កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ មានផ្ទៃដីសំបូរទៅដោយជីរជាតិ និងមានស្ថានភាពអំណោយផលជាមួយនឹងវិស័យកសិកម្ម តែអ្វីដែលជាកត្តាប្រឈមគឺប្រជាជនមួយចំនួនមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍដីកសិកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា តាមរយៈគម្រោងរបស់ Teak Farm លោកចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមិនត្រឹមតែមានលទ្ធភាពផលិតផលិតផលកសិកម្មធម្មជាតិប្រកបដោយសុវត្ថិភាពសម្រាប់បង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ តែយើងចង់ឱ្យប្រទេសរបស់យើងក្លាយទៅជាតំបន់ដែលមានសមត្ថភាពផលិតកសិផលកសិកម្មសម្រាប់នាំចេញទៅក្រៅប្រទេសយ៉ាងធំ និងទំនើប។ លោកឧកញ៉ាបានបញ្ជាក់ផងដែរថា បើប្រៀបធៀបជាមួយនឹងប្រទេសអ៊ីស្ត្រាអែលដែលលោកធ្លាប់បានទៅទស្សនកិច្ចផ្ទាល់ កម្ពុជាមានលក្ខណៈពិសេសជាងគេឆ្ងាយណាស់ ព្រោះអ៊ីស្ត្រាអែលគ្មានផ្ទៃដីមានជីរជាតិល្អ និងគ្មានលក្ខខណ្ឌអំណោយផលច្រើនដូចកម្ពុជាទេ តែអ្វីដែលជាលក្ខណៈពិសេសនោះគឺអ៊ីស្ត្រាអែលបានអភិវឌ្ឍខ្លួនមកក្លាយជាប្រទេសលេខ1ផ្នែកកសិកម្ម។ ងាកមកកម្ពុជាវិញ យើងមានទាំងផ្ទៃដីអំណោយផល មានទឹក និងបរិយាកាសល្អសម្រាប់ការធ្វើកសិកម្ម តែកសិកររបស់យើងនៅខ្វះបច្ចេកទេស និងរូបមន្ត។
លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ថា៖ «នៅលើលោកនេះគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ។ នៅអ៊ីស្ត្រាអែល ខ្ញុំឃើញអ្នកធ្វើកសិកម្មសុទ្ធតែជាអ្នកមាន តែនៅប្រទេសយើងអ្នកធ្វើកសិកម្មមួយចំនួនមិនទាន់អាចក្លាយជាអ្នកមានបាននោះទេ។ បញ្ហាគឺមកពីគាត់មិនទាន់មានវិធីសាស្ត្រល្អ និងមិនទាន់មានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើកសិកម្មលើដីរបស់គាត់។ ហេតុនេះហើយទើបយើងនាំអ្នកជំនាញដើម្បីធ្វើយ៉ាងណាបង្រៀនពួកគាត់ឱ្យចេះធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោកឧកញ៉ាបានបញ្ជាក់ផងដែរថា យើងចង់ឱ្យកសិកររបស់យើងក្លាយជាអ្នកមានដូចគេតាមរយៈការចាប់ផ្តើមធ្វើកសិកម្មទំនើប និងមានស្តង់ដារខ្ពស់។ ហេតុនេះហើយទើបយើងព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការអភិវឌ្ឍតំបន់នេះដែលពីមុនជាតំបន់ដែខ្សោះគ្មានជីរជាតិ មកក្លាយជាតំបន់មានជីរជាតិ មានផ្លូវខ្វាត់ខ្វែង មានតំបន់ធម្មជាតិបៃតងស្រស់បំព្រង និងមានប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ ព្រមទាំងផ្តល់ការងារ និងចំណេះដឹងជាច្រើនដល់កសិកររបស់យើងដែលបម្រើការងារនៅទីនេះ។ លោកឧកញ៉ារំឮកថា ជាចរន្តនៃការធ្វើពាណិជ្ជកម្ម យើងបានឃើញហើយថាថ្មីៗនេះ មានក្រុមហ៊ុនប្រ៊េន (brand) ធំៗជាច្រើនបានមកកម្ពុជាដូចជា Starbug ឬ KFC ជាដើមបានមកកាន់ប្រទេសកម្ពុជា។ អ្វីដែលគេផ្តល់ឱ្យម្ចាស់អាជីវកម្មដែលបានទិញសិទ្ធនោះគឺ គេផ្តល់តែរូបមន្ត និងក្បួនខ្នាតដើម្បីធ្វើម្ហូបឱ្យឆ្ងាញ់ដូចគេ ក៏អាចធ្វើឱ្យអាជីវកម្មនោះដើរ និងល្បីល្បាញបានដែរ។ ហេតុនេះសម្រាប់វិស័យកសិកម្មក៏ដូចគ្នា យើងបានសហការជាមួយអ្នកជំនាញខ្លាំងៗមកពីប្រទេសអ៊ីស្ត្រាអែល ដែលជាតំបន់មានបច្ចេកវិទ្យាកសិកម្មខ្ពស់ និងអ្នកជំនាញមកពីគ្រប់ទិសទីដើម្បីផ្តល់រូបមន្ត បង្ហាត់បង្ហាញ សាកល្បងអនុវត្តការងារឱ្យបានល្អនោះយើងជឿថាយើងនឹងអាចរៀនចេះហើយអនុវត្តឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បង្ហាញពីការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននេះ លោកឧកញ៉ា ចេង ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់សហការជំរុញឱ្យតំបន់អភិវឌ្ឍនេះអាចអភិវឌ្ឍបានយ៉ាងរលូនដើម្បីសម្រេចគោលដៅប្រកបដោយភាពវិជ្ជមានសម្រាប់វិស័យកសិកម្មនៅក្នុងស្រុក។ លោកឧកញ៉ាបញ្ជាក់ថាក្រៅពីការដាំដើមម៉ៃសាក់យើងបានចំណាយផ្ទៃដីប្រមាណ 100ហិកតាដើម្បីពិសោធន៍ដាំដំណាំប័រ ដែលជាដំណាំមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃខ្ពស់ផងដែរសម្រាប់ពិភពលោក។ បន្ថែមពីលលើនេះយើងបានពិសោធន៍លើមុខដំណាំជាច្រើនទៀតដើម្បីស្វែងរកមើលថាតើប្រភេទដំណាំបែបណាជាដំណាំដែលអាចដាំដុះបានលឿន និងទទួលទិន្នផលខ្ពស់។ យើងសង្ឃឹមថាការប្រឹងប្រែងនេះ នឹងធ្វើឱ្យវិស័យកសិកម្មរបស់យើងក្លាយជាកសិកម្មដែលមានទ្រង់ទ្រាយធំ សម្រាប់ការផ្គង់ផ្គង់ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ៕


Author: ធឿន មករា

ក្រុមហ៊ុន CPL-Teak Farm ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិកម្មទំនើប

ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិលក់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន SINGMENG
កាលពីថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ២០២០នេះក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិអោយក្រុមហ៊ុន SPEEDWIND លក់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន SINGMENG ។
ក្រុមហ៊ុន SPEEDWIND មានមូលនិធិយ៉ាងរឹងមាំនិងមានបទពិសោធន៍យ៉ាងទូលំទូលាយ លើវិស័យចែកចាយនិងលក់ផលិតផល និង សេវាកម្មជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចរកជាវនៅកញ្ចប់សេវាកម្មអ៊ីនធើណិតរបស់ក្រុមហ៊ុន SINGMENG តាមតម្រូវការរបស់លោកអ្នកនៅគ្រប់បណ្តាហាងរបស់ក្រុមហ៊ុន SPEEDWIND នៅរាជធានីភ្នំពេញ ដោយក្នុងនោះលោកអ្នកអាចជ្រើសរើសកញ្ចប់សេវាកម្មមានដូចជា៖
- កញ្ចប់Family Wifiអ៊ីនធើណិត 9Mbps, 11Mbps, 12Mbps
- កញ្ចប់Family Plusអ៊ីនធើណិតជាមួយទូរទស្សន៍ (8Mbps, 9Mbps, 11Mbps, 12Mbps + TV)
- កញ្ចប់COMBOអ៊ីនធើណិតជាមួយទូរទស្សន៍ (6Mbps, 8Mbps, 10Mbps + TV)
- ទូរទស្សន៍ SINGMENG TV (OTT TV) បច្ចេកវិទ្យាចុងក្រោយ
- Business Lite Fiber Optic Internet: 30Mbps (Local Speed 50Mbps)
- សេវាកម្មIP

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SINGMENG គឺជាក្រុមហ៊ុនដែលផ្តល់“សេវាកម្មកម្សាន្តចម្រុះដ៏ល្អបំផុតនៅកម្ពុជា” ផ្តល់ជូននូវសេវាអ៊ីនធើណិតមានល្បឿនលឿនសម្រាប់គេហដ្ឋាន អាជីវកម្ម ក្រុមហ៊ុន សហគ្រាស និងផ្តល់ដំណោះស្រាយពហុចម្រុះរួមមាន ទូរទស្សន៍ឆ្លាតវ័យ OTT សហគមន៍ឆ្លាតវ័យ និងកម្មវិធីទស្សនាទូរទស្សន៍តាមទូរស័ព្ទដៃ (SPlus App) និងដំណោះស្រាយសម្លេង(VoIP) ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ គោលដៅចម្បងរបស់ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គឺធ្វើជាក្រុមហ៊ុនចម្បងដែលផ្តល់ជូនសេវាកម្មប្រព័ន្ធទូរគមនាគមន៍ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនការកម្សាន្តបែបឌីជីថលដែលធំជាងគេនៅអាស៊ីអាគ្នេយ៍នេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ក្រុមហ៊ុន ស្ពីដវីន សប ដែលមានអាស័យដ្ឋាននៅអគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទមកកាន់លេខ 085 726 111
Facebook: Speedwind
ការពារមេរោគបែបថ្មីមានទាំង Fashion ផងដែរ
ខណៈពេលដែលពិភពលោកកំពុងតែជួបវិបត្ដិដោយសារកូរ៉ូណាវីរុសប្រភេទថ្មី ឬ COVID-19យ៉ាងធ្ងន់ធ្ងរ វិធីការពារខ្លួនដើម្បីរួចផុតពីការឆ្លងមេរោគដ៏កំណាចនេះ ក៏មានច្រើនយ៉ាងនិងច្រើនវិធីដែរ ខាងក្រោមនេះជាផលិតផលការពារការឆ្លងមេរោគប្លែកថ្មីមួយទៀត ដែលរួមបញ្ចូលទាំង Fashion និងសុវត្ថិភាពផងដែរ។


ប្រុសៗ សូមស្តាប់ខាងនេះ! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ
ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់បុរសៗណា ដែលច្រើនតែដាក់ កុំព្យូទ័រ Labtop លេងនៅលើភ្លៅ ព្រោះអាចនឹងធ្វើឱ្យពិបាកក្នុងការមានកូន។
កាលពីចុងខែកន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និងអាហ្សង់ទីន បានបង្ហើបឱ្យដឹងថា មនុស្សប្រុសដែលចូលចិត្តដាក់កុំព្យូទ័រ Labtop នៅលើភ្លៅ ខណៈពេលភ្ជាប់ប្រព័ន្ធ WiFi នោះ អាចប្រថុយប្រថាននឹងសភាវពិបាកមានកូន ក្រោយពីស្រាវជ្រាវរកឃើញថា ប្រព័ន្ធ WiFi ហុចផលប៉ះពាល់ដល់សក្តានុពលរបស់ទឹកមេជីវិតរបស់មនុស្សប្រុស។
ដោយអ្នកវិទ្យាសាស្ត្រមកពីស្ថាប័នវេជ្ជសាស្ត្រការបន្តពូជ នេសសេនធីស ក្នុងប្រទេសអាហ្សង់ទីន រួមជាមួយស្ថាប័នវេជ្ជសាស្ត្រ វើជីនៀ សហរដ្ឋអាមេរិក បានរួមគ្នាធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងផលប៉ះពាល់របស់ WiFi ចំពោះសភាវការបន្តពូជរបស់មនុស្សប្រុស ដោយនាំយកទឹកមេជីវិតពីមនុស្សប្រុសដែលមានសុខភាពល្អក្នុងអំឡុងអាយុពី 26 – 45ឆ្នាំ ចំនួន 29នាក់ មកដាក់ជិត និងឆ្ងាយពីកុំព្យូទ័រ Labtop ដែលបានភ្ជាប់ប្រព័ន្ធ WiFi រយៈពេល 4ម៉ោង។

លទ្ធផលនៃការសាកល្បងបានបង្ហាញថា បន្ទាប់ពី 4ម៉ោងកន្លងផុតទៅ ទឹកមេជីវិតដែលដាក់នៅជិតកុំព្យូទ័រ Labtopនោះ បញ្ឈប់ការធ្វើចលនា ដល់ទៅ 25ភាគរយ ចំណែក 9ភាគរយទៀត រកឃើញថា DNA ត្រូវបានបំផ្លាញចំណែកទឹកមេជីវិតដែលដាក់នៅឆ្ងាយពីកុំព្យូទ័រ Labtop វិញ បញ្ឈប់ការធ្វើចលនាត្រឹមតែ 14ភាគរយ និងមានត្រឹមតែ 3ភាគរយប៉ុណ្ណោះ ដែលDNA ត្រូវបានបំផ្លាញ។តាមរយៈការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញថា បើសិនមនុស្សប្រុសប្រើការកុំព្យូទ័រ Labtop និងតភ្ជាប់ប្រព័ន្ធ WiFi អ៊ីនធើណេតហើយដាក់នៅលើភ្លៅនោះ នឹងហុចផលធ្វើឱ្យពិបាកក្នុងការមានកូន តែក៏គួរសង្កេតដែរថា ការងារស្រាវជ្រាវមួយនេះ មិនបាននិយាយពីកម្តៅដែលចេញពីកុំព្យូទ័រ Labtop នោះឡើយ ទាំងដែលកម្តៅ ក៏ជាបច្ច័យមួយដែលបំផ្លាញសក្តានុពលរបស់ទឹកមេជីវិតដែរនោះ។
យ៉ាងណាក៏ដោយ ខាងលោកវេជ្ជបណ្ឌិត រ៉ូប៊ើត អូអាតេស ដែលជាអ្នកឯកទេសខាងប្រព័ន្ធបន្តពូជ និងប្រព័ន្ធបញ្ចេញទឹកមូត្រ បានផ្តល់ទស្សនៈថា លទ្ធផលនៃការស្រាវជ្រាវនេះ គ្រាន់តែជាចំណាប់អារម្មណ៍មួយក្នុងន័យវិទ្យាសាស្ត្រប៉ុណ្ណោះ តែសម្រាប់រូបលោកវិញ វាគ្មានភាពពាក់ព័ន្ធអីខាងជីវវិទ្យារបស់មនុស្សឡើយ៕

ម៉ូដសម្លៀកបំពាក់បែបជឿជាក់សម្រាប់នារីសម័យថ្មី
នាថ្ងៃបុណ្យសិទ្ធិនារី 8មីនា ដែលជាថ្ងៃរំឭកពីភាពជោគជ័យរបស់នារីទូទាំងពិភពលោក ម៉ូដសម្លៀកបំពាក់ដែលអ្នកគួរស្លៀកពាក់ ក៏ត្រូវតែជាសម្លៀកបំពាក់បែបជឿជាក់ មានអំណាច និងពេញដោយភាពស្រស់ស្អាតបែបទុកចិត្ត និងជោគជ័យ ទោះជាមើលពីជ្រុងណាមកក៏មិនទើស មិនឃើញទន់ខ្សោយឡើង ស្អាតហើយ ពេញដោយសមត្ថភាព និងភាពជឿជាក់សម្រាប់នារីសម័យថ្មី ដើម្បីបង្ហាញដល់មនុស្សទាំងអស់ពីភាពជានារីរបស់យើង។ តោះចឹង! កុំភ្លេចជ្រើសរើសម៉ូដសម្លៀកបំពាក់បែបជឿជាក់ និងទាន់សម័យសម្រាប់ខែមីនានេះ៕


COVID-19៖ កម្ពុជាដាក់មនុស្ស40នាក់ក្រោមការតាមដានសុខភាព និង4នាក់ទៀតដាក់ឱ្យនៅដាច់ដោយឡែក ព្រោះមានជាប់ទាក់ទិននឹងជនជាតិជប៉ុនដែលផ្ទុកមេរោគ Covid-19
មនុស្ស4នាក់ត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក ពោលគឺតម្រូវឲ្យនៅដាច់ដោយឡែកពីគេចំនួន14ថ្ងៃ និង40នាក់ទៀតស្ថិតក្រោមការតាមដានសុខភាព បន្ទាប់មានព័ត៌មានថា ជនជាតិជប៉ុនម្នាក់ដែលធ្លាប់ស្នាក់នៅសៀមរាប ត្រូវបានរកឃើញវិជ្ជមាន COVID-19 នៅក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល។
បច្ចុប្បន្នស្ថាប័នជំនាញ និងអាជ្ញាធរខេត្តសៀមរាបរកឃើញមនុស្ស4នាក់ដែលមានប្រវត្តិប៉ះពាល់ផ្ទាល់ និង40នាក់ដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនដែលរកឃើញករណីឆ្លងនៅប្រទេសជប៉ុន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល បានអះអាងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងយកចិត្តទុកដាក់លើករណីនេះដោយតម្លាភាព និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។
ជនជាតិជប៉ុនដែលត្រូវបានតេស្តវិជ្ជមាននៅប្រទេសកំណើតខ្លួននោះ ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពីវៀតណាម ថៃ ហ្វីលីពីន កម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រឡប់ចូលប្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមាន COVID-19 នៅទីនោះ ។
លោក លី សូវ៉ាន់ បានពន្យល់ថា មនុស្ស4នាក់ត្រូវស្ថិតក្រោមវិធានចត្តាឡីស័ក ដោយនៅដាច់ដោយឡែកពីគេ14ថ្ងៃ និងច40នាក់ទៀតអាចចេញក្រៅ ប៉ុន្តែស្ថិតក្រោមការតាមដានសុខភាពជាប្រចាំ ហើយតម្រូវឲ្យពាក់ម៉ាស់ និងវិធានការការពារផ្សេងៗ៕

ជួបជាមួយការប្រគំតន្រ្តីយ៉ាងកក្រើកនៅក្រុងតាខ្មៅ ជាមួយស្រាបៀរ ថៃហ្គ័រ
រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី០៧-០៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរ ថៃហ្គ័រ (CBL) នឹងរៀបចំការប្រគំតន្រ្តីដ៏ធំសម្បើមរបស់ Tiger Street Football 2020 រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀតយ៉ាងកក្រើក និងកាន់តែពិសេសអស្ចារ្យ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។

កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ចាប់ពីម៉ោង ៨ យប់រហូតដល់ចប់កម្មវិធី ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយជូនទស្សនិកជនមានដូចជា លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក Step និងកញ្ញា ឈិន ម៉ានិច្ច។ការប្រគំតន្រ្តីដ៏កក្រើកពិសេសរបស់ Tiger Street Football 2020 ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។
ពិសាដោយការទទួលខុសត្រូវ៕

ទិវាសិទ្ធិនារីអន្តរជាតិ 8មីនា
ទិវានារីអន្តរជាតិ 8មិនា គឺជាទិវាមួយដែលនារីជុំវិញពិភពលោកតែងប្រារព្ធពិធីដើម្បីរំឭក និងអបអរសាទរពីថ្ងៃដ៏មានអត្ថន័យនេះ។ អង្គការសហប្រជាជាតិ ក៏បានប្រារព្ធពិធីអបអរសាទរទិវានេះផងដែរ ហើយប្រទេសជាច្រើនបានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ ស្ត្រី និងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីឱ្យក្លាយជាគូនឹងគ្នា ហើយត្រូវធ្វើដំណើរជាមួយគ្នាគ្រប់កិច្ចការ និងគ្រប់គ្រងលើផែនដីទាំងមូល ប៉ុន្តែពួកគេមានរូបរាង និងចិត្តគំនិតខុសពីគ្នា។ ធម្មជាតិបានផ្តល់នូវភាពរឹងមាំខាងផ្នែករាងកាយដល់បុរសក្នុងភាពជាអ្នកប្រយុទ្ធ និងជាអ្នកដឹកនាំ ទើបជំរុញឱ្យបុរសភាគច្រើនតែងប្រើឥទ្ធិពលនេះ ដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្ត្រីជាភេទទន់ខ្សោយ មិនស្មើនឹងខ្លួនស្ទើរតែគ្រប់ប្រទេសទាំងអស់។ ដោយហេតុនេះហើយទើបបង្កឱ្យមានការងើបតវ៉ាពីបណ្ដានារីៗទូទាំងពិភពលោក រហូតជំរុញឱ្យមានទិវារំឭកអំពីសិទ្ធិនារី នៅថ្ងៃទី8 មីនា ជារៀងរាល់ឆ្នាំ។ តើប្រវត្តិនៃថ្ងៃសិទ្ធិនារីមានដំណើររឿងបែបណាដែរ? សូមតាមដានដូចខាងក្រោមនេះ។
អំពីការទាមទារសិទ្ធិ
ដោយសារតែភាពលំអៀងមិនស្មើភាពគ្នាទើបពួកស្រីៗចាប់ផ្តើមបង្ហាញនូវភាពខ្លាំងរបស់ខ្លួនទៅកាន់បុរសៗ ហើយចាប់ផ្តើមងើបឡើងទាមទារសិទ្ធិ និងភាពស្មើភាពគ្នាជាមួយបុរសរហូតទទួលបានជោគជ័យ ដោយទទួលបានសិទ្ធិពេញបរិបូរស្មើនឹងបុរស ហើយថ្ងៃទី8 មីនានេះហើយ ដែលនារីៗទាំងអស់ទទួលបាននូវការទទួលស្គាល់ និងមានសិទ្ធិស្មើបុរស ទើបនារីៗទូទាំងពិភពលោកបានលើកថ្ងៃនេះឡើងជាថ្ងៃរំឭកពីថ្ងៃជោគជ័យរបស់ខ្លួន។ បន្ទាប់ពីនារីៗបានទទួលសិទ្ធិស្មើនឹងបុរសៗហើយ នារីទាំងអស់មានសិទ្ធិ និងសេរីភាពក្នុងការចូលប្រឡូកនៅក្នុងការងារនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងការងារសង្គមជាតិដូចគ្នានឹងបុរសដែរ។ប្រវត្តិនៃ
ទិវាសិទ្ធិនារីអន្តរជាតិការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិមុនដំបូងបង្អស់ ចាប់ផ្តើមឡើងពីសកម្មភាពនៃចលនាការងារក្នុងបណ្ដាប្រទេសក្នុងតំបន់អាមេរិកខាងជើង និងបានរីករាលដាលទូទាំងទ្វីបអឺរ៉ុប ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរដ៏ធំមួយក្នុងសតវត្សទី20។ ដំបូងឡើយថ្ងៃបុណ្យសិទ្ធិនារីត្រូវបានប្រារព្ធឡើងនៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ1909 ក្នុងសហរដ្ឋអាមេរិក។ ការរៀបចំនេះ ធ្វើឡើងដោយគណបក្សសង្គមនិយម (ក្នុងសម័យនោះ) ក្នុងគោលបំណងរំឭកពីការធ្វើកូដកម្មរបស់កម្មការិនីកាត់ដេរ ប្រឆាំងនឹងលក្ខខណ្ឌការងារក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ1908។នៅឆ្នាំ1910 ក្រុមអ្នកសង្គមនិយមបានធ្វើការជួបជុំគ្នានៅទីក្រុងកូប៉េនហាជ (Copenhagen)ប្រទេសដាណឺម៉ាក ជាលក្ខណៈអន្តរជាតិ ដើម្បីគោរពដល់ចលនាសិទ្ធិនារី និងគ្រាំទ្រឱ្យនារីៗមានសិទ្ធិបោះឆ្នោតជាសកល។ សំណើរនេះ ត្រូវបានយល់ព្រមជាឯកច្ឆន្ទៈ ក្នុងសន្និសីទដែលមានស្ត្រីចូលរួមចំនួន100នាក់ មកពី17ប្រទេស។

មួយឆ្នាំក្រោយមក មានការបង្ហាញពីលទ្ធផលនៃជំនួបផ្តួចផ្តើមគំនិតក្នុងទីក្រុងកូប៉េនហាជ ដដែលស្តីពីថ្ងៃបុណ្យសិទ្ធិនារីត្រូវបានធ្វើឡើងដំបូងគេនៅថ្ងៃទី19 ខែមីនា ក្នុងប្រទេសចំនួន3 មានប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក និងប្រទេសស្វីស ដោយមានស្ត្រី និងបុរសចូលរួមជួបជុំគ្នា ច្រើនជាងមួយលាននាក់ ដើម្បីទាមទារសិទ្ធិក្នុងការបោះឆ្នោតជាសាកល និងការបញ្ឈប់ការរើសអើងលើស្ត្រីក្នុងវិស័យការងារនៅក្នុងសង្គម។
ក្នុងឆ្នាំ1913-1914 ថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិបានក្លាយជាយន្តការសម្រាប់ធ្វើការតវ៉ាក្នុងសង្គ្រាមលោកលើកទីមួយ។ ស្ត្រីជនជាតិរុស្សីបានប្រារព្វធ្វើថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិរបស់ខ្លួននៅថ្ងៃអាទិត្យ ចុងខែកុម្ភៈ។ រីឯនៅប្រទេសផ្សេងៗទៀតក្នុងទ្វីបអឺរ៉ុប ស្ត្រីទាំងអស់ក៏បានប្រារព្ធទិវានេះនៅថ្ងៃទី8 មីនា និងនៅថ្ងៃជាបន្តបន្ទាប់ ខណៈពេលដែលស្ត្រីផ្សេងទៀតបានធ្វើការតវ៉ាប្រឆាំងនឹងសង្គ្រាម និងចូលរួមធ្វើសកម្មភាពក្នុងជួរកងទ័ពដូចជាបុរសដែរ។

នៅក្នុងឆ្នាំ1917 ស្ត្រីជនជាតិរុស្ស៊ីបានជ្រើសរើសការតវ៉ា និងធ្វើបាតុកម្មម្តងទៀត ដោយដាក់ចំណងជើងនៃការតវ៉ានេះថា “នំបុ័ង និងសន្តិភាព”កាលពីថ្ងៃអាទិត្យ ចុងខែកុម្ភៈ (ត្រូវជាថ្ងៃទី8 មីនាក្នុងប្រតិទិនគ្រីកូរី)។ បួនថ្ងៃក្រោយមក ស្តេចត្សារ(Czar) បានដាក់រាជ្យ ហើយរាជរដ្ឋាភិបាលបណ្តោះអាសន្នបានផ្តល់សិទ្ធិដល់ស្ត្រីក្នុងការបោះឆ្នោតដូចគ្នាដែរ។
បន្ទាប់មក អង្គការសហប្រជាជាតិបានជ្រើសរើសថ្ងៃ8 មីនា ជាថ្ងៃចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ 2ឆ្នាំក្រោយមក នៅក្នុងខែធ្នូ ឆ្នាំ1977 មហាសន្និបាតបានអនុម័តសេចក្តីសម្រេចប្រកាសជាសាធារណៈឱ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ប្រារព្ធថ្ងៃបុណ្យសិទ្ធិនារីជារៀងរាល់ឆ្នាំ ស្របទៅតាមប្រពៃណី និងប្រវត្តិសាស្ត្ររបស់ខ្លួន។ មហាសន្និបាតក៏បានរំឭកឡើងវិញពីតួនាទីរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍ ការជំរុញឱ្យបញ្ឈប់នូវការរើសអើងភេទ ព្រមទាំងការពង្រឹងឱ្យមានការគាំទ្រដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានពេញលេញ។

ពិសេស អង្គការសហប្រជាជាតិបានចាប់ផ្តើមអនុម័តសន្ធិសញ្ញា និងច្បាប់ជាបន្តបន្ទាប់ទៀតស្ទើររាល់ឆ្នាំ ដើម្បីជួយពង្រឹងសិទ្ធិនារីបន្ថែមទៀត ខណៈពេលដែលថ្ងៃបុណ្យសិទ្ធិនារី ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ន ដោយសង្ឃឹមថា សិទ្ធិសេរីភាពរបស់ស្ត្រីនឹងត្រូវបានអនុវត្តទូទាំងពិភពលោកជាមិនខាន៕

ម៉ូដក្រចកដៃបែបសាមញ្ញសម្រាប់នារី ក្នុងថ្ងៃសិទ្ធិនារី
សម្រាប់សុភាពនារីដែលនិយមការតុបតែងខ្លួនបែបសាមញ្ញ ស្រគត់ស្រគំ ការតុបតែងម៉ូដក្រចកក៏ត្រូវតែសាមញ្ញ មិនឆើតឆាយពេកដែរ ទើបស័ក្តិសមនឹងរូបអ្នក។ នៅក្នុងលេខថ្មីនេះ ឡារ៉ែន សូមណែនាំនូវម៉ូដក្រចកពណ៌ស្រាលៗ និងសុភាពរាបសារជូនដល់នារីៗវិញម្តង ដើម្បីលេងម៉ូដតាមយ៉ាងស្រស់ស្អាត។ ដូច្នេះសូមជ្រើសរើសម៉ូដក្រចកដែលអ្នកស្រឡាញ់ពេញចិត្តដូចតទៅ៕


