Author: ធឿន មករា

  • ១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

    ១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

    Ford Ranger Raptor​ 2020 ជាប្រភេទ​រថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការនាពេលថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀងទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើងដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះតែម្ដង។
    Ford Ranger Raptor បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនរួមមាន៖
    1. ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង
    2. ប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល
    3. ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ
    4. ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)
    • ស្ថានភាពផ្លូវធម្មតា (Normal mode) ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុងការបើកបរ
    • ការបើកបរបែបស្ព័រ (sport mode) ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន
    • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល
    • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
    • ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
    • Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road
    • អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ
    5. Ranger Raptor ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស
    • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច
    • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
    • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន
    6. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking)
    7. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System)
    8. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)9. ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ (Smart Key)
    10. បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា
    11. កាមេរ៉ាក្រោយជំនួយចូលចត
    12. ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល (Electronic Stability Program)
    13. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)
    14. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
    15. ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)

  • អបអរសាទរចំពោះអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី២ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង” !!!

    អបអរសាទរចំពោះអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី២ពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង” !!!

    រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!!
    (ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០​មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។

    កញ្ញា មាន សូនីតា ដែលជាតារាតំណាងផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួមក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់កាលពីសប្តាហ៍ទី១ផងដែរ! កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា ”ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ! ឆ្លៀតក្នុងឱកាសដ៏រំភើបនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជាអតិថិជនទាំងអស់ដែលបានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក! ជាចុងក្រោយសូមជូនពរឱ្យអតិថិជនដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត!”

    សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
    ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
    *  នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
    ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
    ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

    * ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី2៖​ប្រញាប់ឡើងណា៎…លាភសំណាងមើលមិនឃើញទេ…! អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎!!

    ប​ញ្ជាក់៖ ការចាប់រង្វាន់លើកទី3 នឹងធ្វើឡើងនៅថ្ងៃទី 05 មេសា 2020!
    សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • រឿង10យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    រឿង10យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ?  ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែន សូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក  ដែល ឡារ៉ែន សូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

    1.​ ម៉ែយំជាប់ជានិច្ច… ព្រោះកូន
    ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន  ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបានរូបកូនមកនៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

    2. ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច
    ទោះជារបស់ញ៉ាំនោះមានតែ1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាចបដិសេធថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។
    3. ម៉ែឈឺ
    កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូនយូរដល់ទៅ9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?
    4. ម៉ែភ័យ
    តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បីឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែលជួយកូន ហើយពេលកូនមិនស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រងការពារកូនឱ្យមានសុវត្ថិភាពបំផុតជានិច្ច។
    5. ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ
    គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អឡើងវិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។
    6. ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់
    ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹងច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាមដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។
    7. ម៉ែបីកូនគ្រប់ពេលវេលា
    ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ ហើយថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែដឹងថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។
    8. ម៉ែពិបាកចិត្តពេលអ្នកយំ
    គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។  ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។
    9. កូន គឺទី1 សម្រាប់ម៉ែជានិច្ច
    ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែ គិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែកនិយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។
    10. ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត
    ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

    អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ?  ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តីស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ។ ដូច្នេះថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”៕

  • កម្ពុជានឹងផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្ដោះអាសន្ន

    កម្ពុជានឹងផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្ដោះអាសន្ន

    សម្ដេចតេជានាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី30 ខែមីនា ឆ្នាំ 2020 បានមានប្រសាសន៍ថា ដើម្បីធានាបាននូវចីរភាពនៃការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេស ក្នុងកាលៈទេសៈនៃការរឹកវាលដាលជំងឺកូវីដ-19 កម្ពុជាត្រូវផ្អាកការនាំចេញស្រូវ និងអង្ករស ចាប់ពីថ្ងៃទី5 ខែមេសា ឆ្នាំ 2020 ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

  • វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

    ពេល​កូនតូច​អាយុ​គ្រប់ 1ខួប កូន​នឹង​ចាប់ផ្តើម​មាន​ការវិវឌ្ឍ​ខាង​ការ​និយាយបាន​ច្រើនជាង​មុន​ហើយ។ លោក​វេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញ​ខាង​ផ្នែក​ការវិវឌ្ឍ​របស់​កុមារ​បឋមវ័យ​បាន​ប្រាប់​ទុក​ថា ឪពុកម្តាយ​អាចជួយ​បង្កើន​ការវិវឌ្ឍ​ខាង​ភាសា​និយាយ​ដល់​កូនតូច​បាន​តាមរយ:៖

    1. ឧស្សាហ៍​និយាយ​ឱ្យ​កូន​ស្តាប់​ជា​គំរូ : ព្រោះកូនៗនឹង​រៀន​យល់ដឹង និង​ចងចាំ​តាមរយ:ការនិយាយ ការបញ្ចេញ​សំឡេង​របស់​យើង។

    2. កុំ​បង្ខំ : បើ​ចង់​ស្តាប់​កូន​និយាយ​ពាក្យ​ដំបូង ចូរ​កុំ​បដិសេធ​ក្នុង​ការឱ្យ​របស់​ដែល​គេ​ចង់បាន ទោះជា​គេ​នៅ​មិនទាន់​អាច​ប្រាប់​ឈ្មោះ​វត្ថុ​នោះបាន​ក៏ដោយ។

    3. និយាយ​លេង​ជាមួយ​កូន : ព្រោះ​ធម្មជាតិ​ក្នុង​ការរៀន​យល់ដឹង​ពី​ការនិយាយ ត្រូវ​ចាប់ផ្តើម​ពី​ការ​ស្តាប់​ជាមុនសិន រួច​ទើប​កើតការ​បញ្ចេញ​សំឡេង​ធ្វើ​ត្រាប់​តាម​ជា​ក្រោយ។

    4. អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់ ដើម្បី​ជាការ​ជំរុញ : កូនៗនឹង​សម្លឹង​មើលមុខ​អ្នក ខណ:ពេល​អ្នក​កំពុង​អាន និង​ស្តាប់​ជាមួយ​ផង គឺជា​កល-​យុទ្ធ​មួយ​ដើម្បីឱ្យ​កូនចាប់​អារម្មណ៍​ចង់​និយាយ​ដែរ។

    5. បង្ហាញ​ភាព​ចាប់អារម្មណ៍​ពេល​កូន​ចាប់ផ្តើម​ចង់​និយាយ :  កូនតូចៗមាន​តម្រូវការ​ក្នុងការ​និយាយ និង​ចង់ឱ្យ​យើង​ស្តាប់​គេ​និយាយ​ម្តង​ដូចគ្នា ដូច្នេះ​ចូរ​ព្យាយាម​សម្តែង​ឱ្យ​កូន​ដឹងថា អ្នក​កំពុង​តាំងចិត្ត​ចង់​ស្តាប់​អ្វីដែល​គេ​និយាយ​ផង។

    6. ឧស្សាហ៍​ច្រៀង និង​និយាយ​ពាក្យ​ដែលមាន​ចង្វាក់​ចុង​ជួន :  ដូចជា​ចម្រៀង ឬ​កំណាព្យ នឹង​ជួយ​ឱ្យ​កូន​មាន​អារម្មណ៍​សប្បាយ​នឹង​ស្តាប់ ធ្វើឱ្យ​ងាយ​ចាំ និង​ចង់​និយាយ​ដែរ៕

  • សម្តេចតេជោ៖ អ្នកណា Live លក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 សូមសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះ

    សម្តេចតេជោ៖ អ្នកណា Live លក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 សូមសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះ

    នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននៅវិមានសភាជាតិ នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2020 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។

    ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។

    ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង៕

     

  • សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    នៅព្រឹកថ្ងៃចន្ទទី30 ខែមីនា ឆ្នាំ2020 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។

    នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖
    1) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ19។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ19។

    2) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញ៉ាប់។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ19 រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

    3) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឱ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី05 ខែមេសា ឆ្នាំ2020 តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

    4) សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី01 ខែមេសា ឆ្នាំ2020 តទៅ ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី1 មេសា នោះគឺដើម្បីទុកពេលឱ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ19។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

    5) ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។

    6) សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ សម្តេចតេជោបានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ។ ក្នុងនោះសម្តេចតេជោសុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក 14ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។

    7) សម្តេចតេជោ ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។

    8) សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ19នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង 10លានដុល្លារ បូករួមប្រាក់រៀល។ សម្តេចតេជោបានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន 3លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ 5ពាន់ សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

  • ពន្ធប្រាក់ចំណូលក្នុងវិស័យវាយនភណ្ឌ ត្រូវបានលើកលែង

    ពន្ធប្រាក់ចំណូលក្នុងវិស័យវាយនភណ្ឌ ត្រូវបានលើកលែង

    ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយនភណ្ឌ​កាត់ដេរ ​សម្រាប់​ឆ្នាំ​2020 ដែល​រង​ផលប៉ះពាល់​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​ (EBA)» របស់​សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​​។

    បើ​យោង​តាម​ប្រកាស​ ស្តីពី​វិធានការ​ផ្នែក​ពន្ធដារ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រឈម​លើ​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ​កាត់ដេរ រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​អនុ គ្រោះ​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំនេះ​ដល់​សហគ្រាស​វាយនភណ្ឌ​ផលិត​សម្លៀកបំពាក់ ស្បែក ជើង កាបូប​យួរដៃ កាបូបដៃ និង​មួក ​ក្នុង​រយៈពេល 6​ខែ​សម្រាប់​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ពី 20% ​ទៅ 39% ​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ 50%​នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់​សរុប​។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានមានប្រសាសន៍ឱ្យដឹង ថា ចំណែក​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ពី​ 40% ​ទៅ 100% ​ភាគរយ ​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ 100% ​នៃ​ប្រាក់ពន្ធ​ដែលត្រូវ​បង់​សរុប​។

    ប្រកាស​ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមាន 7​ប្រការ ​​បាន​បង្ហាញថា មាន​វិសាលភាព​អនុវត្តន៍ចំពោះ​សហគ្រាស​ឧស្សាហកម្ម​ ផ្នែក​វាយន​ភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា។ ដើម្បី​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ ​សហ​គ្រាស​ត្រូវដាក់​ឯកសារ​បញ្ជាក់​ពី​ទំហំ​ផលប៉ះពាល់​ជាក់ស្តែង​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុងអំឡុង​ពេល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។

    ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​ សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប 1/5 នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​ (EBA)» ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង 1ពាន់​លាន​ដុលា្លរ ​1ឆ្នាំ​។

    សមាគម​រោងចក្រ​កាត់ដេរ (GMAC) ​បានលើកឡើងថា ស្របពេល​អ្នកបញ្ជា​ទិញ​ធំៗ​មួយ​ចំនួន ​បាន​សម្រេច​ផ្អាក​ការបញ្ជា​ទិញ​ពី​កម្ពុជា ​ដោយសារ​ការរាលដាល​នៃជំងឺ​កូវីដ-19​ ការ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ ​ហាក់​មិនបាន​ជួយ​សម្រាល​បន្ទុក​ច្រើន​ប៉ុន្មាន​ទេ​ដល់​វិស័យ​ឧស្សាហកម្ម​វាយ​នភណ្ឌ​កាត់ដេរ​កម្ពុជា​។

    លោក​ កាំង ម៉ូនីកា ​អគ្គលេខាធិការ​ GMAC ​ថ្លែងថា​៖ «​យើង​មិន​រំពឹងថា ឆ្នាំនេះ​សហគ្រាស​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ ទទួល​បាន​ប្រាក់ចំណេញ​ទេ​។ អ្វី​ដែលជា​បញ្ហា​ប្រឈម​ធំ​របស់​រោងចក្រ​ពេលនេះ និង​ពេល​ខ្លី​ខាងមុខ ​គឺ​បញ្ហា​លំហូរ​សាច់ប្រាក់​ (Cash flow) ព្រោះ​យើង​មិនអាច​ដឹកទំនិញ​ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​បាន យើង​ក៏​អត់​បានការ​ទូទាត់​សាច់ប្រាក់​ដែរ ដូច្នេះ​រោងចក្រ​អត់​មាន​លុយ​សម្រាប់​បើកប្រាក់​ខែ​ឱ្យកម្មករ​និយោជិត​នោះទេ​»​។

    សហភាព​ការងារ​កម្ពុជា​ (CLC) ក៏បានលើកឡើង​​ដែរថា ទោះបី​យ៉ាង​ណា ​វិស័យនេះ​កំពុង និង​មានកង្វះ​ទី​ផ្សារ ​ដោយសារ​តែការផ្អាក​ពី​អ្នកបញ្ជា​ទិញ​។ វិធាន​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ ​នឹង​ជួយ​ប៉ះ​ប៉ូវ​បាន​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ ព្រោះ បើ​មិន​មាន​ទីផ្សារ​លក់​ទេ យើង​មិនដឹង​ផលិត​យកទៅ​ណា​ទេ មិនយូរ​មិនឆាប់​បញ្ហា​អត់​ការងារ​ធ្វើ​ នឹង​កើតមាន​។

    សូមបញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ធ្វើ​ដំណើរ​មានតម្លៃ 1.2ពាន់​លាន​ដុល្លារ កាល ពីឆ្នាំមុន​កើនឡើង100% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ដែល​មាន​តម្លៃ 600លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែលបាន​ចេញផ្សាយ​​។

    ផលិតផល​កម្ពុជា​នាំចេញ​ រួមមាន​សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និង​ផលិត ផល​វាយនភណ្ឌ​ផ្សេងទៀត ខណៈ​កម្ពុជា​នាំចូល​មកវិញ​ មាន​ប្រេងឥន្ធនៈ រថយន្ត សម្ភារ​សំណង់ ភេ សជ្ជៈ និង​អាហារ​ព្រម​ទាំង​វត្ថុធាតុ​សម្រាប់​បម្រើ​ដល់​វិស័យ​កម្មន្តសាល​ក្នុង​ស្រុក​ផងដែរ។

    យោងតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​មាន​តម្លៃ 14.63ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019 កើនឡើង 12.7% ​បើ​ធៀប​នឹង​ឆ្នាំ​2018 ខណៈ​ការនាំ ចូល​មាន​តម្លៃ 22.34​ពាន់​លាន​ដុល្លារ​កើនឡើង 18.6%៕

     

  • ការស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន

    ការស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន

    អនុវត្តតាមអនុសាសន៍ណែខាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេខាបតីតេជោ ហ៊ុន សែន
    នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី30 ខែមិនា ឆ្នាំ2020 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់លោកនាយក លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្លាត់ការរីករាលដាល និងចម្លងនៃវីរុសកូវិដ-19 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការដូចខាងក្រោមៈ

    1. ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ជប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន
    ចាប់ពីម៉ោង 24:00 នាទី នាថ្ងៃទី 01 ខែ មេសា ឆ្នាំ 2020 នេះតទៅ រហូតដល់
    មានការជូនដំណឹងជាថ្មី

    2. ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី 01 ខែ មេសា ឆ្នាំ
    2020 តទៅ រហូតដល់ថ្ងៃអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មឡើងវិញ

    3. ក្នុងករណីអនុវត្ដផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការ
    តាមច្បាប់ជាធរមាន។

    អាស្រ័យហេតុនេះ សូមលោកនាយក លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូទាំងអស់មេត្តាជ្រាប
    និងអនុវត្តឲ្យបានប្រសិទ្ធភាពខ្ពស់៕

  • សម្ដេចតេជោបញ្ជាក់ជាថ្មីម្ដងទៀតថា យើងនៅតែបន្ដប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិដដែល

    សម្ដេចតេជោបញ្ជាក់ជាថ្មីម្ដងទៀតថា យើងនៅតែបន្ដប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិដដែល

    នៅមុននេះបន្ដិច (ថ្ងៃទី30 ខែមីនា ឆ្នាំ2020) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាថា មិនមានការផ្អាកការប្រារព្ធធ្វើកម្មវីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ តែសម្ដេចអំពាវនាវឲ្យមានការជួបជុំតែនៅក្នុងគ្រួសារនីមួយៗបានហើយ។