Author: ធឿន មករា

  • សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដែលជាសណ្ឋាគារផ្កាយប្រាំដ៏ល្អប្រណិត បានផ្តល់ជូននៅតម្លៃពិសេស ត្រឹមតែ 150 ដុល្លារក្នុងមួយយប់ សំរាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានបំណងចង់ស្នាក់នៅលម្ហែកាយនៅក្នុងសណ្ឋាគារដ៏ល្អប្រណិតនេះ

    សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដែលជាសណ្ឋាគារផ្កាយប្រាំដ៏ល្អប្រណិត បានផ្តល់ជូននៅតម្លៃពិសេស ត្រឹមតែ 150 ដុល្លារក្នុងមួយយប់ សំរាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានបំណងចង់ស្នាក់នៅលម្ហែកាយនៅក្នុងសណ្ឋាគារដ៏ល្អប្រណិតនេះ

    តម្លៃពិសេសនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ ៣១​ ឧសភា តែប៉ុណ្ណោះ។ លោកអ្នកអាចកក់បន្ទប់ឥឡូវនេះ ហើយ ស្នាក់នៅថ្ងៃណាចុងសប្តាហ៍ណាមួយក៏បាន ចាប់ពីថ្ងៃទី​ ២២ ឧសភា រហូតដល់ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០។

     កញ្ចាប់សេវារួមបញ្ចូល

    ការស្នាក់នៅ១យប់នៅក្នុងបន្ទប់ល្អប្រណិត

     អាហារពេលព្រឹករាល់ថ្ងៃសំរាប់មនុស្សពីរនាក់

     ផ្ដល់ជូនភេសជ្ជៈក្នុងបន្ទប់ពិសារដោយរីករាយ

     ពន្យាម៉ោង Check Out រហូតដល់ 4 ល្ងាច

    លក្ឌខណ្ឌ

     សំរាប់មនុស្សពីរនាក់ នឹងកូនក្មេងក្រោមអាយុ១២ឆ្នាំ

     បន្លែម៥០$ សំរាប់មនុស្សពេញវ័យ និង ២៥$ សំរាប់ក្មេង

     ប្រាក់ដែលបង់ហើយ​ មិនអាចដកវិញបានទេ

    Voucher មិនអាចប្រើសម្រាប់ក្នុងគោលបំណងពាណិជកម្មណាមួយ

    ផ្ដល់ជូននេះគឺសំរាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណេះ
    សម្រាប់តែការស្នាក់នៅ នៅថ្ងៃសុក្រ សៅរ៍ អាទិត្យ និង ថ្ងៃបុណ្យជាតិ
    (18 មិថុណា – 16th, 17th, 18th, 24th កញ្ញា)

  • 8 ដំណាក់កាល ត្រៀមកូនទៅសាលារៀន

    8 ដំណាក់កាល ត្រៀមកូនទៅសាលារៀន

    ក្រោយពីអ្នកម្តាយជ្រើសរើសសាលាមតេយ្យឱ្យកូនបានហើយ ដំណាក់កាលតទៅទៀតដែលគួរមានដើម្បីការត្រៀមរួចជាស្រេចតាំងពីដំបូងៗនោះ គឺការត្រៀមខ្លួនកូនសម្រាប់ការទៅ​សាលា។ គឺជារឿងសំខាន់មួយដែលអ្នកម្តាយគួរតែបង្ហាត់ឱ្យកូនបានយល់អំពីការទៅសាលារៀន និងបង្ហាត់ឱ្យកូនបានសាកល្បងធ្វើអ្វីៗដោយខ្លួនឯង ដែលត្រូវប្រើពេលវេលាក្នុងការហ្វឹកហាត់ ដើម្បីឱ្យការរស់នៅនៅឯសាលារបស់កូនដំណើរការទៅយ៉ាងមានសេចក្តីសុខ។

    1 – សាងភាពស៊ាំធ្លាប់

    សាងអារម្មណ៍ល្អៗដល់កូនក្នុងការជិតទៅសាលារៀន ឱ្យកូនស៊ាំធ្លាប់ជាមួយនឹងគំនិតក្នុងការទៅសាលារៀន អាចតាមរយៈការនិយាយថា នៅពេលកូនទៅសាលានឹងបានទៅជួបពួកម៉ាក បានលេងរបស់លេងជាច្រើន ហើយគួរសាកល្បងនាំកូនទៅមើលសាលាផង ដើម្បីឱ្យគេដឹងថា តើសាលាមានរូបរាងយ៉ាងណា និងមានអ្វីខ្លះ?។

    2 – រកឧទាហរណ៍ល្អៗ

    បើមានបង ឬសាច់ញាតិដែលធ្លាប់ទៅរៀនមុនឱ្យឃើញជាគំរូផងនោះគឺជារឿងល្អខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យកូនស៊ាំធ្លាប់ ឆាប់សម្របសម្រួលខ្លួនបាន។ លោកឪពុកអ្នកម្តាយអាចឱ្យប្អូនជូនបងទៅសាលានៅពេលព្រឹកឱ្យបានញឹកញាប់ នឹងធ្វើឱ្យកូនតូចបានយល់ដឹងថា ការទៅសាលារៀនវាយ៉ាងដូចម្តេច។

    3 – សាងបរិយាកាសការទៅសាលា

    បបួលកូនទៅជ្រើសរើសសម្លៀកបំពាក់ របស់ប្រើប្រាស់ផ្ទាល់ខ្លួន ឧបករណ៍ការរៀនដែលត្រូវប្រើប្រាស់ ដើម្បីឱ្យកូនមានអារម្មណ៍ថាមានចំណែករួម សាងបរិយាកាសការទៅសាលាឱ្យកូនរំភើប និងទន្ទឹងរង់ចាំថ្ងៃដែលនឹងបានទៅសាលារៀនមែនទែន។

    4 – បង្ហាត់ឱ្យចេះប្រាប់ពីតម្រូវការ

    ការធ្វើឱ្យកូនអាចប្រាប់បានថា គេត្រូវការអ្វីរយៈដំបូងៗ ដូចជា ឈឺនោម ឃ្លានបាយ ស្រេកទឹក រួមទាំងប្រាប់ពីអារម្មណ៍យ៉ាងងាយៗ ដូចជាមិនពេ​ញចិត្ត ខឹង ចូលចិត្ត ជាដើមនោះ នឹងជួយធ្វើឱ្យកូនតូចអាចទំនាក់ទំនងឱ្យគ្រូដឹងបាន ដើម្បីនឹងបានចាត់ការជាមួយ​បញ្ហាតទៅទៀតបាន ដោយអ្នកម្តាយមិនគួរតបស្នងតម្រូវការរបស់កូនលឿនពេកទេ គួររង់ចាំឱ្យកូនប្រាប់ ឬអាចសួរនាំកូន និងព្យាយាមស្តាប់ពេលគេនិយាយ។

    5 – បង្ហាត់ឱ្យកូនចេះជួយខ្លួនឯង

    ញ៉ាំអាហារខ្លួនឯងបាន ស្លៀកពាក់ខោអាវ ឬចូលបន្ទប់ទឹកបានដោយខ្លួនឯង រឿងទាំងអស់នេះជាមូលដ្ឋានគ្រឹះដែលនឹងធ្វើឱ្យកូនអាចជួយខ្លួនឯងបានពេលនៅក្នុងសាលា ទោះជាអំឡុងពេលដំបូងៗកូនអាចនឹងធ្វើបានមិនសូវជាល្អរៀបរយក៏ដោយ តែនៅពេលទៅសាលារាល់ថ្ងៃ ការបានហ្វឹកហាត់ញឹកញាប់ នឹងធ្វើឱ្យកូនចេះជួយខ្លួនឯងបានកាន់តែល្អឡើង ជាការសាងក្តីមោទនៈដល់កូន

    និងធ្វើឱ្យកូនកើតមានភាពជឿជាក់ក្នុងចិត្តចំពោះខ្លួនឯងថា គេអាចធ្វើបានដោយខ្លួនឯង ហើយទោះជាគេអាចនឹងធ្វើបានមិនសូវជាល្អមែន តែការបានស្ថិតនៅក្នុងសភាពជុំវិញខ្លួនដែលមិត្តភ័ក្តិធ្វើបាន នឹងធ្វើឱ្យកូនចេះជួយខ្លួនឯងបានកាន់តែល្អឡើងមិនខាន។

    6 – បង្ហាត់ជំនាញចូលសង្គម

    ការទៅសាលារៀនគឺជាការហ្វឹកហាត់ឱ្យកូនរស់នៅរួមជាមួយអ្នកដទៃបាន មុនទៅសាលារៀនអ្នកម្តាយត្រូវរកឱកាសឱ្យកូនបានមានបដិសម្ព័ន្ធជាមួយអ្នកដទៃដោយការនាំទៅកន្លែងក្មេងលេង លេងជាមួយអ្នកជិតខាង ទៅសួនច្បារសាធារណៈ ឬសារមន្ទីរ

    ដើម្បីឱ្យកូនបានស៊ាំធ្លាប់ជាមួយទីកន្លែងដែលមានមនុស្សច្រើនៗ រៀនយល់ដឹងពីរបៀបវិន័យក្នុងការរស់នៅរួមជាមួយអ្នកឯទៀត ដែលរឿងទាំងអស់នេះកូនអាចរៀនយល់ដឹងបានពីលោកឪពុកអ្នកម្តាយផងដែរ ជាពិសេសរឿងការអត់ធន់ ការរង់ចាំចំពោះរឿងផ្សេងៗ។ អ្វីទាំងអស់នេះគឺជាការរៀបចំត្រៀមខ្លួនឱ្យកូន មុននឹងឆ្ពោះទៅក្នុងរបងសាលារៀន។

    7 – រៀបចំប្រព័ន្ធជីវិតវ័យរៀន

    នៅពេលកូនទៅសាលារៀន ជីវិតរបស់គេនឹងកើតការផ្លាស់ប្តូរ ពេលភ្ញាក់ ពេលគេងក៏នឹងផ្លាស់ប្តូរ មានការញ៉ាំ លេង និងគេងតាមពេលម៉ោងទៀងទាត់។ មុនទៅសាលាអ្នកម្តាយត្រូវចាប់ផ្តើមកែសម្រួលប្រព័ន្ធការរស់នៅប្រចាំថ្ងៃរបស់កូនឱ្យត្រូវនឹងពេលវេលារបស់សាលារៀន ដើម្បីចៀសពីអារម្មណ៍មួម៉ៅ ឬងង៉ក់រករឿងនៅពេលដល់ថ្ងៃដែលត្រូវទៅសាលាមែនទែននោះ។

    8 – តួនាទីឪពុកម្តាយ

    លោកឪពុកអ្នកម្តាយគឺជាបច្ច័យសំខាន់ក្នុងការបញ្ជូនកូនចេញឆ្ពោះទៅរកពិភពដ៏ធំទូលាយយ៉ាងជឿជាក់ក្នុងចិត្ត បើទាំងលោកឪពុក និងអ្នកម្តាយមានទស្សនគតិដែលល្អចំពោះសាលា និងគ្រូ រួមទាំងត្រៀមកូនដោយការបង្ហាត់ជំនាញការមើលថែទាំខ្លួនឯងយ៉ាងជាប់លាប់មុនទៅសាលា រួមទាំងថ្ងៃដែលទៅសាលារៀនរយៈដំបូងផងនោះ។ អ្នកម្តាយមិនគួរបង្ហាញពីភាពអាឡោះអាល័យពេលកូនដើរចូលសាលារៀននោះទេ តែត្រូវត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាអ្នកជួយបង្កើនកម្លាំងចិត្ត និងដោះស្រាយបញ្ហានៅពេលកូនត្រូវការ ក្រុមគ្រួសារក៏នឹងឆ្លងផុតអំឡុងពេលឈានបន្តទៅចូលរៀនបានយ៉ាងរលូនមិនខាន។

     

    Check list

                តើកូនដល់ពេលល្មមទៅសាលារៀនហើយឬនៅ?

    អ្នកម្តាយជាច្រើននាក់អាចមានការសង្ស័យថា តើកូនរបស់ខ្លួនល្មមដល់ពេលទៅសាលារៀនហើយឬនៅ? ចំពោះចម្ងល់នេះ យើងមានឆេកលិសត៍ 10 រឿង ដែលគួរត្រៀមខ្លួនកូនមុនទៅសាលារៀន បើសិនកូនរបស់អ្នកខ្វះចំណុចណាមួយ អាចត្រៀមចំណុចនោះឱ្យកូនបន្ថែមបាន។

    – ស្គាល់ពេលវេលា ដូចជា យប់ ថ្ងៃ ព្រឹក ល្ងាច ហើយ

    – អាចធ្វើតាមច្បាប់ របៀបវិន័យស្រួលៗបាន

    – អាចប្រាប់នៅពេលឈឺនោម ឬឈឺពោះ និងចូលបន្ទប់ទឹកដោយខ្លួនឯងបាន

    – ស្លៀកពាក់ដោយខ្លួនឯងបាន ដូចជា បិទឡេវអាវ ស្លៀកសំពត់ រូតខ្សែរូតបានដោយខ្លួនឯង

    – អាចញ៉ាំបាយដោយខ្លួនឯងបាន

    – នៅឆ្ងាយពីឪពុកម្តាយបានដោយមិនយំ

    – និយាយជាប្រយោគដែលអាចទំនាក់ទំនងយល់គ្នាបាន

    – ប្រាប់ពីតម្រូវការបាន ដូចជា ឃ្លាន ស្រេកទឹក ងងុយគេង ជាដើម

    – ចេះរង់ចាំ

    – គេងខ្លួនឯងបាន មិនបាច់បំពេ

    – លេងជាមួយពួកម៉ាកឯទៀតបាន

    បើពិនិត្យមើលហើយ កូនតូចអាចធ្វើបាន 3 ភាគ 4 នោះបញ្ជាក់ថា កូនតូចអាចទៅសាលារៀនបានហើយ តែលោកឪពុកអ្នកម្តាយគួរបង្ហាត់បន្ថែមលើផ្នែកដែលកូនតូចនៅខ្វះខាត តែបើសាកល្បងបង្ហាត់ហើយមិនទាន់ពេលវេលានោះ អ្នកម្តាយត្រូវប្រាប់ទៅអ្នកគ្រូឱ្យបានដឹងថា កូនត្រូវបន្ថែមលើចំណុចណាខ្លះទៀតផង៕

  • ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដ៏ឆ្លាតវៃ!!

    ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដ៏ឆ្លាតវៃ!!

    (ភ្នំពេញ)ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០៖ ការជ្រើសរើសម្លៀកបំពាក់មកពាក់លើខ្លួនប្រាណគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះគឺការជ្រើសរើសម៉ាស៊ីនបោកដែលអាចថែរក្សាសម្អាតសម្លៀកបំពាក់លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់មេរោគបានទៀតផង !

    ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី!

    មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណាក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖

    * ទ្វារបន្ថែម (AddWash)

    លោកអ្នកអាចថែមបានគ្រប់ពេលវេលា…ថែមសម្លៀកបំពាក់ដែលភ្លេច ឬក៏ថែមទឹកក្រអូប !!

    * បច្ចេកវិទ្យា Digital Inverter

    ទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!! ដូច្នេះការដែលខ្លាចថាស៊ីថាមពលអគ្គិសនីច្រើននោះលែងជាក្តីបារម្ភទៀតហើយ!

    * បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator

    កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖

    – ជួយកំណត់ការបោកគក់ទៅតាមការចង់បានរបស់លោកអ្នក

    – កំណត់ចំណាំមុខងារដែលលោកអ្នកតែងតែប្រើញឹកញាប់ជាងគេ

    – បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង

    – តាមដានថាមពលនៃការប្រើប្រាស់ជាដើមថាតើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះលោកអ្នកប្រើប្រាស់អស់ថាមពលអគ្គិសនីចំនួនប៉ុន្មាន! ឡូយអស់ស្ទះម៉ង…!!

    * បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

    ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុត ជួយកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេសមិនបន្សល់ទុកនូវកំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។

    * បច្ចេកវិទ្យា Digital Inverter

    នេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនលើម៉ូទ័ររហូតដល់ 11 ឆ្នាំ!!

    * បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles)

    នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!!

    ចង់បានសុខភាពល្អ…ចំណេញពេលវេលា…ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ…សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ថ្មីឥឡូវនេះភ្លាមទៅ!!

    បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

  • ចិន ចាប់ផ្តើមតេស្តកីឡាបរទេសដែលចូលសញ្ជាតិហើយ

    ចិន ចាប់ផ្តើមតេស្តកីឡាបរទេសដែលចូលសញ្ជាតិហើយ

    សហព័ន្ធកីឡាបាល់ទាត់ចិន បានប្រកាសអំពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិចិនរបស់ខ្លួនហើយ កាលពីថ្ងៃទី15 ខែឧសភា ឆ្នាំ2020 ក្រោយពីកីឡាករទាំងអស់បានត្រឡប់មកវិញ បន្ទាប់ពីវិបត្តិកូវីដ-19 បានធូរស្រាលបន្តិច។

    ដោយសារប្រទេសទាំងអស់នៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19 ចិនបានសម្រេចចិត្តប្រកួតជាមួយនឹងក្លិបក្នុងស្រុករបស់ខ្លួនចំនួន២ គឺ Shanghai SIPG និងក្លិប Shanghai Shenhua។

    ចំពោះគោលបំណងនៃការប្រកួតនេះ ត្រូវបានគ្រូបង្វឹកចិនបង្ហើបឱ្យដឹងថា គឺដើម្បីធ្វើតេស្តកីឡាករបរទេសដែលទើបចូលសញ្ជាតិចិនទាំងអស់ ឱ្យលេងយល់ចិត្តគ្នាជាមួយនឹងមិត្តរួមក្រុម មួយទៀត គឺឆ្លៀតពេលកូវីដ-19នេះ ចិនសង្ឃឹមយ៉ាងខ្លាំងថា អាចនឹងបានឡើងទៅលេង World Cup ជាលើកទី2 ដោយសារតែចិនត្រូវប្រកួតជម្រុះជាមួយតែក្រុមក្នុងតំបន់អាស៊ីប៉ុណ្ណោះ ដើម្បីដណ្តើមបានកៅអីទៅលេងនៅក្នុងមហាព្រឹត្តិការណ៍កីឡាបាល់ទាល់ដ៏ធំរបស់ពិភពលោក ដែល 4ឆ្នាំប្រកួតម្ដងនេះ៕

  • ក្លិបថៃជាច្រើន បានត្រឹមខកចិត្ត ក្រោយ Benjamin ចង់បន្តនៅ Fullham

    ក្លិបថៃជាច្រើន បានត្រឹមខកចិត្ត ក្រោយ Benjamin ចង់បន្តនៅ Fullham

    Benjamin James Davis បានបន្តថា គេនឹងបន្តលេងនៅ Fullham យ៉ាងហោចណាស់2ឆ្នាំបន្តទៀត ដោយចង់ឡើងទៅលេងដល់ឈុតធំ Fullham ព្រោះនៅទីនេះ មានការប្រកួតប្រជែងខ្ពស់។

    កីឡាករកូនកាត់ថៃ-សិង្ហបុរីរូបនេះ កើតនៅឆ្នាំ2000 សព្វថ្ងៃមានវ័យ 20ឆ្នាំគត់ ត្រូវបាន Fullham ដំឡើងពីឈុត U18 មកឈុត B របស់ Fullham ក្រោយលេងនៅ U18 បាន 2រដូវកាល។

    កីឡាកររូបនេះត្រូវបានក្លិបជាច្រើននៅក្នុងក្របខ័ណ្ឌលីកកំពូលថៃ ចាប់អារម្មណ៍ចង់យកមកលេងនៅក្នុងក្របខ័ណ្ឌនេះ នៅរដូវកាលក្រោយ បន្ទាប់ពីដឹងថា កីឡាកររូបនេះ នឹងផុតកុងត្រាជាមួយ Fullham នៅរដូវកាលនេះ៕

  • ពានរង្វាន់បាល់ទាត់ដ៏ធំបំផុតរបស់ FIFA អាចនឹងត្រូវរំសាយ

    ពានរង្វាន់បាល់ទាត់ដ៏ធំបំផុតរបស់ FIFA អាចនឹងត្រូវរំសាយ

    FIFA The Best Award 2020 ដែលជាកម្មវិធីប្រគល់ពានបាល់ទាត់ដ៏ធំបំផុតរបស់ FIFA ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ អាចនឹងត្រូវរំសាយចោល ក្នុងឆ្នាំ2020 នេះ។

    កាលពីឆ្នាំមុន Lionel Messi គឺជាម្ចាស់ពាន កីឡាករបាល់ទាត់បុរស ល្អបំផុតលើលោក តាមពីក្រោយដោយ Virgil van Dijk និង Cristiano Ronaldo ខណៈដែល Cristiano Ronaldo ជាអ្នកដែលកាន់ពាននេះបានច្រើនលើកជាងគេ ពោលគឺ 2លើកជាប់ៗគ្នា កាលពីឆ្នាំ2016 និង 2017៕

  • Thitiphan Puangjan ល្បីរន្ទឺដល់លីកឥណ្ឌា

    Thitiphan Puangjan ល្បីរន្ទឺដល់លីកឥណ្ឌា

    ក្លិបជើងឯកលីកកំពូលនៃប្រទេសឥណ្ឌា ATK (Atléctico de Kulkata) កំពុងតែតាមចែចូវកីឡាករជម្រើសជាតិថៃ Thitiphan Puangjan ក្រោយពេលដែលក្លិបមួយនេះឈ្នះជើងឯកលីកកំពូលឥណ្ឌា និងបានកៅអីវគ្គជម្រុះ 2021 AFC Champions League។

    កីឡាករ Thitiphan បច្ចុប្បន្នលេងឱ្យក្លិបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim របស់លីកកំពូលម៉ាឡេស៊ី និងធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិថៃ ចាប់តាំងពីឆ្នាំ2011 រហូតមកដល់បច្ចុប្បន្ន ដោយលេងបាន 61ប្រកួត រកគ្រាប់បាល់បាន 17គ្រាប់ ហើយធ្លាប់ទៅលេងដល់ក្លិបលីកកំពូលជប៉ុន Oita Trinita ដោយបង្ហាញខ្លួនបាន 20ប្រកួត។

    គួររំឭកដែរថា Thitiphan Puangjan នេះ គឺជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិថៃដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍1980 គឺលោក ផៃរ៉ូត ភួងចន្ទ៕

  • កម្ពុជាបើកជើងហោះហើរជាមួយអ៊ីរ៉ង់ អ៊ីតាលី អេស្បាញ បារាំង និងអាមេរិកឡើងវិញហើយ

    កម្ពុជាបើកជើងហោះហើរជាមួយអ៊ីរ៉ង់ អ៊ីតាលី អេស្បាញ បារាំង និងអាមេរិកឡើងវិញហើយ

    ក្រសួងសុខាភិបាលនៃកម្ពុជាបានប្រកាស​អនុញ្ញាតឱ្យ​ជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសឡើងវិញហើយនៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020នេះ។

    នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការ​អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 សូមធ្វើការកែសម្រួលវិធានការ​ការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺ Covid-19 សម្រាប់អ្នកដំណើរទាំងអស់​តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជាដូចជា និរាករណ៍​ការផ្អាកមិនឱ្យ​ជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី 14 និង15 ខែមីនា ឆ្នាំ2020៕

     
  • បន្តិចទៀតកម្ពុជានឹងមានច្បាប់គ្រប់គ្រង ដ្រូន ដើម្បីការពារសន្តិសុខជាតិ

    បន្តិចទៀតកម្ពុជានឹងមានច្បាប់គ្រប់គ្រង ដ្រូន ដើម្បីការពារសន្តិសុខជាតិ

    ក្នុងពេលខាងមុខនេះ កម្ពុជាអាចនឹងមាន​អនុក្រឹត្យថ្មីមួយ​ពាក់ព័ន្ធនឹងការគ្រប់គ្រង​អាកាសយានគ្មានមនុស្សបើក​ (ដ្រូន) ខណៈពេលថ្មីៗនេះក្រសួងមហាផ្ទៃទើបនឹង​បើកកិច្ចប្រជុំ​ពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីការគ្រប់គ្រង​អាកាសយានគ្មានមនុស្សបើក (ដ្រូន)ជាមួយមន្ត្រីជំនាញជាច្រើនរូប។

    ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយអនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត។ ដូច្នេះនៅថ្ងៃនេះយើងលើកយកសេចក្តីព្រាងអនុក្រឹត្យនេះមកពិភាក្សាបន្តទៀតព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ ឯកឧត្តមបន្តថា អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំព្រាងអនុក្រឹត្យនេះរួច យើងក៏នឹងអាចប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សា ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តបាន៕

  • សារមន្ទីរនឹងបើកទ្វាឡើងវិញនៅខែមិថុនា តែត្រូវប្រុងប្រយ័ត្នចំពោះវិធានការការពារ

    សារមន្ទីរនឹងបើកទ្វាឡើងវិញនៅខែមិថុនា តែត្រូវប្រុងប្រយ័ត្នចំពោះវិធានការការពារ

    ក្រោយពេលស្ថានភាពការរីករាលដាលនៃជំងឺ Covid-19 បាន​ស្ងប់ស្ងាត់បន្តិចពីប្រទេសកម្ពុជា ក្រសួងសុខាភិបាល​ បានអនុញ្ញាតឱ្យ​បើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិឱ្យបាន​ទស្សនាឡើងវិញចាប់ពីខែមិថុនា ខាងមុខនេះ។

    នៅក្នុង​លិខិតដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើរជូន​រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់រលកទី2នៃការចម្លងវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា និងបន្ត​ចូលរួមការពារហានិភ័យ​នៃការចម្លង​ជំងឺ Covid-19 ព្រមទាំងកាត់បន្ថយផលប៉ះពាល់​លើសេដ្ឋកិច្ច និងសង្គម យើងទាំងអស់គ្នា​ត្រូវតែបន្តអនុវត្ត​ន៍តាមការណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី និងយោងតាមស្មារតីអង្គប្រជុំ​គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 នាថ្ងៃទី 12 ខែឧសភាឆ្នាំ 2020 ដោយមានចំណារឯកភាព​ពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី13 ខែឧសភា ឆ្នាំ2020 ក្រសួង​សុខភិបាល និងក្នុងនាម​គណៈកម្មការ​អន្តរក្រសួង​ដើម្បីប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 សូមជម្រាបជូន​លោកជំទាវរដ្ឋមន្ត្រីថា សារមន្ទីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យ​បើកដំណើរការ​ឡើងវិញ ដើម្បី​ជូនភ្ញៀវជាតិ និងអន្តរជាតិ​បានចូលទស្សនា​ចាប់ពីខែមិថុនា ឆ្នាំ2020នេះតទៅ។

    ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល​សូមធ្វើការណែនាំ​ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថាមុនពេលបើកដំណើរការ​ត្រូវរៀបចំវិធានការ​ការពារនានា​ឱ្យរួចជាមុន ដើម្បីចៀសវាង​នូវហានិភ័យ​នៃការចម្លង​វីរុស Covid-19 ដូចជាការស្កែនកម្តៅភ្ញៀវមុន​អនុញ្ញាតឱ្យចូលទស្សនា មានប្រើអាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យ​មានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំង​ត្រូវពាក់ម៉ាស់ ហើយអនុវត្ត​ឱ្យបានគ្រប់បុគ្គល ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការងារនៅទីនោះ និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលសារមន្ទីឡើយ៕