Author: ធឿន មករា

  • Samsung ប្រកាសថា អេក្រង់ LCD នឹងត្រូវឈប់ផលិតបន្ថែមទៀតហើយ

    Samsung ប្រកាសថា អេក្រង់ LCD នឹងត្រូវឈប់ផលិតបន្ថែមទៀតហើយ

    Samsung Display ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​របស់ ​Samsung Electronics បាន​សម្រេច​ចិត្តថា នឹង​បញ្ឈប់​ការ​ផលិត​បន្ទះ​អេក្រង់ LCD នៅ​ក្នុងប្រទេសកូរ៉េ និង​​ចិន​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ2020នេះ។

    ក្រុមហ៊ុន​ដដែល​ខាង​លើ បាន​ប្រកាស​ថា ​ការផ្អាក​ចង្វាក់​ផលិតកម្ម​​ អេក្រង់​ LCD នៅ​ក្នុង​ទឹក​ដី​ប្រទេស​កូរ៉េ​ខាងត្បូង​​របស់​ខ្លួន គឺដោយ​សារ​តម្រូវ​ការ​អេក្រង់ LCD នៅលើទីផ្សារ មាន​​ការ​ថយ​ចុះ តាំង​ពី​ខែ​តុលា​ ឆ្នាំ​កន្លង​ទៅម្ល៉េះ។

    ក្នុង​សេចក្ដី​ថ្លែងការណ៍ Samsung Display បាន​បន្ថែមថា៖ “​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ យើង​នឹង​បន្តផ្គត់ផ្គង់​ការ​កុម្ម៉ង់​អេក្រង់ LCD ជូន​ដល់​អតិថិជន ដោយ​គ្មាន​​បញ្ហា​អ្វី​ឡើយ​”

    Samsung Display បាន​ផលិត​អេក្រង់ LCD សម្រាប់​ផលិតផល​ដូច​ជា iPhone, iPad និង Mac ផង​ដែរ ប៉ុន្តែ​តម្រូវ​ការ​ មាន​ការ​ធ្លាក់​ចុះ ​ដោយ​សារ Apple និង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ​ងាក​ទៅ​ប្រើ​អេក្រង់ OLED វិញ។

    អេក្រង់ OLED នេះ​ក៏​ Samsung Display ជា​អ្នក​ផ្គត់ផ្គង់​ដែរ ដោយ​អាច​ទទួល​បាន​ចំនួន​កុម្ម៉ង់​​ទិញ​ដ៏​ធំ​ពី Apple សម្រាប់ iPhone តម្លៃ​ថ្លៃ និង​ Apple Watch ហើយ LG ក៏ទទួល​បាន​មួយ​ចំណែក​ដែរ​ពី Apple។ ​

    ក្រុមហ៊ុន​ BOE អាច​នឹង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED ឱ្យទៅ Apple​​ មួយ​ថ្មី​ផង​ដែរ។ នេះបើតាម​ការ​ចុះ​ផ្សាយ​កន្លង​មក​សម្រាប់​ឆ្នាំ2020 ឬ 2021៕

  • Google’s 3D រូបសត្វជាច្រើន កំពុងពេញនិយមសម្រាប់អ្នកនៅផ្ទះអំឡុងពេល COVID-19 រាតត្បាត

    Google’s 3D រូបសត្វជាច្រើន កំពុងពេញនិយមសម្រាប់អ្នកនៅផ្ទះអំឡុងពេល COVID-19 រាតត្បាត

    Google’s 3D Animals ដែល​ជា​បច្ចេកវិទ្យា​​ប្រើ AI ឆ្លាត​វៃ ​ផលិត​ដោយ​បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក កំពុង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​យក​មក​សាកល្បង ​និង​ថែមទាំងពេញ​និយមទៀត​ផង​ ​សម្រាប់​អ្នក​នៅតែក្នុង​ផ្ទះ ក្នុង​អំឡុង​ពេលដែលមេរោគវីរុស COVID-19 រាតត្បាត ជា​ពិសេស​គឺ ក្មេងៗ​ដែល​ចូលចិត្ត​លេង​ទូរស័ព្ទ។

    រំឭក​ផង​ដែរ​ថា ​បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ចេញ​អំឡុង​ព្រឹត្តិការណ៍​ធំប្រចាំ​ឆ្នាំ2019 គឺ At I/O 2019 របស់ Google។ ដោយឡែក​ឆ្នាំ​នេះ ត្រូវ​បាន​ផ្អាក៕

    សូមទស្សនា​វីដេអូ​​ដំណើរការ​លេង 3D Animals ខាងក្រោម៖

  • ក្រុមហ៊ុនបច្ចេកវិទ្យាមួយ គ្រោងផលិតស្មាតហ្វូន ក្តារចុចមាន 5G ដំបូងគេ

    ក្រុមហ៊ុនបច្ចេកវិទ្យាមួយ គ្រោងផលិតស្មាតហ្វូន ក្តារចុចមាន 5G ដំបូងគេ

    ក្រុមហ៊ុន​បច្ចេកវិទ្យា Planet Computers បាន​ផូស្ត​បង្ហាញរូបរាង​គំរូ​ស្មាតហ្វូន Astro Slide ​5G ​ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង Nokia E7 ត្រង់​ហូត​ចំហៀង ​និង​មាន​ប៊ូតុង​ចុច ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​ខាង​ក្នុង ​គឺ​ជា ស្មាតហ្វូន។

    Astro Slide ​អាច​នឹង​ចេញ​​ជារូបរាងពិត ​ដោយ​មានបំពាក់​អេក្រង់ខ្នាត 6.3អ៊ិញ ​ទំហំ​ប៉ុន​ស្មាតហ្វូន​ធម្មតា (Touch Screen) ​និងអាច​យកប្រើ​ធ្វើ​ជា mini-labtop បាន​។ វា​នឹង​ដំណើការ​ដោយ Android 10 មាន​បំពាក់​បន្ទះឈីប 5G MedieTek ថែម​ទាំង​មាន eSIM + ជើង​ស៊ីម​ប្រភេទ nano (តូច) មក​ទៀត​ផង។ មាន​ជម្រើស​ RAM 6GB និង 8GB មេម៉ូរី 128GB និង 256GB។
    ឯ​កាមេរ៉ា​មុខ-ក្រោយ ក៏​មិន​អន់​ដែរ​គឺ ខាង​មុខ 48MP ឯ​ខាង​ក្រោយគឺ ​48 MP ដូច​គ្នា ល្មម​អាច​ថត​រូប​បាន​ច្បាស់​ត្រជាក់​ភ្នែក។ ទាំង​នេះ ​គ្រាន់​តែ​ជាគំនិត​ ដែល​​គ្រោងនឹង​ផលិត តែដោយឡែក​ សម្រាប់​ថ្ងៃ​ចេញ​លក់​ និង​តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

  • ឧបករណ៍តេស្តរកមេរោគវីរុស COVID-19 ថ្មីនឹងមកដល់កម្ពុជាឆាប់ៗ ក្រោមជំនួយពីលោក Jack Ma

    ឧបករណ៍តេស្តរកមេរោគវីរុស COVID-19 ថ្មីនឹងមកដល់កម្ពុជាឆាប់ៗ ក្រោមជំនួយពីលោក Jack Ma

    លោកមហាសេដ្ឋីចិន ជែក ម៉ា (Jack Ma) ជាអ្នកបង្កើតក្រុមហ៊ុនអេឡិចត្រូនិក Alibaba នៅថ្ងៃទី21 ខែមីនាកន្លងទៅ បាននិយាយក្នុងប្រព័ន្ធបណ្ដេញសង្គម Twitter ថា «តោះអាស៊ី!!!យើងនឹងបរិច្ចាគសម្ភារបន្ទាន់ ដែលមានម៉ាស់ចំនួន (1 800 000ម៉ាស់) ឧបករណ៍ធ្វើតេស្ត ចំនួន 210 000ឈុត, ឈុតសម្លៀកបំពាក់ការពារចំនួន 3ម៉ឺន6ពាន់ (36 000), រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែរម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ ទៅប្រទេសអាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។ ការផ្តល់ជូនរហ័ស មិនមែនជាការងាយស្រួលទេ ប៉ុន្តែយើងនឹងធ្វើវាបាន! »។

    ដូចនេះ​ជំនួយរបស់ មូលនិធិ ជែក ម៉ា និងមូលនិធិAlibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន 2ម៉ឺនឈុត​ និងសម្ភារផ្សេងទៀត អាច​នឹង​មក​ដល់កម្ពុជា​នៅ​ពេល​ឆាប់ៗ​នេះ​៕

  • ក្រសួងសុខាភិបាល បង្កើតវេបសាយ COVID-19 ទុកតាមដានព័ត៌មានគួរឱ្យទុកចិត្តនៅកម្ពុជា

    ក្រសួងសុខាភិបាល បង្កើតវេបសាយ COVID-19 ទុកតាមដានព័ត៌មានគួរឱ្យទុកចិត្តនៅកម្ពុជា

    ថ្មីៗ​នេះ​គេហទំព័រ​តាម​ដាន​ព័ត៌មាន​​ដ៏គួរឱ្យទុកចិត្ត​នូវ​ព័ត៌មាន​លម្អិតអំ​ពីមេរោគកូវីដ-19 នៅកម្ពុជា​បាន​លេចចេញ​ជា​រូប​រាងហើយ។ ​ការ​ចងក្រងនូវគេហទំព័រ​មួយ​សម្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល ​បង្កើត​ឡើង​ដោយ​អង្គការអ៊ីនស្ទីដ (InSTEED) បាន​ធ្វើ​ការ​ជា​មួយ​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

    វេបសាយ​នោះ​ បាន​​ប្រាប់អំពីចំនួនករណីឆ្លងមេរោគ COVID-19 សរុបមាន​បង្ហាញ​អំពី​ករណី​ឆ្លង​នៅ​តាម​រាជធានី/ខេត្ត មាន​បង្ហាញ​ជា​ផែនទី​នៃ​ការ​រាតត្បាតកូវីដ​នៅ​កម្ពុជា និង​វីដេអូ​ចំណេះ​ដឹង​អំពីកូវីដ​-19ជា​ដើម៕
    ដើម្បី​តាម​ដានព័ត៌មាន ​សូម​ចុះ​នៅ​ទី​នេះ https://covid19-map.cdcmoh.gov.kh/

  • Apple ជួយដល់អ្នកកាត់តវីដេអូ ដោយបើកឱ្យប្រើកម្មវិធីមួយ 90ថ្ងៃដោយមិនគិតលុយ

    Apple ជួយដល់អ្នកកាត់តវីដេអូ ដោយបើកឱ្យប្រើកម្មវិធីមួយ 90ថ្ងៃដោយមិនគិតលុយ

    ជា​ធម្មតា​កម្មវិធី Final Cut Pro X គឺ​មាន​តម្លៃ 300ដុល្លារ ហើយ​កម្មវិធី​ Logic Pro X មាន​តម្លៃ 300ដុល្លារ ប៉ុន្តែ​ដោយ​សារ​ការ​រាតត្បាត​នៃមហាមេរោគ​​ COVID-19 ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​ទៅ​ធ្វើ​ការ ឬ​បំពេញ​ការ​សិក្សា​នៅ​ក្នុងក្រុមហ៊ុន​បាន ដូច្នេះហើយទើប Apple បាន​សម្រេច​បើក​ឱ្យ​ប្រើ​ប្រាស់​កម្មវិធី​ជំនាញ ​តម្លៃ​រាប់​រយ​ដុល្លារ​ខាងលើនេះដោយ​មិន​គិត​លុយ​។

    យោង​តាម​ប្រភព​ពី Apple បាន​​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ដូច្នេះថា៖ “យើង​សង្ឃឹម​ថា ​អតិថិជនរបស់​យើង​ដែល​នៅ​ផ្ទះ ហើយ​ចង់​រៀន​អំពី​អ្វី​ថ្មី​នោះ​ អាចនឹង​​សាក​ល្បង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាក​ល្បងនេះ​ដោយ​មិន​គិត​លុយ​” ​​​​កម្មវិធី​ជំនាញ​កាត់​ត​វីដេអូ Final Cut Pro X និង​កាមេរ៉ា​ផលិត​ចម្រៀង​ Logic Pro X របស់​ Apple ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ​នឹង​មាន​បើក​ឱ្យ​សាក​ល្បង​ប្រើ​ប្រាស់​រយៈពេល 90ថ្ងៃ។

    កម្មវិធី Final Cut Pro X គឺ​មាន​បើក​ឱ្យ​សាក​ល្បង​ប្រើ​ឥត​គិត​លុយរយៈពេល 30ថ្ងៃ​​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ Logic Pro X នៅ​មិនទាន់​មាន​នៅឡើយ។

    អ្នក​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សាក​ល្បង​ 30ថ្ងៃ​ របស់ Final Cut Pro X នឹង​ទទួល​បាន​រយៈពេល​​សាក​ល្បង​បន្ថែម​ទៀត៕

  • Spur អនុញ្ញាតឱ្យកីឡាកររងរបួស 2រូប ត្រឡប់ទៅស្រុកសិន

    Spur អនុញ្ញាតឱ្យកីឡាកររងរបួស 2រូប ត្រឡប់ទៅស្រុកសិន

    ក្លិបបាល់ទាត់ រហស្សនាម មាន់ខ្នាយមាស Tottenham បានអនុញ្ញាតឱ្យកីឡាកររបស់ខ្លួន 2រូប គឺ  Heung-min Son និង​ Steven Bergwijn ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនសិន ក្នុងគ្រាដែលក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកបណ្តោះអាសន្ន។ក្នុងនោះដែរ Son Heung-min ត្រូវត្រឡប់ទៅកូរ៉េខាងត្បូង ដើម្បីព្យាបាលរបួសដៃបន្ត ហើយ​ Steven Bergwijn​ ត្រឡប់ទៅ​ប្រទេសហូឡង់វិញសិនដែរ ដើម្បីមើលរបួសកជើង និងត្រៀមជួយមើលប្រពន្ធសម្រាលកូនផងដែរ។​
    គួររំឭកដែរថា ក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីខែមីនាមកម្ល៉េះ ខណៈគេរំពឹងថា នឹងបន្តការប្រកួតវិញ នៅដើមខែឧសភាខាងមុខនេះ ពេលដែលស្ថានការណ៍បានធូរស្បើយ៕

  • លីកនៅអឺរ៉ុបទាំងអស់ ប្រហែលជានឹងត្រូវរំសាយចោល ប្រសិនបើមិនអាចលេងឡើងវិញបាននៅក្នុងខែមិថុនា

    លីកនៅអឺរ៉ុបទាំងអស់ ប្រហែលជានឹងត្រូវរំសាយចោល ប្រសិនបើមិនអាចលេងឡើងវិញបាននៅក្នុងខែមិថុនា

    កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2020 នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងការវិវឌ្ឍ នៃវិស័យបាល់ទាត់របស់ទ្វីបអឺរ៉ុបទាក់ទងនឹងការរាតត្បាតរបស់វីរុសកូវីដ19 ដោយបាននិយាយទៅដល់ស្ថានភាពធ្ងន់ធ្ងរបំផុតនៃទ្វីបអឺរ៉ុប ដោយបានប្រកាសថា លីកទាំងអស់អាចនឹងត្រូវរំសាយចោលទាំងអស់។

    ជម្រើស​រំសាយ​នេះ ​ក្នុង​ករណី​ស្ថានការណ៍​កាន់​តែ​ដុនដាប​ទៅ​ ហើយ​ក្របខ័ណ្ឌ​បាល់ទាត់​ទាំង​អស់ ​មិន​អាច​ចាប់​ផ្ដើម​ប្រកួតឡើង​វិញ​បាននៅ​ចុង​ខែ​មិថុនា។​ ​រៀងរាល់​រដូវ​កាល​ ​នៅ​ចុង​ខែ​ឧសភា​ ក្របខ័ណ្ឌ​នីមួយ​ៗ​នៅ​អឺរ៉ុប ​បាន​ចប់​អស់​ទៅ​ហើយ​ ដូច្នេះសម្រាប់​រដូវ​កាល​នេះ ​​បើ​ចុង​ខែ​មិថុនា​ នៅ​មិន​ទាន់​បាន​លេង​ទៀត​នោះ ​គឺ​ UEFA អាចនឹង​រំសាយ។​

    គួរបញ្ជាក់ដែរថា វីរុសកូវីដ19 បានរាតត្បាតមកដល់អឺរ៉ុបកាន់តែខ្លាំងឡើងៗ ចាប់តាំងពីដើមខែមីនាមកម្ល៉េះ ដោយសរុបមកទល់នឹងពេលថ្ងៃត្រង់ថ្ងៃទី31 ខែមីនាម្សិលមិញនេះ មានអ្នកឆ្លងទូទាំងសកលលោកជិត 1លាននាក់ហើយ៕

  • សូមជួយត្រេតអរទាំងអស់គ្នា ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ19 ទេ តែមានអ្នកជាសះស្បើយចំនួន2នាក់បន្ថែម

    សូមជួយត្រេតអរទាំងអស់គ្នា ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ19 ទេ តែមានអ្នកជាសះស្បើយចំនួន2នាក់បន្ថែម

    គិតមកត្រឹមថ្ងៃនេះ (ថ្ងៃទី1 ខែមេសា ឆ្នាំ2020) ក្រសួងសុខាភិបាលបានប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ19 ថ្មីនោះទេ រីឯអ្នកជាសះស្បើយមានចំនួន2នាក់មន្ថែម

    – អ្នកព្យាបាលជាសះស្បើយ សរុបចំនួន 25នាក់ (ស្មើនឹង 23,36% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ19ទាំងអស់) ដែលមានបុរសជនជាតិចិន 1នាក់ ស្ត្រីជនជាតិអង់គ្លេស 2នាក់ បុរសជនជាតិអង់គ្លេស 1នាក់ បុរសជនជាតិបារាំង 1នាក់ បុរសជនជាតិម៉ាឡេស៊ី 1នាក់ និងបុរសជនជាតិខ្មែរ19នាក់ (គិតចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)
    – អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន 84នាក់ (ស្ត្រី 28នាក់ និងបុរស 56នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត
    – អ្នកមានវីរុសកូរីដ19 ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន 109នាក់ (ស្ត្រី 30នាក់ និងបុរស 79នាក់)។
    សូមអានសេចក្ដីអំលិតខាងក្រោម៖

  • ក្រសួងសាធារណការ សេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 នៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

    ក្រសួងសាធារណការ សេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 នៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅតាមមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យ ពីការរីករាលដាលនៃជំងឺកូវីដ19 ។ សូមអានសេចក្ដីលំអិតដូចខាងក្រោម៖