Author: ធឿន មករា

  • តាជីគីស្ថាន បន្តប្រកួតបាល់ទាត់ដូចធម្មតា តែក្នុងលក្ខខណ្ឌបិទទ្វារ

    តាជីគីស្ថាន បន្តប្រកួតបាល់ទាត់ដូចធម្មតា តែក្នុងលក្ខខណ្ឌបិទទ្វារ

    លីកកំពូលនៃប្រទេសតាជីគីស្ថាន គឺជាលីកកំពូលតែមួយគត់ក្នុងតំបន់អាស៊ី ដែលមិនបានទទួលរងឥទ្ធិពលធ្ងន់ធ្ងរឡើយ និងមិនបានផ្អាកសកម្មភាពបាល់ទាត់របស់ខ្លួនឡើយ ដោយសារតែមិនមានការឆ្លងទាល់តែសោះនៅក្នុងប្រទេសមួយនេះ សូម្បីតែ 1ករណី។

    ទោះជាមិនបានផ្អាកមែន តែប្រទេសនេះបានអនុវត្តការប្រកួតបាល់បែបបិទទ្វារកីឡដ្ខាន ពោលគឺ មិនអនុញ្ញាតឱ្យមានអ្នកចូលរួមទស្សនាការប្រកួតឡើយ។

    គួរបញ្ជាក់ថា គិតមកទល់នឹងថ្ងៃទី27 ខែមេសា ឆ្នាំ2020 នេះ មានប្រទេសចំនួន 215ហើយ ដែលមានករណីឆ្លងកូវីដ-19 តែមិនទាន់មានករណីណាមួយកើតឡើងនៅក្នុងប្រទេសតាជីគីស្ថាននេះនៅឡើយ៕

  • Loïc Chan ត្រូវបានគេប្រដូចថាជា Mbappe ថ្មី

    Loïc Chan ត្រូវបានគេប្រដូចថាជា Mbappe ថ្មី

    នៅឆ្នាំ2020 នេះ កុមារា Loic Chan បានចុះកិច្ចសន្យាជាមួយភ្នាក់ងារដោះដូរកីឡាករ ទទួលស្គាល់ដោយ FIFA ពីប្រទេសអេស្ប៉ាញ ដើម្បីធ្វើជាអ្នកតំណាងឱ្យរូបគេក្នុងការប្រកបអាជីពបាល់ទាត់ និងត្រូវធ្វើតេស្តនៅក្នុងក្លិបផ្សេងៗពីគ្នាទៀតនៅអេស៉្បាញ ប៉ុន្តែត្រូវបាន COVID-19 រារាំងអ្វីៗទាំងអស់ សម្រាប់ពេលនេះ ប៉ុន្តែរូបគេទើបតែបានធ្វើតេស្តនៅ RCD Mallorca រួចហើយ និងកំពុងរង់ចាំការឆ្លើយតបពីក្លិបខាងលើ។

    កាលពីពេលកន្លងទៅនេះ កុមារា Loic Chan វ័យ 15ឆ្នាំ ដែលជាកូនកាត់ខ្មែរ-បារាំង ត្រូវបានក្លិបលីកកំពូលនៅអេស្ប៉ាញ RCD Mallorca ពេញចិត្ត និងកំពុងតែរៀបចំកុងត្រាជាមួយនឹងកីឡាករវ័យក្មេងរូបនេះ។

    គួរបញ្ជាក់ដែរថា យុវជន Loïc Chan បច្ចុប្បន្ន កំពុងលេងឱ្យក្លិប Balma SC ក្បែរទីក្រុង Toulouse ជាមួយលីកយុវជន U15 Elite ដោយឪពុករបស់គេ គឺលោក Maurice Chan ដែលជាតួ Stunt(តួសម្ដែងជំនួស) ដ៏ល្បីល្បាញនៅប្រទេសបារាំង៕

  • ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសិស្សល្អផ្តល់ការសិក្សាតាមរយៈបច្ចេកវិទ្យា

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសិស្សល្អផ្តល់ការសិក្សាតាមរយៈបច្ចេកវិទ្យា

    ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានប្រកាស​ពីកិច្ចសហការជាមួយនឹងអង្គការសិស្សល្អ (Good Learning General Incorporated Association) ក្នុងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ។

    កម្មវិធីនេះផ្តល់ជំនួយដល់ការសិក្សារបស់សិស្សថ្នាក់ទី1 ដល់ថ្នាក់ទី6 ដោយស្ថាប័នសំខាន់ៗទាំងពីរខាងលើបានបកប្រែមាតិការអប់រំជាភាសាខ្មែរ ដើម្បីដាក់ឱ្យប្រើប្រាស់​នូវការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ​ដែលមានអាសយដ្ឋាន​ htttp://km.khanacademy.org/ សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាលើមុខវិជ្ជាគណិតវិទ្យា ដែលសិស្សអាចសិក្សាបានដោយឥតគិតថ្លៃ។ បើតាមការបញ្ជាប់ពីក្រសួងអប់រំ បានឱ្យដឹងថា​គេហទំព័រនេះ​មាន​មាតិកាអប់រំ ជាវីដេអូចំនួន 280មេរៀន និងលំហាត់ចំនួន 300វីដេអូ៕

  • ឆ្នាំនេះតម្លៃធុរេនកោះកុងមានហាងឆេងល្អជាងឆ្នាំមុន

    ឆ្នាំនេះតម្លៃធុរេនកោះកុងមានហាងឆេងល្អជាងឆ្នាំមុន

    ប្រជាកសិករនៅខេត្តកោះកុង ដែលបានដាំ​ដំណាំធុរេន ហាក់បង្ហាញភាពរីករាយនៅពេលប្រមូលផលក្នុងឆ្នាំនេះ ដោយសារតែតម្លៃធុរេនក្នុងស្រុកនាពេលបច្ចុប្បន្នមានតម្លៃល្អជាងឆ្នាំកន្លងទៅ។

    កសិករដាំធុរេននៅស្រុកស្រែអំបិល លោក​​ សាយ សាវឿន ក្នុងទឹកមុខញញឹម រាប់ធុរេនបណ្តើររៀបរាប់ប្រាប់អ្នកយកយកព័ត៌មានយើងបណ្តើរថា ធុរេនជាប្រភេទផ្លែឈឺហូបផ្លែមួយប្រភេទដែលប្រជាជនខ្មែរយើង ក៏ដូចជាបណ្តាប្រទេសជិតខាងចូលចិត្ត ព្រោះវាមាន​ក្លិនឈ្ងុយ និងរស់ជាតិឆ្ងាយប្លែកពីដំណាំហូបផ្លែដទៃទៀត។ ដោយសារតែការដាំដំណាំធុរេននេះ លោកបានផ្លាស់ប្តូរជីវភាព​ពីលំបាកលំបិនកាលពីប៉ុន្មានឆ្នាំមុន មក​ទទួលបានចំណូលគួរសម​គ្រាន់ចិញ្ចឹមជីវិត និងឱ្យកូនបានរៀនសូត្រគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។

    លោក សាវឿន រៀបរាប់បន្ថែមទៀតថា នៅក្នុងសហគមន៍របស់លោក មានអ្នកដាំធុរេនប្រហែល 40% ទៅ 50% ដោយសារតែស្ថានភាពដីនៅតំបន់នេះអំណោយផលជាមួយដំណាំធុរេន និងម្យ៉ាងវាជាប្រភេទផ្លែឈើដែលមានទីផ្សារ និងតម្លៃល្អផងដែរ។ សម្រាប់គ្រួសារលោក គឺមានដីប្រមាណ កន្លះហិកតា ដែលគាត់បាន​វាស់វែងដាំបាន 20ដើម ដោយទុកចន្លោះពីមួយដើម ទៅមួយដើមចម្ងាយ 10ម៉ែត្រ។ ចំពោះតម្លៃកូនធុរេនវិញ ក្នុងមួយដើមតម្លៃប្រហែលជា 2,5000រៀល ហើយសម្រាប់ទំហំដីរបស់លោកគឺត្រូវចំណាយអស់ប្រហែល 50ម៉ឺនរៀល។

    បន្ទាប់ពីដាក់ដាំ និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ រយៈពេលប្រមាណជា 6 ទៅ7ឆ្នាំ ទើបកសិករអាចប្រមូលផលមកវិញបាន ដោយ​ក្នុងមួយដើមនៅឆ្នាំនេះ​កសិករដាំធុរេន​អាចរកបានកម្រៃពី 500$ ទៅ 700$។ បើគិតតម្លៃរាយវិញ ក្នុងមួយគីឡូក្រាម កសិករអាចលក់ជូនអតិថិជនក្នុងតម្លៃ 3,5000រៀល។

    ចំពោះវិធីមើលថែទាំធុរេនវិញ កសិករខាងលើបានបញ្ជាក់ថា ដំណាំប្រភេទនេះថ្វីត្បិតតែមានតម្លៃខ្ពស់​ និងទីផ្សារល្អ តែការមើលថែទាំក៏ត្រូវយកចិត្តទុកដាក់ខ្លាំងដែរ។ ចំណុចសំខាន់ដែលកសិករដាំធុរេនត្រូវតែដឹងគឺរក្សាសំណើមដីឱ្យបានល្អ ដោយចាំបាច់ត្រូវតែ​បូបទឹកស្រោយចដីឱ្យបានយ៉ាងហោចណាស់ 2ដងក្នុងមួយសប្តាហ៍ដើម្បីកុំឱ្យដីស្ងួត។ បន្ទាប់មកទៀតត្រូវប្រុងប្រយ័ត្នជាមួយនឹងជំងឺនានាដែលអាចធ្វើឱ្យធុរេន​ចេញទឹករលួយឬស និងគល់របស់វា។ ក្រៅពីនេះ មានរឿងលំបាកផ្សេងមួយទៀតគឺ រយៈពេលប្រហែលជា 10ឆ្នាំ ដំណាំធុរេននឹងចាប់ផ្តើម​មានរោគច្រើន ដោយដើមខ្លះមានរោគព្យាបាលមិនកើត ក៏ងាប់ទៅវិញក៏មាន៕

  • អ្នកជាពី Covid-19 នៅកម្ពុជាមានចំនួន 95.90% ហើយ តែប្រជាជនគួររក្សាភាពប្រុងប្រយ័ត្ន

    អ្នកជាពី Covid-19 នៅកម្ពុជាមានចំនួន 95.90% ហើយ តែប្រជាជនគួររក្សាភាពប្រុងប្រយ័ត្ន

    នៅត្រឹមថ្ងៃទី25 ខែមេសា ឆ្នាំ2020នេះ កម្ពុជាមានអ្នកជាពីជំងឺ Covid-19 រហូតដល់ទៅ 95.90% ហើយបើធៀបនឹងអ្នកមានវីរុស covid-19 សរុបនៅទូទាំងប្រទេស។

    បើតាមការបញ្ជាក់របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះមានអ្នកជាសះស្បើយថ្មីបន្ថែមចំនួន 7នាក់ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយ​កើនឡើងដល់ 117នាក់។ ហេតុនេះអ្នកដែលកំពុងសម្រាកព្យាបាល​សរុបគឺត្រូវថយចុះមកត្រឹមតែ 5នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកជំងឺស្រីចំនួន 2នាក់ និងប្រុស 3នាក់។

    អ្នកដែលមានជាសះស្បើយពីជំងឺចំនួន 7នាក់ថ្មីនេះ គឺបុរសជនជាតិម៉ាឡេស៊ី អាយុ 66ឆ្នាំ បុរសជាតិខ្មែរអាយុ 37ឆ្នាំ នៅក្រុងសៀមរាប ស្ត្រីជនជាតិខ្មែរអាយុ 20ឆ្នាំនៅភ្នំពេញ ស្ត្រីជនជាតិវៀតណាម​អាយុ 27ឆ្នាំ នៅកោះពេជ្រ ស្ត្រីជនជាតិវៀតណាម​អាយុ 24ឆ្នាំ នៅម្តុំបឹងកេងកង1 ស្ត្រីជនជាតិចិនអាយុ 30ឆ្នាំ នៅ Olympia និងស្ត្រីជនជាតិចិន​អាយុ 31ឆ្នាំនៅសង្កាត់បឹងកេងកង1។

    ទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាលនៅតែក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប​រក្សាភាពប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់ការពារខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួង​សុខាភិបាល ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពផុយស្រួលនៅឡើយចំពោះមុខមេរោគ Covid-19៕

  • Honda ជាក្រុមហ៊ុនមុនគេ បានបើកដំណើរការឡើងវិញ នៅចិន

    Honda ជាក្រុមហ៊ុនមុនគេ បានបើកដំណើរការឡើងវិញ នៅចិន

    រោងចក្រ​ Dongfeng Honda ត្រូវ​បាន​គេ​ដឹង​ថា ​គឺ​ជា​រោងចក្រ​ ដែលរួម​បង្កើត​ដោយ​ Dongfeng Motor Group និង Honda Motor Company) ​ដែល​មាន​មូលដ្ឋាន​នៅក្នុងទី​​ក្រុង​វូហាន ប្រទេស​ចិន បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ ដោយ​​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដើម្បី​ទប់​ស្កាត់ ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19ជា​លើក​ទី​2។

    សេចក្ដី​រាយការណ៍ក៏បាន​ឱ្យដឹង​ដែរ​ថា​ បុគ្គលិក​ដែល​ចូល​ធ្វើ​ការ​វិញ ​គឺ​​ត្រូវមាន​ពាក់​ស្រោម​ដៃ និង​​ពាក់​ម៉ាស់ទាំង​អស់​គ្នា​ ហើយ​​នៅក្នុង​រោងចក្រ​មាន​បិទ​ប្រកាស​ព័ត៌មាន​ប្រាប់​ឱ្យ​បុគ្គលិក​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ 1​ម៉ែត្រ​ផង​ដែរ។

    បុគ្គលិក​ដែល​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ត្រូវ​បាន​សាក​សួរ​ និងត្រូវរាយការណ៍​ប្រាប់​ថា​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19​មក តើ​ពួក​គេ​បាន​ទៅ​កាន់​ទីណា​ខ្លះ? និង​មាន​ការ​ដំឡើង​ទីតាំង​សម្រាប់​វាស់​កម្ដៅ​ទៀតផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនួយ​ការ​អ្នក​ចាត់​ការ​នៅ​រោងចក្រ​ឈ្មោះ Li Shiquan។

    ក្នុង​ 1​ថ្ងៃ​ ​បុគ្គលិក​នីមួយៗ​ត្រូវ​បំពេញ​ពាក្យ​ដែល​មាន​សំណួរ​អំពី​ស្ថានភាព​សុខភាព ​ដូច​ជាតើ​មាន​​ក្អក ឬ​មានបាន​ប៉ះពាល់​ជា​មួយ​អ្នក​ដែល​មាន​បញ្ហា​សុខភាពដែរ​ឬ​អត់? ដោយ​ម្នាក់ៗអាច​បំពេញ​ពាក្យ​តាម​​រយៈ​ការ​ស្គែន QR Code ជា​មួយ​ទូរស័ព្ទ​ដៃ ហើយតាម​ការ​លើក​ឡើង​របស់​លោក Li បាន​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​បន្ត​ដំណើរ​ការ​ឡើង​វិញ​មក គឺ​មិន​មាន​​កើត​មាន​នូវ​ករណី​ជំងឺកូវីដ​-19​​នោះ​ទេ នៅ​រោងចក្រ​របស់​លោក៕

  • Xioami ផលិតក្តារចុចឡើង Cute លក់តម្លៃតែ 22ដុល្លារ

    Xioami ផលិតក្តារចុចឡើង Cute លក់តម្លៃតែ 22ដុល្លារ

    ក្តារ​ចុច MIIIW Air 85 មាន​រូបរាង​ទាក់ទាញ​គួរ​ឱ្យ​ស្រលាញ់ មាន​កម្រាស់​ស្តើង​ ហើយ​លើ​គ្រាប់​ប៊ូតុង​នៃ Key នីមួយៗ រចនា​ជា​រាង​រង្វង់ទៀតផង។

    ក្តារ​ចុចនេះ ត្រូវ​បាន MIIIW ដែល​ជា​ក្រុមហ៊ុន​កុល​សម្ព័ន្ធ​របស់ Xiaomi បាន​ចេញ​ផ្សាយ​នូវ Keyboard ឥត​ខ្សែ​ម៉ូដែល MIIIW Air 85។ មូលហេតុ​ប្រើ​លេខ​ 85ពីខាងក្រោយ គឺ​តំណាង​ឱ្យ​ក្តារ​ចុច​ដែលមាន​ Keys ចំនួន 85 ដោយ​មិនមាន​ខ្វះ​ សូម្បី​ Keys មួយណា។

    វា​អាច​ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​2 ​ក្នុង​ពេល​តែ​មួយ តាម​រយៈ​ប្រព័ន្ធ Bluetooth ឬ​តភ្ជាប់​បែប Wireless។ គាំទ្រ​ទាំង​ការ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍ Windows, Android, iOS និង macOS ពោល​គឺ ​អាច​ប្រើ​ទាំង​លើ​ស្មាតហ្វូន ថេប្លិត ​ឬ​កុំព្យូទ័រ ដែល​លើ​ក្តារ​ចុច​មាន​ប៊ូតុង​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ងាយ​ស្រួល​​ក្នុង​ការ​ផ្លាស់ប្ដូរ​ឧបករណ៍។

    ចំពោះ​តម្លៃ​របស់​ Keyboard MIIIW Air 85 នេះគឺ​ 159យន់ ​ឬ​ប្រមាណ 22ដុល្លារ និងមាន​លក់​ហើយនៅលើ​គេហទំព័រ Xioami YouPin៕

  • ប្លែកជាងមុន! Facebook បំបែកកម្មវិធី Gaming ឱ្យនៅដាច់ដោយឡែក ងាយស្រួលតាមដានព័ត៌មាន COVID-19

    ប្លែកជាងមុន! Facebook បំបែកកម្មវិធី Gaming ឱ្យនៅដាច់ដោយឡែក ងាយស្រួលតាមដានព័ត៌មាន COVID-19

    ក្រុមហ៊ុន Facebook បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី Gaming ​សម្រាប់​ប្រព័ន្ធ Android ដែល​កម្មវិធីនេះ​បាន​ចេញ​ផ្សាយ​មុន​កាល​កំណត់​​ដែល ដំបូង​ឡើយ​ Facebook គ្រោង​ចេញ​នៅ​ខែ​មិថុនា។

    កម្មវិធី​នេះ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​និយម​ទស្សនា ​ឬ​ចូលចិត្ត​លេង​ហ្គេម​តូចៗ​នៅ​លើ Facebook ដែល​អាច​បើក​បាន​ឆាប់​រហ័ស និង​មិន​ស្មុគស្មាញ​ក្នុង​ការ​ស្វែងរក​ដូច​មុន ដោយ​ប្រើប្រាស់ App ​ដាច់​ដោយ​ឡែក​ពី​កម្មវិធី​មេ​តែ​ម្តង។

    The New York Times បាន​ចេញ​ផ្សាយ​ថា​ ដោយ​មើល​ឃើញ​ពី​តួ​លេខ​កើន​ឡើង​យ៉ាង​លឿននៃ​អ្នក​លេង​ហ្គេម ដែល​មាន​ដល់ 700លាន​នាក់​ក្នុង​ចំណោម 2.5ពាន់​លាន​នាក់​នៃ​អ្នក​ប្រើប្រាស់​សរុប ទើប​ Facebook សម្រេច​បោះ​ទុន​ធំ​ លើ​ការ​វិនិយោគ​បង្កើត App នេះ​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ណា​មួយគឺ​ដើម្បី​សម្រប​ទៅ​នឹង​ស្ថានភាព​ COVID-19 ដែល​មនុស្ស​ជា​ច្រើន​កំពុង​សម្ងំ​នៅ​ផ្ទះ​ផង។ ឥឡូវមាន​សម្រាប់តែ Android Version ​ប៉ុណ្ណោះ ដោយ​សម្រាប់​ឧបករណ៍ iOS នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

  • នៅអាមេរិក ការបង្ហោះការតវ៉ា សុំមិននៅក្នុងផ្ទះ ត្រូវបាន Facebook លុបចោលទាំងអស់

    នៅអាមេរិក ការបង្ហោះការតវ៉ា សុំមិននៅក្នុងផ្ទះ ត្រូវបាន Facebook លុបចោលទាំងអស់

    ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការតវ៉ាប្រឆាំងនឹងបទបញ្ជាឱ្យស្ថិតនៅតែក្នុងផ្ទះ និងវិធានការគម្លាតសុវត្ថិភាព បានផ្ទុះឡើងជាបន្តបន្ទាប់ នៅតាមទីក្រុងនៃរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដោយបាតុករទាំងអស់ បានអំពាវនាវឱ្យលុបចោលវិធានការទាំងនេះ មុនពេលកំណត់ គឺមុនថ្ងៃទី4 ខែឧសភា។

    Facebook បានធ្វើការលុបចោលការបង្ហោះដែលផ្សព្វផ្សាយអំពីការតវ៉ា សុំមិននៅដាច់ដោយឡែក ដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋ California, New Jersey និង Nebraska សហរដ្ឋអាមេរិក។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានប្រាប់ CNN ថា ពួកគេកំពុងពិភាក្សាជាមួយរដ្ឋចំនួន 4ទៀត រួមមាន New York, Wisconsin, Ohio និង Pennsylvania ដើម្បីកំណត់ថា តើការតវ៉ាដែលបានផ្ទុះឡើងនៅក្នុងទីតាំងទាំងនោះ មានល្មើសនឹងបទបញ្ជាដែលតម្រូវឱ្យអ្នករាល់គ្នានៅផ្ទះឬអត់?៕

  • ក្រសួងមុខងារសាធារណៈផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌក្នុងឆ្នាំ 2020

    ក្រសួងមុខងារសាធារណៈផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌក្នុងឆ្នាំ 2020

    ក្រសួងមុខងារសាធារណៈបញ្ជាក់ថា កម្ពុជា​នឹងផ្អាកការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់មន្ត្រីចូលបម្រើការងារ​នៅតាមស្ថាប័នរដ្ឋនានាសម្រាប់ឆ្នាំ 2020នេះ។

    ការផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនេះ គឺកើតឡើងដោយសារតែផលប៉ះពាល់ពីវិបត្តិនៃជំងឺ covid-19 ដែលកំពុងបង្ករឱ្យមាន​បញ្ហាជាច្រើនលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បានកាត់បន្ថយចំណាយរដ្ឋនានាដើម្បីប្រមូលថវិកាសម្រាប់ទប់ទល់នឹងផលប៉ះពាល់ដោយសារតែមេរោគឆ្លងដ៏សាហាវនេះដែរ៕