Author: ធឿន មករា

  • មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មែនឬ? ដែលថា មិនគួរញ៉ាំទឹកក្នុងដបដែលទុកចោលនៅក្នុងឡាន…

    មិនថាអ្នកមានរថយន្តផ្ទាល់ខ្លួន ឬអត់នោះទេ តែពេលណាក៏ដោយដែលអ្នកជិះនៅក្នុងឡាន អ្នកតែងតែឃិញមានដបទឹកនៅក្នុងឡានជានិច្ច មិនថាតែដបតូច ដបធំ ឬមានទឹកទាំងដបៗដែលជារង្វាន់បានមកពីពេលចាក់សាំងឡាននោះទេ ក្នុងអំឡុងពេលធ្វើដំណើរ បើស្រេកទឹកក៏នឹងស្រវារាវរកពីក្រោមកៅអីយកមកញ៉ាំ។ ការពិតទៅ តើទឹកពិសាដែលទុកចោលនៅក្នុងឡានបែបនេះ នឹងមានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេនោះ ឡារ៉ែនសូមនាំយកចម្លើយមកជម្រាបជូនមិត្តអ្នកអានដូចខាងក្រោម។

    តើទឹកពិសាដែលទុកចោលនៅក្នុងឡាន មានគ្រោះថ្នាក់ចំពោះសុខភាពដែរឬទេ?

    តាមរយៈជំនឿដែលថា ទឹកពិសាដែលទុកចោលនៅក្នុងរថយន្តនោះ ត្រូវចំហាយក្តៅដុត ឬត្រូវពន្លឺថ្ងៃចាំងចំ រហូតធ្វើឱ្យដបជ័រផ្លាស្ទិកឡើងក្តៅ រលាយលាយឡំជាមួយទឹកពិសាដែលនៅក្នុងនោះ ការពិតទៅបច្ច័យប្រថុយនឹងគ្រោះថ្នាក់បែបនេះក៏ត្រូវមកមើលថា តើវាមានតិចច្រើនប៉ុនណា ដូចជា ៈ

    – សីតុណ្ហភាពកំដៅនៅក្នុងរថយន្តក្តៅខ្លាំង តិចប៉ុនណា?

    – ដបទឹកពិសាផ្លាស្ទិក ជាដបជ័រផ្លាស្ទិកប្រភេទណា ធន់កំដៅបានខ្លាំងតិចប៉ុនណា?

    តើដបទឹកពិសាបរិសុទ្ធក្នុងប្រទេសយើង ជាដបផ្លាស្ទិកប្រភេទណា?

    ដបទឹកបរិសុទ្ធក្នុងប្រទេសយើងនេះ ការពិតទៅមានច្រើនប្រភេទណាស់ តែភាគច្រើនៗតែជាដប PET (ដបជ័រថ្លាៗ) ឬ PETE ដែលចាត់ទុកថាជាប្រភេទផ្លាស្ទិកលេខ 1 អាចការពារការជ្រាបចូលរបស់ហ្កាសផ្សេងៗបានយ៉ាងល្អ ទើបត្រូវបាននាំយកមកដាក់ទឹកពិសាបរិសុទ្ធ ទឹកភេសជ្ជៈផ្លែឈើផ្សេងៗ ប្រេងឆា ឬសូម្បីតែទឹកជ្រលក់ផ្សេងៗក៏បាន។ ដបទឹកពិសាបរិសុទ្ធប្រភេទ PET នេះអាចធន់នឹងកំដៅបានខ្ពស់ដល់ទៅ 60 – 95 អង្សាសេលសៀសឯណោះ។

    បើដបផ្លាស្ទិកត្រូវនឹងកំដៅ តើវានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ចេញមកលាយឡំជាមួយទឹកដែលនៅក្នុងដបដែរឬទេ?

    នៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយថា នឹងមានគ្រោះថ្នាក់ដូចដែលគេបាននិយាយនោះដែរឬក៏ឡើយ តែក្នុងករណីដែលយើងទុកដបទឹកពិសាបរិសុទ្ធចោលនៅក្នុងឡាននោះ នឹងគ្មានបញ្ហាអ្វីឡើយ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនោះមិនដល់ 60 អង្សាសេលសៀសឡើយ។

    តែយ៉ាងណាក៏ដោយ ទឹកពិសាបរិសុទ្ធនៅក្នុងដបជ័រផ្លាស្ទិកដែលយើងញ៉ាំរាលថ្ងៃនេះ ត្រូវបានផលិតឡើងជាដបដែលសម្រាប់ប្រើបានតែម្តង រួចបោះចោលប៉ុណ្ណោះ ដូច្នេះបើចង់ប្រើប្រាស់ម្តងទៀត គួរប្រយ័ត្នប្រយែងរឿងភាពស្អាត និងអនាម័យឱ្យបានល្អជាមុនសិន៕

  • ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថាក្រដាសប្រាក់ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ នៅតែអាចចរាចរណ៍លើទីផ្សារជាធម្មតា

    ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថាក្រដាសប្រាក់ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ នៅតែអាចចរាចរណ៍លើទីផ្សារជាធម្មតា

    ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសថា ក្រដាសប្រាក់ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ នៅតែអាចចរាចរណ៍លើទីផ្សារដដែល គ្មានការហាមឃាត់នោះទេ។

    ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាដោយមើលឃើញថា​ទាំងក្នុងឃ្លាំងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញ នូវវិធានការមួយចំនួនដូចខាងក្រោម៖

    -ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន3ខែ ចាប់ពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2020 ដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2020 ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ។

    -បន្ទាប់ពីថ្ងៃទី31 ខែសីហា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាស ប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 10ដុល្លារ ឡើងទៅ គឺមិនមានកម្រៃសេវាទេ ។

    -ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួល ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

    គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាង ក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕

  • CDC ទើបតែ​អនុម័ត​គម្រោង​វិនិយោគ5បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង 200លាន​ដុល្លារ

    CDC ទើបតែ​អនុម័ត​គម្រោង​វិនិយោគ5បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង 200លាន​ដុល្លារ

    ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជាថ្មីៗនេះ​ទើបតែ​បានអនុម័ត​គម្រោង​វិនិយោគសំខាន់ៗចំនួន5បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 252លាន​ដុល្លារ​អាមេរិក​នៅក្នុង​តំបន់​នានា​នៅ​កម្ពុជា។

    គម្រោង​ទាំងអស់នោះ​ទី-1 ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំពង់ព្រះ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ 2.8លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 100កន្លែង។

    2- ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី2 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.9លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 433កន្លែង។

    3- ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 5.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,216កន្លែង។

    4- ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD.ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 9.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 250កន្លែង។

    5- ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD.ជា​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់1 អនុភាព​80MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន 231.1លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 81កន្លែង៕

  • ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងកើនឡើងក្នុងពេលខាងមុខ សូមអាណាព្យាបាលប្រុងប្រយ័ត្ន

    ក្រសួងថា ជំងឺគ្រុនឈាមអាចនឹងកើនឡើងក្នុងពេលខាងមុខ សូមអាណាព្យាបាលប្រុងប្រយ័ត្ន

    មកដល់​រដូវវស្សា​នេះ តំបន់​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ចាប់ផ្តើម​មានទឹក​ដក់ និង​ក៏​ជា​ពេល​ចាប់ផ្តើម​កើតឡើង​វិញ​នូវ​ករណី​ជំងឺគ្រុនឈាម​សម្រាប់​កុមារ​ផងដែរ។

    ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ជំងឺគ្រុនឈាម​ក្នុងអំឡុងពេល 19សប្តាហ៍​ដើមឆ្នាំ 2020 នេះ​បាន​កើតឡើង​ចំនួន 2,172ករណី ដែល​ចំនួន​ករណី​ឈឺ នឹង​អាច​បន្ត​កើនឡើង​នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​នាពេលខាងមុខ។

    ជំងឺ​នេះ​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ហើយ​វា​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំង​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ សត្វ​មូស​ខ្លា​បង្កើតកូន​ក្នុង​ទឹកថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស ហើយ​វា​ហើរ​បាន​ចម្ងាយ​មិន​ដល់ 150ម៉ែត្រ​ទេ​ជុំវិញ​កន្លែង​វា​កើត។

    តាម​ការស្រាវជ្រាវ​ផ្នែក​បាណក​សាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បានឱ្យដឹងថា​សត្វ​មូស​ខ្លា​ចូលចិត្ត​បង្កើត​កូនចៅ នៅក្នុង​សំបក​កង់ឡាន និង​សំបក​ម៉ូតូចាស់11ដង ច្រើនជាង​វត្ថុ​សម្រាប់​ប្រើប្រាស់ផ្សេង។ ការសិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បានឱ្យដឹងថា ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​កើតឡើង​ច្រើនជាង 2ដង បើ​ធៀប​នឹង​រដូវប្រាំង ហើយ​វា​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​កត្តា​អាកាសធាតុ​ដូចជា​កម្តៅ ចំនួន​ទឹក​ក្លៀ​ង និង​សំណើម៕

  • ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

    ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

    (ភ្នំពេញ) ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០៖ ពេលទំនេរ​ក្រៅពី​ការងារ និង​ការសិក្សា អផ្សុក​ពេក​ពេល​នៅផ្ទះ​មិនដឹង​ធ្វើ​អ្វី​ក៏​មើល​ទូរទស្សន៍​ធម្មតា​ដើម្បី​លំហែរ​អារម្មណ៍! ប៉ុន្តែ​លោកអ្នក​ប្រាកដ​ទេ​ថា​ទូរទស្សន៍​ដែល​លោកអ្នក​កំពុង​ទស្សនា​កម្សាន្ត​នោះ​អាច​ផ្តល់ឱ្យ​លោកអ្នក​នូវ​ភាព​ភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើប​ទាន់សម័យ និង​ភាពសប្បាយ​រីករាយ​យ៉ាងច្រើន​សម្បូរបែប និង​មាន​ភាពរស់រវើក​ដែរឬទេ?

    មិនបាច់​រក​នឹក​ឆ្លើយ​ច្រើន​ទេ​ដឹង​តែ​អត់​ហើយ…! ជាមួយនឹង​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) ថ្មី​ប្រចាំឆ្នាំ២០២០ នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​របស់ សាម​សុង ធ្វើឱ្យ​ការ​ទស្សនា​តាម YouTube, លេង​ហ្គេម, ស្តាប់​ចម្រៀង, ច្រៀង Karaoke ដោយ​ការបញ្ជា​តាម​សំឡេង​ជា​ភាសា​ខ្មែរ, និង​កម្មវិធីផ្សេងៗទៀត​ចេញពី​ទូរស័ព្ទដៃ​ទៅកាន់​ទូរទស្សន៍ (Screen Mirroring) ដោយ​ធ្វើការ​បង្ហាញ​លើ​អេក្រង់​ទូរទស្សន៍​ដ៏​ធំ…ច្បាស់​ត្រជាក់​ភ្នែក​បំផុត​ជាមួយ​ក្រុមគ្រួសារ​បាន​យ៉ាង​រីករាយ​រាយ!

    និយាយ​ទៅ​ដូច​ការ​ទស្សនា​ភាពយន្ត​ក្នុង​រោងកុន​អ៊ីចឹង! អ្នកណា​ថា​នៅផ្ទះ​អផ្សុក​នោះ! មាន​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) គ្មាន​ពាក្យ​ថា​អផ្សុក​នោះទេ!

    ទូរទស្សន៍​វៃឆ្លាត​ម៉ូ​ឌែ​ល សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) ថ្មី​ជំនាន់​ចុងក្រោយ​នេះ​គឺ​ត្រូវបាន​រចនា និង​អភិវឌ្ឍន៍​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ធ្វើយ៉ាងណា​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន​ដោយ​ធ្វើការ​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ក្នុងការ​ធ្វើឱ្យ​ជីវិត​កាន់តែ​ទំនើប​ទាន់សម័យ និង​រីករាយ​ជានិច្ច!

    ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុងក្រោយ​ដែលមាន​តែ​លើ​ទូរទស្សន៍​វៃឆ្លាត​ម៉ូ​ឌែ​ល សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV)៖

    * Boundless Design

    ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះ​គឺ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាទីបំផុត ធ្វើឱ្យ​កម្រាស់​ទូរទស្សន៍​ស្តើង​ស្អាត​ស្ទើរតែ​គ្មាន​គែម! ដូច្នេះ​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​ការបង្ហាញ​រូបភាព​ធំ​ច្បាស់​ល្អ​លើ​អេក្រង់​លាត​ពេញ​តួ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ដោយ​ពុំមាន​ការរំខាន​ភ្នែក​ឡើយ!

    * Crystal Processor 4K

    អាច​បង្ហាញជូន​នូវ​រូបភាព​កាន់តែ​លម្អិត កាន់តែច្បាស់ និង​ពណ៌​កាន់តែ​ដិត​ជ្រៅ​ក្នុង​កម្រិត 4K Resolution

    ធ្វើឱ្យ​លោកអ្នក​រីករាយ​ជក់ចិត្ត​ជាមួយនឹង​កម្រិត​ភាពច្បាស់​ដ៏​សែន​ម៉ដ្ឋ ភ្លឺ​ច្បាស់​ត្រជាក់​ផ្នែក ពណ៌​ដិត​ជ្រៅ​ដូច​ស្ថិតក្នុង​ធម្មជាតិពិតៗតែម្តង!!

    * 4K Upscaling

    បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​ធ្វើឱ្យ​គ្រប់​ប្រភព​រូបភាព ឬ​វីដេអូ​ទាំងអស់​ដែលមាន​លក្ខណៈ​មិនមែន 4K ក៏ដោយ​ក៏​បង្ហាញ​ចេញ​ក្នុង​កម្រិត 4K ពិតៗតែម្តង!

    * Mobile View (Mirroring Screen on TV)

    មុខងារ និង​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​អាចឱ្យ​លោកអ្នក​ភ្ជាប់​ការកម្សាន្ត ឬ​កម្មវិធី​នានា​ពី​ទូរស័ព្ទដៃ​មកកាន់​អេក្រង់​ទូរទស្សន៍​បាន​យ៉ាង​ងាយ​ជាមួយនឹង​បច្ចេកវិទ្យា (Screen Mirroring)! ដូច្នេះ​លោកអ្នក​នឹងមិន​ខកខាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ការងារ…ការសិក្សា…និង​ការកម្សាន្ត​ឡើយ!

    * Intelligent Voice Assistants

    ជាមួយនឹង​ជំនួយការ​ក្នុង​ដំណើរការ​ស្វែងរក​តាម Voice សំឡេង​ដោយ Bixby លោកអ្នក​អាច​បញ្ជារ​ទូរទស្សន៍​យ៉ាង​ងាយស្រួល។ លើសពីនេះ លោកអ្នក​អាច​ប្រើ មុខងារ​Voice សំឡេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​វីដេអូ ឬ​បទ​ចម្រៀង​ក្នុង YouTube ដែល​លោកអ្នក​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​តេ​ឡេ​បញ្ជា​ដែល​ផ្តល់ជូន​ក្នុង​ប្រអប់​ជាមួយ​ទូរទស្សន៍​មក​ស្រាប់!

    ជាមួយនឹង​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) ធានាថា​ការកម្សាន្ត​របស់លោក​អ្នក​ពិតជា​អស្ចារ្យ និង​ឥតខ្ចោះ  …! ប្រញាប់​ទិញ​មួយ​សម្រាប់​គ្រួសារ​ឥឡូវនេះ​ភ្លាម​ទៅ​ដើម្បី​បង្កើត​ភាពសប្បាយ និង​សុភមង្គល…!!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​បណ្ណ​ធានា!

  • អាហារពិសេសសម្រាប់កូនសម្លាញ់

    អាហារពិសេសសម្រាប់កូនសម្លាញ់

    ឡារ៉ែន សូមបបួលអ្នកម្តាយដែលជាប្រិយមិត្តអ្នកអានដែលតែងតែតាមដានទំព័រសុខភាពមាតា និងទារកមកសាកល្បងធ្វើមុខម្ហូបដែលងាយស្រួលធ្វើ ងាយស្រួលញ៉ាំ និងញ៉ាំហើយសប្បាយពោះសម្រាប់កូនតូច ដូចជាមុខម្ហូប បបរ និងស្ងោ ដែល ឡារ៉ែនធានាថានឹងក្លាយជាអាហារដ៏ពិសេសមួយនៅក្នុងចំណោមអាហារដែលកូនតូចដ៏ជាទីស្រឡាញ់របស់អ្នកម្តាយចូលចិត្តមិនខាន។

    អាហារសម្រាប់កូនតូចវ័យ 6 – 8 ខែ

    ស៊ុបប្រូខូលី

    គ្រឿងផ្សំ

    – ប៊័រ 30 ក្រាម – ទឹកដោះ 1/2 ពែង

    – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស – ខ្ទឹមបារាំងចិញ្ច្រាំ 1 មើម

    – ទឹកស៊ុបសាច់មាន់ 2 – 3 ពែង

    – ប្រូខូលីកាត់ជាចំណិតតូចៗ 2 ពែង

    – ឈីសសេតតារ៍កោសជាខ្សែៗ 1 ពែង

    វិធីធ្វើ

    1- រំលាយប៊័រ ដាក់ខ្ទឹមបារាំងចិញ្រ្ចាំ និងខ្ទឹមស ឆាត្រឡប់រហូតឡើងទន់ ដាក់ប្រូខូលីចូលហើយឆាឱ្យឆ្អឹន រួចសឹមដាក់ទឹកស៊ុបសាច់មាន់ចូលឱ្យលិចបន្លែ។

    2- ស្ងោឱ្យពុះ ហើយកិនឱ្យហ្មត់

    3- ដាក់ទឹកដោះចូល ហើយស្ងោឱ្យពុះម្តងទៀត រួចដាក់ឈីសចូល កូរឱ្យរលាយសព្វ។

    អាហារសម្រាប់កូនតូចវ័យ 9 – 10 ខែ

    មាន់ស្ងោបន្លែ

    គ្រឿងផ្សំ

    – សាច់ភ្លៅមាន់ 1 ដុំ – ខ្ទឹមបារាំងចិញ្រ្ចាំ 1/4 មើម

    – ទឹកស៊ុបសាច់មាន់ 1/2 ពែង – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស

    – មើមការ៉ុតហាន់ដុំជ្រុងតូចៗ 1 មើម – ប្រេងម្កាក់ 1/2 ស្លាបព្រាបាយ

    – ដំឡូងបារាំងបកសំបកហើយ ហាន់ដុំជ្រុងតូចៗ 1 មើម

    – ឃឹនឆាយបកសំបក ហើយហាន់ខ្លីៗ 1 ធាង

    – ទឹកប៉េងប៉ោះខាប់ 1/2 ស្លាបព្រាបាយ

    វិធីធ្វើ

    1- ដាក់សាច់ភ្លៅមាន់ចូលក្នុងខ្ទះដែលមានខ្លាញ់បន្តិច ទុកឱ្យឆ្អឹនទាំងសាច់ និងស្បែក

    2- ទុកឱ្យត្រជាក់បន្តិច រួចហើយបកស្បែក និងជៀរយកតែសាច់ចេញមកចិញ្រ្ចាំឱ្យតូចៗ

    3- ឆាខ្ទឹមបារាំងចិញ្រ្ចាំនៅក្នុងឆ្នាំងមួយផ្សេងទៀតជាមួយប្រេងម្កាក់រហូតដល់ឡើងឆ្អឹនទន់

    4- ដាក់សាច់មាន់ ការ៉ុត ឃឹនឆាយ ដំឡូងបារាំង ខ្ទឹមស និងទឹកប៉េងប៉ោះចូលទៅឆាត្រឡប់ឱ្យចូលគ្នា

    5- ដាក់ទឹកស៊ុបសាច់មាន់ចូលទៅ ហើយស្ងោឱ្យពុះ បន្ថយភ្លើង និងស្ងោតទៅទៀតប្រមាណ 20 នាទី ឬរហូតទាល់តែបន្លែឡើងទន់

    6- កិនឱ្យហ្មត់ មុននឹងយកទៅបញ្ចុក

    អាហារសម្រាប់កូនតូចវ័យ 11 – 12 ខែ

    ស្ទីវតៅហ៊ូ

    គ្រឿងផ្សំ

    – ប្រេងល្អ 1 – 2 ស្លាបព្រាបាយ – ខ្ទឹមឥណ្ឌាហាន់ជ្រុងដុំតូចៗ 1 មើម

    – តៅហ៊ូដុំហាន់ដុំជ្រុងតូចៗ 1 ដុំ – ទឹកស្ងោបន្លែ ឬសាច់មាន់ 1 ពែង

    – ការ៉ុតហាន់ដុំជ្រុងតូចៗ 1/4 ពែង – ស្លឹកខ្ទឹមហាន់ល្អិតៗ 1/4 ពែង

    – ប៉េងប៉ោះពុះខ្វេះគ្រាប់ចេញ រួចហានដុំជ្រុងតូចៗ 1 ពែង

    វិធីធ្វើ

    1- ឆាខ្ទឹមឥណ្ឌា និងការ៉ុតឱ្យទន់នៅក្នុងប្រេងល្ង ដាក់ប៉េងប៉ោះចូលឆាជាមួយ

    2- ចាក់ទឹកស្ងោបន្លែ ឬសាច់មាន់ ស្ងោជាមួយបន្លែ ស្ងោឱ្យទឹករីងអស់ពាក់កណ្តាល

    3- ដាក់តៅហ៊ូចូលទៅ ស្ងោឱ្យទន់ទាំងអស់រហូតនៅសល់ទឹកខាប់ៗ

    4- ដាក់ស្លឹកខ្ទឹមកូរច្របល់ឱ្យសព្វ

    អាហារសម្រាប់ក្មេងតូចអាយុ 1 ឆ្នាំឡើង

    សណ្តែកគួចំហុយស្រួយ ជាមួយទឹកជ្រលក់ប៉េងប៉ោះ

    គ្រឿងផ្សំទឹកជ្រលក់ប៉េងប៉ោះ

    – ផ្លែប៉េងប៉ោះបកសំបកហើយ 2 ផ្លែ – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស

    – ខ្ទឹមបារាំងចិញ្ច្រាំ 1/2 មើម -ការ៉ុតហាន់ជ្រុងដុំតូចៗ 1/2 មើម

    – ស្លឹកវ៉ាន់ស៊ុយបារាំងចិញ្រ្ចាំ 1 ស្លាបព្រាបាយ   – ប្រេងម្កាក់ 1 ស្លាបព្រាបាយ

    – ទឹកប៉េងប៉ោះខាប់ 1/2 ស្លាបព្រាបាយ

    គ្រឿងផ្សំសណ្តែកគួចំហុយស្រួយ

    – សណ្តែកគួ កាត់កង់ៗ 100 ក្រាម – ស៊ុត 1 គ្រាប់ – អំបឹល ម្រេច

    – ផាមេហ្សានឈីសកោស 1/4 ពែង – កំទេចនំប៉័ង 1/2 ពែង

    វិធីធ្វើទឹកជ្រលក់ប៉េងប៉ោះ

    1- ឆាការ៉ុត ខ្ទឹមបារាំង និងខ្ទឹមសឱ្យឆ្អឹន ជាមួយប្រេងម្កាក់

    2- ដាក់ទឹកប៉េងប៉ោះខាប់ និងប៉េងប៉ោះចូលឆា ផ្សំរសជាតិដោយ អំបឹល ម្រេច តាមចូលចិត្ត

    3- រំងាស់ឱ្យឡើងខាប់តាមតម្រូវការ ភ្លក្សកែកុនរសជាតិតាមចូលចិត្ត ដាក់ស្លឹកវ៉ាន់ស៊ុយបារាំងចូលច្របល់ឱ្យសព្វ

    វិធីធ្វើសណ្តែកគួចំហុយស្រួយ

    1- លាងសណ្តែកគួឱ្យស្អាត ជូតផ្តិតឱ្យស្ងួត

    2- យកទៅច្របល់ជាមួយស៊ុត ហើយយកមកប្រមៀលៗលើកំទេចនំប៉័ងដែលលាយជាមួយឈីសរួចស្រេច

    3+ យកទៅដាក់ចំហុយស្ងួតក្នុងកំដៅ 170 អង្សា ប្រមាណជា 15 នាទី ឬរហូតទាល់តែឆ្អឹន៕

  • ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ចេញវិធានការលើក្រដាសប្រាក់$1, 2$ និង 5$ ត្រឹមថ្ងៃទី31 ខែសីហា ឆ្នាំ2020

    ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ចេញវិធានការលើក្រដាសប្រាក់$1, 2$ និង 5$ ត្រឹមថ្ងៃទី31 ខែសីហា ឆ្នាំ2020

    ដោយសារតែជួបបញ្ហាប្រឈមដ៏ច្រើនដោយសារក្រដាសប្រាក់ដុល្លារប្រភេទ 1, 2 និង 5ដុល្លារ កាលពីថ្ងៃទី28 ខែឧសភា ម្សិលមិញ ធនាគារជាតិនៃកម្ពុជា ឬ NBC បានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ អំពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសដុល្លារអាមេរិកប្រភេទ1$, 2$ និង 5$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

    ដោយពិនិត្យឃើញថា ទាំងនៅក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ច្រើននៃក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1, 2 និង 5$ ដែលបានសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំពិភាក្សា បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម…៖

    (គួរបញ្ជាក់ផងដែរថា​ នៅចុងបញ្ចប់នៃសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងចំណុចចុងក្រោយថា ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅដល់ការកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

    និងធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្ថវិធានការនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ)

  • ឈុត U22 របស់វៀតណាម នឹងហួសអាយុ នៅស៊ីហ្គេមឆ្នាំក្រោយ ពេលដែលខ្លួនធ្វើម្ចាស់ផ្ទះ

    ឈុត U22 របស់វៀតណាម នឹងហួសអាយុ នៅស៊ីហ្គេមឆ្នាំក្រោយ ពេលដែលខ្លួនធ្វើម្ចាស់ផ្ទះ

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាការប្រកួតកីឡាករចម្រុះដ៏ធំជាងគេបំផុតនៅតំបន់អាស៊ានលើកក្រោយ នៅឆ្នាំ2021 គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021 រហូតដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021 ដោយប្រទេសនេះ បានជ្រើសយកទីក្រុងហាណូយ និងហូជីមិញដើម្បីធ្វើការប្រកួត។

    បើក្រឡេកទៅមើលអាយុកីឡាករទាំង 18នាក់ កាលពីស៊ីហ្គេមកាលពីឆ្នាំ2019 កន្លងទៅនេះ កីឡាករវៀតណាមស្ទើរតែទាំងអស់នោះ នឹងត្រូវលើសអាយុ 22ឆ្នាំនៅឆ្នាំក្រោយ ដោយអាចនៅសេសសល់តែកីឡាករ 2រូបតែប៉ុណ្ណោះ។

    គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានលើកពានកីឡាមួយនេះ លើវិញ្ញាសាបាល់ទាត់ ក្រោយឈរលេខ1 ក្នុងពូល B នឹងយកឈ្នះកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដណ្តើមមេដាយមាសបានសម្រេច៕

  • កំពូលកីឡាការិនីស្ន៊ុកឃ័ររបស់កម្ពុជា បើកក្លិបស្ន៊ុកឃ័រ នៅប្រទេសកូរ៉េខាងត្បូង

    កំពូលកីឡាការិនីស្ន៊ុកឃ័ររបស់កម្ពុជា បើកក្លិបស្ន៊ុកឃ័រ នៅប្រទេសកូរ៉េខាងត្បូង

    កំពូលកីឡាការិនីស្ន៊ុកឃ័រកម្ពុជា អ្នកស្រី ស្រួង ភារី បានបង្ហើបឱ្យដឹងថា អ្នកស្រីបានចាប់ផ្តើមដំណើរការក្លិបស្ន៊ុកឃ័ររបស់អ្នកស្រីនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ។

    ចំពោះមូលហេតុដែលអ្នកស្រី សម្រេចចិត្តថាបើកក្លិបស្នូកឃ័រនេះ គឺដោយសារតែអ្នកស្រីស្រឡាញ់វិស័យកីឡាមួយនេះ និងដូចជាកន្លែងសម្រាប់អ្នកស្រីហ្វឹកហាត់ផងដែរ ហើយអ្វីដែលពិសេសនោះ គឺអ្នកស្រីចង់កសាងកីឡាករល្អៗ ចេញពីក្រុមពលករខ្មែរនៅកូរ៉េខាងត្បូងហ្នឹងឯង។

    គួរបញ្ជាក់ដែរថា អ្នកស្រី ស្រួង ភារី គឺជាស្ត្រីខ្មែរម្នាក់ ដែលបានផ្លាស់ទៅរស់នៅប្រទេសនេះតាមស្វាមីរបស់អ្នកស្រី ដែលបានស្គាល់ និងហ្វឹកហាត់ជំនាញនេះនៅប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ឈ្នះជើងឯកប្រចាំប្រទេសកូរ៉េ ចំនួន 3លើកជាប់ៗគ្នា ហើយជាប់ជាជើងឯកប្រចាំទ្វីបអាស៊ីទៀតផងកាលពីឆ្នាំមុន៕

  • Varane ដាក់អាវឱ្យគេដេញថ្លៃ យកប្រាក់មកជួយប្រទេសបារាំង

    Varane ដាក់អាវឱ្យគេដេញថ្លៃ យកប្រាក់មកជួយប្រទេសបារាំង

    Raphael Varane បានធ្វើរឿងគួរឱ្យគោរពមួយ ដោយបានដាក់អាវរបស់ខ្លួនដេញថ្លៃ ដើម្បីរៃលុយយកទៅជួយដល់មន្ទីរពេទ្យនៅទីក្រុង Lens ប្រទេសបារាំង ជាទីដែលរូបគេបានហ្វឹកហាត់ទាត់បាល់តាំងពីកុមារភាព ដោយបានដាក់ឱ្យដេញថ្លៃអាវរបស់គេនៃក្លិប Real Madrid អមជាមួយនឹងហត្ថលេខារបស់គេផងដែរ។

    កីឡាករជម្រើសជាតិបារាំងដែលជួយឱ្យបារាំងបានលើកពាន World Cup កាលពីឆ្នាំ2018 រូបនេះ ក៏ធ្លាប់ឈ្នះពាន Champions League ចំនួន 4លើកផងដែរ ក្នុងអាជីពជាមួយ Real Madrid។

    ក្រោយពីផ្ទេរចេញពីក្លិបបាល់ទាត់នៃស្រុកកំណើតខ្លួនមកកាន់ Real Madrid កីឡាកររូបនេះបានលេង 196ប្រកួតឱ្យក្លិបខាងលើ នឹងរកបាន 6គ្រាប់ ក្នុងនាមជាខ្សែការពារ៕