Author: ធឿន មករា

  • បើ Ronaldo ទៅ ManU 1រដូវកាល បានតែ 14លានដុល្លារប៉ុណ្ណោះ

    បើ Ronaldo ទៅ ManU 1រដូវកាល បានតែ 14លានដុល្លារប៉ុណ្ណោះ

    ក្លិបបាល់ទាត់ Manchester United បានប្រកាសអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការនាំយកអតីតកីឡាកររបស់ខ្លួន Christiano Ronaldo មកកាន់ក្លិបវិញ សម្រាប់រដូវកាល ២០២២ ខាងមុខនេះ។

    ការដែល Manchester United ចាប់អារម្មណ៍បែបនេះ គឺដោយសារតែបានទទួលដំណឹងថា Juventus គ្រោងនឹងសេរ៉េ Ronaldo ចេញក្រោយចប់រដូវកាលនេះ ដោយសារតែកីឡាកររូបនេះ មិនសូវជាជួយក្លិបបានច្រើនប៉ុន្មាន ខណៈដែលក្លិបត្រូវចំណាយលុយច្រើនសន្ធឹក ដើម្បីចិញ្ចឹមកីឡាកររូបគេ។

    យ៉ាងណាមិញ ប្រសិនបើ Ronaldo សុខចិត្តមកក្លិបចាស់វិញមែន គេត្រូវកាត់បន្ថយថ្លៃនឿយហត់អស់ពាក់កណ្ដាលដែលគេធ្លាប់ទទួលបានពេលនៅ Juventus ចំនួន 27លានផោនក្នុង 1ឆ្នាំ។ Juventus សព្វថ្ងៃក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដូចគ្នា និងកំពុងបារម្ភ ពីការមិនបានទៅលេង UCL នៅឆ្នាំក្រោយ។ ពួកគេស្ថិតនៅលេខ4 នៃតារាងពិន្ទុ Serie A លើក្រុមលេខ5 Napoli តែ 2ពិន្ទុប៉ុណ្ណោះ៕

  • La Liga និង Premier League ដាច់​ណាត់​មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    La Liga និង Premier League ដាច់​ណាត់​មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    ប៉ុន្មាន​ថ្ងៃនេះ ពិភព​បាល់ទាត់​កំពុងតែ​ជជែក​វែកញែក រឿង​បង្កើត​ក្របខ័ណ្ឌ​ថ្មី​របស់​ក្លិបអ្នកមានៗ 12ក្លិប ខណៈ​ខាង​ស្ថាប័ន​បាល់ទាត់​ដូចជា FIFA និង UEFA កំពុងតែ​រក​វិធី​ដាក់ទណ្ឌកម្ម​ក្លិប និង​កីឡាករ​នៃ​ក្លិប​ទាំងនោះ។

    រដ្ឋលេខាធិការ​កីឡា​របស់​អង់គ្លេស​លោក Oliver Dowden បាន​ព្រមាន​ថា ក្លិបធំៗ អាច​នឹងត្រូវ​ហាម​មិនឱ្យ​ទិញ​កីឡាករ​បរទេស​ចូល សម្រាប់​គម្រោង​ពាន European Super League របស់​ពួកគេ ។

    ចំណែកឯ La Liga វិញ ក៏​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​មិន​គាំទ្រ​ដល់​ការបង្កើត​ពានរង្វាន់​ថ្មី European Super League ឡើយ ហើយនឹង​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ក្លិប​ដែល​ចូលរួមពាន​នេះ​ទៀតផង៕

  • European Super League ធ្វើឱ្យ Real Madrid អស់សង្ឃឹម​ខ្លាំង

    European Super League ធ្វើឱ្យ Real Madrid អស់សង្ឃឹម​ខ្លាំង

    លោក Florentino Pérez ប្រធាន​ក្លិប Real Madrid បានប្រកាសថា ក្លិប ប្រាកដ​ណាស់​ថា នឹងមិន​មាន​លុយ​គ្រប់​សម្រាប់​ធ្វើការ​ទិញយក​កីឡាករថ្មីៗ ក្មេងៗ ល្អៗ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឡើយ ដោយសារតែ​ក្លិប​មិនមាន​ចំណូល​ធំ​ឡើយ នៅក្នុង​ឆ្នាំនេះ។

    ការពិតទៅ ក្លិប Real Madrid សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅក្នុង​ឆ្នាំនេះ គេ​អាច​នឹង​រកបាន​ប្រហែលជា​កន្លះ​ពាន់​លាន​ដុល្លារ​ពី​ពាន European Super League ដែល​នឹង​ធ្វើឱ្យ​ក្លិប​អាច​នឹង​យកលុយ​ចំនួន​ដ៏​ច្រើន​មហាសាល​នេះ ទៅ​ទិញ​កីឡាករល្អៗ ក្មេងៗ លំដាប់​ពិភពលោក​ចូលមក នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ។

    គួរឱ្យ​ដឹង​ដែរ​ថា លោក Florentino Pérez គឺជា​ស្ថាបនិក​ពានរង្វាន់ European Super League ដោយបាន​បបួល​ក្លិប​លំដាប់​ពិភពលោក​ចំនួន២០ ចូលរួមពាន​នេះ និង​បាន​ទាក់ទង​ម្ចាស់​ឧបត្ថម្ភធំៗ ដែល​ធានា​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ដើម្បី​ទ្រទ្រង់​ពានរង្វាន់​ខាងលើ​ទៀតផង៕

  • បច្ចេកវិទ្យា 35 ចំណុច​របស់​រថយន្ត​ដែល​មិនគួរ​មើលរំលង​មុន​សម្រេចចិត្ត​ទិញ​រថយន្ត SUV ខ្ទង់ 6 ម៉ឺន​ដុល្លា​ជាង!

    បច្ចេកវិទ្យា 35 ចំណុច​របស់​រថយន្ត​ដែល​មិនគួរ​មើលរំលង​មុន​សម្រេចចិត្ត​ទិញ​រថយន្ត SUV ខ្ទង់ 6 ម៉ឺន​ដុល្លា​ជាង!

    ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា​បាន​កែសម្រួល​ពន្ធ​នៃ​ការ​នាំចូល​រថយន្ត SUV យើង​សង្កេតឃើញថា​តម្លៃ​នៃ​រថយន្ត SUV មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​សន្ទុះ​នៃ​ការគាំទ្រ និង​ការ​នាំចូល​រថយន្ត SUV ក៏មាន​ការកើនឡើង​ជា​លំដាប់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​ផងដែរ។ ជាក់ស្តែង​ថ្វីត្បិតតែ​តម្លៃ​នៃ​រថយន្ត SUV មាន​ភាព​ធូរ​ថ្លៃ​ជាង​មុន​ក៏ពិតមែន ប៉ុន្តែ​ការជ្រើសរើស​រថយន្ត SUV យកមកប្រើ​ប្រាស់​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ ក៏ដូចជា​តម្រូវការ​ប្រចាំថ្ងៃ​របស់លោក​អ្នក​គឺ​ពិតជា​សំខាន់​ណាស់ ដូច្នេះ​អតិថិជន​ទាំងអស់​មុននឹង​សម្រេច​ទិញ​រថយន្ត SUV យកមកប្រើ​ប្រាស់​គួរ​គប្បី​យល់​ឲ្យ​ច្បាស់​ពី​តម្រូវការ​របស់ខ្លួន និង​ស្វែងយល់​អំពី​សមត្ថភាព ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែន​នៃ​ការបើក​បរបាន​ទាំង​ផ្លូវ​ក្រុង និង​ផ្លូវ Off-Road និង​ភាព​ធន់​រឹងមាំ​អាច​ជំនះ​នូវ​ឧបសគ្គផ្សេងៗជាដើម។ ដោយឡែកថ្មីៗនេះ​យើង​សង្កេតឃើញថា​មាន​រថយន្ត SUV មួយ​ប្រភេទ​ដែល​កំពុង​ទទួលបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក​ប្រជាជន​កម្ពុជា​នោះ​គឺ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ដែលជា​រថយន្ត​ដែល​បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ដែល​អាច​លោកអ្នក​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ។

    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី នេះ​ជា​ប្រភេទ Luxury និង Off-Road SUV ដែល​ទទួលបាន​ការស្វាគមន៍​ពី​អតិថិជន​ចំពោះ​ទំនុកចិត្ត ប្រព័ន្ធ​ជើង​ក្រោម ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ច្រើន​លើសគេ​ផងដែរ។ មាន​បងប្អូន​មួយចំនួន​បាន​ប្រៀបធៀប​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​នេះ​ទៅនឹង​ដៃគូ​ប្រកួតប្រជែង​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល ដូច្នេះហើយ​ទើប​ថ្ងៃនេះ​យើងខ្ញុំ​សូម​មក​ណែនាំ​បង​ប្អួ​ន​ឲ្យ​ជ្រាប​កាន់តែច្បាស់​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​តម្លៃ​ខ្ទង់ 6ម៉ឺន​ជាង​យកទៅ​ប្រើប្រាស់។ តោះ​ចង់ដឹងថា​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​មាន​ចំណុច​ពិសេស​អ្វីខ្លះ​នោះ​សូម​តាមដាន​ចំណុច​ទាំង 35 នេះ៖

    1. ចំណុច​ដំបូង​គេ​នោះ​គឺ​ម៉ាស៊ីន​ដ៏​ស្ទុះ 0L Bi-Turbo ជំនាន់​ថ្មី​ដែល​អាច​ឲ្យ​រថយន្ត​នេះ​ផលិត​នូវ​កម្លាំង​សេះ​រហូតដល់​ទៅ 213PS និង​កម្លាំង​រមួល 500 Nm

    2. ប្រអប់លេខ 10 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ​ធ្វើ​ឲ្យ​ការបើកបរ​ចូល​លេខ​មាន​ភាពរលូន​ជាង​មុន (10-Speed Automatic)

    3. សម្រាប់​ការបង់ពន្ធ​ផ្លូវ​គឺ​ត្រឹមតែ 20ម៉ឺន​រៀល​ប៉ុណ្ណោះ

    4. ទម្ងន់​សរុប​របស់រ​ថ​យន្ត​គឺ 2,384 គីឡូក្រាម

    5. តួ​រថយន្ត​ផលិត​ពី​ដែកថែប​ដ៏​រឹងមាំ ជាពិសេស​មាន​បន្ថែម​ជូ​ន​នូវ​ដែកថែប​ពិសេស​ចំនួន 2 ដើម​នៅ​ទា្វរ​ទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar)

    6. កាប៊ីន​ក្នុង​មាន​ភាព​ធំ​ទូលាយ ផ្តល់ជូន​នូវ​ផាសុកភាព និង​មិន​ងាយ​ពុល​ឡាន (Spacious Interior Design)

    7. គម្លាត​កង់​មុខ និង​កង់​ក្រោយ 2850mm ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែមាន​លំនឹង​ល្អ

    8. អាច​ចុះ​ទឹក​ជម្រៅ 800mm លើសគេ (800mm Water Wading)

    9. យ៉ាន់​កង់​បែប​ស្ព័​រ​ទំនើប​ទាន់សម័យ​ដែលមាន​ទំហំ​រហូតដល់ 20 អ៊ី​ញ (20” Alloy Wheel)

    10. ផ្លិត​ទឹកអូ​តូ (Rain Sensing Wipers)

    11. គម្រប​ដំបូល​ម៉ាស៊ីន​ប្រើប្រាស់​ជា​ប្រភេទ​ជ​ន្ទ​ល់​បូម​ងាយស្រួល​ក្នុង​ការបើក/បិទ

    12. ប្រព័ន្ធ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រាន់តែ​គ្រវាស​ជើង (Hands-Free Liftgate)

    13. សេន​ស័​រ​ជុំវិញ​រថយន្ត​រហូតដល់​ទៅ 10គ្រាប់ (10 Sensors)

    14. តាប​ឡូ​ស្បែក​ប្រណិត​ទាន់សម័យ​បង្កប់​ជាមួយ​ថ្នេរ​ដេរ​ពណ៍​ទឹកក្រូច ស័ក្តិសម​ជាមួយ​ពណ៍​ស្បែក​ពណ៍​ការ៉ុត (Leather Dashboard and Cognac Leather Seats)

    15. កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)

    16. ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​លក្ខ​ណះ​ធូរ​ងាយស្រួល​បើកបរ Electric Power-Assisted Steering (EPAS)

    17. ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) សម្រាប់​ការហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​រថយន្ត

    18. អេក្រង់ Touch Screen 8 អ៊ី​ញ ផ្តល់នូវ​រូបភាព​ច្បាស់​ល្អ (8” Touch Screen)

    19. បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ (New SYNC 3 Technology)

    20. ដំបូល​កញ្ចក់​ធំ​អាច​បិទ/បើក​បាន (Panoramic Moonroof)

    21. រន្ធ​សាក​កម្លាំង 12V និង​រន្ធ​សាក Laptop កម្លាំង 230V (12V Invertor / 230V Invertor)

    22. អាច​ប្តូរ​ភ្លើង​ពណ៍​លំអរ​ក្នុង​រថយន្ត​បាន​រហូតដល់ 7 ពណ៍ (Ambient Lighting)

    23. ចុច​ប៊ូ​តុង​បត់​កៅអី​ជួរ​ទី៣ ដោយ​ស្វ័យប្រវត្ត (Power Fold 3rd Row Seats)

    24. ប្រព័ន្ធ​រ៉ា​ដា​ផ្នែក​ខាងមុខ​ចាប់យក​ឧបសគ្គ

    25. ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist)

    26. ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

    27. ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)

    28. ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)

    29. ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)

    30. ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង (Blind Spot Information System)

    31. ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ពេលចេញ​ពី​ចំណត​ផ្នែក​ខាងក្រោយ​រថយន្ត (Cross Traffic Alert)

    32. ប្រព័ន្ធគ្រប់គ្រង​សម្ពាធ​កង់ (Tire Pressure Monitoring System)

    33. ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ (MyKey System)

    34. ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control)

    35. ចំណុច​ចុងក្រោយ​ដែល​អស្ចារ្យ​បំផុត​សម្រាប់ Ford Everest នោះ​គឺ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)ដែល​អាច​លោកអ្នក​ជ្រើសរើស​តាម Mode ទៅតាម​ស្ថាន​ផ្លូវ​ដូចជា៖ ការបើកបរ​នៅលើ​ផ្លូវ​ធម្មតា ផ្លូវ​ដែលមាន​ស្ថានភាព​ព្រិល/មាន​គ្រួស/មាន​ស្មៅ​ច្រើន ផ្លូវដី​ខ្សាច់ និង​ផ្លូវ​ដែលមាន​ដុំថ្មធំ។

    ក្រៅពី​ចំណុច​ពិសេស​ទាំង 35 ដែល​លើសពី​ដៃគូ​ប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ក៏​នៅមាន​ចំណុចផ្សេងៗទៀត​ជាច្រើន ដែល​ទាំងអស់នេះ​គ្រប់គ្រាន់​អាច​ឲ្យ​រថយន្ត​នេះ​ជាប់​ឈ្មោះ​ជា Luxury Off-Road ដែល​ទំនើប​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង។ សម្រាប់​តម្លៃ​វិញ​គឺ​កាន់តែ​ពិសេស​មិន​ធ្លាប់មាន​ពីមុនមក និង​ទិញ​ភ្លាម​បាន​ភ្លាម​មិនចាំបាច់​កក់​ទុក​មុន៖

     

    • Ford Everest 2.0L Bi-Turbo 2021 តម្លៃ​ពីមុន $71,000 ចុះមក​ត្រឹម $68,500 តែប៉ុណ្ណោះ
    • Ford Everest 2.0L Bi-Turbo 2020 តម្លៃ​ពីមុន $71,000 ចុះមក​ត្រឹម $67,000 តែប៉ុណ្ណោះ

    សម្រាប់​ពណ៍​រថយន្ត​នេះ​វិញ​គឺមាន​រហូត​ទៅដល់ 7 ពណ៍​ដែលមាន​ដូចជា៖ ព​ណ៍ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហម​ស្រទន់ និង​ក្រហម​ស្រស់។

    សម្រាប់​ព័​ត៍​មាន​បន្ថែម​លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​យើងខ្ញុំ​តាមរយ៖

    ➡️Facebook: http://facebook.com/FordCambodia

    ➡️Messenger: http://m.me/FordCambodia

    ➡️Telegram: https://t.me/FordCambodia

    📞ទំនាក់ទំនង​ផ្នែក​លក់: 078 333 748 | 016 333 785

    📞សាខា​ព្រះមុន្នីវង្ស: 085 557 760

    📞សាខា​ទឹកថ្លា: 078 4000 66

    📞សាខា​ទួល​សង្កែ: 078 990 800 / 087 990 800

    📞សាខា​ខេត្តសៀមរាប: 077 666 357

    📞សាខា​ខេត្តកំពង់ចាម: 092 888 476

    ចង់ដឹងថា​តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ 2នេះ​ទាំងអស់គ្នាៈ

    https://web.facebook.com/295959650502207/videos/288161362738407

    https://web.facebook.com/FordCambodia/videos/900442983865677

    សូម​លោកអ្នក​អនុវត្តន៍​វិធានការ ៣ការពារ និង៣កុំ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩។

  • វិធី​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក ឡើង​ស​ស្អាត

    វិធី​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក ឡើង​ស​ស្អាត

    មាន​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ប្រឡោះ​ក្លៀក  តាំងពី​ស្បែក​ឡើង​ខ្មៅ  ធុំក្លិន​សា  ស្បែក​ក្លៀក​ឡើង​គ្រើម ដូច​ស្បែ​កមាន់​ជាដើម  ទាំងអស់នេះ គឺ​សុទ្ធតែជា​បញ្ហា​ក្រោម​ក្លៀក ដែល​ធ្វើនារីៗយើង​ទាំងឡាយ កើតក្តី​កង្វល់​ជាខ្លាំង  ព្រោះ​មិន​ថា ចង់​ឈោង​ដៃ​ទៅ​ចាប់យក​អ្វីមួយ ឬ​លើកដៃ​ឡើងលើ ក៏​មិនសូវ​ជា​ជឿជាក់​លើ​ខ្លួនឯង​ប៉ុន្មាន​សោះ  រហូតដល់​ត្រូវ​រក​សម្លៀកបំពាក់​ណា ដែល​បិទជិតៗ មក​ពាក់​បិទបាំង​កន្លែង​ដែល​មិនគួរ​ឱ្យ​ចង់​មើល​ទាំងនោះ។ តែ​ថ្ងៃនេះ យើង​មាន​វិធី​ជាច្រើន ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត ម៉ដ្ឋខៃ​មក​ជម្រាបជូន។ តើ​មាន​វិធី​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ ៖

    -ចៀសវាង​ការដក និង​កោរ​រោមក្លៀក  ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​រោម​ដុះ ទល់​ឡើង​មកទៀត និង​រលាក​ស្បែក

    រហូត​ក្លាយជា​ស្បែកគ្រើមៗបាន។  វិធី​ដែល​ល្អ​បំផុត គួរប្រើ​ការ វ៉ែ​កស៍(Wax) ឬ​បក​កម្ចាត់​រោម​ជំនួស​វិញ។

    -ខ​ណះ​ពេល​ងូតទឹក ចូរ​ប្រើ​ហ្វ៉ូ​ម​លាងមុខ​ដែលមាន​ចំណែក​ផ្សំ​របស់ AHA និង BHA លាង​សម្អាត​ឱ្យ​សព្វ​ម្តុំ​ក្លៀក​រៀងរាល់​លើក ហើយ​ប្រើ​សរសៃ​ផ្លែ​ននោង​ទុំ ឬ​អេ​ប៉ុងទន់ៗ ជួយ​ដុស​សម្អាត​បន្ថែម  ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ប្រឡោះ​ក្លៀក និង​ធ្វើឱ្យ​រាប​ម៉ដ្ឋខៃ​ឡើង​ផង។

    -ស្ក្រា​ប់(Scrub) ជម្រុះ​កោសិកា​ស្បែក​ជាប្រចាំ ដោយ​អំបិល​ខាត់​ស្បែក ឬ​ឱសថ​បុរាណ​អម្ពិល​ទុំ មើម​រមៀត  ទឹកក្រូច​ឆ្មារ ដុសខាត់ថ្នមៗ ខ​ណះ​ពេល​ងូតទឹក ហើយ​ទុកចោល​ប្រមាណ 3-5នាទី ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗ កម្អែល​ញើស  កម្អែល​រ៉ូ​លអន ដែល​នៅ​សេសសល់ ចេញ​ឱ្យអស់។ ចូរ​ធ្វើឱ្យបាន​ញឹកញាប់  1សប្តាហ៍ 3ដង នឹង​ជួយ​ឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត​ជាមិនខាន ។

    -លាប​ឃ្រី​ម​ថែបំប៉ន​រង្វង់​ក្លៀក  ក្រោយពេល​ងូតទឹក ឬ​មុនពេល​គេង ចូរ​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែ​កមុខ ដែលមាន​ចំណែក​ផ្សំ​របស់ វ៉ៃ​ធេ​ន​នី​ង វិ​តា​មីន​B និង​វិ​តា​មីន​E។ លាប​ប្រឡោះ​ក្លៀក ដើម្បី​ជួយ​ស្តារ​សភាព​ស្បែក​ក្លៀក​ឱ្យ-ស​ម៉ដ្ឋ​ត់​ខៃ​ឡើង។

    -ប្រើ ឡា​ហ្ស៊ែ​រ៍ ព្យាបាល  ដោយ​វិធី Yag Laser ដែល​អាច​កម្ចាត់​រោម​បាន​ដល់​ឫសគល់ កាត់បន្ថយ​បញ្ហា​រោម

    ឡើង​រឹង  រោម​ដុះ​ទល់​ស្បែក និង​ថែមទាំង​ជួយ​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត​ឡើង​បាន ក្នុង​រយ:ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ដែល​នេះ ជា​វិធី​ជួយ​កែប​ញ្ហា​ស្បែក​ក្លៀក​មិន​ស្អាត បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មើលឃើញ​លទ្ធផល​យ៉ាងច្បាស់។

    ដោយ​វិធីផ្សេងៗទាំងអស់នេះ  ជឿ​ចុះ​ថា ភាពជឿជាក់​ក្នុង​ចិត្ត រឿង​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត ម៉ដ្ឋខៃ នឹង​កើតឡើង​យ៉ាងឆាប់ៗមិន​ខាន៕

  • អាហារ​ដែល​ជួយ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម

    អាហារ​ដែល​ជួយ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម

    ស្បែក​របស់​យើង ក្រោយពី​ត្រូវបាន​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​ធាតុអាកាស​មិនល្អ​ជុំវិញខ្លួន​ហើយ​នោះ វា​នឹង​ហុច​ផល​ធ្វើឱ្យ​កើតមាន​សារធាតុ​រ៉ាឌីកាល់​សេរី ដែល​ពិតប្រាកដ​ណាស់​ថា វា​គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​ស្បែក​របស់នារីៗយើង កើតមាន​ស្នាម​ជ្រីវជ្រួញ​មុន​អាយុ​បាន។  ដូច្នេះ​ថ្ងៃនេះ យើង​មាន​ចំណីអាហារល្អៗដែល​ជួយ​ព្យាបាល និង​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម មិនឱ្យ​ឆាប់​ចាស់​មុន​អាយុ មក​ជម្រាបជូននារីៗយើង​ទាំងអស់​ដូចខាងក្រោម ៖

    -ផ្លែ​ល្ហុង​ទុំ

    នៅក្នុង​សាច់​ល្ហុង​ទុំ មាន​សារធាតុ ឃែ​រ៉ូ​ធី​ន  វិ​តា​មីន​C និង​សារធាតុ​រ៉ែ ដែល​ចាំបាច់​ចំពោះ​អង់​ហ្ស៊ី​ម របស់​រាងកាយ​មនុស្ស​យើង។ សាច់​ល្ហុង ជួយ​ក្នុង​រឿង​នៃ​ការផ្លាស់ប្តូរ​កោសិកា​ស្បែក និង​ផ្តល់នូវ​សំណើម នៅពេល​បានទទួល​ទាន ឬ​ប្រើប្រាស់​ធ្វើជា​គ្រឿង​ថែបំប៉ន​ស្បែក​ជាប់​ជាប្រចាំ​ហើយ​នោះ វា​អាចជួយ​ប្រឆាំងនឹង​ការកើត​ស្នាម​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន ហើយ​ផ្លែ​ល្ហុង​ទុំ​នៅបាន​ជួយ​ធ្វើឱ្យ​ស្បែក​របស់​យើង​ទន់ ភ្លឺ​ថ្លា និង​ល្អ​ចំពោះ​សុខភាព​ទៀតផង។

    -ផ្លែ​ប៊័រ ឬ​ផ្លែ​អា​វ៉ូ​កាដូ

    ផ្លែ​ប៊័រ គឺជា​ប្រភព​រួម​នៃ​សារធាតុ​អាហារ ដែល​ផ្ទុក​ទៅដោយ វិ​តា​មីន A , B , D  និង E ហើយ​ខ្លាំង​ជាង​នោះ​ទៅទៀត ផ្លែ​ប៊័រ​នៅមាន ប៉ូ​តា​ស្យូ​ម​ច្រើនជាង​ផ្លែ​ចេក និង​មាន​សារធាតុ​ខ្លាញ់ ដែល​ល្អ​សម្រាប់​សុខភាព​ទៀតផង។  យើង​តែង​សង្កេតឃើញថា បច្ចុប្បន្ននេះ ផ្លែ​ប៊័រ​ភាគច្រើន​ត្រូវបាន​គេ​យកមក​កែច្នៃ​ធ្វើជា​ឃ្រី​ម​ថែបំប៉ន​ស្បែក  ព្រោះ​វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​រក្សា​ព្យាបាល​ស្នាម​ជាំ និង​ស្នាម​អុច​ខ្មៅ​បាន​ទៀតផង។

    -ទឹកឃ្មុំ

    ទឹកឃ្មុំ​ជួយ​ស្តារ និង​ថែទាំ​សភាព​ស្បែក​ឱ្យ​ស្អាត និង​មាន​សំណើម ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី នៅក្នុង​នោះ​ស្រាប់​ទៀតផង។ គុណសម្បត្តិ​របស់​ទឹកឃ្មុំ អាច​ការពារ​មេរោគ​បាក់តេរី​ដែល​ធ្វើឱ្យ​កើតមុន​បាន  ជាការ​ព្យាបាល​មុន បែបងាយៗ ដែលនារីៗទាំងឡាយ​អាចធ្វើ​ដោយ​ខ្លួនឯងបាន​នៅផ្ទះ។

    អាហារ​ទាំងអស់​ខាងលើនេះ អាច​រកបាន​ដោយ​ងាយ និងនៅក្បែរៗខ្លួន​យើង​ហ្នឹងឯង មែន​ទេ? ហើយ​អ្វីដែល​សំខាន់​នោះ​គឺ តម្លៃ​វា​មិន​ថ្លៃ​ទៀតផង។ សូម​សាកល្បង​ជ្រើសរើស​ទិញ មក​ទទួលទាន​ម្តង​មើល៍ ព្រោះ​វា​សុទ្ធតែជា​ចំណីអាហារ​ដែល​ល្អ​សម្រាប់​ស្បែក​របស់នារីៗយើង​ទាំងអស់៕

  • Zlatan យល់ព្រម​បន្ត​កុងត្រា 1រដូវ​កាល​ទៀត នៅ AC Milan

    Zlatan យល់ព្រម​បន្ត​កុងត្រា 1រដូវ​កាល​ទៀត នៅ AC Milan

    Zlatan Ibrahimovic បានប្រកាស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា រូបគេ បាន​បន្ត​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប AC Milan របស់គេ រយៈពេល 1រដូវ​កាល​បន្តទៀត ខណៈដែល​កុងត្រា​ចាស់​របស់គេ​គ្រោង​នឹង​ផុត​នៅ​ចុងខែ​មិថុនា រដូវ​កាល​នេះឯង។

    ក្នុង​ការបន្ត​កុងត្រា​ថ្មី​នេះ គឺ​រូបគេ​នឹង​ពេញវ័យ 40ឆ្នាំ​គត់ នៅ​ខែមិថុនា​ខាងមុខ​នេះដែរ ដែល​មានន័យថា​គេ​បាន​បន្ត​កុងត្រា​ថ្មី ជាមួយ​ក្លិប​មួយ​នេះ ក្នុង​វ័យ 40ឆ្នាំ ដែលជា​វ័យ​មិនសូវមាន​កីឡាករ​ណា អាច​បន្ត​អាជីព​នេះ​បានឡើយ នៅក្នុង​ក្លិប​ដ៏​ល្បី​លំដាប់​ពិភពលោក​បែបនេះ។

    ទោះជា​វ័យ​រាង​ជ្រេ​បន្តិច​មែន តែ Ibrahimovic បានបង្ហាញ​ទម្រង់​លេង នៅតែ​ល្អ ដោយ​រកបាន 17គ្រាប់ ក្នុងការ​បង្ហាញខ្លួន 25ប្រកួត គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។ គេ​ទើបតែ​សាង​កំណត់ត្រា​ខ្លួនឯង ដោយ​រកបាន 500គ្រាប់​ក្នុង​អាជីព កាលពី​ខែ កុម្ភៈ​កន្លងទៅ៕

  • Fernandes សុំឱ្យ ManU បន្ត​កុងត្រា​ឱ្យ Pogba

    Fernandes សុំឱ្យ ManU បន្ត​កុងត្រា​ឱ្យ Pogba

    កីឡាករ Bruno Fernandes បានទាមទារ​ឱ្យ​ក្លិប​បាល់ទាត់ Manchester United បន្ថែម​ប្រាក់ខែ​ដល់​រូបគេ ដើម្បី​ជា​ថ្នូរ ក្នុង​ការបន្ត​កុងត្រា​ជាមួយនឹង​ក្លិប​បន្ត​ទៅមុខទៀត ខណៈដែល​កុងត្រា​របស់គេ នៅមាន​សុពលភាព​រហូតដល់​ឆ្នាំ2025 ឯណោះ។

    ក្រោយពី​មានការ​ស្នើសុំ​នេះ ក្លិប​បាន​បន្ថែម​ប្រាក់ខែ​របស់​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ឱ្យ​កើន​ឡើងដល់ 27ម៉ី​ន​ដុល្លារ​ក្នុង 1សប្តាហ៍ ហើយ​សន្យាថា នឹង​ថែម​ឱ្យ​ជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ2025 មុននឹង​ចរចា​កុងត្រា​ថ្មី​ទៀត។

    យ៉ាងណាក្ដី Bruno បានទាមទារ​ឱ្យ​ខ្សែបម្រើ Paul Pogba នៅ​លេង​ក្នុង​ក្លិប​នេះ​បន្តទៀត ទើប​រូបគេ បន្ត​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​នេះដែរ ដោយសារតែ រូបគេ​លេង​ត្រូវ​ជើង​គ្នា​ជាមួយ Pogba ជាង​កីឡាករ​ដទៃទៀត៕

  • David Alaba លា Bayern Munich ទៅលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ម្តង

    David Alaba លា Bayern Munich ទៅលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ម្តង

    David Alaba កីឡាករ​ខ្សែបម្រើ-ការពារ របស់​ក្លិប Bayern Munich បានប្រកាសថា គេ​នឹង​ដើរ​ចេញពី​ក្លិប​ដែល​រូបគេ​ប្រកប​អាជីព​អស់​រយៈពេល 13ឆ្នាំ​មកនេះ នៅ​ចុង​រដូវក្តៅ​នេះ ក្រោយពី​កុងត្រា​ត្រូវបាន​បញ្ចប់ ។

    ចំពោះ​ការចាកចេញ​នេះ​ត្រូវបាន​គេ​ដឹងថា ដើម្បី​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ Real Madrid ដែល​បាន​ទាក់ទង​រូបគេ តាំងតែ​ពីមុន​ការចរចារ​បន្ត​កុងត្រា​នៅ​ក្លិប​នេះ​មកម្ល៉េះ ។ ហើយ​ការចាកចេញ​នេះ គឺ​កីឡាករ​សញ្ជាតិ​អូទ្រីស​រូបនេះ បាន​បដិសេធ​សំណើ​ក្នុង​ការបន្ត​កុងត្រា​នៅ Bayern ទោះបីជា​រូបគេ នឹង​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ 15លាន​ដុល្លារ​ក្នុង 1រដូវ​កាល​ក៏ដោយ។

    មាន​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ នឹង​ចុះ​កុងត្រា​ជាមួយនឹង Real Madrid ដល់​ឆ្នាំ2026 ពោលគឺ មាន​កុងត្រា​រយៈពេល 5ឆ្នាំ​នៅ​ទីនោះ៕

  • បុរស​ជាតិ​កាតារ ឡើងជា​ប្រធាន UEFA ក្រោយ​ប្រធាន​ក្លិប Juventus លាលែង​ពី​តំណែង

    បុរស​ជាតិ​កាតារ ឡើងជា​ប្រធាន UEFA ក្រោយ​ប្រធាន​ក្លិប Juventus លាលែង​ពី​តំណែង

    កាលពីពេលថ្មីៗកន្លងទៅនេះ លោក Andrea Agnelli ប្រធាន​ក្លិប Juventus បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មការ នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ដោយសារតែ​ប្រកាន់​ជំហរ ចង់ទៅ​បង្កើត​ពានរង្វាន់ European Super League ដែលមាន​លុយ​ធំ​ជាង​នេះ​ច្រើនដង។

    ក្រោយ​ពីនេះ UEFA បានប្រកាសភ្លាមៗ ដោយបាន​លើក​លោក Nasser Al-Khelaifi សញ្ជាតិ​កាតារ និង​ជា​ប្រធាន​ក្លិប Paris Saint Germain ឱ្យធ្វើជា​ប្រធាន​គណៈកម្មការ​បាល់ទាត់​អឺរ៉ុប​ជំនួស​វិញ។

    ក្រោយ​ទទួលបាន​តំណែង​ថ្មី​នេះ លោក Al-Khelaifi បានបញ្ជាក់​ពី​ជំហរ​របស់លោក​ថា នឹង​ខិតខំ​ដឹកនាំ និង​បង្រួបបង្រួម​ស្មារតី​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង៕