Author: ធឿន មករា

  • មកស្គាល់កីឡាករ ដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់ ដោយសារ Covid-19

    មកស្គាល់កីឡាករ ដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់ ដោយសារ Covid-19

    ទីផ្សារដោះដូរកីឡាករនៅតែដំណើរការដូចធម្មតា បើទោះបីជាមានការរាតត្បាតនៃមេរោគកូវីដ-19 ដែលតម្រូវឱ្យផ្អាកការប្រកួតនានាស្ទើរតែជុំវិញពិភពលោកក៏ដោយ។

    ក្នុងនោះដែរ ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្លិបនានា បានធ្វើឱ្យក្លិបទាំងនោះមិនមានលុយច្រើនគ្រប់គ្រាន់ក្នុងការទិញដូរកីឡាករ ដូច្នេះធ្វើឱ្យតម្លៃខ្លួនរបស់កីឡាករនីមួយៗ បានធ្លាក់ទៅតាមទីផ្សារនោះដែរ។

    ក្នុងនោះ បើតាមការចេញផ្សាយរបស់ BBC បានបង្ហាញថា កីឡាករ Raheem Sterling ដែលលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស (English Premier League) គឺជាកីឡាករដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេបង្អស់នៅលើពិភពលោក ដែលបច្ចុប្បន្នតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ នៅសល់ត្រឹមតែ 86លានផោនប៉ុណ្ណោះ ខណៈដែលមុននេះរូបគេមានតម្លៃខ្លួនដល់ទៅ 115លានផោនឯណោះ ពោលគឺ បានធ្លាក់អស់ 19លានផោន៕

  • ជម្រើសទី១៖ កម្មវិធីផ្សាយផ្ទាល់របស់ថៃហ្គ័រ ជំរុញឱ្យសិល្បៈករ អ្នកជំនាញ និងអ្នកលក់រាយ រួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងកូវីដ-១៩

    ជម្រើសទី១៖ កម្មវិធីផ្សាយផ្ទាល់របស់ថៃហ្គ័រ ជំរុញឱ្យសិល្បៈករ អ្នកជំនាញ និងអ្នកលក់រាយ រួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងកូវីដ-១៩

    ភ្នំពេញ ថ្ងៃទី១៩ ខែមេសា៖ ប្រជា​ពល​រដ្ឋ​កម្ពុជា​ច្រើន​ជាង​កន្លះ​លាន​នាក់ បាន​​បើក​​អន​ឡាញ ដើម្បី​ចូល​ក្នុង​កម្ម​វិធី​បែប​ថ្មី​​នៃ​ការ​​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ ថៃ​ហ្គ័រ ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ បាន​ប្រមូល​ផ្តុំ​​តន្ត្រីករ សិល្បៈ​ករ តា​រា​ល្បី​ៗ​ មេ​ចុង​ភៅ​កំពូលៗ អ្នក​មាន​ឥទ្ធិ​ពល​​លើបណ្តាញសង្គម អ្នក​លក់​រាយ និង​តំណាង​ចែក​ចាយ ទាំង​អស់​​ទូ​ទាំងប្រទេស​កម្ពុជា​ ​ឲ្យ​ចូល​រួម​​​សហ​ការ​​គ្នា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​​វី​រុស​កូវីដ១៩ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋកម្ពុជា។

    ព្រឹត្តិ​ការណ៍​ប្រគុំតន្ត្រី​ផ្សាយ​​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាលពី​ថ្ងៃ​អង្គារ ​ទី​១៤ ខែមេសា ដោយ​​មាន​ការ​ចូលរួម​សម្តែង​ពី​ DJ MAILY និង​​កំពូលតន្ដ្រីករហ្សាក់​ស្ស៊ូ​ហ្វូន Euan Gray ក៏ដូច​ជាតន្ដ្រីករស្គរ​ Jim Wilson។

    នៅមុន​ពេល​​កម្ម​វិធី​សម្តែង​ទី​១ DJ Maily បាន​​និយាយ​ថា៖ «បញ្ហា​​វីរុស​កូវីដ-១៩ គឺបានប៉ះពាល់ដល់យើងគ្រប់គ្នាតែម្ដង​​។ ពួកយើង​​​ពិត​ជា​អរ​គុណ​ដល់ក្រុមហ៊ុន​ស្រាបៀរ​ថៃ​ហ្គ័រ ដែល​បាន​រៀបចំព្រឹត្តិការ​នេះឡើង សម្រាប់ឲ្យពួក​យើង អាចគាំទ្រ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនងជាមួយ​នឹង​អ្នក​គាំទ្រ​របស់​យើង​។ ពួកយើង​ក៏​មាន​មោទ​ន​ភាព​ផង​ដែរ ដែល​​អាច​ជួយ​គាំទ្រ​ដល់​​អាជីវ​ករ​លក់​រាយ និង​តំណាង​ចែក​​ចាយ ក៏ដូច​ជា​សង្គម​ខ្មែរ​ទាំងមូល ផងដែរ​»​។

    កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មេសា អ្នក​គាំទ្រ​​ជិត​២៥ម៉ឺន​នាក់ បាន​ចូលរួម​ទស្ស​នា​​ការ​សម្តែងតាម​អន​ឡាញ​របស់កំពូល​តារា​​ចម្រៀង​​​លោក ​ឆន សុវណ្ណ​រាជ រួម​ជា​មួយនឹង​ក្រុម​សិល្បៈ​ករ​ផងដែរ។

    ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ បាន​រៀប​ចំ​​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​​នេះ​ឡើង ដើម្បី​ចូលរួម​​​គាំ​ទ្រ​ដល់​តន្ត្រី​ករ សិល្បៈ​ករ តា​រា​​​​ល្បី​ៗ មេ​ចុង​ភៅ​ និង​អ្នក​មាន​ឥទ្ធិ​ពល​​លើបណ្តាញសង្គម ដែល​​មិន​អាច​សម្តែង​នៅ​តាម​ទី​សាធារណៈបាន ក្នុង​អំឡុង​ពេលនេះ​​។ តាម​រយៈ​ការ​ប្រមូល​​ផ្តុំ​សិល្បៈ​ករ អ្នក​លក់​រាយ និង​តំណាង​ចែក​ចាយ​ឲ្យ​ធ្វើការ​ជាមួយ​គ្នា ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ ក៏​មាន​បំណង​ជួយ​ដល់​​អាជីវ​ករ​ដែល​រង​​ផល​ប៉ះ​ពាល​ផ្នែក​អាជី​វ​កម្ម​របស់​ខ្លួន​ដោយ​សារ​តែ​វីរុស​កូវីដ-១៩ ផងដែរ​។ ក្រុមហ៊ុនស្រា​បៀរ​​ថៃហ្គ័រ ​ក៏​ចង់​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ដែល​កំពុង​តែ​ស្នាក់​នៅឯ​​ផ្ទះ ក្នុងពេលនេះ ​ទទួលបានភាពសប្បាយរីក​រាយ តាមរយៈការ​សម្តែង​ដ៏​រំភើប​អស្ចារ្យ ពីគេហដ្ឋានផងដែរ​។

    លោក Jeevan អ្នក​ចាត់​ការ​ទូទៅ​ជាន់ខ្ពស់​ប្រចាំ​សា​ខា​របស់ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័រ មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុនរបស់យើង​យល់អំពីទុក្ខលំបាកដែលសិល្បៈ​ករ និង​ប្រជាពលរដ្ឋ​ដែលត្រូវរក្សាខ្លួនក្នុង​ផ្ទះ កំពុងជួបប្រទះ ក្នុងស្ថានភាព​នេះ​។ ហេតុ​នេះ​ហើយទើបបានជា យើងកៀងគរគ្រប់ភាគីទាំងអស់ ឲ្យមក​ជួយ​គ្នា​ទៅ​វិញ​ទៅមក ក្នុង​ពេលមាន​វិបត្តិ​នេះ​​»​។

    ដើម្បី​ចូលរួម​ជួយ​ដល់​អ្នក​លក់​រាយ និង​ដេ​ប៉ូ​ចែក​ចាយ​ផ្សេង​ៗ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ ក៏​នឹង​​ផ្តល់​ថវិកាចំនួន​១ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក ជូនដល់​​​សា​ធារណៈ​ជន​ផងដែរ​។ ការ​ផ្តល់​អំណោយ​នេះ នឹង​ត្រូវ​ធ្វើឡើង​ជា​​បណ្ណ​រង្វាន់ (Voucher) ​ដែល​មានតម្លៃជា​ទឹក​ប្រាក់​៥​ដុល្លារ និង​អាច​​យក​ទៅ​ប្រើប្រាស់​ដើម្បី​កុម្ម៉ង់​ម្ហូប​អាហារ​ផ្សេង​ៗ​តាម​អន​ឡាញ​បាន​។

    លោក Jeevan បាន​​ប្រាប់​បន្ត​ថា៖​ «ជាមួយ​នឹង​កម្មវិធី​ផ្សាយ​​ផ្ទាល់របស់​ស្រា​បៀរ​ថៃ​ហ្គ័រនេះ សិល្បៈ​ករ អាច​បន្ត​ធ្វើការ​សម្តែង​របស់​ខ្លួន និង​​ទទួល​បាន​ប្រាក់​ចំណូល ស្រប​ពេល​ដែល​ទូរ​ទស្ស​និកជន​ក៏​អាច​ទស្ស​នា និង​​ទទួល​បាន​ការ​​កម្សាន្ត​លំ​ដាប់​ថ្នាក់​លេខ​១ ក៏ដូច​ជា​​ការ​លើក​ទឹក​ចិត្ត និង​ការ​ណែ​នាំ​ផ្សេង​ៗ​ផងដែរ​។ នេះ​គឺ​ជា​វិធី​សាស្ត្រ​របស់​យើង​ក្នុង​ការ​បណ្ដុះសាមគ្គីភាពសង្គម ក្នុង​​គ្រា​​ដ៏លំបាកនេះ​»​។

    លោក​បាន​បន្ថែមទៀត​ថា៖ «តាម​រយៈ​មធ្យោបាយនេះ យើង​សង្ឃឹម​ថា នឹង​អាចជួយឲ្យគ្រប់គ្នានៅតែអាចរក្សាភាពស្និទ្ធស្នាលនឹងគ្នាបាន។​ យើង​ក៏​កំពុង​តែ​ជួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​រក្សាការ​ងារ​ ជួយដល់អាជីវករដែលត្រូវការរក្សាអាជីវកម្មរបស់ពួកគាត់  និង​ជួយដល់អ្នក​ដែលកំពុង​តែ​​អង្គុយ​នៅ​ឯផ្ទះ ដែលទន្ទឹងរង់​ចាំ​ឲ្យ​វិបត្តិ​​ជំ​ងឺ​នេះ​រលាយ​បាត់ទៅ​ ផងដែរ​»​។

    ក្រៅ​ពីការ​ប្រគុំ​តន្ត្រីទៅ កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ស្រា​បៀរថៃ​ហ្គ័រ ក៏នឹង​​មាន​ជាការ​បង្ហាញ​ថ្វី​​ដៃចម្អិនម្ហូបបែបអាហារតាម​ដង​ផ្លូវ ​ពីសំណាក់កំពូល​ចុង​ភៅ​ ​ ​ក៏ដូច​ជា​ការ​​សម្តែងសិល្បៈគំនូរ ពីវិចិត្រករដ៏ចំណាន​ប្រចាំប្រទេស​កម្ពុជា ផងដែរ​។

    វគ្គ​បន្ទាប់នៃកម្ម​វិធី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ  នឹងគ្រោង​រៀប​ចំ​​ឡើ​ងនៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រសប្ដាហ៍នេះ ចាប់​ពី​ម៉ោង​ ៧ យប់​ត​ទៅ​។ ការ​សម្តែង​តាម​អន​ឡាញ​នេះ នឹង​មាន​ការ​ចូល​រួមពី​ក្រុម​តន្ត្រី​ និង​តារា​ចម្រៀង​ល្បី​ៗ​​ប្រចាំ​កម្ពុជា​ផងដែរ ដូច​ជា​ក្រុមតន្ត្រី SMALL WORLD SMALL BAND រួមជាមួយ​នឹង​តារា​ចម្រៀង ចំរើន សុភា និង​ក្រុម​ចម្រៀង P-SAND X BROTHERS។

    អ្នកស្នេហា​វិស័យ​សិល្បៈ​ទាំង​អស់ ដែល​ចង់​​ជ្រាប​ព័ត៌​មាន​បន្ថែម អាច​ចូល​ទៅកាន់​ទំ​ព័រ Facebook ផ្លូវ​ការ​របស់​ថៃ​ហ្គ័របាន​តាមរយៈ (https://facebook.com/tigerbeerKH)​។

    ហេតុនេះ ប្រសិន​បើលោក​​អ្នកមានបំណង​ចង់​​ចូលរួម​ជួយ​ស្រា​បៀរ​ថៃ​ហ្គ័រ ក្នុងគម្រោងនេះ សូមកុំភ្លេចចូលរួមទស្សនា​​​ការផ្សាយផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ នៅ​ថ្ងៃ​ពុធ ទី២២ ខែ​មេសា ចាប់​ពីម៉ោង ៧ យប់​ត​ទៅ ​​លើ​ទំព័រ Facebook របស់​ថៃ​ហ្គ័រ​ (https://facebook.com/tigerbeerKH)៕

  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការនូវអត្ថប្រយោជន៍បន្ថែមដែលផ្ដល់ជាទឹកប្រាក់សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង “EasyClaims” ដើម្បីជួយឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង

    ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រកាសជាផ្លូវការនូវអត្ថប្រយោជន៍បន្ថែមដែលផ្ដល់ជាទឹកប្រាក់សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង “EasyClaims” ដើម្បីជួយឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង

    រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ ២០​ ខែមេសា ឆ្នាំ​ ២០២០​ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «អត្ថប្រយោជន៍បន្ថែម​ មេនូឡាយហ្វ៍ មេឌីខាស​» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់​ថេរប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកដល់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ​ ឬគ្រោះថ្នាក់។​​​​

    នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានដាក់ឲ្យដំណើរការនូវ​ប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធអេឡិកត្រូនិកគ្រប់ពេលវេលា គ្រប់ទីកន្លែង​ ​តាម​រយៈ​ទូរស័ព្ទដៃ។​

    «អត្ថប្រយោជន៍បន្ថែម​ មេនូឡាយហ្វ៍ មេឌីខាស»​ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អតិថិជន ​និងជួយពួកគាត់ពីការបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈពិសេសរបស់​អត្ថប្រយោជន៍នេះរួមមាន៖​

    • អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃចាប់ពី ១0 ដុល្លារអាមេរិករហូតដល់ ២00 ដុល្លារអាមេរិកក្នុងមួយថ្ងៃ
    • អត្ថប្រយោជន៍សម្រាកនៅផ្នែកប្រពោធនកម្ម​(ICU)៖​ ទទួលបានទឹកប្រាក់បន្ថែម ១០០% នៃអត្ថប្រយោជន៍ទឹកប្រាក់ធានារ៉ាប់រងប្រចាំថ្ងៃ
    • ការស្នាក់នៅមន្ទីរពេទ្យយ៉ាងតិច ៦ ម៉ោងឡើងទៅ និងរហូតដល់ ២០ ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក
    • អត្ថប្រយោជន៍សម្រាកមន្ទីរពេទ្យប្រចាំថ្ងៃរបស់លោកអ្នកនឹង​មានសុពលភាពភ្លាមៗបន្ទាប់ពីបណ្ណសន្យារ៉ាបរងត្រូវបានផ្តល់ជូនសម្រាប់​ការ​​សម្រាកនៅ​មន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង បន្ទាប់ពីផុតរយៈពេល ៤៥ ថ្ងៃគិតចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់ជូនសម្រាប់ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារជំងឺ
    • ការការពារទាំងក្នុង និងក្រៅប្រទេស
    • បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី ​២៥ ដុល្លារអាមេរិកក្នុង១ឆ្នាំ

    អត្ថប្រយោជន៍បន្ថែមនេះគឺជាដំណោះស្រាយធានារ៉ាប់រងមួយ​ដែលអតិថិជនអាចជ្រើសរើសភ្ជាប់ជាមួយដំណោះស្រាយធានារ៉ាប់រងណាមួយដូចខាងក្រោម៖​

    • គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់តែអ្នកបង់ប្រាក់តែប៉ុណ្ណោះ)​ ​ឬ
    • គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍​

    លោក​ Justin Helferich​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មយ៉ាងមុតមាំមួយដើម្បីជួយអតិថិជន​ឲ្យធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិត​កាន់តែប្រសើរ។​»​ «ចាប់តាំងពីយើងបានឈានចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតមក យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតជាដំណោះស្រាយ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា។»

    វីដេអូ៖ https://youtu.be/HLPdpbbAKb8

    លោកបានបន្ថែមថា៖ «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការណែនាំជូននូវដំណោះស្រាយឈានមុខគេមួយទៀតនៅលើទីផ្សារដែលមានឈ្មោះថា «​អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍នេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃដល់អតិថិជន​ក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ហើយអនុញ្ញាតឱ្យពួកគាត់ផ្តោតលើការជាសះស្បើយជាជាងលើការចំណាយ។» លោកបន្តថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែលយើងអាចនាំយកមកក្នុងពេលជាមួយគ្នានូវបទពិសោធន៍នៃការទាមទារសំណងតាមប្រព័ន្ធអេឡិកត្រូនិកដល់អតិថិជន​នៅ​កម្ពុជា។ ការផ្តល់ជូននូវដំណើរការទាមទារសំណងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន​នេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអាទិភាពយុទ្ធសាស្រ្តរបស់យើងក្នុងការក្លាយជាអ្នកដឹកនាំផ្នែកឌីជីថលនៅក្នុងវិស័យធានារ៉ាប់រង។»

    វីដេអូ៖ https://youtu.be/cY4QiI8rcXI

    សម្រាប់ព័ត៌​មានលម្អិតអំពី «​អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» និង​ EasyClaims សូម​ចូល​ទៅ​កាន់​គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា​ https://www.manulife.com.kh/ ​ឬទាក់ទងមកកាន់ ១៨០០​ ២១១​ ២១១ (ទូរស័ព្ទឥតគិតថ្លៃ)​។

    អំពី​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា​

    ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២​ ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបរទេស​ដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិត​ផល​ និង​សេវាកម្ម​​ការពារហិ​រញ្ញវត្ថុដែល​ជា​តម្រូវ​ការ​​ចាំបាច់របស់ពួក​គាត់​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​គេហទំព័រ​ ​www.manulife.com.kh ឬ​ទំ​ព័រ Facebook៖ ManulifeKh។

    ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ហ្វាយនែនសល​ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឈាន​មុខគេមួយ​​លំដាប់​ថ្នាក់​អន្តរជាតិ​ដែលជួ​យ​ប្រជា​ជន​​ក្នុងការសម្រច​ចិត្ត​ឲ្យ​កាន់តែមាន​ភាព​ងាយស្រួល និង​ធ្វើ​ឲ្យ​ជិវីតកាន់តែប្រសើរ​ឡើង​។​ យើង​បាន​ដំណើរការ​ជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋ​អាមេរិក និងជា​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅបណ្តាប្រ​ទេស​ផ្សេងៗ​ទៀត​ក្នុងពិភពលោក​។​ យើង​ផ្តល់​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​​ ដំណោះស្រាយ​ធានារ៉ាប់រង​ ព្រម​ទាំង​ផលិតផល​ និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជូន​ដល់អតិថិជន​ជាលក្ខណៈ​បុគ្គល​ជាក្រុម​ និង​ជា​ស្ថាប័ន។​ គិតត្រឹមចុងឆ្នាំ​ ២០១៨​ យើងមាន​បុគ្គលិក​បម្រើ​ការងាជាង​​ ៣៥.០០០ នាក់​ភ្នាក់ងារ​ធានារ៉ាប់រងប្រមាណ​ ៩៨.០០០ នាក់​ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ផ្សេង​ទៀត​ ដែលកំពុង​បម្រើសេវាកម្មជូន​អតិថិជន​ប្រមាណ​​ ៣០​​ លាននាក់។​ គិតត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​​ ឆ្នាំ​ ២០១៩​​ យើង​មាន​សាច់​ប្រាក់​ប្រតិបត្តិការចំនួន​​ ១,២​ ទ្រី​​លាន​ដុល្លារ​កាណាដា​ ឬ​ ០,៩ ទ្រីលាន​ដុល្លារអាមេរិក​ដែលជា​ទ្រព្យសកម្ម។​ គិតត្រឹម​រយៈពេល​ ១២​ ខែចុងក្រោយ​ យើងបាន​បង់​ជូន​ជាអត្ថប្រយោជន៍​ការប្រាក់​ និងការ​ចំណាយ​ផ្សេងៗ​ជូនដល់​អតិថិជន​របស់​យើង​ដែលមាន​តម្លៃ​ជាសាច់ប្រាក់​ចំនួន​ ២៩,៧​ ពាន់​លាន​ដុល្លារ​​។​ យើងមាន​ប្រតិបត្តិ​ការ​ធំៗ​នៅ​អាស៊ី កាណាដា​ និងសហរដ្ឋអាមេរិក​ ហើយយើង​បាន​បម្រើ​អតិថិជន​របស់យើង​អស់​រយៈ​ពេល​ច្រើន​ជាង​ ១០០ ឆ្នាំ​មកហើយ។​ យើងមាន​ស្នាក់ការ​កណ្តាល​ជាសកល​របស់យើង​នៅទីក្រុង Toronto ប្រទេស​ កាណាដា​ ហើយក្រុមហ៊ុន មេនូឡាយហ្វ៍​ Manulife Financial Corporation បាន​ធ្វើ​ប្រតិបត្តិការអាជីវកម្ម​ជា​ MFC នៅទី​ផ្សារ​មូល​បត្រ​ តូ​រ៉ុន​តូ​ ញូវ​យ៉ក ​ និងទី​ផ្សារ​​មូលបត្រ​ហ្វី​លីពីន​ ហើយ​នៅលើ​ទី​ផ្សារ​មូល​បត្រ​ហុងកុង​ក្រោម​ឈ្មោះ​ ៩៤៥។​

    អាសយដ្ឋានទំនាក់​ទំនង​សម្រាប់សារ​ព័​ត៌មាន​

    ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា​

    លោក​ តារា​ សៅ​យុទ្ធនា​                                                                   ​

    ប្រធានជាន់​ខ្ពស់​​ផ្នែក​ទំនាក់​ទំនង                                                        ​

    ០១១ ៧៥៩ ៩៦៤                                                                                               ​

    [email protected]

  • ប្រយ័ត្ន! ចាញ់​បោក​ Hackers ដាក់​មេរោគ​ចូល​ក្នុង​ Email ពាក់ព័ន្ធ​នឹង កូវីដ-19

    ប្រយ័ត្ន! ចាញ់​បោក​ Hackers ដាក់​មេរោគ​ចូល​ក្នុង​ Email ពាក់ព័ន្ធ​នឹង កូវីដ-19

    ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​របាយការណ៍​មួយថា រក​ឃើញ​មេរោគ​ចូល​ក្នុង​ Email ច្រើន​ជាង 18លាន ជា​​រៀងរាល់​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ព័ត៌មានកូវីដ-19​។

    តួលេខនេះ ត្រឹម​តែ 1សប្ដាហ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ នៅពេលដែល​ក្រុម​ Hackers មាន​បំណង​​វាយ​ប្រហារ​មក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ។

    ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ Google ក៏​បាន​ដឹង​មុនដែរ និងបានបន្ថែម​​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ និង​បាន​ប្រាប់​ឱ្យ​អ្នក​ប្រើប្រាស់ បង្កើន​ការ​ប្រុងប្រយ័ត្ន​ មុន​នឹង​ចុច​លើ link ណាមួយ សូម​មើល​ឱ្យ​បាន​ជាក់ ចៀស​វាង​ការ​ខាតបង់ណាមួយ។

    រំឭក​ផង​ដែរថា មិនមែនត្រឹម​តែ Google ប៉ុណ្ណោះទេ តែនៅ​មានក្រុមហ៊ុន​ធំៗ​ជាច្រើនទៀត ហើយក្នុងនោះក៏មានអង្គការ WHO មួយដែរ ដែលបានរងគ្រោះនៅក្នុងអំឡុងពេលវិបត្តិ កូវីដ-19 នេះ៕

  • Real Madrid បញ្ចេញគោលការណ៍កាត់ប្រាក់ឈ្នួលកីឡាករដូចក្លិបផ្សេងៗ

    Real Madrid បញ្ចេញគោលការណ៍កាត់ប្រាក់ឈ្នួលកីឡាករដូចក្លិបផ្សេងៗ

    កាលពីថ្ងៃទី16 ខែមេសា ម្សិលមិញនេះ ក្លិបបាល់ទាត់ Real Madrid បានប្រកាសថា ខ្លួននឹងកាត់ប្រាក់ខែបុគ្គលិក និងកីឡាករទាំងអស់របស់ក្លិបចំនួនពី10 ទៅ 20ភាគរយ ដោយសារតែវិបត្តិកូវីដ-19។

    ការកាត់បន្ថយនេះ ត្រូវបានក្លិបបញ្ជាក់ថា ធ្វើឡើងទៅតាមការព្រមព្រៀងគ្នារវាងភាគីកីឡាករ ឬបុគ្គលិក នឹងក្លិប ដើម្បីបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ក្លិប ហើយចំពោះកីឡាករដែលមានថ្លៃឈ្នួលតិច ក្លិបនឹងកាត់ត្រឹមតែ 10%ប៉ុណ្ណោះ និង 20% គឺចំពោះតែកីឡាករដែលមានថ្លៃឈ្នួលខ្ពស់ តែ2 ទៅ 3នាក់តែប៉ុណ្ណោះ៕

    គួរបញ្ជាក់ដែរថា កាលពីប្រមាណជា 2សប្តាហ៍មុន ក្លិបបាល់ទាត់អ្នកមាន របស់អេស្ប៉ាញ Real Madrid ទើបតែប្រកាសថា ក្លិបមានលទ្ធភាពគ្រប់គ្រាន់ពេញលេញក្នុងការបើកប្រាក់ឈ្នួលកីឡាករឱ្យបានគ្រប់ចំនួន ទោះបីជាមានវិបត្តិកូវីដ-19 ក៏ដោយ៕

  • ក្លិបមួយនៅ Bundesliga បែកគំនិតធ្វើរឿងមួយ ក្រោយមិនឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួត

    ក្លិបមួយនៅ Bundesliga បែកគំនិតធ្វើរឿងមួយ ក្រោយមិនឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួត

    ក្របខ័ណ្ឌលីកកំពូលអាល្លីម៉ង់ Bundesliga បានប្រកាសអំពីការចាប់ផ្តើមប្រកួតបាល់ទាត់វិញហើយ កាលពីម្សិលមិញនេះ ក្នុងលក្ខខណ្ឌមិនមានទស្សនិកជនចូលរួមទស្សនាការប្រកួតឡើយ ដោយសារតែស្ថានភាពកូវីដ-19 នៅក្នុងប្រទេសមួយនេះ បានថមថយកម្លាំងបន្តិច ក្រោយពេលវាយលុកយ៉ាងខ្លាំងអស់រយៈពេលជិត 2ខែកន្លងមក។

    ក្នុងនោះដែរក្លិប Borussia Monchengladbach ដែលកំពុងតែឈរលើលំដាប់លេខ4 បណ្តោះអាសន្នប្រចាំលីកមួយនេះ បានរកឃើញគំនិតថ្មីមួយដែលធ្វើឱ្យការប្រកួតមានលក្ខណៈដូចធម្មតា និងមានអ្នកគាំទ្រនៅកីឡដ្ឋាន។

    គំនិតនោះគឺជាការព្រីនរូបភាពអ្នកគាំទ្រពិតប្រាកដរបស់ក្លិបបាល់ទាត់មួយនេះ មកដាក់នៅលើកៅអីអង្គុយនៅក្នុងកីឡដ្ឋានរបស់ខ្លួន ដែលមើលទៅហាក់ដូចជាមានហ្វ៊ែនពិតៗ មកអង្គុយទស្សនាការប្រកួតមែនទែនអ៊ីចឹង៕

  • ក្រុមហ៊ុនធានារ៉ាប់រង Forte នៅបន្តការងារ រួមចំណែកក្នុងសង្គមកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-19

    ក្រុមហ៊ុនធានារ៉ាប់រង Forte នៅបន្តការងារ រួមចំណែកក្នុងសង្គមកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-19

    ជំងឺរាតត្បាតកូវីដ-19 កំពុងបង្កនូវភាពមិនប្រាកដប្រជា ការរំខាន និងការព្រួយបារម្ភនៅកម្ពុជា និងជុំវិញពិភពលោក។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វ័រតេ (Forte) កំពុងតែព្យាយាមដោះស្រាយ​ទៅតាមស្ថានភាពដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនេះ។

    ជាមួយគ្នានេះ សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិក គឺជាអាទិភាពរបស់ក្រុមហ៊ុន ដោយយើងបាន​និងកំពុង​តាមដានការវិវឌ្ឍ និងកំណត់យកវិធីសាស្រ្តល្អបំផុត ដើម្បីឆ្លើយតបនឹងបញ្ហាដែលបង្កដោយ វីរុសកូវីដ-19 តែយើងនៅតែបន្តប្រតិបត្តិការជាធម្មតា ស្របពេលនេះ យើងក៏បានបន្ថែមការយកចិត្តទុក​ដាក់​ចំពោះសុខុមាលភាពរបស់បុគ្គលិកផងដែរ។

    តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន Forte ជាក្រុមហ៊ុនធានារ៉ាប់រងដែលរឹងមាំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់តិចតួចជាមួយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

    លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនForte បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនForteសូមចូលរួមជាកម្លាំងមួយផ្នែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលវីរុសកូវីដ-19 ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។

    លោកអគ្គនាយក បានបន្តថា ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាលហើយ ក្រុមហ៊ុនហ្វ័រតេ ក៏បានដាក់ចេញជាវិធានការបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-19 ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានការផ្នែកអនាម័យល្អ និងសុវត្ថិភាព។

    លោក ចំរើនឬទ្ធិ បានបញ្ជាក់ថា៖«នៅក្នុងវិធានការដែលក្រុមហ៊ុនយើងបានប្រតិបត្តិ ក្នុងការការពារបុគ្គលិក និងអតិថិជនរបស់យើង ដោយបានផ្តល់ជូននូវ​​​​បរិស្ថានធ្វើការ ប្រកបដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវវីរុសនេះ​។ វិធានការទាំងនោះរួមមានដូចជា៖ ការ​ស្ទង់​​​សីតុណ្ហភាពបុគ្គលិក 2ដងក្នុង 1ថ្ងៃ និងការស្ទង់សីតុណ្ហភាពអតិថិជន ដែលអញ្ជើញមកការិយាល័យ ឬសាខារបស់ Forte ផ្តល់ជូនទឹកអាល់កុលលាងដៃ​ដល់បុគ្គលិក និងអតិថិជន»។

    លោក បានឱ្យដឹងថា យើងក៏បានធ្វើការសម្អាតដៃទ្វារ រៀង​រាល់​ 2​ម៉ោងម្តង បាញ់ទឹកកម្ចាត់មេរោគគ្រប់តុធ្វើការ និងបន្ទប់ប្រជុំ សម្អាត និងកម្ចាត់មេរោគទ្រង់ទ្រាយធំ នៅគ្រប់ការិយាល័យ និងសាខា រៀងរាល់ 2សប្តាហ៍ម្តង និងមានវេជ្ជបណ្ឌិតប្រចាំការនៅការិយាល័យ ដើម្បីពិនិត្យ​អ្នកដែលមាន​រោគសញ្ញាណាមួយ យើងត្រៀមរួចរាល់ក្នុងការផ្តល់សេវាកម្មជូនលោកអ្នក ក្នុងនាមជាជម្រើសដៃ​គូ ផ្តល់ការធានារ៉ាប់រងដល់លោកអ្នក Forteត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រលោកអ្នកក្នុងអំឡុងពេលប្រឈមនេះ»។

    លោក ចំរើនឬទ្ធិ បានបញ្ជាក់ដែរថា៖ «លើសពីនេះ ក្រុមហ៊ុនForte ក៏បានលើកទឹកចិត្តឱ្យបុគ្គ​លិក ឈប់សម្រាកឆ្លាស់វេនគ្នា ពេលចូលមកធ្វើការត្រូវពាក់ម៉ាស់  ពេលអង្គុយធ្វើការ ត្រូវមានគម្លាតពីគ្នា លាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលលាងដៃ ដើម្បីបង្ការការឆ្លងនៅការិយា​ល័យ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ»។

    សូមបញ្ជាក់ថា ក្រុមហ៊ុនForte ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ-19 តាមខិត្ត​​ប័ណ្ណ និងចែកបណ្ណ​ផ្សាយ តាមទំព័រហ្វេសប៊ុកហ្វ័រតេ  ក្នុងការការពារការឆ្លងជំងឺកូវីដ-19 ផ្សេងទៀតជូនដល់បុគ្គលិក និងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹង និងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។

    បើទោះជាស្ថិតក្នុងស្ថានភាព ធុរកិច្ចមានសភាពមិនប្រក្រតីក៏ដសោយ ក៏ប្រតិបត្តិការធុរកិច្ច របស់ក្រុមហ៊ុនForte នៅតែបន្តដំណើរការ​ ទោះបីជាក្នុងពេលចូលឆ្នាំខ្មែរ 3ថ្ងែក្ដី ក៏ក្រុមហ៊ុនForte នៅគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល គ្រប់ការិយាល័យ និងសាខារបស់ហ្វ័រតេ នៅតែបើកទ្វារដូចធម្មតា។

    បើទោះជាយើងមិនទាន់ដឹងថា ស្ថានភាព​ជំងឺរាតត្បាតជាសកលនេះ នឹងបញ្ចប់នៅពេលណាក៏ដោយ តែយើងបានដឹងច្បាស់ថា យើងទាំងអស់គ្នានឹងប្រឈមនឹងការលំបាកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែបន្ទាប់ពីនេះ។ យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនេះ ។ យើងនៅទីនេះដើម្បប្រយុទ្ធ​​ប្រឆាំងនឹងបញ្ហានេះជាមួយលោកអ្នកក្នុងនាមជាដៃគូធានារ៉ាប់រងដ៏ល្អ។

    លោក យក់ ចំរើនឬទ្ធិ ​អគ្គនាយក ហ្វ័រតេ បានមានប្រសាសន៍ថា៖ «​ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ថ្នាក់​គ្រប់គ្រង ​និង​បុគ្គលិក​​ទាំងអស់​របស់​ក្រុមហ៊ុនធានារ៉ាប់រងហ្វ័រតេ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯក​ឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​គ្រប់ៗ​គ្នា​។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ-19 សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុមគ្រួសារ​ និង​រក្សាបាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់គ្នា​!»​៕

  • ហាងបេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

    ហាងបេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

    កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក​​ ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និងរង្វាន់ធំរថយន្ត Ford EcoSport 2020 ចំនួន 1 គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប 5 ម៉ឺនដុល្លារ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត ​Ford Ecosport 2020 មួយគ្រឿងថ្មីស្រឡាង ហើយកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី 1 ខែមេសានេះតទៅ។​

    គួរបញ្ជាក់ផងដែរថា ​ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2014មកម៉្លេះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។ បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។

    បេប៊ីអោតឡេតជ្រើសរើស Ford Ecosport 2020 ជារង្វាន់ធំសម្រាប់ឆ្នាំនេះគឺដើម្បីលើកទឹកចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះ ទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និងភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។  ថ្វិត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។ ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត​ Ford Ecosport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេតផងដែរ។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញ​ទៅកាន់ហាងប៊ីអោតឡេត សាខាវិមានឯករាជ្យ៕

  • កម្មវិធី​កំពុង​ល្បី Zoom ត្រូវ​គេ​លួច​យក​លេខ​សម្ងាត់ និង​អ៊ីមែលអ្នក​ប្រើ​ ទៅដាក់​លក់​​

    កម្មវិធី​កំពុង​ល្បី Zoom ត្រូវ​គេ​លួច​យក​លេខ​សម្ងាត់ និង​អ៊ីមែលអ្នក​ប្រើ​ ទៅដាក់​លក់​​

    Zoom បាន​ក្លាយ​ជា​កម្មវិធី​ល្បីភ្លាម​មួយ​រំពេច នៅពេល​​ផ្ទុះ​ឡើង ​ស្រប​គ្នានឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19 ដែល​តម្រូវ​ឱ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ដោយ​ឡែក​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​នេះ។ ពេល​នេះ​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ឡើង​ដល់​ជាង 200លាន​នាក់ ​ដែល​មុន​ការ​ផ្ទុះ​ជំងឺ​មាន​ត្រឹម 10លាន​នាក់​ប៉ុណ្ណោះ។

    យ៉ាងណា ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​ថា មាន​ប្រមាណ 53ម៉ឺនaccounts​ ត្រូវ​បាន​ Hacker ​លួច​បាន​លេខ​សម្ងាត់ និង​អ៊ីមEល ហើយ​យក​ទៅ​ដាក់​លក់​នៅ​លើ​វេបសាយ​របស់​ក្រុម​ពួក Hacker ។

    (File) ទិន្នន័យ​មួយ​សំណុំ ​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​​ខ្មៅ​ងងឹត​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមហ៊ុន​សុវត្ថិភាព​ Cyble ដោយ​ប្រើ​ប្រាស់​ព័ត៌មាន​​​ទាំង​នេះ។ អ្នក​ដទៃ​​ចូល​ទៅ​កាន់​បន្ទប់​ប្រជុំ​ផ្ទាល់​ខ្លួន​របស់​គណនី​​ណា​មួយ​ ក្នុង​កម្មវិធី​ Zoom និង​ដំណើរ​ការ​ការ​ប្រជុំ​នោះ ពួក​គេ​(ពួក Hacker )អាច​អញ្ជើញ​អ្នក​ដទៃ​ឱ្យ​ចូល​រួមបាន ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​ម្ចាស់​គណនី។

    Hacker អាច​ប្រើ​ប្រាស់​​ឧបករណ៍​ឈ្មោះ​ថា​ OpenBullet ដែល​អាច​យក​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ​ដែល​គេ​លួច​បាន ទៅ​សាក​ល្បង​ Log-In ចូល​វេបសាយ​ផ្សេង។ ពេល​នោះ​វា​អាច​បើក​ដៃ​ឱ្យ Hacker អាច​​បង្កប់​មេរោគ​តាម​រយៈ​ការ​អញ្ជើញ​​សម្រាប់​អំពើ​ទុច្ចរិត​នានា។

    ឧបករណ៍​នេះ ​គឺ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ឈ្មោះ​គណនី និង​លេខ​សម្ងាត់​ដូច​គ្នា​សម្រាប់​ប្រព័ន្ធ​ផ្សេងៗ​គ្នា។ មក​ទល់​ពេល​នេះ​ដែរ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន Zoom នៅ​ឡើយ​ទេ៕

  • OnePlus ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី 2ម៉ូដែល ​រាង​ក៏​ស្អាត​ កម្លាំង​ក៏​ខ្លាំង!​

    OnePlus ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ថ្មី 2ម៉ូដែល ​រាង​ក៏​ស្អាត​ កម្លាំង​ក៏​ខ្លាំង!​

    ក្រុមហ៊ុន OnePlus បាន​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ចំនួន 2ម៉ូដែល កាល​ពី​យប់​មិញ ​គឺ OnePlus 8 និង OnePlus 8 Pro ដែល​មាន​រូប​រាង​និង​លក្ខណសម្បត្តិ​ដូច​ខាងក្រោម​នេះ៖

    **លក្ខណសម្បត្តិ​លើ OnePlus 8**

    -មាន​បំពាក់​អេក្រង់​ទំហំ 6.5អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p+ និង​មាន Refresh Rate 90Hz ហើយ​វា​ទ្រាំទ្រ​នូវ HDR10+ ដែល​អាច​បង្ហាញ​រូបភាព​មាន​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដូច​ 8 Pro ដែរ​។

    -កាមេរ៉ា​មេ​មាន​ទំហំ 48MP, កាមេរ៉ា​ Ultra-Wide មាន​ទំហំ 16MP និង​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ប្រភេទ Macro ទំហំ 2MP។ (លើ​ម៉ូដែល​នេះ​មិន​មាន​កាមេរ៉ា Telephoto ទេ ដោយ​​កាមេរ៉ា​មេ មាន​ទំហំ 48MP អាច​ធ្វើ​ Zoom ចូល​បាន​ 2​ដង​ តាម​រយៈ​ការ​ Crop រូបភាព។)

    -ថ្ម​មាន​ទំហំ 4300 mAh គាំទ្រ​ការ​សាក​ថ្មបែប​ Warp Charge 30T ដែល​ចំណាយ​ពេល​ត្រឹម 22នាទី សាក​បាន​ 50% តែ​ម៉ូដែល​នេះ​ គឺ​មិន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​​ទេ។

    -ប្រើ​បន្ទះ​ឈីប Snapdragon 865 ដែល​ទ្រាំទ្រ​សេវា 5G

    -​ប្រើ​ RAM ប្រភេទ LPDDR4X ដែល​ដំណើរ​ការ​យឺត​ជាង OnePlus 8 Pro បន្តិច​បន្តួច។

    -តម្លៃ OnePlus 8 ​គឺ 699ដុល្លារ ជម្រើស RAM ទំហំ 8GB ជា​មួយមេម៉ូរី 128GB និង 799ដុល្លារ RAM ទំហំ 12GB ជា​មួយ​មេម៉ូរី 256GB ហើយ​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ នៅ​ថ្ងៃ​ទី24 ខែ​មេសា ជា​មួយ​នឹង OnePlus 8 Pro​ ដោយនឹង​មានលក់​នៅ​សហរដ្ឋអាមេរិកមុនគេ​។

     

    **លក្ខណ​សម្បត្តិ​របស់ OnePlus 8 Pro**

    ​-មាន​បំពាក់​អេក្រង់​ Fluid AMOLED ​ដែល​មាន​ទំហំ 6.7អ៊ីញ និង​មាន​ Refresh Rate 120Hz ហើយ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QHD+ នៅ​ល្បឿន​ 120Hz ទៀត​ផង។

    -បន្ទះ​អេក្រង់​​គឺ​ជា​ប្រភេទ 10-bit និង​ទ្រាំទ្រ​ការ​បង្ហាញ​កម្រិត HDR10+ លើ​អេក្រង់​នេះ​មាន​ចោះ​រន្ធ​តូច​មួយ​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ 16MP។

    OnePlus 8 Pro មាន​បន្ថែម​មុខងារ​2 ​ដែល​នេះជា​លើក​ដំបូង​សម្រាប់​​ត្រកូល OnePlus ដែល​ទី​1 ​គឺ​សមត្ថភាព​ការពារ​ទឹក និង​ធូលី​កម្រិត IP68។ ទី​2 ​គឺ​​ការ​គាំទ្រ​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ ដែល​មាន​ល្បឿនលឿន​ដល់ 30វ៉ាត់(W/h) វា​អាច​សាក​ថ្ម​​ទំហំ 4510mAh របស់​វា​បាន​ដល់ 50% ក្នុង​ពេលតែ​ 30នាទី​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ​វា​គាំទ្រ​នូវ​ Reverse Wireless Charge សម្រាប់​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​​បាន​ផង​ដែរ។

    -​​ការ​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​វិញ​ គឺ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​ 30W Warp Charge 30T ដែល​អាច​សាក​ពី 0 ដល់ 50% ក្នុង​ពេល​ 23នាទី។

    -កាមេរ៉ា​ខាង​ក្រោយ​មាន​ 4គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 48MP, កាមេរ៉ា Ultra-Wide ទំហំ 48MP, កាមេរ៉ា Telephoto ទំហំ 8MP អាច​ Zoom Optical បាន 3x និង​ចុង​ក្រោយ​ជា​​កាមេរ៉ា​ Color Filter ទំហំ 5MP។ ប្រព័ន្ធ​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​កម្រិត 4K/60fps និង​មាន​មុខងារ​ដូច​ជា Night Mode, Portrait Mode និង Audio Zoom ជា​ដើម។

    -វាដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865, គាំទ្រ​​សេវា​ 5G ​ហើយ​​ភ្ជាប់​មក​ជា​មួយ RAM ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យប្រភេទ UFS 3.0។

    -តម្លៃ OnePlus 8 Pro គឺ 899ដុល្លារសម្រាប់ RAM 8GB និង​មេម៉ូរី 128GB។ បន្ថែមពីលើ 100ដុល្លារ​ទៀត នឹង​ទទួល​បាន RAM ទំហំ 12GB និង​​មេម៉ូរី 256GB និងមានលក់​នៅ​សហរដ្ឋអាមេរិក​មុនគេដូចគ្នា៕