Author: ធឿន មករា

  • ទេសចរណ៍ កសិកម្ម និងSME ជាច្រកសំខាន់3 ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជាឡើងវិញ

    ទេសចរណ៍ កសិកម្ម និងSME ជាច្រកសំខាន់3 ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជាឡើងវិញ

    ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ គ្រប់​បណ្តា​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​រង​នូវ​បញ្ហា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ។ បញ្ហា​នេះ​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចកម្ពុជា រហូតដល់​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ2020 នេះ​ត្រូវ​ស្ថិតក្នុង​អត្រា​អវិជ្ជមាន​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ចំនុចសំខាន់ៗចំនួន3យ៉ាង​ដែល​អាចជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​នេះ​គឺ ទី1វិស័យ​ទេសចរណ៍​ក្នុងស្រុក ទី2វិស័យ​កសិកម្ម និង​ទី3 វិស័យ​សហគ្រាស​ធន​តូច និង​មធ្យម (SME)។

    អ្នកជំនាញ​សេដ្ឋកិច្ច​ខាងលើ​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុងស្រុក និង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​យើង​ឱ្យទៅជា​កសិកម្ម គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និង​ជា​ផលិតផល​សិរី​រា​ង្គ។ បន្ថែម​ពីលើ​នេះ យើង​គួរ​កាត់បន្ថយ​ថ្លៃដើម​លើ​ការដឹកជញ្ជូន និង​យកចិត្តទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច ដែលជា​ឧស្សាហកម្ម​ដ៏​សំខាន់ ធ្វើយ៉ាងណា​ឱ្យ​អាចមាន​ការរួម​គ្នា​នាំ​ចេញទៅ​ក្រៅប្រទេស​បាន៕

  • កីឡដ្ឋានដែលផ្ទុក អ្នកទស្សនាលើសជាង 1ម៉ឹននាក់នៅវៀតណាម ត្រូវរងពិន័យជិត 700ដុល្លារ

    កីឡដ្ឋានដែលផ្ទុក អ្នកទស្សនាលើសជាង 1ម៉ឹននាក់នៅវៀតណាម ត្រូវរងពិន័យជិត 700ដុល្លារ

    បាល់ទាត់​វៀតណាម​បានចាប់ផ្តើម​សកម្មភាព​ឡើងវិញ បាន 2សប្តាហ៍​មកហើយ ដោយមាន​អ្នកចូលរួម​ទស្សនាពេញៗកីឡដ្ឋាន ស្ទើរតែ​គ្រប់ការ​ប្រកួត បើទោះបី​ជាមាន​បម្រាម ឱ្យមាន​អ្នកទស្សនា​តែ​ពាក់កណ្តាល​ក៏ដោយ។

    អ្វីដែល​គួរឱ្យកត់សម្គាល់​ខ្លាំង​នោះ​គឺ ការប្រកួត​មួយ​រវាង​ក្រុម​នៅ​តំបន់​កម្ពុជា​ក្រោម នៃ​ខេត្ត​ហា​ទៀង រវាង​ក្រុម Hồng Lĩnh Hà Tĩnh និង​ក្រុម​មកពី​ហាណូយ Hà Nội គឺមាន​អ្នកទស្សនា​ដល់​ទៅ​ជាង ៣ម៉ឺន​នាក់ ដែល​ខុស​ទៅនឹង​គោលការណ៍​អនុញ្ញាត​របស់​ប្រទេស ដែល​អនុញ្ញាត​ឱ្យមាន​អ្នកគាំទ្រ តែ 50% នៃ​កៅអី​ដែលមាន​នៅក្នុង​កីឡដ្ឋាន​តែប៉ុណ្ណោះ។

    គួរ​បញ្ជាក់ដែរថា ក្រោយពី​បញ្ចប់​ការប្រកួត សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម បានសម្រេច​ពិន័យ​ក្រុម​ម្ចាស់ផ្ទះ Hồng Lĩnh Hà Tĩnh  ប្រមាណ​ជា 650ដុល្លារ ពីបទ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅក្នុង​ការប្រកួត​ខាងលើ៕

  • ចិនប្តេជ្ញាជួយជម្រើសជាតិកម្ពុជា ឱ្យបានមេដាយនៅស៊ីហ្គេម2023

    ចិនប្តេជ្ញាជួយជម្រើសជាតិកម្ពុជា ឱ្យបានមេដាយនៅស៊ីហ្គេម2023

    សម្រាប់​ការប្រកួត​បាល់ទាត់​នារី ក្នុង​ពានរង្វាន់​នានា​ប្រចាំ​តំបន់​អាស៊ាន ក៏ដូចជា​អាស៊ី​ដែរនោះ កម្ពុជា​មិនសូវ​ជា​បាន​ចូលរួម​ជាប់លាប់​ប៉ុន្មាន​ឡើយ ដោយសារ​កម្ពុជា​មិនមាន​ការប្រកួត​ក្រុមបាល់ទាត់​នារី​ជា​លក្ខណៈ​លី​ក​អាជីព​នៅឡើយ។

    ក្នុងនោះដែរ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ផែនការ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ2023 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

    ក្នុងការ​ទៅ​ហ្វឹកហាត់​នៅលើ​ទឹកដី​ចិន​នេះ ជាការ​ពិត គឺ​សហព័ន្ធ​មាន​គម្រោង​បញ្ជូនទៅ​ចុងឆ្នាំ​នេះ តែដោយសារ​តែមាន​បញ្ហា​កូ​វីដ-19 ទើប​សហព័ន្ធ​ពិចារណា​រហូតដល់​ដើមឆ្នាំ​ក្រោយ ហើយ​ការហ្វឹកហាត់​នេះ គឺ​ភាគី​មិត្ត​ចិន នឹង​រ៉ាប់រង​ទាំងអស់​ទៅលើ​ការហ្វឹកហាត់​ឱ្យ​ខ្លាំង សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ2023 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅពេលនោះ៕

  • ក្រសួងអប់រំថា មានសេដ្ឋកិច្ចឌីជីថលបានទាល់តែមានការអប់រំឌីជីថល

    ក្រសួងអប់រំថា មានសេដ្ឋកិច្ចឌីជីថលបានទាល់តែមានការអប់រំឌីជីថល

    ក្រសួង​អប់រំ យុវជន និង​កីឡា បច្ចុប្បន្ននេះ កំពុង​យកចិត្តទុកដាក់​ក្នុងការ​បណ្តុះបណ្តាល​សិស្ស​តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការអប់រំ​ពី​ចម្ងាយ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​សិស្ស​គ្រប់ទិសទី​នៅក្នុង​ប្រទេស​ទទួលបាន​ការអប់រំ បើទោះបី​ជាមាន​ឧបសគ្គ​ខ្លះ​កើតចេញពី​បញ្ហា Covid-19 ក៏ដោយ។

    ក្រសួង​អប់រំ បាន​បញ្ជាក់ថា ចាប់តាំងពី​ដើមឆ្នាំ2019មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់ថា ចក្ខុវិស័យ​ដើម្បី​ឱ្យមាន​សេដ្ឋកិច្ច​ឌីជីថល លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល។ ការអប់រំ​ឌីជីថល​ក្នុង​បរិបទ​ឧស្សាហកម្ម 4.0 មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា​ក្នុងការ​បោះជំហាន​ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ដោយសារ​ផ្នែក​ទាំងអស់នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាត​វៃ​ទាំងអស់នោះ។

    ស្របតាម​ចក្ខុ​វិស័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​រៀបចំ មូលដ្ឋាន​មូលដ្ឋានគ្រឹះ​សម្រាប់​ការអប់រំ​ឌីជីថល  ឱ្យ​ឆ្លើយតប​ជាមួយ​យុគ្គសម័យ​បច្ចេកវិទ្យា​តាមរយៈ​ការធ្វើកំណែទម្រង់​គ្រឹះស្ថានសិក្សា និង​កំណែទម្រង់​ការបណ្តុះបណ្តាល​គ្រូ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្នែក​បច្ចេកវិទ្យា មុននឹង​ចែករំលែក​បន្តទៅ​ដល់​សិស្សានុសិស្ស​ដែលជា​ធនធានមនុស្ស​ជំនាន់​ថ្មី។

    ក្រសួង​អប់រំ​ថា ការអប់រំ​បែប​ឌីជីថល ជាការ​ប្រើប្រាស់​ប្រកបដោយ​នវានុវត្តន៍​នៃ​ឧបករណ៍ និង​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​បង្រៀន និង​ការរៀន ក៏ដូចជា​គ្រប់គ្រង​លើ​ការបង្រៀន និង​ការរៀន។ ក្នុងន័យនេះ ការអប់រំ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ជា​ប្រព័ន្ធ​នៃ​ការអប់រំ​តាមបែប​ឌីជីថល​មួយបែប ដែលមាន​មូលដ្ឋាន​ចេញពី​ការអប់រំ​ផ្លូវការ និង​ប្រើប្រាស់​ធនធាន​អេឡិចត្រូនិក​ជា​ជំនួយ។ ការសិក្សា​ពី​ចម្ងាយ ជា​វិធីសាស្ត្រ​មួយ​ដែល​សិស្ស​អាច​ទទួល​បានការ​អប់រំ សម្រាប់​អភិវឌ្ឍ​សម្បទា​ទាំង4 គឺ​ពុ​ទិ្ធ​សម្បទា បំ​ណិ​ន​សម្បទា កាយសម្បទា និង​ចរិយា​សម្បទា ដោយ​ពុំ​ចាំបាច់​មាន​វត្ត​មាននៅ​សាលារៀន ឬ​ជួប​ជាមួយ​គ្រួ​ផ្ទាល់៕

  • អ្នកប្រើ iPhone អាចប្រើកូនសោសុវត្ថិភាព USB/NFC បន្ថែមពេលស្វែងរកអ្វីមួយលើ Google

    អ្នកប្រើ iPhone អាចប្រើកូនសោសុវត្ថិភាព USB/NFC បន្ថែមពេលស្វែងរកអ្វីមួយលើ Google

    ការប្រើលេខសម្ងាត់តែមួយ ត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់សម្រាប់ការពារគណនីសំខាន់ៗ ដូចជា គណនីធនាគារជាដើមឡើយ ដូច្នេះហើយទើបត្រូវមានប្រព័ន្ធការពារសុវត្ថិភាពតាមរយៈ two-factor authentications ដែលទាមទារឱ្យមានការបញ្ជាក់លេខសម្គាល់តាមរយៈលេខទូរស័ព្ទ ឬអ៊ីមែល បន្ថែមលើលេខសម្ងាត់ ទើបអាចចូលក្នុងគណនីបាន។

    ប៉ុន្តែវិធីបញ្ជាក់នេះ ក៏នៅមានភាពចន្លោះប្រហោងក្នុងការការពារសុវត្ថិភាពដែរ ដោយជនអនាមិកអាចប្រើវិធីផ្សេងៗ ដើម្បីលួចទទួលបានលេខបញ្ជាក់ទាំងនោះ។

    ដើម្បីការពារសុវត្ថិភាពឱ្យកាន់តែល្អ ក្រុមហ៊ុនមួយចំនួនបានបង្កើតកូនសោសុវត្ថិភាពដូចជា Titan Security Keys និង YubiKey 5Ci ជាដើម ដើម្បីចូលក្នុងគណនី។

    ថ្មីៗនេះក្រុមហ៊ុន Google ដោយបានសហការជាមួយក្រុមហ៊ុន Apple ដោយបានកែសម្រួលការផ្ទៀងផ្ទាត់ 2ជំហាន (2-Step Verification) នេះ ឱ្យកាន់តែល្អជាមួយឧបករណ៍ប្រព័ន្ធ iOS ដោយអាចឱ្យអ្នកប្រើប្រាស់ iPhone និង iPad អាចបើកសោចូលប្រើគណនី Google តាមរយៈ USB/NFC security keys បាន ​ដើម្បី​ការពារ​សុវត្ថិភាពឯកសារសំខាន់ៗ ពីការលួចចូលយកពីដោយ​ក្រុម Hacker ឬជនអនាមិក។

    ជាមួយការកែសម្រួលនេះ អ្នកគ្រាន់តែដាក់កូនសោសុវត្ថិភាពដែលមានប្រព័ន្ធ NFC នៅជិត iPhone បន្ទាប់ពីបានបញ្ចូលឈ្មោះអ្នកប្រើ និងលេខសម្ងាត់រួចរាល់ ដើម្បីដោះលេខកូដសុវត្ថិភាពតែប៉ុណ្ណោះ។ សម្រាប់ iPad Pro លោកអ្នកអាចដោះលេខកូដតាមរយៈ USB-C បាន។ ការប្រើកូនសោសុវត្ថិភាពសម្រាប់ 2-Step Verification នេះ ត្រូវបានគេចាត់ទុកថា ជាវិធីការពារដ៏ខ្លាំងបំផុត ហើយដែលក្រុមហ៊ុន Google ទាមទារសម្រាប់ការប្រើជាមួយកម្មវិធីការពារកម្រិតខ្ពស់ (Advanced Protection Program)។

    ដើម្បីប្រើប្រាស់មុខងារនេះជាមួយប្រព័ន្ធ NFC ឬ USB-C លោកអ្នកត្រូវមានទូរស័ព្ទ iPhone ឬ iPad ដែលមានប្រព័ន្ធដំណើរការ iOS ចាប់ពី 13.3 ឡើងទៅ និងមានកូនសោសុវត្ថិភាព USB/NFC។

    សម្រាប់អ្នកប្រើប្រាស់ធម្មតាមួយចំនួនធំ មិនចាំបាច់ប្រើកូនសោសុវត្ថិភាពក៏បានដែរ ប៉ុន្តែត្រូវប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដូចដែលនាយកដ្ឋានបានណែនាំរួចមកហើយ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់ទាក់ទងទៅនឹងឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រព័ត៌មានវិទ្យា គួរតែប្រើកូនសោសុវត្ថិភាពនេះដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់ គឺជារឿងល្អប្រសើរបំផុត៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

  • បន្ទះឈីប Snap 6-series គាំទ្រសេវា 5G ដាក់លើស្មាតហ្វូនតម្លៃធូរៗ ចេញមកហើយ!

    បន្ទះឈីប Snap 6-series គាំទ្រសេវា 5G ដាក់លើស្មាតហ្វូនតម្លៃធូរៗ ចេញមកហើយ!

    បន្ទះ​ឈី​ប Snapdragon 6-series បាន​លេចចេញ​ជា​ផ្លូវការ​ដំបូង​គេ ដែល​គាំទ្រ​សេវា 5G សម្រាប់​ប្រើប្រាស់​លើ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ធូរ​ថ្លៃ បន្ថែម​ពីលើ​ឈី​ប Snapdragon 765G និង Snapdragon 865 ដែល​ប្រកាស​ចេញផ្សាយ​ដោយ Qualcomm ។

    ឈី​ប​ជំនាន់​ចុងក្រោយបង្អស់ Snapdragon 690 នេះ មាន​បំពាក់​មកជា​មួយ​នូវ Modem X51 ដែលជា Modem 5G ។

    គោលដៅ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ល្បីល្បាញ Qualcomm គឺ​ធ្វើយ៉ាងណា​ផ្ដល់នូវ​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ថ្លៃ​ដល់​អតិថិជន​ទូទាំង​ពិភពលោក។ Snapdragon 690 នេះ​មាន​ល្បឿន CPU លឿន​ជាង​មុន 20% និង​ល្បឿន​ក្រាហ្វិក​លឿន​ជាង​មុន 60% បើ​ធៀប​នឹង​ឈី​ប Snapdragon 675។

    ក្រៅពី​មាន​ពាំនាំ​នូវ​សេវា 5G ហើយ​នោះ ឈី​ប​ថ្មី​នេះ ក៏​អាច​គាំទ្រ​ការថត​វីដេអូ HDR កម្រិត 4K/30fps និង​គាំទ្រ​ការថតរូប​សន្លឹក​ដល់​ទំហំ 192MP ផងដែរ។

    ក្រុមហ៊ុន HMD, LG, Motorola, Sharp, TCL និង Wingtech រំពឹងថា នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី ដែល​ប្រើ​ឈី​ប​ថ្មី​នេះ​ក្នុងពេលឆាប់ៗនេះ។ បន្ថែម​ពីលើ​នេះដែរ វា​ក៏មាន​គាំទ្រ​នូវ Refresh Rate នៃ​អេក្រង់​រហូតដល់ 120Hz នៅក្នុង​កម្រិត FHD+ និង​មាន Quick Charge 4+ ហើយ​មាន​គាំទ្រ​នូវ Wi-Fi 6 ទៀតផង។

    នៅលើ​ឈី​ប​នេះ ក៏មាន AI Engine ជំនាន់​ថ្មី ដែល​ធ្វើឱ្យ​ការប្រើប្រាស់ Filter Snapchat កាន់តែ​រលូន មិនទាក់ៗដូច​មុន ហើយក៏​ជួយ​ដល់​ការផ្លាស់ប្ដូរ ពី​កាមេរ៉ា 1ប្រភេទ​ទៅ​កាមេរ៉ា 1ប្រភេទ​ទៀត ហើយ​កាន់​តែមាន​ភាពរលូន​ល្អ​ផងដែរ៕

  • Huawei ក្លាយជាក្រុមហ៊ុន ដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេ

    Huawei ក្លាយជាក្រុមហ៊ុន ដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេ

    បើតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research បាន​បង្ហាញថា Huawei ជា​ក្រុមហ៊ុន​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​សកល​បាន 21.4% ខណៈដែល Samsung កាន់កាប់ 18.1% ដូចនេះ Huawei បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​អាច​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ​ក្នុង​លោក ប្រចាំ​ខែមេសា ឆ្នាំ2020 ដោយ​អាច​វ៉ា​ឈ្នះ Samsung បាន។

    អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ Counterpoint Research បាន​លើកឡើងថា Huawei បានទទួល​ផលប្រយោជន៍​ធំ ពី​ទីផ្សារ​ប្រទេស​ចិន ដែល​ខ្លួន​បាន​ពង្រឹង​ម៉ាក​យីហោ​របស់ខ្លួន តាំងពី​មានរឿង​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ម​ក។ ជាងនេះទៅទៀត ដោយសារតែ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ចិន វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ ទាំង​តម្រូវការ និង​ការផ្គត់ផ្គង់​នោះ ទើប​ធ្វើឱ្យ​ចំនួន​លក់​របស់ Huawei មានការ​កើនឡើង។

    ក្នុង​របាយការណ៍ ថែមទាំង​មាន​បញ្ជាក់​ផងដែរ​ថា ទីផ្សារសំខាន់ៗ របស់ Samsung ដែលមាន​ដូចជា ឥណ្ឌា អាមេរិក​កណ្ដាល អាមេរិក​ឡាទីន និង​ផ្នែក​ខ្លះ​នៃ​តំបន់​អឺរ៉ុប គឺ​សឹងតែ​ធ្លាក់​ដល់​ចំណុចសូន្យ​នៅក្នុង​ខែមេសា។ តំបន់​ទាំងនេះ គឺ​ស្ថិតក្រោម​ការអនុវត្ត​គម្លាត​សង្គម និង​ការបិទ​ប្រទេស យ៉ាង​តឹងរ៉ឹង​នា​ខែមេសា ដែល​ធ្វើឱ្យ​ចំនួន​លក់​ត្រកូល Galaxy S20 មាន​អត្រា​ទាប។

    សរុប​ជារួម នៅ​ខែមេសា មាន​ស្មា​ត​ហ្វូ​ន​ចំនួន​ជិត 70លាន​គ្រឿង បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​សកល ដែល​វា​មានការ​ធ្លាក់ចុះ​រហូតដល់ 41% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន៕

  • ក្រុមហ៊ុន Airbus និង M1 នៅសិង្ហបុរី ចុះ MoU ក្នុងការតេស្តដ្រូនបំពាក់បច្ចេកវិទ្យា 5G

    ក្រុមហ៊ុន Airbus និង M1 នៅសិង្ហបុរី ចុះ MoU ក្នុងការតេស្តដ្រូនបំពាក់បច្ចេកវិទ្យា 5G

    ថ្មីៗនេះ​ក្រុមហ៊ុនទូរស័ព្ទ M1 បាន​សហការ​ជាមួយ​ក្រុមហ៊ុន Airbus ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ ដើម្បី​ធ្វើការ​សាកល្បង​បង្ហោះ​ដ្រូ​ន​នៅតាម​ឆ្នេរសមុទ្រ​នៃ​ប្រទេស​សិង្ហ​បុរី ដើម្បី​ទាញយក​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ 5G។

    ការសាកល្បង​នេះ គឺ​ដើម្បី​ធ្វើការ​វាយតម្លៃថា តើ​គេ​អាច​បង្ហោះ​ដ្រូ​ន​បាន​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ដោយ​ប្រើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុនទូរស័ព្ទ M1 បាន​ដល់​កម្រិតណា? ហើយ​វា​ក៏​ជា​ឧកាស​មួយ​ដើម្បីឱ្យ​ក្រុមហ៊ុន M1 សង្កេតមើល​ពី​ដំណើរការ​ប្រព័ន្ធ 5G ដែល​ទើបបាន​ដាក់ឱ្យ​ប្រើប្រាស់រ​បស់​គេ​ផងដែរ។ ការប្រើប្រាស់​បច្ចេកវិទ្យា 5G និង​ទិន្នន័យ​ពី​ប្រព័ន្ធ​បណ្ដាញ (Network-based data) គឺ​សម្រាប់​កំណត់​ទីតាំង ដែល​អាច​ផ្ដល់​ភាព​សុក្រឹត ជាង​ប្រព័ន្ធ GPS ទៅទៀត។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ M1។

    ក្រៅពី​ការសាកល្បង​ប្រើ​បច្ចេកវិទ្យា 5G សម្រាប់​ការ​បង្ហោះ​ដ្រូ​ន កាលពី​ខែ​មុន​ក្រុមហ៊ុន IBM ក៏មាន​ផែនការ ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន M1 និង Samsung ដើម្បី​បង្កើត​កម្មវិធី​សម្រាប់​វិស័យ​ផលិតកម្ម ដោយ​ប្រើ​បច្ចេកវិទ្យា 5G ជាមួយ AI និង Internet of Things (IoT) ផងដែរ។

    ប្រព័ន្ធ 5G អាច​ផ្ដល់​ល្បឿន​រហូតដល់ 100ដង​នៃ​ល្បឿន​ប្រព័ន្ធ 4G (150-250Mbps v 20-30Mbps) ដែល​អាចឱ្យ​លោកអ្នក​ប្រើ​អ៊ី​ន​ធើ​ណិ​ត មើល​ភាពយន្ត និង​ទាញយក​ឯកសារផ្សេងៗបាន​យ៉ាង​លឿន ម្យ៉ាងវិញទៀត ប្រព័ន្ធ 5G ក៏​អាច​កាត់បន្ថយ​រយៈពេល​រង់ចាំ ក្នុងការ​ទំនាក់ទំនង​រវាង​ឧបករណ៍ (reduce latency) ដែល​នេះ​មាន​សារប្រយោជន៍​បំផុត​សម្រាប់​ប្រើ​ជាមួយ ឧបករណ៍​នៅក្នុង​មន្ទីរពេទ្យ និង​រថយន្ត​ដែល​អាច​បើក​បាន​ដោយ​ខ្លួនឯង​ជាដើម។ បច្ចេកវិទ្យា 5G ត្រូវបាន​គេ​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ជំនា​ន់ទី5 ដែលមាន​ការវិវឌ្ឍ​ខ្លាំង បើ​ប្រៀប​ទៅ​បច្ចេកវិទ្យា 4G សម្រាប់​ឧបករណ៍​ចល័ត៕

  • មកដឹងតំបន់ដែលត្រូវដាច់ភ្លើងចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី21 ខែមិថុនានេះ

    មកដឹងតំបន់ដែលត្រូវដាច់ភ្លើងចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី21 ខែមិថុនានេះ

    អគ្គិសនី​កម្ពុជា ថ្មីៗនេះ​បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ​ស្តីពី​ទីតាំង​ដែល​ត្រូវ​ផ្តាច់​ភ្លើង​ចាប់ពី​ថ្ងៃទី18 ខែមិថុនា ឆ្នាំ2020 រហូតដល់​ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ។

    ការផ្តាច់​ភ្លើង​នេះ ធ្វើឡើង​ដោយសារតែ​អគ្គិសនី​កម្ពុជា​ត្រូវអនុវត្ត​ការជួសជុល ផ្លាស់ប្តូរ​តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការពង្រីក​ផ្លូវ នៅតាម​សង្កាត់​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង។

    ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​នឹង ម៉ោង ក៏ដូចជា​ទីតាំង​ដែល​ត្រូវ​កាត់ផ្តាច់​ចរន្តអគ្គិសនី៖