Author: ធឿន មករា

  • Real Madrid ៖ បើ​គ្មាន Messi នៅ Barcelona ប្រហែលជា​ល្អ​ខ្លាំង

    Real Madrid ៖ បើ​គ្មាន Messi នៅ Barcelona ប្រហែលជា​ល្អ​ខ្លាំង

    Sergio Ramos កីឡាករ​ខ្សែការពារ​កណ្តាល ដ៏​រឿង​មាំ​របស់​ក្លិប Real Madrid បាន​ចូលរួម​ជាមួយនឹង​ក្លិប​មួយ​នេះ អស់​រយៈពេល 16ឆ្នាំ​ហើយ ដោយ​មកទល់នឹង​ពេលនេះ រូបគេ​បានបង្ហាញ​ខ្លួន​ជិត 500ប្រកួត​ហើយ និង​រកបាន​ជាង 100គ្រាប់។

    ជាមួយនឹង​ប្រវត្តិសាស្ត្រ ដែល​គេ​បាន​សាង​នៅ​ក្លិប​មួយ​នេះ រូបគេ​បាន​ជួយ​ឱ្យ​ក្លិប​លើក​ពាន La Liga ចំនួន 5លើក និង UEFA Champions League ចំនួន 4លើក រួម​ជាមួយនឹង​ពានរង្វាន់ធំៗជាច្រើន​ទៀត​សរុប​ជិត 30ពាន នៅទីនេះ។

    ខ្សែការពារ​ឆ្នើម Sergio Ramos បាន​គិតថា Real Madrid អាច​នឹង​ឈ្នះ​បាន​ច្រើនជាង​បច្ចុប្បន្ន ប្រសិនបើ Lionel Messi មិនមែនជា​កីឡាករ​របស់ Barcelona៕

  • ខ្លាំង​មែន! Xiaomi ប្រកាស​ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដាក់លក់​លើ​ទីផ្សារ

    ខ្លាំង​មែន! Xiaomi ប្រកាស​ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដាក់លក់​លើ​ទីផ្សារ

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi បាន​បង្ហោះ​សារ​ផ្លូវការ នៅលើ​គណនី Twitter របស់ខ្លួន ដើម្បី​បញ្ជាក់​ដំណឹង​នៃ​ការឈាន​ជើង​ចូល​ឧស្សាហកម្ម​ផលិត​យានយន្ត ដែល​ក្រុមហ៊ុន​ដាក់ឈ្មោះ​ឱ្យ​ថា យានយន្ត​អគ្គិសនី​ដ៏​ឆ្លាត​វៃ- Xiaomi Smart Electric Vehicles។

    មុននឹង​ឈានដល់​ការប្រកាស​បែបនេះ កាលពី​ឆ្នាំ2018 ក្រុមហ៊ុន​ធ្លាប់បាន​សហការ​ជាមួយនឹង​សម្ព័ន្ធ FAW Group ផលិត​រថយន្ត​ក្នុងស្រុក អំឡុងពេល​ក្រុមហ៊ុន Bestune ប្រកាស​ចេញ​ម៉ូ​ដែល T77 Redmi SUV ក្នុងនោះ​កិច្ចព្រមព្រៀង​រវាង​រប​ស់ Xiaomi និង Bestune គឺ​ផលិត Software តែប៉ុណ្ណោះ មាន​ឈ្មោះថា Xiao AI។

    រឹតតែ​ច្បាស់​ជាងនេះទៀត​នោះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ក្នុង​ទំហំ 1.5ប៊ី​លាន​ដុល្លារ​អាមេរិក​ឯណោះ ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​កំពុង​ល្បី​ក្នុងស្រុក ដូចជា BYD និង Nio ជាដើម។

    តែ ព័ត៌មាន​លម្អិត​បន្ថែម អំពី​ចង្វាក់​ផលិតកម្ម​ផ្ទាល់​ផ្តាច់មុខ​របស់ Xiaomi ក៏ដូចជា លក្ខណៈ​បច្ចេកទេស និង​តម្លៃ នៅ​មិនទាន់​បង្ហាញ​ចេញ​ជា​រូបរាង​ក្នុងឆ្នាំនេះ​នៅឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​តាម​ភាគ​បន្ត៕

  • Samsung កើប​បាន​ប្រាក់ចំណេញ​ពី​ស្មា​ត​ហ្វូ​ន ក្នុងអំឡុង 3ខែ ឆ្នាំ2021 នេះ ច្រើនណាស់

    Samsung កើប​បាន​ប្រាក់ចំណេញ​ពី​ស្មា​ត​ហ្វូ​ន ក្នុងអំឡុង 3ខែ ឆ្នាំ2021 នេះ ច្រើនណាស់

    កាលពីពេលថ្មីៗនេះ របាយការណ៍​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​នធំៗ ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹងថា នៅត្រឹម​ត្រីមាស​ទី1 នៃ​ឆ្នាំ2021 (3ខែ​ដំបូង) ក្រុមហ៊ុន​ទាំងនោះ​មាន​ចំនួន​លក់ កើនឡើង​គួរឱ្យកត់សម្គាល់។

    បើ​មើល​លើ​តួលេខ ក្រុមហ៊ុន Samsung ទទួលបាន​ជោគជ័យ​ខ្លាំង បន្ទាប់ពី​ប្រកាស​ចេញ​ម៉ូ​ដែល​កំពូល ខ្សែស្រឡាយ Galaxy S21 Series ។ ការលក់​ចេញ​ស្មា​ត​ហ្វូ​ន សរុប​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង 17.48% ក្នុងនោះ​ប្រាក់ចំណេញ​កើនឡើង 44.19% តួលេខ​នេះ​កើន​ខ្ពស់​មែន បើ​ធៀប​ពី​ត្រីមាស​ទី1 ឆ្នាំ2020 ដែល​កាលនោះ ក្រុមហ៊ុន​ចេញលក់ S20 Series មិនសូវ​ជា​ជោគជ័យ​ប៉ុន្មាន​ឡើយ។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង ដែល​ឈានមុខ​គេ​មួយ​នេះ ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជា 8.3ប៊ី​លាន​ដុល្លារ គិត​សរុប​ផលិតផល​ទាំងអស់​ដែល​ខ្លួន​មានដូចជា ទូរទស្សន៍, អេក្រង់​ស្មា​ត​ហ្វូ​ន ជាដើម។

    ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​វីរុស​កូ​វីដ-19 កាលពី​ចុងឆ្នាំ2020 ក៏ដោយ តែ Samsung នៅតែមាន​យុទ្ធសាស្ត្រ ក្នុង​ការចេញ​ស្មា​ត​ហ្វូ​ន កាលពីដើមឆ្នាំ2021 ដោយ​ដណ្ដើមបាន​ចំណែក​ទីផ្សារ និង​ប្រាក់ចំណេញ​យ៉ាងច្រើន​សម្បើម ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់៕

  • សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

    សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

    បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែ​គុណភាព សមត្ថភាព និង​ភាព​ធន់​រឹងមាំ​នៃ​រថយន្ត Ford Pickup អាច​ជំនះបាន​គ្រប់​ឧបសគ្គ។ រថយន្ត​ទាំងពីរ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​នោះទេ ប៉ុន្តែ​នៅលើ​បណ្តាញ​សង្គម​ទំនាក់ទំនង​ក៏មាន​ការផ្ទុះ​សរសើរ​ពី​សមត្ថភាព និង​រូបរាង​ដ៏​មានអំណាច​របស់​វា​ផងដែរ ហើយ​ក៏មាន​បងប្អូន​មួយចំនួន​បាន​ចែករំលែក និង​បញ្ចេញមតិ​ថា​ជា​ឡាន​នៅក្នុង​ក្តី​ស្រ​ម៉ៃ ប្រាថ្នា​ចង់បាន​តែ​ថវិកា​មិនទាន់​ដល់ ដោយសារ​តែមាន​បងប្អូន​ជាច្រើន​មានការ​គាំទ្រ​ទៅលើ​ប្រភេទ​រថយន្ត Off-Road ទាំងនេះ​ទើប​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ដែលជា​ម៉ាក​យីហោ​រថយន្ត​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានសម្រេច​នាំចូល​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 អូ​តូ​កាប់​ពី​តាស 4X4 ដែលជា​ប្រភេទ​រថយន្ត Off-Road Pickup ដែលមាន​តម្លៃ​សមរម្យ​ជាងគេ​ក្នុង​ត្រកូល​រថយន្ត Off-Road Pickup របស់ Ford។

    រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 អូ​តូ​កាប់​ពី​តាស 4X4 ជា​រថយន្ត Off-Road Pickup ដែលមាន​សមត្ថភាព​បើកបរ​បាន​គ្រប់​ផ្លូវ​ដែលមាន​ឧបសគ្គ ជាពិសេស​មាន​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន និង​ជា​ប្រភេទ​រថយន្ត​ប៉ុង 2 អូ​តូ​កាប់​ពី​តាស។ រថយន្ត​នេះ​បាន​បំពាក់​មកជា​មួយ​ម៉ាស៊ីន 2.2L ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ​បាន​ដល់​ទៅ 160 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 385 Nm បូករួម​ជាមួយនឹង​ប្រអប់លេខ 6វគ្គ​អូ​តូ​ដែល​ធ្វើ​ឲ្យ​ការបើកបរ​មាន​ភាពរ​លូន។

    ចំណុច​ពិសេស​ទាំង 6 ដែល​ធ្វើ​ឲ្យ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 ខុសប្លែក​ពី​រថយន្ត Ford Pickup ម៉ូ​ឌែ​លមុនៗនោះ​គឺ

    • ចំណុច​ពិសេស​ទី 1 គឺ​ការបំពាក់​ជូន​នូវ​ប៉ា​ណា​ផ្នែក​ខាងមុខ​ពណ៍​ខ្មៅ និង​មាន​រាង​ជា​សំណាញ់​ញឹក​ដែល​ផ្តល់នូវ​ភាព​អំណាច​ជូន​ផ្នែក​ខាងមុខ​នៃ​រថយន្ត​នេះ​បាន​ថែម​មួយកម្រិត​ទៀត
    • ចំណុច​ពិសេស​ទី 2 គឺ​ការបំពាក់​ជូន​នូវ​យ៉ាន់​បែប​ស្ព័​រ​ម៉ូដ​ថ្មីស្រឡាង​ទំហំ 18 អ៊ី​ញ​ដែល​ឌី​ហ្សា​ញ​ថ្មី​សម្រាប់តែ​ម៉ូ​ឌែ​ល FX4 នេះ​ដែលជា​ប្រភេទ​យ៉ាន់​ស្ព័​រ​មាន​រាង​ប្រដេញ​ញឹក និង​មាន​ពណ៍​ខ្មៅ​ស្រាប់​ស័ក្តិសម​ជាមួយ​ពណ៍​នៃ​ប៉ា​ណា​ផ្នែក​ខាងមុខ
    • ចំណុច​ពិសេស​ទី 3 គឺ​ផ្នែក​ចំហៀង​គឺមាន​តែម​ដែល​បញ្ជាក់ថា FX4 ពណ៍​ក្រហម និង​តែម​ផុស​នៅ​ផ្នែក​ខាងក្រោយ FX4 ពណ៍​ក្រហម​ដូចគ្នា​ដែល​បង្ហាញ​ពី​អនុភាព​នៃ​រថយន្ត​ផងដែរ
    • ចំណុច​ពិសេស​ទី 4 គឺ​មិន​ភ្លេច​បំពាក់​ជូន​នូវ​ឈ្នាន់​ជាន់​ជើង​ដើម្បី​ងាយស្រួល​ចេញចូល​រថយន្ត ប៉ុន្តែ​សម្រាប់​ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​ជូន​នូវ​ឈ្នាន់​ជាន់​ជើង​ពណ៍​ខ្មៅ​ដែល​មើលទៅ​កាន់តែ​មា​នភា​ព​ទាក់ទាញ
    • ចំណុច​ពិសេស​ទី 5 គឺ​ផ្នែក​ខាងក្រោយ​ក៏មាន​បំពាក់​ជូន​នូវ​កាង​ខ្យល់ (Sport Bar) ពណ៍​ខ្មៅ​ដែលមាន​រូបរាង​សាមញ្ញ​តែ​បង្ហាញ​នៃ​ភាពរឹងមាំ​របស់​រថយន្ត
    • ចំណុច​ពិសេស​ចុងក្រោយ​នៃ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 នោះ​គឺ​ការបំពាក់​ជូន​នូវ​កៅអី​ស្បែក​បែប​ស្ព័​រ​ដែល​នៅលើ​កៅអី​នេះ​ផ្ទាល់​ការ​មាន​រចនា​ជា​អក្សរ​ផុស FX4 ផងដែរ។

    ក្រៅពី​ចំណុច​ពិសេស​ទាំង 6 ខាងលើ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 ក៏មាន​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ដូចជា៖

    • ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ (Smart Key) និង​ចុច​បញ្ឆេះ​រថយន្ត (Start-Stop Engine) និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ដៃ​ទ្វារ
    • កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)
    • សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់ (4 Rear Sensors)
    • ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​លក្ខ​ណះ​ធូរ​ងាយស្រួល​បើកបរ )Electric Power-Assisted Steering)
    • ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) សម្រាប់​ការហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​រថយន្ត
    • កុង​ទ័​រ​ឌីជីថល​រចនា​ម៉ូដ​ថ្មីស្រឡាង​ដែល​ផ្តល់​ព័​ត៍​មាន​យ៉ាង​លម្អិត​អំពី​រថយន្ត (LCD Instrument Cluster)
    • អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ (8” Touch Screen)
    • បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាចធ្វើ​ការភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
    • រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V (2 USB Ports / 12V Invertor)
    • ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)
    • ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
    • ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាផ្សេងៗជាច្រើន។

    សម្រាប់​តម្លៃ​គឺ​ពិតជា​ពិសេស​ត្រឹមតែ $45,000 តែប៉ុណ្ណោះ តម្លៃ​នេះ​ផ្តល់ជូន​សម្រាប់​លោកអ្នក​ដែល​បាន​កក់​រថយន្ត​នេះ​ទុកជាមុន។ សម្រាប់​ពណ៍​គឺមាន​រហូតដល់​ទៅ4 ពណ៍​រួមមាន៖ ស ខ្មៅ ក្រហម និង​ទឹកប្រាក់។ បើ​លោកអ្នក​ចង់​ជ្រាប​កាន់តែច្បាស់​ព័​ត៍​មាន​លម្អិត​អំពី​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022  លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា៖

    • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
    • អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
    • អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661។
  • អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា៦០លានរៀលដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រការចាក់វ៉ាកសាំងជំងឺកូវីដ១៩

    អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា៦០លានរៀលដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រការចាក់វ៉ាកសាំងជំងឺកូវីដ១៩

    ថ្នាក់ដឹកនាំ​នៃ​ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត បាន​យក​នូវ​ទឹកប្រាក់​វិភាគទាន​ចំនួន៦០លាន​រៀល ដែលជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន​ព្រមទាំង​ក្រុមគ្រួសារ មក​ប្រគល់ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បី​ជាការ​គាំទ្រ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ជូន​កម្មករនិយោជិត។

    ពិធី​ប្រគល់​ថវិកា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ជា​អធិបតីភាព​នៃ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​តំណាង​នៃ​ធនាគារ​ឯកទេស​វី​ង ដោយ​អនុវត្ត​ទៅតាម​គោល​ការ​សុវត្ថិភាព​យ៉ាង​ជាក់លាក់។

    ខណៈដែល​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំពុង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ការ​រ​ការរីក​រាលដាល​ជំ​ងឹ​កូ​វីដ១។

    ថ្លែង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា៖ “នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ត្រូវ​ជឿជាក់ និង​ការពារ​ខ្លួន​យើង​និង​ក្រុមគ្រួសារ​របស់​យើង​ពី​វីរុស តាមរយៈ​វ៉ាក់សាំង​បង្ការ​ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល។ យើងទាំងអស់គ្នា​ពិតជា​មានសំណាង​ណាស់ដែ​លអាច​ទទួលបាន​វ៉ាក់សាំង​បាន​យ៉ាង​លឿន  ដោយសារ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល”។

    ថវិកា​ដែល​ទទួលបាន​នៅពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​យកទៅ​ទិញ​នូវ​បរិក្ខារ​ណ៍​ចាំបាច់​មួយចំនួន​សម្រាប់​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​នៅពេល​ចាក់​វ៉ាក់សាំង​កូ​វីដ១៩នៅតាម​តំបន់​គោលដៅ ដើម្បី​ការពារ​សហគមន៍​ពី​ជំងឺ​កូ​វីដ១៩ ក៏ដូចជា​ជួយ​ឲ្យ​ពួកគាត់​មាន​ភាព​សុវត្ថិភាព​ក្នុងការ​ប្រកបការងារ​ប្រចាំថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ៕

  • ManCity អាច​នឹង​ទិញយក​ខ្សែប្រយុទ្ធ​ច្រើន​នាក់ ត្រៀម​រដូវ​កាល​ក្រោយ

    ManCity អាច​នឹង​ទិញយក​ខ្សែប្រយុទ្ធ​ច្រើន​នាក់ ត្រៀម​រដូវ​កាល​ក្រោយ

    ក្លិប​បាល់ទាត់ Manchester City បានប្រកាសថា ខ្លួន​កំពុងតែ​ត្រូវការ​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោកល្អៗ មក​បំពេញ​ក្រុម ដើម្បី​ក្លាយជា​ក្រុម​លំដាប់​លេខ1 ក្នុង​ពិភពលោក​ឱ្យបាន នៅ​ឆ្នាំ2021 នេះ និង​ឆ្នាំ​បន្តទៀត។

    ដោយឡែក ManCity ចាប់អារម្មណ៍​ចង់បាន Messi ចាប់តាំងពី​រូបគេ បានប្រកាស​ចង់​ចាក​ចេញពី Barcelona កាលពី​រដូវក្ដៅ​មុន​មកម្ល៉េះ។ ចំណែកឯ​ខ្សែប្រយុទ្ធ​របស់ Dortmund គឺ Haaland និង Jack Grealish របស់ Aston Villa ក៏​ជា​គោលដៅ​ធំ របស់លោក Pep ដែរ។

    តាម​ប្រភព​ជិតស្និទ្ធ​នឹង​ក្លិប​បានប្រកាសថា ក្លិប​អាច​នឹង​នាំយក​ខ្សែប្រយុទ្ធ​លើសពី​ម្នាក់​មកកាន់​ក្លិប នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ពីព្រោះ​ក្លិប​នេះ​អាច​នឹង​គ្រង​ពាន Premier League ហើយ​ត្រូវ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ពានធំៗ ដូចជា UEFA Champions League ឬ FIFA Club World Cup ជាដើម៕

  • Porto ចាញ់ Chelsea ក្នុងទឹកដី វគ្គ 8ក្រុម Champions League

    Porto ចាញ់ Chelsea ក្នុងទឹកដី វគ្គ 8ក្រុម Champions League

    1តង់​រកបាន 1គ្រាប់ របស់ Chelsea កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី8 ខែមេសា ឆ្នាំ2021នេះ ទៅលើ​ក្រុម Porto FC ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 UEFA Champions League បាន​ជួយ​ឱ្យ​ក្រុម​មកពី​អង់គ្លេស​មួយ​នេះ យកឈ្នះ​ដោយ​លទ្ធផល 2ទល់នឹង0។

    ក្នុងនោះ​វគ្គ​ទី1 ក្រុម​ភ្ញៀវ Chelsea បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី32 ដោយ​រកបាន 1គ្រាប់​ដោយ កីឡាករ Mount ហើយ​លទ្ធផល​វគ្គ​ទី1 បានបញ្ចប់​ទៅដោយ Chelsea នាំមុខ Porto 1ទល់នឹង0។ ចូលមក​ដល់​វគ្គ​ទី2 ក្រុម​ទាំង2 ហាក់​ស្មើ​ជើង​គ្នា ដោយ​បុក​ទៅវិញទៅមក​បាន​យ៉ាង​ល្អ តែ​នៅ​ចុង​ម៉ោង នាទី​ទី85 ក្រុម​ភ្ញៀវ​ឆ្លៀត​រកបាន 1គ្រាប់​បន្ថែមទៀត ដោយ​កីឡាករ Chilwell។

    លទ្ធផល​រក្សា​សំណាញ់​ទី មិន​ឱ្យគេ​ស៊ុត​បញ្ចូល​ទី​បាន​នៅក្នុង​វគ្គ​នេះ បានធ្វើឱ្យ Chelsea មានសង្ឃឹម​ខ្ពស់​នៅក្នុង​ការឡើង​ទៅកាន់​វ​គ្គប​ន្ត ដ្បិតអី​ការប្រកួត​ជើង​ទី2 នឹង​ធ្វើឡើង​នៅក្នុង​ទឹកដី​ខ្លួនឯង៕

  • Pacquiao នឹង​ឡើង​សង្វៀន​ជាថ្មី ប៉ះ​អ្នក​ប្រដាល់​មកពី​សហរដ្ឋអាមេរិក

    Pacquiao នឹង​ឡើង​សង្វៀន​ជាថ្មី ប៉ះ​អ្នក​ប្រដាល់​មកពី​សហរដ្ឋអាមេរិក

    កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Manny Pacquiao បានប្រកាស​វិលត្រឡប់​ទៅកាន់​សង្វៀន​ប្រដាល់​វិញ​ហើយ ក្រោយពី​ខកខាន​ឡើង​ប្រកួត​ប្រមាណ​ជា 2ឆ្នាំ​មកហើយ ចាប់តាំងពី​បាន​យកឈ្នះ អ្នក​ប្រដាល់​អង់គ្លេស Kell Brook ក្នុង​ទឹក4 រួចមក។

    ការ​ត្រឡប់មកវិញ​លើក​នេះ កីឡាករ​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន រូបនេះ គ្រោង​នឹងត្រូវ​ជួប​ជាមួយនឹង​កីឡាករ មិនដែល​ចាញ់​អាមេរិកាំង Terence Crawford ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង Abudabi នៃ​ប្រទេស​អារ៉ាប់​រួម នៅ​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 ខាងមុខ។

    គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ចុងឆ្នាំ2020 កន្លងទៅ Manny Pacquiao បានប្រកាស​ស្វែងរក​ដៃគូ​ប្រកួត ក្រោយពី​ទំនេរ​ដៃ មិនបាន​ឡើង​សង្វៀន​ជិត 2ឆ្នាំ ដោយ​ដាក់​លក្ខខណ្ឌ​ថា នឹង​ប្រកួត​តែ​ជាមួយនឹង​កីឡាករ​រូប​ណា​ដែល​មិន​ធ្លាប់​ចាញ់​សោះតែ​ប៉ុណ្ណោះ៕

  • Real Madrid ត្រៀម​លុយ​ជាង $140លាន ដើម្បី​ចរចា យក Mbappe ពី PSG

    Real Madrid ត្រៀម​លុយ​ជាង $140លាន ដើម្បី​ចរចា យក Mbappe ពី PSG

    ក្លិប​បាល់ទាត់ Real Madrid បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe ដោយ​ប្រាថ្នា​ថា នឹង​យក​កីឡាករ​រូបនេះ​ឱ្យ​ទាល់តែ​បាន ដល់​ដង្ហើមចុងក្រោយរ​បស់​ក្លិប ។

    ដើម្បី​ជា​ក្តីសង្ឃឹម​ក្នុងការ​នាំយក​កីឡាករ​សញ្ជាតិ​បារាំង​វ័យ 21ឆ្នាំ​ខាងលើ Real Madrid បានរៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​លក់​ចេញ​នា​ចុងរដូវ​កាល​នេះ ដោយមាន​រហូតដល់​ទៅ 9នាក់​ឯណោះ ដែល​ភាគច្រើន​ជា​កីឡាករ​ដែល​កំពុងតែ​ដាក់ឱ្យ​ក្លិបផ្សេងៗខ្ចី​ជើង។

    ចំណូល​ពី​ការលក់​កីឡាករ​ទាំង 9រូបនោះ ត្រូវបាន Real Madried ប៉ាន់ប្រមាណ​ថា នឹង​បាន​ប្រាក់​ប្រមាណ​ជាង 140លាន​ដុល្លារ ដែល​ល្មម​នឹងមាន​ទឹកមាត់​ពេញ ដើម្បី​ចរចា​ទិញ Mbappe ដែលមាន​តម្លៃ​ផ្តាច់​កុងត្រា​ប្រមាណ​ជាង 130លាន​ដុល្លារ៕

  • អ្នកចាត់ការ ManCity ៖ Haaland មិនស័ក្តិសមនឹង ManCity ឡើយ

    អ្នកចាត់ការ ManCity ៖ Haaland មិនស័ក្តិសមនឹង ManCity ឡើយ

    អ្នកចាត់ការ​ក្រុម  Manchester City លោក Guardiola បានប្រកាស​រួចហើយ​ថា ខ្លួន​មិន​ត្រូវការ​ខ្សែប្រយុទ្ធ​ដែល​កំពុងតែ​លេចធ្លោ​របស់​ពិភពលោក Erling Haaland របស់​ក្លិប Borussia Dortmund ឡើយ សម្រាប់​រដូវ​កាល​នេះ និង​រដូវ​កាល​ក្រោយ។

    លោក Pep បាន​និយាយ​ច្បាស់​ថា ក្រុមការងារ​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ល្អ​ម្នាក់ មក​ជំនួស​តំណែង​របស់ Sergio Aguero ដែល​នឹង​ចាក​ចេញទៅ​នៅពេល​ចប់​រដូវ​កាល​នេះ​មែន  តែ​ម្នាក់​នោះ ក៏​ទំនងជា​មិនមាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​ជាង 100លាន​ផោន​នោះដែរ។ លោក​ថា Haaland ទោះជា​ខ្សែប្រយុទ្ធ​វ័យក្មេង និង​មាន​សមត្ថភាព​ម្នាក់​ក៏ពិតមែន ប៉ុន្តែ​បើ​ដាក់​តម្លៃ​ដល់​ទៅ 154លាន​ផោន​នោះ វា​ហាក់ដូចជា​ថ្លៃ​ពេក​ហើយ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្លិប​បាល់ទាត់ ManCity កំពុងតែ​រក​ខ្សែប្រយុទ្ធ​ម្នាក់​មក​ជំនួស​កន្លែង Sergio Aguero ដែល​នឹង​ចាកចេញ​នាពេល​បញ្ចប់​រដូវ​កាល​នេះ ដោយសារតែ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា នឹង​ប្រាក់​ថ្លៃឈ្នួល និង​រយៈពេល​នៃ​កុងត្រា​ថ្មី​របស់គេ៕