Author: ធឿន មករា

  • ក្រុមហ៊ុន Xiaomi ប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G ដែលជា Flagships Series របស់ខ្លួននៅប្រទេសកម្ពុជា

    ក្រុមហ៊ុន Xiaomi ប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូន Mi 10 និង Mi 10 Pro 5G ដែលជា Flagships Series របស់ខ្លួននៅប្រទេសកម្ពុជា

    នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi បានប្រកាសសម្ពោធនាំមកនូវស្មាតហ្វូនត្រកូល Mi Series ដ៏ពេញនិយមចុងក្រោយបំផុតរបស់ខ្លួនមកកាន់កម្ពុជានោះគឺ Mi 10 និង Mi 10 Pro 5G flagship ហើយនេះ គឺជាលើកដំបូងបំផុតដែលស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះគឺទ្រទ្រង់នូវបច្ចេកវិទ្យា 5G ដែលជាការតភ្ជាប់ទំនាក់ទំនងចុងក្រោយបំផុតរបស់ខ្លួន។

    ស្មាតហ្វូន Mi 10 Pro និង Mi 10 ផ្តល់នូវសមត្ថភាពក្នុងការប្រើប្រាស់អស្ចារ្យដែលទាក់ទាញជាទីបំផុត

    កំពូលស្មាតហ្វូនស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយដែលមានទំហំ 108MP sensorច្បាស់ក្នុងការថតរូបភាព និងវីដេអូយ៉ាងអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូន Mi 10 Proនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ល្អបំផុតទៅលើផ្នែករូបភាព និងវីដេអូដោយសារតែផ្នែក Hardware និង Software ខ្លាំងរបស់វា។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 108MP ហើយស្មាតហ្វូន Mi 10 Pro នេះគឺផ្តល់នូវសេនស័រដ៏ធំអស្ចារ្យបំផុតសម្រាប់ទីផ្សារនៅក្នុងពេលបច្ចុប្បន្ននេះ។

    បន្ថែមពីលើការថតរូបភាពច្បាស់ដល់ទៅ 108MPនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការងាយស្រួលក្នុងការថតរូបភាពឯកសារបានច្បាស់កាន់តែទូលាយនេះគឺដោយសារតែកាមេរ៉ា 20MP ultra wide-angle lens​របស់ស្មាតហ្វូន Mi 10 Pro នេះ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា telephoto lenses​ចំនួនពីរគ្រាប់ទៀតដែលផ្តោតនៅលើ focal lengths ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាព portraits នៅក្នុងកម្រិត 2x zoom ឬរហូតដល់ទៅ 50x zoom ជាមួយនឹងការទ្រទ្រង់នូវការ Zoomរយៈចម្ងាយឆ្ងាយជាមួយនឹង OIS ផងដែរ។

    សម្រាប់ម៉ូឌុល laser autofocus module, AI 2.0, Night mode 2.0 និង dual-flash របស់កាមេរ៉ាគោលនេះគឺផ្តោតទៅលើការថតរូបភាពបានច្បាស់ស្រស់ស្អាតភ្លឺជាងមុនទាំងពេលថ្ងៃ និងពេលយប់។ ស្មាតហ្វូន Mi 10 Pro ទទួលបាននូវពិន្ទុចំនួន 124 នៅលើ DxOMark ផងដែរ។ នៅពេលដែលនិយាយអំពីការថតវីដេអូវិញនោះ ស្មាតហ្វូន Mi 10 Pro នេះទទួលបាននូវពិន្ទុវីដេអូនៅលើ DxOMark ចំនួន 104 ហើយស្មាតហ្វូន Mi 10 Pro នេះ នៅតែជាស្មាតហ្វូនដែលមានការថតវីដេអូនៅក្នុងកម្រិតកំពូលនៅក្នុងឧស្សាហកម្មនេះ។

    ស្មាតហ្វូននេះ អាចធ្វើការថតវីដេអូនៅក្នុងកម្រិត UHD 8K 30fps បានច្បាស់ល្អបំផុត ហើយវាមានមុខងារជាច្រើនទៀតក្នុងការថតវីដេអូដូចជា Portrait video, Color focus, Shoot-Steady, Vlogនិង slow motion ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្កើតនូវវីដេអូកម្រិតលំដាប់អាជីព។ ស្មាតហ្វូន Mi 10 Pro នេះក៏មានមុខងារ Pro mode ជាមួយនឹងការអាប់ដេតទៅលើ Software ថ្មីនាំយកនូវការថតវីដេអូកម្រិតខ្ពស់បំផុតលក្ខណៈអាជីពតែម្តង។

    ស្មាតហ្វូនដែលផ្តល់នូវបទពិសោធន៍ល្អបំផុតរបស់ពិភពលោកទៅលើប្រព័ន្ធសំលេងភ្លោះ

    នៅក្នុងការបង្កើនទៅលើអានុភាពនៃការពង្រឹងទៅលើ Hardware នៃប្រព័ន្ធសំលេងរបស់វានោះ ស្មាតហ្វូន Mi 10 Pro និង Mi 10 នេះគឺមានប្រព័ន្ធសំលេងភ្លោះនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់វា។ ស្មាតហ្វូននេះ គឺមាន 1216 super-linear speakers ចំនួន 2 និង 1.2cc/1.0cc-equivalent speaker chamber ដែលមានកម្រិត 0.65mm/0.5mm។ ស្មាតហ្វូនទាំងពីរនេះអាចបង្កើតនូវប្រព័ន្ធសំលេងដ៏អស្ចារ្យដែលស្មាតហ្វូន Mi 10 Pro ទទួលបាននូវពិន្ទុនៅលើ DxOMark Audio ចំនួន 76 ដែលនេះគឺជាប់ចំណាត់ថ្នាក់លេខ 1 របស់ពិភពលោក។

    ការឌីស្សាញស្មាតហ្វូនដែលមានរូបរាងស្រស់ឆើតឆាយជាមួយនឹងអេក្រង់ TrueColor

    ភាពស្រស់ស្អាត និងភាពទាក់ទាញគឺជាចំណុចពិសេសរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ។ ស្មាតហ្វូន Mi 10 Pro និង Mi 10 ដែលមានកម្រិតអេក្រង់គែមកោង 3D ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា ហើយវាមានគែម Bezels ស្តើងក្នុងការប្រើប្រាស់ថែមទៀតផង។ គ្រាន់តែកាន់ស្មាតហ្វូននេះនៅក្នុងដៃពិតជាផ្តល់នូវអារម្មណ៍ដែលរីករាយជាទីបំផុត។ ដើម្បីធ្វើការការពារទៅលើអេក្រង់របស់ស្មាតហ្វូននេះ ស្មាតហ្វូនទាំងពីរនេះគឺប្រើប្រាស់នូវកញ្ចក់ប្រភេទ​Corning® Gorilla Glass 5 នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូន Mi 10 Pro​នេះមានភ្លើងភ្លឺចែងចាំងពីផ្នែកខាងក្រោយរបស់វា ខណៈពេលដែលស្មាតហ្វូន Mi 10 ក៏មានភាពទាក់ទាញខ្លាំងទៅលើពន្លឺផ្នែកខាងក្រោយរបស់វាផងដែរ។ បន្ថែមពីនេះទៀតនោះ ការប្រើប្រាស់នូវគែម​ Bezels កាន់តែតូចនេះអនុញ្ញាតអោយស្មាតហ្វូននេះមានផ្ទៃអេក្រង់កាន់តែធំក្នុងការប្រើប្រាស់ថែមទៀតផង។

    ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67 អ៊ីង curved AMOLED edge-to-edge Dot Display ជាមួយនឹង TrueColor technology។ ស្មាតហ្វូន Mi 10 Pro ផ្តល់នូវកម្រិតភាពច្បាស់នៃអេក្រង់ដល់ទៅ JNCD 0.55 និង △E <1.1 ។ បច្ចេកវិទ្យាថ្មីនៃអេក្រង់នេះគឺបង្កើតនូវកម្រិតពន្លឺដល់ទៅ 1200nit ហើយវាមានបច្ចេកវិទ្យាជួយសន្សំសំចៃទៅលើការប្រប្រាស់ថាមពលថ្មបើធៀបទៅនឹងជំនាន់មុនរបស់វា ខណៈពេលដែលអេក្រង់ 90Hz SmoothSync display នេះផ្តល់នូវល្បឿនលឿន និងការឆ្លើយតបនៅលើអេក្រង់បានរហ័សដែលគ្មានគូប្រៀបនោះទេ។

    គួរបញ្ជាក់ផងដែរថា​ស្មាតហ្វូនទាំងពីរនេះគឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ TÜV Rheinland ដែលអាចកាត់បន្ថយទៅលើពន្លឺពណ៌ខៀវ និងការប្រើប្រាស់នូវបច្ចេកវិទ្យា HDR10+ ដែលផ្តល់នូវបទពិសោធន៍ដែលអស្ចារ្យគ្មានគូប្រៀបនោះទេ។

    សមត្ថភាពខ្លាំង និងល្បឿនលឿនជាងមួយនឹង SnapdragonTM 865 + LPDDR5 + UFS 3.0

    ស្មាតហ្វូន Mi 10 Pro និង Mi 10 មានភ្ជាប់ជាមួយនឹងបន្ទះឈីប flagship Qualcomm® Snapdragon™ 865 5G Mobile Platform ដែលដំណើរការនូវបច្ចេកវិទ្យា 5G ផងដែរ។ វាមានការពង្រឹងទៅលើ CPU, GPU, AI និងបទពិសោធន៍នៃការប្រើប្រាស់ទូទៅ បន្ទះឈីប 7nm chipset នេះគឺមានល្បឿននាឡិកាដល់ទៅ 2.84GHz នៅក្នុង Kyro™ 585 ដែលផ្អែកទៅលើស្ថាបត្យកម្ម ARM Cortex-A77 ហើយវាក៏មានការពង្រឹងទៅលើប្រសិទ្ធិភាពថាមពលថ្មរបស់វាផងដែរ។ បន្ទះឈីបនេះគឺមានរ៉េមកម្រិតខ្ពស់ក្នុងការប្រើប្រាស់នោះគឺ LPDDR5 និង UFS3.0។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូនទាំងនេះដំណើរការនូវប្រព័ន្ធត្រជាក់ Liquid-Cool 2.0 កម្រិតខ្ពស់ដែលមានរន្ធបំភាយកំដៅធំដែលធ្វើអោយស្មាតហ្វូននេះមិនមានការកើនឡើងកំដៅនោះទេនៅក្នុងពេលដែលប្រើប្រាស់រយៈពេលយូរនោះ។ សម្រាប់ពិន្ទុរបស់ស្មាតហ្វូន Mi 10 Pro នៅលើ AnTuTu នោះគឺ 602,660 ។

    ដើម្បីធ្វើការឆ្លើយតបនៅក្នុងការកើនឡើងនៃការប្រើប្រាស់ល្បឿនលឿននៅក្នុងយុគសម័យនៃបច្ចេកវិទ្យា 5G នេះ ស្មាតហ្វូន Mi 10 Pro និង Mi 10 នេះមិនត្រឹមតែផ្តល់នូវបណ្តាញទំនាក់ទំនងនៃបច្ចេកវិទ្យា 5G នោះទេ ប៉ុន្តែវាក៏មានការផ្តល់នូវបច្ចេកវិទ្យា 5G MultiLink សម្រាប់ការភ្ជាប់នូវបណ្តាញ networks ចំនួន ៣ ក្នុងពេលដំណាលគ្នាថែមទៀតនោះគឺ 2.4G/5G Wi-Fi និង mobile Data ដែលពិតជាមានល្បឿនលឿនខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីរនេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wi-Fi 6 ដែលជាស្តង់ដារ WiFi កម្រិតខ្ពស់បំផុតថែមទៀតផង។ វាមានការបង្កើនទៅលើល្បឿននៃការ upload និង download ផងដែរ។

    បច្ចេកវិទ្យា Wireless charging ល្បឿនលឿនក្នុងការប្រើប្រាស់

    ស្មាតហ្វូន Mi 10 Pro នេះមានបំពាក់នូវថាមពលថ្មទំហំ 4,500mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនចំនួន ៣ នោះគឺ 50W wired charging, 30W wireless charging និង reverse wireless charging ថែមទៀត។ ស្មាតហ្វូន Mi 10 គឺមានថាមពលថ្មទំហំ 4,780mAh និងការផ្តល់នូវបច្ចេកវិទ្យា 30W wired និង wireless charging រួមជាមួយនឹង reverse wireless charging ថែមទៀត។ ស្មាតហ្វូន Mi 10 Pro និង Mi 10 Mi 10 ក៏មានការទ្រទ្រង់ទៅលើ NFC និង IR Blaster សម្រាប់ការប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ និង remote control ទៅលើឧបករណ៍ប្រើប្រាស់នៅក្នុងគេហដ្ឋានថែមទៀត។

    តម្លៃរបស់ស្មាតហ្វូន Mi 10 Pro និង Mi 10 កាលបរិច្ឆេទនៃការដាក់លក់

    ស្មាតហ្វូន Mi 10 Pro មាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ស (Alpine White) និងពណ៌ប្រផេះ (Solstice Grey) ជាមួយនឹងទំហំ 8GB+256GB ដែលមានតម្លៃ 799 USD ។ ស្មាតហ្វូន Mi 10 គឺមានទំហំ 8GB+128GB និង 8GB+256GB ដែលមានពណ៌ប្រផេះ (Twilight Grey)​ និងពណ៌បៃតង (Coral Green) គឺមានតម្លៃ 649USD និង 699USD ។ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, Speedwind, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាម online រួមមាន Smile Shop, La Rue, Tinhtinh Online Shop… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ).

    អំពីក្រុមហ៊ុន Xiaomi

    ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

    ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

    Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 4 របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90​ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

    នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី 7 នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019 ៕

  • កូកា-កូឡាចេញបញ្ចាំងនូវខ្សែភាពយន្ដតាមអនឡាញ «ដើម្បីមនុស្សជាតិ» ក្នុងន័យគោរពចំពោះភាពវិជ្ជមាន ការរួបរួមគ្នា និងស្មារតីមនុស្សជាតិក្នុងពេលវិបត្តិបច្ចុប្បន្ន

    កូកា-កូឡាចេញបញ្ចាំងនូវខ្សែភាពយន្ដតាមអនឡាញ «ដើម្បីមនុស្សជាតិ» ក្នុងន័យគោរពចំពោះភាពវិជ្ជមាន ការរួបរួមគ្នា និងស្មារតីមនុស្សជាតិក្នុងពេលវិបត្តិបច្ចុប្បន្ន

    អាត្លង់តា  ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ – ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ  ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ  បានចេញបញ្ចាំងនូវខ្សែភាពយន្តខ្លីមួយ ដើម្បីបង្ហាញពីក្តីគោរពចំពោះទឹកចិត្តមនុស្សធម៌  និងស្មារតីមនុស្សជាតិនៅក្នុងគ្រាលំបាកនេះ។

    ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ» ខ្សែភាពយន្ដអនឡាញមានរយៈពេលត្រឹមតែ ១ នាទីនេះ  ឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌  និងក្តីសប្បុរសរបស់មនុស្សជាតិនៅទូទាំងពិភពលោកក្នុងពេលមានវិបត្តិបច្ចុប្បន្ន  ព្រមទាំងបានផ្តល់ឲ្យពិភពលោកទាំងមូលនូវក្តីសង្ឃឹម  ភាពវិជ្ជមាន  និងការរួមគ្នា។

    លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណ និងសូមគោរពចំពោះអ្នកដែលបន្តរក្សាសុវត្ថិភាពដល់យើងទាំងអស់ឲ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណចំពោះក្រុមការងារជួរមុខ»។ «រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃមិនអាចកាត់ថ្លៃ  ចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈខ្សែភាពយន្តជាសកលដ៏ខ្លីមួយនេះ​ ចង់បង្ហាញនូវការទទួលស្គាល់ និងការគោរពចំពោះភាពវិជ្ជមាន  ការរួបរួម  និងទឹកចិត្តសប្បុរសធម៌របស់មនុស្សជាតិ»។

    ខ្សែភាពយន្ត «ដើម្បីមនុស្សជាតិ ឬ For The Humance Race»​  ត្រូវបានចាក់បញ្ចាំងផ្សាយនៅថ្ងៃនេះ នៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនកូកា-កូឡា

    https://www.facebook.com/500102870175614/posts/1353766501475909/?vh=e&d=n

    About The Coca-Cola Company

     

    The Coca-Cola Company (NYSE: KO) is a total beverage company, offering over 500 brands in more than 200 countries and territories. In addition to the company’s

    Coca-Cola brand, our portfolio includes AdeS, Ayataka, Costa, Dasani, Del Valle, Fanta, Georgia, Gold Peak, Honest, innocent, Minute Maid, Powerade, Simply, smartwater, Sprite, vitaminwater and ZICO. We’re constantly transforming our portfolio, from reducing sugar in our drinks to bringing innovative new products to market. We’re also working to reduce our environmental impact by replenishing water and promoting recycling. With our bottling partners, we employ more than 700,000 people, helping bring economic opportunity to local communities worldwide. Learn more at Coca-Cola Journey at www.coca-colacompany.com and follow us on Twitter, Instagram, Facebook and LinkedIn.

  • ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    អ្នកណាថា អាហារដែលមានជាតិកាហ្វេអុីន មានតែកាហ្វេមួយមុខនោះ? សាកល្បងនាំគ្នាមកគណនាពីបរិមាណកាហ្វេអុីនក្នុងអាហារប្រភេទផ្សេងទៀតបន្តិចមើល៍ ព្រោះជួនកាល ក្នុង 1 ថ្ងៃយើងអាចបានទទួលកាហ្វេអុីនច្រើនជ្រុលពេកក៏អាចថាបានដែរ។

    អ្នកជំនាញខាងភោជនាហារបានណែនាំថា បរិមាណកាហ្វអ៊ីនដែលស័ក្តិសមល្អចំពោះរាងកាយមនុស្សនោះគឺ ត្រឹមតែ 300 មីល្លីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ តែបើអ្នកនិយមញ៉ាំកាហ្វេទាំងឡាយដូចជារាងមិនសូវប្រាកដក្នុងចិត្តថា បរិមាណ 300 មីល្លីក្រាមគឺប៉ុនណា ហើយកាហ្វេ ឬទឹកតែដែលញ៉ាំចូលទៅរៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនកែវនោះ បើរួមៗចូលគ្នាទៅ តើវាលើសកម្រឹតកំណត់ដែរឬទេ?

    ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំអ្នកនិយមញ៉ាំតែ ឬកាហ្វេទាំងឡាយទៅពិនិត្យមើលបរិមាណជាតិកាហ្វេអុីននៅក្នុងអាហារទាំងនោះដើម្បីឱ្យយើងបានគណនាមើលទាំងអស់គ្នា។

    – ស្ករសូកូឡា 1 បន្ទះ (បរិមាណ 50 ក្រាម) មានជាតិកាហ្វេអ៊ីន 50 មីល្លីក្រាម។

    – ទឹកភេសជ្ជៈពណ៌ខ្មៅ 1 កំប៉ុង មានកាហ្វេអ៊ីន 32 មីល្លីក្រាម។

    – តែបៃតង 1 កែវ មានកាហ្វេអ៊ីន 45 មីល្លីក្រាម។

    – កាហ្វេខ្មៅ 1 ពែង មានកាហ្វេអ៊ីន 100 មីល្លីក្រាម។

    – តែទឹកដោះគោ 1 ពែងមានជាតិកាហ្វេអ៊ីន 75 មីល្លីក្រាម។

    – កាហ្វេអេសផ្រេសសូ 1 ពែង មានកាហ្វេអ៊ីន 75 មីល្លីក្រាម។

    ឃើញតួលេខហើយ អ្នកណាដែលចូលចិត្តញ៉ាំទឹកតែ ឬកាហ្វេក្នុងមួយថ្ងៃច្រើនៗកែវ និងថែមទាំងញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំស្ករសូកូឡាយ៉ាងសប្បាយរីករាយផងនោះ ប្រហែលជាត្រូវបន្ថយៗខ្លះហើយ។

    Drinking Tips

    ការញ៉ាំជាតិកាហ្វេអ៊ីនចូលទៅច្រើន អាចមានផលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនកម្រឹតការលោតរបស់បេះដូងទៀតផង ហើយស​ម្រាប់អ្នកដែលមានភាពទន់ខ្សោយចំពោះកាហ្វេ បើញ៉ាំក្រោយម៉ោង 4 ល្ងាចផងនោះ អាចធ្វើឱ្យគេងមិនលក់បាន តែចំណុចល្អនោះគឺ វាជួយបង្កើនភាពស្វាហាប់ ដូច្នេះការញ៉ាំកាហ្វេ 15 នាទីមុនហាត់ប្រាណ ឬមុនពេលប្រជុំ ក៏ជួយឱ្យខួរក្បាលភ្លឺស្រឡះបានដែរ។

    Did You Know ?

    រឹតតែត្រាំថង់កាកតែនៅក្នុងកែវទឹកក្តៅៗយូរប៉ុនណា ក៏រឹតតែបង្កើនភាពខាប់របស់កាហ្វេអ៊ីនច្រើនឡើងប៉ុននោះដែរ ដូចជា បើយើងត្រាំទុកចោល 1 នាទី ស្មើនឹងបង្កើនបរិមាណជាតិកាហ្វេអ៊ីន 19 មីល្លីក្រាម តែបើត្រាំទុកចោល 5 នាទី នឹងមានបរិមាណជាតិ​កាហ្វេអ៊ីនកើនឡើងដល់ទៅ 31 មីល្លីក្រាមឯណោះ៕

  • ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ថ្លែងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ នឹងរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ​នេះ​។ នេះជាការថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពីបច្ចុប្បន្នភាព នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់សម្រាក​នា​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​។

    ​ឯកឧត្តម​  ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែង​បែបនេះថា ​​​​​ការរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ក្នុងការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​រិះរក​ដំណោះស្រាយ ពិសេស​ភាគី​រាជរដ្ឋាភិបាល និយោជក សហជីព​-​កម្មករ និង​អង្គការ​ដៃគូ​នានា​។

    ឯកឧត្តម​ ហេង​ សួរ​ ដែលជារដ្ឋលេខាធិការ នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដែរនោះ បានបន្តថា៖« នាពេលនេះ​ បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​រង​ផលប៉ះ​ពាល់ ដោយសារ​ជំងឺ​កូ​វីដ​-19 ដូច្នេះ​គេ​សម្រេច​បិទ​ទីផ្សារ​លក់ដូរ​ជា​បន្តបន្ទាប់ រីឯ​ប្រជាពលរដ្ឋ​ក៏​គ្មានអ្នកណាចាយវាយ​ខ្ជីខ្ជា​ទៀត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​វាយ​ន​ភណ្ឌ​នានា និង​ទំនិញ​ផ្សេងទៀត​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាង​គំ​ហុក»​។​

    ឯកឧត្តម បាន​បន្ថែមថា រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែក​ជើង​មួយចំនួនធំ​នៅ​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ព្យួរដំណើរ​ការផលិត និង​សុំ​បិទទ្វារ​ជា​បន្តបន្ទាប់​រហូត​ជាង 100​រោងចក្រ​។ ដែល​គិត​មកដល់ពេលនេះ មាន​រោងចក្រ​ប្រមាណ​ជាង 130ហើយ​ ដែល​បានដាក់​ពាក្យស្នើសុំ​ព្យួរ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ​ជិត 10ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់ ​ពី​ការព្យួរ​នេះ​។

    ប៉ុន្តែ​ដោយសារ​ការខិតខំ​សម្របសម្រួល​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ទាំង​ភាគី​រាជរដ្ឋាភិ បាល ភាគី​និយោជក និង​កម្មករនិយោជិត បាន​សម្រួល​ពី​ការស្នើសុំ​បិទទ្វារ មកនៅ​ត្រឹម​ការព្យួរ​បណ្ដោះអាសន្ន​សិន​ ហើយ​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​នូវ​ការងារ រក្សា​ប្រាក់ចំណូល​ខ្លះ​សម្រាប់​កម្មករនិយោជិត​ទាំង​នោះដែរ​។​

    ថ្វី​ដ្បិត​ភាគី​ទាំងឡាយ​ហាក់​បន្ធូរបន្ថយឱ្យ​គ្នា​ទៅវិញ​មក​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការនាំចេញ​ផលិតផល​​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ក៏​កំពុង​រង​ផលប៉ះពាល់​ជា​បណ្ដើរៗ​ហើយ​ដែរ ដោយ​មកដល់​ត្រីមាស​ទី​1 នៃ​ឆ្នាំ​2020 ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​នៅសល់​ប្រមាណ 80% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​2019។​

    ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2020 ​នេះ កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ សម្រាប់​ខែឧសភា និង​ខែមិថុនា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា ការនាំចេញ​របស់​យើង គឺ​ពិតជា​ប៉ះពាល់មែន ជាពិសេស​ក្នុង​ត្រីមាស​ទី​2 ​នេះ​តែម្ដង ដែល​យើង​គិតថា ​អាច​ប្រហាក់ប្រហែល 50%ទៅ60% នៃ​តួលេខ​ឆ្នាំទៅ​»៕​

  • Chanathip និង Theerathon ជាប់ជម្រើស 11នាក់ ល្អបំផុត នៅ J-League

    Chanathip និង Theerathon ជាប់ជម្រើស 11នាក់ ល្អបំផុត នៅ J-League

    លីកកំពូលជប៉ុន (J-League) បានបញ្ចេញសមាភាពកីឡាករ 11នាក់ ដែលល្អជាងគេបំផុត ប្រចាំលីករបស់ខ្លួនក្នុងរដូវកាល2019 ដែលបានកន្លងផុតទៅហើយនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានកីឡាករថៃដល់ទៅ 2រូបបានជាប់នៅក្នុងបញ្ជីឈ្មោះនោះដែរ ខណៈដែលនៅក្នុងក្របខ័ណ្ឌលីកកំពូលជប៉ុននេះ មានកីឡាករថៃតែ 3រូបតែប៉ុណ្ណោះដែលកំពុងប្រកបអាជីពនៅទីនោះ។

    ក្នុងនោះមានកីឡាករ Chanathip Songkrasin ដែលលេងជាខ្សែបម្រើប្រយុទ្ធនៅក្លិប Hokkaido Consadole Sapporo ក្រោយធ្វើបានយ៉ាងល្អ ដោយបង្ហាញខ្លួនបាន 28ប្រកួត រកបាន 4គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានដល់ទៅ 6គ្រាប់។

    ចំណែកឯម្នាក់ទៀតជាខ្សែការពារស្លាបឆ្វេង Theerathon Bunmathan ដែលលេងនៅក្លិប Yokohama F. Marinos ក្រោយជួយឱ្យក្លិបឈ្នះពានលីកកំពូលជប៉ុនកាលពីរដូវកាលមុននេះ៕

  • Ronaldo ត្រូវគេដាក់ឱ្យធ្វើចត្តាឡីស័ក មុននឹងចូលលេងនៅ Juventus វិញ

    Ronaldo ត្រូវគេដាក់ឱ្យធ្វើចត្តាឡីស័ក មុននឹងចូលលេងនៅ Juventus វិញ

    លីកកំពូលអ៊ីតាលី នឹងវិលត្រឡប់មកប្រកួតវិញ នា 2សប្តាហ៍ទៀត ក្រោយពេលដែលប្រទេសមួយនេះ រាងធូរស្បើយបន្តិចពីកូវីដ-19។

    ក្នុងនោះដែរក្លិប Juventus ក៏បានប្រកាសកោះហៅ Ronaldo ដើម្បីមកអ៊ីតាលីវិញ គោលបំណងធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមឡើងវិញដែរ។

    អ្វីដែលធ្វើឱ្យ Juventus កោះហៅរូបគេមកមុនដល់ទៅ 2សប្តាហ៍នេះ គឺដោយសារតែច្បាប់ប្រទេសនេះតម្រូវឱ្យនរណាក៏ដោយដែលមកពីបរទេស ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក 2សប្តាហ៍សិន ទើបអាចបំពេញការងារជាធម្មតាវិញបាន៕

  • WhatsApp អាប់ឌែត ឱ្យអ្នកប្រើ អាចខល Video Conferencing បានចំនួន 8នាក់ក្នុងពេលតែមួយ

    WhatsApp អាប់ឌែត ឱ្យអ្នកប្រើ អាចខល Video Conferencing បានចំនួន 8នាក់ក្នុងពេលតែមួយ

    ស្របពេលដែលមានការរីករាលដាលយ៉ាងខ្លាំងនៃមេរោគកូវីដ-19  គេសង្កេតឃើញមានកម្មវិធីជាច្រើន ត្រូវបានគេយកមកប្រើប្រាស់ក្នុងការទំនាក់ទំនង និងជួបប្រជុំគ្នាតាមរយៈ Video Conferencing ជំនួសឱ្យការជួបមុខគ្នាដោយផ្ទាល់ ដែលមានដូចជា Facebook Messenger, Skype, Zoom និង Microsoft Teams ជាដើម។

    ដោយឡែកក្រុមហ៊ុន ហ្វេសប៊ុក ក៏បានធ្វើបច្ចុប្បន្នភាព(Update)ទៅលើកម្មវិធី WhatsApp ផងដែរ។ ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺអាចធ្វើឱ្យមានចំនួនអ្នកចូលរួមបានកាន់តែច្រើន ពោលគឺអាចធ្វើការចូលរួមក្នុង Video Conferencing បានដល់ទៅ 8នាក់ ដែលពីមុនបានត្រឹមតែ 4នាក់ប៉ុណ្ណោះ។

    ចំពោះសមាជិកដែលចង់ចូលរួមក្នុងក្រុម គឺត្រូវតែធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី WhatsApp ទៅជំនាន់ថ្មីចុងក្រោយបង្អស់ ទើបអាចធ្វើការចូលរួមបាន។

    ខាងក្រោមនេះគឺជារបៀបដើម្បីចាប់ផ្ដើម Video Conferencing៖

    1. បើកកម្មវិធី WhatsApp ហើយចុចលើប៊ូតុង Call ដែលនៅផ្នែកខាងក្រោមអេក្រង់
    2. បន្ទាប់មកចុចលើរូបសញ្ញា “Call+” ដែលនៅផ្នែកខាងលើ និងខាងស្ដាំអេក្រង់
    3. ចុចលើពាក្យ “New Group Call” ហើយជ្រើសរើសសមាជិកដើម្បីបញ្ចូល (បានដល់ 7នាក់)
    4. ចុចលើរូបសញ្ញា វីដេអូ ដើម្បីចាប់ផ្ដើម Video Conferencing៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • កម្មវិធីវីដេអូ TikTok ទទួលបានអ្នកដោនឡូតលើស 2ពាន់លានដង អំឡុងពេលនៅផ្ទះមិនចេញទៅណា

    កម្មវិធីវីដេអូ TikTok ទទួលបានអ្នកដោនឡូតលើស 2ពាន់លានដង អំឡុងពេលនៅផ្ទះមិនចេញទៅណា

    កម្មវិធី​ចែករំលែក​ទម្រង់​វីដេអូ​ខ្លីៗ TikTok នៅ​តែ​បន្ត​ប្រជាប្រិយភាព​ខ្លាំង​ ខណៈ​ពេល​ដែល​វីរុស​កូវីដ-19 ផ្ទុះ​ឡើង​ ដែល​បង្ខំ​មនុស្សទាំងអស់​​នៅ​ផ្ទះដើម្បី​ការពារ​ខ្លួនពីមេរោគកំណាចនេះ។ មូលហេតុ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា វា​បាន​ធ្វើ​ឱ្យ​ចំនួន​ទាញ​យក​នៃ​កម្មវិធី TikTok នៅ​ទូទាំង​ពិភពលោក​បានកើនឡើង​លើស​ពី 2ពាន់​លាន​ដង(2ប៊ីលាន​ដង)។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់ Sensor Tower ដែល​បានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

    នៅ​ត្រីមាស​ទី1 ឆ្នាំ2020 ចំនួន​អ្នក​ដោនឡូត​កម្មវិធី TikTok គឺ​មាន​ដល់​ទៅ 315 លាន​ដង​អាច​ឱ្យ​វា​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យក​ច្រើន​បំផុត​នៅ​ដើម​ឆ្នាំ2020 នេះ។

    ប្រភព​ពី Sensor Tower បាន​បន្ថែម​ទៀត​ថា ​វាជា​កម្មវិធី​​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។ ប្រទេស​ឥណ្ឌា និង​ប្រទេស​​ចិន គឺ​មាន​ចំនួន​ទាញ​យក​ TikTok ច្រើន​ជាង​គេ រហូត​ដល់ជាង​ 2ពាន់​លាន​ដង​។ នេះ​មិន​ទាន់​គិត​បញ្ចូល​ចំនួន​ទាញ​យក​ពី​ App Store ផ្សេង (ក្រៅ​ពី App Store និង Google Play Store)ផង៕

  • ស្មាតហ្វូន Realme X50m បំពាក់ប្រព័ន្ធ5G ចេញលក់ផ្លូវការ ទោះកូវីដ១៩ មិនទាន់ផុត

    ស្មាតហ្វូន Realme X50m បំពាក់ប្រព័ន្ធ5G ចេញលក់ផ្លូវការ ទោះកូវីដ១៩ មិនទាន់ផុត

    ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Realme ​ទើប​នឹង​បាន​ប្រកាស​ចេញ​នូវ Realme X50m 5G ​មក​លើ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន ក្នុងថ្ងៃនេះ​ហើយ។

    ​តម្លៃ​លក់​នៅ​លើ​វេបសាយ​ជា​ភាសា​ចិន​ Realme China ដែលបាន​ចាប់​ផ្តើម​ដំបូងនោះ​គឺ គិត​ទៅ​តាម​ទំហំ​ RAM និង​មេម៉ូរី។ សម្រាប់​តម្លៃ​ 1,999យន់ (ប្រមាណជា $282) ជា​ជម្រើស RAM 6GB /ROM 128GB ឯ​តម្លៃ 2,999យន់ ​(ប្រមាណ​ជា 382 ដុល្លារ) ​ជា​ជម្រើស RAM 8GB /256GB។

    សម្រាប់​ស្មាតហ្វូន​សិស្ស​ប្អូន​មួយ​នេះ មាន​រាង​រៅ​ស្រដៀង​ទៅ​នឹង​ Realme 6 ដែល​ចេញ​មក​កាលពី​ប៉ុន្មាន​ខែ​មុន​។ ម៉ូដែល X50m ​មាន​បំពាក់​ដោយអេក្រង់ 6.57អ៊ីញ​លាត​ពេញ​មួយ​តួខ្លួន ឯ​កាមេរ៉ា​ក្រោយ​ទំហំ 48MP មាន​ថាមពល​ថ្ម 4200mAh និងចេញមក​ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន កម្លាំង 30W វ៉ាត់​ផងដែរ៕

  • Apple Maps ឥឡូវនេះ អាចបង្ហាញពីទីតាំងតេស្តរកមេរោគកូវីដ-19 នៅទូទាំងអាមេរិកហើយ

    Apple Maps ឥឡូវនេះ អាចបង្ហាញពីទីតាំងតេស្តរកមេរោគកូវីដ-19 នៅទូទាំងអាមេរិកហើយ

    ក្រុមហ៊ុន Apple បាន​ធ្វើ​ការ​អាប់ឌែត​មុខងារ​ថ្មី​លើ​កម្មវិធី Maps របស់​ខ្លួន​ ដោយ​បាន​បន្ថែម​នូវ​ដំណឹង​អំពី​ការបង្ហាញ​ទីតាំង​តេស្ត​រក​មេរោគកូវីដ-19 នៅ​ទូទាំង​អាមេរិកហើយ បើ​ទោះ​ជា​វា​នៅ​មានល្បឿន​យឺត​បន្តិច​​ ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេងៗនៅពេលនេះក៏ដោយ។ ​មុខងារ​នេះ ដំណើរការ​ជាមួយ​កម្មវិធី​ Apple Maps ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ​នេះ។

    មុខងារ​ដែល​កំពុង​ពេញ​និយម​នៅ US មួយ​នេះ បាន​បង្ហាញ​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​របស់​នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple ដែល​មិន​ត្រឹម​តែ​លក់​ស្មាតហ្វូន​យក​ផល​ចំណេញ​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែលោក​ក៏​បាន​ចូល​រួមចំណែក​ក្នុង​ការ​សម្រាល​បន្ទុក​ខ្លះៗ​ដែរ៕