Author: ធឿន មករា

  • កូវីដ-19 ធ្វើឱ្យ Ronaldo ត្រូវទៅលេងនៅ Real វិញ រដូវកាលក្រោយ

    កូវីដ-19 ធ្វើឱ្យ Ronaldo ត្រូវទៅលេងនៅ Real វិញ រដូវកាលក្រោយ

    ក្លិបបាល់ទាត់ជាច្រើន រួមទាំង Juventus ផង កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែមិនមានការប្រកួត។ កត្តានេះ អាចនឹងធ្វើឱ្យក្លិបសេះបង្កង់មួយនេះ ត្រូវតែលក់ចេញកីឡាករមួយចំនួន ដើម្បីទទួលបានប្រាក់ខ្លះមកវិញ ក្នុងការស្រោចស្រង់ក្លិប។

    ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Juventus គឺកីឡាករ Cristiano Ronaldo ត្រូវបានក្លិបរបស់ខ្លួនប្រកាសលក់ទៅឱ្យក្លិបចាស់របស់គេ Real Madrid វិញឱ្យបានមុនរដូវកាលក្រោយនេះ ដើម្បីយកលុយមកដោះទាល់ក្លិប ដែលកំពុងតែមានវិបត្តិហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
    ក្លិប បានបង្ហើបឱ្យដឹងថា Juventus អាចនឹងលក់ Ronaldo ឱ្យទៅ Real Madrid វិញ ក្នុងតម្លៃខ្លួនតែ 50លានផោនប៉ុណ្ណោះ ខណៈដែលតម្លៃខ្លួនរបស់គេកាលពីដើមរដូវកាល2019 ថ្លៃដល់ទៅ 100លានដុល្លារឯណោះ៕

  • Ronaldinho ត្រូវផ្លាស់ពីមន្ទីរឃុំឃាំង មកស្នាក់នៅសណ្ឋាគារវិញ តែស្ថិតក្រោមការឃ្លាំមើល

    Ronaldinho ត្រូវផ្លាស់ពីមន្ទីរឃុំឃាំង មកស្នាក់នៅសណ្ឋាគារវិញ តែស្ថិតក្រោមការឃ្លាំមើល

    វីរបុរសរបស់ក្លិប Barcelona កីឡាករខ្សែប្រយុទ្ធ Ronaldinho ត្រូវបានអាជ្ញាធរប្រទេសប៉ារ៉ាហ្គាយ ​អនុញ្ញាតឱ្យទៅនៅក្នុងសណ្ឋាគារជាបណ្តោះអាសន្នសិន និងត្រូវបានគេដឹងថា Ronaldinho និង​បងប្រុសរបស់គេ បានបង់ប្រាក់អស់ 1.5លានដុល្លា ដើម្បីធានាថា ពួកគេនឹងមិនរត់ទៅណា។
    ដូចនេះ ​​Ronaldinho នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​បន្ទប់ នៅ​ឯ​សណ្ឋាគារ  Palmaroga ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។ អតីត​កីឡាករ​របស់​ក្លិប Barcelona​ និង​​បង​ប្រុស ត្រូវ​បានអនុញ្ញាត​ឱ្យ​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​ជាប់​អស់រយៈពេល​ 32​ថ្ងៃ ជាមួយ​នឹង​ការ​ប្រឈម​​ដាក់​ទោស​ 6​ខែ។

    គួររំឭកដែរថា កីឡាកររូបនេះត្រូវបានប៉ូលិសប្រទេសនេះឃាត់ខ្លួន ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ខ្លួនទុកនៅក្នុងសណ្ឋាគារមួយកន្លែង៕

  • បងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ទោះបីរាជរដ្ឋាភិបាលប្រកាសផ្អាកប្រារព្ធពីធីចូលឆ្នាំថ្មីប្រពៃណីជាតិក៏ដោយ

    បងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ទោះបីរាជរដ្ឋាភិបាលប្រកាសផ្អាកប្រារព្ធពីធីចូលឆ្នាំថ្មីប្រពៃណីជាតិក៏ដោយ

    នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ 13-14-15-16 ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យ​ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី8 មេសា ឆ្នាំ2020 ។

    បងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ប៉ុន្ដែរាល់កម្មពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាត្តិអោយធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនដែលអាចប៉ះពាល់ដល់ការចម្លងមេរោគកូវីដ-19។

    ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលនឹងសង 5ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-19។

    អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំអោយឆ្លងមេរោគកូវីដ-19។

  • ថ្ងៃនេះដំណឹងល្អផង មិនសូវល្អផង ក្រសួងសុខាភិបាលថាអ្នកជាសះស្បើយពីកូវីដ19 ចំនួន 6នាក់ លាប់ឡើងវិញ 1នាក់ និងអ្នកឆ្លង 1នាក់

    ថ្ងៃនេះដំណឹងល្អផង មិនសូវល្អផង ក្រសួងសុខាភិបាលថាអ្នកជាសះស្បើយពីកូវីដ19 ចំនួន 6នាក់ លាប់ឡើងវិញ 1នាក់ និងអ្នកឆ្លង 1នាក់

    ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ19 បានជាសះស្បើយរហូតដល់ 6នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ 68នាក់ និងរកឃើញករណីឆ្លងថ្មី 1នាក់ និងលាប់ជំងឹកូវីដឡើងវិញ1នាក់។

  • កំពូលអាហារដើម្បីសុខភាព សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច

    កំពូលអាហារដើម្បីសុខភាព សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច

    តើកូនរបស់អ្នកស្គមពេកឬទេ? ទាំងបានទទួលអាហារបន្ថែម និងទឹកដោះគោយ៉ាងពេញទំហឹង និងពេញទៅដោយគុណភាពហើយនោះ។ ឪពុកម្តាយជាច្រើននាក់សុទ្ធតែចង់កូនមានទម្ងន់ខ្លួនល្អ គួរឱ្យស្រឡាញ់ ម៉ាប់ៗ និងស្ថិតនៅក្នុងកម្រឹតដែលស័ក្តិសមហើយមិនធាត់ជ្រុលពេក។  តើធ្វើយ៉ាងណាឱ្យទម្ងន់ខ្លួនកូនល្អឡើង?  តើអាហារដែលគួរឱ្យញ៉ាំមានអ្វីខ្លះ? ដូច្នេះថ្ងៃនេះ ឡារ៉ែនមានអាហារ 10 យ៉ាងដែលចង់ណែនាំអ្នកម្តាយ ដើម្បីឱ្យកូនជាទីស្រឡាញ់ទាំងអស់មានទម្ងន់ខ្លួនកើនឡើងក្នុងកម្រឹតស័ក្តិសមនឹងវ័យរបស់គេមកជម្រាបជូន។

    1- ប៊័រទឹកដោះគោ : កុំទៅគិតថាអាហារមួយនេះគ្មានប្រយោជន៍ ឬមិនល្អឱ្យសោះ  អ្នកម្តាយអាចប្រើប៊័រមកធ្វើនំ ឬអាហារឱ្យកូនញ៉ាំបានរាល់ថ្ងៃ តែត្រូវទិញនៅក្នុងផ្សារដែលជឿទុកចិត្តបាន និងជាប៊័រដែលមានម៉ាកល្បី និងមានគុណភាពល្អ។
    2- ប៊័រសណ្តែក : អ្នកម្តាយអាចរកទិញប៊័រធ្វើពីសណ្តែកមកធ្វើជានំស៊ែនវិចឆ៍ឱ្យកូនញ៉ាំបានរាល់ថ្ងៃ  ជាប៊័រធ្វើពីសណ្តែកដី ឬប៊័រធ្វើពីសណ្តែកអាល់ម៉ុនក៏បាន ព្រោះប៊័រសណ្តែកជាអាហារដែលមានជាតិខ្លាញ់មិនបង្កកខ្លួន និងមានប្រូតេអុីនខ្ពស់ទៀតផង។
    3- ទឹកដោះ : មានសារធាតុអាហារទាំង កាល់ស្យូម និងខាបូហាយដ្រេត កូនគួរបានញ៉ាំយ៉ាងតិចក្នុងមួយថ្ងៃ 2 កែវ  បើកូនធុញ ឬទ្រលាន់ មិនចង់ញ៉ាំរាល់ថ្ងៃនោះ អ្នកម្តាយអាចថែមផ្លែឈើចូលជាមួយដើម្បីបង្កើនភាពឈ្ងុយឆ្ងាញ់ក៏បាន។
    4- ស៊ុត : ជាអាហារដែលផ្តល់នូវប្រូតេអុីនខ្ពស់ មានវីតាមីន A  វីតាមីន B12 ដែលជាអាហារចាំបាច់សម្រាប់ការចម្រើនធំធាត់របស់រាងកាយ។ ក្មេងៗគួរបានញ៉ាំស៊ុតក្នុង 1 ថ្ងៃយ៉ាងតិច 1 គ្រាប់។
    5- ផ្លែចេក : ជាប្រភពអាហារដែលល្អសម្រាប់ក្មេងៗ  ព្រោះផ្តល់នូវកម្លាំងថាមពលខ្ពស់ និងមានខាបូហាយដ្រេត និងជាតិខ្លាញ់ដែលមានភាពចាំបាច់ជាមួយរាងកាយរបស់ក្មេងៗវ័យកំពុងចម្រើនធំធាត់។
    6- ផ្លែប៊័រ(អាវ៉ូខាដូ) : ជាផ្លែឈើដែលក្មេងៗគ្រប់គ្នាគួរបានញ៉ាំ ព្រោះមានជាតិខ្លាញ់ជួយបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ក្មេងគ្រប់វ័យ និងនៅបានជួយក្នុងរឿងការចម្រើនធំធាត់របស់ក្មេងៗទៀតផង។
    7- សាច់មាន់ : មានប្រូតេអុីនខ្ពស់ជួយក្នុងរឿងការសាងសាច់ដុំ  សាច់មាន់ជាអាហារដែលរកញ៉ាំបានយ៉ាងងាយ តម្លៃមិនថ្លៃសាច់ទន់ អាចធ្វើជាមុខម្ហូបបានច្រើនយ៉ាង។
    8- មើមដំឡូងបារាំង : បើញ៉ាំដំឡូងបារាំងរាល់ថ្ងៃធានាថា កូនជាទីស្រឡាញ់របស់អ្នកនឹងមានទម្ងន់កើនឡើងយ៉ាងពិតប្រាកដ ព្រោះដំឡូងបារាំងមានខាបូហាយដ្រេតខ្ពស់ ក្មេងៗនឹងបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងប្រាកដណាស់។
    9- សាច់សត្វ : ចាំបាច់ណាស់ជាមួយកុមារដែលស្ថិតក្នុងវ័យកំពុងចម្រើនធំធាត់  ព្រោះសាច់សត្វមានប្រូតេអុីនស័ក្តិសមសម្រាប់ក្មេងគ្រប់វ័យ។
    10- បន្លែ ផ្លែឈើ : ការញ៉ាំបន្លែ និងផ្លែឈើនឹងធ្វើឱ្យក្មេងៗញ៉ាំអាហារបានច្រើនឡើង ព្រោះប្រព័ន្ធរំលាយអាហារនឹងធ្វើការបានល្អ និងអាចញ៉ាំអាហារបានជារឿយៗ  ក្រៅពីនេះ ក្មេងៗនៅបានទទួលវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់រាងកាយ និងថែមទាំងអាចញ៉ាំបានរាល់ថ្ងៃទៀតផង។
    ចំណុចគួរចងចាំសម្រាប់លោកឪពុកអ្នកម្តាយនោះ គឺការញ៉ាំតែអាហារអាចនឹងធ្វើឱ្យកូនឡើងទម្ងន់តែម្យ៉ាងប៉ុណ្ណោះ តែមិនរឹងមាំឡើយ ដូច្នេះក្មេងៗគួរបានញ៉ាំអាហារដែលស័ក្តិសមព្រមជាមួយការហាត់ប្រាណយ៉ាងត្រឹមត្រូវទៅតាមវ័យផង៕

  • គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌

    គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌

    ស្រ្តីដែលកំពុងមានគភ៌ អាចត្រូវប្រយ័ត្នប្រយ៉ែងក្នុងការទទួលទានអាហារឱ្យបានខ្លាំងបន្តិច  អាហារដែលមិនមានប្រយោជន៍ ឬបើទទួលទានហើយកើតមានផលអាក្រក់ដល់រាងកាយ បើអាចចៀសវាងបាន ក៏គួរតែចៀសវាង ជាពិសេសអាហារដែលមានដាក់ម្សៅប៊ីចេងច្រើនៗ ព្រោះការទទួលទានម្សៅប៊ីចេងចូលទៅច្រើនៗនោះ មិនមែនជាផលល្អចំពោះអ្នកម្តាយ និងកូនក្នុងផ្ទៃឡើយ។

    ម្សៅប៊ីចេង ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា ម៉ូណូសូដ្យូមគ្លុយតាមេត( monosodiumglutamet ) ក្នុងកម្មវិធីផលិត គេនឹងប្រើប្រាស់ម្សៅដំឡូងមី និងកាកស្ករ ជាវត្ថុធាតុដើមចម្បង ឆ្លងកាត់កម្មវិធីខាងគីមីជាច្រើនយ៉ាង ប្រើសារធាតុគីមីជាច្រើនមុខ ដូចជា អាស៊ីតស្ពាន់ធ័រ អាស៊ីតអំបិល យូរៀ និងម្សៅសូដា ចូលមកធ្វើជាប្រតិកម្មរំលាយ បន្ទាប់ពីនោះក៏ជ្រលក់ពណ៌ឱ្យសារធាតុរលាយក្លាយជាដុំម្សៅប៊ីចេង។

    ម្សៅប៊ីចេង ធ្វើឱ្យយើងមានអារម្មណ៍ថា អាហារកាន់តែឆ្ងាញ់ឡើង ព្រោះថាម្សៅប៊ីចេង ធ្វើឱ្យរន្ធរោមក្នុងអណ្តាតបើកធំពេញទំហឹង ធ្វើឱ្យយើងអាចទទួលយករសជាតិបានកាន់តែច្រើនឡើង ទើបធ្វើឱ្យយើងយល់ថា អាហារនោះឆ្ងាញ់។ ការទទួលទានម្សៅប៊ីចេងមិនលើសពី 2 ស្លាបព្រាកាហ្វេចំពោះទម្ងន់ខ្លួនមនុស្ស 50 គីឡូក្រាមក្នុងមួយថ្ងៃ អាចគ្មានគុណវិបត្តិអ្វីដល់រាងកាយឡើយ  តែបើបានទទួលក្នុងបរិមាណច្រើនជ្រុលពេកនោះ ពិតជាមិនមែនជាផលល្អឡើយប្រាកដណាស់។

    គ្រោះថ្នាក់របស់ម្សៅប៊ីចេងមកពីចំណែកប្រកប 2 ប្រភេទចម្បង គឺ សូដ្យូម និងម្សៅប៊ីចេងពិតប្រាកដ ទោះជាម្សៅប៊ីចេងមានសូដ្យូម (ដែលបានមកពីម្សៅសូដា) តិចជាងអំបឹលស្លមែន តែអ្វីដែលធ្វើឱ្យវាមានគ្រោះថ្នាក់ខ្លាំងជាងនោះគឺ ការដែលម្សៅប៊ីចេងគ្មានរសជាតិប្រៃ ព្រោះដូច្នេះ តឱ្យយើងញ៉ាំចូលទៅច្រើនប៉ុនណាក៏មិនមានអារម្មណ៍ថាប្រៃដែរហ្នឹងឯង។

    សូដ្យូមនៅក្នុងម្សៅប៊ីចេង មានផលប៉ះពាល់ដល់រាងកាយដោយត្រង់  តាំងពីការធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺថយចុះ កើតទឹកក្នុងខួរក្បាលក្មេង រហូតក្លាយជាក្មេងមិនគ្រប់ទឹក ធ្វើឱ្យទារកប្រកាច់បាន អ្នកម្តាយមានគភ៌ហើមខ្លួន រួមទាំងជាគ្រោះថ្នាក់ចំពោះអ្នកជំងឺដែលគ្រូពេទ្យហាមទទួលទានអាហារប្រៃ ដូចជា អ្នកដែលកើតជំងឺក្រលៀន លើសឈាម និងបេះដូងទៀតផង។ គ្រោះថ្នាក់ពីម្សៅប៊ីចេងពិតប្រាកដនៅបានធ្វើឱ្យកើតអាការផ្សេងៗទៀតជាច្រើន ជាពិសេស អាការប្រតិកម្មចាញ់ម្សៅប៊ីចេងដែលអាចនឹងចាប់ផ្តើមតាំងពីមានអារម្មណ៍ថាស្ពឹក ក្តៅភាយៗនៅលើមាត់ អណ្តាត ផ្ទៃមុខ ផែនថ្ពាល់ កញ្ចឹងក ដើមទ្រូង អ្នកខ្លះមានកន្ទួលក្រហមកើតឡើងនៅលើខ្លួនប្រាណ ណែនទ្រូង បេះដូងដើរយឺត ដកដង្ហើមមិនស្រួល។

    ក្រៅពីនេះ ម្សៅប៊ីចេងនៅបំផ្លាញខួរក្បាលផ្នែកខាងមុខ ឬហាយប៉ូថាឡាម៉ាស់ ដែលគ្រប់គ្រងការចម្រើនធំធាត់ រួមទាំងប្រព័ន្ធបន្តពូជរបស់រាងកាយ បំផ្លាញប្រព័ន្ធប្រសាទភ្នែក ធ្វើឱ្យខូចភ្នែក ឬខ្វាក់ បំផ្លាញឆ្អឹង និងខួរឆ្អឹងរហូតអាចនឹងកើតជំងឺស្លេកស្លាំងទៀតផង។

    គ្រោះថ្នាក់ពីម្សៅប៊ីចេងចំពោះអ្នកម្តាយមានគភ៌ដែលហុចផលដល់ទារកក្នុងផ្ទៃ
    ការដែលអ្នកម្តាយមានគភ៌ញ៉ាំម្សៅប៊ីចេងនោះ នឹងហុចផលដល់ការផ្លាស់ប្តូរខ្រូម៉ូហ្សូមនៅក្នុងរាងកាយដែលអាចធ្វើឱ្យទារកក្នុងគភ៌បាត់បង់ជីវិត ឬប្រសូតមកហើយពិការ ដូចជា មានខួរក្បាលនៅខាងក្រៅលលាដ៍ក្បាល ផ្ទៃមុខខុសប្រក្រតី ឆែបមាត់ គ្មានភ្នែកដៃជើងខុសប្រក្រតី និងដែលសំខាន់បំផុតនោះគឺ ជាសារធាតុបង្កមហារីក ព្រោះនៅពេលម្សៅប៊ីចេងត្រូវបាននាំយកទៅចម្អឹនដោយការប៉ះនឹងកម្តៅដោយត្រង់ក្នុងសីតុណ្ហភាពខ្ពស់ ដូចជា ការអាំង ឬដុតនោះ គ្រោងសាងគីមីរបស់វានឹងប្រែប្រួលក្លាយជាសារធាតុគីមីថ្មី គឺ គ្លូភី 1 និងគ្លូភី 2 ដែលជាមូលហេតុរបស់មហារីកប្រព័ន្ធរំលាយអាហារ ថ្លើម និងខួរក្បាល៕​

  • FACEBOOK ដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលព័ត៌មាន កូវីដ-19 នៅកម្ពុជា ដើម្បីផ្តល់ជួនពលរដ្ឋនូវព័ត៌មានសំខាន់ៗអំពីការរាតត្បាតជាសកលរបស់វីរុសនេះ

    FACEBOOK ដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលព័ត៌មាន កូវីដ-19 នៅកម្ពុជា ដើម្បីផ្តល់ជួនពលរដ្ឋនូវព័ត៌មានសំខាន់ៗអំពីការរាតត្បាតជាសកលរបស់វីរុសនេះ

    កាលពីថ្ងៃ​ទី​6 ខែមេសា ក្រុមហ៊ុន Facebook បានប្រកាស​ថា មជ្ឈមណ្ឌល​ព័ត៌​មាន​​វី​រុស​កូរ៉ូ​ណា ឬកូវីដ-19 (Coronavirus (COVID-19) Information Center) បច្ចុប្បន្ន​​កំពុង​តែ​​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​ភា​សា​ខ្មែរ ក្នុង​គោល​បំណង​​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ ក្នុងការ​ស្វែង​រក​ព័ត៌មាន​ថ្មី​ៗ ដែល​អាច​​ជឿ​ទុក​ចិត្ត​បាន ក៏ដូច​ជា​​ការ​ណែនាំ​ផ្សេង​ៗពី​​អាជ្ញា​ធរ​សុខាភិបាល​ ​ដែលពួក​​គាត់អាច​​​​អនុ​វត្ត​តាម ​ដើម្បី​អាចរក្សា​​សុខ​ភាពឱ្យបាន​​ល្អ និង​ជួយគាំទ្រ​ដល់​ក្រុម​គ្រួសារ និង​សហ​​គមន៍​របស់​ពួក​គាត់​។

    មជ្ឈមណ្ឌល​ព័ត៌​មាន​​កូវីដ-19 ដែល​ស្ថិតនៅ​ខាងលើNews Feed មានប្រមូលផ្តុំទៅ​ដោយ​ព័ត៌​មាន​ថ្មី​ៗ​អំពី​វីរុសកូវីដ-19 និងការ​​ណែនាំផ្សេង​ៗ​ពី​​អាជ្ញា​ធរ​​សុខា​ភិបាល​ជាតិ និងអន្តរជាតិ​​។ មាតិ​កា​ព័ត៌​មាន​ទាំងនោះ អាច​រក​បានជាង 40​ភាសាផ្សេងៗគ្នា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់អ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ​។
    ផ្នែក​ខាង​​លើ​នៃ​មជ្ឈ​មណ្ឌល​នេះរួមមាន​ ​​ព័ត៌​មាន​​​ថ្មី​ៗ​ប្រចាំ​ថ្ងៃ​អំពី​ស្ថិតិ​សំខាន់​ៗ និង​ព័ត៌​មានសំខាន់ៗ​ទូ​ទាំង​ពិភព​លោក និង​ទូ​ទាំង​តំបន់​។

    មជ្ឈមណ្ឌលនេះ ក៏​​នឹង​​​​ប្រមូល​ផ្តុំ​ទៅ​ដោយ​ការ​ណែនាំ​ដ៏ល្អ​ ​ទៅលើ​ការ​កំណត់​គម្លាត​ក្នុង​សង្គម វិធី​ការ​ពារ និង​ការ​ណែ​នាំ​​ដែល​ត្រូវ​ធ្វើ​ផងដែរ នៅ​ពេល​ដែលអ្នក​មាន​​អារ​ម្មណ៍​មិនស្រួល​ខ្លួន​។

    អ្នក​ប្រើប្រាស់​ អាច​ជ្រើស​រើស​ធ្វើការ​តាម​​ដាន​មជ្ឈមណ្ឌល​នេះ ដើម្បី​ទទួល​បាន​​នូវ​ព័ត៌​មាន​ថ្មី​ៗ​ពី​អាជ្ញា​ធរ​សុខា​ភិបាល នៅលើ News Feed របស់​ខ្លួន​។

    លោក Mark Zuckerberg ស្ថាប​និក និង​ជា​នា​យក​ប្រតិបត្តិ​​ក្រុមហ៊ុន Facebook មាន​ប្រសាសន៍​ថា៖ «ចំណុចជា​​អា​ទិភាព​ និង​ការ​​យក​ចិត្ត​ទុក​ដាក់​​​​ជា​ចម្បង​សម្រាប់​យើង គឺ​​ការ​ធានាឱ្យបាន​ថា អ្នកប្រើប្រាស់មាន​​ភាព​ងាយ​ស្រួល​ ក្នុង​ការ​​ទទួលបានព័ត៌​មាន​ពី​ប្រភព​សុខា​ភិបាល​ដែល​​អាច​ទុក​ចិត្ត​បាន​»​។

    លោក Zuckerberg បាន​បន្ថែម​ទៀត​ថា៖ «ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការជា​មួយ​នឹង​ដៃគូ​សុខា​ភិបាល ​ជាច្រើន​របស់​យើង ក្រុមហ៊ុន​បាន​បង្កើត​​ឡើង​នូវ​មជ្ឈមណ្ឌល​ព័ត៌​មាន​វីរុស​កូរ៉ូ​ណា​មួយ​ដែល​​នឹង​​បង្ហាញ​​នៅ​លើ​គណ​នី Facebook របស់​អ្នកប្រើប្រាស់គ្រប់​គ្នា​។ យើង​នឹង​ចាប់​ផ្តើម​ដាក់​ឱ្យដំណើរ​ការ​នូវ​កម្មវិធីនេះ​នៅ​សហ​រដ្ឋអាមេរិក​​ និង​អឺ​រ៉ុប ក្នុង​រយៈ​ពេល​ 24​ម៉ោង​ទៀត ហើយនិងពង្រីកទៅ​​កន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ពេល​ខាងមុខ​។ គោល​ដៅ​របស់ក្រុមហ៊ុន គឺ​ការផ្តល់ជូនព័ត៌​មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បានពីអង្គភាព​នានា ដូច​ជា​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំ​ងឺឆ្លង និង​អង្គ​​ការ​សុខភាព​ពិភពលោក ដល់អ្នក​ប្រើប្រាស់​សេវា​របស់​យើងគ្រប់គ្នា ​»​៕ 

  • សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារពេទ្យ ចូលរួមប្រយុទ្ធនឹងវីរុសកូវីដ-19

    សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារពេទ្យ ចូលរួមប្រយុទ្ធនឹងវីរុសកូវីដ-19

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តួចផ្តើមកៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារបរិក្ខារពេទ្យ និងទឹកប្រាក់មួយចំនួនក្នុងចំណោមសមាជិករបស់ខ្លួន។

    នៅក្នុងដំណាក់កាលដំបូងនេះ សមាគមទាំង2 បានប្រមូលថវិកា និងសម្ភារដូចជា៖
    1-ទឹកប្រាក់ចំនួន 280,350,000រៀល និងប្រាក់ដុល្លារចំនួន 48,545ដុល្លារអាមេរិក។
    2-សម្ភារបរិក្ខារពេទ្យរួមមាន៖ ទឹកអាល់កុ​ល​ចំនួន 50ប៊ីដុង ទឹកលាងដៃសម្លាប់មេរោគ(ជែល) ចំនួន30ប៊ីដុង ព្រមទាំងម៉ាស់ចំនួន 3,700សន្លឹក ដែល​មានទឹកប្រាក់សរុបចំនួន 6,356 ដុល្លារ អាមេរិក។

    កាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2020 សមាគមទាំង2 បានយកថវិកា និងសម្ភារខាងលើទៅ ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋ​មន្ត្រី។  ថវិកា និងសម្ភារទាំងអស់នោះទទួលបានមកពីការចូល​រួមវិភាគទានរបស់សមាគមទាំង2 រួមជាមួយសមាជិករបស់ខ្លួន។
    សមា​ជិកទាំងនោះរួមមានចំនួន 16គ្រឹះស្ថានធនាគារ និង 31គ្រឹះ​ស្ថា​នមីក្រូហិរញ្ញវត្ថុ ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ សមាគមទាំង2 បានថ្លែងអំណរគុណ​ដល់​សមាជិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈកា​របរិច្ចាគ​ជា​ថវិកា ឬជាសម្ភារ ដោយផ្ទាល់ ឬតាមរយៈសមាគម។

    ជាមួយគ្រាដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល សមាគមទាំង​2 រួមជាមួយសមាជិកជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាង​សកម្មជា​មួយរាជ​រដ្ឋាភិបាល​ ដើម្បីជួយប្រជាជនកម្ពុជាយើងឆ្លងកាត់ឧបសគ្គមួយនេះ ​ហើយ​សមាគមក៏​បាន​ជឿ​ជាក់ថា នឹងអាចយកឈ្នះការលំបាកជាមួយគ្នា ក្នុងពេលឆាប់ៗ។

    សូមបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការលំបាក ដែល​បង្កឡើង ដោយវីរុសកូវីដ-19 សមាជិកសមាគមទាំង2​ កន្លងមកក៏បាន​ចូលរួមបរិច្ចាគថវិកា​សប្បុរ​សធម៌តាម ស្ថាប័នរៀងៗ​ខ្លួនផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុសកូវីដ-19នេះ។ សមាគមទាំង2 ក៏នឹងបន្តសម្របសម្រួល និងទទួលការបរិច្ចាគ​ ពីសំណាក់​សមា​ជិក​របស់ខ្លួន ដើម្បីយកទៅជូនរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងវីរុសកូវីដ-19៕

  • រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន 918លានដុល្លារអាមេរិកពីស្ថាប័នរដ្ឋ ដើម្បី ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19

    រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន 918លានដុល្លារអាមេរិកពីស្ថាប័នរដ្ឋ ដើម្បី ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19

    រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយ​ថវិកាចំនួន 918លានដុល្លារមេរិកពីស្ថាប័នរដ្ឋ ​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមបម្រុងទុក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូវីដ-19 ដែល​កំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។​ នេះបើតាម​ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី7 ខែមេសា ឆ្នាំ​2020 នេះ នៅវិមានសន្តិភាព។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់​ថ្នាក់ ទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ 2​ដង លើកទី1 គឺកាត់បន្ថយការចំណាយចំនួន 443លានដុល្លារអាមេរិក និងលើកទី2 ​កាត់​បន្ថយ​​ការ​ចំណាយចំនួន 475លានដុល្លារអាមេរិក។ បូកសរុបទាំង 2លើកនេះ មានចំនួន ​918លាន​ដុល្លារ​អាមេរិក ត្រៀមបម្រុងទុកដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19»។

    សម្ដេចតេជោបានថ្លែង​ថា មកដល់ពេលនេះ ចំពោះស្តុកបម្រុងយុទ្ធសាស្ត្ររបស់រាជ​រដ្ឋា​ភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 គឺបង្កើតឱ្យមានស្តុកចំនួន2 គឺទី1-ស្តុករបស់ក្រសួង​សុខា​ភិបាល ដែលត្រូវដកយក​មកចំណាយជាប្រចាំ ទៅឱ្យតាមមន្ទីរពេទ្យ ដូច្នេះត្រូវបង្កើតស្តុក​ 1​ទៀត​ដោយឡែកនោះ គឺទី2- ស្តុករបស់រាជរដ្ឋាភិបាល។

    សម្ដេចតេជោបានថ្លែងថា បើយោងទៅតាមអ្វី ដែលបានចុះហត្ថលេខា​ទៅ​លើកិច្ចព្រមព្រៀង ទិញ​ឧបករណ៍សម្ភារបរិក្ខារពីក្រុមហ៊ុននានានោះ គឺចំនួនម៉ាស់បាន​កើន​ដល់ 11លានម៉ាស់ សម្លៀក​បំពាក់​សម្រាប់គ្រូពេទ្យ ទិញមកបាន 5ពាន់សម្រាប់ រួចហើយសម្ដេចឱ្យទិញ 5ពាន់សម្រាប់​ទៀត ​សម្រាប់​ស្តុកបម្រុងរបស់រាជរដ្ឋាភិបាល ដោយនៅ​ពេល​ដែល​របស់ក្រសួងសុខាភិបាលប្រើអស់ របស់​រាជ​រដ្ឋាភិបាលត្រូវបញ្ចេញប្រើបន្ត។ ចំពោះម៉ាស់ N-95 សម្រាប់គ្រូពេទ្យ មានចំនួន 50ម៉ឺន រីឯអាល់កុល អុកស៊ីហ្ស៊ែន។ល។ ក៏ដូចជា ស្រូវ អង្ករ អំបិល ត្រី  និងទឹកសុទ្ធ ក៏បានត្រូ​វ​ត្រៀម​ក្នុង​ស្តុក​បម្រុង​ទុក​ផង​ដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា  កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល​នៃ​សង្គ្រាម​ប្រឆាំងនឹងវីរុសកូវីដ-19 ដែលជាវីរុសឆ្លងរីករាលដាលជាសកល ហើយដែលមក​ដល់​ពេល​នេះ សង្គ្រាមមួយនេះស្ថិតក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យដែលហៅថា​ វាយលុក ព្រោះ​យើងមិនដឹងថា សត្រូវពិតប្រាកដ វានៅទីណានោះទេ ខុសគ្នានឹង​ផ្នែកយោធា ដែលមាន​ការ​វាយទប់ទល់ផង ឬការវាយលុក និងមានការដកថយ។

    សម្ដេចតេ​ជោ​បានបន្ដថា៖« សម្រាប់​យើងគ្មាន​ទេពាក្យវាយលុក ហើយក៏គ្មានដែរ ពាក្យដែល ថាឈ្នះ ​ទៅលើ​សង្គ្រាមមហន្តរាយបែបនេះ គ្មានទេ​ពាក្យដែលថាចំណេញ មានតែខាត គ្រាន់តែថា​ខាត​តិច ​ឬខាតច្រើនតែប៉ុណ្ណោះ»។

    សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «នេះជាចំណុច ដែលយើង​ត្រូវដឹង​ជាមុន អំពីនិយមន័យ​នៃ​សង្គ្រាមប្រឆាំងនឹងវីរុសកូវីដ-19នេះ។ ដូច្នេះសង្គ្រាមប្រឆាំងនឹងកូវីដ-19នេះ យើងត្រូវដាក់ទៅ​ក្នុង​​ក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង ព្រោះវីរុសឆ្លងនេះ​មិនទាន់​ឃើញសញ្ញាថមថយ​ចុះនៅ​ឡើយ​ទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ»។

    សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ឥឡូវនេះយើងកំពុងបន្តប្រយុទ្ធនៅលើមុខព្រួញ3 ក្នុង​​ពេល​តែ​មួយ ជាមួយនឹងសង្គ្រាមប្រឆាំងនឹងវីរុសកូវីដ-19 ទី1-ប្រយុទ្ធនឹងការឆ្លង ចូលមកពីខាងក្រៅ ទី2-ទប់ស្កាត់អ្នកឆ្លងជំងឺទៅកាន់មនុស្សដទៃ និងទី3- ខិតខំព្យាបាលអ្នក​ឆ្លងជំងឺឱ្យជា​សះ​ស្បើយ។

    គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងថា ស្ថានភាពវីរុសកូវីដ-19 នៅទូទាំងប្រទេស គិតត្រឹមម៉ោង7ព្រឹក ថ្ងៃទី7 ខែមេសា ឆ្នាំ 2020 រួម​មាន៖ អ្នកព្យាបាលជាសះស្បើយសរុបកើនដល់ 58នាក់ អ្នកកំពុងសម្រាក​ព្យាបាល បានថយ​ចុះ​មក​​នៅ​សរុប 57នាក់ អ្នកមានវីរុសកូវីដ-19 ​ដែលបានរកឃើញ​នៅទូទាំង​ប្រទេសមានចំនួន 115នាក់​៕

  • Neymar បរិច្ចាគ 1លានដុល្លារ ជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

    Neymar បរិច្ចាគ 1លានដុល្លារ ជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

    កាលពីពេលកន្លងទៅថ្មីៗនេះ កីឡាករជម្រើសជាតិប្រេស៊ីល Neymar JR បានធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដោយលាក់កំបាំង ជួយផ្គត់ផ្គង់ការប្រយុទ្ធប្រឆាំងនឹងជំងឺដែលបណ្ដាលមកពីវីរុសមួយនេះនៅទូទាំងពិភពលោក ចំនួន 1លានដុល្លារ។
    យ៉ាងណាមិញប្រាក់បរិច្ចាគទាំងនេះ ខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ បានធ្វើការផ្ដល់ជូនមួយចំនួនតាមរយៈ អង្គការពិភពលោក UNICEF និងមួយចំនួនទៀតតាមសិល្បករ ឬតារានានា ដែលបានបង្កើតកម្មវិធីរៃអង្គាសដោយខ្លួនឯង។
    គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះមានកីឡាករជាច្រើនបានផ្តល់ជាថរិកាជួយមូលនិធិជំងឺកូវីដ-19 ដែលមានដូចជា Ronaldo, Messi, Lowandoski ដែលបានជួយក្នុងម្នាក់ៗ 1លានដុល្លា និងមានកីឡាករជាច្រើនរូបទៀតផងដែរ៕