Author: ធឿន មករា

  • ការប្រើឃ្រីមការពារ​កម្ដៅថ្ងៃ​យ៉ាង​ត្រឹមត្រូវ ពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ

    ការប្រើឃ្រីមការពារ​កម្ដៅថ្ងៃ​យ៉ាង​ត្រឹមត្រូវ ពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ

    ពេល​យើង​ទៅ​ដើរលេង​កម្សាន្ត លម្ហែកាយ​នៅតាម​មាត់សមុទ្រ ដែល​ចាំងចែង​ទៅដោយ​ពន្លឺ​ថ្ងៃ  ដែល​ទោះបីជា​យើង​ជ្រើស​រើសយក ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ​បានល្អ​ត្រឹមត្រូវ​ហើយ​មែន​ក្ដី  តែបើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ក៏​ប្រសិទ្ធភាព​របស់​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ នឹង​ថយចុះ​តាម​នោះដែរ។

    ថ្ងៃនេះ យើង​មាន Tips ល្អៗ ក្នុងការ​ប្រើ​ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ មក​ជម្រាបជូន ដើម្បី​កុំឱ្យ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់​អ្នក ក្លាយជា​រឿង​គួរឱ្យ​ភ័យខ្លាច ចំពោះ​ស្បែក​ដ៏​ស្រស់ស្អាត​ភ្លឺរលោង​របស់​អ្នក ដូចតទៅ៖

    1.ការ​លាប​ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ…បើ​ចង់ឱ្យមាន​ប្រសិទ្ធភាព ដូចដែល​គេ​បានកំណត់​នោះ  ត្រូវ​ប្រើ​បរិមាណ​ឃ្រី​ម​ប្រមាណ​ជា 1ស្លាបព្រា​កាហ្វេ សម្រាប់​លាប​ផ្ទៃមុខ និង-ក ដោយ​យើង​សូម​ណែនាំ ឱ្យ​បែង​លាប​ជា 2ដង។

    2.លាប​ឃ្រី​ម​ការពារ​ថ្ងៃ មុនពេល​ចេញទៅ​លេង​នៅ​កណ្តាល​ថ្ងៃ ប្រហែលជា 15នាទី  ដើម្បីឱ្យ​សាច់​ឃ្រី​ម​តោង​ស្អិត​ជាប់​នឹង​ស្បែក បានល្អ​ជាមុនសិន  ហើយ​បើសិនជា​នៅ​កណ្តាល​ថ្ងៃ ក្នុង​រយ:ពេល​យូរ​ផង​នោះ គួរតែ​លាប​ឃ្រី​មកា​រពារ​ថ្ងៃ បន្ថែមទៀត រៀងរាល់ 2ម៉ោង​ម្តង។

    3.បើសិនជា​ត្រូវមាន​កិច្ចការ​កម្សាន្តសប្បាយៗកណ្តាល​ថ្ងៃជា​បន្តបន្ទាប់ ដូចជា​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ  លេង​បាល់​ក្នុង​ទឹក កណ្តាល​ថ្ងៃជា​ដើម​នោះ គួរ​ជ្រើសរើស​ប្រើ​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ប្រភេទ​ការពារ​ទឹក មិន​រលាយ​នៅពេល​ត្រូវ​ទឹកសមុទ្រ និង​គួរ​លាប​រៀងរាល់ 2ម៉ោង​ម្តង។

    4.ត្រូវ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ជាប់​ជាប្រចាំ ពេល​នៅក្រោម​ពន្លឺ​ថ្ងៃ​ដែល​ក្តៅ​ខ្លាំង។

    ជា​សរុបទៅ ការចៀសវាង​ពី​កម្ដៅថ្ងៃ គឺជា​ការកាត់បន្ថយ​បញ្ហា ដែល​កើត​ពី​កម្ដៅថ្ងៃ បាន​យ៉ាង​ល្អ​បំផុត  ក្រៅ​អំពី​នេះ គួរ​ការពារ​ខ្លួន​ពី​ពន្លឺ​ថ្ងៃ ដោយ​វិធី​ផ្សេងទៀត​រួមជាមួយ​ផង ដូចជា នៅក្នុង​ម្លប់ ឬ​បាំងឆត្រ ជាដើម ដើម្បី

    ឱ្យ​ដំណើរ​កម្សាន្ត នាពេល​ចុង​សប្ដាហ៍​របស់​អ្នក និង​ក្រុមគ្រួសារ បាន​សុខ​សប្បាយ និង​រីករាយ​ដោយ​គ្មាន​ក្ដីបារម្ភ៕

  • យាន​គ្មាន​មនុស្ស​បើក​របស់ NASA ចុះ​ដល់​ដី​ពិភព​ផ្កាយ​ព្រះ​អង្គា​រហើយ ត្រៀម​បង្ហោះ​កូន​យន្តហោះ​លើកដំបូង​នៅថ្ងៃនេះ

    យាន​គ្មាន​មនុស្ស​បើក​របស់ NASA ចុះ​ដល់​ដី​ពិភព​ផ្កាយ​ព្រះ​អង្គា​រហើយ ត្រៀម​បង្ហោះ​កូន​យន្តហោះ​លើកដំបូង​នៅថ្ងៃនេះ

    ក្រុមការងារ​អវកាស NASA បាន​ចុះផ្សាយ​អំពី​បេសកកម្ម​ជំហាន​បន្ទាប់​របស់​ពួកគេ គឺ​ត្រូវ​បញ្ជា​ដ្រូ​ន ឬ ឧទ្ធម្ភាគចក្រ ឈ្មោះថា Ingenuity ឱ្យ​វា​ដំណើការ​ជា​លើកដំបូង​បង្អស់​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ នៅថ្ងៃនេះ​តែម្ដង។

    បេសកកម្ម​ចុងក្រោយបង្អស់​របស់ NASA លើក​នេះ ត្រូវ​ចំណាយពេល​អស់​ជាង 7ខែ ទើបបាន​ចុះចត​ដោយ​ជោគជ័យ ជាមួយនឹង​យាន​គ្មាន​មនុស្ស​បើក ឈ្មោះថា Perseverance នៅ​ផ្ទៃ​ពិភព​ក្រហម ដែល​ដំណើការ​របស់​វា ស្មុគស្មាញ​ខ្លាំង និង​ថែមទាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៀតផង។

    ក្រៅពី​តួ​យាន​ដូច​កូន​ឡាន​ទូរបញ្ជា បានធ្វើ​ការរុករក និង​ខួង​ដី​ពិភព​ផ្កាយ​ព្រះ​អង្គារ​រួចហើយ NASA ក៏បាន​បង្កប់​កូន​យន្តហោះ​មួយ​ផងដែរ ដើម្បី​បង្ហោះ​សិក្សា​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ តម្លៃ​នៃ​ការផលិត​កូន​ដ្រូ​ន​តូច​នេះ គឺ​ចំណាយ​អស់​ជាង 85លាន​ដុល្លារ​ឯណោះ។

    បើ​មាន​អ្នក​ចាប់អារម្មណ៍ អាច​ចូលទៅ​យូ​ធូប​ផ្លូវការ​របស់ NASA [ដូច​បង្ហាញ​នៅ​ខាងក្រោម] រួច​ចុច​លើ​ពាក្យ Set remember ដើម្បីឱ្យ​យូ​ធូប​លោត​ប្រាប់ ពេល​ចាប់ផ្តើម​បង្ហោះ​ផ្សាយ​ផ្ទាល់៕

  • របាយការណ៍៖ Apple សន្សំ​លោហៈ​បាន 86ម៉ឺន​តោន បន្ទាប់ពី​អត់​ដាក់​ឆ្នាំង​សាក​ឱ្យ​ក្នុង​ប្រអប់

    របាយការណ៍៖ Apple សន្សំ​លោហៈ​បាន 86ម៉ឺន​តោន បន្ទាប់ពី​អត់​ដាក់​ឆ្នាំង​សាក​ឱ្យ​ក្នុង​ប្រអប់

    Apple បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​ឱ្យដឹងថា ក្រុមហ៊ុន​សន្សំ​សារធាតុ​លោហៈ បាន​ចំនួន 861,000តោន។ គោលការណ៍​ការពារ​ប​រិ​ស្ថាន​របស់ Apple បានបង្ហាញច្បាស់ៗឱ្យ​អតិថិជន​របស់ខ្លួន​បានដឹង​នៅពេល​បញ្ចេញ​លក់ iPhone 12 Series ដោយ​មិន​ដាក់​ដុំ​សាក​ថ្ម​ក្នុង​ប្រអប់។

    របាយការណ៍​បាន​បន្ថែមទៀតថា ការដឹកជញ្ជូន​របស់ Apple អាច​ដំឡើង​ចំនួន​ប្រអប់ iPhone បាន​ដល់​ទៅ​ខ្ទង់ 70% ឯណោះ​ក្នុង 1ជើង។ នេះ​ក៏​ដោយសារតែ ប្រអប់​របស់ iPhone 12 Series មាន​ទំហំ​តូច និង​ស្ដើង​ជាង​មុន។

    Apple ក៏បាន​លើកឡើង​ទៀត​ដែរ​ថា កាលពី​ឆ្នាំ2020 ពួកគេ​បាន​សម្អាត​ឧស្ម័ន​កាបូ​និក បាន​ចំនួន 22.6 លាន​តោន។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ2019 ពួកគេ​អាច​សម្អាត​បាន​ចំនួន 25.1លាន​តោន។

    លើសពីនេះ​ទៀត ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​អគ្គិសនី​កែច្នៃ​សុទ្ធ 100% សូម្បីតែ Data Centers។ Apple ក៏បាន​សន្យា​ដែរ​ថា នឹង​ជួយ​សម្អាត​ឧស្ម័ន​កាបូ​និក​ឱ្យ​កាន់តែ​តិច​បំផុត នៅ​ឆ្នាំ2030 ខាងមុខនេះ៕

  • វី​ង​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ

    វី​ង​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ

    វី​ង​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល យ៉ាង​ទូលំទូលាយ​របស់ខ្លួន។

    ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា។ អាជ្ញាប័ណ្ណ​នេះ​អនុញ្ញាតឱ្យ​វី​ង​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ​ក្រោម​ឈ្មោះ “ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក។

    អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​វី​ង​បាន​មានប្រសាសន៍ថា៖ ”នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ដើម្បី​ឆ្ពោះទៅរក​ចក្ខុវិស័យ​រប​ស់​យើង ក្នុង​ការផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច។ ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ចំណេះដឹង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ​វី​ង ភ្នាក់ងារ​វី​ង និង​ដៃគូ​របស់​យើង​ទាំងអស់ ប្រឹងប្រែង​រួមគ្នា​ដើម្បី​ផ្សារភ្ជាប់​គម្លាត តាមរយៈ​ការផ្តល់​ឧបករណ៍​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ”

    ជាមួយនឹង​ការផ្តល់​អាជ្ញាប័ណ្ណ​នេះ ធនាគារ​វី​ង​អាច​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា​ការផ្តល់​ប្រាក់កម្ចី និង​ការទទួលប្រាក់​បញ្ញើ​ពី​សាធារណៈជន​ជាដើម។ សេវាកម្ម​ទាំងនេះ​នឹង​បំពេញបន្ថែម​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​ឌីជីថល​របស់​វី​ង​ដែលមាន​ស្រាប់ ហើយ​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​បណ្តាញ​យ៉ាង​ទូលំទូលាយ គឺ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង ៩.៣០០ កន្លែង និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង។ វី​ង​នឹង​បន្ត​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​ដូច​ធម្មតា ដោយ​គ្មាន​ការប៉ះពាល់​ដល់​សេវាកម្ម​ដែលមាន​ស្រាប់ ដែល​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​ភ្នាក់ងារ​វី​ង និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ឡើយ។

    លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​វី​ង​បាន​មានប្រសាសន៍ថា៖ “យើង​ប្តេជ្ញា​ធានា​ឲ្យ​បាន​ថា ការវិវត្ត​ខ្លួន​ក្លាយជា​ធនាគារពាណិជ្ជរ​បស់​យើង មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​សហគមន៍ ដៃគូ​អាជីវកម្ម និង​អ្នកចូលរួម​ក្នុង​ទីផ្សារផ្សេងៗទៀត​របស់​យើង។ យើង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ និង​សាធារណៈជន ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា” ។

    អាជ្ញាប័ណ្ណ​ដែល​ទទួលបាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នេះ​នឹង​ពង្រឹង​ចក្ខុវិស័យ​របស់​វី​ង ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដែល​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ។ ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ វី​ង​បាន​ខិតខំ​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​អាច​ទុកចិត្តបាន ងាយស្រួល និង​មាន​សុវត្ថិភាព។

  • ការជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម សម្រាប់នារីៗ ដែល​ចូលចិត្ត​តុបតែង​មុខ

    ការជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម សម្រាប់នារីៗ ដែល​ចូលចិត្ត​តុបតែង​មុខ

    ក្រៅពី​កែវភ្នែក​ជា​ចំណុច​សំខាន់​នៅលើ​ផ្ទៃមុខ ដែលនារីៗយើង ផ្តល់នូវ​ការយកចិត្តទុកដាក់​ជាពិសេស​ហើយ​នោះ ចិញ្ចើម​ក៏​ជា​ចំណុច​មួយ ដែល​ជួយ​កែសម្រួល​ឱ្យ​ផ្ទៃមុខ​របស់​អ្នក មើលទៅ​ស្រស់ស្អាត​ច្បាស់​ជាង​មុន​ដែរ  មិនថាតែ​ការតុបតែង​រូប​ទម្រង់​របស់​ចិញ្ចើម តាមរយ:ការដក ឬ​ការ​ទុក​ចិញ្ចើម​ឱ្យ​នៅមាន​រូបរាង​កោង​ស្អាត រួមទាំង​ការបន្ថែម​ពណ៌​ចិញ្ចើម​ដោយ​ខ្មៅ​ដៃ​គូស​ចិញ្ចើម ឱ្យ​ស្អាត​ស័ក្តិសម​នឹង​ផ្ទៃមុខ​ផងដែរ។  តែនារីៗមួយចំនួន បែរ​ជាមាន​បញ្ហា​នៅត្រង់ថា មិនដឹង​ជា​ត្រូវ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម​បែបណា ដើម្បីឱ្យ​ចិញ្ចើម​មើលទៅ​ឃើញ​ស្អាត​ខ្ញង់ និង​ជាប់​បានយូរ​នោះ…ថ្ងៃនេះ អ្នកជំនាញ​ខាង​តុបតែង​ចិញ្ចើម សុំ​ស្ម័គ្រចិត្ត ធ្វើជា​អ្នកបកស្រាយ​បញ្ហា​នេះ ជូន​មិត្ត​អ្នកអាន​ដែលជា​សុភាពនារី​ទាំងអស់ ដូចតទៅ។

    ជាទូទៅ លក្ខណ:របស់​ខ្មៅ​ដៃ​គូស​ចិញ្ចើម​ដែល​ល្អ​នោះ គឺ​ខ្មៅ​ដៃ​សាច់​ឃ្រី​ម ដែលមាន​សាច់​ទន់​ម៉ដ្ឋ​យ៉ាង​សមល្មម មិន​រឹង​ពេក ឬក៏​ទន់​ជ្រុល​ហួសហេតុ​ពេក​ដែរ។ អ្វីដែល​សំខាន់​គឺ គួរ​ជ្រើស​រើសយក​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា​ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​សក់​របស់​អ្នកខ្លាំង​បំផុត។ ក្រៅពីនេះ​គួរ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​បែប​ការពារ​ទឹកបាន និង​មានគុណ​សម្បត្តិ ដិត​ជាប់​បានយូរ មិនឆាប់​ហៀរហូរ​រ​ឡេ​ករ​ឡាក់  ប្រតេកប្រតាក​ឡើយ។

    សម្រាប់​វិធី​ជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម​វិញ  មាន​វិធីងាយៗបំផុត គឺ យក​ខ្មៅ​ដៃ​នោះមក​គូស​សាកល្បង ជា​រាងឆ្នូតៗនៅលើ​ខ្នងដៃ ដើម្បី​ជាការ​ធ្វើតេស្ត​មើលថា តើ​សាច់​របស់​វា​មាន​ភាព​ទន់ និង​អាច​កំណត់​ទិសដៅ​ក្នុងការ​គូស​បាន​ច្រើន ឬ​តិច​ប៉ុនណា និង​ថែមទាំង​ជាការ​ពិ​នឹ​ត្យ​មើល​ពណ៌​ថា តើ​វា​ស្រដៀង​គ្នា ឬ​ស័ក្តិសម​ជាមួយ​ពណ៌​សក់ និង​ផ្ទៃមុខ​របស់​យើង ឬក៏​អត់់់់់់់់់់់់់់់់់់់់​់ផង?។

    ឃើញ​ទេ?  ទោះ​យើង​ជានារីៗ ដែល​ទើបតែ​ហាត់រៀន​គូស​ចិញ្ចើមថ្មីៗក៏ដោយ ក៏​យើង​អាច​ជ្រើសរើស​ប្រើ

    ខ្មៅ​ដៃគូ​ស​ចិញ្ចើម​សម្រាប់​តុបតែង បន្ថែម​ភាពស្រស់ស្អាត​ដល់​ចិញ្ចើម បាន​យ៉ាង​ងាយស្រួល​ដែរ។ ដូច្នេះ​សូមកុំ​ភ្លេច​ធ្វើតាម​វិធី​ខាងលើ នៅពេលណា ចង់​ទិញ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា៎…៕

  • វិធីសាស្ត្រ​ស្លៀកពាក់ ឱ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត ទោះជា​ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ

    វិធីសាស្ត្រ​ស្លៀកពាក់ ឱ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត ទោះជា​ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ

    ដោយសារតែ​ធាតុអាកាស​នាពេល​បច្ចុប្បន្ន មិនសូវ​ជា​ទៀងទាត់ ជួន​បើក​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ជួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យូរ​ផង​នោះ នារីៗយើង​ជាច្រើន ប្រហែលជា​គេច​មិន​ផុតពី​ការចេញ​ទៅខាង​ក្រៅ​ផ្ទះ ហើយ​ប៉ះ​នឹង​ដំណក់ទឹកភ្លៀង​នោះឡើយ ហើយ​ទឹកភ្លៀង នឹង​ធ្វើឱ្យ​សម្លៀកបំពាក់ស្អាតៗរបស់​យើង សើម​ទទឹក និង​មើលទៅ​លែង​ស្រស់ស្អាត ដូច្នេះ ពេលនេះ​យើង​មាន​វិធីសាស្ត្រល្អៗ ក្នុងការ​តែងខ្លួន​សម្រាប់​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់ ឬ​នៅ​រដូវភ្លៀង ។

    វិធី​តុបតែង​ខ្លួន​ឱ្យ​ស៊ីគ្នា​នឹង​រដូវភ្លៀង៖

    1. ដាក់​តាម​ខ្លួន​នូវ​ឆត្រ ដែលមាន​ពណ៌ស្អាតៗ ស្រស់ៗ ដែល​ស៊ីគ្នា​នឹង​ពណ៌​សម្លៀកបំពាក់។

    2. ពាក់​អាវធំ ដៃ​វែង ឬ​អាវ​ជេ​ក​ឃែតស្អាតៗ ពីលើ​សម្លៀកបំពាក់​ធម្ម​តា ដើម្បី​ការពារ​លម្អង​ទឹកភ្លៀង។

    3. មិនគួរ​ស្លៀកខោ​ជើងវែង​ទេ ព្រោះ​អាចធ្វើឱ្យ​ជើងខោ​សើម​បាន​ដោយ​ងាយ ពេល​ដើរកាត់​ទឹកភ្លៀង និង​ហាម​ស្លៀកខោ​ខូវប៊យ ព្រោះ​ពេល​សើម​ហើយ មិន​ងាយ​ស្ងួត និង​ធំក្លិន​ផ្អូម​ទៀតផង។

    4. ស្លៀក​សម្លៀកបំពាក់​ណា​ដែលមាន​ពណ៌ស្រស់ៗ ដើម្បី​កុំឱ្យ​វា​អាប់អួរ ទៅតាម​ធាតុអាកាស។ គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធ្វើ​ពី​ក្រណាត់​កប្បាស ព្រោះ​ក្រណាត់​កប្បាស ជា​ប្រភេទ​ក្រណាត់ ដែល​ស្ទាក់​សំណើម និង​មាន​កម្ដៅ។

    5. ពាក់​ស្បែកជើង ដែល​ធ្វើ​អំពី​ជ​រ័ទន់ៗ ពណ៌ស្អាតៗគួរឱ្យ​ស្រឡាញ់ ព្រោះ​ស្បែកជើង​ជ​រ័ ងាយស្រួល​លាង​សម្អាត និង​មិន​ធ្វើ​ឱ្យជើង​របស់​យើង​ធំក្លិន ឬក៏​ពាក់​ស្បែកជើង​ប៊ូ​តក​វែង​ក៏បាន។

    6. គួរប្រើ​កាបូបស្ពាយ ដែល​ធ្វើ​អំពី​ស្បែក ដើម្បី​កុំឱ្យ​ទទឹក​ពេល​ត្រូវ​ទឹកភ្លៀង។

    7. អ្នកណា ដែល​មិន​ចង់​តុបតែង​ខ្លួន​ដូច​ស្ទីល​ខាងលើ អា​ចរក​សម្លៀកបំពាក់​ឈុត​ការពារ​ទឹកភ្លៀង​ណា​ដែលស្អាតៗ ស្រួល​ពាក់ និង​ស្រួល​ដោះចេញ ដោយ​មិនចាំបាច់​កាន់ឆត្រ និង​អាច​ស្លៀកពាក់​ខោអាវ​ដែល​យើង​ស្រឡាញ់​ពី​ខាងក្នុង​បាន​ទៀតផង៕

  • អាថ៌កំបាំង 8យ៉ាង ធ្វើឱ្យ​ម្រាមដៃ​ស្រ​ឡូ​ន​ស្អាត

    អាថ៌កំបាំង 8យ៉ាង ធ្វើឱ្យ​ម្រាមដៃ​ស្រ​ឡូ​ន​ស្អាត

    ស្បែក​ម្រាមដៃ ក៏​អាច​បង្ហាញឱ្យឃើញ​ពី​ភាពស្រស់ស្អាត និង​ភាព​រុះ​រោយ(ចាស់​តាម​អាយុ)បាន​ច្បាស់ មិន​ចាញ់​ស្បែក​ផ្ទៃមុខ​ប៉ុន្មាន​ដែរ ដូច្នេះ ចូរ​កុំ​សង្កត់ធ្ងន់​តែ​លើ​ការថែរក្សា​ផ្ទៃ​មុខតែ​ម្យ៉ាង​ពេក  ហើយ​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រងាយៗ ដែល​អាចជួយ​ឱ្យនារីៗយើង មាន​ម្រាមដៃ​ស្រ​ឡូ​ន ស្អាត ស​ម៉ដ្ឋខៃ ទន់ល្មើយ​គួរឱ្យ​ចង់​ប៉ះ៖

    1.កុំ​លាងដៃ​ញឹកញាប់​ពេក…ពិតប្រាកដ​ណាស់​ថា អ្នក​ត្រូវតែ​លាងដៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ជម្ងឺ​ផ្តាសាយធំ និង​ជាពិសេស​ជំងឺ​កូ​វីដ-19 តែ​កុំឱ្យ​ញឹកញាប់ ហួស​ពី​ភាពចាំបាច់​ពេក​អី  ព្រោះ​ទឹកនឹង​ធ្វើឱ្យ​បាតដៃ​របស់​អ្នក​ឡើង​ស្ងួត។

    2.កាត់បន្ថយ​ការប្រើ​សាប៊ូ…ព្រោះ​សាប៊ូ វា​នឹង​ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត កើត​អាការ​ផ្សា​ក្រហាយ និង​ធ្វើឱ្យ​ស្បែ​កដៃ ឆាប់​ចាស់​មុន​វ័យ។ ចូរ​ជ្រើសរើស​ប្រើ​ផលិតផល​លាងដៃ ប្រភេទ​ដែល​ផ្តល់នូវ​ភាព​ស្រស់បស់​ដល់​ស្បែក ទើប​ជាការ​ប្រសើរ។

    3.លាប​ឡេ​ឡូ​ស្សឹ​ន…រៀងរាល់​លើក ក្រោយពេល​លាងដៃ​រួច ដោយ​លាប​ខណៈដែល​ស្បែក​នៅសើមៗ ដើម្បី​ប្រមូល​ភាពស្រស់​បស់ ឱ្យ​ជាប់​មាន​នៅលើ​ស្បែក​ម្រាមដៃ​ជានិច្ច។

    4.ការពារ​ស្បែក​ម្រាមដៃ ពី​ពន្លឺ​ថ្ងៃ…នារីៗយើង គួរ​លាប​ឃ្រី​ម​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ ពេលដែល​ត្រូវ​ចេញទៅ​ក្រៅ​ផ្ទះ ហើយ​បើ​ចង់ឱ្យ​ល្អ​ជាងនេះទៀត​នោះ យើង​គួរតែ​ពាក់​ស្រោមដៃ​ធ្វើ​ពី​អំបោះ រៀងរាល់​ពេលដែល​អ្នក​ត្រូវ​បើកឡាន​ចេញទៅ​ខាងក្រៅ។

    5.មើលថែទាំ​ក្រចក…អ្នក​គួរ​លាបប្រេង នៅលើ​ស្បែក​ហ៊ុម​ក្រចក​រៀងរាល់​យប់ រួចហើយ​លាង​ចេញ បន្ទាប់ពី​ងូតទឹក​ពេលព្រឹក​រួច។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក មិនបាច់​កាត់​ស្បែក​ហ៊ុម​ក្រចក​ចេញ ព្រោះ​វា​ជា​រឿង​ដែលនារីៗយើង​មិនគួរ​ធ្វើ​ឡើយ។

    6.លាប ម៉​យ​ស៏​ជើ​រ៉ា​យ​ស៊ើ ប្រភេទ​ខាប់ នៅពេល​យប់ ដើម្បី​បង្កើន​ភាព​ស្អាត​ស្រស់ថ្លា​ជាពិសេស ដល់​ម្រាមដៃ។

    7.ខាត់​ស្បែ​កដៃ…ប្រើ​ស្ក្រា​ប់ ខាត់​ស្បែ​កដៃ​ជាប្រចាំ រៀងរាល់​សប្តាហ៍ ដើម្បី​កម្ចាត់​កោសិកា​ស្បែក ដែល​ងាប់​ហើយ ឱ្យ​វារ​បូត​ចេញ​អស់។

    8.លាង​ក្រចក…លាង​ថ្នាំ​ក្រចក​ចេញ បន្ទាប់ពី​លាប​រួចមកហើយ 7ថ្ងៃ រួចហើយ​ទុកចោល ឱ្យ​ក្រចក​ទំនេរ 2-3ថ្ងៃ ដើម្បី​ទុកជា​ការ​សម្រាក មុននឹង​លាបថ្នាំ​ឡើងវិញ

    ម្តងទៀត៕

    ដោយ អ្នកគ្រូ ឆវី

     

     

  • Zlatan និង AC Milan កំពុង​ចរចា​គ្នា លើ​រឿង​កុងត្រា​ថ្មី

    Zlatan និង AC Milan កំពុង​ចរចា​គ្នា លើ​រឿង​កុងត្រា​ថ្មី

    Zlatan បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយពី​ការវិលត្រឡប់​មកកាន់​ក្លិប​ចាស់​របស់ខ្លួន AC Milan វិញ ជា​លើក​ទី2 ទោះជា​អាយុ​ឈានចូល​ដល់​វ័យ 39ឆ្នាំ​ទៅហើយ​ក្តី។

    ទម្រង់​លេង​ដែល​ល្អប្រសើរ មិនមាន​កីឡាករក្មេងៗណា​ធ្វើបាន បូករួម​នឹង​បទពិសោធ​នៅលើ​ទីលាន 30ឆ្នាំ​ជាង បានធ្វើឱ្យ​ក្លិប AC Milan ពេញចិត្ត​នឹង​រូបគេ​យ៉ាងខ្លាំង។ ដោយ​ក្លិប​ច្បាស់ 100% ហើយ​ថា នឹង​បន្ត​កុងត្រា​ថ្មី​ដល់​កីឡាករ​រូបនេះ ទោះបីជា​វ័យ លើស 40ក៏ដោយ។

    មកទល់នឹង​ពេលនេះ ក្លិប​មិនទាន់​ហ៊ាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​ការសម្រេចចិត្ត​ក្នុង​កុងត្រា​ថ្មី​ពី​សំណាក់​សាមី​កីឡាករ​ជាមុនសិន៕

  • ManCity ត​កុងត្រា​រយៈពេល​វែង ឱ្យ​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន

    ManCity ត​កុងត្រា​រយៈពេល​វែង ឱ្យ​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន

    Kevin De Bruyne កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ 29ឆ្នាំ របស់​ក្លិប Manchester City ត្រូវបាន​ក្លិប​របស់ខ្លួន បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ឱ្យ​រួចរាល់​ហើយ។

    តាមពិតទៅ បើតាម​កុងត្រា​ចាស់ De Bruyne នឹងត្រូវ​បាន​ចប់​កុងត្រា​ជាមួយ​ក្លិប​នៅក្នុង​ថ្ងៃទី7 ខែមេសា ឆ្នាំ2021 តែដោយសារ​តែ​ខាង Man City បាន​មើលឃើញ​ពី​សមត្ថភាព និង​មិន​ចង់ឱ្យ​កីឡាករ​នេះ ទៅលេង​នៅ​ក្លិប​ណា​ផ្សេង ក្លិប​នេះ​បានសម្រេច​បន្ត​កុងត្រា​ថ្មី រយៈពេល​វែង​បែបនេះ​តែម្ដង។

    កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា បាន​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester នេះ​ចាប់តាំងពី​ឆ្នាំ2015 មក ដោយ​បង្ហាញខ្លួន​បាន 177ប្រកួត និង​រកបាន​ចំនួន 42គ្រាប់​ដោយ​ជួយ​ឱ្យ Manchester City លើក​ពាន Premier League 2លើក និង​ពាន​ជាច្រើន​ផ្សេងទៀត ៕

  • ManU ដាច់ចិត្ត​លក់ Lingard ឱ្យ West Ham ហើយ

    ManU ដាច់ចិត្ត​លក់ Lingard ឱ្យ West Ham ហើយ

    Lingard បានមក​លេង​ឱ្យ West Ham តាំងពី​ថ្ងៃទី29 ខែមករា ឆ្នាំ2021 មកម្ល៉េះ ដោយ​ចូលរួម​លេង​បាន 8ប្រកួត រក​គ្រាប់​បាល់​បាន 6គ្រាប់ និង​ចប់​កុងត្រា​ទៅវិញ​នៅ​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2021។

    ដោយសារតែ​ខាង West Ham ចង់បាន​កីឡាករ​ខ្ចី​ជើង Lingard នេះ​ខ្លាំងពេក និង​ក្រោយពី​ខ្សែបម្រើ​រូបនេះ ឡើង​ទម្រង់​លេង​យ៉ាងខ្លាំង ពេល​មកលេង​ឱ្យ​ក្លិប​មួយ​នេះ មកទល់ពេលនេះ ManU បានសម្រេច​ចិត្ត​លក់​កីឡាករ​វ័យ 28ឆ្នាំនេះ​ចេញ​ហើយ ដោយ​គ្រោង​នឹងដាក់​លក់​ឱ្យ West Ham ក្នុងតម្លៃ ជាង 40លាន​ដុល្លារ ។

    Jesse Lingard កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស ត្រូវបាន​គ្រូបង្វឹក​ធ្វើការ​កោះហៅ ចូលក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស សាជាថ្មី ក្រោយពី​ខកខាន​អស់​រយៈពេល ជាង 3ឆ្នាំ បន្ទាប់ពី​គេ​បង្ហាញ​ទម្រង់​លេង​គួរ​ដ៏​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕