តិរ​ប​ស់វា។ សម្រាប់​គម្រោង​ទូទៅ យើង​អាច​និយាយថា ខុន​ដូ​វា​មិនសូវ​ជាមាន​ទីផ្សារ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​ទីផ្សារ​នៅក្នុង​ស្រុក​វា​មាន​តិច ហើយ​កំណើន​នៅក្នុង​ទីផ្សារ​វា​តិច ជាង​អ្វីដែល​គេ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ អុីចឹង​ហើយ​វា​ធ្វើឱ្យ​ការលក់​ខុន​ដូ​ពឹង​ផ្អែកលើ​ទីផ្សារ​ខាងក្រៅ​ហើយ Urban Villageលក្ខណៈពិសេស​របស់​គ​ម្រោ​ង។ គាត់​ធ្វើសម្រាប់​ទីផ្សារអន្តរជាតិ ហើយក៏​មិនមែន​សម្រាប់តែ​ទីផ្សារ​ស្រុក​ចិន​តែមួយ​ទេ គឺ​សម្រាប់​ហុងកុង ជប៉ុន​ កូរ៉េ​ អូស្ត្រាលី និង​អឺរ៉ុប​ជាដើម រួមទាំង​អ្ន​កក្នុងស្រុក​ផង។ ដូច្នេះ​មាន​គេ​ទិញ​គម្រោង​នេះ​ច្រើន”។

    លោក​បាន​បញ្ជាក់ទៀតថា Urban Village នៅមាន​លក្ខណៈពិសេស​3​ទៀត​ជាសំខាន់៖ ទី1-មានការ​រៀបចំទីធ្លា​ល្អ ទី2-គុណភាព​សំណង់​ល្អ​គាត់​គ្រប់គ្រង​ថ្លៃដើម​បានល្អ បើ​គ្រប់គ្រង​មិនបាន​ល្អក៏​មិន​ទទួលបាន​ប្រសិទ្ធភាព​ដែរ។ ទី3-គឺ​តម្លៃ​របស់គាត់ គឺ​តម្លៃ​ក្រោម និង​តម្លៃ​កណ្តាល។ នេះហើយ​ទើបធ្វើឱ្យ​គម្រោង Urban Village ក្នុង​ការលក់​របស់គាត់​មាន ក្នុង​ជោគជ័យ​កម្រិត​ខ្ពស់។

    លោក​សន សៀ​ប​បាន​បញ្ជាក់ដែរថា​ថា៖ “ដូច្នេះ ក្នុង3លក្ខខណ្ឌ​នេះ​ដែល​គាត់​ទទួលជោគជ័យ​ចំពោះ​គម្រោង​គាត់​ជាក់លាក់​មួយ ដោយ​យើង​មិន​និយាយ​ទីផ្សារ​ទាំងមូល​ទេ។ ដូច្នេះ​ខ្ញុំ​គិតថា​ទីផ្សារ​ខុន​ដូ​នៅមាន​សក្តានុពល​ខ្លះ នៅមាន​ឱកាស​តែ​ឱកាស​នោះ​គឺ​ទាមទារ ឱ្យ​អ្នកវិនិយោគ​នោះ​ជា​អ្នកវិនិយោគ​អាជីព។ អ្នក​សាងសង់​អាជីព ដែល​មិនមែន​ឃើញ​គេ​សាងសង់​ខុន​ដូ ក៏​ធ្វើតាម​គេ​ដែរនោះ គឺ​មិន​អ៊ីចឹង​ទេ”។

    លោក Ben Li ក៏បាន​បញ្ជាក់ថា៖“ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ការសាងសង់​អចលនទ្រព្យ និង​ការសាងសង់​ក្នុង​តំបន់​ដោយ​ពឹង​ផ្អែកលើ​កំណើនសេដ្ឋកិច្ច និង​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​ស្ថិរភាព​នយោបាយ និង​បទ​ប្បញ្ញត្តិ​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​វិស័យនេះ។ ក្នុង​រយៈពេល 2-3 ឆ្នាំមុន ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំណង់​កំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់ ហើយ​លោក​សង្ឃឹមថា វា​នឹង​បន្ត​កំណើន​នៅ​ឆ្នាំនេះ។

    លោក​លើកឡើង​ថា ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល 10 ឆ្នាំ​ចុងក្រោយនេះ បានបង្ហាញ​ពី​ការរីកចម្រើន ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទេសចរណ៍ និង​សកម្មភាព​ពាណិជ្ជកម្ម គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការសាងសង់ ដោយសារតែ​តម្រូវ​ការបន្ត​កើនឡើង ដូច្នេះ​នេះ​ផ្ដល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងការ​ទទួលបាន​ឱកាស​កាន់តែច្រើន​ក្នុងការ​រកប្រាក់-​ចំណេញ៕

  • ម្តាយរបស់ Ronaldo គាំងបេះដូង ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

    ម្តាយរបស់ Ronaldo គាំងបេះដូង ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

    អ្នកស្រី Dolores Aveiro ដែលជាម្តាយបង្កើតរបស់កីឡាករបាល់ទាត់ដ៏ល្បី Christiano Ronaldo ត្រូវបានគេរាយការណ៍ថា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Madeira ក្នុងប្រទេសព័រទុយហ្គាល់ ភ្លាមៗ បន្ទាប់ពីអ្នកស្រីមានអាការគាំងបេះដូងទាន់ហន់។

    ក្រោយពីទៅដល់មន្ទីរពេទ្យ អ្នកស្រីត្រូវបានវេជ្ជបណ្ឌិតបន្ធូរស្ថានការណ៍មករកភាពប្រក្រតីវិញបានទាន់ពេលវេលា ដោយសារតែការប្រញាប់បញ្ជូនមកមន្ទីរពេទ្យបានលឿនហ្នឹងឯង។

    គួរបញ្ជាក់ផងដែរថា អ្នកស្រី Dolores Aveiro ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា ត្រូវទទួលការមើលថែទាំឱ្យបានដិតដល់បន្តិច ព្រោះអីអ្នកស្រីមានសភាពទន់ខ្សោយខាងផ្នែកបេះដូង និងរាងកាយខ្លាំង ដោយសារតែអ្នកស្រីធ្លាប់ឆ្លងកាត់ការវះកាត់ជំងឺមហារីកសុដន់ ដែលធ្វើឱ្យអ្នកស្រីមិនមានសុខភាពដូចមនុស្សធម្មតា៕

  • កីឡាករ Juventus រួមទាំង Ronaldo ផង ត្រូវគ្រូពេទ្យយកទៅធ្វើតេស្តរកមេរោគវីរុសកូរ៉ូណា

    កីឡាករ Juventus រួមទាំង Ronaldo ផង ត្រូវគ្រូពេទ្យយកទៅធ្វើតេស្តរកមេរោគវីរុសកូរ៉ូណា

    កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់Juventus បានបញ្ចូនសមាជិករបស់ខ្លួនជាច្រើន ទៅធ្វើតេស្តពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលក្នុងនោះក៏មានកីឡាករជម្រើសជាតិព័រទុយហ្គាល់ព័រទុយហ្គាល់ Christiano Ronaldo ម្នាក់ដែរ។

    ​សូមរំឭក​ថា​ ​សមាជិក​ក្រុម U23 ​របស់ Juventus ​ទាំង​អស់​ដែល​បាន​លេង​ជាមួយ​ក្រុម Pianese ​កាលពីពេលកន្លង​ទៅ ​ពេល​នេះ​ពួកគេត្រូវបានតម្រូវ​ឱ្យ​សម្រាក​នៅក្នុង​ផ្ទះ ​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​ឡើយ។ រហូត​ដល់​សប្តាហ៍ក្រោយ ប្រសិន​បើ​​មិនមាន​អ្វី​កើត​ឡើង ឬគ្មានបង្ហាញអាការរោគអ្វី ​ទើប​អាច​ឱ្យចាកចេញ​ទៅ​ណា​មក​ណា​បាន។

    ហើយរហូត​មក​ដល់​ពេល​នេះ គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម Juventus ត្រូវបានរក​ឃើញ​ថា ​មាន​រោគ​សញ្ញា​នៃ​វីរុស Covid-19 នោះ​ទេ​ ប៉ុន្តែ​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​បន្តធ្វើ ​រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មី៕

  • ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការដាំ​ដំណាំ​សុវត្ថិភាព បំពេញ​ទីផ្សារ​ក្នុងស្រុក

    ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការដាំ​ដំណាំ​សុវត្ថិភាព បំពេញ​ទីផ្សារ​ក្នុងស្រុក

    ពី​ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការផលិត​បន្លែ គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាត់បន្ថយ​ការ​​បន្លែ​គីមី​នាំចូល​ពី​បរទេស និង​ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ស្នាក់នៅ និង​កម្សាន្ត​នៅ​កម្ពុជា។

    ការ​ថ្លែង​សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ ធ្វើឡើង​ដើម្បី​ក្រើនរំឭក​ដល់​ក្រសួងកសិកម្ម​ក្នុងការ​ពង្រឹងសមត្ថភាព​កសិករបង្កើន​ការដាំដុះ​ដំណាំ និងចិញ្ចឹម​បសុសត្វផ្សេងៗគ្នា ដើម្បី ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល“យើង​ត្រូវតែ​លើកទឹកចិត្ត ប្រជាជន​របស់យើង​ឱ្យដាំ​ដុះ​ដំណាំ ដោយ​មិន​ប្រើ​សារធាតុ​គីមី​និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ដែល​ខ្លះ​មាន​ផ្ទុក​ជាតិគីមី”។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា៖ “ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ដាំ​ដុះ​នូវ​បន្លែបង្ការ​ដែល​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ហើយ​កាត់បន្ថយ​ការនាំ​ចូល ពី​ប្រទេសក្រៅ​ដែលមាន​ការប្រើប្រាស់​ជាតិគីមី ជា​វិធាន​ការដែល​យើង​ត្រូវប្រកាន់យក ជំរុញ​ការដាំដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូល​ទីផ្សារ ដែល​ទីផ្សារ​របស់​យើង​មិន​សំដៅ​តែ​នាំ​ចេញទៅ​ក្រៅ​ទេ សព្វថ្ងៃនេះ​ទេសចរ​របស់​យើង​ប្រើប្រាស់​ទំនិញមកពី​ខាងក្រៅ រាប់ទាំង​បន្លែបង្ការ។ យើង​ត្រូវ​ពង្រឹងសមត្ថភាព​ដាំ​ដុះ​របស់​កសិករ​យើង ទាំង​ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់ផ្គង់​តាម​សណ្ឋាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការនាំចេញ​នៅ​នឹងកន្លែង ដោយ​មិន​ចំណុះ​ទៅលើ​ទីផ្សារ​ខាងក្រៅ​ទេ”។

    ពាក់ព័ន្ធ​វិស័យ​កសិកម្ម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ទទួល​បានតែ​សំបក​ទេសចរណ៍ ដោយសារតែ​ផលិតផល​ដែល​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវទេសចរ កម្ពុជា​ត្រូវ​នាំចូល​ពី​បរទេស ដូច្នេះ​ធ្វើឱ្យ​កម្ពុជា​ខាតបង់​តម្លៃ​យ៉ាងច្រើន។

    ស្ពៃក្តោបរបស់កសិករខ្មែរដាក់លក់ក្នុងផ្សារទំនើប

    សូមជម្រាបថា អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា ជា​រៀងរាល់​ថ្ងៃនេះ កម្ពុ​ជាមាន​តម្រូវការ​បន្ថែ​មចំនួន​ប្រមាណ 573តោន ​ក្នុង1ថ្ងៃ ដែល​ចំនួន​នេះ កសិករ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ 400តោន និង​សល់​ពីនេះ​នាំចូល 170តោន ពី​ប្រទេស​វៀតណាម ថៃ និង​ចិន។

    កាលពី​ឆ្នាំមុន​ប្រទេស កម្ពុជា បាន​ប្រើប្រាស់​បន្លែ 500តោន ក្នុង 1 ថ្ងៃ ដែល​ចំណាយ​ប្រចាំថ្ងៃ​នៅ​ចន្លោះ​ពី 200 ,000ដុល្លារ ទៅ 300,000 ដុល្លារ។ កម្ពុជា​ក៏ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា បាន​នាំចូល​ផ្លែឈើ និង​បន្លែ​មានតម្លៃ​ជាង 300 លាន​ដុល្លារ ក្នុង1 ឆ្នាំ​ផងដែរ ក្នុងអំឡុង2-3ឆ្នាំមុន។

    ថ្មីៗនេះ​ក្រសួងកសិកម្ម បានដាក់​ឱ្យ​ដំណើរការ​សាកល្បង “ផ្សារ​កសិកម្ម​កម្ពុជា” ជា​កម្មវិធី​ចល័ត​មួយ​ដែល​ត​ភ្ជាប់​កសិករ ជាមួយ​អ្នកទិញ​ដ៏​មាន​សក្ដានុពល និង​ផ្ដល់​ឱ្យពួកគេ​នូវ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ទីផ្សារ​កសិកម្មសំខាន់។

    អ្នកស្រី តុង​ចាន់​ធាង នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក បាន​មានប្រសាសន៍ថា“ក្នុងនាម​អង្គការ ដែល​ធ្វើការ​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​កសិកម្ម​នេះ គឺ​យើង​សាទរ​វិធានការ​កាត់បន្ថយ​ការ​នាំចូល​អាហារ បន្លែ​ដែល​ផ្ទុក​សារធាតុ​គីមី។ ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ បើ​ត្រូវបាន​អនុវត្តតាម​អ្វី​ដូច​សម្តេច​លើកឡើង​មែន ហើយ​ខ្ញុំ​ជឿជាក់ថា ប្រជាកសិករ​ក្នុងស្រុក​យើង ក៏ដូចជា​អ្ន​កបរិភោគ​នៅក្នុង​ប្រទេស​យើង​ក៏​សាទរ​ដូចគ្នា”។

    បើតាម​អ្នកស្រី តុង ចាន់​ធាង បានឱ្យដឹងថា​មកដល់​បច្ចុប្បន្ននេះ​និ​ន្ន​ការដាំដុះ​បន្លែ និង​ការចិញ្ចឹម​សត្វ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ពិសេស​បន្ទាប់ពី​មាន​គម្រោង​គាំ​ទ្រ​ពី​ក្រសួងកសិកម្ម, គម្រោង​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល​នានា។

    ក៏ប៉ុន្តែ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​នៅតែ​កើតមាន ជាក់ស្តែង​លោក ស៊ឿ​ន សាំង​ទី ព្រម​លក់​ប៉េងប៉ោះ​របស់ខ្លួន​ក្នុងតម្លៃ 300រៀល​ក្នុង​1​គីឡូក្រាម​ប៉ុន្តែ​តម្លៃ​នេះ​នៅតែ​គ្មាន​អ្នកបញ្ជា​ទិញ​ទៀត រហូតដល់​ប៉េងប៉ោះ​ទាំងនោះ ត្រូវបាន​ទុំ​រលួយ​ចោល​ពេញ​ចម្ការ​អស់​ប្រមាណ 2តោន។

    ផ្លែប៉េងប៉ោះទើបប្រមូលផលបាន

    ចម្ការ​ប៉េងប៉ោះ របស់លោក សឿន សាំង​ទី ស្ថិតនៅក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ប៉េងប៉ោះ​ឱ្យ​ទីផ្សារ​បាន​ពី 300 ទៅ 400គីឡូក្រាម​ ក្នុង1ថ្ងៃ ជាមួយ​តម្លៃ​ចន្លោះ​ពី300-500រៀល។ ថ្វីបើ​តម្លៃ​ប៉េងប៉ោះ​នេះ ថោក​ជាង​សព្វដង​ដែលមាន​តម្លៃ​ពី700ទៅ1000រៀល​ក្នុង1គីឡូក្រាម​ក្តី ប៉ុន្តែ​នៅតែ​គ្មាន​ឈ្មួញ​ចុះមក​ទិញ។

    ស្រដៀង​គ្នា​នេះដែរ កសិករ​នៅ​ខេត្តបាត់ដំបង ក៏បាន​ត្អូញត្អែរ​ពី​ចម្ការ​ស្ពៃក្ដោប​ប្រមាណ 50តោន ដែល​ទទួលបាន​ទិន្នផល​ដល់ពេល​ល្មម​លក់​ចេញ ប៉ុន្តែ​បែរជា​គ្មាន​ទីផ្សារ​លក់​ទៅវិញ។ សូម្បីលក់​ក្នុង​តម្លៃដើម​តែ 300-500 រៀល ក្នុង1គីឡូក្រាម ប៉ុន្តែ​នៅតែ​គ្មាន​ទីផ្សារ​ចេញ​ដដែល។

    លោក​វ៉ាន់ អៀន​ប្រធាន​សហគមន៍​ត្រសក់ផ្អែម សៀមរាប​មានជ័យ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា៖“មិនដឹង​ជា​គាត់​ស្ថិតក្នុង​សហគមន៍​ណាមួយ ឬ​គាត់​ដាំ​ជា​បុគ្គល ហើយ​ដំណាំ​នោះ​ជា​ដំណាំ​សុវត្ថិភាព ឬទេ? ព្រោះថា​បើជា​សហគមន៍​មិន​ភ័យ​រឿង​ទីផ្សារ​ទេ ហើយ​ដំណាំ​គឺ​ពិតជា​ដំណាំ​សុវត្ថិភាព។ ខ្ញុំ​នឹង​ទាក់ទង​ជួយ តែ​ខ្ញុំ​គិតថា​អាចមាន​សហគមន៍​ជិត​ក្បែរ​គាត់​ជួយ​ហើយ”។

    សម្រាប់​កសិករ​នៅ​ខេត្តបាត់ដំបង​ត្រូវបាន​ក្រុមហ៊ុន Natural Agriculture Village ជួយ​រក​ទីផ្សារ​ឱ្យ​ហើយ ដោយបាន​បញ្ជាក់​ពី​ស្តង់ដា​បន្លែ​សុវត្ថិភាព​អនុវត្ត​កសិកម្ម​ល្អ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង មានការ​បញ្ជាក់​គុណភាព (Certified) និង QR Code អាច​ស្គាល់​ដល់​អ្នក​ដាំ​និង​ទីកន្លែង​បានភ្លាមៗ (Logo មួយ​មាន​សុពលភាព​តែ៧ថ្ងៃ​ទេ)។ នេះ​បើតាម​ការផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន។

    តាមរយៈ​ក្រុមហ៊ុន​បន្លែ​ធម្មជាតិ Natural Agriculture Village បាន​ប្រើប្រាស់ QR កូដ​លើ​ផលិតផល​ដែល​ធ្វើឱ្យ​អតិថិជន​អាច​ដឹង​ពី​ប្រភព​ផលិតផល ដើម្បី​ធានា​សុវត្ថិ​ភាពស្រប​នឹង​គោលការណ៍​រាជរដ្ឋាភិបាល​ក្នុង​ការផ្ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​អតិថិជន។

    កសិករដាំស្ពៃក្តោបរកទីផ្សារបានហើយ

    លោកស្រី​មានប្រសាសន៍ថា៖ “អតិថិជន​អាច​កំណត់​ប្រភពដើម​នៃ​បន្លែ និង​អ្នក​ដាំ​ដុះ។ វា​នឹង​បង្ហាញថា​ តើ​វា​មាន​សុវត្ថិភាព ឬ​មិនមាន​សុវត្ថិភាព នៅពេល​អតិថិជន​ស្កែ​ន QR កូដ​អតិថិជន​អាច​ទិញ​បន្លែ​សុវត្ថិភាព​នៅតាម​ស្ដង់​នៅក្នុង​ផ្សារ អុីអន ខណ្ឌ​សែន​សុខ ដោយ​ក្រុមហ៊ុន​របស់ខ្ញុំ បាន​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម​ចន្លោះ​ពី 300 ទៅ400 តោន​ក្នុង1 ថ្ងៃ​លើ​ទីផ្សារ”។

    លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village បានឱ្យដឹងថា​នៅពេលថ្មីៗនេះ​នាយកដ្ឋាន​កសិកម្ម បានចេញ​វិញ្ញាបនបត្រ​ដល់​កសិករ 42នាក់​នៅក្នុង​ខេត្ត​មួយចំនួន​ដែល​រួមមាន​ខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និង​បន្ទាយមានជ័យ។ លោកស្រី​បញ្ជាក់ថា៖ “ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កសិករ​ទាំង​នោះដែ​ល​សន្យាថា នឹង​ទិញ​បន្លែ​ពី​ពួកគេ​ក្នុងតម្លៃ​ប្រហែល2,000 រៀល ក្នុង 1គីឡូក្រាម”។

    ក្រុមហ៊ុន​នេះ​បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានថា មាន​កសិករ​ជាង400 នាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Green Gold ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​ការអនុវត្ត​កសិកម្ម​ល្អ​ដល់​ផ្សា​រឡាក់​គី ផ្សារ Makro ផ្សារ​អុីអន និង​ទីផ្សារ​ក្នុងស្រុក​មួយចំនួនទៀត​ដែល​រួមមាន​ផ្សារ​ធំថ្មី ផ្សារ​ដើម​គ ផ្សារ​ដេប៉ូ និង​ផ្សារ​ទួល​ទំពូង។

    លោកស្រី ប៊ុន សៀង និង​ជា​សមាជិក​របស់​ក្រុមហ៊ុន Green Gold បានបង្ហាញ​ប្រាប់​ដែរ​ថា កសិករ​ដែល​ផលិត​បន្លែ​សុវត្ថិភាព​តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ នឹងមាន QR កូដ​នៅលើ​ផលិតផល​ពួកគេ ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន របស់លោក​ស្រី និង​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម៕

  • ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តសម្រាប់លោកអ្នក មានលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាហើយ!!

    ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តសម្រាប់លោកអ្នក មានលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាហើយ!!

    (ភ្នំពេញ) ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៖ កាន់តែឡូយ កាន់តែឆ្លាតវៃ កាន់តែសន្សំសំចៃ និងកាន់តែទំនើប!ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីស៊េរីចុងក្រោយបំផុតដែលផលិតផឡើងយ៉ាងល្អបំផុតជាមួយនឹងរូបរាងដ៏ទាក់ទាញ និងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតដែលផ្តល់នូវភាពត្រជាក់ប្រកបដោយផាសុកភាពនៅពេលនេះបានម្ពោធដាក់លក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាយើងហើយ!

    ជាការពិតណាស់ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាទីបំផុត…ឆ្លាតរហូតដល់ថ្នាក់អាចធ្វើឱ្យអតិថិជនទាំងអស់លាន់មាត់ថាវាគឺពិតជាល្អលើសពីម៉ាស៊ីនត្រជាក់! ចង់ដឹងណាស់ថាតើវាអស្ចារ្យ និងឡូយប៉ុណ្ណានោះសូមមកមើលលក្ខណៈពិសេសខាងក្រោមនេះទាំងអស់គ្នា៖

    * Wind-Free Cooling
    ជាបច្ចេកវិទ្យាដែលផ្តល់នូវភាពត្រជាក់បែបធម្មជាតិលឿន និងអាចរក្សាភាពត្រជាក់ឱ្យមានស្ថេរភាព និងចេញមកយឺតៗធ្វើឱ្យត្រជាក់សព្វពាសពេញបន្ទប់គ្មានខ្យល់រំខានតាមរយៈរន្ធទាំង 23,000!

    * Wind-Free AI Auto Cooling
    ផ្តល់នូវភាពត្រជាក់បានលឿនផ្តល់សំណើម និងមានផាសុកភាពជាទីបំផុត! មានន័យថាបន្ទប់, គេហដ្ឋាន ឬការិយាល័យរបស់លោកអ្នកចុះត្រជាក់បានលឿនជាមួយមុខងារ (Fast Cooling)  ព្រមទាំងបច្ចេកវិទ្យា (Dehumidification) ដែលមានសមត្ថភាពអស្ចារ្យក្នុងការកំណត់សំណើមដ៏ល្អស័ក្តិសមបំផុត! ជាពិសេសពេលដែលសីតុណ្ហភាពចុះត្រជាក់ដល់កំណត់នោះវានឹងធ្វើការផ្លាស់ប្តូរទៅមុខងារ Wind-Free តាមអ្វីដែលលោកអ្នកចង់បាន! ពិតជាឡូយខ្លាំងណាស់!

    * Digital Inverter Boost
    ជាមួយនឹងបច្ចេកវិទ្យា Wind-Free Mode ជួយសន្សំសំចៃថាមពលរហូតដល់ 77%! តែប៉ុណ្ណេះលោកអ្នកនឹងអស់បារម្ភជាមួយនឹងការចំណាយច្រើនលើវិកយប័ត្រភ្លើងទៀតហើយ!

    * Motion Detector Sensor
    បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!

    * Tri-Care Filter
    ជាបច្ចេកវិទ្យាដែលវៃឆ្លាត ក្នុងការចាប់យកនូវធូរលីដី មេរោគ បាក់តេរី សារធាតុអាឡែកហ្សី និងវីរុសផ្សេងៗបានរហូតដល់ 99%! ម៉េចដែរប៉ុណ្ណឹង? មានសាមសុង Wind-FreeTM Premium ដូចមានវិជ្ជបណ្ឌិតថែរក្សាសុខភាព សម្រាប់គ្រួសារលោកអ្នកចឹងដែរ!

    * Easy Filter Plus
    មានក្រឡាញឹកដែលចាប់យកធូរលីដីបានយ៉ាងល្អបំផុតដោយរក្សាឱ្យ Evaporator ស្អាត និងងាយស្រួលក្នុងការដុសលាងសម្អាត!

    * Auto Clean
    នេះគឺជាបច្ចេវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតដែលមានមុខងារ Auto Clean 3 ដំណាក់កាលដោយស្វ័យប្រវត្តិក្នុងការលាងសម្អាតធ្វើឱ្យ Evaporator របស់ម៉ាស៊ីនត្រជាក់ស្អាត និងមានអនាម័យជានិច្ច! ឡូយខ្លាំងណាស់! បានសុខភាពល្អ និងចំណេញលើចំណេញតែម្តង!!

    យ៉ាងម៉េចដែរ? ជាមួយនឹងលក្ខណៈពិសេសៗខាងលើនេះគឺដល់ពេលដែលលោកអ្នកធ្វើការសម្រេចចិត្តផ្លាស់ប្តូរ ម៉ាស៊ីនត្រជាក់ដែលមានបញ្ហាដល់លោកអ្នកចេញហើយ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងលក់ និងចែកចាយផលិតផល សាមសុងដែលនៅជិតលោកអ្នកបំផុត ឬក៏លោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!