Author: ធឿន មករា

  • គិតមកដល់ពេលនេះគ្រូពេទ្យខ្មែរបានព្យាបាលអ្នកជំងឺកូវីដ-19 ជាសះស្បើយចំនួន 23នាក់

    គិតមកដល់ពេលនេះគ្រូពេទ្យខ្មែរបានព្យាបាលអ្នកជំងឺកូវីដ-19 ជាសះស្បើយចំនួន 23នាក់

    គិតត្រឹមថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ-19 ចំនួន23នាក់បានជាសះស្បើយ បន្ទាប់ពីគ្រូពេទ្យកម្ពុជាបានព្យាបាលយ៉ាងយកចិត្ដទុកដាក់។
    គួររំលឹកផងដែរថា មកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-19 កើនឡើងចំនួន 107នាក់។

  • រដ្ឋាភិបាល នៅថ្ងៃទី31 មីនា (ស្អែកនេះ) នឹងពិភាក្សាលើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន

    រដ្ឋាភិបាល នៅថ្ងៃទី31 មីនា (ស្អែកនេះ) នឹងពិភាក្សាលើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន

    សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាព្រឹកថ្ងៃទី30 មីនា នេះថា រដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី31 មីនា។ ហើយសេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី3 មេសា ដើម្បីពិនិត្យ មុននឹងបន្តសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា មុននឹងសុំឡាយព្រះហស្ថពីព្រះមហាក្សត្រ៕

  • Breaking News: ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ19 ចំនួន4នាក់បន្ថែមទៀត

    Breaking News: ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ19 ចំនួន4នាក់បន្ថែមទៀត

    បើតាមក្រសួងសុខាភិបាលបានប្រកាសថ្ងៃនេះថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវិដ19 ចំនួន4នាក់បន្ថែមទៀត

  • មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឱ្យអ្នកជំងឺផ្ទុកវីរុស Covid-19 ចំនួន 5នាក់ ដែលបានជាសះស្បើយឱ្យចេញពីមន្ទីរពេទ្យ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឱ្យអ្នកជំងឺផ្ទុកវីរុស Covid-19 ចំនួន 5នាក់ ដែលបានជាសះស្បើយឱ្យចេញពីមន្ទីរពេទ្យ

    នាព្រឹកថ្ងៃទី29 ខែមីនា​ ឆ្នាំ2020 មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឱ្យអ្នកជំងឺផ្ទុកវីរុស Covid-19 ចំនួន 5នាក់ ដែលបានជាសះស្បើយឲ្យចេញពីមន្ទីរពេទ្យ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន 02នាក់ ជនជាតិអង់គ្លេសចំនួន 02នាក់ និងជនជាតិបារាំងចំនួន 01នាក់។

    សរុបមានអ្នកជំងឺជាសះស្បើយរហូតមកដល់ពេលនេះមានចំនួន 07នាក់ហើយ។ អ្នកជំងឺCovid-19 នៅសល់ចំនួន 03នាក់ កំពុងសម្រាកព្យាបាល ដែលក្នុងនោះមានអ្នកជំងឺ 02នាក់បានធ្វើតេស្តអវិជ្ជមានលើកទី 1 និងរង់ចាំធ្វើតេស្តលើកទី2បន្ថែមទៀតបើសិនជាតេស្តអវិជ្ជមាន មន្ទីរពេទ្យនឹងអនុញ្ញាតអោយអ្នកជំងឺចេញពីមន្ទីរពេទ្យ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ19

    ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ19

    សេចក្តីថ្លែងអណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ19៖

    ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមសម្ដែង​នូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី​-ខេត្ត ទាំងអស់​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ​​ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស​ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលបានលះបង់ទាំងកម្លាំង​កាយ កម្លាំង​ចិត្ត និងប្រាជ្ញា មានឆន្ទ:​មុះមុត​បំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ19នៅកម្ពុជា យ៉ាងមានប្រសិទ្ធិ​ភាព។

    ឯកឧត្តមរដ្ឋមន្ត្រី​ សូមថ្លែងអំណរគុណចំពោះអាជ្ញាធរ​មូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ​ជាតិ​ និងអន្តរជាតិទាំងអស់​ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ​ អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជា​ សិល្បករ សិល្បការិនី​ អ្នកសារព័ត៌មាន​ និងប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែល​បានរួមសហការគ្នាប្រកប​ដោយស្មារតីទទួលខុសត្រូវ​ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាស​វៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    សូមក្រុមគ្រូពេទ្យ​ មន្រ្តី​ បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធ​ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែម​ទៀត ជាមួយក្រសួងសុខាភិបាល​ ក្នុងការអនុវត្តតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល។

    សូមជូនពរ សុខភាពល្អ និងជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជា។

    សូម​ជំរាប​ថា ព័ត៌មានខាង​លើ​នេះ ទទួលបានពីលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ទទក

  • មូលនិធិJack Ma តាម​រយៈ​រដ្ឋទូតចិន បាន​​ផ្ដល់​ឧបករណ៍​​ធ្វើតេស្ត​រក​ជំងឺ​COVID-19 ដល់​កម្ពុជា​

    មូលនិធិJack Ma តាម​រយៈ​រដ្ឋទូតចិន បាន​​ផ្ដល់​ឧបករណ៍​​ធ្វើតេស្ត​រក​ជំងឺ​COVID-19 ដល់​កម្ពុជា​

    នាថ្ងៃទី28 ខែមីនា ឯកឧត្តម​ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន20,000សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma និងមូលនិធិAlibaba ជូនដល់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

    ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិននិងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃ​និងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុសCOVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិ Jack Ma និងមូលនិធិ Alibaba ជាបន្ទាន់ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា សង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។ ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺវីរុសប្រភេទថ្មីនេះ។

    ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានសម្របសម្រួលក្នុងជំនួយសារធាតុតេស្តរកជម្ងឺវីរុសលើកនេះ លោកមានប្រសាសន៍ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ។

    ប្រភពពី៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

  • ជន​បរទេស​ដែល​មានបំណង​ចូល​មក​កម្ពុជា​ត្រូវ​មានលិខិត​បញ្ជាក់​​គ្មាន​ Covid-19 និង​លិខិត​បញ្ជាក់​ធានា​រ៉ាប់រង​សុខភាព​យ៉ាង​តិច​5​ ម៉ឺន​ដុល្លារ​អាមេរិក

    ជន​បរទេស​ដែល​មានបំណង​ចូល​មក​កម្ពុជា​ត្រូវ​មានលិខិត​បញ្ជាក់​​គ្មាន​ Covid-19 និង​លិខិត​បញ្ជាក់​ធានា​រ៉ាប់រង​សុខភាព​យ៉ាង​តិច​5​ ម៉ឺន​ដុល្លារ​អាមេរិក

    ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា ( កូវីដ19 ) និងស្របតាមវិធានការនានា
    របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឺតបន្តឹងជាបណ្តោះអាសន្ន
    ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើម
    អនុវត្តពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 វេលាម៉ោង 23:59 ដូចខាងក្រោម៖

  • សម្តេច​ក្រឡាហោម ស ខេង ដាក់បទបញ្ជា​ចំនួន​4 ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​​​​​​គ្រោះថ្នាក់​ចរាចរណ៍

    សម្តេច​ក្រឡាហោម ស ខេង ដាក់បទបញ្ជា​ចំនួន​4 ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​​​​​​គ្រោះថ្នាក់​ចរាចរណ៍

    សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មានប្រសាសន៍នា​ព្រឹក​ថ្ងៃ​សុក្រ ទី​27 ខែ​មីនា ឆ្នាំ​2020​ ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​39 អនក្រ​.​បក ចុះ​ថ្ងៃទី​17 ខែមីនា ឆ្នាំ​2020 ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​44 អនក្រ​.​បក ចុះ​ថ្ងៃទី​21 ខែមីនា ឆ្នាំ​2017 ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។

    សម្តេច​ក្រឡាហោមបានដាក់បទបញ្ជា​ចំនួន​4 ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ដោយ​សម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ឆ្នាំ​២០២០​នេះ តទៅ​រួមមាន ៖

    ទី​1៖ ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា យោគយល់​ចំពោះ​ការប្រកាន់យក​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំ ពោះ​ផ្លូវច្បាប់ គឺ​ត្រូវគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ល្អ​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាពសុខដុមរមនា​ក្នុង​ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ប្រទេសជាតិ​។​

    ទី​2៖ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​អង្គការ​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក និង​កម្រិត​នៃ​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ​។​

    ទី​3៖ ដាក់ចេញ​នូវ​បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទូទាំងប្រទេស​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​នីតិ​វិធី​ច្បាប់​នូវ​រាល់ បទល្មើស​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​តម្លាភាព ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​គេចខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។​

    ទី​4 ៖ ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​កម្លាំង​ដើម្បី​តាមដាន ពិនិត្យ និង​គាំទ្រ​ប្រតិប​ត្តិ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ក្រោម​ឱវាទ​របស់ខ្លួន ដើម្បី​ធានា​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ទាំងអស់ ព្រមទាំង​ត្រូវ​ពង្រឹង​អាកប្បកិរិយា សីលធម៌ វិន័យ​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី អនុវត្ត​ច្បាប់​ប្រកប ដោយ​គុណធម៌ និង​មនសិការ​វិជ្ជាជីវៈ​។ ត្រូវ​ផ្តល់​រង្វាន់​តាម​ការកំណត់​របស់​រដ្ឋ​ជាមួយ​ការ​លើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ​និង​ត្រូវ​ដាក់​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អសកម្ម ឬ​មន្ត្រី​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

  • ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ឃុំចំនួន២ នៅខេត្ដរតនគិរីបានប្រកាសបិទ

    ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ឃុំចំនួន២ នៅខេត្ដរតនគិរីបានប្រកាសបិទ

    លោកឆាយ ធី មេ​ឃុំ​ប៉ាតេ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានយើងនៅថ្ងៃនេះ​ថា ឃុំ​ចំនួន​២​នៅ​ក្នុង​ខេត្ត​រតន​គិរី គឺ​ឃុំសេដា នៅ​ក្នុង​ស្រុក​លំផាត់ និង​ឃុំ​ប៉ា​តេ នៅ​ក្នុង​ស្រុក​អូរ​យ៉ា​ដាវ បាន​ប្រកាស​បិទ​ឃុំ​ដោយ​ហាម​ឃាត់​មនុស្ស​ប្លែក​មុខ​ចេញ​ចូល និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ទាំង​នេះ​។ ការ​បិទ​ឃុំ​នេះ គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ19 ដែល​កំពុង​វាយ​លុក​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​បិទ​ឃុំ​ហាម​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​ក៏​ដោយ ប៉ុន្តែ​ការ​រក​ស៊ី​ជួញដូរ​ទំនិញ គឺ​ធ្វើ​ឡើង​ជា​ធម្មតា។ បើ​តាម​លោក​ឆាយ ធី ឃុំប៉ាតេ​របស់​លោក​នឹង​បិទ​គ្មាន​ការ​កំណត់​ឡើយ ដរាប​ណា​ជំងឺ​កូវីដ19 ​ត្រូវ​បាន​គ្រប់គ្រង់ទាំងស្រុង ទើប​បើក​ឱ្យ​មាន​ការ​ចេញ​ចូល​ឡើង​វិញ​។

  • តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

    អ្នក​ម្តាយ​ជាច្រើន ប្រហែលជា​ធ្លាប់​បានឮ​ញឹកញាប់​ហើយ​ថា បើ​ចង់ឱ្យ​កូន​ឆ្លាត ត្រូវឱ្យ​ញ៉ាំ​ត្រី​ឱ្យបានច្រើនៗ ហើយក៏​ប្រហែល​ជាមាន​សំណួរ​នៅក្នុង​ចិត្ត​តទៅទៀត​ដែរ​ថា តើ​ត្រី​ប្រភេទ​ណា​ដែល​គួរឱ្យ​កូន​ញ៉ាំ ដូច្នេះ​ក្នុង​លេខ​នេះ​ឡា​រ៉ែ​ន ​មាន​ចម្លើយ​ចំពោះ​រឿងនេះ​មក​ជម្រាបជូន :

    ត្រី 3ប្រភេទ​ដែល​ល្អ​សម្រាប់​កូនតូច
    ដំបូង​យើង​ត្រូវ​ដឹង​ជាមុនសិន​ថា សាច់​ត្រី​មានគុណ​សម្បត្តិ​ពិសេស​ជាង​អាហារ​ដែល​ផ្តល់​ប្រូ​តេ​អុ​ី​ន​ប្រភេទ​ផ្សេងទៀត នៅត្រង់​ដែល​សាច់​ត្រី​មាន​ប្រូ​តេ​អ៊ីន និង​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដែល​ល្អ​ជាមួយ​ការរីកចម្រើន​ធំធាត់​របស់​កុមារ និង​ដែល​សំខាន់​គឺ ងាយ​រំលាយ ព្រោះ​ត្រី​មាន​សរសៃ​សាច់តូចៗដែល​មិន​ស្វិត មាន​ជាតិ​ខ្លាញ់​បង្កប់​នៅក្នុង​សាច់​ត្រី តិចជាង​សាច់ជ្រូក និង​សាច់មាន់ ហើយ​ថែមទាំង​ងាយ​រក​ទិញ​បាន​ទៀតផង បើ​ដូច្នេះ តើ​មិនឱ្យ​កូន​ញ៉ាំ​ត្រី​យ៉ាងម៉េច​នឹង​បាន​ទៅ? ជាថ្មី​ម្ដងទៀត ថ្ងៃនេះឡា​រ៉ែ​ន ​សូម​ណែនាំ​ត្រី 3ប្រភេទ ដែលជា​តួឯកសំខាន់ៗឱ្យ​អ្នក​ម្តាយ​ទាំងអស់គ្នា​បាន​ស្គាល់ និង​ដឹងថា តើ​ត្រីនីមួយៗមាន​ចំណុច​លេចធ្លោ​ខុសប្លែកគ្នា​យ៉ាងណាខ្លះ។

    1. ត្រី​សណ្តាយ
    គួរ​ចាប់ផ្តើម​ឱ្យ​កូន​ញ៉ាំ​នៅពេល​កូនតូច​អាយុ​បាន 8 – 10ខែ
    គុណសម្បត្តិ​ពិសេស : សាច់​ទន់​ផុយ មាន​រសជាតិ​ឆ្ងាញ់ មាន​ភាព​ផ្អែម​នៅក្នុង​សាច់​ច្រើននិង​មាន​បរិមាណ​សាច់​ច្រើន​គ្រប់គ្រាន់​ក្នុង​ការយកទៅ​ធ្វើជា​ម្ហូបអាហារ ដែល​ទោះជា​កោស​យកតែ​សាច់ ចោល​ស្បែក ក៏​នៅតែមាន​បរិមាណ​ច្រើន​ដែរ បើ​ប្រៀបធៀប​ជាមួយ​ត្រី​ប្រភេទ​ផ្សេងទៀត​ដែល​ទំហំប៉ុនៗគ្នា។
    ការជ្រើសរើស​ទិញ : ត្រូវ​រើសយក​ត្រី​សណ្តាយណា​ដែល ភ្នែក​នៅ​ថ្លា ស្រកី​នៅ​ក្រហម សាច់​សង្កត់​ទៅហើយ​មិន​ទ្រុឌ​ចុះ​នៅ​តឹង​ណែន  តែបើ​ភ្នែក​មិន​ថ្លា ត្រូវ​សង្កេតមើល​ស្រកី និង​ពោះ​មិនមាន​ពណ៌​ខៀវ ឬ​បែកធ្លាយ។
    2. ត្រី​ប្លាធូ
    ជា​ត្រី​សមុទ្រ​ដែល​គួរ​ចាប់ផ្តើម​ឱ្យ​កូនតូច​ញ៉ាំ ពេល​អាយុ​បាន 10ខែ​ឡើងទៅព្រោះ​ក្មេង​ខ្លះ​អាច​នឹងមាន​ប្រតិកម្ម​ចាញ់​ត្រី​សមុទ្រនិង​អាហារ​សមុទ្រ​ច្រើនជាង​ត្រី​ទឹកសាប។
    គុណសម្បត្តិ​ពិសេស : ជា​ត្រី​សមុទ្រ​ដែលមាន​តម្លៃថោក​បំផុត​ក្នុងចំណោម​ត្រី​សមុទ្រ​ដូចគ្នា  ងាយ​រក​ទិញ សាច់​ទន់ យកទៅ​ចៀន​ល្មមតែ​ស្បែក​ឡើងតឹងៗ រួច​បេះ​យកតែ​សាច់​ទៅធ្វើជា​ស៊ុប​ត្រី​ប្លាធូ សាច់​នឹង​ផ្អែម​ឆ្ងាញ់​ខ្លាំងណាស់។
    ការជ្រើសរើស​ទិញ : គួរ​រើសយក​ត្រី​ប្លាធូ​ចំហុយ ដែល​សាច់​មិន​បែក ខ្លួន​នៅ​មូល ស្បែក​មិន​របក និង​មាន​ពន្លឺតិចៗ តែបើ​ត្រី​ប្លាធូ​ស្រស់​វិញ ក៏ត្រូវ​ប្រើ​វិធី​ជ្រើសរើស​ដូច​ត្រី​ទូទៅ​ដែរ។
    3. ត្រី​រ៉ស់ជា​ត្រី​ទឹកសាប​ដែល​គួរ​ចាប់ផ្តើម​ឱ្យ​កូន​ញ៉ាំ​ពេល​អាយុ​បាន 6 – 8ខែ
    គុណសម្បត្តិ​ពិសេស : ជា​ត្រី​ទឹកសាប​ដែលមាន អូ​មេ​ហ្កា3 ច្រើនជាង​ត្រី​ទឹកសាប​ប្រភេទផ្សេងៗទៀត ពេល​ចម្អិន​ជា​អាហារ​ហើយ សាច់​នឹង​ទន់​ផ្អែម​ឆ្ងាញ់។
    ការជ្រើសរើស​ទិញ : ភាពស្រស់​របស់​ត្រី​រ៉ស់ យើង​ត្រូវ​សង្កេតមើល​ទៅលើ​ស្រកី ដែលមាន​ពណ៌​ក្រហម​ស្រស់ រៀង​គ្នា​ស្មើ មិន​របូត​ដាច់ចេញ​ពីគ្នា។

    ញ៉ាំ​ត្រី​ហើយ តើ​កូន​ឆ្លាត​មែនឬ?
    “សូម​ជម្រាប​ជាមុនសិន​ថា មិនដែល​មានការ​ស្រាវជ្រាវ​វិភាគ​ណាមួយ​អះអាងថា កុមារ​ដែល​ញ៉ាំ​ត្រី​តែ​ម្យ៉ាង ហើយ​ឆ្លាត​នោះឡើយ ព្រោះគ្មាន​អាហារ​ប្រភេទ​ណា​លើ​ពិភពលោក ដែល​ញ៉ាំ​តែមួយ​ប្រភេទ ហើយ​បានទទួល​សារធាតុ​អាហារ​តាម​ដែល​រាងកាយ​ត្រូវការ​បាន​គ្រប់​ចំនួន​នោះទេ តែបើ​សិន​ញ៉ាំ​ត្រី វា​នឹង​ល្អ​នៅត្រង់​ដែលមាន​សុវត្ថិភាព​ចំពោះ​សុខភាព​ខ្លាំង​ជាង ព្រោះ​ត្រី​មាន​ជាតិ​ខ្លាញ់​នៅក្នុង​សាច់​តិច ធ្វើឱ្យ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​នឹង​ជំងឺ​ជាតិ​ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម ឬ​ជំងឺ​បេះដូង ចំណែក​រឿង​ភាពឆ្លាតវាងវៃ​វិញ​នោះ ក្រៅពី​ចំណីអាហារ​ហើយពូជ​អម្បូរ និង​ស្ថានភាព​បរិស្ថាន​ជុំវិញ​កូន ក៏មាន​ផល​ដែរ”។

    ត្រី​ដែល​មិន​គួរឱ្យ​កូនតូច​ញ៉ាំចំពោះ​ការ​បញ្ចុក​សាច់​ត្រី​ឱ្យ​កូនតូច​ញ៉ាំ រឿងដែល​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់ និង​ប្រយ័ត្នប្រយែង​បំផុត​នោះ​គឺ ឆ្អឹង​ត្រី​ហ្នឹងឯង… ដូច្នេះ​ត្រី​ដែល​មិនគួរ​នាំយកមក​ចម្អិន​ជា​អាហារ​ឱ្យ​កូនតូច​ញ៉ាំ​នោះ​គឺ ត្រី​ដែលមាន​ឆ្អឹង​ច្រើន ដូចជា ត្រី​ឆ្ពឹ​ន ត្រី​លិញ និងត្រី​រៀលជាដើម ព្រោះ​ទោះជា​ឆ្អឹង​ត្រី​ធំ តូច ឬ​យកទៅ​ស្ងោរ​ឡើង​ទន់​ផុយ​ហើយក៏​ដោយ តែ​ម៉ាស៊ីន​កិន​ក្រឡុក​ក៏​នៅតែ​មិនអាច​កិន​ឱ្យ​ម៉ដ្ឋ​បានដែរ ដូច្នេះ វិធី​ដែល​ល្អ​បំផុត គឺ​អ្នក​ម្តាយ​គួរ​ជ្រើសរើស​ត្រី​ដែលមាន​ឆ្អឹង​តិច សាច់​ច្រើន ខ្លាញ់​តិច និង​យក​ឆ្អឹង​ចេញ​ឱ្យអស់​ដោយ​ការ​ញេច ឬ​កិន​ដោយ​ត្រង​ដោយ​កន្ត្រង​ក៏បាន។
    យ៉ាងណាក៏ដោយ រឿង​មួយ​ដែល​អ្នក​ម្តាយ​ត្រូវ​ផ្តល់​ភាព​សំខាន់​មិនតិចជាង​តិច​និក​ការ​ចម្អិន​នោះ​គឺ ការជ្រើសរើស​ទិញ​ត្រី​ដែល​នៅ​ស្រស់ស្អាត បើជា​ត្រី​សមុទ្រ​ផង​នោះ ត្រូវ​យកចិត្តទុកដាក់​រឿង​សារធាតុ​គីមី​ដែល​គេ​ដាក់​ត្រាំ​ត្រជាក់​ពេល​ដឹកជញ្ជូន​មក​ផង  ចូរ​ទន្ទេញ​ឱ្យ​ចាំ​ជាប់​ក្នុង​ចិត្ត​ថា ត្រី​រឹតតែ​ស្រស់​ថ្មី​ប៉ុនណា រឹតតែ​ល្អ​ប៉ុន​នោះ៕