Author: ធឿន មករា

  • ប៉ុន្មានថ្ងៃទៀត ច្បាប់ចរាចរណ៍នឹងរឹតបន្តឹងនៅទូទាំងប្រទេស ដោយការផាកពិន័យធ្ងន់ធ្ងរជាងមុន

    ប៉ុន្មានថ្ងៃទៀត ច្បាប់ចរាចរណ៍នឹងរឹតបន្តឹងនៅទូទាំងប្រទេស ដោយការផាកពិន័យធ្ងន់ធ្ងរជាងមុន

    អគ្គស្នងការនគរបាលជាតិបានបញ្ចាក់ថា ចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2020 ខាងមុននេះតទៅ នគរបាលចរាចរណ៍នឹងធ្វើការរឹងបន្តឹងច្បាប់ចរណ៍ចរណ៍នៅទូទាំងប្រទេសទាំង ដោយការផាកពិន័យ​មានកម្រិតធ្ងន់ធ្ងរជាងមុន​។

    តាមអនុក្រឹត្យថ្មីដែលបានកែសម្រួល និងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះគឺកំណត់ឱ្យយមានការផាកពិន័យចំនួន 6ម៉ឺនរៀលចំពោះបទល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ចំពោះអ្នកបើកបរដែលនិយាយទូរស័ព្ទគ្មានឧបករណ៍ដាក់ត្រចៀក អ្នកប្រើឧករណ៍សូស័ព្ទ ការតាំងគ្រឿងបំភ្លឺខុសបច្ចេកទេស និងអ្នកបើកបរលើសល្បឿនកំណត់ ត្រូវពិន័យជាប្រាក់ចំនួន 8ម៉ឺនរៀល។ ចំពោះអ្នកជិះបង្ហោះ ឆាប់រេចុះឡើង គៀរប្រើជន្ទល់អូសលើផ្លូវ បញ្ចេញសំឡេង​ម៉ាស៊ីនខ្លាំង ឬមានផ្សែងច្រើនលើសស្តង់ដាបច្ចេកទេស បើកបរមិនពាក់វែនតា​តាមការកំណត់ក្នុងបណ្ណបើកបរ បើកខុសទិសចរាចរណ៍ ជាន់លើគំនូស​បង្ហូតទ្រូងផ្លូវ លើសល្បឿន​ បទល្មើសទាក់ទងនឹងការជៀស ការបត់ និងការជែង ត្រូវពិន័យជាប្រាក់ចំនួន 10ម៉ឺនរៀល។ ចំពោះអ្នកបើកបរគ្មានបណ្ណបើកបរ គ្មានបណ្ណសម្គាល់ គ្មានស្លាកលេខ មិនបានត្រួតពិនិត្យបច្ចេកទេសតាមការកំណត់ ប្តូរពណ៌យានយន្តគ្មានការអនុញ្ញាត បើកបរយានយន្តខុសពីបណ្ណបើកបរ ស្លាកលេខកែ លុប ឬបាក់ជាដើម ត្រូវពិន័យជាប្រាក់ចំនួន 12ម៉ឺនរៀល។ ចំពោះអ្នកបើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាត លើផ្លូវសាធារណៈត្រូវពិន័យជាប្រាក់ 15ម៉ឺនរៀល។ ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង​ត្រូវពិន័យជាប្រាក់ 25ម៉ឺនរៀល។

    ចំពោះជនដែលមិនព្រមបង់ប្រាក់ពិន័យ​រយៈពេល 15ថ្ងៃនៃថ្ងៃធ្វើការ នឹងត្រូវផាកពិន័យគុណនឹង2ដង ហើយប្រសិនបើមិនព្រម​បង់ក្នុងរយៈពេល​ 30ថ្ងៃត្រូវគុណនឹង 3ដង ហើយបើមិនព្រមបង់ការផាកពិន័យរយៈពេល 60ថ្ងៃសមត្ថកិច្ចនឹងបញ្ចូនករណីនោះទៅតុលាការ៕ ​

     

  • វេសឡាញ បញ្ចុះតម្លៃសិក្សា 30% ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល និងបង្កើនគុណភាពសិក្សាអនឡាញ

    វេសឡាញ បញ្ចុះតម្លៃសិក្សា 30% ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល និងបង្កើនគុណភាពសិក្សាអនឡាញ

    ក្នុងដំណាក់កាល​ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 នេះ គ្រប់ប្រទេសទាំងអស់សុទ្ធតែឆ្លងកាត់ការលំបាកទាំងអស់​ ជាពិសេស​បញ្ហាហិរញ្ញវត្ថុ ដោយក្នុងនោះ​កម្ពុជាក៏ត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល វេសឡាញនឹងបញ្ចុះតម្លៃសិក្សា ៣០% សម្រាប់វគ្គសិក្សាថ្មីថ្ងៃទី១១ ខែឧសភាសខាងមុខនេះ និងបង្កើនគុណភាពសិក្សាអនឡាញ ។

    លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធតែ​ទទួលរងនូវផលប៉ះពាល់​សេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងបុគ្គលិក គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្សផងដែរ។ យើងទាំងអស់គ្នាសុទ្ធតែមាន​ក្រុមគ្រួសារ​ និងកាតព្វកិច្ច​ចំណាយត្រូវរ៉ាប់រង ចំណែកឯសាលារៀន​ក៏ត្រូវប្រើប្រាស់ថ្លៃ​សិក្សាសិស្សដែលនៅសល់ និងកម្ចីបន្ថែមពីធនាគារសម្រាប់រ៉ាប់រងចំណាយបៀវត្សគ្រូ បុគ្គលិកសិក្សា ការវិនិយោគ​ និងការចំណាយលើការផលិតមេរៀនអនឡាញជាដើម។ បន្ថែមពីលើនេះយើងក៏ត្រូវការចំណាយលើការទិញ​ឧបករណ៍សម្រាប់ថត និងផ្សាយខ្លឹមសារមេរៀន ការចំណាយថ្លៃអគារ ថ្លៃភ្លើង ចំណាយរដ្ឋបាលបន្ទាប់បន្សំ និងការប្រាក់ធនាគារផងដែរ។ វាជាស្ថានភាពលំបាកទាំងអស់គ្នាដែលត្រូវការការសហការ ការយល់ពីគ្នាទៅវិញទៅមក​ខ្ពស់ដើម្បីយើងអាចឆ្លងផុតវិបត្តិនេះទាំងអស់គ្នា ជាពិសេស​គឺដើម្បីបន្តធានា​គុណភាព និងស្ថិរភាព​សិក្សារបស់សិស្សទាំងអស់គ្នា។

    លោក ប៉ិច បូឡែន បាននិយាយថា៖ «​ក្នុងស្ថានភាពលំបាកនេះ យើងពិតជាត្រូវជួយគ្នាខ្លាំងណាស់។ សាលារៀនបានសម្រេចចិត្តលែងគិតប្រាក់ចំណេញអំឡុងពេលលំបាកនេះ ដោយយើងបានកាត់បន្ថយចំណាយ​ដែលមិនចាំបាច់ទាំងអស់ ទុក​តែចំណាយថែទាំអគារតិចតួច និងចំណាយសម្រាប់បង្រៀនអនឡាញប៉ុនណោះ។ ក្នុងដំណាក់កាលលំបាកនេះ យើងបានសុំការបញ្ចុះថ្លៃជួលទីតាំងខ្លះ ហើយបុគ្គលិកគ្រូបង្រៀនទាំងអស់​ក៏ត្រូវបានសុំការយោគយល់បន្ថយបៀវត្សន៍​ និងប្រាក់ឈ្នួលប្រចាំខែផងដែរ។ សាលារៀន និងបុគ្គលិកធ្វើបែបនេះ​ក្នុងគោលបំណងធំមួយ​គឺអាចមានលទ្ធភាពបញ្ចុះតម្លៃ 30% ដើម្បីជួយ​សម្រួល​បន្ទុកចំណាយ​ជូនសិស្សានុសិស្ស និងអាណាព្យាបាល​ទាំងអស់ក្នុងស្ថានភាពលំបាក​នេះ ជាពិសេស​គឺការលៃលក និងប្រឹងប្រែងបន្តបង្រៀន​សិស្សជាទីស្រឡាញ់របស់យើងក្នុងកម្រិតគុណភាពខ្ពស់មួយក្នុងស្ថានភាព​ Covid-19 នេះ»។

    អ្នកដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់បន្ថែមទៀតថា ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ​ យើងនៅតែគិតគូរពីគុណតម្លៃ និងគុណភាពសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ ចំណូល​ដែលនៅសេសសល់ប៉ុន្មាន គឺយើងព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យចំណាយទទួលបានគុណភាពខ្ពស់បំផុត ដោយយើងលើកទឹកចិត្តគ្រូបង្រៀនដែលក្រាញននាលលើសមរភូមិ​បង្រៀនអនឡាញនេះប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងស្ថានភាពនេះ មនុស្សជាច្រើនយល់ថាការងាររបស់គ្រូបង្រៀន និងបុគ្គលិកប្រហែលជាមានតិចជាងមុន តែស្ថានភាពជាក់ស្តែងគឺគ្រូបង្រៀន និងបុគ្គលិកត្រូវធ្វើការច្រើនជាងមុន​ ព្រោះគាត់ត្រូវស្រាវជ្រាវឯកសារផង ថតមេរៀនជាវីដេអូផង ឆ្លើយសំណួរសិស្ស និងអ្នកអាណាព្យាបាលសិស្សគ្រប់ពេលផង និង​ត្រូវព្យាយាម​បង្រៀនច្រើនលើកច្រើនសារទៅតាមក្រុមតូចៗ និងបត់បែនទៅតាមពេលវេលាទំនេររបស់សិស្ស និងអ្នកអាណាព្យាបាលផង។ ពួកគាត់ត្រូវធ្វើការងារទាំងព្រឹក រសៀល​ ល្ងាច និងចុងសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃមធ្យម សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ និងកាតព្វកិច្ចហិរញ្ញវត្ថុ​ជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបយើងពិតជាមិនអាចបន្ទាបតម្លៃបន្ថែមទៀតបាននោះទេ ព្រោះវាអាចនឹងប៉ះពាល់បន្តគ្នាទៅដល់បៀវត្ស​ ប្រាក់ឈ្នួល និងជីវភាពរបស់គ្រូបង្រៀន និងបុគ្គលិកដែលគាត់ខិតខំប្រឹងប្រែងបង្រៀន​កូនៗរបស់យើងទាំងអស់គ្នា។

    លោកបានបញ្ជាក់ផងដែរថា សាលារៀន គណនាយក បុគ្គលិក​ គ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងបន្តគិត និងព្យាយាមឱ្យអស់ពីលទ្ធភាព សមត្ថភាព និងធនធាន​ដែលមាននៅសល់ទាំងប៉ុន្មាន​ ដើម្បីបន្តបង្រៀន​តាមអនឡាញជូនកូនៗរបស់យើង។ ក្នុងដំណាក់កាលនេះសាលាបានធ្វើសកម្មភាពជាច្រើនដើម្បី​រៀចចំបន្ថែមជូនសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ដោយយើងបានផលិតវីដេអូបង្រៀនប្រមាណជាង 1,500បន្ថែមទៀត​សម្រាប់បង្រៀនសិស្ស។ ក្រៅពីនេះក៏មានផ្តល់ជូន​នូវវេទិកាសិក្សាអនឡាញថ្មីមួយចាប់ពីខែឧសភាតទៅ សម្រាប់សិស្សរៀនតាមវីដេអូ មើលមេរៀន និងប្រឡងអនឡាញជាដើម។ យើងក៏បានដាក់ឱ្យដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ទំនាក់ទំនងសាលារៀននៅចុងខែឧសភា ឆ្នាំ2020នេះ។ លើសពីនេះទៅទៀត យើងបាន​បង្កើនកម្មវិធីអប់រំតាមទូរទស្សន៍​អនឡាញ ដោយមានកម្មវិធីអប់រំ ប្រឹក្សាយោបល់ និងកម្សាន្តជាច្រើនសម្រាប់សិស្សានុសិស្សរបស់យើងដែលកំពុងនៅផ្ទះផងដែរ។ ទន្ទឹមនឹងនេះដែរ វេសឡាញបានដាក់ឱ្យដំណើរការកម្មវិធីបង្រៀនដោយមានកាលវិភាគសិក្សា ម៉ោងចូល ម៉ោងចេញ ការតាមដាន​វត្តមាន និងស្រង់ពិន្ទុជាក់លាក់​កដូចជាការរៀននៅក្នុងសាលាដែរ ដើម្បីធានាពីគុណភាពក្នុងការអប់រំ។ យើងក៏បាន​រៀបចំកញ្ចប់​សម្ភារសិក្សា និងឧបករណ៍​កម្សាន្តបែបអប់រំជូនកុមារតូច និងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល​ និងពិគ្រោះយោបល់ការងារ និងអាជីវកម្មជូនអ្នកអាណាព្យាបាលដោយឥតគិតថ្លៃ ដើម្បីជាការឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងទាំងសិស្ស និងអ្នកអាណាព្យាបាល។ ស្របជាមួយគ្នានេះដែរយើង​បានបង្កើតវេទិកាលក់ដូរអេឡិចត្រូនិចមួយសម្រាប់ស្តា និងជំរុញ​មុខរបរមាតាបិតាសិស្សឱ្យបានប្រើសើរឡើងមួយកម្រិត និងបន្តគិតគូរពីយន្តការនានាបន្ថែមទៀតដើម្បីធានាឱ្យ​បាននូវការអប់រំពេញលេញមួយសម្រាប់សិស្ស និងអ្នកអាណាព្យាបាល។

    ទន្ទឹមនឹងនេះលោក ប៉ិច បូឡែន ក៏បានសំណូមពរផងដែរឱ្យអាណាព្យាបាលសិស្សទាំងអស់សូម​ជួយសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងសាលារៀននៅក្នុងការគាំទ្រការសិក្សាតាមអនឡាញ របស់បុត្រធីតា តាមរយៈការប្រាស្រ័យទាក់ទងមកសាលារៀនដើម្បីស្វែងយល់ពីបច្ចេកវិទ្យាក្នុងការអប់រំ និងកម្មវិធីសិក្សាអនឡាញ ក៏ដូចជាមាតិកាអនឡាញនានា។ សូមអាណាព្យាបាលភ្ជាប់ទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាឱ្យបានជិតស្និទ្ធបំផុតព្រោះស្ថានភាព Covid-19 ជារឿងបណ្តោះអាសន្ន​ តែបច្ចេកវិទ្យាក្នុងការសិក្សាអនឡាញជារឿងអនាគត ខណៈទំនាក់ទំនងរវាងគ្រូបង្រៀន សាលារៀន និងអាណាព្យាបាលជារឿងអចិន្ត្រៃយ៍សម្រាប់ការអប់រំបុត្រ បុត្រធិតារបស់យើងទាំងអស់គ្នា៕

  • ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung AddWash™ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក!

    ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung AddWash™ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក!

    (ភ្នំពេញ)ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះការរក្សាអនាម័យខ្លួនប្រាណ លាងដៃ ពាក់ម៉ាស់គឺជារឿងចាំបាច់! តែអ្វីដែលកាន់តែចាំបាច់បំផុតនោះគឺត្រូវប្រាកដថាសម្លៀកបំពាក់របស់យើងដែលពាក់ប្រចាំថ្ងៃមិនថាទៅធ្វើការ ឬមកពីខាងក្រៅវិញទាំងអស់បោកបានស្អាតល្អ និងគ្មានមេរោគ បាក់តេរីផ្សេងៗតោងជាប់ឡើយ!

    ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីនេះលោកអ្នកគ្មានអ្វីត្រូវបារម្ភទៀតទេ…! មានច្រើនបោកច្រើន…មានតិចបោកតិច…ហើយប្រសិនបើកំពុងបោក ហើយភ្លេច…ក៏នៅតែអត់បញ្ហា ហើយអ្វីដែលកាន់តែពិសេសបំផុតនោះមានបំពាក់នូវមុខងារបោកសម្អាតដោយប្រើចំហាយទឹកក្តៅ (Steam Cycles) ដែលមានអានុភាព និងសមត្ថភាពសម្លាប់មេរោគ បាក់តេរី ផ្សេងៗ ដែលតោងលើ

    សម្លៀកបំពាក់បានរហូតដល់ 99.9%! ឡូយអស់ស្ទះ…!! ដឹងតែមានទំនុកចិត្តម៉ង!

    ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីបំពាក់នូវបច្ចេកវិទ្យាទំនើប AI ចុងក្រោយនេះលោកអ្នកប្រាកដជាពេញចិត្តជាមួយនឹងជម្រើសបន្ថែមទៀតតាមការបញ្ជាតាមទូរស័ព្ទដៃជាមួយ App SmartThings របស់ក្រុមហ៊ុនសាមសុង ដោយក្នុងនោះលោកអ្នក៖

    – អាចរើសមុខងារបោកទៅតាមប្រភេទសាច់ក្រណាត់និងពណ៌

    – អាចកំណត់កាលវិភាគបោក

    – អាចតាមដាន និងថែទាំម៉ាស៊ីនបោក

    ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ជាមួយនឹងលក្ខណៈចំណុចពិសេសដូចជា៖

    * បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយក្តៅ (Steam Cycles)

    នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!!

    * ទ្វារបន្ថែម (AddWash)

    កាន់តែងាយស្រួលក្នុងការបន្ថែមខោអាវដែលលោកអ្នកភ្លេច ឬចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយក៏បាន ។

    * បច្ចេកវិទ្យា Digital Inverter Motor

    មានខោអាវតិចបោកតិច…មានច្រើនបោកច្រើនចឹង តិចស៊ីថាមពលច្រើនអីទៅ? ខ្ញុំសូមធានា! ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!!

    * ការបញ្ជាវៃឆ្លាត តាម Q-Rator (SmartThings)

    យើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយមិនថាលោកអ្នកនៅទីណាគឺអាចបញ្ជា និងតាមដានម៉ាស៊ីនលោកអ្នកបានគ្រប់ពេលគ្រប់ទីកន្លែង។

    ដូច្នេះកុំបាច់គិតច្រើនទៀតអី…! មានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មី តែមួយគ្រឿងដឹងតែកក់ក្តៅមួយគ្រួសារតែម្តង!!

    បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅ

    ទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

  • ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

    ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

    ប​ច្ចុប្បន្ននេះ ប្រជាជននៅទីប្រជុំជនចាប់ផ្តើមមើលឃើញពីតម្លៃនៃការដាំដុះ ផលដំណាំផ្ទាល់ខ្លួន និងស្វែងរកអាហារសុវត្ថិភាពសម្រាប់ទទួលទានក្នុងគ្រួសារ តែអ្វីដែលបញ្ហាគឺអ្នកទីក្រុងជាគ្មានទីតាំងធំសម្រាប់ធ្វើជាសួនដំណាំដូចនៅតំបន់ជនបទនោះទេ។

    ពាក់ព័ន្ធនឹងបញ្ហានេះ កសិករដែលបានដាំបន្លែលើទឹកនៅក្នុងខេត្តបាត់ដំបង លោក ស៊ឺនហាច បានណែនាំឱ្យ​អ្នកដែលស្រឡាញ់ដំណាំសាកល្បងច្នៃទីតាំងតូចៗដែលមាននៅក្នុងផ្ទះដើម្បី​ដាំដំណាំលើទឹក ឬដាំដំណាំក្នុងបំពង់ទីបវិញម្តង។ ការដាំដំណាំលើទឹកនេះជាបច្ចេកទេសថ្មីដែលមិនត្រូវការទីតាំងធំ មិនចាំបាច់ត្រូវបារម្ភពីមេរោគនៅក្នុងដី មិនភ័យរឿងសត្វល្អិតបំផ្លាញ និងមិនចាំបាច់បារម្ភពីការស្រោចទឹកនោះទេ។ អ្នកដាំគ្រាន់តែត្រូវការថែទាំឱ្យត្រូវពន្លឺឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសគ្រាប់ពូជឱ្យបានល្អជាការស្រេច។

    ជាបច្ចេកទេសដាំ ដំបូងឡើយយើងគួរជ្រើសរើសពូជដែលអាចដាំលើទឹកល្អដូចជាស្ពៃ សាឡាដ​ ខាត់ណា ផ្កាស្ពៃ ឬបន្លែបៃតងមួយចំនួនទៀត។ បន្ទាប់មក​យើងយកគ្រាប់ពូជដែលទិញពីផ្សារ មកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬ3យប់3ថ្ងៃទៅតាម​ប្រភេទដំណាំ មុននឹង​ដាក់វាឱ្យត្រូវពន្លឺថ្ងៃល្មមក្នុងរយៈពេលមួយសប្តាហ៍មុននឹងដាក់ដាំនៅក្នុងបំពង់ទុយោទឹក។ នៅក្នុងបំពង់ទុយោនោះអ្នកដាំគួរចោះវាឱ្យមានចន្លោះពី 15ទៅ 30សង់ទីម៉ែត្រ ដើម្បីឱ្យដើមរុក្ខជាតិដែលយើងបានបណ្តុះមានចន្លោះលូតលាស់ល្អមិនចង្អៀតពេក។

    បន្ថែមពីលើនេះ យើងអាចបញ្ចូលជីប្រភេទ AB នៅក្នុងទឹកដែលដាក់នៅក្នុងទុយោទឹក ហើយបូម បង្ហូរទឹកដែលនៅក្នុងទុយោនោះឱ្យវឹលចុះឡើងរហូត ដើម្បីកុំឱ្យទឹកឡើងកម្តៅជាមួយនឹងពន្លឺថ្ងៃខ្លាំង។ ក្រោយពេលដាក់ដាំ និងមើលថែទាំអស់រយៈពេលប្រមាណ 40 ទៅ 45ថ្ងៃស្ពៃអាចនឹងប្រមូលផលបានហើយ តែប្រសិនបើប្រភេទដណាំខាត់ណាវិញគឺអាចប្រមូលបានត្រឹមរយៈពេល 20 ទៅ 25ថ្ងៃប៉ុណ្ណោះ។

    អ្នកនៅតំបន់ប្រជុំជនអាចសាកល្បងវិធីសាស្ត្រដាំដំណាំបែបនេះនៅក្នុងលើដំបូលផ្ទះ ឬទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីទទួលបានអាហារធម្មជាតិគ្មានជាតិគីមីផង និងដើម្បីជាការសម្រាកកម្សាន្តលម្ហែក្រោយមមាញឹកជាមួយនឹងការធ្វើការ ឬរកស៊ីផង៕

  • អ្នកវិភាគថា សាលារៀនឯកជនអាចបញ្ចុះថ្លៃបានខ្លះ តែមិនអាចធ្វើបានច្រើនភ្លាមៗនោះទេ

    អ្នកវិភាគថា សាលារៀនឯកជនអាចបញ្ចុះថ្លៃបានខ្លះ តែមិនអាចធ្វើបានច្រើនភ្លាមៗនោះទេ

    រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការតវ៉ាមួយចំនួនពីអាណាព្យាបាលសិស្សដែលមានកូនសិក្សានៅសាលាអន្តរជាតិថ្លៃៗមួយចំនួន ក្នុងគោលបំណងសុំបញ្ចុះថ្លៃសិក្សាកូននៅពេលដែលពិភពលោក ក៏ដូចជាកម្ពុជាត្រូវប្រឈមជាមួយនឹងបញ្ហា​ហិរញ្ញវត្ថុដែលកើតឡើងដោយវិបត្តិនៃជំងឺ Covid-19។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ច បានបញ្ហាញការយល់ឃើញរបស់លោកក្នុងបណ្តាញសង្គមថា សាលារៀនអាចនឹងបញ្ចុះថ្លៃសិក្សាដល់សិស្សបានខ្លះប្រសិនបើគាត់ព្យាយាមកាត់បន្ថយការចំណាយក្នុងរយៈពេលវែង តែក្នុងរយៈពេលខ្លី សាលាទំនងជាមិនអាចធ្វើបាននោះទេ។

    លោក ចាន់ សុផល បានសរសេរថា តាមការយល់ឃើញរបស់លោក ម្ចាស់សាលារៀន​គួរតែពន្យល់​មាតាបិតារបស់សិស្សានុសិស្សឱ្យបានច្បាស់លាស់​ និងទន់ភ្លន់។ មុខចំណាយខ្លះសាលាអាចសន្សំបាន រីឯមុខចំណាយខ្លះសន្សំមិនបាននោះទេ ហើយចំណាយលើអ៊ីនធើណិត​អាចនឹងកើនឡើងក្នុងរយៈពេលខ្លីនេះ។

    លោកថា មុខចំណាយដែលអាចសន្សំបានមានដូចជាថ្លៃ​អគ្គិសនី ថ្លៃទឹក ថ្លៃជួលរថយន្តដឹកសិស្ស ឬថ្លៃប្រេងឥន្ធនៈរថយន្ត រួមទាំងថ្លៃអាហារសម្រាប់សិស្សបានជាវនៅសាលាជាដើម តែមុខចំណាយដែលមិនអាចសន្សំបានក្នុងរយៈពេលខ្លីមានដូចជាថ្លៃឈ្នួលអគារ ប្រាក់ឈ្នួលគ្រូបង្រៀន និងបុគ្គលិក ការចំណាយ​លើកម្មវិធីសិក្សាអន្តរជាតិ (ប្រសិនបើមាន) និងការបង់ប្រាក់សម្រាប់ទុនវិនិយោគ។ បន្ថែមពីលើនេះ មុខចំណាយដែលត្រូវបង្កើននៅពេលនេះ គឺថ្លៃប្រើប្រាស់អ៊ីនធើណិត និងកម្មវិធី Zoom ជាដើម។

    អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលវែង សាលាអាចកាត់បន្ថយបុគ្គលិក ជំនួយការគ្រូបង្រៀន អ្នកបើកបរ កម្មករ និង​ការជួលអគារប្រសិនបើសាលាបន្តការបង្រៀនអនឡាញ។ ការធ្វើដូចនេះ​នឹងធ្វើឱ្យសាលាអាចកាត់បន្ថយថ្លៃសិក្សាបាន ក៏ប៉ុន្តែ​នៅក្នុងរយៈពេលខ្លី សាលាមិនអាចធ្វើដូចនេះបានទេ។ នេះបើតាមការយល់ឃើញរបស់លោក៕

  • លក្ខណៈសម្បត្តិដ៏អស្ចារ្យបន្ថែមទៀតដែលធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | Galaxy S20 Ultra ល្អបំផុតដាច់គេ…!!

    លក្ខណៈសម្បត្តិដ៏អស្ចារ្យបន្ថែមទៀតដែលធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | Galaxy S20 Ultra ល្អបំផុតដាច់គេ…!!

    (ភ្នំពេញ) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០៖ ជាធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសកំពូលស្មាតហ្វូនក្នុងចិត្ត និងត្រូវតាមតម្រូវការដែលខ្លួនចង់បានយកមកប្រើគឺត្រូវតែដឹងពីលក្ខណៈសម្បតិ្ត និងចំណុចពិសេសៗឱ្យបានលម្អិតដើម្បីប្រាកដថាលោកអ្នកនឹងមិនខកបំណងបន្ទាប់ពីទិញយកមកប្រើ! ពិតមែនទេ?

    ត្រូវគ្នាហើយអ៊ីចឹង…! ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងធ្វើការបង្ហាញកំពូលលក្ខណៈសម្បត្តិលើកទី ៣ បន្ថែមទៀតដើម្បីឱ្យអតិថិជនទាំងអស់យល់កាន់តែច្បាស់…កាន់តែមានទំនុកចិត្ត និងមានមោទនភាពបំផុតក្នុងការទទួបាននូវស្តេចកំពូលស្មាតហ្វូនដ៏ល្អឯកតែមួយគ្មានពីរក្នុងលោកនៃពិភពស្មាតហ្វូនប្រចាំឆ្នាំ ២០២០ នេះ!

    ចង់ដឹងច្បាស់ពីលក្ខណៈសម្បតិ្តពិសេសដែលបានបំពាក់នៅលើស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung មានអ្វីខ្លះនោះសូមមកមើលឥឡូវនេះទាំងអស់គ្នា!

    * ថតរូបពេលយប់ ឬទីងងឹតច្បាស់ល្អផ្តាច់គេ NIGHT MODE (BRIGHT NIGHT)

    – សមត្ថភាពនៃការថតពេលយប់ដ៏ខ្លាំងគ្មានគូប្រៀប!

    – បង្កើនកម្រិតពន្លឺ និងពណ៌បានត្រឹមត្រូវល្អឥតខ្ចោះធ្វើឱ្យរូបកាន់តែច្បាស់ស្អាតបំផុតលើសពីការស្មាន!

    – កាត់បន្ថយ Noise (ស្នាមអុជ) និងព្រាលបានដាច់ខ្លាំង!

    * កំពូលមុខងាររក្សាលំនឹងពេលថតវីដេអូ (SUPER STEADY)

    – រក្សាលំនឹងក្នុងការថតវីដេអូបានកម្រិតខ្ពស់បំផុត និងច្បាស់ល្អបំផុត!

    – កាត់បន្ថយព្រាលដោយសាររំញ័រដៃកំឡុងការថតវីដេអូពេលយប់ទោះជាមានពន្លឺតិចក៏ដោយ!

    * ប្រភេទហ្គេមអីក៏គ្មានបញ្ហា Smooth in Gaming (120 fps)

    – ជាមួយនឹងទំហំ Ram និង ល្បឿ Octa Core Exynos 990 ទោះជាហ្គេមប្រភេទណា មានក្រាហ្វិកខ្ពស់ប៉ុនណាក៏នៅតែអាចរត់បានដោយរលូនឥតខ្ចោះ 120 Frame Per Second

    * បច្ចេកវិទ្យាបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)

    – មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!

    យ៉ាងម៉េចដែរប៉ុនហ្នឹង…? ដូច្នេះកុំនៅបង្អង់យូរទៀតអី…! ប្រញាប់ទិញឥឡូវនេះភ្លាមទៅ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញធ្វើការសាកសួរដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

  • អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

    អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

    ក្នុងដំណាក់កាលដែលកម្ពុជា​ត្រូវ​ទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 នេះ សាលាទាំងអស់នៅទូទាំងប្រទេសត្រូវដាក់ឱ្យវិសមកាលមុនកាលកំណត់ ដែលធ្វើឱ្យសិស្សានុសិស្សត្រូវសិក្សាពីចម្ងាយនៅក្នុងផ្ទះ និងមានពេលទំនេរច្រើន។ ក្នុងពេលនេះ​ក៏ជាពេលវេលាមួយដែល​ធ្វើឱ្យកុមារមានភាពតានតឹង និង​ត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំង។

    ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការជាតិគាំពារ អភិវឌ្ឍកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូអភិវឌ្ឍនានាដូចជា USAID និង UNICEF ជាដើមបង្កើតផ្ទាំងអប់រំមួយសម្រាប់អាណាព្យាបាលដោយជំរុញឱ្យគ្រប់ឪពុកម្តាយ ចែករំលែកក្តីស្រឡាញ់​ និងក្តីមេត្តាដល់កូនៗមិនមែនបង្កើនភាពភ័យខ្លាចនោះទេ។

    នៅក្នុងផ្ទាំងផ្សព្វផ្សាយនោះ ស្ថាប័នខាងលើបានបញ្ជាក់ថា ដើម្បីសម្រួលភាពតានតឹង​ដល់កូនៗក្នុងដំណាក់កាលនៃការរាតត្បាត​នៃជំងឺ Covid-19 នេះ អាណាព្យាបាលគួរតាមដានអារម្មណ៍ និងសួរសុខទុក្ខកូន ព្រមទាំងនិយាយពាក្យល្អៗឱ្យកូនស្តាប់ដោយយកចិត្តទុកដាក់។ បន្ថែមពីលើនេះ​អាណាព្យាបាលចាំបាច់ត្រូវតាមដានឱ្យបានដិតដល់ក្រែងកូនមានអារម្មណ៍ថាភ័យខ្លាច ឬត្រូវគេរើសអើងជាដើម។

    លើសពីនេះទៅទៀត អាណាព្យាបាលគួរជួយ​កុមារឱ្យរៀនសូត្រ និងធានាថា​ពួកគេមាន​កន្លែងសម្រាប់រៀនសូត្រនៅផ្ទះ និងជួយរក្សាទម្លាប់ពួកគេក្នុងការលេង រៀន ញ៉ាំ និងសម្រាក​ប្រចាំថ្ងៃ ទោះជាសាលាត្រូវបិទក៏ដោយ។ អាណាព្យាបាលក៏​គួរតែស្មោះត្រង់ជាមួយកូន និងពន្យល់ពួកគេពី​អ្វីៗដែលកំពុងកើតឡើង​ដោយប្រើប្រាស់ភាសាសមរម្យ និងបង្រៀនពួកគេឱ្យ​ចេះការពារខ្លួនពីការឆ្លងជំងឺ Covid-19។

    ចំណុចសំខាន់ចុងក្រោយគឺអាណាព្យាបាល គួរលេង ច្រៀង អានសៀវភៅ និង​គូរគំនូរជាមួយពួកគេ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារ​ក្នុងការបន្តលេង កម្សាន្ត និង​រីករាយក្នុងវ័យកុមារ​ភាពទោះស្ថិតក្នុងស្ថានភាពលំបាក​ក៏ដោយ។ អាណាព្យាបាល​ត្រូវធ្វើឱ្យកុមារ​មានអារម្មណ៍សុវត្ថិភាព និងគ្មានអារម្មណ៍ភ័យខ្លាច៕

  • ម៉ាឡេស៊ី កំពុងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិកម្នាក់ ឱ្យចូលជម្រើសជាតិខ្លួន

    ម៉ាឡេស៊ី កំពុងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិកម្នាក់ ឱ្យចូលជម្រើសជាតិខ្លួន

    ក្រុមជម្រើសជាតិម៉ាឡេស៊ី មានគម្រោងអញ្ជើញកីឡាករកូនកាត់ម៉ាឡេស៊ី-បែលហ្ស៊ិកម្នាក់ឈ្មោះ Dion Johan Cools ឱ្យមកចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ដែលនឹងលេងក្នុងពានរង្វាន់ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ។

    កីឡាកររូបនេះ ទោះជាមានឈាមជ័រជាជាតិសាសន៍ម៉ាឡេស៊ី តាមរយៈឪពុកជាជនជាតិម៉ាឡេ និងម្តាយជាជនជាតិបែលហ្ស៊ិកក្តី តែគេបានធំធាត់ និងលេងបាល់ទាត់អាជីពនៅប្រទេសបែលហ្ស៊ិក រហូតបានជាប់ជម្រើសជាតិបែលហ្ស៊ិក និង ធ្លាប់ទៅលេងនៅ World Cup ទៀតផង មិនតែប៉ុណ្ណោះ គេទើបតែទទួលបានកុងត្រា ទៅលេងនៅក្លិបដាណឺម៉ាក រយៈពេល 3ឆ្នាំ ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងក្របខ័ណ្ឌលីកប្រទេសបែលហ្ស៊ិករបស់ខ្លួន។

    គួរបញ្ជាក់ដែរថា ក្នុងពេលដែលពិភពលោក កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-19 សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានឆ្លៀតយកឱកាសនេះទាក់ទង និងបញ្ចុះបញ្ចូលកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះ ឱ្យមកមកលេងនៅក្នុងក្របខ័ណ្ឌរបស់ខ្លួនវិញ តែហាក់ដូចជាមិនទទួលបានផ្លែផ្កាអ្វីសោះ បើទោះបីជាខំផ្តល់សញ្ជាតិម៉ាឡេស៊ី មួយទៀតដល់កីឡាករខាងលើនេះហើយក៏ដោយ៕

  • កសិករបង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យទទួលបានដើមថ្លោស និងស្រស់ល្អ

    កសិករបង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យទទួលបានដើមថ្លោស និងស្រស់ល្អ

    ស្លឹកខ្ទឹមជាប្រភេទដំណាំដែលត្រូវជាមួយនឹងមុខម្ហូបច្រើនមុខ ព្រោះវាជាគ្រឿងផ្សំដែលមិនអាចខ្វះបានចំពោះសម្ល ឆា ឬទឹកជ្រលក់ជាដើម។ ក្រៅពីមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ស្លឹកខ្ទឹមក៏ផ្តល់ផលល្អដល់សុខភាពផងដែរ។ មិនថានៅជនបទ ឬនៅទីក្រុងនោះទេ ស្លឹកខ្ទឹមត្រូវបានគេដាំនៅតាមផ្ទះដើម្បីដកមកធ្វើម្ហូបប្រចាំថ្ងៃផង និងដើម្បីលម្អ ឬដាំដើម្បីកែអប្សុកនៅខាងក្នុងផ្ទះផង។

    បង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យបានថ្លោស និងស្រស់ល្អ កសិករនៅខេត្តកណ្តាល លោក ភា បានបញ្ជាក់ថាដំណាំស្លឹកខ្ទឹមជាដំណាំមួយដែលមនុស្សគ្រប់គ្នាចូលចិត្តដាំ ព្រោះវាត្រូវជាមួយម្ហូបច្រើនមុខ ហើយប្រសិនបើវាបានផលល្អគឺបង្កើនសោភណ្ឌភាពស្រស់ស្អាតគួរឱ្យចង់ថែទាំថែមទៀតផង តែក្នុងចំណោមអ្នកដាំទាំងអស់ក៏មានអ្នកខ្លះមិនទទួលបានផលល្អដែរ។ ដើម្បីដាំស្លឹកខ្ទឹមឱ្យទទួលបានផលល្អ អ្នកដាំគួរយកចិត្តទុកដាក់ថែទាំតាមលំដាប់លំដោយ ទើបទទួលបានផលល្អ។

    ជាដំណាក់កាលដំបូង អ្នកដាំចាំបាច់ត្រូវស្វែងរកទីតាំងដីឱ្យបានសមរម្យសម្រាប់អ្នកនៅជនបទ និងអាចដាំក្នុងពីដុង ឬផើងជាដើមសម្រាប់អ្នកនៅទីក្រុង។ មុននឹងដាំត្រូវភ្ជួរដី ឬជ្រោយដីឱ្យបានផុសល្អ បន្ទាប់មកហាលដីចោលឱ្យបានពីរទៅបីថ្ងៃដើម្បីឱ្យងាប់មេរោគ និងកូនរុក្ខជាតិនានាដែលអាចរំខានដល់ការរីកលូតលាស់របស់ដើម និងស្លឹកខ្ទឹម។ បន្ទាប់ពីហាលដីបានល្អហើយ យើងអាចយកលាមកគោ ឬជីកំប៉ុសមកបាចហើយភ្ជួរលុប ឬត្រឡប់ឱ្យសព្វសាច់សម្រាប់អ្នកដាំជាលក្ខណៈតូចៗ មុននឹងលើករង ឬដាំ។

    បន្ទាប់ពីរៀបចំដីហើយ យើងគួរជ្រើសរើសពូជណាដែលល្អដើម្បីយកមកដាំ និងគ្របចំបើងពីលើគល់ដើម្បីឱ្យជក់ទឹកល្អនៅពេលស្រោចទឹក។ បន្ទាប់មកទៀត គឺត្រូវស្រោចទឹកជាប្រចាំឱ្យបានមួយថ្ងៃ 2ដង គឺព្រឹកម្តង និងល្ងាចម្តងជាប្រចាំឱ្យបានជាប់លាប់ ព្រមទាំងមូលថែទាំដកស្មៅ និងសម្លាប់សត្វល្អិតតាមបែបធម្មជាតិប្រសិនបើយើងឃើញថាមានសត្វមកស៊ីដំណាំរបស់យើង។
    ក្រោយការយកចិត្តទុកដាក់ថែទាំអស់រយៈពេល 40ថ្ងៃ យើងនឹងទទួលបានផលហើយ។

    ប្រសិនបើយើងដាំដុះច្រើនយើងនឹងអាចដកលក់បានចន្លោះពី 5 ទៅ 6តោន លើផ្ទះដៃប្រមាណកន្លះហិកតា តែប្រសិនបើយើងដាំជាលក្ខណៈគ្រួសារក៏អាចទទួលបានផលបានច្រើនគួរសមដែរ ដោយគ្រួសារខ្លះហូបមិនអស់អាចដកចែកគ្នាទទួលទានបានថែមទៀងផង៕

  • ក្លិបឈៀងម៉ៃ ចុះកុងត្រាយកអតីតកីឡាករជម្រើសជាតិថៃម្នាក់ ក្រោយធ្លាក់ខ្លួនយ៉ាងខ្លាំងដោយសារបំណុល

    ក្លិបឈៀងម៉ៃ ចុះកុងត្រាយកអតីតកីឡាករជម្រើសជាតិថៃម្នាក់ ក្រោយធ្លាក់ខ្លួនយ៉ាងខ្លាំងដោយសារបំណុល

    អតីតកីឡាករខ្សែបម្រើជម្រើសជាតិថៃ Sarawut Masuk ត្រូវបានក្លិបបាល់ទាត់ឈៀងម៉ៃ ក្លិបនៅលីកលំដាប់ទី2 របស់ថៃ ចុះកុងត្រាទទួលយក ក្រោយពីកីឡាកររូបនេះ ត្រូវបានគេរកឃើញវិញ ខណៈដែលបានបាត់ខ្លួនអស់ជាង 2ខែ ដោយសារតែរត់គេចពីបំណុល។

    ចំពោះមូលហេតុដែលធ្វើឱ្យកីឡាកររូបនេះ ធ្លាក់ខ្លួនពីកីឡាករកំពូលជម្រើសជាតិថៃ អស់ទ្រព្យសម្បត្តិដែលខិតខំរកបានពីអាជីពបាល់ទាត់អស់ជាង 60ម៉ឺនដុល្លា ថែមទាំងជំពាក់បំណុលគេវ័ណ្ឌក និងអាជីពបាល់ទាត់ត្រូវធ្លាក់ដល់ចំណុចសូន្យនេះគឺ ដោយសារតែបានលង់ខ្លួននឹងល្បែងភ្នាល់ខុសច្បាប់៕

    គួររំឭកដែរថា អតីតខ្សែប្រយុទ្ធ Sarawut Masuk ធ្លាប់លេងឱ្យក្លិបធំៗនៅក្នុងប្រទេស រួមមាន Muangthong United, Pathum United និង Nakhon Ratchasima ជាដើម៕