Author: ធឿន មករា

  • Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    Hacker បង្កប់មេរោគលើកម្មវិធីទាំងនេះ ដើម្បីលួចយក Password កម្មវិធីធនាគារក្នុងទូរស័ព្ទ

    កម្មវិធី​ដែល​ជា​មុខ​សញ្ញា​ មាន​ដូច​ជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ត្រូវ​បាន​ក្រុម​សុវត្ថិភាព​លើ​អ៊ីនធើណិត​​ Cybereason Noctornus ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ EventBot ដែល​ជា​មេរោគ​​ប្រភេទ​ថ្មី​មួយ​លើ​ស្មាតហ្វូន​ Android ដែលបាន​លេច​មុខក្នុង​អំឡុង​ខែ​មីនា ​ឆ្នាំ2020 នេះ​។

    EventBot គឺ​ជា​មេរោគ Mobile Banking (ធនាគារ​លើ​ទូរសព្ទ​ដៃ) និង​ជា​អ្នក​លួច​យក​ព័ត៌មាន​ ដែល​អាច​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ពី​កម្មវិធី​ហិរញ្ញវត្ថុ អាច​ចូល​អាន​សារ​ SMS របស់​អ្នក​ប្រើ​ប្រាស់ និង​លួច​យក​សារ SMS ដែល​អាច​ឱ្យ​វា​ទម្លុះ​ប្រព័ន្ធ​សុវត្ថិភាព Two-Factor Authentication ចូលបាន។

    ​​​​EventBot នេះ​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ ដោយ​សារ​វា​ទើប​តែ​មាន​ថ្មីថ្មោង។ EventBot នេះ​ដាក់​គោលដៅ​វាយ​ប្រហារ​កម្មវិធី​ហិរញ្ញវត្ថុ​ជាង 200ប្រភេទ​ខុសៗ​គ្នា រួម​មាន​កម្មវិធី​ធនាគារ, កម្មវិធី​ផ្ទេរ​ប្រាក់ និង​កម្មវិធី​រូបិយប័ណ្ណ​អេឡិចត្រូនិក (Crypto-Currency) ។ មេរោគ​ថ្មី​នេះ​ដែរ ​គឺ​មាន​សក្ដានុពល​អាច​ក្លាយ​ជា​មេរោគ​ទូរស័ព្ទ​ដ៏​ធំ​មួយ ដោយ​សារ​តែ​វា​មាន​ការ​អភិវឌ្ឍ​ឱ្យ​ល្អ​ប្រសើរឡើង​យ៉ាង​ទៀង​ទាត់។

    សូមជម្រាប​ជូន​ដែរ​ថា ប្រភព​ពី​វេបសាយ​ជំនាញ​ Cybereason Noctornus ​ក៏​បាន​ណែនាំ​ 6ចំណុច​ដើម្បី​អាចចៀស​ផុត​ពី​មេរោគ​ថ្មី​នេះ​បាន៖

    -ត្រូវ​អាប់​ឌែត​ទូរស័ព្ទ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ ត្រូវ​ដំណើរ​ការ​មុខងារ​ Google Play Protect ជាប់ជានិច្ច។

    -មិន​ត្រូវ​ទាញ​យក​កម្មវិធី​ពី​ប្រភព​ដែល​មិន​ច្បាស់​លាស់ និងមិនមាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ។

    -កម្មវិធី​ Android ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ ភាគ​ច្រើន​គឺ​មាន​តែ​នៅ​លើ Google Play Store ប៉ុណ្ណោះ។ ត្រូវ​ធ្វើ​ការ​គិតគូរ​ឱ្យ​ច្បាស់​លាស់ នៅ​ពេល​ផ្ដល់​សិទ្ធិ​ដល់​កម្មវិធី​ណា​មួយ។

    -នៅ​ពេល​កើត​មាន​ការ​សង្ស័យ​ លោកអ្នក​អាច​ឆែក​មើល​​មេរោគ​នៃ File APK តាម​រយៈ​វេបសាយ​ដូច​ជា VirusTotal មុន​ការ​ដំឡើង​វា​លើ​ទូរស័ព្ទ។

    -ប្រើ​ប្រាស់​កម្មវិធី​​ការពារ​ការ​វាយ​ប្រហារ​លើ​ទូរស័ព្ទ ដើម្បី​ពង្រឹង​សុវត្ថិភាព​ឱ្យ​កាន់​តែ​ខ្ពស់ឡើង៕

     

    ប្រភព៖ https://www.news18.com/news/tech/eventbot-malware-can-steal-banking-data-from-your-android-phone-how-to-stay-safe-2600821.html

    https://www.cybereason.com/blog/eventbot-a-new-mobile-banking-trojan-is-born

  • វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    វិធីវាយប្រហារ 8 ពី Hacker ចំណាំបន្លំបោកបញ្ជោត ឬក្លែងបន្លំអំឡុងពេលផ្ទុះកូវីដ-19

    ក្នុងពេលដែលមានការឆ្លងរាលដាលនៃមេរោគCOVID-19 គេសង្កេតឃើញថា មានការកើនឡើងនៃការវាយប្រហារបែប Phishing។ ផ្នែកមួយនៃការបង្ការ Phishing Attack គឺការសិក្សារយល់ដឹងពីប្រភេទ ឬតិចនិកនៃការធ្វើ Phishing Attack :

    1. Spear Phishing ខុសពី Phishing ធម្មតាត្រង់ថា ការវាយប្រហារសំដៅទៅបុគ្គលណាម្នាក់ ឬគោលដៅណាមួយចំៗ។ ឧក្រិដ្ឋជននឹងសិក្សាលម្អិតទុកជាមុន អំពីគោលដៅរងគ្រោះ ដើម្បីបង្កើនភាពជោគជ័យនៃការវាយប្រហាររបស់ពួកគេ។
    1. Email/Spam គឺជាប្រភេទដែលត្រូវបាននិយមប្រើជាងគេ។ ជនដែលមាន បំណងអាក្រក់ នឹងធ្វើការផ្ញើសារអេឡិចត្រូនិកឧទាហរណ៍ (email )ជាច្រើនសារ ទៅមនុស្សច្រើនផ្សេងៗគ្នា ហើយបន្លំខ្លឹមសារអត្ថន័យឱ្យមានសភាពបន្ទាន់ ទាមទារឱ្យជនរងគ្រោះត្រូវតែបំពេញឯកសារផ្តល់នូវព័ត៌មានសំខាន់ផ្សេងៗ។
    2. Web Based Delivery ប្រភេទនេះនិយមកើតឡើងជាទម្រង់ (man-in-the-middle) ដែលបានន័យថា ជនខិលខូចបានដើរតួជាជនកណ្តាល ដែលនៅចន្លោះរវាងគេហទំព័រពិត និងអ្នកប្រើប្រាស់គេហទំព័រនោះ ដោយជនខិលខូចនោះអាចលួចទាញយកព័ត៌មាន ឬទិន្នន័យសំខាន់ផ្សេងៗ ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងទៅវិញទៅមក ជាមួយគេហទំព័រពិត ដោយមិនឱ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។
    3. Vishing (Voice Phishing) ការបោកបញ្ឆោតយកពត៌មានសំខាន់តាមរយ:ការ Call តាមទូរស័ព្ទ។
    4. Smishing (SMS Phishing) ជាការក្លែងបន្លំសារតាមទូរស័ព្ទ ដែលបញ្ឆោត ឱ្យម្ចាស់ទូរសព្ទ័ ចុចលើ link ដែលចូលទៅកាន់គេហទំព័រក្លែងបន្លំ ហើយផ្តល់ព័ត៌មានសំខាន់ផ្សេងៗ៕
    5. Link Manipulation ហេគឃ័រនឹងផ្ញើ link ដែលនាំឆ្ពោះទៅកាន់គេហទំព័រក្លែងក្លាយ (malicious website) ទៅអ្នកប្រើ។ ពេលដែលអ្នកទទួលបាន link បន្លំនេះហើយចុចវានោះ វានឹងបង្ហាញគេហទំព័រក្លែងក្លាយនោះដល់ជនរងគ្រោះ។
    6. Malvertising គឺជាការប្រើផ្ទាំងផូស្តផ្សាយពាណិជ្ជកម្ម (malicious advertising pop-up) ដែលនឹងទៅទាញយកកម្មវិធីមេរោគ (malware) នៅពេលត្រូវបានចុច ហើយអនុញ្ញាតឱ្យឧក្រិដ្ឋជន អាចអនុវត្តវិធីជាបន្តបន្ទាប់ ដើម្បីលួចយកទិន្នន័យសម្ងាត់ផ្សេងៗ។
    7. Phishing through Search Engines ការធ្វើឱ្យគេហទំព័រក្លែងបន្លំ បង្ហាញជាខ្លួន ជាលទ្ធផលនៃការស្វែងរក(search) នៅលើ search engine ដូចជា Google Search Engine ឬ Yahoo Search Engine។ ដែលគេហទំព័រទាំងនេះប្រើការបញ្ចុះតម្លៃផលិតផល ឬការផ្តល់កម្ចីសម្រាប់ទិញទំនិញ online ក្នុងការប្រាក់ទាប ជាដើម។

    ឧក្រិដ្ឋជននឹងចាប់យកទិន្ន័យ credit card ឬទិន្នន័យផ្សេងៗ ពេលជនរងគ្រោះចាញ់បោក ហើយប្រើប្រាស់សេវាកម្មផ្សព្វផ្សាយទាំងនោះ។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច!!!៕

    ប្រភព៖ https://us.norton.com/internetsecurity-online-scams-coronavirus-phishing-scams.html

  • 6ថ្ងៃចាប់ផ្តើមការរឹងបន្តឹងច្បាប់ចរាចរណ៍ ភ្នំពេញគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែចាប់បានបទល្មើសជាង 5ពាន់ករណី

    6ថ្ងៃចាប់ផ្តើមការរឹងបន្តឹងច្បាប់ចរាចរណ៍ ភ្នំពេញគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែចាប់បានបទល្មើសជាង 5ពាន់ករណី

    អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា រយៈពេល 6ថ្ងៃដំបូងនៃការរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ​មិនមានជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ ខណៈពីមុនមក​មានអ្នកស្លាប់ជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃ។

    ក្នុងរយៈពេល 6ថ្ងៃរាប់ចាប់ពីថ្ងៃទី 01 ខែឧសភា មកដល់ថ្ងៃទី6 ខែឧសភានេះ មន្ត្រីសមត្ថកិច្ចរកឃើញថា​ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការថយចុះផងដែរ តែចំនួននៃការផាកពិន័យ​មានការកើនឡើង។

    បើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា​រយៈពេល 6ថ្ងៃនេះ សមត្ថកិច្ចរាជធានីភ្នំពេញឃាត់យានយន្តល្មើសច្បាប់​បានសរុប 5,281គ្រឿង ក្នុងនោះមាន​ម៉ូតូចំនួន 4,490គ្រឿង និងរថយន្តធំ 791គ្រឿង។ ក្នុងពេលវេលានៃការរឹតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកក្នុងរាជធានីភ្នំពេញនេះផងដែរ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 3នាក់ដើម្បីអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព​ជេប្រមាថ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីចរាចរណ៍នៅក​ម្ពុជា៕

  • អគ្គិសនីកម្ពុជាបញ្ជាក់ម៉ោង និងទីតាំងដែលត្រូវដាច់ភ្លើងក្នុងខណ្ឌនានាចាប់ពីថ្ងៃនេះដល់ថ្ងៃទី 10

    អគ្គិសនីកម្ពុជាបញ្ជាក់ម៉ោង និងទីតាំងដែលត្រូវដាច់ភ្លើងក្នុងខណ្ឌនានាចាប់ពីថ្ងៃនេះដល់ថ្ងៃទី 10

    អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយដើម្បីផ្តល់ដំណឹងដល់​ប្រជាជនក្នុងរាជធានីភ្នំពេញពីការ​អនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារ និង​រុះរើ​គន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរដ្ឋានពង្រីកផ្លូវនៅតាមតំបន់ក្នុងសង្កាត់ និងខណ្ឌមួយចំនួនដែលបង្ហាញដូចខាងក្រោម៖

  • អ្នកបើកម៉ូតូគួរដឹង៖ ចំណុចអាទិភាពដែលអគ្គស្នងការនគរបាលជាតិកំណត់សម្រាប់រឹតបន្តឹងមាន 7 ចំណុច

    អ្នកបើកម៉ូតូគួរដឹង៖ ចំណុចអាទិភាពដែលអគ្គស្នងការនគរបាលជាតិកំណត់សម្រាប់រឹតបន្តឹងមាន 7 ចំណុច

    ថ្មីៗនេះនៅកម្ពុជាយើងមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយតឹងតែងបំផុត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាច​រណ៍នៅទូទាំងប្រទេស។

    ពាក់ព័ន្ធនឹងបញ្ហានេះអគ្គស្នងការនគរបាលជាតិ បានកោះហៅមន្ត្រីនគរបាលទាំងអស់ដើម្បីផ្សព្វផ្សាយពីបទបញ្ជារ និងកំណត់អាទិភាពដើម្បីធ្វើការផាកពិន័យទៅលើរថយន្ត និងម៉ូតូដំណាក់កាលទី1នេះ ដោយក្នុងនោះសម្រាប់ម៉ូតូគឺត្រូវកំណត់យក 7ចំណុចសំខាន់ៗ។

    នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ចំណុចទាំង7 ចំនុចដែលជាផ្នែកអាទិភាពសម្រាប់ការផាកពិន័យ​ក្នុងដំណាក់កាលនេះគឺ៖

    ទី1. ការបើកបរមិនពាក់មួកសុវត្ថិភាព ព្រោះចំណុចនេះជាចំណុចសំខាន់ដែលបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។

    ទី2. អ្នកបើកបរមានប្រើប្រាស់គ្រឿងស្រវឹង

    ទី3. អ្នកបើកបរមិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍

    ទី៤. អ្នកបើកបរល្មើសក្នុងការបត់ និងវ៉ាជែង ដែលបញ្ហានេះ​ភាគច្រើនគឺបត់មិនស៊ីញ៉ូ និងបញ្ហាជាច្រើនទៀតដែលបង្កើតឱ្យមានគ្រោះថ្នាក់

    ទី៥. ដឹកលើសចំណុះ ព្រោះកន្លងមកមានម៉ូតូខ្លះដឹកដល់ពី 4 ឬ5នាក់ឯណោះ

    ទី៦. គ្មានផ្លាកលេខ

    និងទី7. គឺប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ (កាស)៕

  • មានតែម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលជាសំណព្វចិត្តដែលយល់ចិត្តសម្រាប់លោកអ្នក!!

    មានតែម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលជាសំណព្វចិត្តដែលយល់ចិត្តសម្រាប់លោកអ្នក!!

    (ភ្នំពេញ) ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០៖ ខែចេត្រនេះក្តៅមធ្យម…ងំគឺស្អុះស្អាប់ហប់បែកញើសស្អិតតែម្តង! ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ តោះ…អ៊ីចឹងដល់ពេលដែលលោកអ្នកត្រូវនិយាយថាលាហើយអាកាសធាតុក្តៅស្អុះស្អាប់ដោយប្តូរមកជ្រើសយកសំណព្វចិត្តដែលយល់ចិត្តលោកអ្នកបានយ៉ាងល្អឥតខ្ចោះ និងឆ្លាតវៃបំផុតនោះគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មាន…ត្រជាក់សព្វកន្លែង…ត្រជាក់ស្រួលខ្លួន…និងសន្សំសំចៃបានខ្ពស់បំផុត!

    មិនទាន់អស់នៅឡើយទេ!!! សម្រាប់អតិថិជន ដែលទិញម៉ាស៊ីនត្រជាក់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ 31 ឧសភា 2020 នឹងទទួលបានជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ។

    ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាវៃឆ្លាត…ទំនើប និងស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នកដោយក្រុមហ៊ុន សាមសុង បានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ឆ្លាតវៃដូចជា៖

    * Wind-Free AI Auto Cooling

    – ធ្វើឱ្យត្រជាក់ស្រួលខ្លួន

    – គ្មានខ្យល់ និងសំឡេងរំខាន

    – ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត

    – ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ AI

    – ភាយខ្យល់ត្រជាក់(មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ

    – វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់

    * Fast Cooling (Digital Inverter Boost)

    – ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ!

    * Eco Mode

    – មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់

    – ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)

    – រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត!

    * Motion Detect Sensor (MDS)

    – ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់លោកអ្នក! (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយស្វ័យប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏កាន់តែសមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន!

    * Easy Filter Plus

    – មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងការដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ!

    * PM10 Filter

    – ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!

    * Tri-Care Filter

    – បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%!!

    និយាយទៅម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺកប់ស៊េរីខ្លាំងណាស់!! គិតចាប់ពីលោកអ្នកទិញមកប្រើភ្លាម លោកអ្នកនឹងលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យចត់បាយ ឬឈឺក្បាលទៀតហើយ! ជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះខ្ញុំសូមធានាថាទោះបីលោកអ្នកទើបមកពីខាងក្រៅបែកញើស ក្តៅយ៉ាងណាក៏នៅតែទទួលបានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួន និងរីករាយត្រជាក់ចិត្តជានិច្ច! ឈប់សិន…!! កុំទាន់អាលជឿអី…ទិញយកមកប្រើខ្លួនឯងសិនទៅទើបដឹងច្បាស់ថាវាអស្ចារ្យ និងល្អប្រើខ្លាំងប៉ុនណានោះ!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 !!

  • ឧបករណ៍ចាំបាច់ 5 យ៉ាងដែលស្រ្តីមេផ្ទះគួរតែមានទុកប្រើ

    ឧបករណ៍ចាំបាច់ 5 យ៉ាងដែលស្រ្តីមេផ្ទះគួរតែមានទុកប្រើ

    ពេលខ្លះការជ្រើសរើសប្រើឧបករណ៍ក៏មានផលប៉ះពាល់ដល់ពេលវេលាក្នុងការសម្អាតវត្ថុ ឬរបស់របរផ្សេងៗបានដែរ ព្រោះបើជ្រើសរើសប្រើឧបករណ៍ខុសប្រភេទនោះអាចនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះយើងទាំងអស់ខាតពេលវេលាក្នុងការសម្អាតច្រើនឡើងដែរស្រួលមិនស្រួល ឧបករណ៍ទាំងនោះអាចនឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចំពោះខ្លួនឯងបានទៀតផង តែបើជ្រើសរើសប្រើឧបករណ៍ត្រូវប្រភេទ និងប្រើការបានស្រួលវិញនោះ ក្រៅពីមានសុវត្ថិភាពចំពោះខ្លួនឯងហើយ នៅជួយសន្សំសំចៃពេលវេលាក្នុងការសម្អាតទៀតផង ដូចជាឧបករណ៍ដែលឡារ៉ែននាំយកមកជម្រាបជូននាពេលនេះជាដើម។

    1- ក្រណាត់អៀមការពារប្រឡាក់

    គឺជាអ្វីដែលបងៗបុរស និងស្រ្តីមេផ្ទះច្រើនតែព្រងើយកន្តើយ ព្រោះមានអារម្មណ៍ថាក្រណាត់អៀមការពារប្រឡាក់នោះច្រើនតែទើសដៃទើសជើង ធ្វើអ្វីមិនស្រួល។ ដំបូងៗយើងអាចមានអារម្មណ៍បែបនោះក៏ពិតមែន តែបើសាកល្បងអត់ទ្រាំប្រើមួយរយៈនោះក៏នឹងចាប់ផ្តើមធ្លាប់ទៅឯង។ ក្រណាត់អៀមការពារប្រឡាក់តែមួយបន្ទះអាចជួយការពារបានគ្រប់បែបយ៉ាង មិនថាតែស្នាមប្រឡាក់ ធូលីដី ទឹកខ្មៅ ជ័រកាវ ឬអ្វីក៏ដោយដែលនឹងធ្វើឱ្យសម្លៀកបំពាក់យើងប្រឡាក់ ព្រមទាំងជួយឱ្យលោកអ្នកមិនចាំបាច់កង្វល់នឹងភាពកខ្វក់ដែលនឹងខ្ទាតមកប្រឡាក់ និងអ្វីដែលសំខាន់នោះគឺ ក្រណាត់អៀមការពារប្រឡាក់នៅមានហោប៉ៅសម្រាប់ដាក់ឧបករណ៍ចាំបាច់ផ្សេងៗដែលនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះងាយស្រួលដកយកមកប្រើប្រាស់ទៀតផង។

    2 – ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍

    អ្នកខ្លះគិតថា ប្រើតែក្រណាត់ធម្មតាៗទូទៅជូតក៏បានដែរ មិនឃើញចាំបាច់អីត្រូវទិញក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍មកប្រើសោះ តែ បងៗស្រ្តីមេផ្ទះដឹងឬទេថា ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍ផ្តល់នូវអ្វីច្រើនជាងលោកអ្នកគិតទៅទៀត ព្រោះក្រៅពីសម្រាប់ជូតតាមច្រកកន្លុកកន្លៀតផ្សេងៗបានស្អាតជាងក្រណាត់ធម្មតាហើយនោះ ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍នៅជួយបោសប្រមូលធូលីដី និងការពារមិនឱ្យធូលីដីហុយខ្ចាយមករកខ្លួនយើង និងហុយទៅប្រឡាក់លើរបស់របរផ្សេងៗបានទៀតផង ដោយលោកអ្នកអាចញែកចេញជាពីរបន្ទះ បន្ទះដំបូងទុកសម្រាប់ជូតវត្ថុរបស់របរណាដែលរាបរលោងភ្លឺ និងមួយបន្ទះទៀតទុកប្រើជាមួយវត្ថុរបស់របរប្រើប្រាស់ទូទៅ។

    3 – អេប៉ុងលាងចាន

    ជឿឬទេថា អេប៉ុងអាចជួយឱ្យយើងធ្វើការជូតសម្អាតបានលឿនរហ័សជាងប្រក្រតី ព្រោះបងៗស្រ្តីមេផ្ទះអាចប្រើការបានបែប 2 in 1 ដោយម្ខាងប្រើស​ម្រាប់ដុសខាត់ស្នាមប្រឡាក់ ឬកំណកផ្សេងៗ ចំណែកម្ខាងទៀតក៏ទុកសម្រាប់ជូតសម្អាតតាមក្រោយម្តងទៀត។ ពេល​ខ្លះយើងអាចប្រើអេប៉ុងលាងចានជូតសម្អាតបានដោយមិនចាំបាច់ប្រើទឹកសាប៊ូ ឬទឹកថ្នាំសម្រាប់សម្អាតសូម្បីតែមួយដំណក់ក៏បានដែរ។

    4 – ច្រាសដុសធ្មេញចាស់ៗ

    បើលោកគ្រូពេទ្យប្រាប់ឱ្យប្តូរច្រាសដុសធ្មេញរៀងរាល់ 3 ខែម្តងនោះ មានន័យថា យើងនឹងមានឧបករណ៍សម្រាប់ដុសខាត់សម្អាតកើនឡើងរៀងរាល់ 3 ខែ ដោយមិនចាំបាច់ទៅស្វែងរកច្រាសវិសេសនៅឯណាមកទៀតឡើយ ព្រោះត្រឹមតែច្រាសដុសធ្មេញចាស់ៗមួយក៏អាចដុសខាត់វត្ថុរបស់របរនៅក្នុងផ្ទះបានគ្រប់យ៉ាង គ្រប់កៀនកោះកន្លុកកន្លៀតបានដែរ តាំងពីវត្ថុតូចៗ ដូចជាគ្រឿងអលង្កា រហូតទៅដល់របស់ធំៗដូចជា តាមជ្រុងតុ ជ្រុងទូ ឬឧបករណ៍អគ្គីសនីក៏បានដែរ។

    5 – កាតរឹងៗ ឬកាតអេធីអឹមចាស់ៗ

    ស្នាមកំណក ឬស្នាមប្រឡាក់ផ្សេងៗធម្មតានោះអាចជូតចេញបាន តែបើសិនជាស្នាមកំណកស្អិតៗដូចជា កំណកជ័រកាវ ឬស្នាមប្រឡាក់ស្ករកៅស៊ូវិញនោះ ប្រហែលជាធ្វើឱ្យបងៗស្រ្តីមេផ្ទះឈឺក្បាលមិនស្ទើរឡើយ ព្រោះពេលខ្លះប្រើច្រាសរឹងៗខាត់ហើយនៅមិនសូវចង់ចេញផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យបងៗ​ប្រើកាតរឹងៗណាមួយក៏បានដែរដែលឈប់ប្រើហើយជំនួសវិញ ដោយយកទៅកោសស្នាមកំណកស្អិតៗនោះ ធានាថា ច្បាស់ជា​របូតដាច់ចេញបាត់អស់មិនខាន និងថែមទាំងមិនបន្សល់ទុកស្នាមប្រឡាក់ឱ្យរំខានចិត្តទៀតឡើយ៕

  • ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកម្តាយមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងនៅពេលប្រសូតចេញមកហើយថែមទាំងនៅបានត្រៀមខ្លួនជាស្រេចក្នុងការរៀនយល់ដឹងរឿងផ្សេងៗលើសភាពបរិស្ថានជុំវិញខាងក្រៅបានល្អទៀតផង។ ឥលូវនេះយើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌អ្នកម្តាយ?។

    1 – រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ អ្នកម្តាយអាចសាកល្បងបានយ៉ាងងាយ នៅពេលដែលកូនរើខ្លាំងៗនោះ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនថ្នម​ៗ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2 – ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮក៏នឹងអាចដឹងពីភាសា និងអត្ថន័យនោះបាន អ្នកម្តាយអាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ នឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ដែលធ្លាប់ឮញឹកញាប់បាន ទើបមានការណែនាំឱ្យអ្នកម្តាយដែលផ្ទៃពោះស្តាប់បទភ្លេងតិចៗ ពិរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូនក៏ចូរស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងបាន។

    Relaxing pregnant woman on sofa with headphones

    3 – មើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ អ្នកម្តាយមួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូតអាច នឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4 – រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលអ្នកម្តាយទទួលទានបានចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិ ចាប់តាំងពីសប្តាហ៍ទី 14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលអ្នកម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក់ទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនកូនទៀតផង។ អាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់នៅពេលដល់វ័យដែលស័ក្តិសម។

    5 – ចាំក្លឹនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ នៅអាចចាំក្លឹនអាហារបានទៀតផង តែដែលចាំបានល្អបំផុតនោះគឺ ក្លឹនរបស់ម្តាយ អាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីខ្លួនម្តាយបានតែម្តង ហើយរឹតតែចិញ្ចឹមទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា ម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះដល់ថ្នាក់យំងង៉ក់រករឿងទៀតផងពេលមិនបានធុំក្លឹនម្តាយនៅជិតខ្លួននោះ។

    6 – ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32 សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែលោកគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7 – ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញថា ទារកដែលមានអាយុនៅក្នុងគភ៌ 20 សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ អ្នកម្តាយខ្លះដែលធ្វើអាល់ត្រាសោនដ៍នៅបានឃើញបឺតម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅក្រោយពេលកើតចេញមកហ្នឹងឯង៕

  • MSI Modern 14 A10M សម្រេចក្តីស្រមៃអ្នកច្នៃប្រឌិត និងជំរុញជីវិតឱ្យកាន់តែប្រសើរ

    MSI Modern 14 A10M សម្រេចក្តីស្រមៃអ្នកច្នៃប្រឌិត និងជំរុញជីវិតឱ្យកាន់តែប្រសើរ

    កុំព្យូទ័រ​ជាផ្នែកយ៉ាងសំខាន់​ក្នុងការកសាង​ភាពជោគជ័យ​សម្រាប់អាជីព​ជាអ្នកច្នៃប្រឌិត​ អ្នករចនា Graphicនិង​អ្នកដែលប្រើប្រាស់កុំព្យូទ័រ​ដើម្បីបង្កើនប្រសិទ្ធភាព​ការងារបង្កើតថ្មី។ ហេតុនេះហើយទើប​មនុស្សជាច្រើន​បានយកចិត្តទុកដាក់​ខ្លាំងក្នុងការជ្រើសរើស​កុំព្យូទ័រ​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលសមជាមួយនឹង​អាជីព ការងារ អាជីវកម្ម និងតម្រូវការកម្សាន្តជាដើម។

    ក្នុងនាមជាអ្នក​រចនា Graphic អាជីពម្នាក់កញ្ញា​ វណ្ណ ស្រីណុច បានរៀបរាប់ថា​អាជីពដូចកញ្ញាត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ខ្លាំង ភាពច្នៃប្រឌិត ការអត់ធ្មត់ខ្ពស់ និងកុំព្យូទ័រ​ល្អសម្រាប់ការងារទើបអាចរីកចម្រើនបាន។ កញ្ញាថា ក្រៅពីអារម្មណ៍​ និង​គំនិតបង្កើតថ្មី កុំព្យូទ័រគឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ ព្រោះកាលណា​អ្នករចនា Graphic ជ្រើសរើសកុំព្យូទ័រមិនត្រឹមត្រូវ នោះយើងនឹងមានអារម្មណ៍ថាទើសចិត្ត ឧបសគ្គច្រើន និងមិនអាចបង្កើតស្នាដៃ (artwork) ប្រកបដោយគុណភាពខ្ពស់បាននោះទេ។ ហេតុនេះហើយទើបកញ្ញាជ្រើសរើសយកកុំព្យូទ័រ MSI Modern 14 A10M ដើម្បីធ្វើជាដៃគូសម្រាប់ការងារ Design និងចូលរួមក្នុងផ្នែកជាច្រើនផ្សេងទៀតដែលធ្វើឱ្យជីវិតរបស់កញ្ញាកាន់តែមានភាពរីកចម្រើន។

    កញ្ញា ស្រីណុច បាននិយាយថា៖ «​មូលហេតុដែលខ្ញុំជ្រើសរើសយក Laptop MSI Modern 14 A10M ព្រោះកុំព្យូទ័រនេះរចនាឡើងសមស្របជាមួយនឹងអាជីពអ្នក Design និង ការងារការិយាល័យ វាមាន​មុខងារជាច្រើនទៀតដែលជួយឱ្យការច្នៃប្រឌិតកាន់តែមានភាពរស់រវើក និងថាមពល»។

    អ្នករចនា Graphic វ័យក្មេងខាងលើបានបន្ថែមទៀតថា ចំណុចដែលទាក់ទាញកញ្ញាខ្លាំងរបស់ MSI Modern 14​ A10M គឺកុំព្យូទ័រប្រភេទនេះមានល្បឿនលឿន ជាមួយនឹងសមត្ថភាពខ្លាំង មិនទើសចិត្ត ហើយអាចជួយដោះស្រាយការងារធំៗបានយ៉ាងច្រើន។ កុំព្យូទ័រនេះ​បំពាក់ជាមួយនូវបន្ទះឈីប Intel® Core i5-10210U Processor ជំនាន់ទី10 ដែលអាច​ធ្វើឱ្យល្បឿនរបស់វា​នៅតែលឿនបើទោះបីជាបើកកម្មវិធីធំៗច្រើន​ក្នុងពេលតែមួយក៏ដោយ។ វាមានក្រាហ្វិកកាត Intel graphic card(UMA)​ តែនៅតែមានលទ្ធភាពដំណើរការការងារ​រចនា Graphic រួមទាំងកាត់តរូបភាពដោយគ្មានការរំខាន។

    កញ្ញាបញ្ជាក់ផងដែរថា ភាគច្រើនកញ្ញាប្រើប្រាស់កម្មវិធី Adobe Pohotoshop និង​ Adobe Lightroom ដែលសុទ្ធសឹងតែជាកម្មវិធីត្រូវការ​កុំព្យូទ័រល្បឿនលឿនដើម្បីដំណើរការ ហើយអ្វីដែលធ្វើឱ្យកញ្ញារីករាយ និងងាយស្រួលធ្វើការគឺកុំព្យូទ័រដែលគាត់មាននៅក្នុងដៃអាចដំណើរការបានយ៉ាងរលូន។

    ធ្វើការបណ្តើរបង្ហាញប្រាប់ពីចំណាប់អារម្មណ៍​ក្នុងការប្រើប្រាស់កុំព្យូទ័រ MSI Modern 14 A10M បណ្តើរ កញ្ញាស្រីណុច បញ្ជាក់ថា ចំណុចល្អដែលទាក់ទាញឱ្យកញ្ញាជ្រើសរើស​យកកុំព្យូទ័រប្រភេទនេះតាមខ្លួនជាប់ជានិច្ចដោយសារតែវាធ្វើឱ្យកញ្ញាមានអារម្មណ៍ល្អ និងមោទនភាពចំពោះរូបរាងដ៏ប្រណីតរបស់វា។ ម៉ូដែល នេះធ្វើឡើងពីអាលុយម៉ញ៉ូមភ្លឺ (Ultra-Light) ​មានទម្ងន់ត្រឹមតែ 1.19គីឡូក្រាម ហើយចំពោះកម្រាសវិញគឺស្លីមស្អាតតែម្តង (Ultra-Slim) ដែលមានកម្រាសត្រឹមតែ 15.9មីលីម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីលើនេះ MSI Modern 14 A10M មានកម្រិតអេក្រង់ Full HD (1920×1080) ជាបន្ទះអេក្រង់ប្រភេទ IPS មានបំពាក់បច្ចេកវិទ្យា Anti-Glare ជួយកាត់បន្ថយពន្លឺចាំងចូល ព្រមទាំងមានកម្រិត NTSC 72% និងកម្រិត sRGB ជិតដល់ 100% លាតសន្ធឹង​ជិត 90% ដែលមើលទៅ​ស្ទើរតែមិនឃើញកែមអេក្រង់។ លើសពីនេះទៅទៀត​វាមានបច្ចេកវិទ្យា True Color ដែលអាចបង្ហាញរូបភាពច្បាស់​ដូចធម្មជាតិពិតៗ​ អំណោយផលខ្ពស់សម្រាប់អ្នកប្រើប្រាស់ ជាពិសេស​អ្នកមានអាជីពជាអ្នករចនា Graphic។ បន្ថែមពីលើនេះ កុំព្យូទ័រប្រកបដោយភាពទាក់ទាញនេះ​អាចបត់បានរហូតដល់ 180ដឺក្រេ ដែលមានភាពងាយស្រួលសម្រាប់ប្រើប្រាស់ និងទាន់សម័យ។

    កញ្ញាដ៏ស្រស់ស្អាតរូបនេះបានបញ្ជាក់ផងដែរថា បើនិយាយពីគុណភាពថ្មវិញ MSI Modern 14 A10Mមានសមត្ថភាពប្រើប្រាស់រហូតដល់ទៅ 10ម៉ោងជាមួយនឹងថាមពលថ្ម 4 cell/50Whr សម្រាប់អ្នកប្រើប្រាស់ទូទៅ ដែលអាចបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់​ក្នុងការធ្វើការងារ​រហូតចប់ចុងចប់ដើមដោយមិនបារម្ភពីបញ្ហាអស់ថ្ម។ នៅលើតួនៃកុំព្យូទ័រ MSI Modern 14 A10M មាន​រន្ធ USB 3.2 ចំនួន 2 គឺ USB 3.2 ប្រភេទ C និង USB 3.2 ប្រភេទ A ដែលជួយឱ្យយើងមាន​ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយ USB គ្រប់ប្រភេទ។ ក្រៅពីនេះវាមាន​រន្ធ Micro SD Card Reader មានរន្ធភ្ជាប់ HDMI រន្ធកាស Audio Combo និងរន្ធសម្រាប់ឧបករណ៍ស្រូបសំឡេង DC In ផងដែរ។

    ចំណុចដែលកាន់តែពិសេសរបស់ MSI Modern 14 A10M គឺវាមានការការពារខ្ពស់បំផុត និងរឹងមាំលំដាប់ពិភពលោក ដែលទទួលបានការតេស្តកម្រិត Military MIL-STD-810G ធានាពីភាពធន់បំផុត។

    គួរបញ្ជាក់ផងដែរថា ការជាវកុំព្យូទ័រយូរដៃម៉ូឌែល MSI Modern 14 A10M ពីតំណាងចែកចាយរបស់ក្រុមហ៊ុន MSI នឹងទទួលបានការធានារយៈពេល 2ឆ្នាំ ក៏ដូចជា Mouse របស់ MSI និងកាបូបតាមជម្រើស​ម៉ែឌែលនីមួយៗថែមទៀតផង។

    ពត៌មានបន្ថែមៈ https://www.msi.com/Landing/content-creation-laptops/nb
    អាចរកទិញបាននៅៈ https://www.msi.com/service/wheretobuy/#105,3

    MSI Facebook Page: https://www.facebook.com/MSICambodia/

     

    Modern 14 A10MUSD699
    CPU10th Gen. Intel® Core™ i5-10210U-Processor
    OSWindows 10 Home
    Display14.0″ FHD (1920×1080), IPS-Level
    GraphicsUMA
    Memory4GB DDR4-2666,1Slot, Max 32GB
    Storage Capability256GB SSD, 1x M.2 SSD Combo slot (NVMe PCIe Gen3 / SATA)
    WebcamHD type (30fps@720p)
    KeyboardBacklight Keyboard (Single-Color, White)
    Communication802.11 ac Wi-Fi + Bluetooth v5
    Audio2x 2W Speaker
    I/O Ports1x SD (XC/HC) Card Reader1x
    (4K @ 30Hz) HDMI
    2x Type-C USB3.2 Gen1
    2x Type-A USB3.2 Gen1
    Battery4-Cell
    Li-Polymer
    50Wh
    AC Adapter65W adapter
    Dimension (WxDxH)322 x 222 x 15.9 mm
    Weight (w/ Battery)1.19 kg
    Audio Jack1 Mic-in/Headphone-out Combo Jack
    ColorCarbon Grey
    Silver

     

  • ប្រយោជន៍ 6 យ៉ាងដែលបានមកពីការងូតទឹកដែលអ្នកនឹកស្មានមិនដល់

    ប្រយោជន៍ 6 យ៉ាងដែលបានមកពីការងូតទឹកដែលអ្នកនឹកស្មានមិនដល់

    ប្រយោជន៍របស់ការងូតទឹក មិនបានជួយផ្តល់ឱ្យយើងត្រឹមតែភាពស្រស់ថ្លាប៉ុណ្ណោះទេ តែការងូតទឹកនៅបានផ្តល់ប្រយោជន៍ចំពោះសុខភាពច្រើនជាងការគិតទៅទៀត។

    អ្នកដែលខ្ជឹលងូតទឹកច្រើនតែមានលេសជាច្រើន រអ៊ូថានឿយខ្លះទៅ ងងុយគេងរហូតបើកភ្នែកលែងរួចខ្លះទៅ តែបើធ្វើបាននោះ ប្រយោជន៍ល្អៗរបស់ការងូតទឹកដែលឡារ៉ែនកំពុងនឹងលើកយកមកជម្រាបជូនតទៅនេះ អ្នកដែលមិនចូលចិត្តងូតទឹក អាចនឹងប្តូរចិត្តបាន ព្រោះដូចដែលប្រាប់ហើយថា ការងូតទឹកបានផ្តល់ប្រយោជន៍ឱ្យយើងលើសពីការនឹកស្មានទៅទៀត។

    – បង្កើនប្រសិទ្ធភាពការធ្វើការរបស់ខួរក្បាល

    ការងូតទឹកលាយជាមួយក្លិនប្រេងក្រអូបប្រហើរពីធម្មជាតិ មានចំណែកជួយជំរុញការធ្វើការងាររបស់ខួរក្បាល ជាពិសេសនៅពេលត្រាំទឹកក្តៅឧណ្ហៗលាយប្រេងក្រអូបប្រហើរពីស្លឹក Sage នឹងជួយជំរុញប្រព័ន្ធការចងចាំឱ្យល្អឡើងបាន ចំណែកប្រេងប៊ើរ៍ហ្កាម៉ត់ នឹងជួយកាត់បន្ថយភាពធុញថប់តានតឹង និងនេះហើយគឺ លទ្ធផលនៃការស្រាវជ្រាវដែល Alternative and Comlpementary Therapies បានប្រាប់មក។

    – ជួយកាត់បន្ថយភាពធុញថប់តានតឹង

    អារម្មណ៍ត្រជាក់ស្រស់ថ្លាក្នុងអំឡុងពេលងូតទឹកនឹងជួយជំរុញអារម្មណ៍ផ្នែកខាងល្អនៅក្នុងខ្លួនយើងបាន យ៉ាងហោចណាស់ក៏បំបាត់ការស្អិតខ្លួនបានដែរ និងការងូតទឹកនៅជួយកំចាត់ក្លឹនខ្លួន ក្លឹនញើសបានទៀតផង។ តែអ្វីដែលសំខាន់នោះគឺ នៅមានលទ្ធផលនៃការស្រាវជ្រាវមួយបានប្រាប់ថា ក្នុងអំឡុងពេលនៃការងូតទឹកនេះក៏ដូចជាការបានសម្រាកខួរក្បាល និងដកខ្លួនចេញពីភាពរញេរញ៉ៃដែលបានជួបមកពេញថ្ងៃនោះដែរ។

    – ការពារកន្ទួលរមាស់ និងការកើតភ្លឺ

    ប្រាកដហើយថា ការងូតទឹកគឺការលាងសម្អាតខ្លួនប្រាណដែលល្អបំផុត ជាពិសេសញើសក្អែល និងមេរោគចង្រៃដែលតោង​ជាប់នៅតាមរាងកាយយើងនឹងបានជ្រុះបាត់ទៅតាមទឹកអស់ នៅសល់តែស្បែកស្អាតស្រស់ថ្លា។

    តែបើចង់បានភាពស្អាតហ្មត់ចត់ដ៏ពិតប្រាកដនោះ ខាង National Psoriasis Foundation បានណែនាំថា ចូរគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើ ដើម្បីឱ្យប្រេងក្រអូបចូលទៅជួយផ្លាស់ប្តូរកោសិកាស្បែក ហើយប្រេងក្រអូបប្រហើថែមទាំងមានគុណសម្បត្តិក្នុងការការពារការឆ្លងមេរោគនៅលើស្បែកទៀតផង ជាពិសេសពពួកកន្ទួលរមាស់ និងរោគភ្លឺនឹងមិនកើតនៅលើស្បែកយើងឡើយ។

    – ជួយឱ្យគេងលក់បានកាន់តែស្រួលឡើង

    វិធីការរបស់ការគេងលក់របស់មនុស្សយើងចាំបាច់ត្រូវបញ្ចុះកម្រឹតសីតុណ្ហភាពក្នុងរាងកាយឱ្យថយចុះ ដូច្នេះហើយទើបការងូតទឹកគឺជាវិធីបញ្ចេញកម្តៅចេញពីក្នុងរាងកាយដ៏ល្អមួយ ឬបើថ្ងៃណាធាតុអាកាសត្រជាក់ ការងូតទឹកក្តៅឧណ្ហៗក៏នឹងជួយឱ្យរាងកាយសម្រួលសីតុណ្ហភាពឱ្យស្ថិតក្នុងចំណុចស័ក្តិសមនឹងការគេងលក់ដូចគ្នា។ សរុបងាយៗទៅគឺ ការងូតទឹកត្រជាក់ក្នុងថ្ងៃដែលធាតុអាកសក្តៅ នឹងធ្វើឱ្យរាងកាយមានអារម្មណ៍សប្បាយស្រួលខ្លួន ដូចគ្នានឹងការងូតទឹកក្តៅឧណ្ហៗក្នុងថ្ងៃដែលធាតុអាកាសត្រជាក់ដែរ។

    – ការពារជំងឺគ្រុនផ្តាសាយ

    ការងូតទឹកនឹងជួយឱ្យខួរក្បាលបង្ហូរអ័រម៉ូន អេនដូហ្វ៊ីន ចេញមកកាន់តែច្រើនឡើង ជាពិសេសបើគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើផងនោះ និងនៅពេលរាងកាយផលិតអ័រម៉ូននៃសេចក្តីសុខមួយនេះចេញមកហើយនោះ បណ្តាអាការឈឺចាប់តាមរាងកាយក៏នឹងបានធូរស្រាលឡើង ព្រមជាមួយគ្នានោះ ប្រព័ន្ធការពារ និងប្រឆាំងជំងឺក៏នឹងត្រូវជំរុញឱ្យធ្វើការបានកាន់តែល្អឡើង និងការពារយើងពីអាការគ្រុនផ្តាសាយបាន។

    – សម្រាលអាការកណ្តាស

    ហាច់ឈីស! កណ្តាស់មិនឈប់ឈរសោះ បើបែបនេះ សូមណែនាំឱ្យប្រញាប់ងូតទឹកក្តៅឧណ្ហៗជាបន្ទាន់ ព្រោះចំហាយទឹកដែលភាយចេញមកពីការងូតទឹកក្តៅឧណ្ហៗ នឹងជួយផ្តល់ភាពស្រស់ថ្លាដល់រន្ធច្រមុះ សម្រាលអាការកណ្តាស់ រួមទាំងជួយបន្ធូរអាការតានតឹងក្នុងប្រព័ន្ធប្រសាទ ធ្វើឱ្យអាការឈឺក្បាល វឹលមុខថយចុះផងដែរ។

    ច្បាស់ហើយមែនទេ ថាការងូតទឹកមានប្រយោជន៍យ៉ាងណាខ្លះ? ដូច្នេះអ្នកណាដែលខ្ជឹលងូតទឹកខ្លះ សាកល្បងប្រែកាយប្រែចិត្តម្តងមើល នឹងបានដឹងថា ជីវិតនេះនឹងសុខសប្បាយឡើងច្រើនទៀតមិនខាន៕