Author: ធឿន មករា

  • តំបន់ចាក់សំរាមអាចនឹងត្រូវរើពីខណ្ឌដង្កោ ទៅបណ្តោយផ្លូវ 51វិញ

    តំបន់ចាក់សំរាមអាចនឹងត្រូវរើពីខណ្ឌដង្កោ ទៅបណ្តោយផ្លូវ 51វិញ

    រដ្ឋបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី13 របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី3 បាន​បញ្ជាក់ថា តំបន់​ចាក់សំរាម​នៅក្នុង​ខណ្ឌ​ស​ង្កោ គ្រោង​នឹង​ផ្លាស់ប្តូរ​ទៅតាម​បណ្តោយ​ផ្លូវ​លេខ51 ស្រុក​អង្គស្នួល ខេត្តកណ្តាល​វិញ។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពេល​ផ្ទេរ​ទីតាំង​ចាក់សំរាម​ទៅ​ផ្លូវ​លេខ51 ហើយ ទីតាំង​ចាស់​នៅក្នុង​ខណ្ឌដង្កោ នឹងត្រូវ​ក្លាយជា​ទីតាំង​ផ្ទេរ​សំរាម​វិញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បន្ថែម​កន្លែង​ផ្ទេរ​សំរាម​ចំនួន2ទីតាំង​បន្ថែមទៀត​ផងដែរ គឺ​មួយកន្លែង​ក្នុង​ខណ្ឌ​សែន​សុខ និង​មួយកន្លែង​ទៀត​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដេញថ្លៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម​ចំនួន3រួចហើយ​មកដល់​បច្ចុប្បន្ន​នេះ។ ក្រោយពី​ក្រុមហ៊ុន​ទាំងអស់​នោះបាន​អនុវត្ត​ការងារ​របស់ខ្លួន​ហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​មិនបាន​បង់ថ្លៃ​សំរាម និង​មាន​វិធានការ​ចំពោះ​អ្នក​ទុកដាក់​សំរាម​អាណាធិបតេយ្យ​ផងដែរ៕

  • អាជ្ញាធរឱ្យបញ្ឈប់ទទួលទានស្រាវថ្នាំចិនសែ «តាំង គួយ» ជាបន្ទាន់ ព្រោះស្រានេះអាចពុលដល់ស្លាប់

    អាជ្ញាធរឱ្យបញ្ឈប់ទទួលទានស្រាវថ្នាំចិនសែ «តាំង គួយ» ជាបន្ទាន់ ព្រោះស្រានេះអាចពុលដល់ស្លាប់

    អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប្រ​ង្ក្រា​ប​ការ​ក្លែងបន្លំ (ក.ប.ប) បានប្រកាស​ឱ្យ​ប្រជាជន​បញ្ឈប់​ទទួលទាន​ស្រា​ថ្នាំចិនសែ​ដែលមាន​យីហោ «     តាំង គួ​យ» ជាបន្ទាន់​ក្រោយ​មាន​មនុស្ស​ពុល​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់​ជាច្រើន​នាក់​នៅ​ខេត្តបន្ទាយមានជ័យ។

    ជា​ចំណាត់ការ​ស្ថាប័ន​ខាងលើ​បាន បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត កន្លែងកើតហេតុ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយបាន​សាកសួរ​ព័ត៌មាន និង​យក​គំរូ​សំណាក ស្រា​ថ្នាំចិនសែ​នេះ មក​វិភាគ​នៅ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​មន្ទីរពិសោធន៍​ខា្ន​ត​តូច​របស់​សាខា​អគ្គនាយកដ្ឋាន។ ជា​លទ្ធផល​មន្ត្រី​ជំនាញ រកឃើញ​សារធាតុ​មេ​តា​ណុល ក្នុង​កម្រិត​ខ្ពស់ជាង០.35% ដែល​អាច​បណ្ដាលឱ្យ​អ្នក​ទទួលទាន​ស្លាប់​បាន។

    មន្ត្រី​ជំនាញ ក៏បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​បើក​ទីតាំង​ផលិត ដើម្បី​ស្វែងរក​វត្ថុតាង និង​រឹបអូស​ផលិតផល​ស្រា​ថ្នាំចិនសែ​ទាំងនោះ។

    បន្ថែម​ពីលើ​នេះ អាជ្ញាធរ​ក៏បាន បាន​បញ្ជា​ឱ្យ​សាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់​ប្រមូល​ត្រលប់​មកវិញ នូវ​ស្រា​ថ្នាំចិនសែ​យីហោ «តាំង គួ​យ» ទាំងអស់​នៅ​ទូទាំងប្រទេស។

    ក្នុងករណី​សង្ស័យថា​មាន​បញ្ហា សូម​ទំនាក់ទំនង​មកកាន់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ តាមរយៈ​លេខ​ទូរស័ព្ទ 023 231 856 ឬ 092 830 856៕

  • មិនបាច់ទាន់ដល់កាន់ផ្ទាល់ទេ…គ្រាន់តែឃើញក៏លង់ស្រឡាញ់បាត់ទៅហើយ!! Samsung Galaxy Z flip រចនាឡើងយ៉ាងប្រណីត…ស៊ីវីល័យ និងទាក់ចិត្តគ្រប់ក្រសែភ្នែក!!

    មិនបាច់ទាន់ដល់កាន់ផ្ទាល់ទេ…គ្រាន់តែឃើញក៏លង់ស្រឡាញ់បាត់ទៅហើយ!! Samsung Galaxy Z flip រចនាឡើងយ៉ាងប្រណីត…ស៊ីវីល័យ និងទាក់ចិត្តគ្រប់ក្រសែភ្នែក!!

    (ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ខ្យូ​ត​អី…ខ្យូ​ត​យ៉ាងនេះ​ហ្ន៎! កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់  Samsung Galaxy Z flip ផ្តល់នូវ​ភាព​ស៊ីវីល័យ ភាព​ទាក់ទាញ និង​ភាពងាយស្រួល​ក្នុងការ​យកតាម​ខ្លួន​ណាស់…! ចង់​វីដេអូ​ខ​ល​ជុំគ្នា​ក៏​រឹតតែ​អស្ចារ្យ​ទៀត​ជាមួយនឹង​មុខងារ​ដែលមាន​ស្រាប់ Google Due អាច​ខ​ល​វីដេអូ បាន​ច្បាស់​ល្អ​បំផុត​ក្នុង​កម្រិត 1080p! ហើយ​បើ​ត្រូវការ​ថតរូប Selfie វិញ​លោកអ្នក​មិនចាំបាច់​កាន់​នាំ​តែ​ចុក​ដៃ ឬ​ធ្វើឱ្យ​ទូរស័ព្ទ​ញ័រ​ថតរូប​មិន​ច្បាស់​នោះទេ…គ្រាន់​បត់​អេក្រង់​តែ​បន្តិច​លោកអ្នក​អាច​ថត​បាន​យ៉ាង​រីករាយ​បំផុត! Samsung Galaxy Z flip ជា​និមិត្តរូប​នៃ​ការ​រចនា​ឡើង​សម្រាប់​កំពូល​ទូរស័ព្ទ​នាពេល​អនាគត!

    បន្ថែម​ពីនេះ Samsung Galaxy Z flip យើង​ហ៊ាន​និយាយបានថា​ពិតជា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដែលមាន​រូបរាង​ស្រស់​សង្ហា ទាន់សម័យ ទាំង​ពេល​បត់ និង​ពេល​បើក! រចនាបថ​ថ្មី…រសជាតិ​ថ្មី បទពិសោធន៍​ថ្មី​នៃ​ភាព​ទាក់ទាញ​ថ្មី គឺ​ពិតជា​ល្អ​ប្រណីត ស្រស់ស្អាត ឡូយឆាយ​ខ្លាំងណាស់​ជាមួយនឹង​អេក្រង់​តូច​នៅ​ខាងក្រៅ​អាចឱ្យ​លោកអ្នក​ដឹង​ពី Notification នានា​បាន​យ៉ាង​ងាយ​បំផុត! តើ​មាន​អ្វី​ទៀត​ដែល Samsung Galaxy Z flip ធ្វើ​អត់​បាន​នោះ?

    Samsung Galaxy Z flip គឺ​ដូចជា​ទូរស័ព្ទ​វេទមន្ត​ដ៏​គួរឱ្យ​ស្រឡាញ់​អ៊ីចឹង! ចង់​តូច…តូច…ចង់​ធំ…ធំ និយាយ​ទៅ​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព​តែម្តង!  អេ​ម​ហួ​សម៉​ង!! Samsung Galaxy Z flip ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដែល​ស័ក្តិសម​បំផុត​សម្រាប់​កិត្យានុភាព និង​ភាពថ្លៃថ្នូរ​របស់លោក​អ្នក!

    ហើយ​បើ​និយាយ​ពី​ពណ៌​វិញ​ដឹង​តែ​បាក់​លោម​ហើយ…! ពណ៌​គឺ​ស្អាត និង​ទាក់ទាញ​ខ្លាំងណាស់! ចាំង​ផ្លេក​រលោង​ដូច​កញ្ចក់​អ៊ីចឹង! និយាយ​ពី​ថា​លង់​តាំងពី​ឃើញ​លើកដំបូង​តែម្តង…! ទាំង​រូបរាង…ទាំង​ពណ៌ និង​ទាំង​មុខងារ​ដែល​បំពាក់​មក!

    * Samsung Galaxy Z flip

    – តម្លៃ៖ 1,449 ដុល្លារ

    – ពណ៌៖ ស្វាយ (រលោង​ចែងចាំង​ភ្លឺផ្លេកៗដូច​កញ្ចក់) និង ខ្មៅ(រលោង​ចាំង​ភ្លឺ​ផ្លេក​ដូច​កញ្ចក់)!

    កុំ​គ្រាន់តែ​គិត​ណា៎…ហើយក៏​កុំ​រវល់​តែ​ស្រមៃ​អី…! សូម​អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

  • តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    តើស្រ្តីមានគភ៌អាចងូតត្រាំទឹកក្តៅបានទេ? និងមានសុវត្ថិភាពដែរឬទេ?

    នៅពេលអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ អ្នកតែងតែមានសំនួរ និងចំណុចសង្ស័យកើតឡើងនៅក្នុងចិត្តជាច្រើនថា តើពេលមានផ្ទៃពោះយើងអាចធ្វើបែបនេះ ឬបែបនោះបានដែរឬទេ? រស់នៅ និងធ្វើការងារដូចដែលធ្លាប់បានធ្វើមកបានដែរឬទេ? និងសំនួរ​ដែលជួបប្រទះញឹកញាប់មួយរឿងទៀតនោះគឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានទេ? ហើយបើត្រូវការងូតទឹកក្តៅឧណ្ហៗ ឬគេងត្រាំទឹកក្តៅឧណ្ហៗយូរដើម្បីឱ្យរាងកាយបានធូរស្រាលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព? សម្រាប់សំនួរទាំងអស់នេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

    1 – ស្រ្តីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នកនៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវឹលលឿនជ្រុលពេកអាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

    2 – ក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូងអាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេ ព្រោះទឹកដែលក្តៅជ្រុលពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិតកើតសភាវមិនសមប្រកបបាន។

    3 – មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15 នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរហ្នឹងឯង។

    4 – បើអ្នកស្ថិតក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូង អាចនឹងកើតមានអាការវិលមុខ ក្អួតចង្អោ ខ្យល់គ ដូច្នេះបើត្រូវការងូតត្រាំទឹកក្តៅឧណ្ហៗនោះ គួរតែត្រៀមទឹកភេសជ្ជៈទុកញ៉ាំបំបាត់អាការវិលមុខផង និងមិនគួរដាក់គន្លឹះទ្វាបន្ទប់ទឹកឡើយ។

    5 – ការដែលស្រ្តីមានគភ៌ងូតត្រាំទឹកក្តៅឧណ្ហៗនេះនឹងធ្វើឱ្យមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្រ្តីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។

    6 – ស្រ្តីមានផ្ទៃពោះដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗ ព្រោះវានឹងជួយកាត់បន្ថយអាការហើមតាមរាងកាយបានល្អខ្លាំងណាស់។

    7 – ការងូតទឹកក្តៅឧណ្ហៗនឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ និងថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រឹតល្អទៀតផង។

    ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្រ្តីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រឹតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

  • កូរ៉េខាងត្បូង ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីដណ្តើមពាន AFC U-19 Championship

    កូរ៉េខាងត្បូង ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីដណ្តើមពាន AFC U-19 Championship

    សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបាន ប្រកាសកោះហៅកីឡាករចំនួន 36រួប ដើម្បីចូលក្នុងជំរំហ្វឹកហាត់ ចម្រាញ់យកកីឡាករចំនួន 23នាក់ចុងក្រោយ ឱ្យចូលទៅក្នុងឈុតយុវជនអាយុក្រោម 19ឆ្នាំរបស់កូរ៉េខាងត្បូង ដើម្បីប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំ ប្រចាំទ្វីបអាស៊ី។

    ក្រោមការដឹកនាំរបស់លោក Kim Jung-soo បានកត់ត្រានូវកំណត់ត្រាដ៏ល្អឥតខ្ចោះ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ2020 ដោយឈ្នះទាំង 3ប្រកួត ជាមួយនឹងការរកគ្រាប់បាល់បាន 18គ្រាប់ ដើម្បីក្លាយជាក្រុមលេខ1 ក្នុងពូល I។ នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ដោយក្រុមខ្លាំង4 នៃជុំផ្ដាច់ព្រ័ត្រ នឹងធ្វើជាតំណាងទ្វីបអាស៊ី ចូលរួមការប្រកួតបាល់ទាត់យុវជនពិភពលោក អាយុក្រោម 21ឆ្នាំ នៅឆ្នាំ2021 (2021 FIFA U-20 World Cup) នៅប្រទេសឥណ្ឌូនេស៊ី។

    ការប្រកួតបាល់ទាត់ពានរង្វាន់ 2020 AFC U-19 Championship នឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែតុលា រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2020 នៅក្នុងប្រទេសអ៊ូបេគីស្ថាន ដោយមានក្រុមខ្លាំងៗចំនួន16 មកពីបណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ី៕

  • Xiaomi រួចរាល់សម្រាប់ការស្រាវជ្រាវ 6G ហើយ…

    Xiaomi រួចរាល់សម្រាប់ការស្រាវជ្រាវ 6G ហើយ…

    ខណៈដែលទីផ្សារស្មាតហ្វូន 5G នៅឆ្នាំ2019 និង2020 បានកើនឡើង ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយក្នុងនៅចិន បានបំពាក់ប្រព័ន្ធ 5G ជាច្រើនម៉ូដែល និងបានចេញលក់លើទីផ្សាររួចហើយ។

    យោងតាមសារព័ត៌មានចិន abacusnews ដែលបានដកស្រង់សម្ដីអគ្គនាយក និងជាស្ថាបនិកលោក Jie Lun បានបង្ហើបឱ្យដឹងពីគម្រោង 5ឆ្នាំរបស់ Xiaomi បាននិងកំពុងសិក្សា ព្រមទាំងត្រៀមរួចរាល់ហើយក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ប្រព័ន្ធ 6G ដើម្បីអនាគតនៃការតភ្ជាប់របស់ប្រព័ន្ធទូរស័ព្ទ។

    លើសពីនេះទៀត Xiaomi ទើបនឹងចុះកិច្ចព្រមព្រៀងជាមួយ ZTE ក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ប្រព័ន្ធ 6G ប៉ុណ្ណោះមិនបានប៉ះពាល់ដល់រឿង Satellite នោះទេ។ លោក Jie Lun ក៏បានច្រានចោលផងដែរ នូវពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុន Xiaomi កំពុងអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប(Satellite) ទៅកាន់ទីអវកាសដោយខ្លួនឯង៕

  • កម្ពុជាគ្រោងដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះដើម្បីជនបរទេសងាយស្រួលតម្កល់លុយពិនិត្យ Covid-19

    កម្ពុជាគ្រោងដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះដើម្បីជនបរទេសងាយស្រួលតម្កល់លុយពិនិត្យ Covid-19

    កម្ពុជា​គ្រោង​នឹងដាក់​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស​ងាយស្រួល​ក្នុងការ​តម្កល់​ប្រាក់​ពេលមកដល់​កម្ពុជា ដើម្បី​ចំណាយ​លើ​ការធ្វើ​តេស្ត និង​ច​ត្តា​ឡី​ស័ក​ជាដើម។

    ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​យើង​ដាក់​ឱ្យមាន​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ​នានា នោះ​យើង​នឹង​ងាយស្រួល​ក្នុងការ​រក្សា​ប្រាក់​តម្កល់​ជូន​ជនបរទេស​ទាំងអស់​ដែល​ចូលមក​ក្នុងប្រទេស​ក្នុងពេលដែល​ជំងឺ Covid-19 កំពុងមាន​វត្តមាន​លើ​ពិភពលោក​នេះ។ ចំពោះ​ប្រជាជន​ខ្មែរ​យើង​វិញ ឯកឧត្តម​បញ្ជាក់ថា យើង​អាច​ចេញចូល និង​ពិនិត្យ​ដោយ​ឥតគិតថ្លៃ ហេតុនេះ​មិន​ទាមទារ​ឱ្យមាន​ការតម្កល់​ប្រាក់​នោះទេ។

    ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់​ផងដែរ​ថា យើង​មិនត្រូវ​រើសអើង​ជាតិ​សាសន៍​ណា​ចូលមក​កម្ពុជា បើ​ពិនិត្យ​ទៅ​មាន​Covid យើង​នឹង​ព្យាបាល​គាត់​ឱ្យ​ជាសះស្បើយ ត្រលប់​ទៅ​ប្រទេស​របស់គាត់​វិញ ដូច​ករណី​អ្នកជំងឺ​Covid-19 ជា​ជន​បទេស​កន្លងទៅ​ដូច្នេះ​ដែរ។ ទន្ទឹមនឹងនោះ យើង​ឃើញ​ហើយ​ថា ជំងឺ​Covid-19 នៅ​កម្ពុជា សុទ្ធ​ជា​ករណី​នាំចូល ដូចនេះ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​Covid-19 ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា បើ​រកឃើញ​អ្នក​វិជ្ជមាន​Covid-19 យើង​នឹង​ចាប់​ឱ្យ​ជាប់ យកទៅ​ព្យាបាល មិនឱ្យ​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​នោះទេ៕

  • ឆមាសទី1ឆ្នាំនេះ កម្ពុជានាំស្រូវទៅវៀតណាមតាមច្រកព្រំដែនបានជាង 92ម៉ឺនតោន

    ឆមាសទី1ឆ្នាំនេះ កម្ពុជានាំស្រូវទៅវៀតណាមតាមច្រកព្រំដែនបានជាង 92ម៉ឺនតោន

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​មួយចំនួន​នៅ​កម្ពុជា​ក្នុង​រយៈពេល06ខែ​ដើមឆ្នាំ 2020 នេះ​កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​ចំនួន 921,047តោន។

    ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា​ច្រក​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​គឺ​ច្រក​នៅ​ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង។ ឯកឧត្តម​បន្ថែមថា ខេត្ត​ដែល​បាន​ផលិត​ស្រូវ​ច្រើនជាងគេ​នៅ​កម្ពុជា​ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ គឺ​ខេត្តព្រៃវែង ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី 22ខែឧសភា ដល់​ថ្ងៃទី 08ខែមិថុនា ឆ្នាំ2020 នេះ​ខេត្តព្រៃវែង​បាន​នាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​ចំណួន 38,526តោន៕

  • 8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    8 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

    រឿងចំណីអាហារក្នុងយុគសម័យនេះសំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ទើបយើងចាំបាច់ត្រូវតែមើលថែទាំខ្លាំងឡើងជាលំដាប់ដែរ ថ្ងៃនេះសូមនិយាយអំពីរឿងសារធាតុដែកដែលសំខាន់ចំពោះស្រ្តីម្តង។ ស្រ្តីយើងច្រើនតែខ្វះសារធាតុដែកដោយយើងមិនបានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះជាប់ជានិច្ច តើធ្វើម៉េចយើងនឹងដឹងទៅថា កម្រឹតសារធាតុដែកនៅក្នុងរាងកាយរបស់យើងស្ថិតក្នុងកម្រឹតប្រក្រតី ឬក៏ទាបជាងប្រក្រតីនោះ? បើចង់ដឹងសូមសាកល្បងមើលសញ្ញាដាស់តឿន 8 ចំណុចខាងក្រោមនេះ ៖

    1 – កាន់តែឆាប់នឿយហត់ឡើង

    រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហ៊ីម៉ូគ្លោប៊ីន ជាសារធាតុដែលជួយដឹកនាំអុកស៊ីហ្ស៊ែនក្នុងកោសិកាគ្រាប់ឈាមក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹងមានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។

    2 – ខ្វះសមាធិ

    ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺត និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗថយចុះ និងមានសមាធិតិចទៅតាមនោះដែរ។

    3 – ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន

    មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងហុចផលច្រើនដល់ថ្នាក់នេះ ក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីផ្សេងៗដែលកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿងសំខាន់ៗក៏នឹងមានអារម្មណ៍ថាដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។

    4 – ពិបាកដកដង្ហើម

    បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ពេលដែលហាត់ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរ នោះក៏ព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែនហ្នឹងឯង។

    5 – ស្បែកស្លេកស្លាំងខុសប្រក្រតី

    សាកល្បងសង្កេតមើលទៅមើល៍ថា តើស្បែករបស់យើងមួយរយៈនេះស្លេកស្លាំងខុសធម្មតាដែរឬទេ? មិនមែនសឡើងនោះទេ តែជាអាការស្លេកស្លាំងដែលអាចកើតចេញពីការហូរវិលរបស់លោហិតមិនល្អគ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។

    6 – ក្រចកផុយស្រួយ

    ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណាក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយនេះបានដែរ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។

    7 – ឈឺថ្កាត់ញឹកញាប់

    បើច្រើនតែមានបញ្ហារឿងប្រព័ន្ធដកដង្ហើមញឹកញាប់នោះ សាកល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។

    8 – ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក

    ជារឿងដែលងាយស្រួលសង្កេតមើលបំផុត និងមើលទៅចម្លែកបំផុតក៏អាចថាបានដែរ នៅលើមនុស្សដែលខ្វះសារធាតុដែកច្រើនតែមានការបឺតជ្រាបយកពណ៌ផ្សេងនៅឯពោះវៀនច្រើនឡើង ដូច្នេះបើទទួលទានមើមប៊ីធ្រូត ហើយមានទឹកមូត្រចេញមកពណ៌ក្រហមៗផ្កាឈូកៗនោះ ចូរវាយតម្លៃតែម្តងទៅថា យើងខ្វះសារធាតុដែកហើយ។

    ដូច្នេះតើយើងនឹងជួយរាងកាយរបស់យើងយ៉ាងណាបានទៅ? យើងប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណាដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹងទទួលទានអាហារបំប៉នតែម្តងក៏បាន។

    អាហារខាងក្រោមនេះសុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ សាកល្បងបន្ថែមចូលទៅក្នុងពេលអាហារឱ្យបានច្រើន

    – សាច់សត្វដែលមានពណ៌ក្រហម

    – ស៊ុតក្រហម

    – បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)

    – ផ្លែឈើក្រៀម (ផ្លែភ្រុន ទំពាំងបាយជូរក្រៀម)

    – អាហារស៊ីរៀលដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)

    – អាហារប្រភេទគ្រំ (អយស្ទ័រ ងាវ-ល-)

    – គ្រឿងក្នុងមាន់

    – សណ្តែកផ្សេងៗ

    – ថ្លើម

    ហើយ ឡារ៉ែនចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ គឺបើយើងទទួលទានអាហារដែលសម្បូរទៅដោយសារធាតុដែកព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។

    សាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមានអាការទាំងអស់នេះឬទេ? អ្នកខ្លះគិតថា ញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរបែបគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារក៏ជារឿងមួយសំខាន់ចំពោះសុខភាពយើងដូចគ្នាដែរ៕

  • តំបន់ដែលត្រូវដាច់ភ្លើងនៅក្រុងភ្នំពេញ នៅថ្ងៃទី 11ដល់ថ្ងៃទី14 ដោយសារក្រុមការងារតម្លើងបរិក្ខាពង្រីកផ្លូវ

    តំបន់ដែលត្រូវដាច់ភ្លើងនៅក្រុងភ្នំពេញ នៅថ្ងៃទី 11ដល់ថ្ងៃទី14 ដោយសារក្រុមការងារតម្លើងបរិក្ខាពង្រីកផ្លូវ

    អគ្គិសនី​កម្ពុជា (EDC) បាន​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2020 នេះ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​នឹងត្រូវ​ផ្តាច់​ចរន្ត​អគ្គីសនី។

    មូលហេតុ​ដែលមាន​ការ​អាក់ខាន​ការផ្គត់ផ្គង់​អគ្គិសនី​នេះ​ដោយសារ​តែមាន​ការជួស​ជុល ផ្លាស់ប្តូរ​តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ នៅតាម​តំប់​សង្កាត់ និង​ខណ្ឌ​មួយចំនួន។

    ខាងក្រោម​នេះ​ជាតា​រាង​ពេលវេលា និង​តំបន់​ដែល​អគ្គិសនី​កម្ពុជា​បញ្ជាក់៖