Author: ធឿន មករា

  • UEFA និង FIFA ប្រកាសថា នឹង​តាម​ត្រួតពិនិត្យ​ដល់ទី​បញ្ចប់ សម្រាប់​ក្រុម​ណា​ដែល​លេង​ពាន ESL

    UEFA និង FIFA ប្រកាសថា នឹង​តាម​ត្រួតពិនិត្យ​ដល់ទី​បញ្ចប់ សម្រាប់​ក្រុម​ណា​ដែល​លេង​ពាន ESL

    ព័ត៌មាន​ដ៏​កក្រើក​មួយ បាន​លេចឡើង​កាលពី​យប់មិញ ដោយសារ​ក្លិប​ធំ​ទាំង12 នៅ​អឺរ៉ុប បាន​យល់ព្រម​ចូលរួម​លេង​ពានរង្វាន់ European Super League ហៅ​កាត់ ESL។

    អង់គ្លេស​ជា​ប្រទេស ដែលមាន​ក្លិប​ចូលរួម​ច្រើនជាងគេ​ដល់​ទៅ 6ក្រុម មានដូចជា Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Spurs។ ចំណែក​អេ​ស្ប៉ា​ញ​មាន 3ក្រុម គឺ Real Madrid, Barcelona និង Atletico Madrid ខណៈដែល​អ៊ីតាលី​វិញ ក៏មាន 3ក្រុម​ដែរ ដូចជា AC Milan, Inter Milan និង Juventus ឯខាង​លី​គ​របស់​បារាំង និង​អាល្លឺម៉ង់ មិនទាន់មាន​ក្រុម​ណា ប្រកាស​ចូលរួម​នៅឡើយ​ទេ។

    ESL ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ដោយមាន​ក្លិបធំៗចំនួន12 ចូលរួម។ ក្រោយ​ការប្រកួត​នេះ​បាន​បង្កើតឡើង ខាង UEFA និង FIFA មិន​ពេញចិត្ត​ឡើយ និង​បានប្រកាសថា នឹងដាក់​សម្ពាធ​ចំពោះ​ក្លិប​ណា ដែល​ចូលរួម​ក្នុងការ​ប្រកួត​ពាន​មួយ​នេះ ហើយ​មិន​ត្រឹមតែ​ក្លិប​នោះទេ សូម្បីតែ​កីឡាករ និង​គ្រូបង្វឹក​ក៏​នឹងរង​ពិន័យ​ដូចគ្នា បើសិន​ពួកគេ​នៅតែ​ចចេស​ចូលរួម​ការប្រកួត​ខាងលើ៕

  • កៀក​ប្រកួត​ផ្តាច់ព្រ័ត្រ Jose Mourinho ត្រូវ Spurs ដេញ​ចេញពី​តំណែង

    កៀក​ប្រកួត​ផ្តាច់ព្រ័ត្រ Jose Mourinho ត្រូវ Spurs ដេញ​ចេញពី​តំណែង

    Jose Mourinho ដែល​ធ្លាប់​ដឹកនាំ​ក្រុម Manchester United, Chelsea និង Real Madrid ដែល​បានមក​ជំនួស​លោក Mauricio Pochettino កាលពី​ចុងឆ្នាំ2019 កន្លង​ទៅនោះ ពេលនេះ​ត្រូវបាន Tottenham Hotspur បណ្តេញ​ពី​តំណែង​ហើយ។

    ការបណ្តេញចេញ​នេះ ត្រូវបាន​ប្រធាន​ក្លិប​ខាងលើ​ប្រកាសថា ជំនួយការ​គ្រូបង្វឹក​របស់ Mourinho គឺ Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerra ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​ដូចគ្នា​ដែរ ដោយសារតែ​ដឹកនាំ​ក្លិប​មិនសូវ​បានល្អ ដោយ Spurs គឺ​អស់​ឱកាស​ហើយ ក្នុងការ​គ្រង​ជើងឯក Premier League រដូវ​កាល​នេះ ទោះបីជា​នៅសល់ 8ប្រកួត​ទៀត​ក្តី។

    ទោះជា​ដឹកនាំ​ការប្រកួត​លី​គ មិនសូវ​បានល្អ​មែន ក៏ប៉ុន្តែ​លោក​បាន​ដឹកនាំ​ក្រុម​មួយ​នេះ ឱ្យ​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន EFL Cup ដែល​នឹង​ប្រកួត​នៅ​ប្រមាណ​ជា 1សប្តាហ៍​ខាងមុខនេះ ដោយ​នឹងត្រូវ​ប្រកួត​ប៉ះ​ក្រុម Manchester City៕

  • គន្លឹះល្អៗក្នុងការ​ថែរក្សា​ពណ៌​សក់ ឱ្យ​ស្អាត​បានយូរ

    គន្លឹះល្អៗក្នុងការ​ថែរក្សា​ពណ៌​សក់ ឱ្យ​ស្អាត​បានយូរ

    បើ​អ្នក​មិន​ចង់ឱ្យ​ពណ៌​សក់​ដ៏​ស្រស់ស្អាត គួរឱ្យ​គយគន់​របស់​អ្នក ឡើង​ស្លេកស្លាំង​យ៉ាង​ឆាប់រហ័ស​នោះ សូម​សាកល្បង​ប្រើ​វិធី​ដូចខាងក្រោម​នេះ៖

    -ជ្រើសរើស​ប្រើ​ផលិតផល​ឱ្យ​ត្រឹមត្រូវ : គួរប្រើ​សាប៊ូកក់សក់ និង​ឃ្រី​ម Conditioner រូបមន្ត​ការពារ​ពណ៌​សក់​ជាពិសេស និង​ព្យាយាម​ចៀស​ពី​ផលិតផល​តុបតែង​សក់​ណា ដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល (ដូចជា ផលិតផល​ជែ​ល ជាដើម) ព្រោះ​វា​នឹងធ្វើ​ឱ្យ​សរសៃសក់​របស់​អ្នក​ស្ងួត នាំឱ្យ​ពណ៌​កាន់តែ​ឆាប់​ស្លេក​ឡើង។

    -កុំ​អប់​សក់​ច្រើនពេក : សារធាតុ​គីមី​នៅក្នុង​ផលិតផល​ប្តូរ​ពណ៌​សក់ នឹង​ធ្វើឱ្យ​សរសៃសក់​ស្ងួត ហើយ​ស្រួយ ដូច្នេះ​គួរប្រើ​ឃ្រី​ម Conditioner ប្រភេទ​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ បន្ទាប់ពី​កក់​រួច​ក្នុងអំឡុង​សប្តាហ៍​ដំបូង  ដោយ​លាប​តាំងពី​គល់ រហូតមកដល់​ចុង​សក់ ហើយ​ពាក់មួក​ងូតទឹក​គ្រប​ទុកចោល​ប្រមាណ 10នាទី។

    -ចៀស​ពី​ទឹក : ទឹក គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើឱ្យ​ពណ៌​សក់​ឡើង​ស្លេក​បាន​យ៉ាង​ងាយ ដូច្នេះ​ចូរ​កុំ​កក់សក់​ញឹកញាប់​លើសពី​ភាពចាំបាច់​ពេក និង​កុំ​ប្រើ​ទឹក​ក្តៅ​កក់សក់​ឱ្យសោះ។

    -ការពារ​សរសៃសក់ : បើ​អ្នក​ចូលចិត្ត​ហែល​ទឹក  សារធាតុ​រ៉ែ ដែល​នៅ​សេសសល់​នៅក្នុង​អាង​ហែល​ទឹក(មិនមែន​មានតែ chlorin ទេ) គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​សរសៃសក់​ក្លាយទៅជា​ពណ៌​បៃតង​លាយ​លឿង…  តែ​សូមកុំ​បារម្ភ​អី បញ្ហា​នេះ អាច​ការពារ​បាន​ដោយ​ការ​លាប Baby oil 2 – 3ដំណក់ នៅលើ​សរសៃសក់ ខណ:ពេល​ស្ងួត ហើយ​ប្រញាប់​លាង​ចេញ​វិញ​ភ្លាម ក្រោយពេល​ងូតទឹក​រួច៕

  • ចង់បាន​ផ្ទៃមុខ ស្អាត​ក្មេង​ជាង​វ័យ “ស្លឹកត្រចៀក​ក្រាញ់” អាចជួយ​បាន

    ចង់បាន​ផ្ទៃមុខ ស្អាត​ក្មេង​ជាង​វ័យ “ស្លឹកត្រចៀក​ក្រាញ់” អាចជួយ​បាន

    នារីៗណា ដែល​ផ្ទៃមុខ​ទៅ​លឿន​ជាង​តួលេខ​អាយុ​របស់​ខ្លួនឯង​នោះ…ពេលនេះ សូម​ឈប់​កង្វល់​បារម្ភ​ទៅ ព្រោះ​ស្លឹក​ត្រចៀកក្រាញ់​អាចជួយ​អ្នក​បាន  ដូច្នេះ​បើ​ចង់ឱ្យ​ផ្ទៃមុខ ត្រឡប់មក​ក្មេង​ជាង​វ័យ​វិញ​នោះ សូម​សាកល្បង​ធ្វើតាម​វិធី​ដូចខាងក្រោម​នេះ(ងាយៗ និង​ធានាថា មិន​ខកបំណង​ឡើយ)៖

    ទឹក​ស្លឹក​ត្រចៀកក្រាញ់ មិនមែន​គ្រាន់តែ​សម្រាប់​ផឹក បំបាត់​អាការ​គ្រាំ​ក្នុង​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចជួយ​ឱ្យ​យើង​ត្រឡប់មក​មាន​ផ្ទៃមុខ​ស្អាត ក្មេង​ជាង​វ័យ និង​ស្រស់ថ្លា​បាន​ទៀតផង…។

    វិធី​ធ្វើ ក៏ងាយៗមែនទែន  គឺ​គ្រាន់តែ​ដើរទៅ​ផ្សារ រក​ទិញ​បន្លែ​ស្លឹក​ត្រចៀកក្រាញ់ ហើយ​យកមក​លាង ឱ្យ​ស្អាត រួច​យកទៅដាក់​ចូលក្នុង​កែវ​ម៉ាស៊ីន​ក្រឡុក និង​ក្រឡុក​កិន​វា ឱ្យ​ល្អិត ឬក៏​បុក​ឱ្យ​ល្អិត​នឹង​ត្បាល់​ក៏បាន។ បន្ទាប់ពី​នោះមក ចូរ​ពូត​វា យកតែ​ទឹក មក​បំពោក​មុខ ទុកចោល​ប្រមាណ 10នាទី រួច​សឹម​លាង​សម្អាត​ចេញ។

    ចូរ​ឧស្សា​ហ៏​ធ្វើបែបនេះ ឱ្យបាន​ជាប់​ជាប្រចាំ  តែ​ប៉ុណ្ណឹង ផ្ទៃមុខ​ស្រស់ថ្លា ស្អាត ក្មេង​ជាង​វ័យ នឹង​ត្រឡប់​មករក​អ្នក​វិញ ជាថ្មី​ម្តងទៀត​មិន​ខាន៕

  • សាច់​ស្អាត សុខភាព​ល្អ គ្រប់​ឥរិយាបថ​នៅក្នុង​ផ្ទះ

    សាច់​ស្អាត សុខភាព​ល្អ គ្រប់​ឥរិយាបថ​នៅក្នុង​ផ្ទះ

    ពេល​នៅក្នុង​បន្ទប់ទឹក

    ត្រាំ​ទឹក​ក្តៅឧណ្ហៗ :  ត្រាំ​ខ្លួន នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ដែលមាន​សីតុណ្ហភាព​ប្រមាណ​ជា 32-37អង្សា បន្តក់​ទឹក​ប្រេង​ក្រអូប​ក្លិន រ៉ូ​សមែ​រី ឬ​ក្លិន​មីន​ត៏ ដើម្បី​បង្កើន​ការហូរ​វិល​របស់​លោហិត ព្រោះ​ក្លិន​រ៉ូ​សមែ​រី នឹង​ជួយ​ជំរុញ​រន្ធ​រោម​ឱ្យ​បណ្តេញ​វត្ថុ​កខ្វក់​ចេញមកក្រៅ។ ត្រាំ​ខ្លួន ប្រមាណ​ជា 20នាទី នឹង​ជួយ​សម្រួល​ស្បែក ដែល​ហត់នឿយ ឬ​ទ្រុឌទ្រោម ឱ្យ​ល្អ​ស្រស់ថ្លា​ឡើងវិញ។

    ដុសខាត់​ស្បែក :  ក្រៅពី​ធ្វើការ​សម្អាត​ស្បែក​យ៉ាង​ហ្មត់ចត់​ហើយ បើ​ចង់​បង្អួត​ស្បែក​ល្អ​នោះ ត្រូវតែ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ចោល​ជាមុនសិន ដោយ​ផ្លែ​ប៉េងប៉ោះ គឺជា​តួឯក នៃ​ការ​មាន​ស្បែក​ស្អាត សុខភាព​ល្អ។ យក​ប៉េងប៉ោះ 2ផ្លែ មក​ខ្វេះ​យក​គ្រាប់​ចេញ រួច​កិន​ឱ្យ​ល្អិត ហើយ​បន្ថែម​ម្សៅ​សាលី​ម៉ដ្ឋ​ចូលទៅ រួច​យកមក​ខាត់​ស្បែក ជា​រង្វង់​មូល​ឱ្យ​សព្វ រួច​ទុកចោល 5-10នាទី  សាច់​ប៉េងប៉ោះ​នឹង​ជួយ​ព្យាបាល​ស្បែក​ដែល​ខូចខាត ហើយ​ពណ៌​របស់​វា​នឹងធ្វើ​ឱ្យ​ស្បែក​ឡើង​ស លាយ​ផ្កាឈូក​ទៀតផង។

    ពេល​នៅក្នុង​ចង្ក្រាន​បាយ

    ស្បែ​កដៃ​ឡើង​ស្អាត មាន​ពណ៌​ស លាយ​ផ្កាឈូក និង​នៅតែ​ស្រស់ស្អាត​ជានិច្ច អាស្រ័យ​លើ​ការមើល​ថែ​ពី​ខាងក្នុង​រាងកាយ ដូច្នេះ​ពេល​ទិញ​បន្លែ​យកមក​ទុក​ក្នុង​ទូទឹកកក​លើក​ក្រោយ សូមកុំ​ភ្លេច​បន្លែ​ខាងក្រោម​នេះ៖

    ស្ពៃ :  ឧ​ត្ត​ម​សម្បូរ​ទៅដោយ​វិ​តា​មីន A ៖ ការបរិភោគ​ស្ពៃ​នឹងធ្វើ​ឱ្យ​ស្បែ​កស និង​រាបស្មើ​យ៉ាង​ធម្មជាតិ។

    គ្រាប់សណ្តែក​ឡាន់​តៅ :  សម្បូរ​ទៅដោយ​វិ​តា​មីន A ដែល​នឹង​ធ្វើឱ្យ​ស្បែ​កមុខ កាន់តែ​រាប​ម៉ដ្ឋខៃ​ឡើង។

    ដំឡូងបារាំង :  មាន​ប្រូតេអ៊ីន និង​វិ​តា​មីន​C  អាច​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល និង​ខ្លាញ់​នៅក្រោម​ស្បែ​កបាន និង​ជួយ​ឱ្យ​ស្បែក​ស្រស់​ភ្លឺ​ថ្លា។

    មើម​ការ៉ុត :  ផ្តល់​ប្រ​យោ​ជ​ន៏​ដល់​ស្បែក​យ៉ាង​ល្អ សម្បូរ​ទៅដោយ​សារធាតុ​ភែ​ក​ទីន ដែល​ជួយ​កម្ចាត់​សារធាតុពុល​ចេញពី​រាងកាយ និង​ធ្វើឱ្យ​ស្បែក​មើលទៅ​រាប​ម៉ដ្ឋខៃ​ពណ៌​ផ្កាឈូក​ខ្ចី។

    សណ្តែកបណ្តុះ :  អាច​ការពារ​ការកើត​ស្នាម​ជាំ អាច​ម៏​រុយ និង​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ឡើង។

    ត្រសក់ :  មាន​សារជាតិ​អាស៊ីត អា​មី​ណូ ដែល​ជួយ​លុបបំបាត់​ស្នាម​ជាំ​អុច​ខ្មៅ ធ្វើឱ្យ​ស្បែក​ឡើង​ស ភ្លឺរលោង និង​កាត់បន្ថយ​អាការ​ប្រតិកម្ម​របស់​ស្បែ​កបាន។

    ពេល​នៅក្នុង​បន្ទប់ទទួលភ្ញៀវ

    ការហាត់​ប្រាណ​ជាប់​ជាប្រចាំ មិន​ត្រឹមតែ​ជួយ​ឱ្យមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​ឱ្យ​ឈាម​រត់​បានល្អ និង​ជួយ​បណ្តេញ​ជាតិពុល​ចេញមក​តាមរយៈ​ញើស​ទៀតផង។ ការហាត់​ប្រាណ​ត្រឹមតែ 20នាទី​នៅ​ថ្ងៃ​ធម្មតា និង 60នាទី​នៅ​ថ្ងៃ​ឈប់សម្រាក  ដោយ​ធ្វើការ​ហាត់ប្រាណ ឬ​ធ្វើ​លំ​ហាត់​លើ​អវយវៈ​ណាមួយ​ក៏បាន ឱ្យ​អត្រា​ការ​លោត​របស់​បេះដូង​កើនឡើង 40-60% រួច​សឹម​បន្ថែម​ឡើងសន្សឹមៗ តាម​ភាពរឹងមាំ​របស់​រាងកាយ។

    ពេល​នៅក្នុង​បន្ទប់​គេង

    បំប៉ន​ឱ្យ​ពេញទំហឹង  គេង​ឱ្យបាន​ឆ្អែត…គ្មានអ្វី​សំខាន់​ជាង​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​នោះទេ ហើយ​បន្ទាប់មក គឺ​ការជ្រើសរើស​ប្រើ ឡេ​ថែបំប៉ន​ស្បែក ដែល​ក្រៅពី​ឡេ​បែប វ៉ៃ​ថេ​ន​នី​ង(ធ្វើឱ្យ​សាច់​ស) ហើយ គួរ​រកមើល​វិ​តា​មីន B3  វិ​តា​មីន​C និង វិ​តា​មីន​E មក​ញ៉ាំ​ផង វា​នឹង​រឹតតែ​ជួយ​ឱ្យ​ស្បែ​កមុខ​ភ្លឺ​ថ្លា និង​តឹង​ណែន​ទៀតផង៕

  • PSG ប៉ះ ManCity ឯ Real ប៉ះ Chelsea វគ្គ 4ក្រុម​ចុងក្រោយ Champions League

    PSG ប៉ះ ManCity ឯ Real ប៉ះ Chelsea វគ្គ 4ក្រុម​ចុងក្រោយ Champions League

    ពានរង្វាន់  UEFA Champions League បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​រកឃើញ​ក្រុម​ខ្លាំង​ចំនួន4 ដែល​រួមមាន Paris Saint Germain, Manchester City , Real Madrid និង Chelsea ។

    ក្នុងនោះដែរ ការប្រកួត វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​ជើង​ទី1 នៅ​ថ្ងៃទី27 និង28 ខែមេសា ខណៈដែល​ជើង​ទី2 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី4 និង​ទី5 ខែឧសភា ឆ្នាំ2021។ ដោយ​ក្រុម  Paris Saint Germain ត្រូវ​ជួប​ជាមួយនឹង Manchester City  ឯ Real Madrid ប៉ះ​ជាមួយនឹង Chelsea៕

  • Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ធ្វើឡើង​នៅ​ចុងខែ​នេះ 

    Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ធ្វើឡើង​នៅ​ចុងខែ​នេះ 

    ពានរង្វាន់​ដ៏​ធំជាងគេ​បំផុត​លំដាប់​ទី2 របស់​អឺរ៉ុប UEFA Europa League បាន​ឈានចូល​មកដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ក្រោយ​រកឃើញ​ក្រុម​ចំនួន4 ដែល​ឡើង​មកពី​វគ្គ 8ក្រុម​ចុងក្រោយ កាលពីពេល​កន្លងទៅ។

    ក្នុងនោះ​មាន​ក្រុម​មកពី​អង់គ្លេស ចំនួន2 គឺ Arsenal និង Manchester United ចំណែក 2ក្រុម​ទៀត មកពី​អេ​ស្ប៉ា​ញ (Villareal) និង​អ៊ីតាលី (Roman) ។  ដោយ​ក្នុងនោះ Villareal ត្រូវ​ប៉ះ​ជាមួយនឹង Arsenal

    ឯ ManU ត្រូវ​ប៉ះ​ជាមួយនឹង Roma។

    ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី29 ខែមេសា ចំណែក​ជើង​ទី2 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី6 ឧសភា ឆ្នាំ2021៕

  • លោក Perez ឈ្នះ​ការបោះឆ្នោត ក្លាយជា​ប្រធាន​ក្លិប Real Madrid ក្រោយ​គូប្រជែង​ធ្វើពហិការ

    លោក Perez ឈ្នះ​ការបោះឆ្នោត ក្លាយជា​ប្រធាន​ក្លិប Real Madrid ក្រោយ​គូប្រជែង​ធ្វើពហិការ

    ក្លិប​បាល់ទាត់ Real Madrid បានប្រកាស​អំពី​បេក្ខភាព​ប្រធាន​ក្លិប​ថ្មី​របស់ខ្លួន ដោយ​នឹង​បាន​ទៅលើ​លោក Florentino Perez ក្រោយពី​ឈ្នះឆ្នោត​ដោយ​គ្មាន​គូប្រជែង។ ការ​ឈ្នះឆ្នោត​នេះ គឺ​ដោយសារតែ​បេក្ខជន 1រូប​ទៀត ដែលជា​បេក្ខភាព​ប្រកួតប្រជែង​ខ្លាំង​ជាមួយនឹង​លោក បាន​ដកខ្លួន​ពី​ការបោះឆ្នោត ដោយ​យក​លេស​ថា ការបោះឆ្នោត​នៅ Real Madrid ធ្វើឡើង​ដោយ​គ្មាន​ភាព​សុក្រឹត និង​យុត្តិធម៌។

    ជាមួយនឹង​ការឡើង​កាន់តំណែង​ថ្មី​នេះ លោក​នឹង​បន្ត​តំណែង​ក្នុង​អាណត្តិ​ថ្មី ពី​ឆ្នាំ2022 រហូតដល់​ឆ្នាំ2025។ លោក​បានប្រកាសថា លោក​នឹង​ធ្វើឱ្យ​ក្លិប រកថ​រិ​កា​ឱ្យបាន​ច្រើន​ឡើងវិញ នៅ​អាណត្តិ​ក្រោយ បន្ទាប់ពី​កូ​វីដ-19 រលាយ​បាត់ទៅ។

    គួរឱ្យ​ដឹងថា លោក Florentino Perez ធ្លាប់​កាន់តំណែង​ជា​ប្រធាន​ក្លិប​នេះ ពី​ឆ្នាំ2000 ដល់2006 និង​ពី​ឆ្នាំ2009 មកទល់នឹង​បច្ចុប្បន្ន ពោលគឺ អស់​រយៈពេល​សរុប 18ឆ្នាំ​មកហើយ ខណៈដែល​ពេលនេះ លោក​មាន​វ័យ 74ឆ្នាំ​ទៅហើយ៕

  • Bezema បន្ត​នៅ Real Madrid 2ឆ្នាំ​ទៀត

    Bezema បន្ត​នៅ Real Madrid 2ឆ្នាំ​ទៀត

    ក្លិប​បាល់ទាត់​ស្តេច​ស Real Madrid បានប្រកាស​កាលពីពេល​កន្លងទៅ​ថា ក្លិប​បាន​បន្ត​កុងត្រា​ថ្មី​រួចរាល់​ហើយ ជាមួយនឹង​ខ្សែប្រយុទ្ធ​កំពូល​របស់ខ្លួន​ក្នុងពេល​បច្ចុប្បន្ន Karim Benzema ឱ្យ​បន្តដំណើរ​ជាមួយនឹង​ក្លិប​របស់ខ្លួន។

    ដោយសារតែ​ការបង្ហាញ​ខ្លួន​បានល្អ និង​ការ​ស៊ុត​បាន​ច្រើនជាងគេ​នៅក្នុង​រដូវ​កាល​នេះ និង​បាន​ជួយ​ឱ្យ​ក្លិប បាន​ឡើងឈរ​លេខ2 ប្រជែង​ជើងឯក La Liga ក្នុង​រដូវ​កាល​នេះ។ ក្លិប Real Madrid បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​រូបនេះ រហូតដល់​ចុងឆ្នាំ2023។

    នេះ មានន័យថា កីឡាករ​សញ្ជាតិ​បារាំង វ័យ 33ឆ្នាំ​រូបនេះ នឹង​បន្ត​ជាមួយ Real Madrid រហូតដល់​វ័យ 35ឆ្នាំ។ គួរបញ្ជាក់​ផងដែរ​ថា គិត​មកទល់ពេលនេះ គេ​រកបាន 188គ្រាប់ ក្នុងការ​បង្ហាញខ្លួន​បាន 375ប្រកួត តាំងពី​ឆ្នាំ2009 មក៕

  • វិធី​ថែទាំ​បបូរមាត់ ឱ្យមាន​ពណ៌​ស្អាត ក្រហម​ស្រស់ និង​មើលទៅ​មាន​សុខ​ភាពល្អ

    វិធី​ថែទាំ​បបូរមាត់ ឱ្យមាន​ពណ៌​ស្អាត ក្រហម​ស្រស់ និង​មើលទៅ​មាន​សុខ​ភាពល្អ

    1.ទឹកដោះគោត្រជាក់ៗ ជាមួយ​ម្សៅ​រមៀត

    នារីៗយើង អាច​ប្តូរ​ពី​បបូរមាត់​ពណ៌​ស្រគាំ​ខ្មៅ ឱ្យមាន​ពណ៌​ស្រស់ថ្លា​ឡើង​បាន ដោយ​ការប្រើ​ម្សៅ​មើម​រមៀត 1ស្លាបព្រា​កាហ្វេ លាយ​ជាមួយនឹង​ទឹកដោះគោ ដែល​ក្លាស្សេ​ត្រជាក់​បន្តិច ល្មមតែ​លាយ​ចូលគ្នា​ហើយ ក្លាយជា​ម្សៅ​ឃ្រី​មខាប់ៗ  រួច​យកមក​លាប​បំពោក​លើ​បបូរមាត់​ទុកចោល​រយៈពេល 5នាទី ហើយ​សឹម​លាង​ចេញថ្នមៗដោយ​ទឹកស្អាត។ ធ្វើបែបនេះ​ឱ្យបាន​រៀងរាល់ថ្ងៃ រយ:ពេល 2សប្តាហ៍ អ្នកនឹង​សង្កេតឃើញថា បបូរមាត់​របស់​អ្នកនឹង​ឡើង​ពណ៌ក្រហមព្រឿងៗស្រស់ស្អាត​មិន​ខាន។

    2.ម៉​យស៍​ជើ​រ៉ៃ​ហ្សើ​រ៍ (Moisturiser)

    បបូរមាត់ ក៏​មិន​ខុសពី​ស្បែក ដែល​ត្រូវតែ​មើលថែ​បំប៉ន​ឱ្យ​ស្រស់ថ្លា​ជាប់​ជានិច្ច​ដែរ មិនថាតែ​ប្រើ​ឡេ វ៉ា​សឺ​លីន ឬ​ក្រែ​ម​លាប​បបូរមាត់​នោះទេ គឺ​សុទ្ធតែជា​ការថែបំប៉ន​ដ៏​ល្អ​ទាំងអស់។ បបូរមាត់​ដែល​ស្រស់ថ្លា​មាន​សំណើម​ល្អ នឹងមិន​បែក​ប្រេះ មិន​ស្ងួត​ក្រៀម មិន​មើលទៅ​ឃើញ​ស្រគាំ​ខ្មៅ តែ​នឹង​មើលឃើញ​ពណ៌ក្រហមព្រឿងៗតាម​ធម្មជាតិ​កាន់តែច្បាស់​ឡើង។

    3.ទឹក​មើម ប៊ី​ធ្រូ​ត(មើម​រ៉ា​ឌី​ក្រហម)

    ឧស្សាហ៍​ញ៉ាំ​បន្លែ​មើម ដែលមាន​ពណ៌​ក្រហម​ចាស់ លាយ​ស្វាយតិចៗ ដូចជា​មើម​ប៊ី​ធ្រូ​ត ជាដើម  ពេល​ញ៉ាំ​ហើយ​អាចធ្វើឱ្យ​បបូរមាត់ និង​អណ្តាត​ឡើង​ក្រហម​បាន។ ដូច្នេះ​ចូរ​សាកល្បង យក​មើម​ប៊ី​ធ្រូ​ត មក​កៀប​យកតែ​ទឹក ហើយ​លាប​លើ​បបូរមាត់ មុនពេល​គេង វា​នឹង​បំពេញ​តួនាទី​ជា ក្រែ​ម​លាប​មាត់ស្តើងៗ ឱ្យក្លាយ​ទៅជា​ពណ៌​ក្រហម​ស្រស់។ លុះ​ពេល​ភ្ញាក់ឡើង អ្នកនឹង​បានឃើញ​ថា បបូរមាត់​របស់​អ្នកមាន​ពណ៌​ក្រហម​ស្រស់ស្អាត​មែនទែន ។

    4.ស្រទាប់ផ្កា​កុលាប កិន​ឱ្យ​ម្ម៉​ដ

    ផ្កា​កុលាប​មិនមែន​ល្អ ត្រឹម​តែមាន​ក្លិនក្រអូប​ប៉ុណ្ណោះ​ទេ  អ្នក​អាច​បេះយក​ស្រទាប់ផ្កា​កុលាប មក​កិន​ឱ្យ​ម៉ដ្ឋ​រហូត​ក្លាយជា​ល្បាយខាប់ៗ រួច​យកមក​លាប​លើ​បបូរមាត់ នោះ​អ្នកនឹង​បាន​បបូរមាត់​ពណ៌​ក្រហម​ស្រស់ ដូច​ពណ៌​ផ្កា​កុលាប​មិន​ខាន ។

    5.ច្រាស​ដុសធ្មេញ ដែលមាន​សរសៃទន់ៗ

    ប្រើ​ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃទន់ៗ ជ្រលក់​ទឹក​ក្តៅឧណ្ហៗ មក​ដុសខាត់​បបូរមាត់​របស់​អ្នកថ្នមៗ ដើម្បីឱ្យ​ស្បែក​បបូរមាត់​ផ្នែក​ខាងក្រៅ ដែល​ស្ងួត​ហើយ​នោះ​របក​ជ្រុះ​ចេញ។ នេះ​ក៏​ជា​វិធី​មួយ​ដែល​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក នៅតែមាន​ពណ៌ក្រហមព្រឿងៗស្អាត​ជានិច្ច​ដែរ។

    6.ទឹកឃ្មុំ

    ទឹកឃ្មុំ គឺជា​វត្ថុធាតុដើម​ពី​ធម្មជាតិ ដែល​អាច​បង្កើន​ភាពស្រស់​បស់​ដល់​ស្បែ​កបាន​យ៉ាង​ល្អ​បំផុត និង​ថែមទាំង​មាន​ឬ​ទ្ធិ​អាច​សម្លាប់​មេរោគ​បានតិចៗទៀតផង។  យក​ទឹកឃ្មុំ​មក​លាបស្តើងៗ លើ​បបូរមាត់ មុនពេល​ចូល​គេង​ជាប្រចាំ​រៀងរាល់ថ្ងៃ។ ពេល​ភ្ញាក់ឡើង អ្នកនឹង​បាន​ជួបនឹង​រសជាតិ​ផ្អែម​លែមៗ និង​មើលឃើញថា បបូរមាត់​របស់​អ្នក​ឡើង​ទន់ និង​មើលទៅ​ក្រហម​ថ្លាព្រឿងៗ ដូច​ធម្មជាតិ គួរឱ្យ​ចង់​ថើប​នាពេល​ព្រឹក​ព្រលឹម​មែនទែន៕