Author: ធឿន មករា

  • “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ចំពោះរឿងនេះ ឡារ៉ែន មានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូនដូចខាងក្រោម។

    នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល
    កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ពន្ធភាពរវាងលោកអ្នក និងកូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូនស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេតមើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

    សុំអានខ្លួនឯងម្តង
    ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…” មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

    សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ
    – រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
    – សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន រួមទាំងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
    – មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូនចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យរបស់ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕

  • ក្រសួងអប់រំ៖ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ មិនត្រូវជួបជុំគ្នាលើសពី10នាក់ឡើយ

    ក្រសួងអប់រំ៖ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ មិនត្រូវជួបជុំគ្នាលើសពី10នាក់ឡើយ

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណៈជនឲ្យបានជ្រាប់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី កូវីដ-19 ដ៏សាហាវនេះ ក្រសួងបានហាមប្រាមមិនឲ្យមានការជួបជុំ ឬការហាត់ប្រាណ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិក លើសពី10នាក់នោះឡើយ៕

  • ក្រុមហ៊ុន វីសា និង ក្រុមហ៊ុនឌី អេហ្វ អាយឡាក់គី ដាក់ឲ្យប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅសាខាទំាង៤១ ទូទាំងប្រទេសកម្ពុជា

    ក្រុមហ៊ុន វីសា និង ក្រុមហ៊ុនឌី អេហ្វ អាយឡាក់គី ដាក់ឲ្យប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅសាខាទំាង៤១ ទូទាំងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​  នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដែលមានផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស ឡាក់គីព្រីមៀម និង ហ្គាឌៀន ដោយដាក់ឲ្យមានការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈ Contactless នៅគ្រប់សាខា    ទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អ្នកទិញឥវ៉ាន់ អាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធី “ស៊ក” ដូចមុននោះឡើយ។
    ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ គឺយើងផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់ ចំណែកផ្សារទំនើបឡាក់គីវិញ ការដាក់ឲ្យប្រើប្រាស់ការទូទាត់ តាម   រយៈបច្ចេកវិទ្យា Contactless នឹងជួយឲ្យដំណើរការទូទាត់លឿនជាងមុន កាត់បន្ថយពេលវេលាតម្រង់ជួរ រង់ចាំគិតប្រាក់ និងប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ក៏មានផងដែរ នៅហាងសុខភាពនិងសម្រស់ Guardian  Lucky Premium និង Lucky Express ដែលអាជីវកម្មទាំងបីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DFI Lucky Private Limited ។

    មធ្យោបាយថ្មីដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖  “ការទូទាត់ Contactless ធ្វើឲ្យមានភាពងាយស្រួលទៅដល់ម្ចាស់កាត ក៏ដូចជាពាណិជ្ជករ និងបុគ្គលិករបស់ពួកគេ ហើយយើងជឿជាក់ថាការកើនឡើងនូវភាពសាមញ្ញនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការចំណាយប្រចាំថ្ងៃរបស់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយផ្សារទំនើបដ៏ធំនឹងពេញនិយមបំផុតដូចជាផ្សារឡាក់គី ដើម្បីដាក់ឲ្យដំណើរការបច្ចេកវិទ្យានៅតាមហាងរបស់ពួកគេនៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នេះ អតិថិជនអាចរីករាយទិញទំនិញ និងទទួលយកបទពិសោធទូទាត់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែងាយស្រួលជាងមុន”។

    លោក ស្តេហ្វាន ផាររិនតេ ជានាយកគ្រប់គ្រង់ជាន់ខ្ពស់ នៃក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បាននិយាយថា៖ “ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី យើងគឺផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មល្អៗ ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានាផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាពបំផុត។ ភាពជាដៃគូជាមួយវីសានេះនឹងអនុញ្ញាតឱ្យយើងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែងាយស្រួលនៅកន្លែងគិតប្រាក់ ដូច្នេះអតិថិជនអាចចំណាយពេលតម្រង់ជួរចាំតិចជាងមុន និងរីករាយក្នុងការចំណាយពេលបានច្រើនជាងមុននៅផ្ទះ ដើម្បីប្រើប្រាស់ទំនិញរបស់ពួកគេជាមួយនឹងគ្រួសារ” ។

    ការទូទាត់មិនប្រើសាច់ប្រាក់បែប Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាត​ឥណទាន កាតឥណពន្ធ​ និងកាតបង់ប្រាក់ របស់វីសា ដែលចេញដោយធនាគារ ​ដោយគ្រាន់តែ​ “ដាក់កាតនៅពីលើម៉ាស៊ីនឆូតកាត” រួចជាស្រេច។ អតិថិជនមិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់ ៥០ដុល្លា ហើយចំពោះប្រតិបត្តិការដែលលើសពី ៥០ដុល្លាឡើងទៅ គឺតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។

    ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាម     រយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា[1]ចុងក្រោយរបស់វីសា អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន តាមរយៈការស្ទង់មតិ ៤ នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ការប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេល      អនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈ Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់បែប Contactless។
    អ្នកស្រី ជុំ ម៉ូនីកា បានបន្តទៀតថា៖ “ការសហការរបស់យើងជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយទូទាត់ប្រាក់ឲ្យកាន់តែសម្បូបែប នៅតាមទីតាំងជាច្រើនជាងពេលណាៗទាំងអស់។ បច្ចុប្បន្នយើងកំពុងធ្វើការជាមួយអាជីវករដទៃទៀត ទៅតាមប្រភេទផលិតផល និងអាជីវកម្ម ដើម្បីជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចទទួលបានសេវាកម្មទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ នៅតាមបណ្តាហាងលក់រាយ និងហាងទំនើបដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ»៕
    *****************************

    អំពីក្រុមហ៊ុន Visa
    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ visa.com/blog និង @VisaNews.

    ព័ត៌មានបន្ថែម សូមទាក់ទងមក៖
    ត្រាង ង្វៀន (Trang Nguyen)
    ក្រុមហ៊ុន Visa Worldwide Pte. Limited
    ទូរស័ព្ទ ៖ (84) 28 3520 7439
    អ៊ីម៉ែល ៖  [email protected]

    គ្រី​ សុវណ្ណារី
    ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
    ទូរស័ព្ទ (855) 11 733 368
    អ៊ីម៉ែល   [email protected]

  • 4ប្រភេទនៃអ្នកធ្វើការក្នុងក្រុមហ៊ុន ឬស្ថាប័នឯកជន ដែលជាមុខសញ្ញាក្នុងការកាត់បន្ថយបុគ្គលិក ក្នុងអំឡុងពេលវីរុសកូវីដ-19 រាតត្បាត

    4ប្រភេទនៃអ្នកធ្វើការក្នុងក្រុមហ៊ុន ឬស្ថាប័នឯកជន ដែលជាមុខសញ្ញាក្នុងការកាត់បន្ថយបុគ្គលិក ក្នុងអំឡុងពេលវីរុសកូវីដ-19 រាតត្បាត

    មេរោគវីរុស Covid-19 មិនត្រឹម​តែ​ជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យមានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំដ៏ធំ​មួយដែរ។ ជាមួយនឹងការអំពាវនាវឱ្យមានការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ការងារនៅក្នុងផ្នែកសេវាកម្មមួយចំនួនដែលពឹងផ្អែកលើអ្នកផ្តល់សេវា ឬបានទទួលចំណូលផ្ទាល់ពីអតិថិជន ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្មថែទាំកុមារ សេវាកម្មលក់រាយ​ និងដឹកជញ្ជូន អាចនឹងជួបបញ្ហារឿងប្រាក់ចំណូល រហូតដល់អាចត្រូវ​​កាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនទៀតផង។

    1- ក្រុមហ៊ុនមិនមានចំណូលល្អស្រាប់ហើយ
    ប្រសិន​បើក្រុមហ៊ុនដែលអ្នកកំពុងធ្វើការ មានប្រាក់ចំណូលតិច គេអាចឆ្លៀតពេលហ្នឹងកាត់បុគ្គលិកចោលខ្លះ(ដែលអាចរួមទាំងរូបអ្នកផង) ដោយមិនចាំបាច់មានហេតុផលអ្វី​ក្រៅតែពីពាក្យថា​ សេដ្ឋកិច្ច​ដួលរលំនោះទេ តែប្រសិនបើ អ្នកជាបុគ្គលិកសំខាន់ ឬសំខាន់តិចតួចដែរ តែ​មិនសូវមានលទ្ធផលការងារ​លេចធ្លោ​ នោះអ្នកអាចនឹង​ត្រូវក្រុមហ៊ុនកាតចេញក្នុងរវាង 3ខែខាងមុខ។

    2- អ្នកមិនមានជំនាញច្បាស់លាស់
    ការងារជំនាញ ដែលងាយរកមនុស្ស​មកជំនួសបាន (មិនមែនជាអ្នកដែលក្រុមហ៊ុន អត់មិនបាន) ការងារប្រភេទមួយនេះ ​ងាយនឹងរកមនុស្សថ្មីមកជំនួ​ស ដែលតម្លៃតិចជាង(អ្នកចាស់) ឧស្សាហ៍ជាង និង​រហ័សជាងអ្នកចាស់ដែលលែងសូវមានភាពចាំបាច់​​។

    3-អ្នកមិនសូវ​យកចិត្ត​ទុកដាក់លើការងារ

    ប្រសិន​បើអ្នក ជាអ្នកធ្វើការដែលត្រូវបាន​ក្រុមហ៊ុនពិនិត្យមើលលទ្ធផលការងារ លើសពី 2ដងញឹកញាប់ កាលពី​មុនពេលកើតមានវិបត្តិវីរុសកូវីដ-19នោះ ឬ​ប្រសិនបើអ្នកឆ្លៀត​ពេល​អាសន្ននេះ(មេរោគឆ្លងរាលដាល) បែជាធ្វើការ​​ឡេះឡោះ ឆ្លៀតពេលធ្វើការ​ពីផ្ទះ ហើយមិនកើតជាលទ្ធផលល្អច្បាស់លាស់នោះ លើកនេះ ការបាត់បង់ការងារ ​ទំនងជានឹងត្រូវមើលឃើញកាន់ច្បាស់ ដោយសារតែអ្នកគ្រប់គ្រង ឬថៅកែ​​ត្រូវបង្ខំចិត្តបញ្ឈប់រូបអ្នកពីការងារ ​និងធ្វើឱ្យអ្នកត្រូវដើរការងារធ្វើថ្មីទៀត ដើម្បី​រកប្រាក់តាម​​វិធីផ្សេងៗទៀតដែលអ្នកមិនធ្លាប់គិតទុកមកពីមុន។

    4. ក្រុមហ៊ុនជាច្រើនអាចនឹងបិទទ្វារ ច្រើនលើសពីអ្វីដែលអ្នកដឹង

    យោងតាមការវិភាគរបស់ IMF ក្រុមហ៊ុនជាង​ 2លានក្រុមហ៊ុន នឹងត្រូវ​បង្ខំ​បិទទ្វារនៅក្នុងខែមេសានេះ ហើយ​ក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតអំពីការ​បាត់បង់ការងារនេះ គឺកម្មករនិយោជិតណា ដែលមិនមាន​ជំនាញរឹងមាំ ចំណែក​អ្នកដែលនៅរឹងមាំបាន គឺប្រភេទអ្នកជំនាញ​ដែលអាចធ្វើការ​បានលទ្ធផលច្រើន ឥតកំណត់ម៉ោងពេល ​និង​ទីតំាង៕

  • ស្រុកទេសកំពុងតែវឹកវរ Ronaldo ទិញ Bugatti តម្លៃ 10លានដុល្លារ

    ស្រុកទេសកំពុងតែវឹកវរ Ronaldo ទិញ Bugatti តម្លៃ 10លានដុល្លារ

    តារារបស់ក្លិប Juventus កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Christiano Ronaldo ដែលបច្ចុប្បន្នកំពុងសម្រាកនៅស្រុកកំណើត លើកោះ Madeira ដើម្បីគេចខ្លួនពីវីរុសកូរ៉ូណា បានសម្រេចចិត្តទិញរថយន្តថ្មី 1គ្រឿងទៀត ដែលមានតម្លៃដល់ទៅ 10លានដុល្លារ។
    រថយន្តម៉ូដែល Bugatti Centodieci នោះ គឺជារថយន្តប្រភេទប្រណីត ដែលមានតែ 10គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោក និងមានតម្លៃដល់ទៅ 10លានដុល្លា។
    កាលពីពេលកន្លងទៅ ម្ចាស់ពានរង្វាន់ Ballon d’Or 5សម័យកាលរូបនេះ ធ្លាប់ជិះរថយន្ត Bugatti 2គ្រឿងរួចទៅហើយ ក្នុងនោះមានប្រភេទ Bugatti Chiron និង Bugatti Veyron Grand Sport Vitesse៕

  • កីឡាករ Bacelona យល់ព្រមបើកប្រាក់ខែតែ 30% ពេលមានវិបត្តិកូរ៉ូណា

    កីឡាករ Bacelona យល់ព្រមបើកប្រាក់ខែតែ 30% ពេលមានវិបត្តិកូរ៉ូណា

    ក្លិបបាល់ទាត់ Bacelona បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងកាត់ប្រាក់ខែពីកីឡាករទាំងអស់ ចំនួន 70% ពោលគឺ ក្លិបនឹងបើកប្រាក់ខែជូនកីឡាករទាំងអស់របស់ក្លិបតែ 30ភាគរយប៉ុណ្ណោះ ក្នុងអំឡុងពេលមានវិបត្តិកូរ៉ូណានេះ ហើយកីឡាករទាំងអស់ក៏បានយល់ព្រមផងដែរ។
    ចំពោះការកាត់ប្រាក់ខែកីឡាករនេះ ត្រូវបានក្លិបឱ្យដឹងដែរថា គឺដើម្បីជួយសម្រួលដល់ក្លិបក្នុងការបើកប្រាក់ខែជូនបុគ្គលិកផ្សេងៗក្រៅពីកីឡាករ ដើម្បីឱ្យទទួលបានប្រាក់ខែដូចធម្មតា ខណៈដែលពួកគេនៅធ្វើការធម្មតា អំឡុងពេលដែលកីឡាករសម្រាកនេះ។
    គួរបញ្ជាក់ដែរថា បច្ចុប្បន្ន​អេស្ប៉ាញ​មាន​ករណី​ឆ្លង​កើន​ដល់ ​87,956​ករណី ស្លាប់​ 7,716​នាក់​ ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លងរាលដាល​​អាក្រក់​ជាង​គេ​មួយ​ក្នុង​ពិភពលោក៕

  • មាន 5G ហើយ តើជីវិតយើងនឹង ប្រសើរឡើងប៉ុនណា?

    មាន 5G ហើយ តើជីវិតយើងនឹង ប្រសើរឡើងប៉ុនណា?

    ខាងក្រោមនេះ ជាចម្លើយដែលនឹងឆ្លើយតប គ្រប់ចម្ងល់អំពី 5G ដែលមានអ្នកខ្លះនៅមិនទាន់ដឹងច្បាស់នៅឡើយ។

    សំណួរដំបូងគេ តើអ៊ីនធើណិតនឹងកាន់តែលឿនឡើងទេ?
    ចំណុចនេះ ក្នុងន័យរបស់ការប្រើ 5G ចម្លើយគឺ ប្រាកដណាស់! បើ 5G បើកឱ្យមនុស្សទូទៅដូចពួកយើងបានប្រើ អុីនធើណិតត្រូវតែលឿនស្រេចទៅហើយ ព្រោះ 1ក្នុងចំណោមគោលបំណងនៃការអភិវឌ្ឍប្រព័ន្ធ 5G នេះគឺ បង្កើនល្បឿនក្នុងការបញ្ជូនព័ត៌មាន ដោយតាមរយៈព័ត៌មានបានអះអាងថា 5G នឹងលឿនជាង 4G ដល់ទៅ 20ដង។

    តើតម្លៃអ៊ីនធើណិតនឹងកាន់តែថ្លៃឡើងដែរទេ?

    ប្រាកដណាស់ អ៊ីនធើណិតត្រូវតែឡើងថ្លៃ ព្រោះក្រុមហ៊ុនអ៊ីនធើណិតត្រូវបន្ថែមទុនសាងសង់បង្គោលអង់តែនភ្ជាប់សេវាកាន់តែច្រើនឡើង ដើម្បីឱ្យការប្រើប្រាស់ 5G មានប្រសិទ្ធភាពខ្ពស់បំផុត។

    លឿនជាង 20ដងហ្នឹង តើលឿនខ្នាតណាទៅ?
    បើឱ្យអធិប្បាយបែបងាយៗ គឺវាអាចដោនឡូតហ្គេមទំហំ 5GB ឬ File ឯកសារធំៗបានក្នុងរយៈពេលត្រឹមតែ 4-5វិនាទី មើលវីដេអូ 4K បានយ៉ាងរលូនដោយមិនភ័យរឿងរអាក់រអួល ធានាការតភ្ជាប់ចំនួនច្រើនដែលទាមទារបានចំនួន 1លានក្នុងរង្វង់ចម្ងាយ 1គីឡូម៉ែត្រដែលអាចផ្ដល់នូវល្បឿនលឿនខ្ពស់បំផុត។

    កម្រិត Latency ឬកម្រិត Ping ទាបជាង 0.1វិនាទី?
    មានអ្នករអ៊ូរទាំថា 4G នៅមិនទាន់ល្អខ្លាំងទេ តើត្រូវធ្វើឱ្យប្រព័ន្ធ 4G មានស្ថិរភាពសិនដឹង? ល្បឿនត្រឹមតែ 10Mbps ក៏អាចដំណើរការបានហើយ មិនចាំបាច់ដល់ 1000Mbps ទេ។ តែសូមប្រាប់ថា ការពិតទៅ ចំណុចលេចធ្លោរបស់ប្រព័ន្ធ 5G មិនមែនមានត្រឹមតែល្បឿនដែលកើនឡើននោះទេ តែវាអាចឱ្យកម្រិត Latency ដែលទាបជាង 0.1វិនាទី (កម្រិត Latency គឺកម្រិតបញ្ជូនព័ត៌មានទៅមករវាងឧបករណ៍របស់យើងនឹង Server ដែលរឹតតែតិច រឹតតែល្អ ព្រោះនឹងបានបញ្ជូនព័ត៌មានបានរហ័ស) ដូច្នេះហើយទើបវាក្លាយជាអ្វីដែលគេថា 5G នឹងផ្ដល់ស្ថិរភាពខ្លាំងជាង 4G ហ្នឹងឯង។
    មិនមែនត្រឹមតែប៉ុនហ្នឹងទេ… 5G មិនមែនរចនាមកត្រឹមតែឱ្យយើងលេងហ្គេមបានរលូនស្រួលនោះទេ តែវាគឺ ឫសគល់របស់ការអភិវឌ្ឍតិចណូឡូជីថ្មីៗ ដូចជារថយន្តគ្មានអ្នកបើក ឬការជួយដល់គ្រូពេទ្យក្នុងការវះការឆ្លងប្រទេស (ពីចម្ងាយ) បាន ដោយកាលពីឆ្នាំ2019 ចិនបានប្រកាសថា អាចឱ្យគ្រូពេទ្យវះកាត់ខួរក្បាលនៅក្នុងទីកន្លែងដាច់ស្រយាលរបស់ប្រទេស តាមរយៈដៃសិប្បនិម្មិត(រ៉ូបូត) និងបណ្ដាញប្រព័ន្ធ 5G បានទៀតផង។

    តើយើងត្រូវប្ដូរទូរស័ព្ទដែរឬទេ បើ 5G បើកដំណើរការ?
    បើយោងតាមព័ត៌មានទូទៅ គឺត្រូវតែប្ដូរហើយ ព្រោះ Smart phone ជាច្រើនជំនាន់ក្នុងពេលបច្ចុប្បន្ននេះ មិនបាន Support ការប្រើប្រាស់ប្រព័ន្ធ 5G ទាំងអស់ទេ សូម្បីតែ iPhone 11 ក៏នៅមិនទាន់ Support 5G ដែរ លើកលែងតែ Smart phone ពួក Android ដូចជា Galaxy S10, Note 10 និង Huawei Mate 20X។
    តែទម្រាំ 5G ត្រូវបាននាំមកប្រើប្រាស់សម្រាប់មនុស្សទូទៅបានមែនទែននោះ អាចនឹងត្រូវរង់ចាំប្រហែលជា 1-2ឆ្នាំទៀត ព្រោះអំឡុងពេលដំបូងៗ គេនឹងយករលកសញ្ញាណទៅប្រើការជាមួយក្រុមឧស្សាហកម្មជាមុនសិន ជាពិសេសឧស្សាហកម្មដែលត្រូវប្រើ IoT (Internet of Thing) ជាចម្បង។ ដូច្នេះហើយ មិនចាំបាច់ប្រញាប់ប្ដូរទូរស័ព្ទថ្មីទេ ងាយៗបំផុត គឺរង់ចាំឱ្យមានប្រព័ន្ធ 5G ប្រើជាទូទៅសិន និងហេតុផលមួយទៀតគឺ ទូរស័ព្ទដែលគាំទ្រ 5G នៅពេលនេះមានតម្លៃថ្លៃណាស់ បើកន្លងផុតទៅ 1ឆ្នាំទៀត ច្បាស់ជាមានទូរស័ព្ទដែលគាំទ្រប្រព័ន្ធ 5G ចេញលក់ពេញផ្សារមិនខាន។

    សរុបទៅ សួរថា តើពេលនេះប្រព័ន្ធ 5G នឹងហុចផលល្អដល់យើងទេ? ចម្លើយគឺ ល្អប្រាកដណាស់! ទាំងខាងផ្នែកល្បឿន និងភាពរលូនស្រួលដែលកាន់តែខ្លាំងឡើង រួមទាំងប្រព័ន្ធ 5G ថែមទាំងជាតិចណូឡូជីសំខាន់ដែលនឹងជួយរុញច្រានឱ្យកើតមានតិចណូឡូជីថ្មីៗកាន់តែច្រើនឡើងទៀត ដែលវានឹងក្លាយជាឫសគល់សំខាន់របស់ការប្រើប្រាស់តិចណូឡូជីនាពេលអនាគត 10 ឬ 20ឆ្នាំ ខាងមុខទៀតផង៕

     

  • ពិតជាល្អលើសពីទូទឹកកក…! បច្ចេកវិទ្យា Samsung Twin Cooling PlusTM ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

    ពិតជាល្អលើសពីទូទឹកកក…! បច្ចេកវិទ្យា Samsung Twin Cooling PlusTM ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

    (ភ្នំពេញ) ថ្ងៃទី31 ខែមីនា ឆ្នាំ2020៖ ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72%  ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ!

    ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជាមិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត! ហេតុផលខាងក្រោមនេះគឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង!

    មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖

    * Freezer and Fridge Mode

    គឺជាមុខងារបំលែងដ៏វៃឆ្លាតដែលជាលក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះក្នុងការបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសជួបជុំណាមួយ។ វាបំពាក់ដោយមុខងារច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

    * Energy Saving Mode

    បិទផ្នែកកកនៅខាងលើទុកផ្នែកក្លាសេត្រជាក់ខាងក្រោម! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

    * Vacation Mode

    បិទផ្នែកត្រជាក់ខាងក្រោម និងទុកផ្នែកក្លាសេកកខាងលើដែលមុខងារនេះគឺជួយឱ្យការក្លាសេសាច់របស់អ្នកបានយូរខណៈដែលលោកអ្នកមិននៅផ្ទះមួយរយៈពេល!

    * Fridge Max Mode

    ក្លាសេត្រជាក់ខាងលើ និងក្រោមក្នុងពេលតែមួយព្រមគ្នា! លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយនោះទូទឹកកកនេះនឹងធ្វើការចែកចាយខ្យល់ត្រជាក់បានលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនបានទាន់ចិត្តយ៉ាងអស្ចារ្យ។

    * Mini Mode

    បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ! ក្នុងករណីដែលលោកអ្នកគ្រាន់តែចង់ប្រើតែផ្នែកខាងលើដើម្បីធ្វើជាកន្លែងក្លាសេត្រជាក់ធម្មតា។

    ប្រញាប់ឡើង…! លុយមិនអាចទិញសុខភាពរបស់លោកអ្នកបានទេ…ប៉ុន្តែការសម្រេចចិត្តក្នុងការជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™  គឺពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នក និងការរស់នៅរបស់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទាំងមូលប្រកបដោយសុខុមាលភាព និងភាពងាយស្រួលបំផុត!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចរកជាវទូទឹកកក Samsung Twin Cooling Plus™ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬក៏បើចង់ជ្រាបច្បាស់សូមទស្សនាតាម link ខាងក្រោម៖

    https://images.samsung.com/is/content/samsung/p5/th/refrigerators/twincoolingplus/twincoolingplus_f06_001.mp4

  • ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី01-07 ខែមេសា, សីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី01-07 ខែមេសា, សីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី01-07 ខែមេសា ឆ្នាំ2020 ដោយរយៈពេលនេះសីតុណ្ហភាពអប្បបរមាពី24-27អង្សាសេ និងអតិបរមាពី32-37អង្សាសេ។

    ជាមួយគ្នានេះ ក្រសួងក៏បានឲ្យដឹងថា នៅរយៈពេលនេះតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ។ ទន្ទឹមនឹងការមានភ្លៀងធ្លាក់នេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី02-06 ខែមេសា៕

  • ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-19 ចំនួន 2នាក់បន្ថែម, កើនឡើងដល់ 109នាក់

    ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-19 ចំនួន 2នាក់បន្ថែម, កើនឡើងដល់ 109នាក់

    ក្រសួងសុខាភិបាល​បាន​ប្រកាសពី​លទ្ធផល​វិជ្ជមាន​ COVID-19 2ករណី​បន្ថែមទៀតនៅ​ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី31 មីនា នេះ ដែលជាម្តាយ និងកូន ហើយ​ក៏ជាភរិយារបស់អ្នកជំងឺម្នាក់​ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅ​កម្ពុជា​មាន​109ករណី និងជា​សះស្បើយ​23ករណី៕