Author: ធឿន មករា

  • វៀតណាម ជាឧបសគ្គធំ សម្រាប់ប្រទេសនានាដណ្តើមពាន Suzuki Cup

    វៀតណាម ជាឧបសគ្គធំ សម្រាប់ប្រទេសនានាដណ្តើមពាន Suzuki Cup

    គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមរបស់លោកឆ្នាំនេះ បានរៀបចំបានយ៉ាងល្អ ទោះបីជាមានវិបត្តិកូវីដ-19 និងលេងមិនសូវជាបានល្អ ក្នុងមួយរយៈពេលចុងក្រោយនេះក៏ដោយ។

    ចំពោះឧបសគ្គរបស់ក្រុមលោកក្នុងការប្រកួតដណ្តើមពាន Suzuki Cupនេះ គឺមានតែក្រុមជម្រើសជាតិនៃប្រទេសវៀតណាមតែមួយគត់ ដែលលោកគិតថា ជាដៃគូរបស់កូនក្រុមលោក ដោយសារតែប្រទេសផ្សេងៗទៀតមិនមានអ្វីជាឧបសគ្គសម្រាប់ការដឹកនាំរបស់លោកឡើយ។

    គួរបញ្ជាក់ដែរថា ពានរង្វាន់ធំបំផុតរបស់សមាគមបាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2020 នឹងចាប់ផ្តើមនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2020 រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020៕

  • ប្រយោជន៍ 9 យ៉ាងរបស់ស្រាបៀរជាមួយការងារផ្ទះដែលស្រ្តីមេផ្ទះគួរតែដឹង!

    ប្រយោជន៍ 9 យ៉ាងរបស់ស្រាបៀរជាមួយការងារផ្ទះដែលស្រ្តីមេផ្ទះគួរតែដឹង!

    ឡារ៉ែននឹងបង្ហើបប្រាប់ពីចំណុចល្អមួយផ្នែកទៀតរបស់ស្រាបៀរដែលអាចប្រើការជាមួយការងារផ្ទះបានយ៉ាងច្រើនបែបច្រើនយ៉ាង រហូតដល់បងៗស្រ្តីមេផ្ទះសឹងតែមិនជឿឡើយថា ភេសជ្ជះដែលធ្វើឱ្យស្រវឹងមួយនេះអាចធ្វើបានដល់ថ្នាក់ហ្នឹងផងឬ? ប្រហែល​ជានឹកឆ្ងល់ហើយមែនទេ ថាតើស្របៀរពិតជាប្រើការឱ្យកើតប្រយោជន៍បានមែនឬ? ដូច្នេះកុំឱ្យខាតពេល សូមអានជាបន្តទាំងអស់គ្នាតែម្តង។

    1 – បង្កើនសារធាតុអាហារនៅក្នុងដីដើម្បីឱ្យរុក្ខជាតិលូតលាស់ល្អស្រស់

    មិនថាតែដីនៅក្នុងសួនច្បារធំ ឬដីក្នុងផើងនោះទេ ត្រូវតែបានទទួលសារធាតុអាហារដែលសម្បូរគ្រប់គ្រាន់ទើបហុចផលល្អដល់រុក្ខជាតិ នឹងដំណាំគ្រប់ប្រភេទដែលដាំនោះ ចូរចាក់ស្រាបៀរចូលទៅក្នុងកំប៉ុងស្រ្បៃ៉យ៍ ហើយយកទៅបាញ់នៅលើដីទាំងនោះ មេរោគបាត់តេរីនៅក្នុងដីនឹងស៊ីជាតិស្ករ និងយីសត៍ដែលជាចំណែកផ្សំរបស់ស្រាបៀរជាអាហារធ្វើឱ្យសារធាតុអាហារនៅក្នុងដីសម្បូរ​ឡើង រុក្ខជាតិ ផ្កា ដំណាំក៏នឹងល្អទៅតាមនោះដែរ។

    2 – ធ្វើជាអន្ទាក់កំចាត់សត្វដង្កូវបាក់ខ្នង និងខ្យងហៀន

    បើក្នុងច្បារដំណាំរបស់អ្នកកំពុងជួបនឹងបញ្ហាដង្កូវបាក់ខ្នង និងខ្យងហៀនវាយលុកនោះ មិនចាំបាច់ទៅខំគិតរិះរកវិធីកែបញ្ហា ឬប្រើថ្នាំកំចាត់សត្វល្អិតនាំតែខូចដីនោះទេ ព្រោះភេសជ្ជះល្អៗដូចជាស្រាបៀរនេះក៏អាចកំចាត់បញ្ហាទាំងនេះបានដូចគ្នាដែរ ដោយការចាក់ស្រាបៀរឱ្យពេញមួយពែង ហើយយកទៅដាក់នៅក្នុងច្បារដំណាំដើម្បីបញ្ឆោតពួកវាឱ្យមកធ្លាក់ចូលអន្ទាក់មុននឹងកំចាត់វាចោល។

    3 – ជូតសម្អាតឧបករណ៍ផ្ទះបាយដែលធ្វើអពីស្ពាន់ និងទង់ដែងបានយ៉ាងស្អាត់ហ្មត់ចត់

    ឧបករណ៍ផ្ទះបាយដែលប្រើការយូរៗទៅនោះត្រូវតែល្អក់ស្អាប់លែងភ្លឺរលោងតាមពេលវេលាខ្លះជារឿងធម្មតា រឹតតែជាឧបករណ៍ដែលធ្វើអំពីស្ពាន់ និងទង់ដែងផងនោះ រឹតតែត្រូវមើលថែទាំជាពិសេសតែម្តង ដោយការនាំយកទៅដាក់ត្រាំនៅក្នុងស្រាបៀរជាមុនសិន រួចសឹមលាងសម្អាតដោយទឹកស្អាត និងជូតឱ្យស្ងួត ឧបករណ៍ផ្ទះបាយទាំងនោះនឹងត្រឡប់មកជាថ្មីភ្លឺរលោងឡើងវិញម្តងទៀតជាមិនខាន។

    4 – ធ្វើជាអន្ទាក់ចាប់សត្វកន្លាតដើម្បីកំចាត់ឱ្យអស់ពីផ្ទះ

    បងៗស្រ្តីមេផ្ទះណាដែលមិនត្រូវធាតុគ្នាជាមួយសត្វកន្លាតនោះ សូមស្តាប់ខាងណេះ ព្រោះបើបងៗយកនំប៉័ងទៅជ្រលក់ក្នុងស្រាបៀរឱ្យជោកហើយយកទៅដាក់ក្នុងកែវធំចំហរមាត់មួយ លាបពីត្រូលៀមជេលលីនៅខាងក្នុង និងជុំវិញមាត់កែវនោះបន្តិច តែប៉ុនហ្នឹងម្នាលសត្វកន្លាតដ៏គួរឱ្យស្អប់ទាំងឡាយនឹងត្រូវបានបញ្ឆោតឱ្យធ្លាក់ចូលទៅក្នុងកែវ និងមិនអាចតោងប្រវេប្រវាឡើងមកវិញបានឡើយ។

    5 – លាងសម្អាតស្នាមប្រឡាក់ទឹកតែ – កាហ្វេចេញពីកម្រាលព្រំគ្មាននៅសល់ស្នាមពណ៌លឿងៗឡើយ

    ការលាងជម្រះស្នាមទឹកតែ – កាហ្វេដែលកំពប់ប្រឡាក់លើកម្រាលព្រំនោះមិនមែនជារឿងងាយស្រួលឡើយ ទោះជាប្រើសាប៊ូម្សៅល្អលេខមួយយ៉ាងណា ក៏នៅតែមានបន្សល់នូវស្នាមលឿងៗឱ្យឃើញទុកជាអនុស្សាវរីយ៍ដដែល ដូច្នេះត្រូវតែកែបញ្ហានេះដោយការចាក់ស្រាបៀរពីលើស្នាមប្រឡាក់នោះ និងទុកចោលមួយស្របក់ រួចហើយសឹមយកក្រណាត់ស្អាតជ្រលក់ទឹកមកជូតប្តិតៗចេញម្តងទៀត (សម្រាប់តែកម្រាលព្រំណាដែលមិនស្លកពណ៌ ព្រោះទឹកស្រាបៀរអាចធ្វើឱ្យកម្រាលព្រំហើរពណ៌ត្រង់នោះបាន)។

    6 – ខាំកំទេចស្នាមច្រែសនៅលើលោហៈឱ្យរបេះបាត់អស់រលីង

    មើលទៅដូចជាបញ្ហារឿងស្នាមច្រែសក្លាយជារឿងដែលពិបាកកែខ្លាំងណាស់ តែបើសិនជានៅក្នុងផ្ទះរបស់បងៗមានស្រាបៀរនោះ មិនបាច់បារម្ភឡើយ ព្រោះគ្រាន់តែយកគ្រឿងដែកដែលមានច្រែសស៊ីនោះទៅដាក់ត្រាំនៅក្នុងស្រាបៀមួយសន្ទុះ អាស៊ីតនៅក្នុងស្រាបៀរក៏នឹងជួយខាំបំបែកស្នាមច្រែសទាំងនោះឱ្យរបេះចេញអស់រលីងមិនខាន។

    7 – រីហ្វ្រេស គ្រឿងសង្ហារិមធ្វើពីឈើឱ្យនៅតែមានភាពក្លាសស៊ិកជានិច្ច

    ការថែរក្សាគ្រឿងសង្ហារិមធ្វើអំពីឈើមិនមែនជារឿងពិបាក និងមិនចាំបាច់ប្រើទឹកថ្នាំល្អៗថ្លៃៗនាំតែអស់ប្រាក់ច្រើននោះទេ គ្រាន់តែប្រើក្រណាត់កន្សែងពោះគោសាច់ហ្មត់ល្អិតជ្រលក់ស្រាបៀរ និងជូតសម្អាតប៉ុណ្ណោះ គ្រឿងសង្ហារិមធ្វើពីឈើទាំងនោះនឹងត្រឡប់មកថ្មីស្អាត និងនៅតែមានភាពក្លាសស៊ិកយូរតទៅទៀតមិនខាន។

    8 – ធ្វើឱ្យមាសនៅថ្មីភ្លឺចាំងស្អាតរហូត

    ដោយសារតែសាច់របស់មាសមានភាពទន់ស្រួយ ប្រើច្រាស់ដុសសម្អាតក៏មិនប្រាកដក្នុងចិត្តថា នឹងគ្មានស្នាមឆ្កូតនោះទើប ឡារ៉ែន ណែនាំឱ្យយកគ្រឿងអល្លង្ការដែលធ្វើពីមាសទៅដាក់​ត្រាំក្នុងស្រាបៀរមួយស្របក់ រួចហើយសឹមស្រង់ឡើងមកយកទៅលាងជាមួយទឹកស្អាត និងយកកន្សែងជូតប្តិតៗរហូតឱ្យស្ងួត តែប៉ុនហ្នឹង មាសនឹងស្អាតភ្លឺរលោងគួរឱ្យចង់ពាក់ឡើងវិញមិនខាន។

    9 – ហៅមេអំបៅឱ្យមកលេងក្នុងសួនច្បារ

    ក្រៅពីទិចនិកការធ្វើសួនច្បារឱ្យស្អាតហើយនោះ សត្វមេអំបៅក៏អាចរាប់បានថាជាអង្គប្រកបមួយដែលធ្វើឱ្យសួនច្បារមើលទៅរមណីមានជីវិតរស់រវើកដែរ តែបើសួនច្បារនៅក្នុងភូមិគ្រឹះរបស់បងៗនៅមិនទាន់មានមេអំបៅហោះហើរចូលមកលេងកំសាន្តនោះ យើងសូមណែនាំឱ្យបងៗយកកំទេចក្រណាត់ចាស់ៗមកជ្រលក់ទឹកផ្លែឈើ និងស្រាបៀឱ្យជោក ហើយយកទៅដាក់នៅតាមចំណុចផ្សេងៗនៅក្នុងសួនច្បារ តែប៉ុនហ្នឹងមេអំបៅដ៏សែនស្រស់ស្អាតនឹងហើរចូលមកប្រឡែងលេងនៅក្នុងសួនច្បាររបស់អ្នកមិនខាន។

    ដល់ថ្នាក់នឹកភ្ញាក់ផ្អើលហើយមែនទេ នៅពេលបានដឹងថា ស្រាបៀរក៏មានប្រយោជន៍ល្អៗនឹងគេដែរនោះ ដូច្នេះសាកល្បងងាកមកប្រើប្រយោជន៍ពីស្រាបៀរដូចដែល ឡារ៉ែននាំយកមកជម្រាបជូនខាងលើនេះសាកលមើល៍ រួចហើយនឹងដឹងថា វាល្អអ៊ីចឹងតើ!៕

  • រដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនខ្មែរនៅបរទេសចូលប្រទេសបានដោយមិនបាច់មានវញ្ញបនបត្របញ្ជាក់សុខភាពរកមេរោគ Covid-19 នោះទេ

    រដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនខ្មែរនៅបរទេសចូលប្រទេសបានដោយមិនបាច់មានវញ្ញបនបត្របញ្ជាក់សុខភាពរកមេរោគ Covid-19 នោះទេ

    ក្រសួងសុខាភិបាល បានបញ្ជាក់ថាចាប់ពីថ្ងៃទី 27ខែឧសភាឆ្នាំ2020 នេះតទៅ ប្រជាជនខ្មែរនៅបរទេសទាំងអស់មិនចាំបាច់​ត្រូវមានវិញ្ញាបនបត្រសុខភាព (health certificate) បញ្ជាក់ថាគ្មានមេរោគ Covid-19 ទៀតនោះទេ ដើម្បីចូលមកក្នុងប្រទេសវិញ។

    ទោះជាយ៉ាងនេះក្តីអ្នកដែលបានធ្វើដំណើរពីបរទេសចូលមកកាន់ប្រទេសកម្ពុជា​ទាំងអស់ត្រូវអនុវត្តនូវវិធានសំខាន់ៗមួយចំនួនដូចជា អ្នកដំណើរជនជាតិខ្មែរ និងបរទេស​ដែលធ្វើដំណើរ​ចូលមកដល់កម្ពុជា​ត្រូវបញ្ចូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្ត​រកមេរោគ Covid-19 និងរង់ចាំ​លទ្ធផលពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលមាន Covid-19 វិជ្ជមាន រាល់អ្នកដំណើររួមជាមួយគ្នាផ្សេងទៀត​ទាំងអស់ត្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈអន្តរ​ក្រសួងប្រយុទ្ធ Covid-19។

    លើសពីនេះទៅទៀត ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់​ពីមន្ទីពិសោធន៍​ថាជំងឺ Covid-19 អវិជ្ជមាន ពួកគាត់ត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក​រយៈពេល 14ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យ​ពីអាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀត​នៅថ្ងៃទី13 នៃការធ្វើចត្តាឡីស័ក៕

     

  • មកដឹងតំបន់ដែលត្រូវផ្តាច់ភ្លើងចាប់ពីថ្ងៃទី28 ដល់ថ្ងៃទី31 ខែឧសភានេះ

    មកដឹងតំបន់ដែលត្រូវផ្តាច់ភ្លើងចាប់ពីថ្ងៃទី28 ដល់ថ្ងៃទី31 ខែឧសភានេះ

    កាលពីម្សិលម៉ិញនេះ អគ្គិសនីកម្ពុជា បានប្រកាសពីការអនុវត្ត​ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង​ខ្សែបណ្តាញអគ្គិសនី​របស់អគ្គិសនី​ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ការ​ដ្ឋាន​ពង្រី​ក​ផ្លូវ នៅថ្ងៃទី28 ខែឧសភា រហូតដល់ថ្ងៃទី 31ខែឧសភា តំបន់មួយចំនយន​នៅក្នុងរាជធានីភ្នំពេញនឹងត្រូវផ្តាច់ភ្លើង។

    ខាងក្រោមនេះជាសេចក្តីជូនដំណឹង ដែលមាន​បញ្ជាក់ពីតំបន់ និងពេលវេលាដែលត្រូវដាច់ភ្លើង៖

  • រថយន្តក្រុងសាធារណៈនឹងបើកឱ្យដំណើរការឡើងវិញ តែត្រូវគោរពលក្ខខណ្ឌ 8ចំណុច

    រថយន្តក្រុងសាធារណៈនឹងបើកឱ្យដំណើរការឡើងវិញ តែត្រូវគោរពលក្ខខណ្ឌ 8ចំណុច

    រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយនឹងអង្គការពាក់ព័ន្ធស្តីពីការដាក់ឱ្យដំណើរការរថយន្តក្រុងឡើងវិញកាលពីពេលថ្មីៗនេះ​បានកំណត់យកចំណុចសំខាន់ៗចំនួន 8ចំណុចដើម្បីការពារពីមេរោគ Covid-19។

    ចំណុចសំខាន់ៗដែលនឹងត្រូវអនុវត្តពេល​បើរថយន្តក្រុង​សាធារណៈឡើងវិញមានដូចជា៖

    1) វិធានការប្រឆាំងនឹងបាក់តេរីសម្រាប់រថយន្តក្រុង គឺត្រូវមានស្បៃឬកៅស៊ូសម្លាប់មេរោគ ស្បោងប្លាស្ទិចបាំងកៅអីអ្នកបើកបរអោយនៅដោយឡែក។ល។

    2) វិធានការការពារកំឡុងពេលប្រតិបត្តិការ គឺត្រូវប្រើសារធាតុសម្លាប់មេរោគ ធ្វើអោយមានខ្យល់ចេញចូល ល្អ ក៏ដូចជារឹតបន្ដឹងចំពោះអ្នកដំណើរ និងរឹតបន្ដឹងឱ្យមានកន្លែងអង្គុយជាក់លាក់ជាក់លាក់ជាដើម។ ជាពិសេសនៅខាងក្រោយកៅអីរបស់អ្នកបើកបរ ត្រូវលាងសម្អាតផ្នែកខាងក្នុងរថយន្តជាមួយនឹងការបាញ់សម្លាប់មេរោគ។ល។

    3) បណ្ដុះបណ្ដាលពីអនាម័យសម្រាប់បុគ្គលិករដ្ឋាករ និងអ្នកបើកបរឡានក្រុងប្រឆាំងនឹងមេរោគកូរ៉ូណា

    4) ការគ្រប់គ្រងស្ថានភាពសុខភាពរបស់បុគ្គលិករដ្ឋាករ អ្នកបើកបរឡានក្រុងប្រឆាំងនឹងមេរោគកូរ៉ូណាដោយវាស់កម្តៅកំឡុងពេល roll calls និងការសន្ទនាទូទៅ។ល។

    5) បណ្ដុះបណ្ដាលសម្រាប់ករណីបន្ទាន់

    6) យុទ្ធនាការប្រឆាំងនឹងមេរោគកូរ៉ូណាសម្រាប់អ្នកប្រើប្រាស់ ដោយចែកម៉ាស់freeអោយអ្នកដំណើរ ផ្សព្វផ្សាយជាសាធារណៈពីវិធានការណ៍ការពារមេរោគកូរ៉ូណាសម្រាប់រថយន្តក្រុង។ល។

    7) ត្រូវមានការចូលរួមចំណែកសង្គមដោយប្រើប្រាស់រថយន្តក្រុង ដូចជាការដឹកជញ្ចូនវេជ្ជបណ្ឌិត គិលានុដ្ធាយិកា។ល។

    8) ការផ្គត់ផ្គង់សំភារៈនិងឧបករណ៍សំរាប់វិធានការណ៍តបត ដូចជាឧបករណ៍បាញ់ថ្នាំប្រភេទអាស៊ីតក្លរីឌ្រិច ស្បៃឬកៅស៊ូសម្លាប់មេរោគ ស្បោងប្លាស្ទិចបាំង ម៉ាស់ ជាដើម៕

  • អាជ្ញាធរបញ្ជាក់ថា កម្ពុជាមានអ្នករិះគន់ពីការរឹតបន្តឹងច្បាប់ចរាចរណ៍មិនដល់ 1% ទេ

    អាជ្ញាធរបញ្ជាក់ថា កម្ពុជាមានអ្នករិះគន់ពីការរឹតបន្តឹងច្បាប់ចរាចរណ៍មិនដល់ 1% ទេ

    ក្នុងរយៈពេលស្ទើរពេញមួយខែនេះ កម្ពុជាបានអនុវត្តសកម្មភាពរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ​ធ្ងន់ធ្ងរជាងមុន និង​មានសកម្មភាពតឹងតែងជាងមុន ដើម្បីធានាពីសុវត្ថិភាពរបស់ប្រជាជនក្នុងការបើកបរ។ ស្របជាមួយគ្នានេះដែរ មានប្រជាជនមួយចំនួនក៏បានសម្តែងការគាំទ្រ ខណៈប្រជាជនមួយចំនួន​បានរិះគន់​ចំពោះចំណាត់ការថ្នាក់ជាតិនេះ។

    នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2019 និងលើកទិសដៅបន្តឆ្នាំ2020 សម្តេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ថា​ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2020 រហូតមកដល់ពេលនេះ មានអ្នករិះគន់​ប្រមាណមិនដល់ 1ភាគរយ​ទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្តេចបញ្ជាក់ជាថ្មីទៀតរថាប្រសិនបើពលរដ្ឋ​អ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុង​បើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។

    គួរបញ្ជាក់ថា គិតត្រឹមរយៈពេល26ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019 និងធៀបនឹងខែមេសាឆ្នាំ2020។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019 គឺគ្រោះថ្នាក់បានថយចុះ112លើក ស្មើនឹង38ភាគរយ អ្នកស្លាប់បានថយចុះ៣34នាក់ ស្មើនឹង26ភាគរយ,អ្នករបួសថយចុះ165នាក់ ស្មើនឹង31ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ7នាក់ រងរបួសបានថយចុះរហូតដល់82២នាក់៕

  • យល់ដឹងពីគុណសម្បត្តិរបស់ស្រាមើមថ្នាំចិនដ៏ល្បីឈ្មោះ JING BRAND

    យល់ដឹងពីគុណសម្បត្តិរបស់ស្រាមើមថ្នាំចិនដ៏ល្បីឈ្មោះ JING BRAND

    ស្រាថ្នាំឱសថបុរាណចិន ដែលមានឈ្មោះថា JING គឺជាប្រភេទឱសថស្រា បំប៉នសុខភាពមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជាងគេ ឈរលើលេខរៀងទី១ ហើយក៏ជាក្រុមហ៊ុនផលិតស្រាជំនួយសុខភាពដ៏ធំលំដាប់ទី៤ប្រចាំប្រទេសចិន ដែលមានបុគ្គលិកបម្រើការងាររហូតដល់ ១៧០០០នាក់ នៅក្នុងបរិវេណជុំវិញរោងចក្រ មានបង្កើតចំការដាំស្មៅរុក្ខជាតិឱសថយ៉ាងច្រើនប្រភេទសម្រាប់ជាវត្ថុធាតុដើមបម្រើដល់ការផលិតរាប់រយហិកតាផងដែរ។

    ចាប់តាំងពីឆ្នាំ២០១៦ ការលក់ និងជំរុញផលិតផលស្រាឱសថបុរាណចិន JING ទៅកាន់ទីផ្សារសកលមានការកើនឡើងជាលំដាប់ ថែមទាំងបានចែកចាយច្រើនជាង២០ប្រទេស ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ែកអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី ទ្វីបអាហ្វ្រិកនិងប្រទេសជាច្រើនទៀត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៧កន្លងទៅ ចំណូលដែលទទួលបានពីការលក់កើនឡើងរហូតដល់ជាង ១៦,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃចំនួនស្រា ៨០០លានដប។

    ស្រាមើមថ្នាំបំប៉នសុខភាព  JING ត្រូវបានចម្រាញ់ចេញពីវត្ថុធាតុដើម កំណើតជាឬសរុក្ខជាតិឱសថមានគុណប្រយោជន៏ខ្ពស់ដល់សុខភាព និងសម្ផ​​ស្ស។ ផលិតដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ទំនើបទាន់សម័យ ដោយបានច្រកដបជា៤ប្រភេទ ចំណុះផ្សេងៗគ្នា ដូចជា ១២៥មីលីលីត្រ, ៥២០មីលីលីត្រ, ៧០០មីលីលីត្រ បានដាក់ក្នុងប្រអប់។ គ្រប់ប្រភេទស្រាទាំងអស់ អតិថិជនអាចទទួលទានបានច្រើន ទៅតាម ចំណង់ចំណូលចិត្ត ដោយផ្ទាល់, ឬដាក់ត្រាំទឹកកកឱ្យត្រជាក់ក៏បាន, ហើយអាចផ្សំជាមួយប្រភេទស្រាក្រឡុកដែលមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង។

    ធាតុផ្សំសំខាន់មួយក្នុងចំណោមធាតុផ្សំជាច្រើនរបស់ JING នោះគឺទឹកច្រោះចេញពីប្រភពថ្មដារ ដែលមានផ្ទុកសារធាតុរ៉ែធម្មជាតិព្រៃភ្នំជាច្រើនជាង៣៣ប្រភេទផ្សេងគ្នា ផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាព  កាយសម្បទា ប្រាជ្ញានិងស្មារតី  ដោយ​ ប្រភពដើមចេញ ពីកំពូលភ្នំ Mufu Mountain ។  ម៉្យាងវិញទៀត​​ យោងតាមប្រភេទរុក្ខជាតិឱសថ​គឺជាវត្ថុធាតុដើមសំខាន់ៗដែលប្រមូលបានយកមកពីគ្រប់តំបន់ផ្សេងៗសម្រាប់ចម្រាញ់ និងផលិតស្រាអោយកាន់តែមានគុណប្រយោជន៏ចំពោះសុខភាពតែម៉្យាងគត់  ត្រូវបានរៀបចំ និងបង្កើតកសិដ្ឋានដាំដុះយ៉ាងត្រឹមត្រូវនៅលើផ្ទៃដីទំហំជាង៩៣០០ហិកតា ហើយមានការទទួលស្គាល់ពីស្ថាប័ន GAP (ការអនុវត្តកសិកម្មល្អទៅលើរុក្ខជាតិឱសថប្រចាំប្រទេសចិន) មានការទទួលស្គាល់ពីស្ថាប័ន ជាតិ​ និង អន្តរជាតិ GMP , HACCP, ISO 14001 ,ISO 9001 ។

    ពេលបច្ចុប្បន្ននេះ ជាមួយនឹងភាពជោគជ័យ និងមានការទទួលស្គាល់ពីគុណភាព គុណតម្លៃនៃស្រាមើមថ្នាំចិន JING ក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួនគួរជាទីមោទន ដោយបង្កើនតំណាងចែកចាយនៅតាមបណ្តាប្រទេសនានាជាច្រើនជាង ៨០០ទីតាំង ហើយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ ភាពស្មោះត្រង់ និងភាពជោគជ័យទាំងអស់គ្នា ហើយក៏មានការបង្កើតវគ្គបណ្តុះបណ្តាលដល់តំណាងចែកចាយដែលជាសមាជិកផងដែរ។

    ក្រុមហ៊ុនផលិតស្រាមើមថ្នាំដ៏ល្បីឈ្មោះ JING មួយនេះ បានក្លាយទៅជាក្រុមហ៊ុនដំបូងគេដែលផ្តល់ដំបូន្មានទៅដល់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយគិតគូរលើការថែទាំសុខភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ។ JING បានផ្តល់នូវគុណប្រយោជន៏យ៉ាងលើសលប់ចំពោះសុខភាព កាយសម្បទា ប្រាជ្ញានិងស្មារតី ប៉ុន្តែលោកអ្នកមិនត្រូវទទួលទានច្រើនពេកនោះទេ៕

  • កំពូលស្មាតហ្វូន សាមសុង Galaxy S20+ | S20 Ultra ធ្វើឱ្យជីវិតអ្នកកាន់តែរស់រវើក…ស៊ីវីល័យ…ទាន់សម័យ និងរីករាយគ្រប់ពេល!!

    កំពូលស្មាតហ្វូន សាមសុង Galaxy S20+ | S20 Ultra ធ្វើឱ្យជីវិតអ្នកកាន់តែរស់រវើក…ស៊ីវីល័យ…ទាន់សម័យ និងរីករាយគ្រប់ពេល!!

    (ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍ សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូន

    សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!!

    សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានសមត្ថភាពអស្ចារ្យជាទីបំផុតក្នុងការថតរូបស៊ែលហ្វី (Selfie) ជាមួយកាមេរ៉ា 48 MP ដែលអាចថតរូបបានច្បាស់ស្អាតខប់ដាំដោយកាមេរ៉ាក្រោយទំហំ 108 MP និងបំពាក់នូវមុខងារ SPACE ZOOM បាន 100X ជាពិសេសអាចធ្វើការថតវីដេអូក្នុងកម្រិត 8K ជាមួយនឹងមុខងារ Super Steady បានយ៉ាងអស្ចារ្យផងដែរ!

    ក្រៅពីការផ្តល់ជូននូវការថតរូបអស្ចារ្យថាតើ Galaxy S20+ ឬ S20 Ultra មានអ្វីពិសេសបន្ថែមទៀត? ថាមាន…ហើយមានច្រើនទៀត…និងពិសេសលើសគេគ្មានគូប្រៀបថែមទៀតផង!

    ស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានអេក្រង់លាតធំពេញផ្ទៃទូរស័ព្ទទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X ជាមួយនឹងសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូន (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ដល់ទៅ 120 Hz! (Refresh Rate) ដែលធ្វើឱ្យការលេងហ្គេម ឬការទស្សនាកម្សាន្តរបស់លោកអ្នក កាន់តែជក់ចិត្តដិតអារម្មណ៍បានថែមទៀតផង! គ្រប់គ្រាន់នៅ…? ចង់បានអីទៀត?

    និយាយឱ្យខ្លី និងស្រួលយល់ទៅមាន សាមសុង Galaxy S20+ ឬ S20 Ultra គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! អរគុណ សាមសុង ដែលធ្វើឱ្យជីវិតរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួល… និងស៊ីវីល័យជាទីបំផុតបែបនេះ!

    ដូច្នេះមិនថាលោកអ្នកនៅទីណា ឬពេលណានោះទេស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra នឹងនៅជាមួយលោកអ្នកហើយកំដរលោកអ្នកបានគ្រប់ពេលវេលា…គ្រប់កាលៈទេសៈដោយរីករាយជាទីបំផុត!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    ក្នុងអំឡុងពេលទារកទើបនឹងកើតរហូតដល់អាយុ 2 ឆ្នាំ វិវឌ្ឍនាការនឹងដំណើរការទៅមុខលឿន និងបន្តបន្ទាប់គ្នាយ៉ាងជាប់លាប់ អាចមានវិវឌ្ឍនាការខ្លះលោតរំលងដែរ អាស្រ័យលើការចិញ្ចឹមថែទាំ និងសុខភាពរបស់ក្មេងម្នាក់ៗ ចំណែកក្មេងខ្លះទៀតវិញបែរជាមានវិវឌ្ឍនាការយឺតជាងក្មេងដែលស្ថិតក្នុងវ័យដូចគ្នារហូតធ្វើឱ្យលោកឪពុកអ្នកម្តាយមានកង្វល់ជាខ្លាំង ដូច្នេះយើងនាំគ្នាមកមើលថា តើវិវឌ្ឍនាការរបស់កូនតូចវ័យ 2 – 18 ខែបែបណាដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ។

    វិវឌ្ឍនាការ 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ ដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ

    1 – កូនអាយុ 2 ខែជាងហើយ តែកនៅមិនទាន់រឹង

    បើកូនអាយុបាន 2 ខែនោះ ករបស់កូនត្រូវតែរឹង អាចងើយកបានហើយ តែបើកផ្អៀងទៅមកគ្មានទិសដៅ ត្រូវឱ្យអ្នកម្តាយ​នៅ​​ចាំជួយទប់កឱ្យរហូតបែបនេះ គឺជារឿងខុសប្រក្រតីហើយ ដែលអាចបណ្តាលមកពីសាច់ដុំខ្សោយគ្មានកម្លាំង បែបនេះអាចហៅបានថា ជាវិវឌ្ឍនាការយឺតយ៉ាវហើយ។

    2 – កូនអាយុ 3 – 4 ខែហើយ តែដៃនៅចាប់កាន់របស់លេងមិនបាន

    ជាប្រក្រតីទារកទើបកើតដំបូងអាចចាប់ម្រាមដៃរបស់អ្នកម្តាយបានភ្លាមតែម្តង និងនៅពេលអាយុបាន 3 – 4 ខែអាចចាប់កាន់របស់បានហើយ បន្ទាប់ពីនោះ ទារកនឹងប្រើប្រាស់ដៃកាន់តែចំ​ណានឡើងជារឿយៗ តែបើចាប់កាន់អ្វីហើយមើលទៅដូចជាគ្មានកម្លាំង ចាប់កាន់អ្វីក៏របូតជ្រុះនោះ បញ្ជាក់ថា សាច់ដុំដៃមិនរឹងមាំ អ្នកម្តាយគួរតែរកវិធីបង្វឹកសាច់ដុំដៃឱ្យកូន និងបើហ្វឹកហើយនៅតែប្រើការមិនបានទៀតនោះ ត្រូវតែនាំទៅជួបគ្រូពេទ្យជំនាញហើយ។

    3 – កូនអាយុ 9 ខែហើយ នៅអង្គុយដោយខ្លួនឯងមិនបាន

    រឿងនេះ វិវឌ្ឍនាការទូទៅអាចនឹងយឺតយ៉ាវ និងហុចផលប៉ះពាល់ទៅដល់វិវឌ្ឍនាការដំណាក់កាលបន្តទៅទៀត នោះក៏គឺ ការឈរ និងការដើរ បើកូនរបស់អ្នកនៅមិនអាចងើបអង្គុយដោយខ្លួនឯងបាននោះ គឺបណ្តាលមកពីបញ្ហាកម្រងសាច់ដុំមិនរឹងមាំ រឿងនេះក៏ត្រូវទៅប្រឹក្សាជាមួយលោកគ្រូពេទ្យដូចគ្នាដែរ។

    4 – កូនអាយុ 10 ខែហើយ នៅឈរមិនទាន់បាន

    ក្មេងដែលស្ថិតក្នុងអំឡុងអាយុ 10 ខែ ជាអំឡុងពេលដែលក្មេងអាចនឹងក្រោកឈរបានហើយ តែអាចនឹងមិនទាន់ដើរ មិនទាន់​ឈាន រឿងនេះមិនជាអ្វីទេ ព្រោះក្មេងក្នុងអំឡុងវ័យនេះអាចនឹងយឺត ឬឆាប់ខុសផ្លែកពីគ្នា តែគួរតែចេះងើបអង្គុយ ឬចាប់តោងអ្វីក្រោកឈរបានហើយ។

    5 – កូនអាយុ 18 ខែហើយនៅដើរមិនទាន់បាន

    បើកូនរបស់អ្នកមានអាយុ 18 ខែហើយនៅដើរមិនទាន់បាននោះ អាចនិយាយបានថា មានបញ្ហាធ្ងន់ធ្ងររឿងការប្រើកម្រងសាច់ដុំហើយ ដោយជាប្រក្រតីនោះវិវឌ្ឍនាការរបស់ក្មេងក្នុងអំឡុងអាយុ 1ខួបកន្លះនេះ ក្មេងត្រូវក្រោក និងដើរដោយខ្លួនឯងបានហើយ តែបើនៅតែដើរមិនទាន់បាននោះ ត្រូវតែទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ហើយ។

    វិវឌ្ឍនាការរបស់ក្មេងតូចម្នាក់ៗអាចនឹងយឺត ឬលឿនខុសផ្លែកពីគ្នាស្រាប់ទៅហើយ មិនចាំបាច់ត្រូវតែធ្វើបានដូចគ្នាគ្រប់គ្នានោះទេ តែយ៉ាងហោចណាស់ក៏គួរមានវិវឌ្ឍនាការឱ្យស្ថិតក្នុងកម្រឹតដែលស័ក្តិសមត្រឹមត្រូវនឹងអាយុដែរ ចំណែកមូលហេតុធំដែលធ្វើឱ្យក្មេងតូចមានវិវឌ្ឍនាការយឺត ឬលឿន មិនស្មើគ្នានោះ គឺអាស្រ័យលើការចិញ្ចឹមមើលថែទាំ និងសុខភាពរបស់ក្មេងខ្លួនឯងផងដែរ៕

  • បង្ហាញគន្លឹះល្អៗក្នុងការធ្វើឱ្យផ្ទៃមុខនៅក្មេង អ្នកណាៗក៏ទាយអាយុមិនត្រូវ!!

    បង្ហាញគន្លឹះល្អៗក្នុងការធ្វើឱ្យផ្ទៃមុខនៅក្មេង អ្នកណាៗក៏ទាយអាយុមិនត្រូវ!!

    ពេលអាយុឈានចូលដល់ខ្ទង់ 30+ មនុស្សជាច្រើនមានអារម្មណ៍ថា ស្បែកមុខប្រែប្រួលខ្លាំងជាងកាលពីនៅវ័យជំទង់ ចាប់ផ្ដើមមានស្លាកស្នាម ហើយភាពជ្រីវជ្រួញនឹងលេចចេញមក មើលទៅមិនស្រស់ស្រាយ មិនតឹងណែនដូចកាលពីវ័យជំទង់…តែ យើងអាចបញ្ឈប់អាយុឱ្យនៅត្រឹមតែជាតួលេខបាន ដោយការក្រោកឡើងមកផ្លាស់ប្ដូរខ្លួនឯងឱ្យមើលទៅស្អាត មានមន្តស្នេហ៍កាន់តែខ្លាំងឡើង បន្ថយអាយុ ប្រែក្លាយពីស្ត្រីវ័យ 30+ ឱ្យមើលទៅនៅក្មេងខ្ចី ដូចកាលពីក្រមុំម្ដងទៀត…ដូច្នេះ ឥឡូវ យើងនាំគ្នាមកមើលពីគន្លឹះល្អៗទាំងនោះដូចតទៅ…៖

    1. ហាត់ប្រាណយ៉ាងជាប់លាប់

    នារីៗណា ដែលចង់មានផ្ទៃមុខនៅស្រស់ក្មេង ត្រូវតែបញ្ចេញញើសខ្លះហើយ ដោយការហាត់ប្រាណ ក្នុង 1លើកៗឱ្យបានពី 15-30នាទីយ៉ាងជាប់លាប់ ក្នុង 1សប្ដាហ៍ឱ្យបាន 3-4ថ្ងៃ។ ការហាត់ប្រាណ នឹងសាងផលល្អ 100%ដល់នារីៗគ្រប់រូប ព្រោះការហាត់ប្រាណ នឹងជួយឱ្យរាងកាយរឹងមាំ សាងសាច់ដុំ ជួយឱ្យប្រព័ន្ធដុតបំផ្លាញធ្វើការបានកាន់តែល្អឡើង ធ្វើឱ្យនារីៗមានសាច់ស្បែកល្អស្អាត ស្រស់ថ្លា និងមើលទៅភ្លឺរលោង មានសុខភាពល្អ។

    2. ជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍

    ចង់ឱ្យមើលទៅឃើញនៅក្មេងជាងវ័យ ការមើលថែទាំសុខភាពពីខាងក្នុង ចេញមកខាងក្រៅ ក៏ជារឿងសំខាន់ដូចគ្នាដែរ ដោយការទទួលទានអាហារដែលមានប្រយោជន៍ ដូចជាបន្លែ ផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីនC និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយស្លាកស្នាមដែលកើតឡើងតាមវ័យ និងជួយបំប៉នស្បែកឱ្យស្អាតស្រស់ថ្លា។ បន្លែ ដែលចង់ណែនាំនោះគឺ មើមការ៉ុត ផ្លែប៉េងប៉ោះទុំ ស្លឹកផ្ទី…ចំណែកផ្លែឈើវិញ គួរជ្រើសរើសទទួលទានផ្លែឈើត្រកូលប៊ើរី ផ្លែល្ហុងទុំ ផ្លែទទឹម ផ្លែត្របែក ផ្លែទំពាំងបាយជូរ ស្វាយទុំ ចេកទុំ ផ្លែគីវី និងឪឡឹក រួមទាំងញ៉ាំទឹកស្អាតឱ្យបានច្រើនគ្រប់គ្រាន់ យ៉ាងតិច 8កែវក្នុង 1ថ្ងៃ។ តមញ៉ាំទឹកភេសជ្ជៈដែលមានពណ៌ផ្សេងៗ និងមានរសជាតិផ្អែម…តែប៉ុណ្ណឹង ក៏នឹងស្រស់ស្អាត និងមានសុខភាពល្អពីខាងក្នុងបានហើយ និងថែមទាំងមានសម្បុរស្បែក មើលទៅតឹងណែនជានិច្ចទៀតផង។

    3. កម្ចាត់ភាពតានតឹងធុញថប់

    ភាពតានតឹងធុញថប់ក្នុងអារម្មណ៍ គិតច្រើន រហូតធ្វើឱ្យរាងកាយមិនស្រស់ស្រាយ អារម្មណ៍សៅហ្មង គឺជាបញ្ហាសំខាន់ ដែលហុចផលឱ្យរាងកាយមានសភាពទ្រុឌទ្រោម និងឆាប់ចាស់ទៀតផង។ ដូច្នេះ គួររកកិច្ចការងារណាដែលបំបាត់ភាពធុញថប់តានតឹង ធ្វើខ្លះ 1សប្ដាហ៍ 1-2ដង ដូចជា ការទៅមើលកុន ស្ដាប់ចម្រៀង ការដើរទិញទំនិញ ការសម្រាកលម្ហែកណ្ដាលធម្មជាតិដែលមានបរិយាកាសល្អ បរិស្ថានជុំវិញដែលពោរពេញដោយមនុស្សដែលមានអារម្មណ៍ល្អៗ និងធ្វើកិច្ចការងារណាដែលយើងចូលចិត្ត សុទ្ធតែអាចកាត់បន្ថយភាពតានតឹងធុញថប់បានទាំងអស់។

    4. គេងសម្រាកឱ្យបានគ្រប់គ្រាន់

    ការសម្រាក ដោយការគេងលក់ គឺជារឿងដែលល្អបំផុត ដោយយ៉ាងតិច គួរគេងលក់ឱ្យគ្រប់ 8ម៉ោងក្នុង 1ថ្ងៃ ព្រោះនៅក្នុងពេលរាត្រី ស្បែករបស់យើង នឹងធ្វើការស្ដារស្ថានភាពខ្លួនឯងខណៈពេលគេងលក់ និងថែមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញ ដែលកើតឡើងតាមអាយុបានល្អទៀតផង។

    5. ថែបំប៉នស្បែក ដោយផលិតផលដែលទន់ភ្លន់

    ផលិតផលថែបំប៉នស្បែក អាចរាប់បានថា ជាជំនួយការដែលធ្វើឱ្យស្បែកមុខ រស់ឡើងវិញ ជួយបន្លំអាយុបានយ៉ាងល្អបំផុត។ បច្ចុប្បន្ន មានការស្រាវជ្រាវ និងអភិវឌ្ឍការប្រើប្រាស់ប្រតេអ៊ីនសម្បុកសូត្រ ធ្វើជា ស្គីនឃែរ រហូតកើតជាសូត្រប្រភេទពិសេស “សម្បុកសូត្រពណ៌បៃតង” ប្រភេទពិសេស តែមួយគត់លើពិភពលោក ដែលគេហៅថា Emerald Cocoon ត្រូវបាននាំយកមកអភិវឌ្ឍចេញជាផលិតផល SilkMine Essence Protein ជាអេសសេនស៍ ប្រូតេអ៊ីនចម្រាញ់ចេញពីសម្បុកសូត្រយ៉ាងខាប់ ដល់ទៅ 95% ជួយជំរុញការសាងខូឡាជេន ស្ដារ និងបង្កើនសរសៃ អ៊ីឡាស្ទីន ជួយក្នុងការស្ដារ ពង្រឹង

    ឱ្យស្បែកតឹងណែន បន្ថែមភាពរាបម៉ដ្ឋខៃ ទន់ស្រស់បស់ មិនស្អិតតតេកតតាក់ ទន់ភ្លន់ ជួយស្ដារសភាពស្បែកជុំវិញកែវភ្នែក ធ្វើឱ្យស្បែក ត្រឡប់មកភ្លឺរលោង ដូចស្រីក្រមុំម្ដងទៀត។

    6. ផ្លាស់ប្ដូរូបសម្ផស្សខាងក្រៅ ឱ្យមើលទៅក្មេងជាងវ័យ

    ក្រៅពីយើងបានថែបំប៉នពីខាងក្នុងហើយ រឿងសំខាន់ 1យ៉ាងទៀត គឺរូបសម្ផស្សខាងក្រៅ ដោយនារីៗយើងគួរផ្លាស់ប្ដូររូបសម្ផស្សខាងក្រៅទៅជាមួយគ្នាផងដែរ ដូចជា ការផ្លាស់ប្ដូរស្ទីលការតុបតែងខ្លួន ក៏ជារឿងដែលពេលបានផ្លាស់ប្ដូរហើយ នឹងជួយកាត់បន្ថយអាយុឱ្យមើលទៅឃើញនៅក្មេងបានដែរ  ការជ្រើសរើសស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រស់ៗ ក្នុងស្ទីលដែលមិនចាស់ ការតុបតែងមុខឱ្យមើលទៅទាន់សម័យ មិនតុបតែងក្រាស់ៗ ឬប្រើពណ៌ដិតៗខ្លាំង ផ្លាស់ប្ដូរពណ៌សក់ ម៉ូដសក់ ទៅជាម៉ូដខ្លី ឬទុកសក់សេះ ក៏អាចជួយឱ្យមើលទៅឃើញនៅអាយុតិចបានដែរ។

    គន្លឹះល្អៗ ងាយៗ ត្រឹមតែប៉ុណ្ណឹង ក៏នារីយើងអាចស្អាតខ្ញង់ មើលទៅឃើញនៅក្មេង ដូចវ័យជំទង់បានដែរ ធ្វើឱ្យពួកកំលោះៗ នឹងមិនអាចទាយអាយុត្រូវទៀតផង…ដូច្នេះ ចូរកុំបង្អង់យូរ ប្រញាប់ទៅបន្ថែមភាពក្មេងជាងវ័យឱ្យខ្លួនឯងទាំងអស់គ្នាណា៎..៕