ម្ដាយរបស់អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានស្លាប់ បន្ទាប់ពីឆ្លងវីរុសកូរ៉ូណាក្នុងវ័យ 82ឆ្នាំ។
ម្តាយរបស់លោក Guardiola គឺអ្នកស្រី Dolor Sala Carrio បានស្លាប់ដោយសារមេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលអ្នកស្រីមានវ័យចំណាស់ណាស់ទៅហើយ ពោលគឹ 82ឆ្នាំ ជាវ័យដែលកូវីដ-19 ងាយស្រួលក្នុងការវាយលុកចូលរាងកាយរបស់មនុស្ស។
គួរបញ្ជាក់ដែរថា គិតមកទល់នឹងម៉ោង 12ថ្ងៃត្រង់ ថ្ងៃទី7 ខែមេសា ឆ្នាំ2020 ម្សិលមិញ ប្រទេសអេស្ប៉ាញឡើងទៅឈរនៅលំដាប់លេខ2 ជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់ ដែលមានដល់ទៅ 136,676នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ 13,341នាក់៕
Author: ធឿន មករា

សោកស្តាយ! ម្តាយអ្នកចាត់ការទូទៅ Man.City ស្លាប់ដោយសារកូវីដ-19

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium សំណព្វចិត្តដែលយល់ពីតម្រូវការរបស់អ្នកកាន់តែច្បាស់ និងផ្តល់ឱ្យអ្នកកាន់តែច្រើន…!!
(ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលស័ក្តិសម និងអាចបំពេញចិត្តលោកអ្នកបានយ៉ាងល្អបំផុត!
សូមធានាថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាមួយនឹងលក្ខណៈសម្បត្តិពិសេសដែលលោកអ្នកនឹកស្មានពុំដល់ដូចជា៖
* Wind-Free AI Auto Cooling
– ធ្វើឱ្យត្រជាក់ស្រួលខ្លួន
– គ្មានខ្យល់ និងសំឡេងរំខាន
– ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត
– ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI
– ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ
– វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់* Fast Cooling (Digital Inverter Boost)
– ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!* Eco Mode
– មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់
– ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)
– រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!* Motion Detect Sensor (MDS)
– ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់លោកអ្នក! (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏សមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន!
* Easy Filter Plus
– មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងកាដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ!* PM10 Filter
– ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!* Tri-Care Filter
– បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!* Auto Clean
មានមុខងារលាងសម្អាតដោយស្វ័យប្រវត្តិ 3 ដំណាក់កាល៖
1- (10 នាទី) លាងសម្អាតដោយបើកនៅស្លាបព្រិល
2- បន្ទាប់ពីត្រួតពិនិត្យលើសីតុណ្ហភាព និងសំណើមហើយ វានឹងដំណើរការបិទស្លាបព្រិលស្វ័យប្រវត្តិ 10 នាទី ទៀត!
3- បើមិនទាន់ស្ងួតវានឹងត្រួតពិនិត្យសំណើម និងសីតុណ្ហភាពម្តងទៀតហើយបន្តទៅរយៈពេល 10 នាទីទៀត!* Triple Protector Plus
1- ថែរក្សាការពារលើ Compressor (ការពារភ្លើងចុះទាបបំផុត)
2- ថែរក្សាការពារលើប្រព័ន្ធបញ្ជា (ត្រួតពិនិត្យលើដំណើរការ)
3- អាយុកាលប្រើប្រាស់បានយូរ (Dura-Fin) ៖ ការពារច្រេះស៊ីពុកផុយផ្នែកខាងក្រោយបានយ៉ាងល្អបំផុតដោយរចនាឡើងមានរាងសំប៉ែតដែលអាចបញ្ចុះកម្តៅបានយ៉ាងល្អ និងបានឆ្លងកាត់ការធ្វើតេស្តអាយុកាលប្រើប្រាស់បានយ៉ាងត្រឹមត្រូវតាមស្តង់ដារ!មិនតែប៉ុណ្ណេះជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះលោកអ្នកលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យឈឺក្បាលទៀតហើយ! ហើយចាប់ពីពេលនេះតទៅ អាកាសធាតុក្តៅខ្លាំង ក្តៅស្អុះស្អាប់ បែកញើស្អិត និងខែចេត្រអែបកៀន!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន ឬធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 !!


ប្ដីប្រពន្ធខ្មែរ 2នាក់តេស្ដឃើញរកវីរុសកូវីដ-19 នៅថ្ងៃនេះ
ក្រសួងសុខាភិបាលនៅថ្ងៃនេះដែរបានប្រកាសរកឃើញមេរោគផ្លូវដង្ហើមប្រភេទថ្មី នៅលើប្ដីប្រពន្ធមួយគូ នៅជ្រោយចង្វារ៕


សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេស ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ក្នុងខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19 នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាថ្ងៃទី5 ខែមេសា ឆ្នាំ2020 នេះ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យផ្អាកការនាំត្រីចេញពីប្រទេស។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារ មិនឱ្យមានការដំឡើងថ្លៃត្រី និងហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសទៀតឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ហ្វេសប៊ុកសម្តេចក៏បានប្រកាសដាក់កំហិតផ្អាកការនាំអង្ករ-ស និងស្រូវ ចេញទៅក្រៅប្រទេសត្រឹមថ្ងៃទី5 ខែមេសា ដោយលើសពីថ្ងៃនេះនឹងមិនអនុញ្ញាតឱ្យមានការនាំចេញស្រូវ និងអង្ករ-សចេញទៅក្រៅប្រទេសទៀតឡើយ ហើយអនុញ្ញាតឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19។
ម៉្យាងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ដើម្បីផលិតមីជូនរាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ និងបានត្រៀមរៀបចំឱ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឱ្យធ្លាក់ទៅក្នុងការភ័យខ្លាច និងបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕

ជឿគេថា អង់តែនសេវា 5G ជាអ្នករាតត្បាតកូវីដ-19 ពលរដ្ឋអង់គ្លេសដុតឆេះអស់ 3
តាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានបង្គោលអង់តែន 5G ចំនួន៣ ដែរ ត្រូវបានភ្លើងឆាបឆេះក្នុងរយៈពេល 1សប្ដាហ៍កន្លងទៅ ដោយសារតែជំនឿមិនពិតនៅលើប្រព័ន្ធអនឡាញ ដែលបានចោទថា បង្គោលអង់តែននេះ បានបង្កការរាតត្បាតជំងឺកូវីដ-19។
អ្នកនាំពាក្យក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ Vodafone UK បានបញ្ជាក់ថា មានបង្គោលអង់តែនចំនួន 4 បានក្លាយជាមុខសញ្ញាក្នុងរយៈពេល 24ម៉ោងទៅមុខទៀត។
ពាក្យចចាមអារ៉ាម និងការយល់ឃើញទាក់ទងនឹងការបញ្ចេញសេវា 5G និងការរាតត្បាតនៃជំងឺកូវីដ-19 ត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញទំនាក់ទំនងសង្គម។
ក្រុមជាច្រើនដែលមានវត្តមានលើ Facebook និង Nextdoor មានសមាជិកក្រុមជាច្រើនបានបន្តចែករំលែកការអះអាងមិនពិតថា 5G គឺបង្កផលប៉ះពាល់។មានការយល់ឃើញមួយបានអះអាងថា ជំងឺកូវីដ-19 មានប្រភពចេញពីទីក្រុង Wuhan ក៏ព្រោះតែទីក្រុងនៃប្រទេសចិនមួយនេះ បានបញ្ចេញសេវា 5G កាលពីថ្មីៗកន្លងទៅ។ វាអាចរាតត្បាតដល់ទីក្រុងដទៃទៀត ដែលមានប្រើប្រាស់សេវា 5G ដូចគ្នា។
ការយល់ឃើញគ្មានភាពច្បាស់លាស់នេះ បានរំឭកថាជំងឺឆ្លងអាចរាតត្បាតកាន់តែខ្លាំងទៅកាន់ទីក្រុងណាដែលមានប្រជាជនច្រើន និងមានប្រើសេវា 5G។
មកទល់ពេលនេះ គ្មានភ័ស្តុតាងខាងវិទ្យាសាស្ត្រណាមួយ បង្ហាញថា ជំងឺរាតត្បាតកូវីដ-19 មានទាក់ទងនឹង 5G នោះទេ ហើយក៏មិនមានភ័ស្តុតាងបង្ហាញថា 5G មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពនោះដែរ៕

Tim Cook ៖ Apple នឹងផលិតឧបករណ៍ការពារមុខឱ្យបានច្រើនបំផុត 1លានឧបករណ៍ ក្នុង1សប្ដាហ៍
ថ្មីៗនេះក្នុងវីដេអូដែលបង្ហោះលើគណនី Twitter របស់ខ្លួន លោក Tim Cook បានរៀបរាប់ថា Apple នឹងផលិតឧបករណ៍ការពារមុខឱ្យបានច្រើនបំផុត 1លានឧបករណ៍ក្នុង 1សប្ដាហ៍។
Apple បានប្រមូលផ្ដុំនូវអ្នកឌីហ្សាញផលិតផល វិស្វករ ក្រុមប្រតិបត្តិការ និងវេចខ្ចប់ និងដៃគូផ្គត់ផ្គង់របស់ខ្លួន ដើម្បីឌីហ្សាញ ផលិត និងដឹកជញ្ជូនឧបករណ៍ការពារមុខសម្រាប់បុគ្គលិកក្នុងវិស័យសុខាភិបាល។
តាមរយៈចង្វាក់ផលិតកម្មផ្គត់ផ្គង់ ក្រុមហ៊ុនក៏បានផ្ដល់ជូនម៉ាស់ចំនួន 20លានបន្ទះសម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលម៉ាស់ទាំងនេះ គឺម៉ាស់គុណភាពខ្ពស់ N95 ដែលអាចការពារកម្ទេចធូលីបានដល់ 95%
រំឭកផងដែរថា ការដឹកជញ្ជូនលើកដំបូងរបស់ Apple គឺដឹកទៅឱ្យមន្ទីរពេទ្យ Kaiser នៅតំបន់ Santa Clara សហរដ្ឋអាមេរិក កាលពីសប្ដាហ៍កន្លងទៅ ដែលទទួលបានការឆ្លើយតបជាវិជ្ជមានពីក្រុមគ្រូពេទ្យ៕

ជាផ្លូវការ៖ ក្រសួងការងារលេីកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ2020
ដោយយោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសារព័ត៌មាននៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2020 នេះស្ដីអំពីការលើកពេលឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរខាងមុខនេះ។
ពេលនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ដើម្បីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ការឈប់សម្រាក (ចំនួន 4ថ្ងៃ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី13,14,15 និង16 ខែមេសា ឆ្នាំ2020 ខាងមុខនេះ ត្រូវបានលើកពេល។
រាជរដ្ឋាភិបាលបានកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះចំនួន 5ថ្ងៃ ជូន
បងប្អូនកម្មករនិយោជិតវិញ នៅពេលវេលាសមស្របណាមួយ។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីអំពីការឈប់
សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទជាក់ច្បាស់ណា
មួយពីរាជរដ្ឋាភិបាល។អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់
មេត្តាជ្រាបជាព័ត៌មាន និងបន្តធ្វើការដូចថ្ងៃធម្មតានៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន នាឱកាសបុណ្យចូល
ឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕

Son ត្រឡប់ទៅកូរ៉េ បំពេញកាតព្វកិច្ចយោធា 1ខែ
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Tottenham Hotspur នៃលីកកំពូលអង់គ្លេស Premier League បានអនុញ្ញាតឱ្យកីឡាករ Son Heung-min សញ្ជាតិកូរ៉េខាងត្បូង ត្រឡប់ទៅស្រុកកំណើតសិន អំឡុងពេលលីកសម្រាកបណ្តោះអាសន្ននេះ។
កាលពីដំបូងឡើយមូលហេតុដែលធ្វើឱ្យកីឡាកររូបនេះ ត្រូវត្រឡប់ទៅស្រុកកំណើតវិញ ត្រូវបានក្លិបបញ្ជាក់ថា ជាមូលហេតុផ្ទាល់ខ្លួន ខណៈដែលអ្នកគាំទ្រភាគច្រើនគិតថា ជាការទៅព្យាបាលរបួសដៃ ដែលមិនទាន់ជាសះស្បើយ។គួររំឭកដែរថា កីឡាកររូបនេះ ត្រូវបានប្រទេសកំណើតរបស់គេ(កូរ៉េខាងត្បូង) លើកលែងកាតព្វកិច្ចយោធា ក្រោយពីបានជួយឱ្យក្រុមជម្រើសជាតិកូរ៉េ ឈ្នះមេដាយមាសអូឡាំពិក ដូចដែលបានសន្យាជាមួយរដ្ឋកូរ៉េខាងត្បូង តែក្រោមច្បាប់របស់ប្រទេសកូរ៉េខាងត្បូងដែលបានចែងថា មុនពេលអាយុ 28ឆ្នាំ អ្នកត្រូវបំពេញកាតព្វកិច្ចកងទ័ពរយៈពេល 21ខែ ប៉ុន្តែអ្នកអាចរួចខ្លួន ប្រសិនបើមានការលើកលែងណាមួយ តែក៏នៅតែទាមទារឱ្យចូលបម្រើបញ្ចប់ ក្នុងរយៈពេលខ្លី 4សប្ដាហ៍ដែរ។

Valencia ត្រៀមហ្វឹកហាត់ឡើងវិញ ទោះបីជាកូវីដមិនទាន់ធូរស្បើយក៏ដោយ
ក្លិបបាល់ទាត់ Valencia នៃលីកកំពូលអេស្ប៉ាញ La Liga គ្រោងនឹងធ្វើការហ្វឹកហាត់ឡើងវិញនៅ 2សប្តាហ៍ទៀត ទោះបីជាប្រទេសអេស្ប៉ាញមិនទាន់មានការស្រាកស្រាន្តពីជំងឺកូវីដ-19 នេះក៏ដោយ ខណៈដែលកីឡាកររបស់ខ្លួនបានជាសះស្បើយពីជំងឺរាតត្បាតមួយនេះទាំងអស់ហើយ។
កីឡាករ 5នាក់របស់ក្លិប Valencia ដែលធ្វើតេស្ដឃើញវិជ្ជមាន ក្នុងនោះសុទ្ធតែជាកីឡាករក្នុងក្រុមធំទាំងអស់ ដែលរួមមាន Ezequiel Garay, Jose Gaya និង Eliaquim Mangala ផងដែរ។
គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះប្រទេសអេស្ប៉ាញក្លាយជាប្រទេសចំណាត់ថ្នាក់លេខ3 ដែលមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបង្អស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី និងស្ថិតនៅលើប្រទេសចិនទៀតផង៕
អង់គ្លេសត្រៀមជួលទឹកដីចិន ដើម្បីគេចពីកូវីដ-19 ធ្វើជាម្ចាស់ផ្ទះ Premier League
ក្រុមប្រឹក្សានៃក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League បានបង្ហើបអំពីគម្រោងការមួយដែលអាចជួយស្រោចស្រង់លីកកំពូលអង់គ្លេសពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារកូវីដ-19។
គម្រោងនោះ គឺជាការដឹកនាំក្រុមបាល់ទាត់ និងក្រុមបច្ចេកទេសទាំងអស់របស់ Premier League ទៅធ្វើការបោះជំរំប្រកួតនៅឯប្រទេសចិន ព្រោះទីនោះមានសុវត្ថិភាពខ្លាំងពីកូវីដ-19 ហើយពួកគេអាចធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបានដូចធម្មតា។
គួរបញ្ជាក់ថា ក្របខ័ណ្ឌខាងលើនេះ នឹងត្រូវសងប្រាក់ទៅខាងទូរទស្សន៍ដែលបានទិញសិទ្ធិផ្សាយផ្ទាល់ជិត 1ពាន់លានដុល្លារ បូកជាមួយនឹងការខាតបង់រាប់ពាន់លានដុល្លារផ្សេងទៀត ប្រសិនបើក្របខ័ណ្ឌនេះបញ្ចប់ត្រឹមប៉ុនហ្នឹង៕