Author: ធឿន មករា

  • 12កន្លែងទេសចរណ៍នៅ India ថតរូបស្អាត ងាយស្រួលធ្វើដំណើរ និងចំណាយអស់តិច

    12កន្លែងទេសចរណ៍នៅ India ថតរូបស្អាត ងាយស្រួលធ្វើដំណើរ និងចំណាយអស់តិច

    អ្នកណានិយាយថា ធ្វើដំណើរកម្សាន្ដទៅប្រទេសឥណ្ឌា ជារឿងពិបាក មិនគួរឱ្យចាប់អារម្មណ៍នោះ? នៅពេលនេះ ឡារ៉ែន សូមឱ្យអ្នកត្រៀមខ្លួនរៀបចំវ៉ាលី កាបូបស្ពាយស្អាតៗរបស់អ្នក ហើយធ្វើដំណើរកម្សាន្ដ និងស្គាល់អំពីតំបន់ទេសចរណ៍ស្អាតៗនៅប្រទេសឥណ្ឌា ដែលជាប្រទេសនៃកំណើតសាសនា។ ជាមួយនឹងកន្លែងទេសចរណ៍ទាំង12តំបន់នៅប្រទេសឥណ្ឌា ងាយស្រួលទៅ និងថតរូបស្អាតៗ ស្ពាយកាបូបតូចៗ ចាយថវិកាអស់តិច ហើយរីករាយប្លែកនៅក្នុងអារម្មណ៍។ តើអ្នកត្រៀមខ្លួនហើយឬនៅ? ដឹងទេថា យើងនឹងទៅកាន់ទៅកន្លែងណាខ្លះ? តោះចេញដំណើរ!!

    ជាបឋម ឡារ៉ែន សូមពន្យល់ជាមុនថា 12ទីតាំងនេះគឺពិតជាស្រស់ស្អាត ទីកន្លែងដែលនាំមកនូវភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍បំផុត។ ជាទីតាំងស្ថាបត្យកម្មអស្ចារ្យបំផុតលំដាប់ពិភពលោក ហើយប្រហែលជាមានភ្ញៀវទេសចរខ្លះបានស្គាល់ហើយតាមរយៈរូបភាព។ របៀបរស់នៅរបស់ប្រជាជនហាក់បីដូចជាប្លែកភ្នែកបន្ដិច តែមើលទៅសប្បាយរីករាយណាស់។ តម្លៃទំនិញ និងវត្ថុអនុស្សាវរីយ៍ក៏សមល្មមទទួលយកបានសម្រាប់ភ្ញៀវទេសចរ។ តោះកុំឱ្យខាតពេលយូរ មកស្គាល់ពីទីតាំងដែលយើងនឹងទៅទាំងអស់គ្នា។

    1. ព្រះបរមរាជវាំង Hawa mahalយើងនឹងចាប់ផ្តើមពីកន្លែងនេះដំបូងគេ គឺនៅមុខព្រះបរមរាជវាំង Hawa mahal មានខ្យល់ត្រជាក់ល្ហឹមៗ ហើយគយគន់ក្បូរក្បាច់រចនានៃវិមានអាកាសនេះ ជាវិមានដែលត្រូវបានបង្កើតឡើងវិញពីរូបរាងនៃមកុដរបស់ព្រះវិស្ណុ។ កាន់តែពិសេសទៀតនោះ ស្ថិតនៅកណ្តាលទីក្រុងJaipur យើងអាចអង្គុយទទួលទានកាហ្វេ និងអាហារប្លែកៗជាច្រើនមុខ ដែលចម្អិនដោយប្រជាជនឥណ្ឌានៅទីក្រុងនោះ និងអាចថតរូបចំពីមុខព្រះបរមរាជវាំងតែម្ដង។ ខ្ញុំចូលចិត្តនំរ៉ូទី..ហិហិ… !

    2. រាជដំណាក់ ឬ City Palaceបន្ទាប់ពីថតរូបស្អាតនៅវិមានអាកាសហើយ យើងបន្ដដើរជាមួយគ្នាទៅកាន់រាជដំណាក់នៅកណ្ដាលរាជធានី ដែលគេច្រើនហៅថា City Palace។ យើងអាចនិយាយបានថា គ្រាន់តែឃើញជញ្ជាំងព័ទ្ធជុំវិញ ព្រះបរមរាជដំណាក់ យើងគិតថា អ្នកអាចថតរូបបាន10ប៉ុស្ដិ៍ប្លែកៗផ្សេងគ្នា។ លើសពីនេះទៅទៀតនៅទីនេះក៏មានលក្ខណៈប្លែកដាច់ពីគេផងដែរ។

    3.     ទ្វារ Patrika ទីតាំងទ្វារនេះ គឺស្ថិតនៅរង្វង់មូល  Jawahar គ្មាននរណាម្នាក់ចង់រំលងទីតាំងថតរូបមួយនេះ នោះទេ។ គ្រាន់តែថតរូបនៅចន្លោះទ្វារ ក៏រូបភាពផ្ដិតចេញមកស្អាតដែរ ចុះទម្រាំងតែអ្នកថតរូបអាជីពទៀត តើស្អាតដល់កម្រិតណា? អាចនិយាយបានថា ប្លង់ហ៊្សូម គឺលំដាប់ជាប់ចិត្តតែម្ដង។

    4. ហាង Café Palladioជឿជាក់ថា ដំណើរកម្សាន្ដ2-3កន្លែងមកនេះបានធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់អស់កម្លាំងបន្តិចហើយ អ៊ីចឹងគឺសមល្មមដល់ ពេលរកអីញ៉ាំបន្តិចហើយមែនទេ! ហាង Café Palladio ជាហាងកាហ្វេដែលមានឈ្មោះល្បីប្រចាំទីក្រុងតែម្ដង វាក៏មានបញ្ជីរាយមុខម្ហូបអាស៊ីសម្រាប់អ្នកជ្រើសរើស ឬបែបឥណ្ឌា និងបែបអ៊ីតាលីក៏មានជាច្រើនដែរ។ សម្រាប់អ្នកស្រឡាញ់សិល្បៈគំនូរ ទីនេះគឺស័ក្ដសមបំផុតសម្រាប់រូបអ្នក។

    5. ស្ថាបត្យកម្ម Amer Fort កន្លែងបន្ទាប់ដែលយើងចង់ណែនាំគឺ ស្ថាបត្យកម្មប៉មប្រាសាទ Amer យើងអាចនិយាយបានថា ប្រសាទនេះពិតជាប្រាសាទដ៏អស្ចារ្យណាស់នៅក្នុងប្រទេសឥណ្ឌា។ នៅប៉មខាងមុខមានបឹងមួយឈ្មោះថា Maota អាចឱ្យភ្ញៀវទេសចរថតរូបឆ្លុះក្នុងទឹកបឹងដ៏ថ្លាឈ្វង់ដូចកញ្ចក់បានទៀតផង។ ហើយជាពិសេសប្រសិនបើអ្នកមានជំនឿចង់បានលាភសំណាង នោះគេនឹងធ្វើការព្រលែងសត្វព្រាបឱ្យហោះ ដើម្បីរំដោះកម្មពារផងដែរ។

    6. Panna Meena Ka Kund Stepwellsវាគឺជាអាងស្តុកទឹកបុរាណមួយកន្លែង ដែលមានជណ្តើរជាច្រើនកាំចុះទៅស្រះទឹកខាងក្រោម។ ប្រសិនបើភ្ញៀវទេសចរចង់ថតរូបកម្សាន្ដនៅជណ្ដើរខាងក្រោមនោះ អ្នកត្រូវបង់លុយឱ្យមន្ត្រីអភិរក្សចំនួន100 រូពី ជាតម្លៃសម្រាប់មនុស្សម្នាក់។

    7. ប្រាសាទ Srijagat Siromanijiនៅក្បែរអាងទឹកបុរាណនោះគឺមានប្រាសាទមួយឈ្មោះថា Srijagat Siromaniji ជាប្រាសាទមានវ័យចំណាស់បំផុត។ ឡារ៉ែន ចង់ណែនាំឱ្យអ្នកឡើងទៅថតរូបនៅក្នុងប្រាសាទនោះ ព្រោះវាមានក្បាច់រចនាយ៉ាងវិចិត្របំផុត ដែលបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណរបស់ប្រទេសឥណ្ឌា។

    8. កំផែងយាមមហានគរ Nahargarh កំផែងនេះមានទីតាំងស្ថិតនៅលើភ្នំ Aravalli បើភ្ញៀវទេសចរឡើងទៅដល់ គឺអាចគយគន់ទេសភាពនៃក្រុងទាំងមូលតែម្ដង។ បើឡើងនៅពេលថ្ងៃ វារៀងក្ដៅបន្ដិច ដូច្នេះអ្នកអាចឡើងកំផែងនេះនៅពេលរសៀល ថ្ងៃរៀបលិច គឺពិតជាពេលវេលាសមរម្យបំផុត។

    9. ព្រះរាជដំណាក់កណ្ដាលទឹក Jal Mahalយើងអាចនិយាយបានថា វាពិតជាចម្លែក និងមានតម្លៃខ្លាំងណាស់ ព្រោះថាតាមផ្លូវចុះពីកំផែង Nahargarh យើងនឹងមើលឃើញព្រះរាជដំណាក់កណ្ដាលទឹក Jal Mahal ដែលគេសង់នៅកណ្ដាលទន្លេតែម្ដង។ ទិដ្ឋភាពនៃវិមាននៅកណ្តាលទឹកនេះ ធ្វើឱ្យយើងនឹកគិតថា ប្រាសាទនេះអាចនឹងលិចទឹក នៅពេលទឹកឡើងខ្លាំង។ តែជាក់ស្ដែង នីវូទឹកគឺកាន់តែធ្វើឱ្យគ្រឹះរបស់ប្រាសាទមានភាពជាប់មាំបានរាប់ពាន់ឆ្នាំទៅវិញទេ។

    10. Old Townមកទីក្រុងនេះមិនគួររំលងក្នុងការដើរទស្សនាទីក្រុងវ័យចំណាស់ ថតរូបស្អាត និងដំណើរស្វែងរកអគារបុរាណពណ៌ខៀវនោះទេ។ សូមបង្ហើបប្រាប់បន្ដិចថា មិនត្រឹមតែជាអគារមានសោភ័ណ្ឌភាពស្អាតនោះទេ ទីក្រុងចាស់នេះថែមទាំងមានអាកាសធាតុមនោរម្យទៀតផង ត្រឹម10-18 អង្សារតែប៉ុណ្ណោះ អាចនិយាយបានថា ញើសគ្មានផ្លូវហូរចេញពីខ្លួនយើងបាននោះទេ គឺត្រជាក់ស្រួលតែម្ដង។

    11. Toorji Ka Jhalraប្រសិនបើអ្នកជាអ្នកគាំទ្ររឿង Ben10 ច្បាស់ជាស្គាល់ទីតាំងកន្លែងនេះជាក់ជាមិនខាន។ ទីនេះត្រូវបានក្លាយជាទីតាំងពេញនិយមក្នុងការថតខ្សែភាពយន្ដខ្នាតធំ និងភាពយន្ដបែបដំណើរផ្សងព្រេង ព្រោះថា ស្ថានីយទេសចរណ៍មួយនេះមានចំនុចពិសេសត្រង់ថា ជណ្ដើររាប់ម៉ឺនកាំដែលអ្នកបានឃើញដូចក្នុងរូបនោះ មិនត្រូវបានអនុញ្ញាតិឱ្យគិតកំរៃពីភ្ញៀវទេសចរឡើយ និងអាចហែលទឹកលេងកម្សាន្ដនៅអាងខាងក្រោមបានថែមទៀតផង។

    12. វិហារ TAJ MAHALនៅពេលដែលអ្នកដើរចូលទៅក្នុងវិហារ TAJ MAHAL ដំបូង ប្រម៉ាណនៅវេលាម៉ោង06 និង 30នាទីព្រឹក នោះអ្នកនឹងបានឃើញរូបភាពដ៏ស្រស់ស្អាតនៃវិហារនេះបានផុសឡើង ប្រកបដោយបរិយាកាសត្រជាក់ក្នុងកម្រិត 7អង្សា គួរឱ្យដក់ចិត្តជាខ្លាំង។ នៅពេលដែលអ្នកបានឃើញវិហារ TAJ MAHAL ហ៊ុមព័ទ្ធដោយផ្សែងអ័ព្ទ នោះអ្នកនឹងឈរនៅស្ងៀមទ្រឹងសម្លឹងមើលទៅកាន់វិហារ ហើយគិតក្នុងចិត្តថា នេះជាឋានសួគ៌ប​មែនទែ!៕

  • នៅ Magnificent Splendour ទីក្រុងភ្នំពេញ សូមអបអរសាទរចំពោះការលក់ចេញនូវកំណត់ត្រានៃគម្រោងប្លង់ដំបូង រាត្រីវីអាយភីរបស់មេស៊ុងចាប់ផ្តើមការលក់គម្រោងប្លង់ទី2 ភ្លាមៗ

    នៅ Magnificent Splendour ទីក្រុងភ្នំពេញ សូមអបអរសាទរចំពោះការលក់ចេញនូវកំណត់ត្រានៃគម្រោងប្លង់ដំបូង រាត្រីវីអាយភីរបស់មេស៊ុងចាប់ផ្តើមការលក់គម្រោងប្លង់ទី2 ភ្លាមៗ

    នៅក្នុងរាជធានីភ្នំពេញ​​ MESONG បានក្លាយជាប្រធានបទក្តៅគគុកនាពេលបច្ចុប្បន្ននេះ ដោយសារតែការលក់ដាច់អស់ចំនួនឯកតាក្នុងគម្រោងប្លង់ដំបូង​ ដែលនាំឱ្យមានការជាវលើសកំណត់នៅក្នុងព្រឹត្តិការណ៍ រាត្រីVIP រយៈពេល​ 2រាត្រីរបស់ខ្លួន ដែលធ្វើឱ្យមានការចាប់ផ្តើមលក់សម្រាប់ក្រុមគម្រោងទី2 នៅចុងសប្តាហ៍មុន។ ភាពលេចធ្លោ នៃការច្នៃប្រឌិតនិងគុណភាពនេះពិតជានឹងនាំឱ្យមានជីវិតមានគោលដៅ ហើយវានឹងជាដង្ហើមនៃឱកាស ក៏ដូចជានាំមកនូវសំណាងល្អផងដែរ។

    តំណាងផ្នែកលក់កំពុងធ្វើការណែនាំអំពីលក្ខណៈរបស់ MESONG ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន។

    ភ្ញៀវVIP ដែលមានកិត្យានុភាពជិត 200នាក់ រួមមានទាំងមន្រ្តីរដ្ឋាភិបាល តារាល្បីៗ និងអ្នកជំនួយការកម្រិតខ្ពស់ពីបរទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយជោគជ័យ ហើយបានក្លាយជាអ្នកដំបូងគេនៅក្នុងទីក្រុងដែលអាចជ្រើសរើសបន្ទប់មេស៊ុងដែលពួកគេពេញចិត្ត។​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរីករាយនឹងពេលវេលាដ៏អស្ចារ្យរបស់ឯកឧត្ដមនៅក្នុងព្រឹត្តិការណ៍នោះ ហើយឯកឧត្ដមបានមានប្រសាសន៍ថា៖ “ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរចនាដ៏ប្រណីត ហើយជាពិសេសលើគំនិតរបស់ពួកគេអំពី Sky Clubhouse ដែលបំពាក់យ៉ាងល្អដែលមានទីតាំងស្ថិតនៅលើអគារជាន់ទី​71”។

    មេស៊ុងហ្គ្រេនជា សាលមូលដ្ឋានសម្រាប់សមាជិកផ្តាច់មុខ ដែលមានដូចជា Barដ៏មានកិត្យានុភាព រោងល្ខោនខ្នាតតូច បន្ទប់ Snooker បន្ទប់វាយកូនហ្គោល ទេសភាពបែប Panoramic និងកន្លែងទទួលភ្ញៀវអាជីវកម្មផ្តាច់មុខ។

    ការសម្តែងតន្រ្តីផ្ទាល់នៅក្នុងកម្មវិធីនៅការិយាល័យលក់មេស៊ុង
    សូហ្វីតែលភ្នំពេញជាអ្នកផ្តល់សេវាកម្មអាហារសម្រាប់រាត្រីវីអាយភីទាំង 2រាត្រី

    (ខាងឆ្វេង) លោក Samson ជាអតិថិជនម្នាក់ក្នុងចំណោមអ្នកទិញ MESONG មកពីហុងកុងមានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលលោកបានទិញផ្ទះថ្ងៃឈប់សម្រាកជូនភរិយាដោយជោគជ័យ។ (ខាងស្តាំ) លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បានបង្ហាញនូវវត្ថុអនុស្សាវរីយ៍ពិសេសសម្រាប់គាត់។

    (ព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទាញប្រជាជនកម្ពុជាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកដ៏សំខាន់នៃអ្នកទិញមកពីបណ្តាប្រទេសអាស៊ីផងដែរ។ ពួកគេទាំងអស់រំភើបក្នុងការជ្រើសរើសបន្ទប់ដែលពួកគេចង់បានបំផុតនៅ​ MESONG) ។

    (ព្រឹត្តិការណ៍នេះ មិនត្រឹមតែទាក់ទាញប្រជាជនកម្ពុជាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកដ៏សំខាន់នៃអ្នកទិញមកពីបណ្តាប្រទេសអាស៊ីផងដែរ។ ពួកគេទាំងអស់រំភើបក្នុងការជ្រើសរើសបន្ទប់ដែលពួកគេចង់បានបំផុតនៅ​ MESONG) ។

    បន្ទប់ភាគច្រើននៃ MESONG មានយ៉រ ២៧០º ដែលអាចចាប់យកទេសភាពទឹកទន្លេមុខបីដ៏អស្ចារ្យ

    “MESONG ផ្តល់ជូននូវបន្ទប់ជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់ក្រុមអតិថិជនផ្សេងៗគ្នា។ ជាមួយនឹងការផ្តល់ជូននូវគុណភាពកម្រិត និងរចនាប័ទ្មដែលល្អបំផុត យើងឃើញថា តម្រូវការខុនដូប្រណីតលំដាប់ខ្ពស់កំពុងកើនឡើងនៅក្នុងទីផ្សារ ហើយយើងរំពឹងថានឹងដំឡើងថ្លៃនៅយូនីតបន្ទាប់ទៀត។”​ លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន WONDER DEVELOPMENT បាននិយាយក្នុងការបញ្ចប់ព្រឹត្តិការណ៍នេះ៕

  • លីកកំពូលកម្ពុជា ប្រជុំបន្ទាន់ រឿងរំកិលកាលវិភាគ

    លីកកំពូលកម្ពុជា ប្រជុំបន្ទាន់ រឿងរំកិលកាលវិភាគ

    កាលពីម្សិលមិញនេះ មានករណីកីឡាករបាល់បោះ របស់ក្លិបបាល់បោះដែលជាភាគហ៊ុនរបស់ក្លិប Real Madrid ម្នាក់មានផ្ទុកវីរុស COVID-19។

    អ្វីដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្លិបបាល់ទាត់ Real Madrid នោះ គឺដោយសារតែកីឡាករបាល់បោះនោះ បានស្នាក់នៅក្នុងអគាររួមជាមួយនឹងកីឡាករបាល់ទាត់របស់ក្លិប Real Madrid ដែលជាអគារសម្រាប់កីឡាករទាំងអស់របស់ក្លិបនេះ។

    មកទល់នឹងពេលនេះ កីឡាករទាំងអស់របស់ Real Madrid ដែលបានស្នាក់នៅអគារនោះទាំងអស់ ត្រូវបានគេដាក់ញែកឱ្យនៅដាច់ដោយឡែកពីគេ និងមានការធ្វើតេស្តរក COVID-19 នេះជាប្រចាំផងដែរ៕

  • លីកកំពូលកម្ពុជា ប្រជុំបន្ទាន់ រឿងរំកិលកាលវិភាគ

    លីកកំពូលកម្ពុជា ប្រជុំបន្ទាន់ រឿងរំកិលកាលវិភាគ

    កាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2020 មានការប្រជុំជាបន្តបន្ទាប់មួយរវាងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា និងតំណាងក្លិបទាំង13 នៃលីកកំពូលកម្ពុជា អំពីលទ្ធភាពក្នុងការផ្លាស់ប្តូរកាលវិភាគ ដោយសារការរាតត្បាតនៃវីរុស COVID-19។

    ជាលទ្ធផលពីកិច្ចប្រជុំដ៏សំខាន់នេះ គណៈកម្មការបានឯកភាព និងសម្រេចថា ដំណើរការប្រកួត និងកាលវិភាគ MCL នឹងរក្សាទុកនៅដដែលតាមធម្មតា ដូចដែលបានដាក់ចេញ ទោះបីគ្មានការប្រកួតជម្រុះ FIFA World Cup 2020 របស់ក្រុមជម្រើសជាតិកម្ពុជា អំឡុង FIFA’s Day ចុងខែមីនានេះក៏ដោយ។

    គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ លីកកំពូលប្រទេសជាច្រើននៅអាស៊ី និងអឺរ៉ុប កំពុងតែរងការគំរាមកំហែងពីវីរុស COVID-19​ និងបានផ្អាកការប្រកួតផងដែរ ដែលធ្វើឱ្យ FIFA សម្រេចលើកពេលវេលាប្រកួតពានរង្វាន់នានារបស់ខ្លូនជាច្រើន៕

  • មន្ត្រីរាជការ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​អាមេរិក អឺរ៉ុប និង អ៊ី​រ៉​ង់ ត្រូវ​ដាក់​ដាច់​ដោយឡែក​រយៈពេល​14​ថ្ងៃ

    មន្ត្រីរាជការ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​អាមេរិក អឺរ៉ុប និង អ៊ី​រ៉​ង់ ត្រូវ​ដាក់​ដាច់​ដោយឡែក​រយៈពេល​14​ថ្ងៃ

    សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​15 ខែមីនា​នេះ​យ៉ាង​ដូច្នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​19 ដោយ​ក្នុង​នោះ​ហាម និង​ថា មន្ត្រីរាជការ និង​ពលរដ្ឋ​ខ្មែរ​ដែល​មក​អឺរ៉ុ​ប អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ ត្រូវ​ដាក់​ដាច់​ដោយឡែក​រយៈ​14ថ្ងៃ ។

  • (EAT WITH BEE / D.R. / MANITH) ដែលជាម្ចាស់ជ័យលាភីនៃកម្មវិធី CAMBODIAN NET IDOL រដូវកាលទី 2 ជាមួយនឹងទឹកប្រាក់ចំនួន សរុប 20.000 ដុល្លារ ដោយមាន ទឹកប្រាក់សុទ្ធ កុងត្រា និង រង្វាន់ជាច្រើន!​

    (EAT WITH BEE / D.R. / MANITH) ដែលជាម្ចាស់ជ័យលាភីនៃកម្មវិធី CAMBODIAN NET IDOL រដូវកាលទី 2 ជាមួយនឹងទឹកប្រាក់ចំនួន សរុប 20.000 ដុល្លារ ដោយមាន ទឹកប្រាក់សុទ្ធ កុងត្រា និង រង្វាន់ជាច្រើន!​

    ភ្នំពេញ 14 ធ្នូ 2020 – កម្មវិធី Cambodian Net Idol រដូវកាលទី 2 ដែលបានបានរៀបចំដោយ Yes 018 បានរកឃើញម្ចាស់ជ័យលាភីហើយនោះគឺ (EAT WITH BEE / D.R. / MANITH) ដែលជាអ្នកទទួលជ័យជម្នះដោយមាន (EAT WITH BEE / D.R. / MANITH) និង (EAT WITH BEE / D.R. / MANITH) ដែលជាអ្នកទទួលបានលេខ ២ និងអ្នកលេខ ៣ ។ បន្ទាប់ពីឆ្លងកាត់វិញ្ញាសារប្រកួតទាំង ៩ វគ្គកន្លងមក និងមានចំនួនអ្នកទស្សនាជិត XXX រាប់លានលាននាក់ ដែលបានចូលទៅកាន់គេហទំព័រផ្លូវការហ្វេសប៊ុក Yes018 ជារៀងរាល់សប្តាហ៍។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយដែលបានធ្វើនៅឯភោជនីយដ្ឋាន Hard Rock Cafe ភ្នំពេញ ត្រូវបានចូលរួមដោយអ្នកគាំទ្រកម្មវិធីនេះ ព្រមទាំងម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីគឺ Yes018 និងអ្នកចូលរួមគាំទ្រឧបត្ថម្ភកម្មវិធីផ្សេងៗទៀត និង ជាពិសេស គឺ ក្រុមហ៊ុន Cake Experiential ដែលជាអ្នកបង្កើតកម្មវិធីនេះឡើង។

    លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential បានមានប្រសាសន៍ថា

    “ ពួកយើងពិតជាមានមោទនភាពចំពោះបេក្ខជន បេក្ខនារី ទាំងអស់ដែលបានចូលរួមកម្មវិធី Cambodian Net Idol រដូវកាលទី 2 នេះខ្លាំងណាស់ ដោយពួកគេទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេក្នុងការបំពេញវិញ្ញាសារតាមវគ្គនិមួយៗហើយពិសេសគឺបេក្ខភាពចុងក្រោយទាំង ៣ រូបរបស់យើង ដែលបានយកឈ្នះគ្រប់ឧបសគ្គដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ពួកយើងជឿជាក់ថាពួកគេនឹងបន្តគោលបំណងរបស់ CNI ដែលបង្កើតឡើងក្នុងគោលបំណងជាវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងអស់នៅទីនោះ ។ ”

    លោក Jeck Tan ដែលអញ្ជើញមកពី Yes018 ក៏បានបន្ថែមថា“ យើងពិតជាមានភាពរំភើបណាស់ជាមួយនឹងលទ្ធផលនៃកម្មវិធីនេះហើយក៏បានផ្តល់មកឱ្យយើងនូវសញ្ញានៃការគាំទ្រ Net Idol និងការបង្កើតមាតិកាសម្រាប់ការជំរុញគម្រោងផែនការអាជីវកម្មរបស់យើងនាពេលអនាគត។ ជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីពីវគ្គមួយទៅវគ្គមួយ ជាពិសេសចំពោះវគ្គ ការលេងហ្គេមជាមួយប្រព័ន្ធ 5G Gaming ដែលរហូតមកដល់ពេលនេះទទួលបានការចូលទស្សនាជាង 1.8 លាននាក់ ហើយនេះក៏បានចូលរួមលើកកម្ពស់ក្នុងការយល់ដឹងអំពីអ្វីទៅជាប្រព័ន្ធ 5G និងវិធីដែលប្រព័ន្ធនេះអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ” ។

    ក្នុងនោះផងដែរពិធីករនៃកម្មវិធីនេះ គឺកញ្ញា សារីតា ដែលជាពិធីករតាំងពី ដើមកម្មវិធីរហូតដល់​ពេលបញ្ចប់ នឹងការសង្ខេបដំណើរនៃបេក្ខភាពទាំងអស់ហើយបន្ទាប់មកក៏មានគណៈកម្មការ របស់យើងដូចជា កញ្ញា កុសុម៉ា កញ្ញា Nikki Nikki និង លោកសម្បត្តិ ដែលបានចែករំលែកពីបទពិសោធន៍របស់ពួកគេជាមួយបេក្ខភាពទាំងអស់ក្នងការសម្តែងនិងបំពេញតួនាទីជាអ្នកណែនាំបេក្ខភាពទាំងអស់ តាមរយៈវិញ្ញាសារប្រកួតប្រចាំសប្តាហ៍និងជួយផ្តល់ដំបូងន្មាន និងបទពិសោធន៍ល្អៗ ដល់ពួកគេឱ្យរីកចម្រើនកាន់តែប្រសើរឡើងក្នុងការបង្កើតមាតិកា ការទទួលបានអ្នកគាំទ្រ និងការបង្កើតបុគ្គលិកលក្ខណៈមួយតាមប្រព័ន្ធអ៊ីនធើណែត។

    បេក្ខភាពចុងក្រោយទាំង ៣ រូបដែលទទួលបានការគាំទ្រច្រើនជាងគេ គឺ Eat With Bee ដែលធ្វើ វិឌីអូ Food Blogger D.R. ដែលធ្វើ វិឌីអូ Dancer និង Manith ដែលធ្វើវីឌីអូជា Sweetie Brio ក្នុងនោះផងដែរ យើងក៏មានអ្នករចនាម៉ូដ របស់យើងគឺ កញ្ញា Sorkbuoy ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ពួកគេទាំង បីរូប ។ ពួកគេម្នាក់ៗនឹងបង្ហាញវិញ្ញាសាចុងក្រោយដែលពួកគេបានធ្វើតាមរយៈការធ្វើវិឌីអូ Vlog ដែលពួកគេបានផលិតឡើង ក្នុងរយៈមិនដល់មួយសប្តាហ៍សម្រាប់បង្ហាញក្នុងរយៈតែមួយថ្ងៃដើម្បីក្លាយជា Cambodian Net Idol បន្ទាប់ សម្រាប់ រដូវកាលទី 2 ។

    មិនត្រឹមតែប៉ុណ្ណោះក៏មាន Net Idols របស់យើងដែលបានវិលត្រលប់មកវិញដើម្បីបង្ហាញទេពកោសល្យរបស់ពួកគាត់នៅលើឆាកដោយមាន កញ្ញា BlinkBleh និង Konjruk ជាមួយនឹងការសម្តែងចម្រៀង និងក្បាច់រាំ។ អ្នកគាំទ្រដែលចូលរួមទស្សនាក៏បានលេងហ្គេមសប្បាយ ៗ នៅលើឆាកដោយផ្អែកទៅលើប្រធានបទ Yes018 លឿនកប់ នឹងបានឈ្នះរង្វាន់ជាច្រើន ។

    បេក្ខភាពដ៏ពូកែ ទាំង 3 និងទទួលបានប្រាក់រង្វាន់សរុបចំនួន 35,000 ដុល្លារដោយការចុះកុងត្រា 1 ឆ្នាំជាមួយ ក្រុមហ៊ុន Machha talent agency ទទួលបានទូរស័ព្ទចល័តពីក្រុមហ៊ុន Xiaomi និងគម្រោងទូរស័ព្ទចល័តគ្មានដែនកំណត់ 1 ឆ្នាំពី Yes018 ។

    សម្រាប់រដូវកាលទី 2 នេះ អ្នករៀបចំកម្មវិធីនិងគណៈកម្មការ បានសម្តែងក្តីសង្ឃឹមថានឹងមានកម្មវិធី Cambodian Net Idol រដូវកាល បន្តបន្ទាប់ទៀត សម្រាប់ផ្តល់ឱ្យអ្នកដែលចូលចិត្តប្រើប្រាស់អ៊ិនធឺរណែតវ័យក្មេងកម្ពុជាសម្រេចក្តីសុបិនរបស់ពួកគេ។

    ប្រសិនបើអ្នកខកខានមិនបានទស្សនាវគ្គមុន ៗ នៃកម្មវិធី Cambodian Net Idol រដូវកាលទី ២ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Yes018 នៅ www.facebook.com/yes.com.kh ឬក៏ទស្សនា ឆានែល Youtube របស់យើងក៏បាន ។

  • ទីបំផុតក្រសួងអប់រំប្រកាសព័ត៌មានផ្លូវការសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន ទាំងសាលារដ្ឋ និងឯកជននៅភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃនេះតទៅ

    ទីបំផុតក្រសួងអប់រំប្រកាសព័ត៌មានផ្លូវការសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន ទាំងសាលារដ្ឋ និងឯកជននៅភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃនេះតទៅ

    នៅមុននេះបន្ថិចក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

    ក្រសួងអប់រំសូមបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។

    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបដូចតទៅ៖

  • ដោយសារ​បង្កង កំពុងមាន​តម្រូវការ​ខ្ពស់ និង​បាន​ថ្លៃ អ្នកជំនាញ​ខាង​ចិញ្ចឹម​បង្កង​នៅ​ខេត្តបាត់ដំបង កំពុង​ស្វែងរក​ដៃគូ​សហការ

    ដោយសារ​បង្កង កំពុងមាន​តម្រូវការ​ខ្ពស់ និង​បាន​ថ្លៃ អ្នកជំនាញ​ខាង​ចិញ្ចឹម​បង្កង​នៅ​ខេត្តបាត់ដំបង កំពុង​ស្វែងរក​ដៃគូ​សហការ

    បច្ចុប្បន្ន របរ​ចិញ្ចឹម​បង្កង គឺជា​មុខរបរ​មួយ​ដែល​កំពុងមាន​តម្រូវការ​ក្នុង​ទីផ្សា​យ៉ាងខ្លាំង​នៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​យើង​ផងដែរ នេះ​ក៏​ដោយសារតែ​កំណើន​អ្នក​បរិភោគ​បង្កង និង​កំណើន​ទីផ្សារ​បង្កង​ក្នុងស្រុក​កំពុងមាន​សម្ទុះ​ខ្លាំង​ជាងឆ្នាំមុន។

    ហេតុ​ដូច្នេះហើយ ទើប​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​មួយរូប​នៅ​ខេត្តបាត់ដំបង បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ ពាណិជ្ជ​ឱ្យដឹងថា សព្វថ្ងៃ​គាត់​កំពុង​ផ្ដោត​ខ្លាំង​ទៅលើ​របរ​ចិញ្ចឹម​បង្កង​មួយ​នេះ(ចិញ្ចឹម​ភ្ញាស់​យក​កូន) ដោយសារ​មើលឃើញថា ទីផ្សារ​បង្កង​នាពេល​បច្ចុប្បន្ន គឺមាន​ភាព​ធំ​ទូលាយ ហើយ​តម្រូវការ​ក៏មាន​ទំហំ​ធំ ខណៈ​ការផលិត​ក៏​ពុំ​សូវ​មាន​ច្រើន​ផង​នោះ បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់យក​របរ​មួយ​នេះ​តែម្ដង។

    លោក តាំង លាង​ឆាយ ដែលមាន​វ័យ​ទើបតែ 23ឆ្នាំ​បាន​ប្រាប់​ឱ្យដឹងថា៖“ខ្ញុំ​ជា​សហគ្រិន​ចិញ្ចឹម​បង្កង​មួយរូប ដែលមាន​ទៅ​លំនៅ​នៅ​ទី​រួម​ខេត្តបាត់ដំបង សព្វថ្ងៃនេះ​ខ្ញុំ​កំពុងតែ​ស្វែងរក​អ្នក​ដែល​ចង់​រៀន​ជំនាញ​ចិញ្ចឹម​បង្កង(សម្រាប់​មួយ​ចេះ)ដោយ​មិន​ចំណាយ​ប្រាក់​សម្បី​តែ 1កាក់​ឡើយ។តែ​លក្ខខណ្ឌ គឺ​តម្រូវឱ្យ​អ្នក​ចង់​រៀន ឬ​ចង់​ចេះ​ជំនាញ​នេះ ត្រូវតែ​មក​ទាក់ទង​ដោយ​ខ្លួនឯង​ជាមួយ​ខ្ញុំ​ផ្ទាល់ ដើម្បី​ដឹងថា ពេលវេលា​ណា​ដែល​អាច​នឹង​រៀន​បាន ព្រោះ​ខ្ញុំ​ក៏​មានការ​មមាញឹក​ក្នុង​មុខរបរ​ដែរ”។

    លោក​បាន​បន្តថា មូលហេតុ គឺ​ដោយសារ​លោក​ចង់ឱ្យ​កូន​ខ្មែរ​មាននៅ​មុខរបរ​ច្បាស់លាស់ និង​មាន​ប្រាក់ចំណូល​កាន់តែច្រើន ឧទាហរណ៍​ដូចជា​សព្វថ្ងៃនេះ កំណើន​អ្នក​បរិភោគ​បង្កង កំណើន​ភោជនីយដ្ឋាន និង​កំណើន​ទីផ្សារ​បង្កង​ក្នុងស្រុក កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​ជាងឆ្នាំមុនៗ ជា​មូលហេតុ​ធ្វើឱ្យ​តម្លៃ​បង្កង កាន់តែ​ឡើងថ្លៃ​ខ្លាំង ពី 1ថ្ងៃ​ទៅ 1ថ្ងៃ។

    លោក តាំង លាង​ឆាយ បាន​បញ្ជាក់ថា៖“ខ្ញុំ​មាន​គោលការណ៍​មួយ គឺ​ចង់ឱ្យមាន​ផលិតផល ទាំង​ពូជទាំង​សាច់ ដើម្បី​អាច​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​យើង។ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​នេះ យើង​ធ្វើ​មិនទាន់បាន​បង្កង​សាច់​សម្រាប់​ចូល​ភោជនីយដ្ឋាន និង​ផ្គត់ផ្គង់​តាម​សណ្ឋាគារធំៗមិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារ​ការផ្គត់ផ្គង់​ពូជ​មិនទាន់​គ្រប់​តម្រូវការ”។

    លោក​បាន​បញ្ជាក់ដែរថា បញ្ហា​ផ្គត់ផ្គង់​បង្កង​សាច់​មិនទាន់បាន ដោយសារតែ​វា​មិនទាន់​ទទួលបាន​ផល។ បង្កង​សាច់ ទទួលបាន​ផល​តិចតួចស្តួចស្តើង ដែល​មិនទាន់​អាច​គណនា​បាន​នៅឡើយ​ព្រោះ​យើង​កំពុង​ផលិត​ពូជ និង​មេ​បន្ថែម ដើម្បី​បំពេញ​សេចក្តីត្រូវការ​ចាំបាច់ និង​ដើម្បី​ចែកចាយ​ទៅតាម​កន្លែង និង​ខេត្ត​មួយចំនួន។ ម្យ៉ាង ក៏​ដោយសារតែ​តម្រូវ​ការកូន និង​មេ​បង្កង វា​មាន​ខ្ពស់។ យើង​សម្រុក​ពង្រីក​ការចិញ្ចឹម​ពូជ តាម​តម្រូវការ​អ្នក​ចង់បាន​មេ និង​ពូជ​ទៅ​ចិញ្ចឹម​សិន។

    លោក លាង​ឆាយ ក៏បាន​អះអាង​ដែរ​ថា៖“ប៉ុន្តែ​ខ្ញុំ​មិនឱ្យ​អ្នកត្រូវការ​សាច់​បង្កង និង​ទីផ្សារ​អស់សង្ឃឹម​នោះទេ ព្រោះ​រយៈពេល 2ខែ​ទៀត ទិន្នផល​បង្កង​សាច់ និង​ដែល​អាច​ប្រមូលបាន​នោះ នឹងមាន​វត្តមាន​លក់​នៅលើ​ទីផ្សារ​ហើយ។ ទីផ្សារ​ឃើញ​មាន​តម្រូវការ អ្នក​ចង់​ចិញ្ចឹម​ក៏មាន​ការកើនឡើង​ដែរ​ពី 1ថ្ងៃ​ទៅ 1ថ្ងៃ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន ព្រោះ​វា​ជា​វារីវប្បកម្ម​ប្រភេទ​ថ្មី ប៉ុន្តែ​វា​មានការ​លំបាក​ខ្លាំង​ដែរ ប្រសិនបើ​យើង​មិន​បំពេញ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការចិញ្ចឹម​ទេនោះ”។

    លោក​ក៏បាន​អះអាង​ទៀត​ដែរ​ថា៖“ដូច្នេះ​ទីផ្សារ​វា​មិន​ខ្វះ​ឡើយ ហើយ​ប្រសិនបើ​កសិករ​ដែល​បាន​ប្រក​បរបរ​ចិញ្ចឹម​បង្កង​លក់​នេះហើយ គឺអាច​សម្ងំ​កើប​ប្រាក់ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង 1ឆ្នាំៗ ពី​របរ​មួយ​នេះ​ជាមិនខាន”។

    សូមជម្រាបថា កសិដ្ឋាន​ចិញ្ចឹម​បង្កង​នៅ​ស្រុក​បាត់ដំបង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ13មករា ឃុំ​ព្រែក​ព្រះស្តេច ស្រុក​បាត់ដំបង ខេត្ដ​បាត់ដំបង​នេះ ក៏​បាននិងកំពុង​ប្រកាស​ស្វែងរក​ដៃគូ​សហការ​ក្នុងការ​ចិញ្ចឹម​បង្កង​ដែរ ដោយ​លោក​នឹង​ផ្ដល់​ពូជ​បង្កង រួមជាមួយ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​ដូចគ្នា​ផងដែរ ដោយ​លោក​មាន 2-3ទីតាំង​ឯណោះ។ កសិដ្ឋាន​នេះ ចាប់ផ្ដើម​ដំណើរការបាន​ប្រមាណ​ជិត 1ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​មាន​ស្រះ​សម្រាប់​ចិញ្ចឹម និង​អាង​ភ្ញាស់​កូន​បង្កង​ចំនួន 50អាង(ក្នុង1អាង​មាន​ទំហំ 4.5×5ម៉ែត្រ)។ ចំណែក​បង្កង​ដែល​ចិញ្ចឹម​យក​សាច់ គឺ​លោក​មាន​ផ្ទៃដី​ប្រមាណ​ចំនួន 10ហិកតា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លាង​ឆាយ។

    លោក តាំង លាង​ឆាយ បានបញ្ជាក់​បន្ថែមថា នៅក្នុង​ការចាប់ផ្តើមរ​បរ​មួយ​នេះ​បែប​អាជីវកម្ម​ខ្នាតតូច​ដំបូង អ្នក​អាច​ចាប់ផ្តើម​ដើមទុន​ប្រមាណ​ជា 2ពាន់​ដុល្លារ​សម្រាប់​ការចំណាយ​ទៅលើ​ស្រះ​ទឹក និង​ការទិញ​ពូជ ឬ​ការទិញ​កូន​បង្កង​មក​ចិញ្ចឹម ដោយ​អ្នក​ក៏​អាច​ចិញ្ចឹម​នៅក្នុង​អាង​ក៏បាន ហើយ​អ្នក​ក៏​មិនចាំបាច់​ទៅ​ទិញ​ចំណី​ពី​គេ​មកឱ្យ​បង្កង​ស៊ី​ដែរ ដែល​យើង​អា​ចរក​ចំណី​ឱ្យ​វា​បាន​យ៉ាង​ងាយ។ ហើយ​សម្រាប់​ការបង្ហាត់​ជំនាញ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​ដោយ​មិន​គិតលុយ​នេះ គឺមាន​ទីតាំងនៅ​ទឹកដី​ខេត្តបាត់ដំបង។

    លោក​បានបញ្ជាក់​បន្ថែម​ថា៖“អ្វីដែល​ពិសេស​សម្រាប់​បងប្អូន​ប្រជាកសិករ​ខ្មែរ​ដែល​ចង់​ចិញ្ចឹម​បង្កង ខ្ញុំ​នឹង​ផ្ដល់​បច្ចេកទេស​ជាក់ស្តែង ក៏ដូចជា​ពូជ​ក្នុងការ​ចិញ្ចឹម​ផងដែរ ព្រោះ​នៅ​កសិដ្ឋាន​ខ្ញុំ​មាន​ស្រះ​ចិញ្ចឹម​បង្កង​យក​សាច់ ប្រភេទ​អាង​ភ្ញាស់ និង​មាន​ឧបករណ៍​វាស់​ទឹក ប្រភពទឹក​ដើម្បីឱ្យ​អ្នករៀន​បាន​មើលឃើញ​ផ្ទាល់​តែម្តង។ ព្រោះ​បើ​យើង​ចិញ្ចឹម​យក​សាច់ វា​ត្រូវការ​ទីតាំង​ធំ ព្រោះ​ក្នុង 1ម៉ែត្រការ៉េ​ដាក់​បាន​បង្កង​តែ 10ក្បាល​ទេ។ តែបើ​ផលិត​កូន​បង្កង​សម្រាប់​លក់​វិញ ក្នុង 1ម៉ែត្រការ៉េ​ដាក់​បាន​ជិត 100ក្បាល”។

    ដោយឡែក លោក តាំង លាង​ឆាយ ដែលជា​ម្ចាស់​កសិដ្ឋាន​បង្កង បានបញ្ជាក់​ឱ្យដឹងទៀតថា៖“បងប្អូន​ដែល​ចង់​ទិញ​ពូជ​បង្កង​របស់ខ្ញុំ សម្រាប់​កូន​បង្កង 1គ្រាប់​ក្នុងតម្លៃ 2ពាន់​រៀល។ ដូច្នេះ​បើ​ខ្ញុំ​ផលិត 1ខែ​បាន 10,000កូន ខ្ញុំ​បាន​ចំណូល 5,000ដុល្លារ។ សម្រាប់​ពូជ​យកទៅ​បង្កាត់(ពូជ​មេ​ញី1ឈ្មោល1) 1គូ​តម្លៃ 10ដុល្លារ ដោយ​អ្នកខ្លះ​គាត់​ទិញ​មេ 50គូ ឬ100គូ តាម​លទ្ធភាព និង​តាម​ទំហំ​ទីតាំង ដែល​គាត់​បាន​ត្រៀម​ទុក។ ចំណែក​បង្កង​សាច់​ក្នុង 1គីឡូ​តម្លៃ 30 ទៅ 35ដុល្លារ​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ”។

    លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា៖“សម្រាប់​កូន​បង្កង​បច្ចុប្បន្ន ខ្ញុំ​ផលិត​លក់បាន 1ខែ 1ម៉ឺន​ក្បាល ឬ​ខែ​ខ្លះ 2ទៅ 3ម៉ឺន​ក្បាល គឺ​ក្នុង​ការផលិត​កូន​បង្កង​នេះយើង​ត្រូវ​ប្រើពេល 45ថ្ងៃ ឯ​ការចិញ្ចឹម​បង្កង​សាច់ ត្រូវ​ប្រើពេល 6ខែ ទើប​អាច​ចាប់​លក់បាន ព្រោះ​អាស្រ័យ​លើ​ស៊ីត​ណ្ហ​ភាព បើ​មាន​កម្ដៅ​ជិត 40អង្សា បង្កង​ឆាប់​ធំធាត់​បានល្អ ព្រោះ​វា​នឹង​ស៊ី​ចំណី​បានល្អ និង​បង្ក​កំណើត​លឿន តែបើ​មេឃ​ត្រជាក់ បង្កង​វា​ពុំ​សូវ​ស៊ី​ចំណី​ទេ ហើយ​ការបង្ក​កំណើត​ក៏មាន​លក្ខណៈ​យឺត​ដែរ”។

    លោក តាំង លាង​ឆាយ បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា គម្រោង​របស់លោក​នឹងមាន​ការពង្រីក​ទីតាំង​បន្ថែម ព្រោះ​បច្ចុប្បន្ន​តម្រូវការ​ទាំង​កូន ទាំង​សាច់មាន​ទីផ្សារ​កាន់តែ​កើនឡើង ហើយ​ខ្ញុំ​នឹងធ្វើ​ការផ្គត់ផ្គង់​បង្កង​នេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​បើ​លោកអ្នក​ចង់​ទិញ​បង្កង​សាច់ ឬ​កូន​បង្កង​យកទៅ​ចិញ្ចឹម ឬក៏​មានបំណង​ចង់​សហការ និង​ចាប់អារម្មណ៍​ការចិញ្ចឹម​បង្កង​ដូចខាងលើ​នេះ អាច​ទាក់​ជាមួយ​លោក​បាន៕

  • Digi និងបើកសម្ពោធទីស្នាក់ការលក់ថ្មី នៅពេលឆាប់ៗនេះ

    Digi និងបើកសម្ពោធទីស្នាក់ការលក់ថ្មី នៅពេលឆាប់ៗនេះ

    (ភ្នំពេញ)​៖ ទន្ទឹមនិងការទទួលបានភាពជោគជ័យលើវិស័យទូរគមនាគមន៍ ក្នុងការផ្តល់សេវាកម្មអ៊ីនធើណិត ទូរទស្សន៍ អស់រយៈពេល​ជាច្រើនឆ្នាំ​នៅកម្ពុជា។ Digi ដែលមានអតិថិជនកាន់តែកើនឡើងខ្លាំង បានប្រកាសពីការបើកសម្ពោធ​ការិយាល័យលក់ថ្មី ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជុះជុលនិងកែរលំអរួចរាល់ដើម្បីបំពេញតម្រូវការ សេវាកម្មថ្មីៗជាច្រើនទៀត ជូនអតិថិជនឲ្យកាន់តែប្រសើរឡើង។

    ក្នុងឪកាសការបើកសម្ពោធ​ការិយាល័យឌីជីថ្មីនេះផងដែរ ក្រុមហ៊ុនបានផ្តល់ជូននូវកាដូរពិសេសជាច្រើន៖

    -ទទួលបានប័ណ្ណបញ្ចុះតម្លៃចំនួន​២០ដុល្លាររាល់ការទិញកញ្ចប់សេវាកម្មអ៊ីនធើណិតណាមួយ។

    -អតិថិជន២០នាក់ដំបូងនិងទទួលបានកាដូយ៉ាងពិសេស។​

    -គ្រប់អតិថិជនទាំងអស់និងទទួលបានកាដូគ្រប់ៗគ្នា។​

    -អតិថិជនទាំងអស់អាចសាកល្បងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា(Smart Home)ដោយឥតគិតថ្លៃ។

    -កាដូអនុស្សាវរីយជាច្រើនទៀតមានផ្តល់ជូនអតិថិជនរយៈពេលមួយសប្តាហិ៍រាប់ចាប់ពីថ្ងៃសម្ពោធ ដាក់ឧ្យប្រើប្រាស់ជាផ្លូវការ ។

    -សម្រាប់អ្នកដែលចែករំលែកផុសស្ទើអំពីការបើកសម្ពោធផ្លូវការ របស់ឌីជី ហើយ Tag មិត្តភក្ត៥នាក់ រួចចែករំលែកក្នុងគណនីផ្ទាល់ខ្លួនជាសាធារណ និងទទួលបានកាដូ(The Secret gift) ម្នាក់មួយផងដែរ។

    Digi សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់រួមមាន អង្គការ ស្ថាប័ន មន្ទីរពេទ្យ ក្រសួង ក្រុមហ៊ុន សហគ្រាស បុរី ខុនដូ និងអតិថិជនតាមគេហដ្ឋានផ្សេងៗជាច្រើនទៀតដែលបានប្រើប្រាស់សេវាកម្មរបស់ Digi ។​

    Digi ប្តេជ្ញា​នឹងបន្តការពង្រឹងបណ្តាញ និងកែលម្អគុណភាព ព្រមទាំង​ពង្រីកសេវាកម្មបណ្តាញថ្មីៗឲ្យកាន់តែប្រសើរប្រកបដោយគុណភាពល្អ និងល្បឿនលឿន​បន្ថែមទៀត ក្នុងគោលដៅដើម្បីបម្រើអតិថិជនឧ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 098777555 / 078777555

    ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើងគឺ៖ www.digi.com.kh