នៅថ្ងៃទី4 មេសា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនបងប្អូនកូនក្មួយពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ 5ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់ 6ម៉ឺននាក់។
ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាល “ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ។
ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន 14ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា “ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង”។
ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ90 និង កងពលលេខ99 ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។
មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីដ19 ដែលធ្វើអោយយើងគ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister




លោកស្រីបានបន្ដថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីដ-19របស់ខ្លួន ក្នុងនោះរួមមានការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ ការរកឃើញជំងឺឱ្យបានរហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ ជាមួយគ្នានេះ គម្រោង ក៏នឹងផ្តល់ហិរញ្ញវត្ថុ សម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពក្នុងការវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធរបស់មន្ទីរពេទ្យបង្អែកនៅទូទាំង 25ខេត្ត-ក្រុង។


គោលការណ៍នេះ គឺជាការកាត់់បន្ថយប្រាក់បៀវត្សរ៍របស់កីឡាករ និងបុគ្គលិកទាំងអស់នៃក្លិប មកនៅត្រឹមពាក់កណ្តាលជាបណ្តោះអាសន្នសិន រង់ចាំការវិលត្រឡប់ទៅរកស្ថានការណ៍ដើមវិញ។
តាមសេចក្តីរាយការណ៍ចុងក្រោយ កីឡាករចាំទីរបស់ក្លិប Lion City Sailors FC សមាជិកនៃក្លិបបាល់ទាត់ក្របខ័ណ្ឌលីកកំពូលសិង្ហបុរីគឺ Hassan Sunny ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកមេរោគ COVID-19 ។
អ្នកចាំទីវ័យ 35ឆ្នាំ រូបនេះគឺជាសមាជិកនៃក្រុមជម្រើសជាតិសិង្ហបុរី ខណៈដែលបច្ចុប្បន្នកំពុងបន្តអាជីពជាមួយក្លិប Lion City Sailors FC (អតីតក្លិប Home United FC)៕




