Author: ធឿន មករា

  • គន្លឹះ4 សំខាន់ៗពី Facebook៖ វិធីសាស្ត្រក្នុងការរក្សាសុវត្ថិភាព ពេលធ្វើការពីផ្ទះ

    គន្លឹះ4 សំខាន់ៗពី Facebook៖ វិធីសាស្ត្រក្នុងការរក្សាសុវត្ថិភាព ពេលធ្វើការពីផ្ទះ

    ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០៖ ស្រប​ពេល​ដែល​មនុស្ស​​កាន់​​តែ​ច្រើននាក់តម្រូវ​ឲ្យ​បំពេញ​ការ​​ងារ​ពី​ផ្ទះ​របស់​ខ្លួន និង​​ប្រើប្រាស់​​កម្ម​វិធី​សូហ្វ​វ៉ែរ ក៏ដូច​​ជា​បណ្តាញ​សង្គម​ផ្សេង​ៗ​គ្នា​ជាច្រើន ដើម្បី​​ធ្វើ​​ការងារ​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​ខ្លួន​របស់​អ្នក​កុំ​ឲ្យរង​នូវ​ការ​​ឆបោក និង​ការ​​បោក​ប្រាស់​ផ្សេង​ៗលើប្រព័ន្ធអ៊ីនធើណិត ដែល​ទាក់​ទងនឹង ​វីរុស​កូវីដ១៩​។

    ដើម្បី​ជួយ​ឲ្យ​អ្នក​​ប្រើប្រាស់​ទាំងអស់ ​​រក្សា​បាន​នូវ​សុវត្ថិ​ភាព​ជានិច្ច ក្នុង​ពេល​បំពេញ​ការ​ងារ​​ពី​ផ្ទះ​របស់​ខ្លួន ឬ​ក៏​រក្សា ​ទំនាក់​ទំនង​ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួ​សារ ក្រុមហ៊ុន Facebook នឹង​ចែក​រំលែកនូវគន្លឹះ​សំខាន់​ៗ​ចំនួន​​៤ ដើម្បី​ធ្វើ​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់​​អន​ឡាញ​ប្រកប​ដោយ​សុវត្ថិភាព​។

    1)   ការការពារលេខសម្ងាត់របស់អ្នក

    លោក​​អ្នក​ត្រូវ​ប្រើប្រាស់​លេខ​សម្ងាត់ខុសៗ​​គ្នា សម្រាប់គណនី​អន​ឡាញ​​នីមួយ​ៗ​របស់​លោក​អ្នក​។ ​លេខ​សម្ងាត់​គណនី Facebook របស់អ្នក គឺត្រូវតែខុសគ្នាពីលេខសម្ងាត់គណនីផ្សេងទៀត​។ លេខ​សម្ងាត់​របស់​លោក​អ្នក គួរ​តែមានលក្ខណៈពិបាក​ទាយ និង​ស្មុគ​ស្មាញ ហេតុនេះ សូម​កុំ​ប្រើ​ប្រាស់​ឈ្មោះ​របស់​អ្នក​ក្នុង​លេខ​សម្ងាត់ ឬ​ក៏​ពាក្យដែលគេស្គាល់ច្រើន ជា​ដើម​​។

    លោក​អ្នក​មិន​ត្រូវ​​ប្រាប់​ ឬ​ចែក​រំលែក​ព័ត៌​មា​ន​ពី​​ការ​ចូលក្នុង (login) ​គណនី​របស់​លោក​​អ្នក ជាមួយនឹង នរណាម្នាក់​នោះ​ឡើយ​។

    ដើម្បី​​​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សុវត្ថិ​ភាព​លេខ​សម្ងាត់ និង​របៀប​បង្កើត​លេខ​សម្ងាត់​​ដ៏​​មាន​សុវត្ថិភាព​បំផុត ក្រុមហ៊ុន Facebook បាន​បង្កើត​កម្ម​វិធី​មួយ​ដែលហៅ​ថា «Privacy Checkup Tool» (ឧប​ករណ៍​ត្រួត​ពិនិត្យ ព័ត៌​មាន​ឯក​ជន)​។

    2)  បើកមុខងារប្រាប់ដំណឹង​​ក្នុងពេលចូលក្នុងគណនី login alerts

    វិធី​​សាស្ត្រ​មួយ​ទៀតដើម្បី​​ធ្វើ​ឲ្យ​គណនី​ Facebook កាន់​តែ​មានសុវត្ថិ​ភាព​ខ្ពស់នោះ គឺ​ការ​បើក​មុខងារប្រាប់​ដំណឹង​ ក្នុង​ពេល​ដែល​មាន​អ្នកដ៏ទៃព្យា​យាម​ចូល​ក្នុង​គណនីរបស់អ្នកដោយប្រើប្រាស់ ​ឧបករណ៍​​ ឬ ​browser ចំឡែកដែលអ្នក​មិនធ្លាប់ប្រើ​។

    យើង​អាច​កំណត់​​មុខងារ​ប្រាប់​ដំ​ណឹង​​ទាំង​នេះបាន នៅ​ក្នុង Privacy Checkup tool ដែលមាន​រៀប​រាប់​ខាង​លើ​​​​។

    ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អាសយ​ដ្ឋាន​អ៊ី​ម៉ែល និង​លេខ​ទូរ​ស័ព្ទ អាច​ជួយ​ធានាបាន​ថា ម្ចាស់​គណនី ​នៅ​តែ​អាច​ចូល ​ក្នុង​​គណនី​របស់​ខ្លួន​បាន ទោះជាគាត់ ភ្លេច​លេខ​សម្ងាត់​​ក៏ដោយ​។

    3)   ពិនិត្យមើលសកម្មភាពប្រើប្រាស់គណនី​​​របស់អ្នក

    ការ​ត្រួ​តពិនិត្យ​មើល​ទី​តាំង និង​ពេល​វេលា ដែលលោក​អ្នក​បាន​ចូល​ក្នុង​​គណនី Facebook និង Instagram ​និង​​ប្រវត្តិចំនួនម៉ោងដែលគណនីនោះបានអនឡាញតាម​ឧបករណ៍​ដែលមិន​ធ្លាប់​បាន​ប្រើ​ប្រាស់ពីមុន​ គឺ​សំខាន់​ដូចគ្នា ហើយ​លោក​អ្នក​អាច​ធ្វើការ​ត្រួត​ពិនិត្យ​ចំណុចនេះបាន​តាម​រយៈ​ប្រអប់ Security Settings (ការ​កំណត់​សុវត្ថិភាព)​។

    អ្នក​ប្រើប្រាស់​ Instagram គួរ​តែ​ពិចារណា​ទៅលើ​ការ​បន្ថែមប្រព័ន្ធ​​សុវត្ថិ​ភាព​មួយ​កម្រិត​ទៀត​លើ​គណនី​របស់​ខ្លួន តាម​រយៈ​ការ​ប្រើប្រាស់​មុខងារ​​បញ្ជាក់​លេខ​សម្ងាត់​២លើក ឬ two-factor authentication ដែល​ជា​កូដ ​សុវត្ថិភាព​បន្ថែម​មួយ នៅពេល​ដែល​លោក​អ្នក​ព្យា​យាម​ចូលក្នុង​គណនី​​តាម​ឧប​ករណ៍​ថ្មី​ ដែលមិនធ្លាប់ប្រើ​។

    4)   ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើសារបោកប្រាស់ និងការឆបោកផ្សេង

    ក្រុម​ឆបោក​តាម​អន​ឡាញ អាច​នឹង​ព្យា​យាម​បោកបញ្ឆោតលោកអ្នកតាមរយៈការបង្ហោះព័ត៌​មាន​អំពី ​វីរុស​កុរ៉ូ​ណា ឬ​​សារបំភិតបំភ័យ​ផ្សេង​ៗ​អំពី​ការ​រាត​ត្បាត​ជាសកលនេះ ហេតុនេះ វា​ពិត​ជា​សំខាន់​ណាស់​​ ដែល​លោក​អ្នក ​មិន​ត្រូវ​​ចុច​ទៅលើ​លីង ឬ​ដំណរ​ភ្ជាប់គេហទំព័រ​ដែល​គួរ​ឲ្យ​សង្ស័យនោះទេ និង​​ត្រូវ​តែ​រាយ​ការណ៍ ​ពី​សារ​ដ៏​​គួរ​​ឲ្យ​សង្ស័យ​​ ទាំងឡាយ ដែលព្យា​យាម​សួរ​រក​ព័ត៌​មាន​ផ្ទាល់​ខ្លួនរបស់​អ្នក​​។

    យ៉ាង​ណា​មិញ លោកអ្នកអាចបញ្ជាក់បានយ៉ាងងាយស្រួលថា អ៊ី​ម៉ែល និង​សារ​ផ្សេង​ៗ គឺ​ត្រូវបាន​ផ្ញើរ​ចេញ​ ដោយ​ផ្ទាល់​ពី Facebook ដោយ​គ្រាន់​តែ​ពិនិត្យមើល​ថា សារ និង​អ៊ីម៉ែល​ទាំង​អស់​នោះ ត្រូវ​បាន​ផ្ញើរ​ចេញ​ពី​គេហ​ទំ​ព័រ facebookmail.com ឬ​យ៉ាង​ណា និងតាម​រយៈ​ការ​ត្រួត​ពិនិត្យ​អ៊ី​ម៉ែល​ថ្មី​ៗ នៅ​ក្នុង​ប្រអប់ Security and Login Settings (សុវត្ថិ​ភាព និង​ការ​កំណត់ការ​ចូល​គណនី)​​។ ​បណ្តាញ​សង្គម Instagram ក៏ប្រើវិធី​សាស្ត្រ​ដូចគ្នា​នេះដែរ ដើម្បីពិនិត្យមើលចំណុច​ទាំង​នោះ។ សូម​ចាំ​ថា Facebook នឹង​មិន​ស្នើ​សុំ ឬ​សួរ​រក​​លេខ​សម្ងាត់​របស់​លោក​អ្នកតាមរយៈ​អ៊ីម៉ែល​ឡើយ​។

    ដើម្បី​ជៀស​ឲ្យ​ផុត​ពីការ​ឆបោក​ផ្សេង​ៗ អ្នកត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​​អ្នក​ដែល​ស្នើ​សុំ​ប្រាក់ពី​​អ្នក ទាំង​​ដែលលោកអ្នក​មិន​ស្គាល់​គេនោះសោះ ឬសំណើពីនរណាម្នាក់ដែលអះអាងថា​គេជា​មិត្ត​ភក្ដិ ឬជា​សាច់ញាតិ​របស់​អ្នក ដែលកំពុងស្ថិតក្នុងសភាពគ្រោះ​ថ្នាក់​ណាមួយ​។

    ទាំង​នេះ គឺ​ជា​​វិធីសាស្ត្រសំខាន់ៗ​មួយ​ចំនួន​ដែលលោកអ្នក​អាច​យក​ទៅ​អនុ​វត្ត​បាន ដើម្បី​​ធា​នា​ឲ្យ​បាន​ថា ការ​ធ្វើ​ការ​ងារ​ពី​ផ្ទះ និង​ការ​រក្សា​ទំនាក់ទំនង​​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​តាមអន​ឡាញ នៅ​តែ​មាន​សុវត្ថិភាព និង​​ផ្តល់នូវ​លទ្ធ​ផល​ជា​វិជ្ជមាន ​ជានិច្ច​។ សម្រាប់​ព័ត៌​មាន​ថ្មី​ៗអំពី​​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូ​ណា សូម​តាមដាន​​​ក្នុង «មជ្ឈមណ្ឌល​ព័ត៌​មាន ​កូវីដ-១៩» របស់ Facebook ដែល​មានបង្ហាញជូន​នៅលើ​ទំព័រ​ដើម​លើ​គណនី Facebook របស់​លោក​អ្នក​៕

  • ហេតុអ្វីប្រេងធ្លាក់ថ្លៃ តែអគ្គិសនីមិនទាន់ធ្លាក់?

    ហេតុអ្វីប្រេងធ្លាក់ថ្លៃ តែអគ្គិសនីមិនទាន់ធ្លាក់?

    នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនបានចោទសួរថា តើហេតុអ្វីទើបតម្លៃអគ្គិសនីដែលផ្គត់ផ្គង់នៅទូទាំងប្រទេសនៅតែមានតម្លៃដដែល ស្របពេលដែលតម្លៃប្រេងលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុក។

    ឆ្លើយតបជាមួយនឹងបញ្ហានេះ ឯកឧត្តម វ៉ិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានលើកឡើងថាមូលហេតុដែលតម្លៃអគ្គិសនីកម្ពុជាមិនប្រែប្រួលតម្លៃនៅពេលតម្លៃប្រេងធ្លាក់ចុះ គឺដោយសារតែការចូលរួមរបស់ប្រេងនៅក្នុងការផលិតអគ្គិសនីនៅកម្ពុជាមានចំនួនប្រមាណត្រឹមតែ 5% ប៉ុណ្ណោះក្នុងចំណោមប្រភពសំខាន់ៗទាំងអស់។

    ក្រៅពីនោះប្រភពដែលកម្ពុជាបានចំណាយយកមកផលិតជាអគ្គិសនីគឺបានមកពីវារីអគ្គិសនីប្រហែល 33% ការផលិតអគ្គិសនីចេញពីធ្យូងថ្មប្រហែល 32% ខណៈ 25% ទៀតត្រូវចំណាយទិញអគ្គិសនីពីប្រទេសជិតខាង និងចំនួន 2% បានមកពីថាមពលអគ្គិសនីដែលកើតឡើងវិញដូចជាការប្រើប្រាស់ផ្ទាំងសូឡា រួមទាំងប្រភពមួយចំនួនផ្សេងទៀត។

    ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយើងប្រើប្រាស់អគ្គិសនីដែលផលិតចេញពីប្រេងនាពេលបច្ចុប្បន្ននេះ គឺតម្លៃអាចលើសពី 2,000រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មិនមែន 730រៀលសម្រាប់អ្នកប្រើប្រាស់លើសពី 200គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឬតម្លៃ 610រៀលសម្រាប់អ្នកប្រើប្រាស់ក្រោមនេះនោះទេ។

    ឯកឧត្តមបង្ហាញផងដែរថា នៅកម្ពុជាបច្ចុប្បន្ននេះមានការប្រើប្រាស់បណ្តាញជាតិប្រមាណ 90% នៅទូទាំងប្រទេស ហើយនៅសល់ជាង 1,000ភូមិទៀតដែលមិនទាន់មានការផ្គត់ផ្គង់អគ្គិសនីបណ្តាញជាតិ។

    សម្រាប់តំបន់ដែលមិនទាន់មានការផ្គង់ផ្គង់បណ្តាញជាតិខ្លះ ពួកគាត់ប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយថាមពលប្រេង ហេតុនេះហើយទើបយតម្លៃអគ្គិសនីដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃនេះគឺ នៅមានតម្លៃខ្ពស់ជាង 2,000រៀលក្នុងមួយគីឡូម៉ែត្រម៉ោង៕

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី16 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2020
  • ការនាំចេញកៅស៊ូ ក្នុងខែមីនា ធ្លាក់ចុះ តែសរុប 1ត្រីមាសទី1 កើនឡើង 10%

    ការនាំចេញកៅស៊ូ ក្នុងខែមីនា ធ្លាក់ចុះ តែសរុប 1ត្រីមាសទី1 កើនឡើង 10%

    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំ ចេញជ័រកៅស៊ូរបស់កម្ពុជាបានកើនឡើង 10% នៅក្នុងត្រីមាសទី1 នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹង រយៈ ពេលដូចគ្នាកាលពីឆ្នាំមុន(2019) ប៉ុន្តែតម្លៃទំនិញបានធ្លាក់ចុះបន្តិច។

    របាយការណ៍ បានបង្ហាញតួលេខ ចាប់ពីខែមករា ដល់ខែមីនា ប្រទេសកម្ពុជាបាននាំចេញ កៅស៊ូចំនួន 53,057តោនកើនឡើង 10% ដោយតម្លៃជាមធ្យម 1,397ដុល្លារក្នុង 1តោន ដែល តំណាងឱ្យការធ្លាក់ចុះ 1.2%។ ជារួមសម្រាប់រយៈពេលនេះវិស័យជ័រកៅស៊ូ បាននាំមកនូវប្រាក់ ចំណូលប្រមាណ 74លានដុល្លារ ។

    របាយការណ៍បានបញ្ជាក់ដែរថា បើទោះបីជាមានការធ្លាក់ចុះ​ 15% នៃបរិមាណនាំចេញក្នុងខែមីនា បើប្រៀបធៀបនឹងខែកុម្ភៈ ពី 12,913 ដល់ 11,751តោន ដែលជាលទ្ធផលនៃការ​រំខានដល់ ពាណិជ្ជកម្មដែលបណ្តាលមកពីការរឹតត្បិតនៃសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឆ្លើយតបទៅនឹងការរាលដាលវីរុសកូវីដ-19។

    លោកឧកញ៉ា លឹម ហេង អនុប្រធានក្រុមហ៊ុន អានម៉ាឌី ដែលជាម្ចាស់ចម្ការកៅស៊ូ និងនាំចេញ​ផលិតផលបានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការនាំចេញកាលពីខែមីនា ភាគច្រើន គឺកាត់បន្ថយការបញ្ជាទិញពីអ្នកនាំចូលធំបំផុតរបស់ពួកគេ។

    ប្រទេសចិនដែលយើងមើលឃើញថា ជាទីផ្សារកៅស៊ូដ៏ធំបំផុតរបស់យើង បានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើពាណិជ្ជកម្មនាំចូល ដោយសារតែជំងឺរាតត្បាតកូវីដ-19។ ជាហេតុនាំឱ្យមានលទ្ធផល​នាំចេញ និងប្រាក់ចំណេញបានធ្លាក់ចុះ។

    កសិករកំពុងចាក់ជ័រកៅស៊ូចូលធុង

    ក្រៅពីប្រទេសចិន ដែលជាទីផ្សារសំខាន់នៃទំនិញ ជ័រកៅស៊ូកម្ពុជាក៏ត្រូវបាននាំចេញ​ទៅ​កាន់​ប្រទេសម៉ាឡេស៊ី វៀតណាម និងសិង្ហបុរីផងដែរ ដែលសុទ្ធសឹងជាប្រទេសមានវិបត្តិវីរុសកូវីដ-19 ជាហេតុនាំឱ្យការនាំចេញមានការរឹតត្បិត ក្នុងសកម្មភាពពាណិជ្ជកម្ម។

    សូបញ្ជាក់ថា​ ប្រទេសកម្ពុជាមានចម្ការកៅស៊ូចំនួន 405,485 ហិកតាដែលក្នុងនោះ 250,750 ហិកតា (62%) គឺជា“ ដំណាំសាច់ប្រាក់” ដែលមានអាយុគ្រប់គ្រាន់នឹងទទួលផលហើយ។

    ជាមួយគ្នានេះដែរ ថ្មីៗនេះ រដ្ឋាភិបាលក៏បានកែសម្រួលពន្ធលើការនាំចេញកៅស៊ូក្នុងគោល បំណងជួយដល់កសិករ ដើម្បីជំរុញការប្រកួតប្រជែងទំនិញនៅលើទីផ្សារ៕

  • ពិភពលោកបាត់បង់មនុស្សឆ្នើមម្នាក់ទៀតហើយ! ស្ថាបនិក Tom & Jerry និង Popeye បានទទួលមរណៈភាពនៅអាយុ 95ឆ្នាំ

    ពិភពលោកបាត់បង់មនុស្សឆ្នើមម្នាក់ទៀតហើយ! ស្ថាបនិក Tom & Jerry និង Popeye បានទទួលមរណៈភាពនៅអាយុ 95ឆ្នាំ

    ស្ថាបនិក​គំនូរជីវចលកំប្លុកកំប្លែងឆ្មារកណ្តុរ ឬ Tom & Jerry និង​ Poepeye លោក Gene Deitch បានទទួលមរណភាពហើយនៅវ័យ 95ឆ្នាំ ​នៅទីក្រុងប្រាក សាធារណរដ្ឋឆេក។

    លោក Gene Deitch គឺជា​ម្ចាស់ពានរង្វាន់អូស្កាអាមេរិកផ្នែកគំនូរជីវចល អ្នកដឹកនាំរឿងគំនូរជីវចល និងជាអ្នកផលិតខ្សែភាពយន្តគំនូរជីវចលដ៏ល្បីល្បាញលើពិភលោក។ នៅក្នុងនោះស្នាដៃរបស់លោកជាច្រើនត្រូវបានសាធារណជនចាប់អារម្មណ៍ និង​ទទួលបានការគាំទ្ររាប់ទសវត្សរហូតមកដល់បច្ចុប្បន្ននេះ។

    នៅឆ្នាំ 1960 ភាពយន្តរបស់លោកឈ្មោះថា “Munro” បានឈ្នះពានរង្វាន់​គំនូរជីវចលល្អ និងបន្តឈ្នះពានរង្វាន់ផ្ទួនគ្នានៅឆ្នាំ 1964 លើខ្សែភាពយន្តរឿង “Here’s Nudnik” និង “How to Avoid Frienship”។

    នៅក្នុងឆ្នាំ 2004 លោក Dene Deitch បានទទួលពានរង្វាន់ Winsor McCay សម្រាប់ការខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តគំនូរជីវចលក្នុងជីវិតរបស់គាត់៕

  • អាថ៍កំបាំងរបស់ញើស

    អាថ៍កំបាំងរបស់ញើស

    មិនថាដោយសារតែក្តីរំភើបញាប់ញ័រដែលបានចេញទៅដើរលេងកំសាន្តជាមួយមនុស្សដែលយើងស្រឡាញ់ ឬមកពីភាពនឿយហត់ពីការហាត់ប្រាណក្នុងក្លឹបហ្វ៊ីតនេសនោះឡើយ វាជាកិច្ចការដែលមើលទៅខុសគ្នាស្រឡះ តែក៏ធ្វើឱ្យយើងបែកញើសបានដូចគ្នាដែរ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកស្គាល់ពីដំណក់ទឹកប្រៃៗដែលជ្រាបចេញមកពីរាងកាយយើងនោះគឺជាអ្វី និងចេញមកពីណា?

    – ប្រភពរបស់ញើស

    ធ្លាប់សង្កេតមើលទេថា ភាពក្តៅហប់ និងញើសច្រើនតែមកដំណាលគ្នា មិនថាតែជាពេលវេលាដែលធាតុអាកាសក្តៅហប់ ខណៈពេលដែលយើងកំពុងប្រើកម្លាំងសាច់ដុំយ៉ាងខ្លាំងក្លា ឬរំភើបញាប់ញ័ររហូតសរសៃប្រសាទត្រូវបានជំរុញខ្លាំងៗរហូតញើសជ្រាបចេញនោះទេ ការពិតទៅ គឺជាដំណោះស្រាយដែលធម្មជាតិសាងឡើងមកជួយ ដើម្បីសម្រាលភាពក្តៅ និងសាងភាពត្រជាក់ឡើងមកជំនួសវិញ និងដើម្បីជាការសម្រួលតុល្យភាពដល់រាងកាយរបស់យើង ហើយដែលកើតភាពត្រជាក់បាននោះ ក៏ព្រោះតែនៅក្នុងញើសនោះប្រកបទៅដោយទឹកជាចម្បងហ្នឹងឯង ហើយសារធាតុរ៉ែបន្ទាប់ចុះមកនោះគឺ ខ្ល័រ និងប៉ូតាស្យូម។

    – ក្លិនរបស់ញើស

    ចេញញើស គឺជាយន្តការមួយក្នុងចំណោមយន្តការឆ្លើយតបខាងធម្មជាតិរបស់រាងកាយ ដែលមនុស្សជាច្រើនប្រហែលជាចង់ឱ្យកើតតិចបំផុត ព្រោះក្រៅពីនឹងធ្វើឱ្យស្អឹតតតេកតតាក់ និងមិនស្រួលខ្លួនហើយនោះ ក្លិនដែលកើតឡើងក៏មិនមែនជាអ្វីដែលគួរឱ្យបេតីប៉ុន្មានឡើយ ហើយញើសរបស់អ្នកខ្លះថែមទាំងមានក្លិនខ្លាំងជាពិសេសទៀតផង ប្រភេទដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនដែលមិនធ្លាប់នឹងក្លិននោះ ត្រូវប្រញាប់លើកដៃខ្ទប់ច្រមុះ ហើយដើរចេញភ្លាមតែម្តង។ ការពិតទៅ ញើសរបស់មនុស្សយើងនេះគ្មានក្លិនទេ តែនៅពេលវាលាយគ្នាជាមួយនឹងមេរោគបាក់តេរីដែលមាននៅលើស្បែក និងរោម រួមទាំងអាស៊ីតខ្លាញ់ពីអាហារដែលយើងញ៉ាំចូលទៅផងនោះ ទើបធ្វើឱ្យកើតក្លិនមិនល្អឡើងបាន។

    ក្រពេញញើសរបស់យើងមានពីរប្រភេទ បើជាញើសដែលចេញពាសពេញរាងកាយ ជាពិសេសម្តុំថ្ងាស បាតដៃ និងបាតជើងនោះ នឹងចេញមកពីក្រពេញដែលហៅថា Eccrine ដែលចាប់ផ្តើមផលិតញើសតាំងពីយើងនៅជាទារកទើបនឹងកើតម្ល៉េះ ទើបមិនសូវជាមានក្លិនខ្លាំងក្លាដូចញើសដែលចេញមកពីក្រពេញ Aprocrine ដែលស្ថិតនៅត្រង់ម្តុំក្លៀក និងគល់ភ្លៅជិតទ្វាធំ និងអវយវៈភេទឡើយ ដែលក្រពេញនេះនឹងចាប់ផ្តើមធ្វើការនៅពេលឈានចូលវ័យបន្តពូជ ហើយបើសិននាំគ្នាពិនិត្យមើលយ៉ាងដិតដល់វិញនោះ នឹងបានឃើញថា មានទាំងអាស៊ីតខ្លាញ់ និងប្រូតេអុីនលាយឡំជាមួយ ធ្វើឱ្យញើសដែលចេញមកមានពណ៌រាងលឿងល្អក់បន្តិច និងច្រើនតែឃើញមានជាស្នាមប្រឡាក់នៅលើខោអាវបានយ៉ាងងាយ ទើបនេះឯងជាដែលជាមូលហេតុថា តើហេតុអីបានបណ្តាផលិតផលបំបាត់ញើស និងក្លិនខ្លួនផ្សេងៗនោះនាំគ្នាតម្រង់មុខសញ្ញាទៅរកការកំចាត់ក្លិននៅម្តុំក្លៀកជាពិសេសនោះ។

    ញើសដែលខុសប្រក្រតី

    អ្នកខ្លះមានញើសចេញមកច្រើនជ្រុលពេករហូតដល់គួរឱ្យរំខាន និងធ្វើឱ្យសាម៉ីខ្លួនកើតក្តីអៀនខ្មាស់ជាញឹកញាប់ ជាពិសេសញើសនៅតាមបាតដៃ និងក្លៀកដែលសើមជោកជារង្វង់ មូលហេតុនោះខាងវេជ្ជសាស្រ្តខ្លួនឯងក៏នៅមិនទាន់អាចបញ្ជាក់បានច្បាស់​លាស់ដែរ តែអាចមូលហេតុកើតឡើងដូចតទៅនេះ និងអាចព្យាបាលបានដោយការញ៉ាំថ្នាំ និងការវះកាត់។

    – ភាពមិនតុល្យការរបស់អ័រម៉ូន ដូចជា អាការមេណូផូស​​ ( Menopause )ក្នុងអំឡុងវ័យអស់រដូវ។

    – ក្រពេញថៃរ៉យដ៍ធ្វើការខុសប្រក្រតីដែលធ្វើឱ្យរាងកាយផលិតកម្តៅបានខ្ពស់។

    – ថ្នាំដែលកំពុងប្រើប្រាស់ប្រភេទខ្លះ។

    – អាហារ ដូចជា កាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់។

    – ប្រព័ន្ធប្រសាទធ្វើការខ្លាំងជ្រុលពេក។

    FUN FACTS ABOUT SWEAT ដឹងទេថា…

    – មនុស្សយើងមានក្រពេញញើសពាសពេញក្នុងរាងកាយ ក្នុងម្នាក់ៗប្រមាណជា 2,6 លានក្រពេញ។

    – ញើសដែលជ្រាបចេញមកនៅត្រង់បាតដៃ និងក្លៀកនោះ មិនដូចគ្នាទេ ហើយឱ្យក្លិនខុសប្លែកពីគ្នាទៀតផង។

    – បើសង្កេតឱ្យដិតដល់ ការពិតទៅយើងមានញើសចេញមកគ្រប់ពេលវេលា។

    – បើធាតុអាកាសក្តៅខ្លាំង មនុស្សយើងអាចបាត់បង់ញើសក្នុងមួយម៉ោងដល់ទៅ 1 លិត្រឯណោះ។

    – ញើសមានរសជាតិប្រៃ ដោយសារតែមានសារធាតុរ៉ែសំខាន់គឺ សូដ្យូម និងប៉ូតាស្យូម។

    – បើញើសចេញមកច្រើនហើយមិនប្រញាប់ញ៉ាំទឹកចូលទៅបន្ថែមវិញទេ អាចនឹងធ្វើឱ្យកើតខ្យល់គ កើតបញ្ហាក្នុងប្រព័ន្ធហូរវឹល ឬអាចគាំងក្រលៀនបាន។

    – ម៉ាស៊ីនចាប់កំហុស អាចវាស់ដឹងបានពីភាពប្រែប្រួលរបស់ចរន្តអគិ្គសនីដែលស្ថិតនៅលើស្បែក និងញើសដែលចេញមកនៅពេលយើងភ័យខ្លាច ឬញាប់ញ័រ៕

  • ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    ឆ្លើយតបនឹងចំណុចសង្ស័យ 7 រឿងដែលអ្នកម្តាយមានគភ៌ចង់ដឹងបំផុត

    អ្នកម្តាយដែលទើបតែមានគភ៌ថ្មោងថ្មីដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវ

    មើលថែទាំអ្វីខ្លះទៀត បន្ទាប់ពីជ្រើសរើសមុខម្ហូបត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាក

    យ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? កិច្ចការងារពីមុនដែល

    ធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះសុទ្ធតែជារឿងដែលអ្នកម្តាយមានគភ៌នៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1 – ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកម្តាយមានគភ៌

    បើអ្នកម្តាយមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក) នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 – 15 គីឡូក្រាម ជាមធ្យមកើនមួយខែ 2 គីឡូក្រាម តែក្នុងត្រីមាសដំបូង

    ទម្ងន់អាចថយចុះបាន ដោយសារតែអាការចាញ់កូនដែលក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី 2 ជា

    អំឡុងពេលអស់អាការចាញ់កូនហើយ អ្នកម្តាយអាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់កើនឡើងលឿនជ្រុលពេក ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2 – បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងមានគភ៌ត្រីមាសដំបូងព្រោះតែមិនដឹង តើនឹងមានគ្រោះថ្នាក់ទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ

    និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9 ខែ អ្នកម្តាយអាចត្រូវចូលទៅទទួលការចាក់វ៉ាក់សាំង

    ការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺដង្កាត់។

    3 – វីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកម្តាយគួរទទួលទានបន្ថែមនោះគឺ សារធាតុដែក ដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុង

    គ្រាប់ឈាមក្រហមដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកម្តាយបានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹង

    ធ្វើឱ្យកើត សភាវលោហិតស្លេក ហុចផលឱ្យអ្នកម្តាយកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត

    បើទទួលទានអាហារគ្រប់ 5 ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាចទទួលទានវីតាមីនបន្ថែមក៏បានដែរ តែ

    គួរញ៉ាំទឹកដោះគោជាប្រចាំដើម្បីបង្កើនភាពរឹងមាំរបស់ឆ្អឹងទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះ

    គោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4 – ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធមិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី 3 សូមឱ្យលោកឪពុកអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់អ្នកម្តាយមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វី

    ទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី 1 និង 2 អ្នកម្តាយគួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីឬទេ ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម បើមានអាការទាំង

    នេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងទៅជួបគ្រូពេទ្យភ្លាម។

    5 – ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌អ្នកម្តាយអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង

    (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេរដង ព្រោះរាងកាយរបស់អ្នកម្តាយត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះនៅបានជួយការពារសភាវលើសឈាមបានទៀតផង។

    6 – មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌

    ប្រឹក្សាជាមួយគ្រូពេទ្យសម្ភពគឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាអ្មកម្តាយមានគភ៌ដែលរក្សាសម្ផស្សត្រូវការញ៉ាំថ្នាំព្យាបាលមុន ដែលថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេបដែលអាចចាត់ទុកថាជា

    ប្រភេទថ្នាំគ្រោះថ្នាក់ដែលមានផលទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតភាពពិការបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រប់ពេលថាខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7 – មានដុំសាច់ដុះក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ នៅពេលអ្នកម្តាយស្ទាបប៉ះ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីប៉ាន់ប្រមាណពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនការមានគភ៌ ដែលវាជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងឥតខ្ចោះ និងរឹងប៉ឹង នៅពេលគេធំឡើងលោកឪពុកអ្នកម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើអ្នកម្តាយមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយអ្នកម្តាយម្នាក់ៗមិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9 ខែនោះនឹងយល់បានច្បាស់ល្អជាង៕

  • Guangzhou Evergrande ប្រកាសគម្រោងសាងសង់កីឡដ្ឋានផ្ទុកបាន 10ម៉ឺននាក់

    Guangzhou Evergrande ប្រកាសគម្រោងសាងសង់កីឡដ្ឋានផ្ទុកបាន 10ម៉ឺននាក់

    ក្លិប Guangzhou Evergrande ជើងឯកលីកកំពូលរបស់ចិនឆ្នាំ2019 បានប្រកាសបើកការដ្ឋានសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនហើយ ដែលមានរូបរាងគួរឱ្យទាក់ទាញយ៉ាងខ្លាំង។

    កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបាន 10ម៉ឺននាក់មានទីតាំងនៅតាមបណ្ដោយផ្លូវរថភ្លើងសង្កាត់ Pahyu ក្នុងក្រុង Guangzhou។ ប្រភពរបស់ក្លិបមួយនេះបានបន្តទៀតថា កីឡដ្ឋាននេះនឹងក្លាយជាទីតាំងលេងបាល់ទាត់មួយធំជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីសាងសង់រួចជាស្ថាពរនៅឆ្នាំ2022។

    គួររំឭកផងដែរថា ក្លិបបាល់ទាត់នេះ គឺជាក្លិបរបស់មហាសេដ្ឋីចិនម្នាក់ ដែលមានភាគហ៊ុន 50% របស់ក្រុមហ៊ុន Evergrande, 40% របស់ Alibaba និង 10% ទៀតរបស់ក្រុមហ៊ុនផ្សេងៗទៀត៕

  • ចាប់ពីពេលនេះទៅសិស្សអាចសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា

    ចាប់ពីពេលនេះទៅសិស្សអាចសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងក្រសួងព័ត៌មាន​ផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ដើម្បី​អនុញ្ញាតឱ្យសិស្សានុសិស្សនៅទូទាំងប្រទេសអាចសិក្សាបាននៅគ្រប់ទីកន្លែង។

    កម្មវិធីសិក្សាដែលក្រសួងទាំងពីរបានផលិតឡើងគឺមានចាប់ពីថ្នាក់កុមារតូចរហូតដល់ថ្នាក់ទី12 ដោយចាប់ផ្តើមចាក់ផ្សាយ 24ម៉ោង ក្នុងមួយថ្ងៃ និង​ជារៀងរាល់ថ្ងៃ ដែលម៉ោងផ្សាយគឺចាប់ផ្តើមពីម៉ោង 8:00នាទីព្រឹកទៅ ដល់ម៉ោង 24:00នាទីយប់ និងចាក់ផ្សាយឡើងវិញចាប់ពីម៉ោង 24:00នាទីយប់ រហូតដល់ម៉ោង 8:00នាទីព្រឹកតាមកាលវិភាគនានា។ សម្រាប់សិស្សានុសិស្សថ្នាក់ទី9 និងថ្នាក់ទី12 ដែលជាឆ្នាំប្រឡងអាចទស្សនាវីដេអូនៃការបង្រៀនបានរយៈពេល 3ម៉ោងក្នុងមួយថ្ងៃ។

    សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ដែលសិស្សានុសិស្សអាចទស្សនាបានមានដូចជា៖

    • ទូរទស្សន៍ជាតិកម្ពុជាទី2 ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបតែបង្កើតថ្មីសម្រាប់បម្រើដល់ការចាក់ផ្សាយស្តីពីការអប់រំ
    • ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ22
    • ទូរទស្សន៍ខ្សែកាបនៅទូទាំង25រាជធានីខេត្តដែលមានចំនួន 55ប៉ុស្តិ៍ថ្មី ដែលផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬ TVK2៕
  • សូមអបអរសាទរអ្នកឈ្នះទាំង 10 រូបពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” ក្នុងសប្តាហ៍ចុងក្រោយ !!! ជាវស្មាតហ្វូនដែលទំនើបទាន់សម័យ និងលេចធ្លោបំផុតមធ្យម…ងំគឺឈ្នះមហារង្វាន់ពិសេសតែម្តង!!

    សូមអបអរសាទរអ្នកឈ្នះទាំង 10 រូបពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” ក្នុងសប្តាហ៍ចុងក្រោយ !!! ជាវស្មាតហ្វូនដែលទំនើបទាន់សម័យ និងលេចធ្លោបំផុតមធ្យម…ងំគឺឈ្នះមហារង្វាន់ពិសេសតែម្តង!!

    (ភ្នំពេញ) ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០៖

    កម្មវិធី“មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 2020 ឈ្មោះគួន គួយ មកពីខេត្តកណ្តាល និងរង្វាន់ជាច្រើនសរុប10 រង្វាន់។

    សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 40នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។

    កម្មវិធីនេះទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy A10s, A20s និង A30s ហក់ឡើងខ្ពស់ ធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា។

    លោកគួន គួយ មកពីខេត្តកណ្តាល ដែលបានឈ្នះរង្វាន់ធំបានថ្លែងទាំងរំភើបថា “ដំបូងចង់ស្ទាក់ស្ទើរព្រោះជាសប្តាហ៍ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ហើយក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំហើយពីមុនមកមិនដែលបានឈ្នះអីចឹងទេ…វាជារង្វាន់ពិតៗមែន”

    ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១០នាក់ ចុងក្រោយ លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំកម្ពុជា  បានមានប្រសាសន៍ថា “ក្រៅពីផ្តល់ជូននូវអ្វីដែលលើសពីភាពអស្ចារ្យតាមរយៈផលិតផលស្មាតហ្វូន ក្រុមហ៊ុន សាមសុង ក៏តែងតែបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ជាមួយនឹងជម្រើសនៃពិភពស្មាតហ្វូនដ៏ច្រើនសម្បូរបែប! ដូច្នេះទាំងអាជីវករ និងអតិថិជនរបស់យើងទាំងអស់សុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ផងដែរ! ឆ្លៀតក្នុងឱកាសដ៏រំភើបរីករាយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តបំផុតលើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង! ជាពិសេសអតិថិជនដែលបានជាវស្មាតហ្វូន សាមសុង Galaxy A10s, A20s និង A30s ដើម្បីមានឱកាសឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសប្តាហ៍ទី 4 នេះតែម្តង! ជាថ្មីម្តងទៀតសូមឱ្យអតិថិជនទាំងអស់បន្តគាំទ្រគ្រប់ផលិតផល សាមសុង បន្ថែមទៀតដើម្បីមានឱកាសទទួលបាន ស្មាតហ្វូនដែលល្អ ទំនើបទាន់សម័យបំផុតក៏ដូចជាឱកាសឈ្នះនូវមហារង្វាន់អស្ចារ្យពីកម្មវិធីមហាប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុន សាមសុង បន្តបន្ទាប់ទៀត”!

    *ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះក្នុងសប្តាហ៍ទី4៖

    កុំភ្លេចចុច like page Samsung ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត! សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

  • មិត្តរួមក្រុម Ronaldo 2រូប ជាសះស្បើយពី Covid-19 ហើយ

    មិត្តរួមក្រុម Ronaldo 2រូប ជាសះស្បើយពី Covid-19 ហើយ

    កីឡាករ 2រូប របស់ក្លិប Juventus នៃក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Italy Seria A បានជាសះស្បើយពីជំងឺកូវីដ-19 ហើយ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបបាល់ទាត់មួយនេះ។

    ការប្រកាសនេះ គឺធ្វើឡើងក្រោយពីកីឡាករ Daniele Rugani បានជាសះស្បើយពីជំងឺកូវីដ-19 នេះ កាលពីម្សិលមិញ។ ខណៈកីឡាករម្នាក់ទៀតគឺ Blaise Matuidi ក៏បានជាសះស្បើយប្រមាណជា 1សប្តាហ៍មកហើយដែរ។

    គួររំឭកដែរថា បន្ទាប់ពីប្រកាសជាសះស្បើយបែបនេះហើយ កីឡាករទាំង 2រូបនេះ នឹងមិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅក្នុងផ្ទះរបស់ពួកគេទៀតឡើយ៕