Author: ធឿន មករា

  • ពេទ្យក្លិបលីកកំពូលបារាំងម្នាក់ សម្លាប់ខ្លួនក្រោយឆ្លងកូវីដ-19

    ពេទ្យក្លិបលីកកំពូលបារាំងម្នាក់ សម្លាប់ខ្លួនក្រោយឆ្លងកូវីដ-19

    គ្រូពេទ្យរបស់ក្លិបបាល់ទាត់បារាំងម្នាក់ ឈ្មោះ Bernard Gonzalez ត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីលោកទទួលបានលទ្ធផលតេស្តដែលបញ្ជាក់ថា លោកវិជ្ជមានវីរុសកូវីដ-19។
    ប្រធានក្លិប Reims បានបញ្ជាក់ថា លោកទទួលបានលិខិតបញ្ជាក់សុខភាពថា Gonzalez បានឆ្លងមេរោគ Covid-19 ហើយប្រពន្ធរបស់លោកក៏បានឆ្លងដូចគ្នាដែរ។ ក្រោយពីទទួលដំណឹងនេះហើយ គ្រូពេទ្យប្រចាំក្លិបនេះត្រូវបានគេអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺ ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែមានដំណឹងថា លោកបានស្លាប់ទៅហើយ ដោយការធ្វើអត្តឃាតខ្លួនឯង។

    គួរបញ្ជាក់ដែរថា លោក Bernard Gonzalez មានតួនាទីជាគ្រូពេទ្យរបស់ក្រុមបាល់ទាត់ Stade de Reims ក្នុងលីកកំពូលបារាំង និងធ្លាប់ជាកីឡាកររបស់ក្លិបនេះផងដែរ កាលពីជាង 30ឆ្នាំមុន៕

  • មានអីល្អម្យ៉ាងដែរតើ…! នៅផ្ទះមានសុវត្ថិភាពហើយ ថែមទាំងទទួលបានការកម្សាន្តដ៏រីករាយជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    មានអីល្អម្យ៉ាងដែរតើ…! នៅផ្ទះមានសុវត្ថិភាពហើយ ថែមទាំងទទួលបានការកម្សាន្តដ៏រីករាយជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!!

    ភ្នំពេញ) ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះកី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ!

    ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖
    * Crystal Processor 4K
    បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់តែប្លែកជាមួយនឹងរូបភាពកាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ 4 ដង (4K Resolution) ឯណោះ!!

    * Mobile View (Mirroring Screen on TV)
    បច្ចេកវិទ្យាថ្មីដ៏ទំនើបអស្ចារ្យបំផុតមួយនេះធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយការភ្ជាប់ពីទូរស័ព្ទរបស់លោកអ្នកទៅ! មានន័យថាលោកអ្នកអាចធ្វើការចែកអេក្រង់លើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេលតែមួយ! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីនានាដូចជា៖
    – ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗ…ជាដើម
    – អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែងធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ទូរទស្សន៍បានទាន់ពេលវេលា! ឡូយហ្អេ៎…! ធ្វើការផង សប្បាយផង…បានទាំងសុវត្ថិភាពទៀត! រកឯណាបានទៅ…!!
    * របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសារខ្មែរជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)
    1. ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)
    2. ជ្រើសរើសកម្មវិធី YouTube
    3. ជ្រើសរើសយកពាក្យ “LANGUAGE”
    4. ផ្លាស់ប្តូរយកភាសារ “ខ្មែរ”
    5. បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”
    6. បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”
    7. ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”
    8. រួចចុចប៊ូតុង កណ្តាលនៃតេលាបញ្ជា
    9. បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែលលោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច!
    (លោកអ្នកក៏អាច Voice សំឡេងជាភាសារអង់គ្លេសបានផងដែរ)
    ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម!
    ចង់ដឹងទិញមួយទៅ…ហើយសាកល្បងខ្លួនឯងទៅដឹងហើយថាវាពិតជាឡូយយ៉ាងណានោះ!! អ៊ីចឹងមិនបាច់ចំណាយពេលចុចប្រកបអក្សរម្តងមួយៗលើតេលាបញ្ជាទៀតទេ! ជីវិតពិតមានន័យណាស់! លាហើយ ស្ត្រេស (Stress)!! ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែនជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមានសុភមង្គលបានថែមទៀតផង!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • អាជ្ញាធររាជធានីភ្នំពេញ ដាក់គោលដៅចំនួន9 ដើម្បីបិទគ្រប់ច្រកចេញចូលរាជធានីភ្នំពេញទាំងស្រុង ទប់ស្កាត់ការឆ្លង COVID-19

    អាជ្ញាធររាជធានីភ្នំពេញ ដាក់គោលដៅចំនួន9 ដើម្បីបិទគ្រប់ច្រកចេញចូលរាជធានីភ្នំពេញទាំងស្រុង ទប់ស្កាត់ការឆ្លង COVID-19

    ក្រោយទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការផ្អាកការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងតាមបណ្ដាខេត្ត ទៅខេត្ត កម្លាំងនគរបាលរាជធានីភ្នំពេញ តាំងពីម៉ោង 12រំលងអធ្រាត្រ ឈានចូលថ្ងៃទី10 ខែមេសា ឆ្នាំ2020នេះ បានដាក់គោលដៅគ្រប់ច្រកចេញចូលទាំងអស់ ដើម្បីការធ្វើដំណើរនេះជាបណ្ដោះអាសន្ន ទប់ស្កាត់ការរីករាលដាល ជំងឺ COVID-19។

    យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី10 ខែមេសា ឆ្នាំ2020នេះ បានបង្ហាញថា កម្លាំងនគរបាល បានដាក់គោលដៅចំនួន 09ទីតាំង នៅគ្រប់ច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ លើកលែងករណីចាំបាច់។
    គោលដៅទាំង09ទីតាំងនោះរួមមាន៖
    * គោលដៅទី1៖ ម្ដុំព្រះនរាយ ព្រំប្រទល់ខណ្ឌមានជ័យ និងក្រុងតាខ្មៅ
    * គោលដៅទី2៖ ផ្លូវ 60ម៉ែត្រ ខណ្ឌមានជ័យ
    * គោលដៅទី3៖ ផ្លូវជាតិលេខ3 ស្ពាន7មករា (ម្ដុំវត្តស្លែង)
    * គោលដៅទី4៖ បែកចាន (កន្លែងបង់លុយចាស់) តាមផ្លូវជាតិលេខ4
    * គោលដៅទី5៖ ផ្លូវជាតិលេខ5 ម្ដុំវត្តគ្រូស ខណ្ឌព្រែកព្នៅ
    * គោលដៅទី6៖ ផ្លូវជាតិលេខ6A ផ្លូវបំបែកស្ពានលីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ
    * គោលដៅទី7៖ ផ្លូវជាតិលេខ2 រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ
    * គោលដៅទី8៖ ផ្លូវជាតិលេខ1 ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល
    * គោលដៅទី9៖ ក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ

    សូមបញ្ជាក់ថា នៅថ្ងៃទី9 ខែមេសា ឆ្នាំ2020 រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងពីស្រុកមួយទៅស្រុកមួយផងដែរ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង 24:00 ថ្ងៃទី9 ខែមេសា ឆ្នាំ2020 រហូតដល់ម៉ោង 24:00 ថ្ងៃទី16 ខែមេសា ឆ្នាំ2020។
    ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
    * ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
    * រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
    * រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
    * រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
    * រថយន្តពន្លត់អគ្គីភ័យ
    * រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
    * ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
    * ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី 4 (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕

  • កម្ពុជាដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរយៈពេល 7ថ្ងៃ

    កម្ពុជាដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរយៈពេល 7ថ្ងៃ

    រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ19នៅកម្ពុជា។ សេចក្ដីសម្រេចនេះ ធ្វើឡើងតាមរយៈបទបញ្ជាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី9 មេសា។ នៅលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ពន្យល់ថា ដើម្បីសុវត្ថិភាពរបស់ជាតិនិងប្រជាជន លោកគ្មានជម្រើសអ្វីក្រៅតែពីដាក់ចេញនូវបទបញ្ជាហាមឃាត់ការធ្វើដំណើរនេះឡើយ។

    ការដាក់កំហិតលើការធ្វើដំណើរនៅផ្ទៃក្នុងប្រទេសកម្ពុជា ចាប់មានសុពលភាពពីពាក់កណ្ដាលអាធ្រាតថ្ងៃព្រហស្បតិ៍ទី9 ខែមេសា រហូតដល់ពាក់កណ្ដាលអាធ្រាតថ្ងៃព្រហស្បតិ៍ទី16 មេសា សប្ដាហ៍ក្រោយ។ បើតាមបទបញ្ជារបស់រដ្ឋាភិបាល ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេសដែលហាមឃាត់ រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានី ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ រដ្ឋាភិបាលគូសបញ្ជាក់ថា ការហាមឃាត់ការធ្វើដំណើរនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 នៅក្នុងកាលៈទេសៈពិសេសនាពេលបច្ចុប្បន្ន ដើម្បីមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនាំចូលជំងឺពីប្រភពខាងក្រៅ ទៅជាការឆ្លងរាលដាលនៅក្នុងសហគមន៍។

    សូមជម្រាបជូនថា បទបញ្ជាដែលរដ្ឋាភិបាលដាក់ចេញនេះ សំដៅដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ លើកលែងតែចំពោះករណីបន្ទាន់ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យដែលនៅជិតបំផុតដោយដាក់កម្រិតត្រឹមមនុស្ស 4នាក់។ ការលើកលែងក៏មានផងដែរចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងរថយន្តនិងមធ្យោបាយធ្វើដំណើររបស់មន្ដ្រីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ។ ចំណែកការធ្វើចរាចរណ៍របស់រថយន្តបម្រើសេវាសាធារណៈចាំបាច់ ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសម្រាម និងរថយន្តដឹកកម្មករទៅធ្វើការ ត្រូវអនុញ្ញាតឲ្យធ្វើចរាចរណ៍តាមធម្មតា។

    ជាការកត់សម្គាល់ បទបញ្ជារបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្លាក់មកតែបួនថ្ងៃប៉ុណ្ណោះមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់នៅថ្ងៃទី13 ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ កំពុងតែត្រៀមខ្លួនចេញដំណើរទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ បើទោះបីជាឆ្នាំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសលុបចោលថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែររួចទៅហើយក៏ដោយ៕

  • ក្រសួងការងារ៖ អ្នកសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ពេលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល 14ថ្ងៃ

    ក្រសួងការងារ៖ អ្នកសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ពេលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យដាច់ដោយឡែករយៈពេល 14ថ្ងៃ

    យោងទៅតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រកាសពីការរំសាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងប្រកាសឱ្យមន្ត្រីរាជការ ទាំងការងាររដ្ឋ និងឯកជនធ្វើការងារតាមធម្មតានោះ នៅថ្ងទី9 ខែមេសា ឆ្នាំ2020នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការ 4ចំណុច បន្ថែមទៀតដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
    ក្រសួងការងារបានបញ្ជាក់ថា៖ យោងអនុក្រឹត្យលេខ50 អនក្រ.បក ចុះថ្ងៃទី8 ខែមេសា ឆ្នាំ2020 ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី13 ទី14 ទី15 និងទី16 ខែមេសា ឆ្នាំ2020 ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ2020 នេះ ដូចខាងក្រោម៖
    1-កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន។
    2-ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករនិយោជិតម្នាក់នោះ នឹងត្រូវដាក់ក្នុងវិធានការចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល 14ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
    3-ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតម្នាក់នោះ នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល(ការដាក់ឱ្យនៅដោយឡែក) រយៈពេល14ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
    4-និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានការចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
    ក្រសួងបានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ19 ទាំងអស់គ្នា។ ក្រសួងមានសេចក្ដីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

  • ថ្ងៃនេះក្រសួងប្រកាសថា រកឃើញវិជ្ជមានកូវីដ19 មួយករណីបន្ថែម និងជាសះស្បើយចំនួន 4នាក់

    ថ្ងៃនេះក្រសួងប្រកាសថា រកឃើញវិជ្ជមានកូវីដ19 មួយករណីបន្ថែម និងជាសះស្បើយចំនួន 4នាក់

    ថ្ងៃនេះក្រសួងប្រកាសថា បានរកឃើញករណីឆ្លងថ្មីម្នាក់ទៀតដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបដល់ 119នាក់ និងអ្នកជាសះស្បើយថ្មីចំនួន4 នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់72នាក់។

  • Hot News : រាជរដ្ឋាភិបាល​ ដាក់កំហិតលើការធ្វេីដំណេីរក្នុងប្រទេសចាប់ពីម៉ោង 12យប់នេះតទៅ

    Hot News : រាជរដ្ឋាភិបាល​ ដាក់កំហិតលើការធ្វេីដំណេីរក្នុងប្រទេសចាប់ពីម៉ោង 12យប់នេះតទៅ

    បទបញ្ជារបស់រាជរដ្ឋាភិបាល​ ស្តីពីការដាក់កំហិតលេីការធ្វេីដំណេីរក្នុងប្រទេសក្នុងគោលដៅបង្ការ​ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-19

  • ពិសរបស់មេរោគកូវីដ-19 ធ្វើឱ្យក្រុមហ៊ុនជប៉ុនជាច្រើនដួលរលំ ចាប់ពី SME រហូតដល់ក្រុមហ៊ុនយក្សៗ រងគ្រោះគ្រប់គ្នា

    ពិសរបស់មេរោគកូវីដ-19 ធ្វើឱ្យក្រុមហ៊ុនជប៉ុនជាច្រើនដួលរលំ ចាប់ពី SME រហូតដល់ក្រុមហ៊ុនយក្សៗ រងគ្រោះគ្រប់គ្នា

    ធុរកិច្ចជប៉ុន ទប់កូវីដ-19 លែងរួច ដាក់លិខិតក្ស័យទុនច្រើនជាប្រវត្តិសាស្ត្រ…សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ រងគ្រោះធ្ងន់ធ្ងរជាងគេ។

    លទ្ធផលជំរឿនមួយចេញផ្សាយដោយ ថេកូគុ ដាតាប៊ែងក៍ ក្រុមហ៊ុនវិភាគក្រេឌីត បានបញ្ជាក់ថា តាំងពីដើមឆ្នាំរហូតមកដល់ថ្ងៃពុធ ទី8មេសា មាន 42ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនបានដាក់លិខិតក្ស័យទុន ឬបិទដំណើរការ ដោយសារតែចំនួនលក់បាន ដែលធ្លាក់ចុះជាបន្តបន្ទាប់ដោយសារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19។

    ក្នុងចំនួននេះ មាន19ក្រុមហ៊ុន បានដាក់ពាក្យសុំការពារទ្រព្យសម្បត្តិដោយបំណុលតម្លៃជាង 10លានយ៉េន និង 23ក្រុមហ៊ុន បានបិទដំណើរការទាំងស្រុង និងចាប់ផ្ដើមប្រឹក្សាជាមួយមេធាវី ក្នុងរឿងក្ដីការក្ស័យទុន ដើម្បីនាំយកក្រុមហ៊ុនទៅលក់ដេញថ្លៃលើទីផ្សារតាមច្បាប់។
    ចំពោះតែក្នុងខែមីនា ដែលវីរុសកូវីដ-19 ចាប់ផ្ដើមរាតត្បាតយ៉ាងធ្ងន់ធ្ងរទាំងក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក មានក្រុមហ៊ុនដាក់លិខិតក្ស័យទុន ចំនួន 740កន្លែង កើនឡើងពីខែកុម្ភៈ 12% ក្នុងចំនួននេះ 12ក្រុមហ៊ុនប្រកាសថា ក្ស័យទុន ព្រោះផលប៉ះពាល់ពីការឆ្លងរាលដាលរបស់វីរុសកូវីដ-19។

    ឈានចូលខែមេសា ត្រឹមតែ 1សប្ដាហ៍ មាន 7ក្រុមហ៊ុនដាក់លិខិតក្ស័យទុនដោយសារផលប៉ះពាល់ពីវីរុសកូវីដ-19។
    បើញែកតាមប្រភេទឧស្សាហកម្ម ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ និងទីកន្លែងសម្រាកលម្ហែ ដែលបានរងផលប៉ះពាល់ពីការដែលអ្នកទេសចរអន្តរជាតិលុបចោលការកក់ មានចំនួនច្រើនបំផុត រួមទាំងក្រុមហ៊ុនក្នុងឧស្សាហកម្មភោជនីយដ្ឋាន ដែលមានចំនួនលក់ធ្លាក់ចុះ ដោយសារតែមនុស្សម្នាបានចៀសវាងពីការចេញក្រៅផ្ទះ។

    ក្រុមហ៊ុនដែលដាក់លិខិតក្ស័យទុន ភាគច្រើនមានបំណុល 100លានឡើងទៅ ជាក្រុមហ៊ុនខ្នាតកណ្ដាល និងខ្នាតធំល្មម តែក្រុមហ៊ុនយក្សៗ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ដូចជា 3ក្រុមហ៊ុនយក្សៗនៃឧស្សាហកម្មរថយន្ត ដូចជា នីសសាន់ មីតស៊ុយប៊ីស៊ី និងម៉ាសដា ក៏មានផែនការផ្អាកការធ្វើការងាររបស់បុគ្គលិកនៅក្នុងប្រទេសជប៉ុនច្រើនជាង 20,000នាក់ដែរ៕
    ប្រភព៖ សារព័ត៌មានបរទេស

  • ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    “ការទទួលស្គាល់របស់ឪពុកម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង ធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ”នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ លោកឪពុកអ្នកម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការ ការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។

    តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលលោកឪពុកអ្នកម្តាយតែងប្រើរង្វាន់ធ្វើជារឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏ បើកូនប្រឡងបានលេខ 1 ម៉ាក់នឹងទិញកង់ថ្មីឱ្យ ជាដើម។
    រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការនឹងធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។

    ការឱ្យរង្វាន់ មិនគួរឱ្យប្តេសប្តាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនជួយលើកមិត្តភ័ក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួច លោកឪពុកអ្នកម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ហើយដែលកូនក៏មាន
    មោទនភាពលើខ្លួនឯង និងរៀនយល់ដឹងក្នុងការធ្វើល្អតទៅទៀតដែរ៕

  • ប្រយោជន៍ 11 យ៉ាងរបស់ស្រ្បៃយ៍តែងម៉ូដសក់ ជាមួយការងារសម្អាតក្នុងផ្ទះ

    ប្រយោជន៍ 11 យ៉ាងរបស់ស្រ្បៃយ៍តែងម៉ូដសក់ ជាមួយការងារសម្អាតក្នុងផ្ទះ

    តើបងៗស្រ្តីមេផ្ទះដឹងឬទេថា ស្រ្បៃយ៍ដែលនៅលើតុគ្រឿងម្សៅក្នុងបន្ទប់របស់យើងអាចប្រែកាឡាខ្លួនក្លាយជាឧបករណ៍ជួយសម្អាតផ្ទះបាន បើមិនជឿទៅរួមពិសោធន៍ជាមួយគ្នាតែម្តងថា ស្រ្បៃយ៍តែងម៉ូដសក់អាចជួយក្នុងរឿងការងារផ្ទះបានច្រើនតិចប៉ុនណា។

    1 – បណ្តេញសត្វល្អិតបង្កមេរោគឱ្យចេញផុតពីផ្ទះ
    សត្វល្អិតគឺជាវត្ថុកខ្វក់មួយក្នុងចំណោមវត្ថុកខ្វក់ដែលយើងត្រូវតែកំចាត់ចេញឱ្យផុតពីផ្ទះដោយការបាញ់ហ៊ែរ៍ស្រ្បៃយ៍បណ្តេញចេញ និងថែមទាំងមិនប៉ះពាល់ដល់សុខភាពរបស់សមាជិកក្នុងគ្រួសារទៀតផង ព្រោះសារធាតុគីមីដែលមាននៅក្នុងហ៊ែរ៍ស្រ្បៃយ៍នោះមានតិចជាងស្រ្បៃយ៍គីមីដែលប្រើកំចាត់សត្វល្អិតដោយត្រង់ទៅទៀត។

    2 – កំចាត់រោមសត្វចញ្ចឹមដែលជាប់នៅតាមគ្រឿងសង្ហារិម
    សត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់ច្រើនតែជ្រុះសរសៃរោមនៅលើគ្រឿងសង្ហារិម ដូច្នេះបើឃើញនៅពេលណា ចូរប្រញាប់យក
    ស្រ្បៃយ៍តែងម៉ូដសក់មកបាញ់នៅលើក្រណាត់ក្រាស់ៗ ហើយយកទៅជូតសម្អាត សរសៃរោមទាំងនោះនឹងត្រូវស្រ្បៃយ៍បឺតចេញមករហូតទាល់តែអស់រលីង។
    3 – ការពារធូលីដីតោងជាប់តាមក្រណាត់វាំងនន មិនឱ្យមើលទៅឃើញចាស់មុនពេលកំណត់
    បន្ទាប់ពីការសម្អាតក្រណាត់វាំងននរួចរាល់ហើយ យើងគួរតែបាញ់ស្រ្បៃយ៍តែងម៉ូដសក់ស្រោបឱ្យសព្វលើក្រណាត់វាំងនននោះមុននឹងយកទៅចង តែប៉ុណ្ណឹងនឹងមិនជួបបញ្ហាធូលីដីតោងជាប់លើក្រណាត់វាំងនននាំឱ្យមើលទៅឃើញកេកកាកទៀតហើយ។

    4 – លាងស្នាមជ័រកាវស្អិតៗឱ្យអស់ពីដបកែវ
    កុំអាលបោះចោលដបកែវដាក់ទំនិញដែលទិញមកជាដាច់ខាត ព្រោះអាចយកវាមកប្រើប្រាស់ឱ្យកើតប្រយោជន៍ផ្សេងៗបានទៀត គ្រាន់តែយកស្រ្បៃយ៍តែងម៉ូដសក់បាញ់លើស្លាកយីហោដែលមានស្នាមជ័រកាវស្អិតៗ រួចហើយដុសចេញ តែប៉ុណ្ណឹងយើងនឹងបានដបកែវដែលថ្លាឆ្វង់សម្រាប់យកទៅប្រើជាប្រយោជន៍ផ្សេងទៀតបានហើយ។

    5 – ជូតសម្អាតថ្នាំលាបក្រចកឱ្យស្អាតភ្លឹងដោយប្រើពេលត្រឹមតែ 1 នាទីប៉ុណ្ណោះ
    មិនចាំបាច់ភ្ញាក់ផ្អើលទេបើសិនជាទឹកថ្នាំលាបក្រចកកំពប់ ឬស្រក់លើគ្រឿងសង្ហារិម ឬកម្រាលព្រំរបស់យើង ព្រោះគ្រាន់តែបាញ់ស្រ្បៃយ៍តែងម៉ូដសក់នៅលើស្នាមប្រឡាក់ទឹកថ្នាំលាបក្រចកនោះ ទុកចោល 1 នាទី បន្ទាប់ពីនោះយកក្រណាត់ក្រាស់ៗប្តិតស្នាមប្រឡាក់ដ៏រំខានចិត្តនោះចេញ តែប៉ុណ្ណឹងឯង។

    6 – កំចាត់ព្រុយសំលីនៅលើសម្លៀកបំពាក់ ជូតតែមួយខ្វាច់ចប់
    តឱ្យបោកគក់សម្អាតក្រណាត់ដែលមានជាប់ព្រុយសំលីប៉ុនណា ក៏វានៅតែជាប់សសំព្រុះរំខានចិត្តយើងដដែល ឥលូវសរុបថា ពេលបោកគក់រួចរាល់ហើយ ចូរបាញ់ស្រ្បៃយ៍នៅលើសម្លៀកបំពាក់ដែលមានជាប់ព្រុយសំលីនោះ ហើយយកក្រណាត់ក្រាស់ៗដុសចេញ ព្រុយសំលីដែលថាពិបាកកំចាត់ចេញនោះនឹងត្រូវបឺតយកចេញអស់មិនខាន។
    7 – លុបស្នាមក្រែមលាបមាត់ដែលប្រឡាក់លើសម្លៀកបំពាក់
    ចូរយកស្រ្បៃយ៍តែងម៉ូដសក់មកលាយជាមួយទឹកថ្នាំកំចាត់ស្នាមប្រឡាក់លើសម្លៀកបំពាក់ ដើម្បីយកទៅដុសលើស្នាមប្រឡាក់ក្រែមលាបមាត់នោះចេញឱ្យអស់ជាមុនសិន រួចសឹមនាំយកទៅបោកសម្អាតម្តងទៀត។

    8 – លុបស្នាមគូសវាសដោយដី-សនៅតាមជញ្ជាំងរបស់កូនៗឱ្យជញ្ជាំងស្អាតដូចដើម
    មិនបាច់បារម្ភពីស្នាមគូសវាសដោយដី-សតាមរយៈក្តីស្រមើស្រមៃរបស់កូនតូចនឹងធ្វើឱ្យជញ្ជាំងផ្ទះមួហ្មងនោះទេ គ្រាន់តែបាញ់ស្រ្បៃយ៍តែងម៉ូដសក់តិចៗពីលើស្នាមដី-សទាំងនោះ ហើយជូតចេញ ស្នាមទាំងនោះនឹងរលាយបាត់អស់ក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

    9 – បាញ់ស្រ្បៃយ៍ស្រោបកេសរផ្កាការពារការជ្រុះរោយ
    បើបងៗស្រ្តីមេផ្ទះចូលចិត្តតុបតែងផ្ទះដោយផ្កាស្រស់ត្រូវប្រយ័ត្នឱ្យខ្លាំង ព្រោះវាអាចបង្កបញ្ហាដល់អ្នកមានអាការប្រតិកម្មចាញ់លម្អងកេសរផ្កាបាន ដូច្នេះគួរបាញ់ស្រ្បៃយ៍តែងម៉ូដសក់ស្រោបពីលើកេសរផ្កាជាមុនសិនមុននឹងរៀបចូលថូ ដើម្បីការពារកេសរផ្កាជ្រុះរោយ និងខ្ចាត់ខ្ចាយសាយភាយពេញផ្ទះ។

    10 – ស្រោបរលោងស្បែកជើងធ្វើពីស្បែកបន្ទាប់ពីខាត់រួច
    បើស្បែកជើងឃ្លុបធ្វើពីស្បែកដែលមិនសូវភ្លឺរលោង និងមានស្នាមឆ្កូតរហូតធ្វើឱ្យបងៗបុរសលែងចង់ពាក់នោះ ឡារ៉ែនសូមណែនាំឱ្យយកហ៊ែរ៍ស្រ្បៃយ៍បាញ់ស្រោបពីលើស្បែកជើងឃ្លុបនោះបន្ទាប់ពីខាត់រួច តែប៉ុណ្ណឹងស្បែកជើងឃ្លុបមួយគូនោះនឹងភ្លឺរលោងតាំងពីព្រឹករហូតដល់យប់ឯណោះ។

    11 – ជួយកំចាត់ស្នាមប្រឡាក់ខ្លាញ់ពីក្រណាត់ ទោះជាប្រឡាក់ជាប់ស្អិតប៉ុនណាក៏ដោយ
    បើភ្លេចខ្លួនច្រឡំធ្វើអាហារកំពប់លើកៅអីសាឡុងធ្វើពីក្រណាត់នោះ ចូរប្រញាប់យកស្រ្បៃយ៍តែងម៉ូដសក់មកបាញ់លើស្នាមប្រឡាក់ខ្លាញ់នោះ ទុកចោលមួយសន្ទុះ ហើយជូតចេញ មុននឹងដោះយកស្រោមកៅអីសាឡុងនោះទៅបោកគក់សម្អាតឱ្យស្អាតដូចប្រក្រតី។ តិចនិកនេះក៏ប្រើជាមួយសម្លៀកបំពាក់បានដែរ៕