Author: ធឿន មករា

  • អាថ៌កំបាំងជួយឱ្យស្បែកមុខសស្អាត

    អាថ៌កំបាំងជួយឱ្យស្បែកមុខសស្អាត

    មិនមាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​មុខស្រស់​ស្អាត​នោះទេ មិន​ថា​អ្នកនោះ​ស្ថិតក្នុង​វ័យក្មេង ចាស់ ប្រុស ឬ​ស្រី​នោះទេ ឱ្យតែ​មាន​គេ​សួរថា ចង់បាន​ស្បែក​មុខស្រស់​ស្អាត​ឬទេ? ពិតជា​ឆ្លើយថា​ចង់​គ្រប់​តែ​គ្នា​ហ្នឹង។ បើ​ដូច្នេះ​មែន សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បីឱ្យ​អ្នកទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណងប្រាថ្នា។

    ស្បែក​ស្រស់ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការលាង​សម្អាត : ការសម្អាត​ស្បែ​កមុខ​តាមបែប​ធម្មជាតិ​ទាំង​ពេលព្រឹក និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​គ្រប់គ្នា​គួរតែ​បានដឹង និង​ត្រូវតែ​ធ្វើ។ ការលាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ​មាន​ភាពងាយស្រួល​បំផុត ដោយគ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រា​បាយ  ហើយ​យក​វា​ទៅ​កម្តៅ2-3វិនាទី ហើយ​សឹម​យកមក​លាប​លើ​ផ្ទៃមុខ និង​ក រូ​ច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    ចំហុយ​ស្បែ​កមុខ : ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង ដើម្បី​សម្លាប់​ជាតិពុល​ដែលមាន​នៅលើ​ស្បែ​កមុខ កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ស្នាម​ជាំផ្សេងៗពី​ស្បែ​កមុខ។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ។ សូម​ចងចាំ​ថា ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា និង​រលោង​ស្រស់ស្អាត​ដូច​បំណងប្រាថ្នា។

    គ្រឿង​ខាត់​ស្បែក​ធ្វើ​ដោយ​ខ្លួនឯង : ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់​ស្បែក​ដែល​ធ្វើឡើង​ដោយ​ខ្លួនឯង 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច រួច​យក​វា​មក​ត្រដុសថ្នមៗលើ​ស្បែក ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅ​តិចៗ។ ហើយយក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខតិចៗដើម្បី​បិទ​រន្ធ​រោមជាការស្រេច។

    រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច : ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែលមាន​ប្រយោជន៍​បំផុត​ក្នុងការ​ជួយផ្តល់​សំណើម​ដល់​ស្បែក ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ។

    កុំ​ភ្លេច​ម៉ាស​បិទមុខ : ម៉ាស​បិទមុខ​តាមបែប​ធម្មជាតិ​ជួយ​ការពារ​អ្នក​ពី​បញ្ហាផ្សេងៗដែល​តែង​កើត​ឡើងលើ​ផ្ទៃមុខ។ អនុវត្ត​យ៉ាងតិចណាស់​មួយ​សប្តាហ៍​ម្តង បើ​ចង់ឱ្យ​ក្តីបារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល។
    ស្បែក​មុខស្រស់​ស្រាយ : សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី រួច​ទុក​វា​ឱ្យ​ត្រជាក់។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប ប៉ុន្តែ​អ្នក​ដែល​ធ្លាប់បាន​អនុវត្តតាម​វិធី​នេះ​បាន​ប្រាប់ថា វា​ជួយ​ឱ្យ​ស្បែ​កមុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ។

    សូម​សាកល្បង​តាម​វិធី​ខាងលើនេះ​ទាំងអស់គ្នា​ណា៎ ដើម្បី​ទទួលបាន​សម្រស់​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ជាទី​ពេញចិត្ត៕

  • SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    កំពូល​កុំព្យូទ័រ​ SuperComputer អាច​ដំណើរ​ការ​នូវ​ទិន្នន័យ​ទំហំ​ដ៏ធំ​មហិមា ហើយ​អាច​បង្កើត​នូវ​​ការ​សាក​ល្បង​ដ៏ស្មុគស្មាញ​នៃ​អត្តចរិត​របស់​ម៉ូលេគុល ​បាន​ល្បឿន​ជាង​កុំព្យូទ័រ​ដទៃ​ទៀត។ ដូច​នេះ ​គេ​សង្ឃឹម​ថា ​វា​នឹង​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​-19។

    ក្រៅ​ពី​មាន​ការ​ចូល​រួម​ជា​សមាជិក​ ពី​សំណាក់​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​នោះ Google Cloud, Amazon Web Services និង Microsoft ​ក៏​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​នេះដែរ ហើយ​ពួក​គេ​នឹង​ផ្ដល់​សិទ្ធិឱ្យ​ប្រើ​ប្រាស់​សេវាកម្ម Cloud របស់​ពួក​គេ ដើម្បី​ពន្លឿន​កិច្ចការ​ស្រាវជ្រាវ។

    កំពូល​កុំព្យូទ័រ​​ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ supercomputers Summit ផង​​នោះ (កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក) គឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​​សហព័ន្ធ​ COVID-19 High Performance Computing ដែល​បាន​ប្រកាស​បង្កើត​ឡើង​នា​ថ្ងៃ​នេះ​ដោយ​ការិយាល័យ​សេតវិមាន​។

    ​កំពូល​កុំព្យូទ័រ​ទាំង 16 គឺ​មាន​​សមត្ថភាព​នៃ​ការ​គណនា​ក្នុង​ល្បឿន 330 Petaflop ដែល​មាន​ន័យ​ថា ​ពួក​វា​អាច​ធ្វើ​ការ​គណនា​បាន​ 330លាន​ពាន់​លាន​ដង​ក្នុង​ 1​វិនាទី។ គ្រាន់​តែ Summit តែ​ឯង ​គឺ​មាន​សមត្ថភាព​ដល់ 200 Petaflop ឯណោះ កន្លង​មក​គឺ​មាន​ដំណឹង​​ថា ​កំពូល​កុំព្យូទ័រ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​-19។

    ជាក់​ស្ដែង​​ការ​បញ្ជាក់​ ​​ពី​​វេបសាយ​​របស់​ក្រុមហ៊ុន IBM បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ការងារ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Tennessee និង​មន្ទីរ​ពិសោធន៍​ Oak Ridge National បាន​ប្រើ​ប្រាស់​ Summit ​ដើម្បី​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ពី​ម៉ូលេគុល​ចំនួន 8ពាន់​ផ្សេង​គ្នា។​

    ជា​លទ្ធផល​គេ​​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន 77 ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ថា ​វា​អាច​ព្យាបាល​កូវីដ​-19 បាន​ឬ​យ៉ាង​ណា?៕

  • អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    FluSense ជា​ឧបករណ៍​ស្រូប​​សំឡេង​ ដូច​ទៅ​នឹង​ microphone ប៉ុន្តែ​វា​ឆ្លាត​វៃត្រង់​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI បង្ហាញ​ចេញ​ជា​ភាគ​រយ​ ដើម្បី​វិភាគ​ថា តើ​មនុស្សម្នាក់នោះ​ឈឺ​ឬ​ក៏​អត់?។

    ​សហស្ថាបនិក ​លោក Tauhidur Rahman ផលិត​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​នេះបាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ដាក់​វា​​សាក​ល្បង​នៅ​បន្ទប់​រង់​ចាំ​នៅ​ក្នុង​បរិវេណ Campus សាកលវិទ្យាល័យ ​ចំនួន 4កន្លែង​ (Campus Clinic)។ ជា​លទ្ធផល​ប្រមូល​បាន​ទិន្នន័យបាន​គួរ​ឱ្យ​កត់​សម្គាល់​ FluScense ចាប់គំរូ​​បាន 21លាន​សំឡេង​ដែល​គ្មាន​បញ្ហា និង​វិភាគ​បាន​ 350 000 សង្ស័យ​ថា​ កំពុង​ចេញ​រោគ​សញ្ញា​ (Thermographic cameras) ។

    ឧបករណ៍នេះ ទើប​នឹង​បង្កើត​បាន​ជា​រូបរាង​ដោយ​​អ្នក​ស្រាវជ្រាវ​​ 1ក្រុម​មក​ពី​មហាវិទ្យាល័យ​វិទ្យសាស្រ្ត​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋ​អាមេរិក។ ដំណើរការ​ FluSense ​គឺតាមដាន​​ជា​បឋម​​នូវ​ចង្វាក់​ដង្ហើម​​ធម្មតា ឬ​មិន​ប្រក្រតីទៅ​តាម​សីតុណ្ហភាព​ក្នុង​ខ្លួន ចំនួន​ដងនៃការ​ដក​ដង្ហើម និង​ការក្អក ឬកណ្ដាស់​ជាដើម។

    ​ត្រឹម​តែ​ការ​សាកល្បង ស្ថាបនិក​ដដែល​ មាន​សុទិដ្ឋិនិយម​ថា​ ម៉ូដែល​ឧបករណ៍​នេះ​នឹង​អាច​ធ្វើ​ការ​បាន​ល្អ​ចាប់​បាន​ទម្រង់​ជា​វីរុស​ COVID-19 ឬ SARS ផង​ដែរ​ ប្រសិន​ណា​បើ​អភិវឌ្ឍ​វា​បន្ថែម​ទៀត។ លើសពី​នេះ​ទៀត​ លោក​ក៏​បាន​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ដើម្បី​ឱ្យឧបករណ៍​នេះ​បាន​តេស្ត​ផ្ទាល់ស្វែង​រក​កម្រិត​ដែលអាច​ទុក​ចិត្ត​បាន​៕

  • COVID-19៖ រកឃើញអ្នកឆ្លងមេរោគ 2ករណីទៀតហើយ សរុប 93ករណី

    COVID-19៖ រកឃើញអ្នកឆ្លងមេរោគ 2ករណីទៀតហើយ សរុប 93ករណី

    ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នាព្រឹកថ្ងៃទី25 ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាយើង បានកើនឡើងដល់ 93នាក់ ហើយ គិតត្រឹមព្រឹកថ្ងៃទី25 មីនា នេះ ដោយសារតែរកឃើញជនជាតិបារាំង 2នាក់ ទៀតបានឆ្លងមេរោគនេះ នៅខេត្ត ព្រះសីហនុ តែយើងបានព្យាបាលឱ្យជាសះស្បើយបានចំនួន 6ករណី។

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថា មានជនជាតិបារាំង 2នាក់ទៀត ត្រូវបានរកឃើញថា កើតជំងឺកូវីដ-19 ដែលនាំឱ្យចំនួនអ្នកជំងឺកូវីដ-19 កើតមានសរុបនៅកម្ពុជាយើង កើនឡើងដល់ 93នាក់ ខណៈដែលតួលេខរបស់ក្រសួងសុខាភិបាល មានត្រឹម 91នាក់ គិតត្រឹមយប់ថ្ងៃទី24មីនា(ម្សិលមិញ)៕

  • របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    របកគំហើញថ្មី…! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    (ភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ ៧០មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន…មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ…ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយរូបភាពតូចហើយបែកមិនច្បាស់ហើយសខ្មៅទៀត! ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ…មិនមែនមើលទូរទស្សន៍ទៀតឡើយ!

    ហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះគឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍!

    ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

    * Crystal Processor 4K

    ជាបច្ចេកវិទ្យាមួយដ៏ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការទស្សនាលើកញ្ចក់ទូរទស្សន៍កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែលម្អិត និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នកស្វែងរក និងរីករាយជក់ចិត្តនូវពិភពកម្សាន្តដ៏សម្បូរបែបបានយ៉ាងលឿន និងមានភាពងាយស្រួលបំផុត!

    * Dual LED

    ជាបច្ចេកវិទ្យាដែលមានមុខងារយ៉ាងពិសេសក្នុងការដុសខាត់រូបភាព និងធ្វើឱ្យមានតុល្យភាពរវាងពណ៌ និងពន្លឺឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ! ទោះបីជាលោកអ្នកមើលពីជ្រុងណា ឬពេលណាក៏នៅតែទទួលបានបទពិសោធន៍នៃកម្រិតភាពច្បាស់បានយ៉ាងល្អឥតខ្ចោះ!

    * Boundless Design

    គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ២០២០ នេះគឺសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុតស្តើងស្អាតស្ទើរតែគ្មានគែម! ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍នៃការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមក!

    * Mobile View (Mirroring Screen on TV)

    មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះគឺប្លែក និងល្អអស្ចារ្យបំផុតក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តទាំងនៅលើទូរស័ព្ទដៃ និងលើទូរទស្សន៍ដោយធ្វើការបែងចែកលើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ! ពិតជាឡូយមែន! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីដែលលោកអ្នកពេញចិត្តឡើយ! ហើយអ្វីដែលពិសេសនោះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែរំភើបជាមួយក្រាហ្វិកតន្ត្រីលោត កន្ត្រាក់ដ៏ទាក់ទាញតាមបទភ្លេង ឬចម្រៀងដែលមានក្នុងទូរស័ព្ទដៃមកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall) ! កាន់តែអស្ចារ្យ និងទំនើបទៅហើយពេលនេះ!

    * 4K Upscaling

    បច្ចេកវិទ្យាចុងក្រោយដែលមានសមត្ថភាពក្នុងការដុសខាត់ និងបំលែងគុណភាពកម្រិតរូបភាពឱ្យកាន់តែច្បាស់ត្រជាក់ភ្នែកមកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភពទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗតែម្តង!

    ប៉ុនហ្នឹងហើយ…ថាអត់ឡូយមួយមាត់ទៅ! រួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ នេះសឹងថាលោកអ្នកមិនបាច់ចំណាយពេលទៅមើលកុននៅខាងក្រៅហើយអាចបង្កើនការជួបជុំគ្រួសារដោយរីករាយ និងមានសុភមង្គលបានថែមទៀតផង!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំចំនួន8ចំនុច ស្តីពីការបង្ការ ការពារ និងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ19

    មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំចំនួន8ចំនុច ស្តីពីការបង្ការ ការពារ និងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ19

    យោងតាមសភាពការណ៍ធ្ងន់ធ្ងរ នៃការរីករាលដាលយ៉ាងឆាប់រហ័ស របស់ជំងឺរាតត្បាតកូវីដ19
    នៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់ ។ ស្ថិតក្នុងកាល:ទេស:នេះ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល
    និងការណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក សូមធ្វើសេចក្តឹ
    ណែនាំអំពីការចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាតផ្លូវដង្ហើម
    ប្រភេទថ្មី (Covid-19) នៅព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច
    កងឯកភាព និងស្ថាប័នចំណុះកងទ័ពជើងគោក ត្រវយកចិត្តទុកដាក់ដូចខាងក្រោម៖

    1. ត្រប់ស្ថាប័នកងឯកភាព ត្រវធ្វើការអប់រំដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ
    ឱ្យបានយល់ដឹងជាក់លាក់ពីឥទ្ធិពល់នៃជំងឺរាតត្បាតផ្លូវដង្ហើមប្រភេទថ្មី (0219) និងត្រូវមានវិធាន
    ការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

    2. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន30នាក់ឡើងទៅ
    លើកលែងក្នុងករណីចាំបាច់ត្រូវរក្សាតំលាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងចម្ងាយ 1.5ម ទៅ2ម
    យ៉ាងតិច ។

    3. ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញត្រប់ផ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួន
    ជាស្រេចចូលរូមប្រយុទ្ធប្រឆាំងនឹងផ្លូវដង្ហើមប្រភេទថ្មី (Covid-19) តាមបទបញ្ជារាជរដ្ឋាភីបាល
    ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ។

    4. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់
    រាជរដ្ឋាភិបាល កុំឱ្យមានការភ័យខ្លាចហួសហេតុ ជំងឺវើសអើង យើងត្រូវរក្សាអនាម័យល្អ រស់នៅស្អាត
    ផឹកស្អាត និងហូបស្អាត ។

    5. ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា មជ្ឍមណ្ឌលហ្វឹកហ្វឹន
    ត្រវចាត់តាំងការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល ។

    6. កងឯកភាព សាលា និងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មិនត្រូវអនុញ្ញាតឱ្យសិក្ខាកាម
    ចេញក្រៅបរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ
    ហើយពេលធូលមកវិញត្រូវមានការត្រួតពិនិត្យ សុខភាព ឱ្យបានរូសរាន់ ។

    7. ត្រូវធូលរួមទប់ស្កាត់រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញ
    សង្គម នឹងប្រភពផ្សេងៗដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍
    ជួរកងទ័ព ។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញា​សង្ស័យពាក់ព័ន្ធជំងឺផ្លូវដង្ហើម
    ប្រភេទថ្មី (Covid-19) ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរសព្ទ 115
    ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ ។

    8. នាយខុទ្ទកាល័យ មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច កងឯកភាព និងស្ថាប័នចំណុះ
    កងទ័ពជើងគោក ត្រូវអនុវត្តក្នុងស្មាវតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

  • ក្រុមហ៊ុន SINGMENG លើកទឹកចិត្តអតិថិជនអោយបង់ប្រាក់តាមមធ្យោបាយថ្មី ទំនុកចិត្ត ងាយស្រួល និងសុវត្ថិភាពបំផុត

    ក្រុមហ៊ុន SINGMENG លើកទឹកចិត្តអតិថិជនអោយបង់ប្រាក់តាមមធ្យោបាយថ្មី ទំនុកចិត្ត ងាយស្រួល និងសុវត្ថិភាពបំផុត

    ក្រុមហ៊ុន SINGMENG Group ជាក្រុមហ៊ុនដែលឈានមុខគេលើការផ្តល់ដំណោះស្រាយពហុចំរុះ លើ វិស័យទូរគមនាគមន៍ ​មានដូចជា សេវាអ៊ីនធើណិត ទូរទស្សន៍ ទូរស័ព្ទ និងសហគមន៍ឆ្លាតវៃ។ ក្រុមហ៊ុន បានលើកទឹកចិត្តអោយអតិថិជនទាំងអស់ ធ្វើការទូទាត់ការចំណាយផ្សេងៗ តាមទូរស័ព្ទដៃដោយគ្រាន់តែ អនុវត្តិតាមវិធីសាស្ត្រងាយៗក្នុងការបង់ប្រាក់ជាការស្រេច។

    ស្ថិតក្នុងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលនៅកម្ពុជា ក៍ដូចជាជុំវិញពិភពលោក យ៉ាងឆាប់ រហ័ស។ ពិតណាស់លោកអ្នកត្រូវការស្នាក់នៅក្នុងផ្ទះ មិនចង់ចេញទៅក្រៅ ដូច្នេះអ្វីដែលលោកអ្នកត្រូវការ ដើម្បីកាត់បន្ថយភាពតានតឹង និងតាមដានព័ត៌មាននានា នោះគឺសេវាអ៊ីនធើណិតនិងទូរទស្សន៍ គឺជាការកម្សាន្តដ៏សំខាន់បំផុតនៅក្នុងស្ថានភាពនេះ។

    SingMeng Group សូមណែនាំជូនលោកអ្នកនូវវិធីងាយស្រួលបំផុតដើម្បីទទួលបានសេវាកម្មអ៊ីនធើណិតនិងទូរទស្សន៍ដោយមិនចាំបាច់ចេញមកក្រៅ។អ្នកអាចប្រើការទូទាត់តាមអ៊ីនធើណិតជាមួយដៃគូសហការ របស់យើងមានដូចជា៖ ABA Bank, ACELEDA, Smart Luy, Wing, True Money, Pi Pay, e-money, PayGo និង Wechat pay។ សូមមានពេលវេលារីករាយជាមួយគ្រួសារនិងសូមកុំព្យាយាមចេញមកក្រៅ តាមតែអាចធ្វើទៅបាន។

    SingMeng កំពុងផ្តោតលើការផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មី នៃសេវាអ៊ីនធើណិតដែលមាន ល្បឿនលឿន មិនរអាក់រអួល រួមជាមួយតម្លៃសមរម្យ និងមានភាពបត់បែនច្រើន។

    សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.smtelemedia.com
    ☎ឬទូរស័ព្ទទៅលេខ: 096 666 1888 / 089 966 888 / 023 860 666

  • វិធានការ 7យ៉ាង ការពារ និងទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណាថ្មី

    វិធានការ 7យ៉ាង ការពារ និងទប់ស្កាត់នៃការរីករាលដាលវីរុសកូរ៉ូណាថ្មី

    1. លាងដៃដោយប្រើសាប៊ូនឹងទឹកស្អាតអោយបានញឹកញាប់
    2. ជៀសវាងកុំយកម្រាមដៃប៉ះភ្នែក ច្រមុះ និងមាត់
    3. ពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកន្សែង ក្រមា កែងដៃ ឬក្រដាសអនាម័យ
    4. គួរជៀសវាងនៅក្នុងចំណោមមនុស្សច្រើន
    5. ត្រូវស្នាក់នៅក្នុងផ្ទះ ទោះបីជាអ្នកមានអារម្មណ៍មិនស្រួលខ្លួន ក្អក ឬឈឺក្បាលបន្តិចបន្តួចក៏ដោយ
    6. បើអ្នកឈឺក្បាល ក្អក ឬពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាល ឬទូរស័ព្ទទៅកាន់លេខ 115 ជាមុនសិន
    7. ស្វែងរកព័ត៌មាន Update ចុងក្រោយពី គេហទំព័រ ឬ Page ក្រសួងសុខាភិបាល និងព័ត៌មានពិតពី App ក្រសួងព័ត៌មាន

    សូមចូលរួមការពារការចម្លងវីរុសកូវីដ19 នៅក្នុងសហគមន៍រៀងៗខ្លួន៕

    ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

  • ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ 4រូបនៅខេត្តត្បូងឃ្មុំ

    ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ 4រូបនៅខេត្តត្បូងឃ្មុំ

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី24 ខែមិនាឆ្នាំ2020 នេះថា ប្រជាពលរដ្ឋខ្មែរ 2រូបបានជាសះស្បើយពីជំងឺកូវីដ19 ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ4រូបនៅខេត្តត្បូងឃ្មុំ។

  • ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

    ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

    អនុវត្តតាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចត្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការត្រៀមបំរុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូរីដ១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជិតស្ទិទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួនដែលបានផ្អាក ឬបិទអាជីវកម្ម ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

    ទទួលបានសេចក្តីណែនាំនេះ សូម លោក លោកស្រីប្រធានមន្ទីរ ចាត់ចែងអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕

    ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖