អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ហោ ណាំហុង បានបង្ហាញនូវក្តីត្រេកអរ និងអរគុណរដ្ឋាភិបាលចិន ដែលបញ្ជូនគ្រូពេទ្យជំនាញ និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រ មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម លើកឡើងថា ដំណើរមកកាន់កម្ពុជារបស់គ្រូពេទ្យចិននៅពេលនេះ បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
កម្ពុជាជាប្រទេសទី១ នៅក្នុងអាស៊ាន ដែលរដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងសារសំឡេងតាមប្រព័ន្ធតេឡេក្រាម។
អតីតប្រមុខការទូតចាស់វស្សារបស់កម្ពុជារូបនេះ បានពន្យល់នូវហេតុ ៣ យ៉ាងសំខាន់ ដែលចិនបញ្ជូនគ្រូពេទ្យជំនាញខ្លួនមកកម្ពុជា៖
ហេតុផលទី1. ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន ដែលឯកឧត្តមចាត់ទុកថា វាមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនចិន និងធ្វើឲ្យចិនមិនអាចបំភ្លេចបាន។
ហេតុផលទី2. ដោយសារ កម្ពុជានិងចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងគ្នា ដែលជាហេតុនាំឲ្យប្រទេសទាំងពីរត្រូវជួយគ្នាទៅវិញទៅមក។
ហេតុផល ទី3. ដែលនាំឲ្យចិនជួយកម្ពុជានៅពេលនេះដែរ គឺឯកឧត្តម ហោ ណាំហុង យល់ថា ដោយសារកម្ពុជានិងចិន បានចុះហត្ថលេខាអនុវត្តគោលនយោបាយជោគវាសនារួមគ្នា។
ប្រភពពី៖ Bayontv



















ស្ត្រីទាំងឡាយត្រូវដឹងថា ទង្វើបង្កើតសកម្មភាពជំនួយដល់ខួរក្បាល មិនត្រឹមតែជំរុញឱ្យមានក្នុងការបណ្ដុះបណ្ដាលកុមារនោះទេ ប៉ុន្តែសម្រាប់វ័យចំណាស់ដូចអ្នកនាង ឬលោកស្រី ក៏គួររកពេលទំនេរ ដើម្បីធ្វើសកម្មភាពបណ្តុះបណ្តាលខួរក្បាលមានការចងចាំបានល្អប្រសើរផងដែរ ជាពិសេសគឺពង្រឹងសមត្ថភាពខួរក្បាល។ ទង្វើនេះត្រូវអនុវត្តជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី និងអាការពូកែភ្លេច។ដើម្បីបំប៉នខួរក្បាលឱ្យកាន់តែមានសមត្ថភាពចងចាំបានល្អប្រសើរ ក្នុងវ័យចំណាស់ហើយ អ្នកក៏គួរតែទទួលទានត្រីជាពិសេស ព្រោះវាមានផ្ទុកនូវសារធាតុអូមេហ្គា3ច្រើន ដែលជួយបំប៉នដល់ខួរក្បាលរបស់អ្នក។
រឿងវ័យនេះមួយ មិនមែនចេះតែទទួលទានអាហារបានផ្ដេសផ្ដាស់តាមចិត្តចង់បានគ្រប់ទាំងអស់នោះទេ។ ដោយសារតែប្រព័ន្ធផ្សេងៗនៃរាងកាយដូចជា ប្រព័ន្ធរំលាយអាហារ មិនអាចធ្វើការគ្រប់គ្រងបានល្អគ្រប់វ័យនោះទេ។ ការបរិភោគអាហារមួយចំនួនធំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងមិនគួរព្រងើយកន្ទើយឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ អាហារដែលស្ត្រីក្នុងវ័យចំណាស់គួរបរិភោគ គឺជាអាហារដែលងាយរំលាយបាន មានរសជាតិស្រាល មិនប្រៃពេក មិនផ្អែមពេក ឬមិនមានរសជាតិហិរខ្លាំងពេក ហើយដែលសំខាន់វាមានផ្ទុកសារធាតុជាតិខ្លាញ់ និងស្ករទាបបំផុតផងដែរ។ ទោះជាយ៉ាងណា អ្នកគួរតែទទួលទានជាប្រចាំ នូវក្រុមអាហារទាំង5ក្រុមជារៀងរាល់ថ្ងៃ។
មិនមែនបានន័យថាឱ្យឈប់ទទួលទានភេសជ្ជៈទាំងនោះទេ គ្រាន់តែចង់ឱ្យកាត់បន្ថយដូចជា កាហ្វេ តែ និងគ្រឿងស្រវឹង ព្រោះវាជាបុព្វហេតុនៃជំងឺផ្សេងៗ ដែលតែងតែកើតមានចំពោះស្ត្រីក្នុងវ័យចំណាស់។ ជាពិសេសជំងឺបេះដូង ជំងឺមហារីក និងជំងឺលើសឈាមជាដើម។ ដូច្នេះប្រសិនបើអ្នកមិនចង់ជួបប្រទះនឹងជំងឺអាក្រក់ទាំងនេះទេ អ្នកគួរកាត់បន្ថយការទទួលទានភេសជ្ជៈទាំងនេះជាបន្ទាន់ ដើម្បីថែរក្សាសុខភាពរបស់អ្នកឱ្យបានល្អ។
វ័យកាន់តែចាស់ហាត់ប្រាណកាន់តែច្រើន គឺដើម្បីពង្រឹងសាច់ដុំ និងឆ្អឹង ព្រមទាំងបង្កើនភាពស៊ាំដល់រាងកាយដើម្បីទប់ទល់នឹងជំងឺផ្សេងៗផងដែរ។ ប៉ុន្តែវ័យរៀងជ្រេបន្ដិចហើយ អ្នកគួរតែជ្រើសរើសការធ្វើលំហាត់ប្រាណស្រាលៗ ដូចជា ការរាំតាមចង្វាក់ យោគៈការដើរយូហ្គា ការដើរ ឬការរត់ត្រឹកជាដើម ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ អ្នកគួរតែហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់3-4ដងក្នុងមួយសប្តាហ៍ គឺល្អបំផុត។
សម្រាប់សុខភាពដ៏ល្អរបស់ស្ត្រីវ័យចំណាស់ គឺការសម្រាកឱ្យបានគ្រប់គ្រាន់ជារឿងសំខាន់បំផុត។ ដែលមិនត្រឹមតែអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាហាប់ រាងកាយម៉ាំមួនមានសុខភាពល្អតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យស្បែកមើលទៅភ្លឺថ្លា និងក្មេងជាងវ័យផងដែរ។ ការគេង គឺសមស្របសម្រាប់វ័យរបស់អ្នក គឺគេងឱ្យបានរយៈពេលពី6-8ម៉ោងក្នុងមួយថ្ងៃ។