Author: ធឿន មករា

  • ក្រុង សៀងហៃ កំពុងតែញាប់ដែញាប់ជើងក្នុងការដំឡើង 5G តាមទីសាធារណៈ

    ក្រុង សៀងហៃ កំពុងតែញាប់ដែញាប់ជើងក្នុងការដំឡើង 5G តាមទីសាធារណៈ

    ទូ ទូរស័ព្ទចាស់ៗនៅលើ​ផ្លូវសំខាន់ៗមួយចំនួន​នៅក្នុង​ទីក្រុង Shanghai ប្រទេស​ចិន បាននិងកំពុង​ត្រូវ​រុះរើ និង​បំពាក់​ជំនួស​វិញ​ដោយ​ប្រព័ន្ធ​បណ្ដាញ 5G។

    អត្ថប្រយោជន៍​នៃ​ការដំឡើង​នេះ មិន​ត្រឹមតែ​ដាក់ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិតលុយ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​បំប្លែង​ទៅជា​ស្ថានីយ​សាក​ភ្លើង​តាម​ដងផ្លូវ (charging services) និង​ច្នៃ​បាន​ទៅ​កន្លែង​លម្ហែ សម្រាប់អ្នកទេសចរ ដែល​មក​ទស្សនា​ក្នុង​ទីក្រុង​ដ៏​មមាញឹក​នេះ​ទៀតផង។

    ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

    https://www.facebook.com/chinaplusnews/videos/2214277592051960/UzpfSTEwMDAzNDIxMzE4NTM5NDoyODUwMzM2MTI2NDcwNzY/

  • នាវាមុជទឹកលេខ1 របស់ចិន មុជចូលជម្រៅទឹក 10,000ម៉ែត្រដោយជោគជ័យ

    នាវាមុជទឹកលេខ1 របស់ចិន មុជចូលជម្រៅទឹក 10,000ម៉ែត្រដោយជោគជ័យ

    Hadal លេខ1 របស់​ប្រទេស​ចិន ត្រូវបាន​គេ​ដឹងថា បាន​សាកល្បង​ដោយ​ជោគជ័យ​ក្នុងការ​មុជ​ចូលក្នុង​ជម្រៅ​ទឹក 10,000ម៉ែត្រ។

    កាលពី​ថ្ងៃទី8 ខែមិថុនា កប៉ាល់​សិក្សា​ខាង​វិទ្យាសាស្ត្រ​ឈ្មោះ​ ​Tansuo លេខ1 របស់​ប្រទេស​ចិន​បាន​វិល​ចូល​កំពង់ផែ​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​បញ្ចប់​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នៅ​អន្លង់​សមុទ្រ​ជ្រៅ Mariana រួចមក។

    ក្នុង​ដំណើរ​សាកល្បង​លើក​នេះ នាវាមុជទឹក​ឈ្មោះ ​Hadal ដែល​ស្រាវជ្រាវ និង​ផលិត​ដោយ​មន្ទីរ​ស្វយ័ត​កម្ម ក្រុង​សឹ​ន​យ៉ាង នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន ដែល​អាច​បញ្ជា​ដោយ​ស្វយ័ត​ពី​ចម្ងាយ បានបញ្ចប់​ភារកិច្ច​សាកល្បង​មុជ​ចូលក្នុង​ជម្រៅ​ទឹក 10,000ម៉ែត្រ​ជា​លើកដំបូង​ដោយ​ជោគជ័យ ដែល​នេះ​ជា​សមិទ្ធផល​ថ្មី​ដ៏​សំខាន់ និង​បាន​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ប្រទេស​ចិន ខាង​នាវាមុជទឹក​គ្មាន​មនុស្ស​បើក ដែល​អាច​មុជ​ចូលទៅក្នុង​ទឹក​ក្នុង​ជម្រៅ​ជាង 10,000ម៉ែត្រ។

    ការស្រាវជ្រាវ និង​ផលិត​នាវាមុជទឹក Hadal លេខ1 នេះ ជា​សញ្ញា​កត់សម្គាល់​មួយ​ថា បច្ចេកវិទ្យា​នាវាមុជទឹក​គ្មាន​មនុស្ស​បើក​របស់​ប្រទេស​ចិន បាន​វិ​វ​ឌ្ឍ​ចូលដល់​ដំណាក់កាល​ថ្មី​ដែល​អាច​ស្ទង់​ពិនិត្យ​ដោយ​គ្របដណ្តប់​លើ​ជម្រៅ​ទឹកសមុទ្រ​ទាំងអស់៕

    ប្រភព៖ វិទ្យុ​មិត្តភាព​កម្ពុជា-ចិន

  • ក្រុមហ៊ុនផលិតរថយន្តល្បីមួយ គេចមិនរួចពីការវាយប្រហារដោយ Cyber Attack

    ក្រុមហ៊ុនផលិតរថយន្តល្បីមួយ គេចមិនរួចពីការវាយប្រហារដោយ Cyber Attack

    រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន Honda ត្រូវបាន​ផ្អាក​ដំណើរការ​ស្ទើរតែ​ពេញ​មួយ​ពិភពលោក​ទៅហើយ តែ​នេះ​មិនមែន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-19 នោះទេ តែ វា​ជាការ​វាយប្រហារ​ពី​ក្រុម​ជនអនាមិក (Hackers) ទៅវិញ។

    ប្រព័ន្ធ​បណ្ដាញ (Network System) របស់​ក្រុមហ៊ុន​ហុងដា ត្រូវបាន​វាយប្រហារ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​ចូល​ប្រើ​កុំព្យូទ័រ​សឺ​វើ អ៊ីមែល និង​ប្រព័ន្ធផ្សេងៗទៀត​បាន។

    នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន BBC។ រោងចក្រ​ដែល​ត្រូវបាន​បិទ​ទាំងនោះ មាន​នៅតាម​បណ្តា​ប្រទេស​ជាច្រើន ដូចជា ចក្រភព​អង់គ្លេស តួរ​គី អ៊ីតាលី ជប៉ុន និង​តំបន់​អាមេរិក​ខាងជើង។ បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព បានឱ្យដឹងថា នេះ​អាចជា​ការវាយប្រហារ​ប្រភេទ Snake Ransomware ដែល​ក្រុម​អ្នក​វាយប្រហារ​បាន​បំប្លែង (encrypt) ទិន្នន័យ​របស់​ក្រុមហ៊ុន ឬ​បិទ​មិនឱ្យ​ក្រុមហ៊ុន​អាច​ចូល​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​បាន ប៉ុន្តែ​ក្រុមហ៊ុន​ហុងដា​បាន​អះអាងថា ទិន្នន័យ​ទាំងអស់​ពុំមាន​ការប៉ះពាល់​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ។

    បច្ចុប្បន្ន គេ​ពុំ​បានដឹង​ទេ​ថា តើ​ក្រុម​អ្នក​វាយប្រហារ បាន​ចូលទៅក្នុង​ប្រព័ន្ធ Network តាមរបៀប​ណា​នោះទេ ប៉ុន្តែ​វា​ប្រហែល​អាច​ចូល​តាម​ការទាញយក​ឯ​ក​សារផ្សេងៗ ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​មេរោគ​ទាំងនោះ។

    នេះ​ជាការ​ក្រើនរំឭក​មួយ ដែល​ទាំង​ក្រុមហ៊ុន ក៏ដូចជា​អ្នកប្រើប្រាស់​ដែរ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​នានា ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​តែម្ដង ព្រោះថា បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ គឺមាន​ច្រើនយ៉ាង ដែល​ត្រូវបាន​ប្រើបាស់​នៅក្នុង​ប្រព័ន្ធ​ដំណើរការ​របស់​រថ​យន្ត​ដូចជា ប្រព័ន្ធ​ហ្វ្រាំង ប្រព័ន្ធគ្រប់គ្រង​ល្បឿន ហើយ​នៅ​ថ្ងៃ​អនាគត ក៏​នឹងមាន​ប្រព័ន្ធ​ដែល​អាចឱ្យ​រថយន្ត​បើក​បាន​ដោយ​ខ្លួនឯង​ផងដែរ៕

  • Telegram អាប់ឌែត ថែមមុខងារកែច្នៃរូបភាព និងវីដេអូ ឱ្យមានភាពរស់រវើក

    Telegram អាប់ឌែត ថែមមុខងារកែច្នៃរូបភាព និងវីដេអូ ឱ្យមានភាពរស់រវើក

    ថ្មីៗនេះ​ក្រុមហ៊ុន Telegram បាន​កែសម្រួល​មុខងារ​កែ​រូបភាព ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល Animated Stickers និង​អាច​កែ​វីដេអូ​ឱ្យ​កាន់តែ​ល្អ​បាន​ថែមទៀត។

    កាលពី​ឆ្នាំ2015 កម្មវិធី​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​មុខងា​រ​កែ​រូបភាព ដែល​លោកអ្នក​អាច​បញ្ចូល​គំនូរ stickers និង​ពាក្យពេចន៍​ក្នុង​រូបភាព​បាន។

    តែ​មុខងារ​ថ្មី​នេះ លោកអ្នក​អាច​បន្ថែម Animated Stickers ទៅក្នុង​ទាំង​រូបភាព និង​វីដេអូ​ដើម្បី​ឱ្យមាន​ភាពរស់រវើក ព្រមទាំង​ធ្វើឱ្យ​រូបភាព​ក្លាយជា GIF ហើយ​លោកអ្នក​អាច​ធ្វើការ​រក្សាទុក​សម្រាប់​ប្រើ​ថ្ងៃក្រោយ​បាន​ទៀតផង។

    ក្រៅពី​ការកែលម្អ​បន្ថែម​មុខងារ​កែ​រូបភាព ក្រុមហ៊ុន​ក៏បាន​ធ្វើ​កំណែ​សម្រួលការ​ប្រើប្រាស់ Folder ឱ្យ​កាន់តែ​ងាយស្រួល Add/Remove សារ​ក្នុង Folder ហើយ​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រុមហ៊ុន​ក៏បាន​កែសម្រួល​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ការផ្ញើ កែ និង​លុប​សារ​ផងដែរ ចំណែកឯ​វីដេអូ​ដែលមាន​រយៈពេល​ខ្លី​ជាង 30វិនាទី នឹងត្រូវ​បាន​ចាក់​បង្ហាញ​ម្ដង​ហើយ ម្ដងទៀត​ដោយ​ស្វ័យប្រវត្តិ (Loop)។

    កម្មវិធី​តេ​ឡេ​ក្រាម គឺជា​កម្មវិធី​មួយ​ដែលមាន​ភាព​ពេញនិយម​ខ្លាំង​គ្រាន់បើ ដែល​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នៅ​ប្រទេសផ្សេងៗទៀត​ជុំវិញ​ពិភពលោក ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​ផ្ញើ​សារ​មួយ​ក្នុងចំណោម​កម្មវិធី​ផ្ញើ​សារ​ផ្សេងទៀត​ដែល​ផ្ដល់​មុខងារ end-to-end encryption មុនគេ៕

  • បច្ចេកវិទ្យាសាកថ្មលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ

    បច្ចេកវិទ្យាសាកថ្មលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ

    បច្ចេកវិទ្យាសាកថ្មលឿន (Fast Charging) ដែលសព្វថ្ងៃគ្រប់ក្រុមហ៊ុនផលិតស្មាតហ្វូនកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការបំពាក់លើស្មាតហ្វូនរបស់ពួកគេ និងជាចំណែកក្នុងការផ្សព្វផ្សាយទីផ្សារផងដែរ។

    បើយោងតាមប្រភពពី Phonearena បានលើកយកបទពិសោធមួយ មកពិភាក្សារបស់លោក Georgi Zarkov ដោយចោទជាប្រធានបទពិភាក្សាថា៖ “រវាង បន្ថែមចំនួនដងនៃការសាកថ្មញឹកញាប់ និងបន្ថែមទំហំថ្មឱ្យធំ ប្រើបានច្រើនម៉ោង យកមួយណា?… សម្រាប់លោក Georgi រើសយក បច្ចេកវិទ្យាសាកភ្លើងលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ។

    ដោយឡែកលទ្ធផលដែលបានមកពីការ Vote គឺ បន្ថែមទំហំថ្មឱ្យធំ ប្រើបានច្រើនម៉ោង ជាអ្នកឈ្នះ។ លទ្ធផលនេះមានន័យថា បើទោះជាស្មាតហ្វូនមានបច្ចេកវិទ្យាសាកថ្មលឿន តែបើសាកច្រើនដងពេក ក៏មិនកើតដែរ។

    តែបើសិនជា ទំហំថ្មធំ និងចេញមកព្រមជាមួយបច្ចេកវិទ្យាសាកថ្មលឿនទៀត នោះច្បាស់ជាអតិថិជនសម្រេចចិត្តទិញប្រើ លឿនតែម្ដង។
    ចុះមិត្តអ្នកអានវិញ ចង់បានមួយណា?៕

  • ចិន បង្ហើបចេញតួលេខច្បាស់ពីស្ថានីយប្រព័ន្ធ 5G គ្រោងនឹងដំឡើងនៅទូទាំងប្រទស

    ចិន បង្ហើបចេញតួលេខច្បាស់ពីស្ថានីយប្រព័ន្ធ 5G គ្រោងនឹងដំឡើងនៅទូទាំងប្រទស

    កាលពីពេលថ្មីៗនេះ មានរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានចិនមួយ បានឱ្យដឹងថា ចំនួនស្ថានីយប្រព័ន្ធ 5G ដែលគ្រោងនឹងដំឡើងនៅប្រទេសចិន មានរហូតដល់ទៅ 20,000កន្លែងឯណោះ។

    ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំនៅចិន China Mobile បានបង្ហើបឱ្យដឹងថា ចំនួនស្ថានីយដែលនឹងដំឡើងនៅក្នុងបណ្ដាទីក្រុងធំចំនួន 52 ទូទាំងប្រទេស កាលពីឆ្នាំ2019 ឬអាចនឹងលើសពីចំនួនកំណត់នេះទៅទៀត បើមានតម្រូវការកាន់តែច្រើន ខណៈដែលបច្ចុប្បន្ន ការងារដំឡើងនោះ បានចាប់ផ្តើមដំណើការបានជាង 3,500 ស្ថានីយរួចហើយនៅទីក្រុងប៉េកាំង។

    ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនមាណជា 3.39លានដុល្លារអាមេរិក លើការដំឡើងស្ថានីយប្រព័ន្ធ 5G នេះឱ្យបានដល់ 300ទីក្រុងទូទាំងពិភពលោក៕

  • ទិន្នន័យវិស័យលក់យានយន្តនៅចិន កើនជាង11% ទោះវីរុសកូវីដ-19 មិនទាន់សាបបាត់ក៏ដោយ

    ទិន្នន័យវិស័យលក់យានយន្តនៅចិន កើនជាង11% ទោះវីរុសកូវីដ-19 មិនទាន់សាបបាត់ក៏ដោយ

    គិតត្រឹមខែឧសភា ដល់មិថុនា ឆ្នាំ2020 វិស័យពាណិជ្ជកម្មយានយន្តនៅប្រទេសចិន ត្រូវបានសមាគមឧស្សាហកម្មយានយន្តចិន ទម្លាយឱ្យដឹងថា បានកើនឡើងដល់ 2.14លានគ្រឿង (ប្រមាណជា 11,7% )។

    ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា តាំងពីអំឡុងដើមឆ្នាំ រហូតមកដល់ខែមេសា 2020នេះ ទីផ្សារយានយន្តបានកើនឡើងត្រឹមតែ 4,4% ប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ បើគិតជាចំនួន 5ខែចុងក្រោយនេះវិញ ចំនួនលក់សរុបបានជាង 7.9លានគ្រឿង (ធ្លាក់ចុះ 23,1%) បើធៀបទៅនឹងឆ្នាំ2019។

    ក្រុមអ្នកជំនាញខាងប៉ាន់ស្មាន បានឱ្យតម្រុយថា បើទោះជាមានសញ្ញាវិជ្ជមាន នៅខែ ឧសភាកន្លងទៅក៏ដោយ តែរហូតទៅដល់ដាច់ខែមិថុនា ឬដល់ដំណាច់ឆ្នាំ2020 អាចនឹងធ្លាក់ចុះវិញ ដោយហេតុថា វីរុសកូវីដ-19 មិនទាន់សាបបាត់ទាំងស្រុងនៅឡើយ៕

  • Dybala បដិសេធសំណើក្លិបធំ3 កាលពីឆ្នាំមុន

    Dybala បដិសេធសំណើក្លិបធំ3 កាលពីឆ្នាំមុន

    កីឡាករ Paulo Dybala កីឡាករខ្សែប្រយុទ្ធកណ្តាល របស់ជម្រើសជាតិអាហ្សង់ទីន និងក្លិប Juventus បានរំឭកពីអតីតកាល ដែលកាលពីឆ្នាំមុន មានក្លិបចំនួន3 បានទាក់ទងរូបគេ ដែលមានដូចជា PSG, Manchester United និង Tottenham Hotspur។

    Dybala បាននិយាយថា៖ ប្រហែលជាជិត 1ឆ្នាំមុន Juventus មិនចង់ទុកខ្ញុំ ឱ្យលេងបន្តទៀតទេ អ៊ីចឹងហើយក៏មានក្លិបមួយចំនួនបានមកទាក់ទងខ្ញុំ ដូចជាក្លិប Manchester United ក្លិប Tottenham Hotspur រួមទាំងក្លិប Paris Saint Germain ទៀតផង។

    ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖” តែពេលនោះ ខ្ញុំមិនបាននិយាយដោយផ្ទាល់ជាមួយពួកគេទេ គ្រាន់តែដឹងថា គេមកទាក់ទង តែទោះជាយ៉ាងណា ខ្ញុំមិនចង់ទៅទេ គោលបំណងរបស់ខ្ញុំ គឺនៅបន្ត ដោយសារតែកាលនោះ ជាឆ្នាំមិនល្អសម្រាប់ខ្ញុំ ខ្ញុំលេងមិនសូវបានល្អទេ អ៊ីចឹងហើយ ទើបខ្ញុំមិនចង់ចាកចេញទៅទាំងបែបហ្នឹងទេ៕

  • ភ្ញៀវទេសចរចាប់ផ្តើមកើនឡើងវិញនៅដើមខែមិថុនានេះ

    ភ្ញៀវទេសចរចាប់ផ្តើមកើនឡើងវិញនៅដើមខែមិថុនានេះ

    ភ្ញៀវទេសចរ​ក្នុងស្រុក​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ជា​ឡើងវិញ​នៅ​ដើមខែ​មិថុនា​នេះ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ដោយសារតែ​ព្រួយបារម្ភ​ពី​មេរោគ Covid-19។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា សប្តាហ៍​ទី1 នៃ​ខែមិថុនា​នេះ ភ្ញៀ​ង​ទេសចរ​ក្នុងស្រុក​ប្រមាណ 157,942នាក់ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស។ ចំនួន​នេះ​កើនឡើង​ប្រមាណ 24.20% បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុន។ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់​មានការ​កើនឡើង​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដោយ​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន 154,286នាក់ កើនឡើង 24.07% ខណៈ​ភ្ញៀវ​បរទេស​មាន​ចំនួន 3,656នាក់ កើនឡើង​ប្រមាណ 30.43%។

    បច្ចុប្បន្ននេះ​ទោះ​ស្ថិ​ង​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ តែ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ និង​កែច្នៃ​តំបន់​ទេសចរណ៍​នានា​ឱ្យ​កាន់​តែមាន​សក្តានុពល។ ជាក់ស្តែង​តំបន់​អង្គរ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ឱ្យមាន​សោ​ភណ្ឌ​ភាព​កាន់តែ​ទាក់ទាញ ខណៈ​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ក៏​កំពុងតែ​ត្រូវបាន​កែលម្អ។ ហេតុនេះ​ក្រោយ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ស្ថានភាព​ទេសចរណ៍​នៅ​កម្ពុជា នឹង​អាច​មានការ​ប្រែ​ប្រែល​ខ្លាំង​ជា​វិជ្ជមាន៕

  • រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    រឿងរបស់ទឹកមូត្រដែលពាក់ព័ន្ធនឹងសុខភាព

    ទឹកមូត្រជាវត្ថុរាវដែលត្រូវបានបញ្ចេញចោលពីរាងកាយ ដោយក្រលៀននឹងត្រងយកវត្ថុមិនល្អ និងវត្ថុដែលច្រើនជ្រុលពេក ចេញពីឈាមហើយបញ្ចេញមកក្រៅជាទឹកនោម និងរក្សាទុកចំណែកដែលមានប្រយោជន៍នៅក្នុងលោហិត។ ទឹកមូត្រប្រក្រតីនឹងមានពណ៌លឿងស្រាលស្រដៀងពណ៌ចំបើង រាងថ្លា និងទឹកមូត្រដែលចេញមកថ្មីៗនឹងមានក្លិនក្រអូបស្រាលៗ តែបើទុកចោលយូរនឹងនឹងមានក្លិនឆួលពីការដែលមេរោគបាក់តេរីរំលាយយូរៀទៅជាអ៊ែមម៉ូនៀ។

    ទឹកមូត្រខុសប្រក្រតីរបស់កុមារដែលគួរដឹងមានដូចតទៅ ៈ

    1 – ទឹកមូត្រពណ៌ក្រហម

    ទឹកមូត្រពណ៌ក្រហម អាចបណ្តាលមកពីហេម៉ូគ្លោប៊ីន( hemoglobin ) ក្នុងគ្រាប់ឈាមក្រហមដែលបែក ដោយសារតែកើតជំងឺខ្វះ G-6-PD នៅក្នុងគ្រាប់ឈាមក្រហម គ្រាប់ឈាមក្រហមនឹងងាយបែកបើគ្រុនក្តៅខ្លាំង ឬញ៉ាំថ្នាំប្រភេទខ្លះ ដូចជា ស៊ុលហ្វា ខ្លរែមហ្វេហ្វ៊ីខល ជាដើម។ ទឹកមូត្រនឹងមានពណ៌ក្រហមចជាំ ស្រដៀងទឹកកូកាកូឡា ឬទឹកតែចាស់ ក្មេងនឹងស្លេកស្លាំងយ៉ាងឆាប់រហ័ស។ ភាគច្រើនរបស់ទឹកមូត្រពណ៌ក្រហមកើតចេញពីការមានឈាមចេញនៅក្នុងប្រព័ន្ធតម្រងនោម ដោយមានមូលហេតុច្រើនយ៉ាងដូចជា ៈ

    ក – ការឆ្លងមេរោគបាក់តេរី ឬវីរុសនៅក្នុងប្រព័ន្ធតម្រងនោម អាការដែលប្រទះឃើញគឺ ក្មេងច្រើនតែគ្រុនក្តៅខ្លួន នោមញឹកញាប់ នោមផ្សា និងពិបាកនោម ជាដើម។

    ខ – ជំងឺរលាកក្រលៀនភ្លាមៗ

    គ – ក្រួសក្នុងបង្ហួរនោម

    ឃ – កើតឧបត្តិហេតុ ដូចជាជិះកង់ដួល អវយវៈភេទបោកប៉ះនឹងកែបកង់ ជាដើម

    ង – ដុះសាច់នៅក្នុងបង្ហួរនោម តែមានតិចតួចបំផុត

    លក្ខណៈការនោមចេញមកមានឈាម បើឈាមចេញមកពីក្រលៀន ឬបង្ហួរក្នុងក្រលៀន នឹងមានទឹកមូត្រពណ៌ក្រហមរហូតពេញមួយការបន្ទោបង់ តែបើមានឈាម​ចេញមកមិនច្រើន ក៏នឹងឃើញមានទឹកមូត្រមានពណ៌ក្រហមនៅពេលដំបូង បន្ទាប់ពីនោះទឹកម៉ូត្រនឹងមានពណ៌ប្រក្រតីវិញ។ បើមានឈាមចេញពីបង្ហួរនោម ឬរន្ធបើករបស់បង្ហួរនោមនោះ ទឹកនោមនឹងមានពណ៌ក្រហមនៅពេលចេញមកដំបូងៗ តែបន្ទប់ពីនោះមកទឹកនោមនឹងមានពណ៌ប្រក្រតីវិញ។

    បើឪពុកម្តាយផ្តល់ប្រវត្តិការបន្ទោបង់ទឹកនោមយ៉ាងល្អិតល្អន់ រួមទាំងអាការផ្សេងៗទៀតផងនោះ ការព្យាបាលនឹងអាចធ្វើបានយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស។

    2 – ទឹកម៉ូត្រល្អក់

    ទឹកម៉ូត្រឡើងល្អក់អាចបណ្តាលមកពីការទម្លាក់កកររបស់សារធាតុហ្វ៉សហ្វេត, យូរេត តែភាគច្រើនច្រើនបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធបញ្ចេញទឹកម៉ូត្រ ច្រើនមានមូលហេតុពីមេរោគបាក់តេរីនៅក្នុងពោះវៀនធំ អ្នកជំងឺច្រើនតែមានគ្រុនក្តៅ ពេលខ្លះកម្តៅឡើងខ្ពស់រហូតដល់រងាញាក់ ពិបាកបត់ជើងតូច ឈឺពេលប្រឹងបត់ជើងតូច ទឹកម៉ូត្រមានក្លិនឆួល ពេលខ្លះទឹកម៉ូត្រមានឈាម ឈឺម្តុំៗខាងក្រោមក្បាលពោះបើសិនជាមានការរលាកប្លោកនោម ឬឈឹបរិវេណខ្នងចង្កេះទាំងសងខាងបើសិនជារលាកតម្រងនោម មេរោគបាក់តេរីច្រើនតែចូលក្នុងបង្ហួរនោម និងជួបប្រទះនៅលើក្មេងស្រីច្រើនជាងក្មេងប្រុស។ ការបង្ហាត់ឱ្យក្មេងចេះសម្អាតបរិវេណអវយវៈបន្ទោបង់ និងជូតឱ្យស្ងួតអាចជួយកាត់បន្ថយការឆ្លងមេរោគបាន។

    3 – នោមតិច

    បើញ៉ាំទឹកតិចជាងតម្រូវការរបស់រាងកាយ ក្រលៀននឹងព្យាយាមរក្សាទឹកទុកដើម្បីរក្សតុល្យការទឹករបស់រាងកាយ ធ្វើឱ្យនោមតិច មានពណ៌លឿងចាស់។ បើក្មេងមិននោមលើសពី 12 ម៉ោង ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ព្រោះអាចនឹងកើតសភាវគាំងក្រលៀនភ្លាមៗបាន។

    4 – នោមច្រើន

    ការបន្ទោបង់ទឹកនោមច្រើន ច្រើនតែបណ្តាលមកពីការបានទទួលទឹកច្រើនលើសតម្រូវការរបស់រាងកាយ ដោយក្រលៀននឹងបញ្ចេញចំនួនទឹកដែលលើសចេញ ធ្វើឱ្យទឹកនោមមានពណ៌ស្លេក ពេលខ្លះដូចទឹកធម្មតា។ ក្រៅអំពីនេះអាចបណ្តាលមកពីជាតិស្ករ នៅក្នុងទឹកនោម ឬបានទទួលថ្នាំបញ្ចុះទឹកម៉ូត្រ ធ្វើឱ្យក្រលៀនបញ្ចេញតឹកចេញមកច្រើនជាងប្រក្រតី ឬមានភាពខុសប្រក្រតីក្នុងខួរក្បាល ដូចជា ជំងឺ Diabetes insipidus ជាដើម។

    រឿងរបស់ទឹកមូត្រ យើងអាចសង្កេតឃើញភាពខុសប្រក្រតីបានងាយបំផុត តែពេលខ្លះការព្យាបាលក៏មិនមែនងាយស្រួលជានិច្ចនោះដែរ ចូរប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗ ជាពិសេសបើជាកូនចៅរបស់យើងផងនោះ៕