លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងបន្តថា៖ ដើម្បីគាំទ្រដល់ក្រុមគ្រួសារ និងអតិថិជនកម្ពុជារបស់យើងដែលស្នាក់នៅក្នុងផ្ទះ យើងសូមប្រកាសថារាល់អតិថិជនទូរទស្សន៍ SingMeng TV និងSplus នឹងទទួលបាននូវមាតិកាដ៏ពិសេសនេះពី TechStorm សម្រាប់ការទស្សនាដោយសេរីនៅប៉ុស្តិ៍លេខ #251 និងតាមកម្មវិធី Splus ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះតទៅ។ កម្មវិធី Splus ដែលមានចំនួន57ប៉ុស្តិ៍ ប្រើប្រាស់ជាមួយរូបភាពច្បាស់កម្រិតHDនិងអាចមើលថយក្រោយរយៈពេល7ថ្ងៃបានថែមទៀតដោយសេរីដែលមានតែមួយគត់នៅប្រទេសកម្ពុជា។ លោកអ្នកអាចទាញយកឥឡូវនេះដោយគ្រាន់តែវាយពាក្យ “Splus” ទៅក្នុង App Store ឬ Play Store ឬតាមរយៈLinkខាងក្រោមនេះ៖ http://hyperurl.co/splusmobiletv ។
TechStorm បច្ចុប្បន្នត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Dialog Channel ប៉ុស្តិ៍62 StarHub Channel ប៉ុស្តិ៍420 First Media Channel ប៉ុស្តិ៍333, Sky Cable Channel ប៉ុស្តិ៍212 Telkomsel’s MAXstream Cignal Play OTT Genflix OTT និងតាមរយៈ OMI ដែលចូលរួមដោយដៃគូក្នុងខេត្តចំនួន ៨ នៅប្រទេសហ្វីលីពីន។
La Liga នឹងចាប់ផ្តើមការប្រកួតឡើងវិញនៅសប្តាហ៍ក្រោយនេះហើយ ក្រោយពីបានផ្អាកការប្រកួតទាំងអស់របស់ខ្លួន តាំងពីខែមេសាកន្លងមក ដោយការប្រកួតដែលនឹងវិលត្រឡប់មកវិញនេះ គឺជាការប្រកួតបិទទ្វារ មិនមានអ្នកទស្សនាឡើយ៕
ក្នុងនោះដែរ ក្លិបបាល់ទាត់ Real Madrid នៃក្របខណ្ឌ La Liga បានប្រកាសថា ក្លិបនឹងប្រើប្រាស់ កីឡដ្ឋានហ្វឹកហាត់របស់ខ្លួន Estadio Alfredo Di Stefano ដែលអាចផ្ទុកអ្នកទស្សនាបានត្រឹមតែ 6ពាន់នាក់ សម្រាប់រៀបចំការប្រកួតនាពេលខាងមុខនេះ។
គួរបញ្ជាក់ដែរថា ទីលានបាល់ទាត់ Santiago Bernabeu ផ្លូវការរបស់ Real Madrid ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ1947 ហើយមកដល់ពេលបច្ចុប្បន្ននេះ កីឡដ្ឋាននេះអាចដាក់មនុស្សបានជាង 8ម៉ឺននាក់ ឯទីលានហ្វឹកហាត់ Di Stefano ឯណេះវិញ សាងសង់ឡើងនៅឆ្នាំ2006 ដោយអាចដាក់មនុស្សចូលមើលបាន 6ពាន់នាក់៕