Author: ធឿន មករា

  • Xiaomi វ៉ាឈ្នះ Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅចិន

    Xiaomi វ៉ាឈ្នះ Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅចិន

    កាលពីពេល​ពេលថ្មីៗនេះ សារព័ត៌មាន​ក្នុងស្រុក​ចិន បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុងក្រោយបង្អស់ ដែល​យោងតាម Counterpoint បាន​បង្ហាញថា ចំណែក​ទីផ្សារ​ភាគហ៊ុន​ទូរស័ព្ទ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Xiaomi បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅ 12% បាន​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ធំជាងគេ​នៅ​ចិន និង​ជាប់​លេខ3 លើ​ពិភពលោក លក់​ចេញ​បាន​ជាង 4.4លាន​គ្រឿង គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ2021។ កាលពី​ខែមករា ដើមឆ្នាំ2021 តំណែង​លេខ1 នេះ បាន​ធ្លា​ក់លើ​ដៃ OPPO ឯណោះ​ទេ។

    ក្នុង​ទីផ្សារ​ពិភពលោក Huawei ធ្លាក់ចុះ 4% ចំណែកឯ OPPO ឈរ​នៅ​ទី4 មាន​ចំណែក​ទីផ្សារ​ភាគហ៊ុន​ពិភពលោក 12% និង vivo ជាប់​ចំណាត់ថ្នាក់​ទី5 ជាមួយ​ចំណែក​ទីផ្សារ​ភាគហ៊ុន 10% ។ ដោយឡែក​Samsung ឈរ​នៅ​លំដាប់​កំពូល ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក មាន​ចំណែក​ទីផ្សារ​ភាគហ៊ុន 20% និង Apple ជាប់​ចំណាត់ថ្នាក់​ទី2 ចំណែក​ទីផ្សារ​ភាគហ៊ុន 17%។

    សូម​ជម្រាបជូន​ដែរ​ថា តំណែង​លេខ1 នេះ​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei អស់​ជាច្រើន​ឆ្នាំ​មកហើយ តែ​យ៉ាងណាមិញ គេ​បាន​សង្កេតឃើញថា ចាប់​តាំង Huawei ត្រូវបាន​ហាមឃាត់ មិនឱ្យ​នាំយក​ផលិតផល​ទៅ​លក់​ក្នុង​ទីផ្សារ​អាមេរិក​មក បានធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​បាត់បង់​ទីផ្សារ​មួយចំណែក​ដ៏​ធំ៕

  • LG បញ្ជាក់​ច្បាស់​ហើយ​ថា ពិតជា​ដើរចេញ​មែន ចាប់ពី​ថ្ងៃទី31 ខែកក្កដា 2021 តទៅ!

    LG បញ្ជាក់​ច្បាស់​ហើយ​ថា ពិតជា​ដើរចេញ​មែន ចាប់ពី​ថ្ងៃទី31 ខែកក្កដា 2021 តទៅ!

    បន្ទាប់ពី​មានការ​សម្រេចចិត្ត​ចុងក្រោយ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន ដែល​សារព័ត៌មាន​អន្តរជាតិ​នានា បាន​ចុះផ្សាយ​ព្រោងព្រាត កាលពី​ម្សិលមិញ បានបញ្ជាក់​ជា​ផ្លូវការ​ថា ក្រុមហ៊ុន LG នឹង​ចាក​ចេញពី​អាជីវកម្ម​ផលិត​ស្មា​ត​ហ្វូ​ន របស់​ប្រទេស​កូរ៉េខាងត្បូង ពិតប្រាកដ​មែនហើយ។

    LG បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ចាកចេញ​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2021។ ដូច្នេះ​យើង​នឹង​លែងឃើញ​មាន​ទូរស័ព្ទ​ឆ្លាត​វៃ ស៊េរីថ្មីៗផលិត​ក្រោម​ម៉ាក LG ទៀតហើយ។

    យ៉ាងណាមិញ ក្រុមហ៊ុន LG នឹង​ផ្ដោតទៅលើ​ធនធាន​របស់ខ្លួន​ដែលមាន​ស្រាប់ ហើយនឹង​បន្ដ​អាជីវកម្ម​របស់ខ្លួន​ផ្សេងទៀត គឺ​នៅក្នុង​វិស័យ​គ្រឿងបន្លាស់​រថយន្ត​អគ្គិសនី, ឧបករណ៍​IoT (ឧបករណ៍​វៃឆ្លាត​ដោយ​ប្រើ​អ៊ីនធឺណិត), ឧបករណ៍​ទំនើប​សម្រាប់​ផ្ទះ​វៃឆ្លាត, មនុស្ស​យន្ត, បច្ចេកវិទ្យា AI និង​ផ្នែក​ប្រឹក្សា​ដោះស្រាយ​អាជីវកម្ម​វិញ​ម្ដង។ ក្រៅពីនេះ LG ក៏​នឹង​បន្ដ​ខិតខំ​ស្រាវជ្រាវ​ផ្នែក​បណ្ដាញ​ទំនាក់ទំនង 6G ផងដែរ៕

  • Son ទាមទារថ្លៃឈ្នួល 1អាទិត្យ 20ម៉ឺនដុល្លារ ទើបបន្តកុងត្រាថ្មី នៅ Spur

    Son ទាមទារថ្លៃឈ្នួល 1អាទិត្យ 20ម៉ឺនដុល្លារ ទើបបន្តកុងត្រាថ្មី នៅ Spur

    កីឡាករ​ខ្សែប្រយុទ្ធ​លេខ1 របស់​អាស៊ី ជនជាតិ​កូរ៉េខាងត្បូង Son Heung-Min នឹង​ផុត​កុងត្រា​ជាមួយ​ក្លិប​បាល់ទាត់ Tottenham Hotspur នា​ចុងរដូវ​កាល2022 ខាងមុខ​នេះហើយ ដោយនៅ​មិនទាន់មាន​តម្រុយ​ក្នុង​ការបន្ត​កុងត្រា​ជាថ្មី​ឡើយ ដោយសារ​តែមាន​បញ្ហារ​បួស។

    យោងតាម Football Insider បានឱ្យដឹងថា ក្លិប​យក្ស​នៅ​អាល្លឺម៉ង់ គឺ Bayern បានរៀបចំ​ដាក់សំណើ​កុងត្រា​រយៈពេល 5ឆ្នាំ​ទៅឱ្យ Son ខណៈ​តម្លៃ​ខ្លួន អាស្រ័យ​លើ Spurs ថា តើ​ចង់បាន​ប៉ុន្មាន?។ Son វ័យ 28ឆ្នាំ ធ្លាប់មាន​បទពិសោធ​លេង​នៅ​អាល្លឺម៉ង់​ជាមួយ​ក្លិប Hamburg និង Bayer Leverkusen មុនពេល​ផ្លាស់​ទៅ​អង់គ្លេស នៅ​ឆ្នាំ2015។

    គួរឱ្យ​ដឹង​ដែរ​ថា កុងត្រា​ថ្មី​របស់ Son Heung-Min ត្រូវបាន​គេ​ដឹងថា ភ្នាក់ងារ​ចាត់ចែង​កីឡាករ​រូបនេះ បានទាមទារ​តម្លៃ 20ម៉ឺន​ដុល្លារ ក្នុង 1សប្តាហ៍ ហើយ​សំណើ​នេះ​ត្រូវបាន Tottenham Hotspur ពន្យារពេល​ចរចា មកទល់នឹង​ពេលនេះ៕

    Soccer Football – Audi Cup – Final – Tottenham Hotspur v Bayern Munich – Allianz Arena, Munich, Germany – July 31, 2019 Tottenham’s Son Heung-Min in action REUTERS/Michael Dalder
  • វី​ង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ផ្ញើ​ប្រាក់​ពី​គណនី​វី​ង ទៅ​គណនី​វី​ង​មិន​អស់ថ្លៃ​សេវា

    វី​ង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ផ្ញើ​ប្រាក់​ពី​គណនី​វី​ង ទៅ​គណនី​វី​ង​មិន​អស់ថ្លៃ​សេវា

    ធនាគារ​ឯកទេស​វី​ង បាន​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ការផ្ញើ​ប្រាក់​ពី​គណនី​វី​ង ទៅ​គណនី​វី​ង​ផ្សេងទៀត​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) នឹងមិន​អស់ថ្លៃ​សេវា​ឡើយ។

    អតិថិជន​វី​ង​ទាំងអស់​នឹង​កាន់តែ​ងាយ​ស្រួយ​ជាមួយ​ការផ្ញើ​ប្រាក់​ទៅកាន់​ដៃគូរ​ម្ខាង​ទៀត​ដោយ​សេរី​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ដង​លើ​ទូរស័ព្ទដៃ​របស់​ពួកគេ នោះ​ពួ​គេ​នឹង​អាច​ផ្ទេរប្រាក់​បាន​រហូតដល់២០,០០០ដុល្លារ​ក្នុង​មួយថ្ងៃ។

    ការផ្តល់ជូន​ដ៏​ពិសេស​នេះ​នឹង​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​ធ្វើ​ប្រតិ​ប​ត្ត​ការផ្ទេរ​ប្រាក់​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ទៅកាន់​អតិថិជន​ដែ​មាន​គណនី​វី​ង​តែប៉ុណ្ណោះ ហើយ​ការផ្តល់ជូន​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

    សម្រាប់​អតិថិជន​ដែល​មិនទាន់មាន កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​តំឡើង​កម្មវិធី​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ងាយស្រួល​និង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ចូលទៅក្នុង App Store ឬ IOS រួច​ទាញយក Wing Money App និង​បំពេញ​ព័ត៌មាន​តាម​ការណែនាំ​ដើម្បី​បង្កើត​គណនី​ផ្ទាល់ខ្លួន​ជាការ​ស្រេច។

    ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​វី​ង​បាន​យ៉ាង​ឆាប់រហ័ស​គ្រប់​ទីកន្លែង​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង៩០០០កន្លែង​ទូទាំងប្រទេស និង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ជាមួយ ការទិញ​ទំនិញ​តាម​អន​ឡាញ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម និង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត៕

  • គម្រោង​អូស​ខ្សែ​កា​ប្លិ៍​ថ្មី​របស់ Facebook និង Google នឹងធ្វើ​ឱ្យ​តំបន់​អាស៊ី កាន់​ជិត​ជាង​មុន

    គម្រោង​អូស​ខ្សែ​កា​ប្លិ៍​ថ្មី​របស់ Facebook និង Google នឹងធ្វើ​ឱ្យ​តំបន់​អាស៊ី កាន់​ជិត​ជាង​មុន

    កាលពីពេលថ្មីៗនេះ សារព័ត៌មាន CNA បាន​ចុះផ្សាយ​ពី​គម្រោង​អូស​ខ្សែ​កា​ប្លិ៍​បាតសមុទ្រ​ថ្មី 2ខ្សែ​របស់ Facebook នឹងត្រូវ​ធ្វើឡើង ដើម្បី​ភ្ជាប់​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​អាមេរិក​ខាងជើង នៅក្នុង​គម្រោង​មួយ ជាមួយនឹង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​តំបន់ ដើម្បី​បង្កើន​សមត្ថភាព​ការតភ្ជាប់​អ៊ិន​ធើ​ណិ​ត កាន់តែ​ជិត​ជាង​មុន។

    តាម​ប្រភព​ខាងលើ បាន​លើកឡើងថា លោក Kevin Salvadori អនុប្រធាន​ផ្នែក​បណ្តាក់ទុន​នៅ​ក្រុមហ៊ុន Facebook បាន​ប្រាប់ Reuters ថា៖ “ខ្សែ​កា​ប្លិ៍​ឈ្មោះ Echo និង Bifrost នឹង​ក្លាយជា​ខ្សែ​កា​ប្លិ៍2 ដំបូង​គេ​ដែល​នឹងត្រូវ​អូស​លើផ្លូវ​ថ្មី​មួយ ឆ្លងកាត់​ទន្លេ Java ហើយ​ខ្សែ​កា​ប្លិ៍​ទាំងនោះ នឹង​បង្កើន​សមត្ថភាព​ខ្សែ​កា​ប្លិ៍​ក្រោម​សមុទ្រ​ជារួម រហូតដល់ 70%”។ លោក​បាន​បន្ថែមថា ខ្សែ​កា​ប្លិ៍​ទាំង 2ខ្សែ​នេះ នឹង​ក្លាយជា​ខ្សែ​កា​ប្លិ៍​ដំបូង​ដែល​ភ្ជាប់​តំបន់​អាមេរិក​ខាងជើង​ដោយផ្ទាល់ ទៅកាន់​តំបន់សំខាន់ៗជាច្រើន​របស់​ឥណ្ឌូនេស៊ី និង​បង្កើន​ការតភ្ជាប់​សម្រាប់​ខេត្ត​នៅ​ភាគ​កណ្តាល និង​ខាងកើត​នៃ​រដ្ឋ​ដែលមាន​អត្រា​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី3 ក្នុង​ពិភពលោក។

    សម្រាប់​ខ្សែ​កា​ប្លិ៍​ទាំង2 មាន​គម្រោង​ដោយឡែក​ពីគ្នា ទី1 គឺ​ខ្សែ​កា​ប្លិ៍ Echo កំពុងតែ​ត្រូវបាន​ដំឡើង​ក្រោម​ភាពជា​ដៃគូ​ជាមួយនឹង Google របស់​ក្រុមហ៊ុន Alphabet និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌូនេស៊ី XL Axiata ហើយ​គម្រោង​នេះ គួរតែ​ដំឡើង​រួចរាល់​នៅត្រឹម​ឆ្នាំ2023។ សម្រាប់​ខ្សែ​កា​ប្លិ៍​ទី2 គឺ Bifrost នឹងត្រូវ​ដំឡើង​តាមរយៈ​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Telin ដែលជា​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី Telkom និង​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​សិង្ហ​បុរី Keppel ដែល​នឹងត្រូវ​អូស​ឱ្យ​រួចរាល់​នៅត្រឹម​ឆ្នាំ2024៕

  • ផ្លូវការ៖ ក្រុមហ៊ុន Xiaomi ឈ្នះក្តី រួចផុតពីការចោទប្រកាន់ដោយសហរដ្ឋអាមេរិក

    ផ្លូវការ៖ ក្រុមហ៊ុន Xiaomi ឈ្នះក្តី រួចផុតពីការចោទប្រកាន់ដោយសហរដ្ឋអាមេរិក

    បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi រង​ការដាក់​ពាក្យបណ្ដឹង​តវ៉ា​លើ​រឿងក្តី ដែល “ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ចោទប្រកាន់ថា ជា​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន” កាលពីពេល​កន្លងមក​នោះ មកទល់ពេលនេះ រឿងរ៉ាវ​ដ៏​ក្តៅគគុក ដែល​អូស​បន្លាយពេល​ជាង 3ខែ​មកហើយ​នេះ ទើបនឹង​សម្រេច​ជា​ផ្លូវការ ដោយ​តុលាការ​សហរដ្ឋអាមេរិក។

    កាលពីពេលថ្មីៗនេះ គេ​បានឃើញ​លិខិតផ្លូវការ​មួយ បង្ហោះ​ដោយ​គណនី​ក្រុមហ៊ុន Xiaomi បង្ហាញថា ក្រុមហ៊ុន នឹងមិន​ត្រូវ​ទទួលរ​ង នូវ​ការពិន័យ​ណាមួយ​ឡើយ។ នៅ​ក្នុងន័យនេះ លិខិតផ្លូវការ​នោះ បាន​បន្ថែមទៀតថា Xiaomi  បានឈ្នះ លើ​រឿងក្តី​នេះ​រួចរាល់​ហើយ ព្រមទាំង​បាន​បន្ត​ស្នើសុំ​ទៅ​តុលាការ ដើម្បីឱ្យ​ធ្វើការ​លុបឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន ចេញពី​បញ្ជា​ចោទប្រកាន់​ខាងលើ​ជាបន្ទាន់​ទៀតផង។ ដោយឡែក ចៅក្រម​របស់​អាមេរិក បាន​បញ្ជាក់ថា ការចោទប្រកាន់​ពី​សំណាក់​ក្រសួងការពារជាតិ​អាមេរិក​នេះ គឺជា​ការបំពាន និង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​ក្រុមហ៊ុន Xiaomi។

    សូម​ជម្រាបជូន​ផងដែរ​ថា កាលពីដើមឆ្នាំ2021 កន្លងទៅថ្មីៗ ក្រសួងការពារជាតិ​នៃ​សហរដ្ឋអាមេរិក បាន​បញ្ចេញ​បញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ចិន​ជាច្រើន ដែល​ស្ថិតក្នុង​ការតាមដាន ឬ​បញ្ជីខ្មៅ ចំពោះ​ក្រុមហ៊ុន​ចិន​ណា ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ដោយ​មានការ​សំអាង​តិចតួច​ប៉ុណ្ណោះ ដែល​ក្នុងនោះ ក៏មាន Xiaomi មួយ​ដែរ។

    ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃទៀត​ដែល​សម្ងំ​នៅ​ស្ងៀម ក្រុមហ៊ុន Xiaomi បានដាក់​ពាក្យ​ប្តឹង​ប្រឆាំង​តបត​វិញភ្លាមៗ ដែល​ធ្វើឱ្យ​រឿងរ៉ាវ ត្រូវ​អូសបន្លាយ​រហូត​អស់​រយៈពេល​ជាង 3ខែ ទើប​ដោះស្រាយ​រួច។ កន្លងទៅ Xiaomi ក៏​ធ្លាប់​បានចេញ​លិខិត​អះអាង​ជា​ច្រើនដង​រួចមកហើយ​ថា ពួកគេ​មិន​ត្រូវបាន​គ្រប់គ្រង ឬ​មាន​ទំនាក់ទំនង​ណាមួយ ជាមួយ​យោធា​ចិន ដូច​ការចោទប្រកាន់​នោះទេ។ ការចោទប្រកាន់​នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន Xaiomi ក្នុង​ទីផ្សារ​សកល ជាពិសេស​នោះ​គឺ ធ្វើឱ្យ​វិនិយោគិន ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេរិក មិនអាច​បន្ត​ការវិនិយោគ​តទៅទៀតបាន៕

  • ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

    ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

    ដោយ​យោងតាម​អនុក្រឹត្យ​លេខ ១៨ អនក្រ.បក ចុះ​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី​ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា និង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា យើង​សង្កេតឃើញថា​មាន​ក្រុមហ៊ុន​រថយន្ត​មួយចំនួន​បាន​អនុវត្តតាម​អនុក្រឹត្យ​ខាងលើ​ដោយបាន​បញ្ចុះតម្លៃ​ទៅលើ​រថយន្ត​របស់ខ្លួន។

    ទន្ទឹម​ជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ដែលជា​ម៉ាក​យីហោ​រថយន្ត​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានសម្រេច​អនុវត្ត​ទៅតាម​អនុក្រឹត្យ​លេខ ១៨ អនក្រ.បក របស់​រាជរដ្ឋាភិបាល​ដោយបាន​ធ្វើការ​ប្រកា​សប​ញ្ចុះ​តម្លៃ​ទៅលើ​រថយន្ត Ford ជាច្រើន​ម៉ូ​ឌែ​ល​រួមមាន៖

    ចំពោះ​ម៉ូ​ឌែ​ល 2021

    • Ford EcoSport ឆ្នាំ2021 តម្លៃ​ចាស់ $29,900 មក​ត្រឹម $27,900
    • Ford Territory ឆ្នាំ2021 តម្លៃ​ចាស់ $49,900 មក​ត្រឹម $46,900
    • Ford Everest Trend ឆ្នាំ2021 តម្លៃ​ចាស់ $59,500 មក​ត្រឹម $57,500
    • Ford Everest 2.0L Bi-Turbo ឆ្នាំ2021 តម្លៃ​ចាស់ $71,000 មក​ត្រឹម $68,500

    ចំពោះ​ម៉ូ​ឌែ​ល 2020

    • Ford EcoSport ឆ្នាំ 2020 តម្លៃ​ចាស់ $29,900 មក​ត្រឹម $26,000
    • Ford Everest Trend ឆ្នាំ2020 តម្លៃ​ចាស់ $59,500 មក​ត្រឹម $55,500
    • Ford Everest 2.0L Bi-Turbo ឆ្នាំ 2020 តម្លៃ​ចាស់ $71,000 មក​ត្រឹម $67,000

    ចឹ​ង​ដឹង​ព័​ត៍​មាន និង​ប្រូ​ម៉ូ​សិនថ្មីៗពី​ក្រុមហ៊ុន Ford សូម​ចុច​តំណរ​ភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia នេះ​ទាំងអស់គ្នា។

    តាមរយៈ​ការបញ្ចុះ​តម្លៃ​រថយន្ត​ថ្មី​នេះ ជឿជាក់ថា​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​នឹងមាន​ការកើនឡើង​នាពេលខាងមុខ បងប្អូន​មួយចំនួន​នឹង​ងាក​ពី​ការប្រើប្រាស់​រថយន្ត​ជជុះ​មួយ​ទឹក​ពី​ស្រុក​គេ មកប្រើប្រាស់​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន​ដោយសារតែ​មានគុណ​ប្រយោជន៍​ជាច្រើន និង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​ច្រើន​ដោយ​គម្លាត​នៃ​ការបញ្ចុះ​តម្លៃ​គឺ​ចាប់ពី​ចន្លោះ $2,000 ទៅ $4,000 ដុល្លា​ទៅតាម​ម៉ូ​ឌែ​លនីមួយៗដែល​នេះ​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ផ្ទាល់​តែម្តង ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ផងដែរ។ ជាក់ស្តែង​មាន​រថយន្ត Ford មួយ​ម៉ូ​ឌែ​ល​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​ទៅនឹង​រថយន្ត​ជជុះ​ខ្លាំង​មែនទែន​នោះ​គឺ​រថយន្ត Ford EcoSport ដែល​សម្រាប់​តម្លៃ​ថ្មី​នៃ​រថយន្ត Ford EcoSport ឆ្នាំ 2020 គឺ​ត្រឹមតែ $26,000 តែប៉ុណ្ណោះ រីឯ​តម្លៃ​ថ្មី​នៃ​រថយន្ត Ford EcoSport ឆ្នាំ 2021 គឺ​ត្រឹមតែ $27,900 តែប៉ុណ្ណោះ។ តម្លៃ​ត្រឹម 2ម៉ឺន​ជាង​តែ​បងប្អូន​អាច​ទិញ​រថយន្ត​ថ្មី​ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​រយៈពេល 3ឆ្នាំ ឬ100,000គីឡូម៉ែត្រ​ដែល​ផ្តល់ជូន​នូវ​ទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខ​ផ្លូវចិត្ត និង​អារម្មណ៍​ស្រស់ស្រាយ​ក្នុងពេល​បើកបរ។

    ផ្ទុយទៅវិញ​យើង​សង្កេតឃើញថា​រថយន្ត​ជជុះ​មួយ​ទឹក​ពី​ស្រុក​គេ​គឺ​គ្មាន​ប្រវត្តិ​ច្បាស់លាស់ និង​គ្មាន​ការធានា​ត្រឹមត្រូវ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការប្រើប្រាស់​របស់លោក​អ្នក​មិនសូវមាន​ទំនុកចិត្ត ហើយ​បងប្អូន​អាច​នឹង​ជួប​បញ្ហា​ជាច្រើន​ដូចជា៖ ការទិញ​ប៉ះចំ​រថយន្តបុក​ប៉ះ ការ​សោ្ង​ប្តូរ​ពណ៍ ការកាត់ត។ល។

    ដូច្នេះ​បងប្អូន​គួរតែ​ងាក​មកប្រើប្រាស់​រថយន្ត​ថ្មី​ដើម្បី​ផ្តល់នូវ​ទំនុកចិត្ត​ក្នុងការ​បើកបរ លើសពីនេះទៅទៀត​រាល់​ការទិញ​រថយន្ត Ford ពី​ក្រុមហ៊ុន​លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ដែល​រួមមាន៖

    • ការធានា​ផ្ទា​ល់ពី​រោងចក្រ​រយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
    • សេវា​ថែទាំ​រថយន្ត​រយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
    • ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត២៤ម៉ោង​ទូទាំងប្រទេស
    • សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service)
    • សេវា​បង់​រំលស់​គ្រប់​ខេត្ត​ក្រុង​ប្រកបដោយ​ទំនុកចិត្ត
    • កាន់តែ​ពិសេស​លើសពី​ក្រុមហ៊ុន​ដ៏​ទៃ​នោះ​គឺ​ការរៀបចំ​នូវ​ដំណើរ​កំសាន្ត​ជួន​ដល់​អតិថិជន Ford ។

    សម្រាប់​ព័​ត៍​មាន​បន្ថែម​សូម​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ទីតាំង​ដូចជា៖

    • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
    • អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
    • អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661។
  • LG ជិត​បិទ​អាជីវកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន តែ​នៅ​ឈរជើង​ផ្នែក​ផលិត​គ្រឿងបន្លាស់ និង​សម្ភារ​ក្នុងផ្ទះ

    LG ជិត​បិទ​អាជីវកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន តែ​នៅ​ឈរជើង​ផ្នែក​ផលិត​គ្រឿងបន្លាស់ និង​សម្ភារ​ក្នុងផ្ទះ

    LG ធ្លាប់ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត លំដាប់​ទី3 នៅលើ​ពិភពលោក និង​ថែមទាំង​ជា​គូប្រជែង ជាមួយ​ក្រុមហ៊ុន Apple ទៀតផង។ យ៉ាងណាមិញ អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីល្បាញ ខាង​ផលិត​អេក្រង់​ល្អ​បំផុត​មួយ​នេះ ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ​ការនាំចេញ និង​ថែមទាំង​ខាតបង់​ទឹកប្រាក់​អស់​ចំនួន 4.5ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 5ឆ្នាំកន្លងមក ដែល​នេះ​ជា​ហានិភ័យ​ធំ​មួយ ដែល​តម្រូវឱ្យ LG ធ្វើការ​វាយតម្លៃ​ឡើងវិញ​ជាបន្ទាន់។

    ក្រុមហ៊ុន LG ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា នឹង​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​ចុងក្រោយ អំពី​អនាគត​នៃ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន នៅ​ខែក្រោយ បន្ទាប់ពី​ប្រជុំ​សម្រេច​ពី​ក្រុមប្រឹក្សាភិបាល ថា​តើ​គួរ​បន្ដ ឬ​បិទ?។

    LG ដែលជា​ក្រុមហ៊ុន​ធំជាងគេ​ទី3 មួយ​នេះ កំពុង​ឈានដល់​ដំណាក់កាល​បិទ​អាជីវកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ទាំងមូល​តែម្ដង បន្ទាប់ពី​បរាជ័យ ១លើក ជា 2លើក ក្នុងការ​ស្វែងរក​ម្ចាស់​ថ្មី មកជួយ​ស្រោចស្រង់​អាជីវកម្ម​មិនបាន​សោះ។ ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​កូរ៉េ​ត្បូង​មួយ​នេះ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Vingroup របស់​វៀតណាម និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen អំពី​ការទិញ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ប៉ុន្តែ​គួរឱ្យ​ស្ដាយ ការចរចា មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​អី្វ​មួយ​ឡើយ។ នេះ​យោងទៅតាម​សារព័ត៌មាន​ក្នុងស្រុក​កូរ៉េខាងត្បូង ដែល​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ។

    បើទោះជា LG ទំនងជា​នឹង​បិទ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ក៏ពិតមែន តែ​សេចក្ដីរាយការណ៍​បន្ថែម បានឱ្យដឹង​ទៀតថា ជំនួស​ឱ្យ​ការផលិត​ស្មា​ត​ហ្វូ​ន​និង​លក់​ផ្ទាល់ ពួកគេ​នៅតែ​ដំណើរការ​អាជីវកម្មផ្សេងៗទៀត ដែល​កំពុងតែ​ទទួលបាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ពី​អតិថិជន ដូចជា ផ្នែក​ផលិត​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ជាដើម៕

  • Samsung រកឃើញ​នវានុវត្តន៍​អេក្រង់​ថ្មី នឹង​ចាប់ផ្តើម​ផលិត សម្រាប់ 120Hz ទុកឱ្យ iPhone 13

    Samsung រកឃើញ​នវានុវត្តន៍​អេក្រង់​ថ្មី នឹង​ចាប់ផ្តើម​ផលិត សម្រាប់ 120Hz ទុកឱ្យ iPhone 13

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung គ្រោង​នឹង​ចាប់ផ្តើម​ផលិត​បន្ទះ​អេក្រង់​ប្រភេទ LTPO OLED។ បន្ទះ​បង្ហាញ​ទិន្នន័យ​ប្រភេទ​ថ្មី LTPO នេះ គឺជា​បច្ចេកវិទ្យា​ថ្មី​បំផុត​ជំនាន់​ចុងក្រោយ ដែល​វា​ជា​គម្រោង​ស្រាវជ្រាវ​មួយ ដែល​រកឃើញថា ប្រើប្រាស់​ថាមពល តិចជាង​អេក្រង់ OLED ទូទៅ។ មានន័យថា ទូរស័ព្ទ​ជំនាន់​បន្ទាប់ នឹង​អាច​រក្សា​រយៈពេល​ថ្ម ឱ្យរ​ស់បាន1 ឬ 2ថ្ងៃ​ពេញ។

    លើសពីនេះ​ផងដែរ វា​ក៏​ជា​ផ្លូវ​មួយ សម្រាប់​បើក​ឱ្យ iPhone ជំនាន់​ថ្មី របស់ Apple អាច​ទ្រទ្រង់​កម្រិត refresh rate ដល់​ទៅ 120Hz ដូចនឹង​ស្មា​ត​ហ្វូ​នកំពូលៗ របស់​ក្រុមហ៊ុន​ដទៃ​ផងដែរ និង​សម្រាប់​ផ្គត់ផ្គង់​ដល់ Apple ដែល​ចាប់ផ្ដើម​នៅ​ឆមាស​ទី1 នៃ​ឆ្នាំ2021 នេះ​តែម្ដង។

    គួរ​បញ្ជាក់ដែរថា Samsung និង Apple បាន​ចាប់ដៃគ្នា​ក្នុង​អាជីវកម្ម​បន្ទះ​អេក្រង់​នេះ តាំងពី​ជំនាន់ iPhone X ចេញ​ឆ្នាំ2017 និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន។ បន្ថែម​លើ​នេះ ក៏មាន​ឈ្មោះ​ក្រុមហ៊ុនល្បីផ្សេងៗចូលរួម​ផងដែរ ដូចជា LG ជាដើម៕

  • វីង និង City Express ជប៉ុនចាប់ដៃគូដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជា

    វីង និង City Express ជប៉ុនចាប់ដៃគូដើម្បីសម្រួលការផ្ទេរប្រាក់មកកម្ពុជា

    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា និងក្រុមហ៊ុនCity Express Money Transfer Japan Co., Ltd.ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុនបានបង្កើតភាពជាដៃគូដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅជប៉ុន។ តាមរយៈធនាគារឯកទេសវីង ឥឡូវនេះប្រជាជនអាចផ្ញើប្រាក់ដែលរកបានមកទ្រទ្រង់គ្រួសាររបស់ពួកគេបានភ្លាមៗនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង បានមានប្រសាសន៍ថា៖“ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកំពុងបន្តបែបនេះ វាចាំបាច់ណាស់ដែលយើងពង្រឹងសមត្ថភាពសេវា​ផ្ទេរប្រាក់ឆ្លងប្រទេសដើម្បីគាំទ្រដល់តម្រូវការរបស់សហគមន៍យើង ។ ពលករកម្ពុជានៅជប៉ុនឥឡូវអាចផ្ញើប្រាក់មកផ្ទះទោះជានៅដល់ភូមិដាច់ស្រយាលក៏ដោយ។”

    បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ១០.០០០ នាក់កំពុងធ្វើការនៅប្រទេសជប៉ុន។ តាមរយៈភាពជាដៃគូនេះពួកគេអាចទៅម៉ាស៊ីនអេធីអឹមណាមួយនិងសាខាណាមួយនៃក្រុមហ៊ុនCity Express ជប៉ុនហើយជ្រើសរើសផ្ញើប្រាក់តាមរយៈវីង។ បន្ទាប់មកពួកគេនឹងទទួលបានលេខកូដ ៨ ខ្ទង់សម្រាប់ក្រុមគ្រួសាររបស់ពួកគេដើម្បីដកប្រាក់នៅប្រទេសកម្ពុជាតាមរយៈភ្នាក់ងារវីងដែលមានជាង ៩០០០ កន្លែង ។

    លោក Shrestha Mahesh Kumar ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន City Express ជប៉ុនបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងបង្ហាញសមត្ថភាពសេវាហិរញ្ញវត្ថុរបស់យើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់ ។ បណ្តាញដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងពីរនឹងផ្តល់ការផ្ទេរប្រាក់ភ្លាមៗនិងមានសុវត្ថិភាពដែលមានសារសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន។

    ក្រុមហ៊ុន City Express ជប៉ុននិងវីងតាំងចិត្ត​ប្រើសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សហគមន៍ ។ ក្រុមហ៊ុន City Express ជប៉ុនប្តេជ្ញាផ្តល់ដំណោះស្រាយផ្ទេរប្រាក់លឿនរហ័សគួរទុកចិត្ត និងមានសុវត្ថិភាពដល់អតិថិជនតាមរយៈបណ្តាញភ្នាក់ងារនៅទូទាំងពិភពលោក។ ដូចគ្នានេះដែរ ចក្ខុវិស័យរបស់វីងគឺផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទជាមួយបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេស៕