Author: ធឿន មករា

  • ក្រសួងអប់រំ សហការជាមួយអង្គការដៃគូ ផលិតវីដេអូជីវចលដើម្បីអប់រំកុមារក្នុងពេលមានវិបត្តិ Covid-19

    ក្រសួងអប់រំ សហការជាមួយអង្គការដៃគូ ផលិតវីដេអូជីវចលដើម្បីអប់រំកុមារក្នុងពេលមានវិបត្តិ Covid-19

    គំនូរជីវចល​ដែលមានចំណងជើងថា «​គ្រួសាររីករាយ» ជាវីដេអូអប់រំកុមារពីរបៀប និងការផ្លាស់ប្តូរ​ឥរិយាបទសង្គមក្នុងពេលរីករាលដាលនៃជំងឺ Covid-19 ត្រូវបានផលិតដោយ​ក្រសួងអប់រំ និងអង្គការដៃគូដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍មួយចំនួននៅកម្ពុជារយៈពេលពេញមួយខែ។

    គំនូរជីវចលនេះនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី 23 ខែឧសភា ឆ្នាំ2020 តទៅ ដោយវាត្រូវបានសហការផលិតដោយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការUNICEF និង Breakthrough-ACTION តាមរយៈ អង្គការ Save the Children។

    ខ្សែវីដេអូភាគដែលមានលក្ខណៈសប្បាយក្នុងន័យអប់រំនេះ ផលិតឡើងសម្រាប់កុមារដែលមានអាយុចាប់ពី5 ដល់10ឆ្នាំ ហើយមានគ្រួសារទន្សាយជាតួអង្គ ។ ដំណើររឿង និងសារ មានដូចជាការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពសង្គម ស្វ័យសិក្សានៅផ្ទះ សុខមាលភាពផ្លូវចិត្ត និងផ្លូវកាយ និងការរើសអើង។ វគ្គនីមួយៗ គឺមានលក្ខណៈប្លែកៗពីគ្នា និងទាក់ទាញសម្រាប់ឪពុកម្តាយ និងអ្នកថែទាំកុមារផ្សេងទៀត ដែលនឹងរៀនជាមួយកូនៗផងដែរ ពីវិធីអនុវត្តវិធានការការពារពីជំងឺកូវីដ19។

    លោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ភាពស៊ាំរបស់កុមារទៅនឹងជំងឺCovid-19 មិនទាន់រឹងមាំទេ ហើយកុមារអាចដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការឆ្លងរាលដាល មិនត្រឹមតែក្នុងចំណោមពួកគេទេ ប៉ុន្តែផ្តល់ព័ត៌មានដល់ឪពុកម្តាយ និងកុមារតូចៗផងដែរ។ ជាទូទៅ ការឆ្លងជំងឺនេះ បានរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារ ដែលមិនបានយល់ដឹងពីការអនាម័យខ្លួនប្រាណ។ យើងមិនសូវមានព័ត៌មានដែលអាចជឿជាក់ និងដែលមានលក្ខណៈកុមារមេត្រី ពីវិធានការការពារពីជំងឺCovid-19 សម្រាប់កុមារ អាយុពី5 ទៅ10ឆ្នាំ និងមិនសូវមានលំហូរព័ត៌មានពីការការពារពីជំងឺកូវីដ១៩ដល់ក្រុមដែលងាយរងគ្រោះដូចជា លោកតា លោកយាយ ជាពិសេសលោកយាយ និងមីងដែលជាអ្នកមើលថែកុមារផ្ទាល់ ដោយសារសាលាត្រូវផ្អាកការសិក្សា។ វិធានការដែលសាមញ្ញ និងព័ត៌មានដែលសមស្របនឹងអាយុកុមារអាចជួយការពារកុមារពីការឆ្លងជំងឺCovid-19 បាន៕

  • អាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកលេង Jumpy Jumpy ដែលបានអុកឡុកអ្នកប្រើប្រាស់ Facebook

    អាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកលេង Jumpy Jumpy ដែលបានអុកឡុកអ្នកប្រើប្រាស់ Facebook

    ថ្មីៗនេះមានប្រតិកម្មជាច្រើននៅក្នុងបណ្តាញសង្គម​ Facebook ចំពោះការឃើញរូបខ្លួនឯងនៅក្នុង Game ដែលសរសេរដោយ​ Status មិនសមរម្យ​ដែលប៉ះពាល់ដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាដើម។

    ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា នៅពេលថ្មីៗនេះមាន Game មួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងGame ផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទGame និងមានកាចែករំលែកបន្ត ដោយអ្នកលេងGameនេះដោយប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

    Gameនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតGameប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

    ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងGameទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់ ។ ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទGameនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

    – នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
    – ជ្រើសរើសយក “Find Support or Report Post”
    – ជ្រើសរើសយក “Spam” -> “Next” -> “Done”

    បើអ្នកបានលេងGameនេះ អាចចូលទៅលុបវាបាន តាមរយ:៖
    – ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
    – ធ្វើការ Remove ប្រភេទGameដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕

  • កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    កុំយល់ច្រឡំ! “ខ្លាញ់ត្រី – ខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា – ញ៉ាំឱ្យត្រូវវិធី

    បច្ចុប្បន្ននេះទំនោរការស្រឡាញ់សុខភាពកំពុងតែពេញនិយមខ្លាំង មិនថាតែការហាត់ប្រាណ ឬញ៉ាំអាហារឱ្យកើតជាប្រយោជ​ន៍នោះទេ ដូច្នេះហើយទើបអាហារបន្ថែមបានក្លាយមកជាជម្រើសដែលកំពុងបានទទួលការពេញនិយម ជាពិសេសខ្លាញ់ថ្លើមត្រីដែលមនុស្សជាច្រើនជ្រើសរើសយកមកបំប៉នរាងកាយឱ្យរឹងប៉ឹងមាំមួន តែក៏នៅមានមនុស្សជាច្រើនទៀតដែរដែលយល់ច្រឡំរវាងខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី។ ថ្ងៃនេះ អ្នកជំនាញការខាង វេជ្ជភ័ណ្ឌ និងផលិតផលអាហារបំប៉នសូមចូលខ្លួនមកបកស្រាយអំពីការយល់ច្រឡំនេះឱ្យមិត្តអ្នកអានបានជ្រាបទាំងអស់គ្នាដូចតទៅ។

    ការពិតទៅ “ខ្លាញ់ថ្លើមត្រី” នេះ ជាខ្លាញ់ដែលចម្រាញ់បានពីថ្លើមរបស់ត្រីសមុទ្រ ដែលមានវីតាមីន A និង D និយមប្រើជាមួយកុមារ មនុស្សវ័យជំទង់ និងវ័យធ្វើការងារ ដើម្បីបង្កើន និងពង្រឹងឆ្អឹង និងសារធាតុប្រឆាំងអនុមូលឥស្សរៈ ការពារស្បែក និងកែវភ្នែកពីការត្រូវបំផ្លាញដោយបរិស្ថានអាក្រក់ ជួយជំរុញប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធិភាព។

    ខណៈដែល “ខ្លាញ់ត្រី” ជាសារធាតុដែលចម្រាញ់ចេញពីសាច់ ក្បាល កន្ទុយ និងស្បែករបស់ត្រីសមុទ្រ ដូជា ត្រី អ៊ែនឆូវី ត្រីសាល់ម៉ុន ត្រីមែកខរេល និងត្រីធូណា ដែលជាប្រភពរួមរបស់អូមេហ្កា3 ដែលមានចំណែកផ្សំសំខាន់របស់ខួរក្បាល ប្រព័ន្ធប្រសាទ ការធ្វើការងាររបស់សរសៃឈាមបេះដូង និងខ្សែភ្នែក ដែលបើសិនជាបានទទួលមិនគ្រប់គ្រាន់នោះ នឹងហុចផលដល់ការចុះខ្សោយរបស់ខួរក្បាល កែវភ្នែក មានសភាវសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមញ៉ុកណែនដោយសារខ្លាញ់នៅក្នុងឈាមខ្ពស់។

    “បើប្រៀបធៀបនឹងបរិមាណអូមេហ្កា3 ដែលរាងកាយគួរបានទទួលក្នុងមួយថ្ងៃៗហើយនោះ ការញ៉ាំត្រីប្លាធូខ្នាតមធ្យមជាប្រចាំយ៉ាងតិចក្នុងមួយសប្តាហ៍ 3 ក្បាល ដោយមិនចាំបាច់ទៅទិញត្រីថ្លៃៗមកញ៉ាំក៏អាចជំនួសបានដូចគ្នាដែរ តែអ្វីដែលសំខាន់​នោះ អ្នកជំនាញខាងភោជនាហារ និងសុខភាពបានណែនាំឱ្យចម្អិនអាហារបែបស្ងោ ឬចំហុយ ដើម្បីថែរក្សាគុណតម្លៃរបស់អូមហ្កា​3ឱ្យនៅ​ដដែល និងបើញ៉ាំត្រីជាប្រចាំហើយនោះ ក៏មិនចាំបាច់ទៅជ្រើសរើសផលិតផលអាហារបំប៉នណាមកញ៉ាំឡើយ ហើយការញ៉ាំខ្លាញ់ត្រីយ៉ាងស័ក្តិសមនេះ ត្រូវនឹកដល់សភាពរាងកាយរបស់យើង បើជាបុគ្គលទូទៅដែលមានសុខភាពល្អហើយនោះ ខាងសមាគម​ជំ​ងឺបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឱ្យញ៉ាំអាស៊ីតខ្លាញ់អូមេហ្កា3 ដើម្បីការពារការកើតជំងឺសរសៃឈាមបេះដូងណែនស្ទះ ដោយត្រូវញ៉ាំយ៉ាងតិច 500 មីល្លីក្រាម”។

    ដែលសំខាន់នោះគឺ គួរទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំទឹកស្អាត ហាត់ប្រាណឱ្យបានជាប់ជានិច្ច សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពដែលរឹងប៉ឹងមាំមួនយូរអង្វែង៕

  • ឡូយកប់ស៊េរី …!! Galaxy A31 អេក្រង់ធំច្បាស់…ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!

    ឡូយកប់ស៊េរី …!! Galaxy A31 អេក្រង់ធំច្បាស់…ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!

    (ភ្នំពេញ) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់!

    ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie បានច្បាស់ស្អាតកប់ស៊េរី) ជាមួយនឹងកម្លាំងថ្ម 5,000 mAh (ប្រើឡើងហត់សឹងតែមិនបាច់សាកក្នុងរយៈពេលពេញ 1 ថ្ងៃ) ព្រមទាំងបំពាក់នូវមេម៉ូរី RAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយអាចបន្ថែមក្រៅបានរហូតដល់ 512 GB ថែមទៀតផង! រកឯណាបាន? លោកអ្នកអាចរកបានគ្រប់ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត!

    សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មីដ៏ទាក់ទាញ ទំនើបនេះក្រុមហ៊ុនធ្វើការលក់ជូនអតិថិជនទាំងអស់ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ!! អត់ទាន់ចប់ទេ…! នៅមានទៀត! អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសជាមួយនឹងកាដូអស្ចារ្យថែមទៀតផង! ម៉េចដែរ…ចង់បានអីទៀត?

    ខាងក្រោមនេះគឺជាលក្ខណៈលម្អិតព្រមទាំងចំណុចពិសេសៗ ដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ ក្នុងការទទួលបានស្មាតហ្វូនស៊េរីទំនើបក្នុងចិត្តយកមកប្រើនឹងគេផងដែរ!

    * Samsung Galaxy A31

    – អេក្រង់ធំ៖ 6.4 អ៊ីញ Infinity-U លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង

    – កម្រិតភាពច្បាស់៖ FHD+ Super AMOLED (1080 x 2400)

    – កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP     (Macro, F2.4)

    – កាមេរ៉ាមុខ 1 គ្រាប់៖ 20 MP (F2.2)

    – មេម៉ូរី/ RAM ៖ 6 GB

    – អង្គផ្ទុក/ Storage ៖ 128 GB (អាចបន្ថែមក្រៅបានដល់ 512 GB)

    – ថាមពលថ្មធំ៖ 5,000 mAh

    – សាកថ្មបានលឿន៖ (15 W)

    – ដោះសោរ៖ មុខងារស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (លឿន និងមានសុវត្តិភាពខ្ពស់)

    – មុខងារពិសេសផ្សេងទៀត៖ Scene Optimizer (មុខងារចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនកម្រិតពណ៌រូបថតស្រស់ស្អាតជាមួយនឹងមុខងារ AI, AR Sticker & Stamp (មុខងារដាក់ Sticker និង Stamp បែបកំប្លែង និងគួរឱ្យស្រឡាញ់លើរូបថតរបស់អ្នក), Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ធ្វើឱ្យរូបថតរបស់អ្នកកាន់តែស្រស់ស្អាត)

    – ទម្ងន់៖ 185 ក្រាម

    * បញ្ជាក់៖ រាល់ការជាវ Samsung Galaxy A31 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖

    – ការបញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 6 ខែ (ចាប់ពីថ្ងៃដែលបានជាវទូរស័ព្ទ)

    – លេខពិសេសពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹងកញ្ចប់ Smart ធំហ្មងចំនួន 12 សប្តាហ៍!

    នៅចាំអីទៀត…! ខ្ញុំហ៊ាននិយាយថាស្មាតហ្វូន Samsung Galaxy A31 ថ្មីនេះក៏កប់ស៊េរីតែម្តង…តម្លៃវិញក៏កាន់តែពិសេស…ហើយការថែមជូនវិញរឹតតែអស់ស្ទះទៀត!!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • អាហារបន្ថែម 10 យ៉ាងដែលមានគុណតម្លៃខាងភោជនាហារសម្រាប់កូនតូច

    អាហារបន្ថែម 10 យ៉ាងដែលមានគុណតម្លៃខាងភោជនាហារសម្រាប់កូនតូច

    ក្នុងរយៈពេលមួយថ្ងៃៗអ្នកម្តាយប្រហែលជាខំព្យាយាមស្វែងរកមុខម្ហូបអាហារបន្ថែមឱ្យកូនតូចបានញ៉ាំ ដើម្បីកុំឱ្យច្រំដែលៗហើយមែនទេ?។ ក្រៅពីបាយដែលជាប្រភពអាហារចម្បងរបស់កូនហើយនោះ អ្នកម្តាយអាចបន្ថែមដោយអាហារផ្សេងៗឱ្យកូនបានញ៉ាំដើម្បីសុខភាពបានច្រើនយ៉ាងច្រើនមុខទៀតដូចតទៅនេះ ៈ

    1 – ប៊័រសណ្តែក

    មានសារជាតិអាហារដែលសំខាន់ៗដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ ដែលជាប្រយោជន៍ វិតាមីនE និងសារធាតុរ៉ែ ដូចជា ម៉ងហ្កានេស ប៉ូតាស្យូម និងសារធាតុដែក។ អ្នកម្តាយអាចឱ្យកូនញ៉ាំជាអាហារបន្ថែមបានតែម្តងតាំងពីកូនអាយុបាន 6 ខែ តែអ្នកម្តាយត្រូវប្រាកដក្នុងចិត្តជាមុនសិនថា កូននឹងមិនមានប្រតិកម្មចាញ់អាហារទាំងនេះទេ ដោយពិនិត្យ និងស៊ើបប្រវត្តិមនុស្សក្នុងក្រុមគ្រួសារបាន​។

     

    2 – ស៊ុត

    ស៊ុត អាចរាប់បានថាជាអាហារដែលពិសេសខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប តាំងពីពេលដែលអ្នកម្តាយចាប់ផ្តើមតាំងគភ៌ ក៏ត្រូវទទួលទានស៊ុតយ៉ាងហោចណាស់មួយថ្ងៃ 1 គ្រាប់ដែរ ដើម្បីបំប៉នទារកក្នុងគភ៌ និងនៅពេលកូនតូចចាប់ផ្តើមញ៉ាំអាហារបន្ថែមបានហើយនោះ ក៏ត្រូវចាប់ផ្តើមពីស៊ុតក្រហមជាមុនសិន។ នៅក្នុងស៊ុតមានសារធាតុអាហារសំខាន់ៗដូចជា សារធាតុដែក ហ្វូលេត និងខូលីនដែលជាប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់ រួមទាំងវីតាមីនA .D និង E ដែលជាចំណែកបង្កើនប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនបានយ៉ាងល្អ។

    3 – ប៊័រ

    ពេលនិយាយអំពីប៊័រ សូមកុំអាលទៅគិតពីរឿងខ្លាញ់អី តែប៊័រអាចជួយបំប៉នខួរក្បាល និងប្រព័ន្ធសរសៃប្រសាទបានល្អ និងជួយបឺតជ្រាបវីតាមីនផ្សេងៗបានល្អទៀតផង។ ការប្រើប៊័រធ្វើជាអាហារនឹងធ្វើឱ្យបានរសជាតិអាហារដែលឈ្ងុយ និងឆ្ងាញ់ឡើងទៀតផង។

    4 – ត្រី

    អាហារបន្ថែមរបស់កូនតូចមួយទៀតដែលមិនអាចខ្វះបានឡើយនោះគឺ សាច់ត្រី។ ចូរឱ្យញ៉ាំមួយសប្តាហ៍ម្តងក៏ល្អដែរ ព្រោះសាច់ត្រីនឹងជួយបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនតូចបាន។

    5 – សណ្តែក

    ជាអាហារដែលស័ក្តិសមសម្រាប់មនុស្សគ្រប់រូបក្នុងក្រុមគ្រួសារ មិនមែនចំពោះតែក្មេងតូចប៉ុណ្ណោះទេ ព្រោះនៅក្នុងសណ្តែក មានសារធាតុដែក ហ្វូលេត ស័ង្កសី ម៉ង់ហ្កានេស។ សណ្តែកអាចយកទៅចម្អឹនជាអាហារបានយ៉ាងងាយ ដូចជា ធ្វើស៊ុប ឬស្ងោញ៉ាំលេងក៏បាន។

    6 – ឱសថបុរាណ

    ក្មេងតូចដែលមានអាយុលើស 12 ខែឡើងទៅអាចញ៉ាំអាហារដែលធ្វើមកអំពីឱសថបុរាណបានហើយ ដូចជា ទឹកឱសថ​បុរាណ ឬអាហារចម្បងដែលមានដាក់ឱសថបុរាណចូលទៅបន្តិចបន្តួច។

    7 – តៅហ៊ូ

    ជាអាហារសម្រាប់ក្មេងតូចដែលចាប់ផ្តើមញ៉ាំអាហារបន្ថែមបានហើយ គ្រប់គ្នាមិនគួរខកខានឡើយ ព្រោះជាអាហារដែលទន់ងាយស្រួលលេប និងថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ក្មេងៗអាចញ៉ាំបានទាំងតៅហ៊ូស៊ុត និងតៅហ៊ូសណ្តែក។

    8 – នំប៉័ង

    នំប៉័ងចំហុយស្រួយ នំប៉័ងដែលធ្វើពីស្រូវសាលី នំប៉័ងជាប្រភពអាហារសំខាន់មួយទៀតមិនចាញ់បាយឡើយ។ បើកូនតូចចាប់ផ្តើមធុញទ្រាន់បាយនោះ អ្នកម្តាយអាចឱ្យកូនញ៉ាំនំប៉័ងជំនួសបាន អាចយកទៅអាំងបន្តិច រួចលាបជែម លាបប៊័រ ឬធ្វើជានំសេនវិចក៏ឆ្ងាញ់ និងឆ្អែតពោះដែរ។

    9 – យ៉ាអួ

    ជាប្រភពអាហារដែលបានមកពីធម្មជាតិដូចគ្នាដែរ បើញ៉ាំយ៉ាអួ កូននឹងបានទទួលកាល់ស្យូមខ្ពស់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានយ៉ាងប្រក្រតីល្អទៀតផង។

    10 – សាច់សត្វ

    ក្មេងតូចគួរគួរបានញ៉ាំសាច់សត្វយ៉ាងជាប់លាប់ ព្រោះសាច់សត្វសម្បូរទៅដោយ សារធាតុដែក និងស័ង្កសី អ្នកម្តាយអាចយកសាច់សត្វមកកិន ស្ងោ ឬស្ងោឱ្យផុយ រួចយកមកធ្វើជាម្ហូបឱ្យកូនញ៉ាំជាមួយបាយបានគ្រប់ពេល៕

  • ហាងទំនើប LG BRANDSHOP បើកដំណើរការលក់សាកល្បង សាខាថ្មី ទួលគោក

    ហាងទំនើប LG BRANDSHOP បើកដំណើរការលក់សាកល្បង សាខាថ្មី ទួលគោក

    LG BRANDSHOP ជាហាងទំនើបលក់គ្រឿងអេឡិចត្រូនិច ម៉ាក LG ក្នុងប្រទេសកម្ពុជា ដោយសារតែមានតំរូវការកាន់តែច្រើននឹងដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់អោយ​កាន់តែមានភាពងាយស្រួល LG BRANDSHOP បានបើកបន្ថែមនូវសាខា ថ្មីមួយទៀត នៅទួលគោកក្នុងរាជធានីភ្នំពេញ។​ សាខាថ្មីនេះ គឺជាសាខាទី 5 ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការបើកសាខាចំនួន 11 សាខាទូរទាំងប្រទេសកម្ពុជា​ ។

    ជាងនេះទៅទៀត LG BRANDSHOP ថ្មីនេះ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង គ្រឿង   អេឡិចត្រូនិចជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG នាពេលបច្ចុប្បន្ន ។

    ក្នុងឱកាសបើកដំណើរការលក់សាកល្បងសាខាថ្មី LG BRANDSHOP ក៏មានលក់បញ្ចុះតម្លៃរហូតដល់ 40% និងមានថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់ផងដែរ ។

    កម្មវិធីលក់ពិសេសនេះគឺមានចាប់ពីថ្ងៃទី​ 22 រហូតដល់ ថ្ងៃទី30 ខែឧសភា ឆ្នាំ 2020 អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនាការដាក់តាំងបង្ហាញផលិតផល និង​រីករាយជាមួយកម្មវិធីពិសេសនេះពី LG BRANDSHOP សាខាទួលគោក ដែលមានអាស័យដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ ។​ ទំនាក់ទំនងទូរសព្ទលេខ ​ 016 999 654 ឬ​ស្វែងរកទីតាំងនៅលើ Google Map ➡️ bit.ly/LGBrandshopToulKork
    https://www.facebook.com/1378297959048711/posts/2614808422064319/

  • យើងគ្រប់គ្នាសុទ្ធតែមានសមត្ថភាពជួយកុមារការពារកុមារតាមរយៈអ៊ីនធើណិត

    យើងគ្រប់គ្នាសុទ្ធតែមានសមត្ថភាពជួយកុមារការពារកុមារតាមរយៈអ៊ីនធើណិត

    នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារតែការរីករាលដាល​នៃជំងឺ Covid-19 បានធ្វើឱ្យកុមារប្រមាណ 42 ទៅ66លាននាក់ ត្រូវធ្លាក់ជ្រៅទៅក្នុង​ភាពក្រី ខណៈកុមារជាច្រើនផ្សេងទៀតកំពុងជួបបញ្ហាសុវត្ថិភាពចំពោះបញ្ហាអំពើហិង្សាទាំងក្នុង និងក្រៅប្រព័ន្ធអ៊ីនធើណិត។

    ពាក់ព័ន្ធនឹងបញ្ហានេះអង្គការ World Vision បានបញ្ជាក់ថា អាណាព្យាបាល ឬមនុស្សធំអាចជួយកុមារក្នុងការរក្សាសុវត្ថិភាពពួកគេបានដោយវិធីជាច្រើន។ ក្នុងនោះចំណុចសំខាន់ទី1 គឺយើងអាចជួយកុមារក្នុងការមើល ឬទាញយកខ្លឹមសារអប់រំ​ពីប្រភពផ្លូវការដូចជា Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា ឬសាលារបស់កុមារ។ បន្ថែមពីលើនេះអាណាព្យាបាលគួរបង្កើនវិន័យសម្រាប់កុមារក្នុងការប្រើប្រាស់អ៊ីនធិណិត ដូចជាការកំណត់ពេលវេលា និងគោលបំណងជាដើម។

    ប្រសិនបើកុមារចូលចិត្តលេងហ្គេម អាណាព្យាបាលគួរកំណត់ព័ត៌មានឯកជនភាពឱ្យបានតឹងរឹងក្នុងកម្មវិធី ឬហ្គេម ទូរស័ព្ទ ឬ Tablet ដែលកុមារប្រើប្រាស់។ បន្ថែំពីលើនេះគួរបិទកាមេរ៉ាកុំព្យូទ័រ ទូរសព្ទ ឬ Tablet ពេលមិនត្រូវការប្រើប្រាស់ ព្រំទាំងអស់ “SafeSearch Filter” ក្នុង Google Search Setting ដើម្បីបិទបាំងពីខ្លឹមសារអាសអាភាសក្នុងករណីកុមារចូលទៅដោយចៃដន្យ។

    អាណាព្យាបាលក៏គួរប្រាប់កុមារ​កុំឱ្យចែករំលែក​ព័ត៌មានផ្ទាល់ខ្លួនទៅមនុស្សមិនស្គាល់ក្នុងអ៊ីនធើណិត និង​រំឮកពួកគេឱ្យជជែកជាមួយឪពុកម្តាយ​ក្នុងករណីមានបញ្ហាមិនប្រក្រតីក្នុងអ៊ីនធើណិត៕

  • អាមេរិកជួយកម្ពុជា 7.5លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារ Covid-19

    អាមេរិកជួយកម្ពុជា 7.5លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារ Covid-19

    សហរដ្ឋអាមេរិក​ផ្តល់ហិរញ្ញប្បទាន​ឥតសំណង​ចំនួន 7.5លានដុល្លារដល់កម្ពុជា​ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់​ពីជំងឺ Covid-19 ចំពោះសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតលើវិស័យសុខភាពនៅកម្ពុជា។

    ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ហិរញ្ញប្បទាន​ឥតសំណងមានទឹកប្រាក់សរុបចំនួន 7.5លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន 5លានដុល្លារ សម្រាប់ការស្តារសម្បទា​សេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់​ដោយសារជំងឺ Covid-19 និង​ថវិកាចំនួន​ 2.5លានដុល្លារអាមេរិកទៀតជាហិរញ្ញប្បទាន​បន្ថែមសម្រាប់ការឆ្លើយតបនឹង​ការការពារ​សុខមាលភាពប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា។

    ចំពោះការប្រើប្រាស់ហិរញ្ញប្បទាន​ឥតសំណងនេះ ក្នុងរយៈពេលខ្លី​នឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់​ខ្លាំងពីជំងឺ​រាតត្បាត​នេះ ហើយដោយឡែក​ក្នុងរយៈពេលមធ្យម​នឹងជួយរៀបចំការបណ្តុះបណ្តាលជំនាញការងារឡើងវិញ សម្រាប់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន៕

  • រដ្ឋបញ្ចុះតម្លៃអគ្គិសនី 25% រយៈពេល 5ខែដល់ម្ចាស់អាជីវកម្ម

    រដ្ឋបញ្ចុះតម្លៃអគ្គិសនី 25% រយៈពេល 5ខែដល់ម្ចាស់អាជីវកម្ម

    ក្រសួងរ៉ែ និងថាមពលបាន​ចេញប្រកាសថ្មីមួយស្តីពីការដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្ត​ចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020។

    នៅក្នុងប្រកាសដែលចុះហេត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី​របស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម មានគោលដៅ​សម្រួលការបង់ថ្លៃ​ប្រើប្រាស់​អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ប្រើប្រាស់ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020 ដើម្បីជួយសម្រួល​ការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែល​បានព្យូរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងជួយលើកទឹកចិត្ត​​ចំពោះការប្រើប្រាស់អគ្គិសនី​របស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្ម​ក្នុងរយៈពេលអនុវត្តការណែនាំរបស់​រាជរដ្ឋាភិបាលក្នុងការចូលរួម​ទប់ស្កាត់មេរោគ Covid-19។

    ផែនការនេះ​នឹងផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនី​តាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ​តាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃ​អគ្គិសនីត្រឹមតែចំនួន​គីឡូវ៉ាត់ម៉ោង ដែល​បានប្រើប្រាស់ជាក់ស្តែង​តាមអត្រាថ្លៃ​មធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ​ ឬបន្ថយសកម្មភាពផលិតកម្ម​ ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏​ផ្គត់ផ្គង់​ដោយអ្នកផ្គង់ផ្គង់ឯកជន​ដែលទិញប្រភព​អគ្គិសនី ពីអគ្គិសនីកម្ពុជាក៏ដោយ។

    ផែនការនេះក៏​ផ្តល់ការលើកទឹកចិត្ត​ដោយបន្ថយថ្លៃ​អគ្គិសនីចំនួន 25% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល 3ខែ ដើមឆ្នាំ (ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាស​អំណោយផលអាច​បង្កើនសកម្មភាព​ផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន​ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេល​អនុវត្តការណែនាំ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19៕

  • អាហារ 10 យ៉ាង បង្កើនភាពមាំទាំសម្រាប់បុរស

    អាហារ 10 យ៉ាង បង្កើនភាពមាំទាំសម្រាប់បុរស

    បើរាងកាយត្រូវបានប្រើការយ៉ាងពេញទំហឹងរាល់ថ្ងៃនោះ ក៏ប្រហែលជាយ៉ាប់យ៉ឺនប្រាកដណាស់ ដូច្នេះអ្នកគួរតែបង្កើនភាពមាំទាំដោយកំពូលអាហារ 10 យ៉ាងដែលជាប្រភពកម្លាំងថាមពលដូចតទៅនេះ។

    ទោះជាចាប់ផ្តើមព្រឹកថ្ងៃថ្មីដោយការហ្វឹកហាត់តាំងសមាធិ ការហាត់ប្រាណធ្ងន់-ស្រាលឆ្លាស់គ្នាក្នុងកម្រឹតខ្លាំងក្លាយ៉ាងពេញទំហឹងមែនក៏ដោយ ក៏អ្នកនៅតែត្រូវការកម្លាំងថាមពលដែលស័ក្តិសមដែរ ទោះជាប្រសិទ្ធភាពរបស់រាងកាយនៅតែមានលំនឹងបានរហូតដល់ចប់មួយថ្ងៃ(ព្រោះក្នុងអំឡុងពេលរសៀលកម្រឹតកម្លាំងថាមពលនឹងស្រកចុះក្រឺតដោយមិនដឹងខ្លួនរហូតដល់ធ្វើឱ្យអ្នកចង់តែទ្រោបទៅលើតុ)ក៏ដោយ និងទោះជាការលបសម្រាកមួយស្រឡេតមិនមែនជាជម្រើសដែលអាចទៅរួចក៏ដោយ ក៏នៅមានអាហាដែល​សម្បូរដោយគុណតម្លៃខាងភោជនាហារដែលនឹងជួយជំរុញឱ្យអ្នកបាត់ទន់ល្វើយដូចគេបេះចេញ ដូចជា កំពូលអាហារទាំង 10 យ៉ាងនេះដែរ ព្រោះក្រៅពីសម្បូរដោយសារធាតុអាហារដែលជួយស្តាថាមពលហើយនោះ នៅបានផ្តល់កម្លាំងថាមពលយ៉ាងបន្តបន្ទាប់ដោយមិនធ្វើឱ្យរាងកាយបានទទួលកាឡូរីក្នុងបរិមាណច្រើនជ្រុលពេកទៀតផង។

    1 – សាច់ត្រីសាល់ម៉ុន

    អាស៊ីតខ្លាញ់ពីសាច់ត្រីសាល់ម៉ុនផ្តល់កម្លាំងថាមពលបែបដុតបំផ្លាញយឺត និងជួយកាត់បន្ថយអាការឈឺចាប់សាច់ដុំ ទើបធ្វើឱ្យអ្នកមានកម្លាំងកំហែងហាត់ប្រាណរហូតដល់ចប់បាន។

    2 – អ៊ែព្រីខដ

    ផ្លែឈើប្រភេទនេះសម្បូរដោយសារធាតុអាហារដូចជាវីតាមីន A វីតាមីន C និងប៉ូតាស្យូម និងពេលអ្នកទន់កម្លាំងជាតិស្ករក៏ នឹងធ្វើឱ្យអ្នកស្វាហាប់ឡើងវិញ។

    3 – សណ្តែកហោឡាន់តៅ

    ធញ្ញជាតិកាឡូរីទាបប្រភេទនេះនឹងជួយបង្កើនកម្រឹតវីតាមីន B និងស័ង្កសីក្នុងរាងកាយ ទើបជួយការពារមិនឱ្យអ្នកកើតជំងឺផ្តាសាយរហូតគ្មានកម្លាំងកំហែងទៅហាត់ប្រាណ។

    4 – ដំឡូងបារាំង

    ជួយបង្កើនបរិមាណកាកសរសៃអាហារ បើអ្នកញ៉ាំទាំងសំបក ហើយរាងកាយក៏នឹងរំលាយកាបូហាយដ្រេតក្នុងឌំឡុងបារាំងយ៉ាងយឺតៗ ដើម្បីឱ្យអ្នកនាំយកកម្លាំងថាមពលទៅប្រើបានយ៉ាងបន្តបន្ទាប់។

    5 – ទឹកដោះប្រតេអ៊ីនខ្ពស់

    ទឹកដោះជាប្រភពប្រូតេអ៊ីនដែលងាយស្រួលរក តែមនុស្សប្រុសសាច់ដុំធំៗដូចរូបអ្នកត្រូវការប្រូតេអ៊ីនច្រើនជាងមនុស្សប្រក្រតី។ បើចង់បង្កើនសាច់ដុំឱ្យមានប្រសិទ្ធិភាព អ្នកត្រូវជ្រើសរើសយកប្រភេទដែលមានប្រូតេអ៊ីនខ្ពស់ សម្បូរទៅដោយកាល់ស្យូម និងជាតិខ្លាញ់ទាប។

    6 – យ៉ាអួ

    បើចង់ឱ្យល្អគួរជ្រើសរើសយករសជាតិធម្មជាតិ យ៉ាអួសម្បូរទៅដោយម៉ាញេស្យូមដែលនឹងធ្វើឱ្យអ្នកគេងលក់យ៉ាងមានគុណភាព រហូតភ្ញាក់ឡើងវិញព្រមជាមួយភាពក្លៀវក្លាស្វាហាប់យ៉ាងពិតប្រាកដ។

    7 – តែបៃតង

    ក្រៅពីមានកាហ្វេអ៊ីនដែលជួយបានហើយ តែបៃតងនៅជំរុញឱ្យរាងកាយនាំយកជាតិខ្លាញ់ដែលប្រមូលសន្សំទុកមកប្រើប្រាស់ក្នុងការបង្កើនភាពមាំទាំទៀតផង។

    8 – អាល់ម៉ុន

    សណ្តែកប្រភេទនេះនឹងធ្វើឱ្យអ្នកបានទទួលរ៉ៃបូហ្វ្លាវីន(វីតាមីន B2 )ដែលជួយប្តូរកាបូហាយដ្រេតទៅជាកម្លាំងថាមពល ដែលរាងកាយនាំយកទៅប្រើបានគ្រប់តាមបរិមាណដែលគួរបរិភោគក្នុងមួយថ្ងៃៗ។

    9 – ផ្លែប៉ោម

    ផ្លែឈើដែលឱ្យទាំងវីតាមីន កាកសរសៃអាហារ និងហ្វ្រុតថូសនឹងធ្វើឱ្យអ្នកដែលចូលចិត្តរបស់ផ្អែមៗមានអារម្មណ៍ថាបាត់ចង់ និងនៅជួយថែរក្សាកម្រឹតជាតិស្ករក្នុងក្រសែឈាមទៀតផង។

    10 – ទំពាំងបារាំង

    ញ៉ាំមើមទំពាំងបារាំងតែមិនប៉ុន្មានដើម លោកអ្នកក៏បានទទួលវីតាមីន B ក្នុងបរិមាណដែលរាងកាយត្រូវការបានទៅហើយ ហើយបន្លែប្រភេទនេះក៏មានរសជាតិឆ្ងាញ់ជាងវីតាមីន B ប្រភេទម្សៅ ឬប្រភេទគ្រាប់ទៀតផង៕