Author: ធឿន មករា

  • សម្ដេចអំពាវនាវឲ្យវិស័យធនាគារ និងម្ចាស់បុរីមួយចំនួនយោគយល់លើការបង់សងប្រាក់ត្រឡប់មកវិញ

    សម្ដេចអំពាវនាវឲ្យវិស័យធនាគារ និងម្ចាស់បុរីមួយចំនួនយោគយល់លើការបង់សងប្រាក់ត្រឡប់មកវិញ

    នៅក្នុងសន្និសីទសារព័ត៌មាននៅឯវិមានសន្ដិភាពនាថ្ងៃទី7 ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់វិស័យធនាគារ និងម្ចាស់បុរីមួយចំនួន ឲ្យមានការយោគយល់ចំពោះការសងប្រាក់ត្រឡប់មកវិញ និងមិនឲ្យមានការរឹបអូសនូវទ្រព្យបញ្ចាំផ្សេងៗ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-19៕

  • Hot News : សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឲ្យបុគ្គលិក កម្មករ-កម្មការិនី ទាំងរដ្ឋ និងឯកជននៅបន្ដធ្វើការងារដដែល

    Hot News : សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឲ្យបុគ្គលិក កម្មករ-កម្មការិនី ទាំងរដ្ឋ និងឯកជននៅបន្ដធ្វើការងារដដែល

    នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯវិមានសន្ដិភាពនាព្រឹកថ្ងៃទី7 ខែមេសា​ ឆ្នា2020 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឲ្យបុគ្គលិក កម្មករ-កម្មការិនី ទាំងរដ្ឋ និងឯកជននៅបន្ដធ្វើការងារដដែល តែនឹងមានការសងឲ្យឈប់សម្រាកវិញនៅថ្ងៃសមស្របណាមួយ៕

  • គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់សាធារណជនដែលប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្តគ្រប់វិធានការការការពារ ការឆ្លងជំងឺកូវីដ-19 ដោយខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតាមវិធានការសំខាន់ៗចំនួន11ចំនុច នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។


  • អ្នកឆ្លងជំងឺកូវីដ-19 កើនដល់ 115នាក់ ក្រោយរកឃើញ1ករណីថ្មីបន្ថែមទៀត

    អ្នកឆ្លងជំងឺកូវីដ-19 កើនដល់ 115នាក់ ក្រោយរកឃើញ1ករណីថ្មីបន្ថែមទៀត

    ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជារកឃើញ 1ករណីថ្មីបន្ថែមទៀត ឆ្លងវីរុស COVID-19 ខណៈដែលអ្នកជាសះស្បើយ 5នាក់បន្ថែម។ គិតត្រឹមថ្ងៃទី7 ខែមេសា ឆ្នាំ2020នេះ ចំនួនអ្នកឆ្លងវីរុសCOVID-19 សរុបចំនួន 115នាក់ ក្នុងនោះជាសះស្បើយ 58នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន57នាក់ ។

  • សញ្ញា 6 យ៉ាងរបស់មនុស្សប្រុសដែលគ្មានថ្ងៃឈប់ស្រឡាញ់អ្នក

    សញ្ញា 6 យ៉ាងរបស់មនុស្សប្រុសដែលគ្មានថ្ងៃឈប់ស្រឡាញ់អ្នក

    ចង់មានគូស្នេហ៍ មានប៉ុន្មាននាក់នៅលើលោកនេះក៏បានដែរ តែនឹងបានជួបមនុស្សដែលស្រឡាញ់អ្នក និងមើលថែទាំអ្នកទៅរហូតដល់ថ្ងៃស្លាប់នោះមិនមែនរកបានងាយៗនោះទេ តែបើបានជួប ហើយមានលក្ខណៈបែប 8 ចំណុចដែលថានេះ កុំបាច់ទៅរកអ្នកណាផ្សេងទៀត ព្រោះនេះហើយ បុរសដែលស្រឡាញ់អ្នកពិតប្រាកដរហូតដល់ថ្ងៃចុងក្រោយរបស់ជីវិតនោះ។
    1 – គេពិតប្រាកដជាមួយអ្នកខ្លាំងណាស់ និងរៀបផែនការអនាគតជាមួយអ្នក
    ការឆ្លងផុតពេលវេលាល្អៗជាមួយគ្នាគឺជារឿងងាយ តែការឆ្លងផុតរឿងលំបាកៗជាមួយគ្នានោះ មិនមែនគ្រប់គូអាចធ្វើបាននោះទេ គូខ្លះក៏ដួលរលំព្រោះតែបញ្ហាផ្សេងៗ តែបុរសដែលស្រឡាញ់អ្នកពិតប្រាកដនឹងមិនគេចពីបញ្ហានោះទេ តឱ្យជារឿងដែលងងឹតសូន្យសុងរកច្រកចេញមិនឃើញក៏ដោយ និងមិនប្រើអារម្មណ៍សម្រេចសេចក្តីឡើយ។2 – គេមិនរត់គេចពីបញ្ហា
    ដូចដែលនិយាយអ៊ីចឹង មនុស្សពិតគេមិនគេចពីបញ្ហាទេ គេនឹងហ៊ាននិយាយពីអ្វីដែលគេគិតថា វាជាបញ្ហា ហើយនឹងរិះរកវិធីដោះស្រាយដើម្បីបន្តសម្ព័ន្ធភាពនេះតទៅទៀត ដោយមិនឱ្យបញ្ហាក្លាយជាអ្នកបំផ្លាញសេចក្តីស្រឡាញ់របស់គេដែលមានចំពោះអ្នកឡើយ។
    3 – គេយកចិត្តទុកដាក់លើរឿងតូចៗបំផុត
    បើគេនៅតែម្នាក់ឯង ប្រហែលជាគេមិនទៅខ្វល់នឹងរឿងតូចតាចនោះទេ មិនលាងចាន មិនយកសម្រាមទៅបោះចោល ជាដើម តែនៅពេលមានរូបអ្នកចូលមកក្នុងជីវិត គេដឹងថារឿងទាំងនេះសំខាន់ជាមួយអ្នក គេនឹងទទួលរ៉ាប់រងរឿងទាំងអស់នេះជំនួសអ្នក។ អាចនិយាយបានថា បើមិនស្រឡាញ់ ប្រហែលជាមិនធ្វើជំនួសទេ។
    4 – គេឆ្លាត មានភាពវាងវៃ
    គេសម្លឹងអ្វីគ្រប់យ៉ាងក្នុងជ្រុងដែលទូលាយ និងអាចផ្តល់ពាក្យណែនាំ ឬចំណុចរិះគិតល្អៗដល់អ្នកបាន ដោយដោះយកចិត្តគេមកដាក់ចិត្តខ្លួនឯង ហើយប្រាកដណាស់ថា អ្នកមិនចាំបាច់បារម្ភពីរឿងអនាគតក្រុមគ្រួសារនោះទេ គេអាចទប់ទល់បាន។
    5 – គេត្រូវការឱ្យអ្នកមានអារម្មណ៍ល្អជាមួយអ្វីដែលជាខ្លួនអ្នក
    គេនឹងប្រាប់ជានិច្ចថា អ្នកស្អាត តឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអាក្រក់បំផុតនៅលើពិភពលោកក៏ដោយ គេធ្វើឱ្យអ្នកមានអារម្មណ៍ដឹងជានិច្ចថា អ្នកគឺជាមនុស្សពិសេសរបស់គេ ដោយមិនខ្វល់ពីអ្នកផ្សេងគេមើលថាអ្នកយ៉ាងណានោះទេ។
    6 – គេជួយអ្នកដោះស្រាយបញ្ហា
    បើមានរឿងអ្វីមួយមករំខានអ្នក គេនឹងដឹង និងព្យាយាមចូលមកជួយ យ៉ាងហោចណាស់ក៏គេមិនដែលបណ្តោយឱ្យអ្នកត្រូវប្រឈមនឹងបញ្ហាតែម្នាក់ឯងដែរ ៕

  • បញ្ហារបស់ថ្ងៃរៀបការ

    បញ្ហារបស់ថ្ងៃរៀបការ

    ខាងក្រោមនេះគឺជាបញ្ហាមួយចំនួនសម្រាប់កូនកំលោះ កូនក្រមុំដែលត្រូវតែជួបក្នុងថ្ងៃដ៏សំខាន់នោះ ទាំងរឿងរបស់ខ្លួនឯង និងរឿងផ្សេងៗជាច្រើនដែលសាម៉ីខ្លួនទាំងពីរត្រូវប្រឈម និងកែកុនដោះស្រាយ ដូច្នេះពេលនេះ ឡារ៉ែនសូមលើកយកសំនួរចម្លើយមួយចំនួនដែលពាក់ព័ន្ធនឹងរឿងខាងលើមកជម្រាបមិត្តអ្នកអានដែលស្ថិតក្នុងវ័យប្រុងប្រៀបរៀបអាពាហ៍ពិពាហ៍ដូចតទៅ។

    1 – ជាប្រក្រតីខ្ញុំជាមនុស្សដែលដឹងថាខ្លួនឯងគួរតុបតែងខ្លួនបែបណា តែលុះដល់ពេលរៀបការ បែរជាលែងដឹងអីទាំងអស់រឹតតែមើលសៀវភៅដែលមានម៉ូដឈុតរៀបការច្រើនម៉ាកច្រើនម៉ូដផងនោះ រឹតតែរើសលែងត្រូវតែម្តង តើត្រូវធ្វើយ៉ាងណាទៅ?
    – មុនគេបង្អស់នោះគឺ អ្នកត្រូវដឹងថា ឈុតអាពាហ័ពិពាហ៍នឹងត្រូវបានជ្រើសរើសយកបែបណានោះ អាស្រ័យលើរូបបែបរបស់ពិធី ដូចជា ពិធីរៀបចំនៅទីណា ទំនើបខ្លាំងតិចប៉ុនណា ជាពិធីនៅពេលយប់ ឬពេលថ្ងៃ។ ការជ្រើសរើសមើលឈុតអាពាហ៍ពិពាហ៍នៅក្នុងទស្សនាវដ្តីនោះគឺជារឿងត្រឹមត្រូវហើយ ព្រោះអ្នកនឹងទទួលបានព័ត៌មានសម្រាប់ត្រៀមទុកជាមុន ថាហាងណាដែលអ្នកចូលចិត្តស្ទីល និងម៉ូដរបស់គេខ្លាំងជាងគេបំផុត។

    2 – ជាមនុស្សដែលមានភ្នែកមីញ៉ូបខ្លាំង ចង់ដោះវ៉ែនតាចេញនៅថ្ងៃរៀបការក៏ប្រហែលជាលំបាក តែមិនធ្លាប់ឃើញកូនក្រមុំណាមួយពាក់វ៉ែនតាក្នុងថ្ងៃរៀបការសោះ ឬមួយក៏ពាក់ខន់ថេកស៍លេនស្រួលជាង?
    – កុំភ្លេចថា កូនកំលោះរបស់អ្នកនាងមើលឃើញអ្នកនាងថាជានារីដ៏ស្អាតគួរឱ្យស្រឡាញ់របស់គេក៏ព្រោះតែអ្នកនាងពាក់វ៉ែនតានេះមករហូតដែរ កុំគិតថាថ្ងៃអាពាហ៍ពិពាហ៍គឺជាថ្ងៃដែលយើងត្រូវផ្លាស់ប្តូរខ្លួនឯងឱ្យសោះ យើងជាខ្លួនរបស់ខ្លួនយើងក្នុងបែបដែលល្អបំផុតទើបជាការប្រសើរ សាកល្បងគិតទៅមើល បើនៅថ្ងៃអនាគតអ្នកយករូបថតក្នុងថ្ងៃរៀបការដែលអ្នកមិនបានពាក់វ៉ែនតាមកមើល ហើយចំណាំមុខខ្លួនឯងមិនបាននោះ តើអ្នកគិតយ៉ាងណា? ដូច្នេះអ្វីដែលអ្នកត្រូវគិតនៅពេលនេះគឺ តើដងវ៉ែនតាដែលអ្នកពាក់ សមគ្នាជាមួយម៉ូដអាវដែលត្រូវពាក់នៅថ្ងៃនោះដែរឬទេ?។
    3 – ស្អប់ការត្រូវក្លាយខ្លួនជាចំណុចលេចធ្លោបំផុត តែកំពុងជិតក្លាយជាកូនក្រមុំ ស្រមៃឃើញខ្លួនឯងរំភើបញាប់ញ័ររហូតខ្យល់គកណ្តាលពិធី តើត្រូវធ្វើយ៉ាងម៉េចទៅ?
    – ការធ្វើជាកូនក្រមុំក្នុងពិធីមង្គលការធ្វើឱ្យអ្នកខ្លាំងជាងចំណុចលេចធ្លោទៅទៀត ព្រោះស្មើនឹងម្ចាស់ក្សត្រីយ៍ឯណោះ ចូរចាំទុកថាភ្ញៀវដែលមកចូលរួមពិធីនោះ គេមកដើម្បីចូលរួមអបអរសាទរ និងគ្រប់គ្នាមានសេចក្តីស្រឡាញ់ ក្តីប្រាថ្នាល្អមកឱ្យអ្នកទាំងអស់គ្មាននរណាម្នាក់តាមសម្លឹងចាប់កំហុសអ្នកនោះទេ។ វិធីតាំងស្មារតីកុំឱ្យរំភើបញាប់ញ៍រជ្រុលពេកនោះគឺ ចូរជឿជាក់លើខ្លួនឯង ក្នុងអំឡុងពេលនិយាយថ្លែងអំណរគុណ បើនៅមិនទាន់បាត់ញាប់ញ័រទៀតនោះ ចូរបំភ្លេចអ្នកដទៃមួយរយៈសិន ហើយសម្លឹងចូលទៅក្នុងកែវភ្នែករបស់កូនកំលោះរបស់អ្នក នោះអ្នកនឹងទទួលបានកម្លាំងចិត្ត និងភាពកក់ក្តៅច្រើនឡើងទៀតមិនខាន។

    4 – ប្រាក់មានចំនួនកំណត់សម្រាប់រៀបចំពិធីមង្គលការ កំពុងពិបាកចិត្តណាស់
    – ចំនួនលុយមិនមែនជាបញ្ហាដែលធ្ងន់ធ្ងរបំផុតនោះទេ បើអ្នកទាំងពីរឯកភាពគ្នាបាននោះ ពិធីដែលសមល្មម ចាយវាយក្នុងកម្រឹតដែលអ្នកអាចទប់ទល់រួច ទាំងអស់នេះគឺជាវិធីដែលល្អបំផុតរបស់ការរៀបចំពិធីដែលត្រឹមត្រូវ។ សាកល្បងគិតមើលថា ចំនួនភ្ញៀវដែលអ្នកត្រៀមអញ្ជើញមកនោះ ច្រើនជ្រុលពេកឬទេ? ពិធីធំជាមួយការរៀបចំបែបធម្មតាៗ ហើយនិង ពិធីដែលរាងតូចបន្តិច តែមានភាពពិសេសល្អដោយឡែក តើមួយណាល្អជាង?។

    5 – នាងខ្ញុំជាកូនក្រមុំ តែជាកូនក្រមុំអាយុ 37 ពេលនេះនឹកមិនឃើញសោះ ថាត្រូវតែងខ្លួនយ៉ាងម៉េចទើបមើលទៅមិនជ្រុលពេក ព្រោះមានអារម្មណ៍ថា ខ្លួនឯងចាស់ចាស់រហូតឡើងអៀន។
    – គ្មានអ្វីជ្រុលឡើយសម្រាប់កូនក្រមុំក្នុងថ្ងៃពិសេសរបស់នាងនោះ បើជាអ្វីដែលនាងចូលចិត្ត មិនថាអាយុប៉ុន្មានក៏ដោយអ្វីដែលអ្នកគួរតែនឹកដល់នោះគឺ រឿងរបស់ម៉ូដឈុតដែលចូលគ្នាជាមួយរូបរាងរបស់ខ្លួន និងស៊ីគ្នាជាមួយកូនកំលោះ។ តើអ្នកដឹងទេថាអ្នកជំនាញខាងឈុតអាពាហ៍ពិពាហ៍ជាច្រើននាក់បានប្រាប់ថា នារីៗយើងស្លៀកឈុតពណ៌មាសនឹងស្អាតជាទីបំផុត និងថែមទាំងស័ក្តិសមជាមួយនារីដែលមានអាយុរាងច្រើនបន្តិចទៀតផង តែ អេះ?!… ការពិតទៅ សម័យនេះអាយុ 37 គ្មានអ្នកណាគេថាចាស់ទេ។

  • បងប្អូនដឹងអត់ទេវតាឆ្នាំហ្នឹងសោយអី និងរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណីមានអ្វីខ្លះ?

    បងប្អូនដឹងអត់ទេវតាឆ្នាំហ្នឹងសោយអី និងរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណីមានអ្វីខ្លះ?

    គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំឱ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតា​ឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការថែរក្សាប្រពៃណីវប្បធម៌ជាតិ។
    ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា និងជាសមាជិកនៃគណៈកម្មាធិកាជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មហាសង្ក្រាន្តឆ្នាំជូត ទោស័ក ព្រះពុទ្ធសករាជ២៥៦៤ នឹងចូលមកដល់នៅវេលាម៉ោង 20:48នាទីយប់ ថ្ងៃចន្ទ 6រោច ខែចេត្រ ត្រូវនឹងថ្ងៃទី13 ខែមេសា គ្រិស្តសករាជ2020។
    ឯកឧត្តមបានបញ្ជាក់ថា ដោយពិធីបុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេនរបស់ទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី2 នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ( ប្រេងដូង ប្រេងល្ង ប្រេងឈូករាត់ -ល- ) ទ្រង់អាវុធព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ(ដំបង) គង់ផ្ទំបើកព្រះនេត្រលើខ្នងព្យគ្ឃ(ខ្លាធំ) ជាពាហនៈ។ ឯកឧត្តមបានបញ្ជាក់ថា គ្រឿងរណ្តាប់ ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា បាយសី 1គូ, ស្លាធម៌ 1គូ, ធូប 5សរសៃ, ទៀន 5ដើម, ទឹកអប់ 1គូ, ផ្កាភ្ញី, លាជ, ទឹក 1ផ្តិល និងភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ។
    ឯកឧត្តមបន្តថា ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅ អាចនាំគ្នារៀបចំបាយ ម្ហូប សម្លៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយ និងសាច់ញាតិបងប្អូន ឬរៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃ ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ ក្នុងន័យកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-19 និងរំឭកនឹកគុណដល់អ្នកដែលមានគុណ និងគ្រូបាធ្យាយជាដើម។
    ចូលដល់ឆ្នាំថ្មី យើងត្រូវជម្រះនូវឧបទ្រពចង្រៃគ្រប់បែបយ៉ាង ដូចជាមានចិត្តជាអកុសលសព្វគ្រប់បែបយ៉ាង​​ដែលមានកន្លងមកយើងត្រូវជម្រះចេញ។ ឆ្នាំថ្មីយើងត្រូវធ្វើឱ្យបានល្អ លក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនារបស់យើងសំខាន់ជាងគេ ដែលក្នុងនោះទី1ទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់បុព្វការីជន មានមាតាបិតាជីដូនជីតាទាំង 7សន្តានដែលលោករំលាយក្ខន្ធទៅកាន់លោកខាងមុខហើយ ហើយកូនចៅត្រូវមានការដឹងគុណចំពោះបុព្វការីជនមាតាបិតាគ្រូឧប្ឈាយាចារ្យជាដើមនេះ។

     

  • សម្ដេចតេជោនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយនៅថ្ងៃទី7 មេសា ស្អែកនេះ

    សម្ដេចតេជោនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយនៅថ្ងៃទី7 មេសា ស្អែកនេះ

    នៅថ្ងៃទី 7ខែមេសា ឆ្នាំ2020 វេលាម៉ោង8:30នាទី ព្រឹកស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការស្ថានការណ៍ និងការវិវត្តន៍រួមនៃជំងឺកូវីដ-19 នៅវិមានសន្តិភាពរាជធានីភ្នំពេញ៕

  • នៅថ្ងៃនេះគ្មានឡើយករណីវីជ្ជមានកូវីដ19 និងអ្នកជំងឺបានជាសះស្បើយចំនួន 3នាក់បន្ថែម

    នៅថ្ងៃនេះគ្មានឡើយករណីវីជ្ជមានកូវីដ19 និងអ្នកជំងឺបានជាសះស្បើយចំនួន 3នាក់បន្ថែម

    គិតត្រឹមម៉ោង 7ព្រឹក ថ្ងៃទី6 មេសា នេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីវិជ្ជាមានកូវីដ19 ថ្មីទេ។ ម្យ៉ាងវិញទៀតក្រសួងក៏បានប្រកាសអំពីករណីជាសះស្បើយចំនួន 3នាក់ បន្ថែម ដែលចំនួនអ្នកជាកើនឡើងដល់ 53នាក់៕

  • សម្តេចតេជោ ហ៊ុន សែន តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ19

    សម្តេចតេជោ ហ៊ុន សែន តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ19

    កាលពីថ្ងៃទី4 មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខ ដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីដ19។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប “ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះ មានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត និងលទ្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋយើង”។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារជួរមុខប្រឆាំងនឹងជំងឺឆ្លងកូវីដ19 «ទាំងសម្ភារៈ និងបរិក្ខារពេទ្យចាំបាច់នានាសម្រាប់គ្រូពេទ្យ គឺត្រូវត្រៀមបម្រុងទុកអោយមានប្រើប្រាស់គ្រប់ៗគ្នា ហើយនេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ”៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister