Author: ធឿន មករា

  • ការត្រៀមខ្លួនរបស់ សៀង ចន្ធា ក្នុងពានរង្វាន់ AFC U19 Championship

    ការត្រៀមខ្លួនរបស់ សៀង ចន្ធា ក្នុងពានរង្វាន់ AFC U19 Championship

    ការចាប់​ឆ្នោត​ក្នុង​ពានរង្វាន់ AFC U19 Championship បានធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់។

    ក្រោយ​ដឹង​ពី​លទ្ធផល​នៃ​ការចាប់​ពូ​ល និង​ដឹង​ពី​សមាសភាព​គូប្រកួត​ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ខ្លាំង​ទាំង3 ខាងលើ កីឡាករ​សៀង ច​ន្ធា បាន​សម្ដែង​អារម្មណ៍​រីករាយ និង​មានការ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព បើទោះបីជា​ខ្លួន​ព្រួយបារម្ភ​ទៅនឹង​បញ្ហា​កាយសម្បទា​ខ្លះ​ក៏ដោយ។

    ទោះជា​បែបនេះ​ក្តី សៀង ច​ន្ធា បាន​ប្តេជ្ញាចិត្ត​ថា ខ្លួនគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ភាពខុសប្លែក​កាលពីមុន នៅក្នុង​ពានរង្វាន់​នេះ៕

  • ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ស័ក្តិសមបំផុតសម្រាប់មេផ្ទះសម័យថ្មី…!!

    ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ស័ក្តិសមបំផុតសម្រាប់មេផ្ទះសម័យថ្មី…!!

    (ភ្នំពេញ) ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយ​ទៅ​អ្នកណា​ដែល​មិន​ចង់​ស្រណុក​នោះ…? ហត់នឿយ​នឹង​ការងារសំខាន់ៗរាល់ថ្ងៃ​ច្រើន​ផង…ហើយ​ត្រូវ​ចំណាយ​ពេលវេលា​រាប់​ម៉ោង​ចុក​ខ្នង ចុក​ដៃ​ក្នុង​ការបោក​សម្អាត​សម្លៀកបំពាក់​ទៀត! ដូច្នេះហើយ​ទើបបានជា​ស្ត្រី​មេផ្ទះ​គ្រប់រូប​សម្រេចចិត្ត​ទិញ​ម៉ាស៊ីនបោកខោអាវ​មក​ជំនួសដៃ…ប៉ុន្តែ​ផ្ទុយទៅវិញ​បើ​ជ្រើសរើស​ម៉ាស៊ីន​បោក​ដែល​មិន​ស័ក្តិសម​ទៀត​នោះ​ជីវិត​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ហើយ!! ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង​ម៉​ង…!!

    សាក​គិត​មើល​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ធម្មតា​ខ្លះ​ធ្វើឱ្យ​សម្លៀកបំពាក់​ជាទី​ស្រឡាញ់ ដាច់​រហែក​សាច់​ក្រណាត់, ដាច់​ឡេវ, ដាច់​រូត, យារ​សាច់​ក្រណាត់ និង​មាន​ជាប់​កំណក​សាប៊ូ​ធ្វើឱ្យ​រមាស់​មាន​បញ្ហា​ស្បែក និង​ជាពិសេស​មាន​សំឡេង​ក្តុងក្តាំង​ដូច​គេ​វាយ​ស្គរ​អ៊ីចឹង…! ត្រូវ​អត់…? អ្នក​ធ្លាប់​ជួប​បានដឹង​ច្បាស់!

    ប៉ុន្តែ​ឥឡូវនេះ​លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ…!! រាល់​បញ្ហា​ទាំងអស់នេះ​ត្រូវបាន​ដោះស្រាយបាន​យ៉ាង​ងាយ​បំផុត​ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ដ៏​ឆ្លាត​វៃ សាម​សុង ទ្វារ​ខាងលើ​ស៊េរី​ថ្មី 2020 ដែលមាន​សមត្ថភាព​អស្ចារ្យ​ព្រមទាំង​បច្ចេកវិទ្យាថ្មីៗច្រើន​ដែល​អាច​ផ្តល់ឱ្យ​លោកអ្នក​ជាពិសេសបងៗសុភាពនារី​ស្ត្រី​មេផ្ទះ​ទាំងអស់​នូវ​ភាពងាយស្រួល និង​ភាពទាន់សម័យ​បំផុត​នឹកស្មាន​មិន​ដល់​ដូចជា៖

    * Digital Inverter Technology

    បច្ចេកវិទ្យា អ៊ី​ន​វើ​ទ័​រលើ​ម៉ូ​ទ័​រ​នេះ​ជាប់​ធន់, មាន​កម្លាំង​ខ្លាំង​ជាង​មុន​ទោះបី​បោក​ជាមួយ​ទឹក​ពេញ​ធុង​ក៏ដោយ, សំឡេង​ស្ងាត់​ល្អ, សន្សំសំចៃ​ខ្ពស់​រហូតដល់ 40% លើសពី​ម៉ូ​ទ័​រ​ធម្មតា ប្រើប្រាស់​បានយូរ ធ្វើឱ្យ​ការបោក​គក់​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ការធានា​លើ​ម៉ូ​ទ័​រ​រហូតដល់ 11 ឆ្នាំ​ផងដែរ!

    * Wobble Technology

    នេះ​គឺជា​បច្ចេកវិទ្យា​បង្វិល​ធុង​បាន​សព្វ​ល្អ! ដូច្នេះ​លោកអ្នក​ឈប់​បារម្ភ​នឹង​សម្លៀកបំពាក់​រហែក យារ រមូរ ទៀត​ទៅ! ប​ច្ចេ​វិទ្យា​នេះ​នឹង​ការពារ​ដោយ​បង្វិល​ជាមួយ​ចរន្តទឹក​ខ្លាំង វិល​បាន​សព្វ​ជ្រុងជ្រោយ​បោក​បាន​ជ្រះ​ស្អាត​ល្អ​ជាមួយនឹង​ដុំ​បង្វិល​នៅ​បាត​ក្រោម។

    * Magic Dispenser

    ជាមួយនឹង​កង្ហារ​វាយ​បំបែក​សាប៊ូ និង​ខ្យល់​អាចរំលាយ​សាប៊ូ​ឱ្យ​រលាយ​សព្វ​ល្អ​ងាយ​ឆាប់​ជ្រាបចូល​សាច់​ក្រណាត់​បាន​លឿន និង​បោក​បាន​ជ្រះ​ស្អាត​ល្អ! ដូច្នេះ​លា​ហើយ​បញ្ហា​ប្រតិកម្ម​ស្បែក,ការបោក 2 ដង, កំណក​សាប៊ូកក​ក្តាំង និង​អាច​ប្រើ​បាន​ទាំង​សាប៊ូទឹក និង​សាប៊ូម្សៅ!

    * Intensive Wash

    នេះ​ជា​បច្ចេកវិទ្យា​ដែលមាន​តែមួយ​គ្មាន​ពីរ! មុខងារ​បោកគក់​ស្នាម​ប្រឡាក់​ខ្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​បោក​ជម្រះ​ស្នាម​ប្រឡាក់​ខ្លាំង​ព្រោះនេះ​គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ម្សៅ​សាប៊ូ និង​ការ​បង្ហូរទឹក​ចូល​រួមគ្នា​ធ្វើឱ្យ​ងាយ​ឆាប់​ជ្រាបចូល​សាច់​ក្រណាត់​បាន​លឿន​បំផុត​ព្រមទាំង​បន្ថែម​មុខងារ​ត្រាំ​អោយ​រីកសាច់​ក្រណាត់​ដោយ​ស្វ័យប្រវត្តិ​ទៀតផង!!

    * Deep Softener

    មុខងារ​បោក​ក្លិនក្រអូប​ជាប់​បានយូរ​នេះ​ធានា​ឱ្យ​គ្រប់​សម្លៀកបំពាក់​មាន​ក្លិនក្រអូប​ជាង​មុន និង​ធ្វើឱ្យ​សាច់​ក្រណាត់​ទន់ល្មើយ! មុខងារ​នេះ​នឹង​បញ្ជ្រាបទឹក​ក្រអូប​ឱ្យ​ជ្រាបចូល​សាច់​ក្រណាត់​បាន​ច្រើនជាង​មុន​ដល់​ទៅ 20% សម្រាប់​អ្នកត្រូវការ​សម្លៀកបំពាក់​ក្រអូប​បាន​ពេញ 1 ថ្ងៃ!!

    * Magic Filter

    បន្ទះ​ចម្រោះ​នេះ​នឹង​ចាប់យក​ភាពកខ្វក់​ចេញពី​ធុង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ជួយ​កាត់បន្ថយ​ការកកស្ទះ​ទុយោ​បង្ហូរទឹក​ចេញ និង​ការពារ​មិន​ឱ្យមាន​កំទេចកំទី​ដូចជា​ព្រុយ​តោង​ជាប់​សម្លៀកបំពាក់! ជាពិសេស​បន្ទះ​ចម្រោះ​នេះ​គឺ​ងាយស្រួល​ក្នុងការ​ដោះចេញ​ចូល​ដើម្បី​សម្អាត​ផងដែរ!

    * Rear Control

    ជាមួយនឹង​ការច្នៃប្រឌិត​ដ៏​វៃឆ្លាត​របស់ សាម​សុង ប៊ូ​តុង​បញ្ជា​ទាំំ​ង​អស់​គឺ​ត្រូវបាន​រចនា​ឡើង​មាន​ភាពងាយស្រួល​ប្រើប្រាស់​ដោយ​ប៊ូ​តុង​ចុច​ងាយស្រួល​មើល​ដាក់ និង​ដក​សម្លៀកបំពាក់​ដោយ​មិន​ធ្វើឱ្យ​ប៉ះ​ប៊ូ​តុង​ចុច​ដោយ​ចេតនា និង​កាត់បន្ថយ​ការឈឺ​ខ្នង ឈឺចង្កេះ!

    * Soft Closing Door

    គម្រប​ទ្វារ​បិទថ្នមៗដោយ​ស្វ័យប្រវត្តិ! ងាយស្រួល​បើក​បិទ​គ្មាន​សំឡេង​រំខាន! គម្រប​នេះ​ផលិតឡើង​យ៉ាងរឹងមាំ​បំផុត​ជាមួយនឹង​កញ្ចក់​ថ្លា​ដែល​អាច​មើលឃើញ​ដល់​ខាងក្នុង​ដោយ​មិនចាំបាច់​បើក ឬ​បិទ​គម្រប​មើល និង​មិន​ងាយ​ឆ្កូត​ថែម​ទៀតផង!

    * Diamond Drum

    រាង​ធុង​រចនា​ឡើងជា​រាង​គ្រាប់ពេជ្រ​ការពារ​សម្លៀកបំពាក់​មិនឱ្យ​ទាក់​រហែក​ជាមួយនឹង​រន្ធ​គ្រាប់​ល្អិតតូចៗជាមួយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បោកគក់​បាន​ជ្រះ​ស្អាត​ល្អ និង​ថ្នម​សម្លៀកបំពាក់​របស់លោក​អ្នកជា​ទីបំផុត!

    * Smart Check

    ងាយស្រួល​ឆែក​រក​បញ្ហាផ្សេងៗ និង​ដំណោះស្រាយ! ដូច្នេះ​លោកអ្នក​នឹងមិន​ខ្ជះខ្ជាយ​ថវិកា​ពេល​ម៉ាស៊ីន​មាន​បញ្ហាម្តង! កម្មវិធី Smart Check នេះ​នឹង​ធ្វើការ​រាវរក​លេខ​កូដ​លើ​ម៉ាស៊ីន​បោក​របស់​លោកអ្នក​ព្រមទាំង​ប្រាប់​យ៉ាងច្បាស់​នូវ​ដំណោះស្រាយ​ដោយ​គ្រាន់តែ​ដោ​ន​ឡូដ App-Samsung Smart Washer ដោយ​អ្នក​ចូលទៅក្នុង Smart Check ហើយ​ស្កេ​ន​លេខ​កូដ​លើ​ម៉ាស៊ីន​បោក​ជាការ​ស្រេច!!

    សូមកុំ​នៅ​ទ្រាំ​ជាមួយនឹង​បញ្ហា​បោក​សម្លៀកបំពាក់​ដែល​រំខាន​អារម្មណ៍​រីករាយ និង​ពេលវេលា​ដ៏​សំ​ខា

    របស់​អ្នក​ទៀត​ទៅ…! ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង​ទ្វារ​ខាងលើ​ស៊េរី​ថ្មី 2020

    ជា​ជម្រើស​ដ៏​ល្អ​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក! បើ​ចង់ដឹង​ច្បាស់​ត្រូវធ្វើ​ម៉េច​ទៅ…?

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

  • ប៉ាអ៊ើយ ម៉ាក់អ៊ើយ…កូនមានរឿងចង់ប្រាប់

    ប៉ាអ៊ើយ ម៉ាក់អ៊ើយ…កូនមានរឿងចង់ប្រាប់

    “ចូរទទួលស្តាប់ដោយបេះដូង ក្នុងរឿងដែលកូនចង់ប្រាប់អ្នក មិនថាជារឿងអ្វីក៏ដោយ បើអ្នកមិនស្តាប់កូនពេលគេនៅតូច ព្រោះគិតថា រឿងដែលកូននិយាយឱ្យស្តាប់នោះជារឿងតូចតាច ឬគ្មានភាពសំខាន់នោះ ពេលគេធំឡើង គេនឹងលែងនិយាយរឿងធំៗឱ្យអ្នកស្តាប់ហើយ ព្រោះសម្រាប់កូន គ្រប់រឿងគឺជារឿងសំខាន់ជានិច្ច”។

    មនុស្សដែលក្មេងៗចង់និយាយរឿងផ្សេងៗ ទាំងរឿងសុខ និងទុក្ខឱ្យស្តាប់នោះគឺ អ្នកមើលថែទាំរូបគេ មិនថាតែជាឪពុកម្តាយ ឬបងប្អូនជិតស្និទ្ធ និងអ្នកនៅជិតនឹងគេខ្លាំងបំផុត តែជាច្រើនដងណាស់ដែលមនុស្សចាស់មិនបានទទួលស្តាប់ក្មេងៗឡើយ។

    ធ្លាប់មានទេដែលមនុស្សចាស់ដូចជារូបយើង មានអារម្មណ៍ថា រឿងដែលក្មេងៗនិយាយឱ្យស្តាប់នោះ វាចំជាគ្មានសារៈខ្លឹមសារ ឬមិនឃើញមានអ្វីសោះ ឬពេលខ្លះក្មេងនិយាយមិនទាន់ចប់ផង ក៏និយាយកាត់ ប្រាប់ក្មេងថា ម៉េចមិនធ្វើអ៊ីចេះ ម៉េចមិនធ្វើអ៊ីចុះពេលខ្លះដល់យើងនិយាយច្រើនពេក ក៏ក្លាយទៅជាក្មេងអង្គុយស្តាប់យើងនិយាយទៅវិញ។

    សាកល្បងគិតពីយើងខ្លួនឯងវិញទៅមើលថា បើយើងនិយាយរឿងអ្វីមួយឱ្យគេស្តាប់ ហើយគេរវល់តែធ្វើអ្វីផ្សេង ដូចជា ចុចទូរស័ព្ទ វាយកុំព្តូទ័រ ជាដើមនោះ ធ្វើឱ្យយើងមានអារម្មណ៍ថា ដូចកំពុងនិយាយជាមួយអាកាសធាតុ ឬបើកំពុងនិយាយហើយ អ្នកស្តាប់នោះមកវិភាគថា អ្វីដែលយើងធ្វើនោះវាមិនល្អ មិនត្រឹមត្រូវ ធ្វើឱ្យយើងមានអារម្មណ៍ថា គេមិនយល់អំពីយើង គ្រាន់តែចង់ទម្លាយឱ្យស្តាប់ប៉ុណ្ណោះ កុំអាលមកប្រដៅបានទេ! បើយើងគិត និងមានអារម្មណ៍បែបហ្នឹង ក្មេងៗក៏ប្រហែលជាមានអារម្មណ៍ដូចគ្នាហ្នឹងដែរ។

    បើក្មេងមានអារម្មណ៍ថា ពេលចង់និយាយប្រាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ ឬគ្មានអ្នកយល់ចិត្តនោះ ថ្ងៃមួយក្មេងអាចនឹងឈប់និយាយ ឈប់ប្រាប់ ព្រោះមានអារម្មណ៍ថា និយាយទៅ ឬប្រាប់ទៅក៏គ្មានប្រយោជន៍ ខាតទឹកមាត់ ហត់ឥតប្រយោជន៍ ថែមទាំងនាំឱ្យតូចចិត្តទៀត។

    ផ្តល់ពេលវេលាក្នុងការជជែកនិយាយជាមួយក្មេងៗ ស្តាប់ដោយក្តីតាំងចិត្ត និងយកចិត្តទុកដាក់ ធ្វើតាំងពីគេនៅតូចៗ ពេលគេធំក្លាយជាក្មេងជំទង់ស្ទាវ ទោះជាគេមានមិត្តភ័ក្តិដែលជជែកគ្នាសប្បាយរីករាយហើយក៏ដោយ តែពេលមានបញ្ហា ឬត្រូវការការប្រឹក្សា ឬការណែនាំណាមួយនោះ គេនឹងបែរមករកប៉ាម៉ាក់ ឬមនុស្សចាស់ដែលជិតស្និទ្ធដែលគេមានអារម្មណ៍ថា ព្រមក្នុងការទទួលស្តាប់គេជានិច្ចមិនខាន។

    មានពាក្យដែលគេនិយាយថា “ការមានពេលវេលាក្នុងការស្តាប់យ៉ាងតាំងចិត្តចំពោះអ្វីដែលក្មេងៗត្រូវការចង់ប្រាប់នោះ ជារឿងដែលឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ មិនថាជារឿងអ្វីក៏ដោយ ទោះវាជារឿងតូចតាចនៅក្នុងខ្សែភ្នែកឪពុកម្តាយមែន តែសម្រាប់ក្មេងៗវិញ បើគេចង់និយាយឱ្យប៉ាម៉ាក់ស្តាប់ហើយនោះ វាគឺជារឿងដែលអស្ចារ្យធំធេងសម្រាប់គេជានិច្ច”

    ការទទួលស្តាប់យ៉ាងតាំងចិត្ត នឹងធ្វើឱ្យក្មេងមានអារម្មណ៍ថា មនុស្សធំដូចពួកយើងត្រៀមរួចជាស្រេចនឹងនៅក្បែរគេជានិច្ច តែបើសិនយើងមិនយកចិត្តទុកដាក់ស្តាប់នូវរឿងដែលគិតថាតូចតាចក្នុងថ្ងៃនេះទេនោះ នៅថ្ងៃមុខ ពេលក្មេងមានរឿងដែលយើងគិតថាជារឿងធំនោះ ក្មេងនឹងលែងមានអារម្មណ៍ចង់ប្រាប់ ព្រោះគិតថាមនុស្សចាស់មិនយល់ចិត្ត និងមិនចង់ស្តាប់រឿងរ៉ាវនោះឡើយ។ ក្មេងៗទាំងនេះជួនកាលនឹងក្លាយជាក្មេងដែលលែងមាត់លែងក មានអ្វីលាក់ទុកតែក្នុងចិត្ត ហើយទៅសេពគប់មិត្តក្រៅផ្ទះដែលគេគិតថា យល់ចិត្តគេខ្លាំងជាងជំនួសវិញ។

    សាកល្បងបើកចិត្តទទួលស្តាប់កូនៗរបស់យើងក្នុងគ្រប់រឿងរ៉ាវ ពេលដែលយើងទទួលស្តាប់ពីអារម្មណ៍របស់ក្មេងនោះ វានឹងមានតម្លៃសម្រាប់ក្មេង និងខ្លួនយើងខ្លាំងណាស់៕

  • ការបណ្តុះបណ្តាលផ្នែកការទូតនៅកម្ពុជានឹងបោះជំហានកាន់តែប្រសើរក្រោយស្ថាប័នធំ2ចាប់ដៃគ្នាបណ្តុះបណ្តាល

    ការបណ្តុះបណ្តាលផ្នែកការទូតនៅកម្ពុជានឹងបោះជំហានកាន់តែប្រសើរក្រោយស្ថាប័នធំ2ចាប់ដៃគ្នាបណ្តុះបណ្តាល

    ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក​ការទូត​នៅ​កម្ពុជា ថ្មីៗនេះ​ស្ថាប័នធំ2 គឺ​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មូលនិធិ​អាស៊ី បាន​ចាប់ដៃគ្នា​កសាង​សមត្ថភាព​អ្នកការទូត។

    គម្រោង​ដែល​ស្ថាប័ន​ទាំង2សហការគ្នា​នេះ មាន​គោលដៅ​ពង្រឹង​លើកកម្ពស់ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​ទំណាក់ទំនង​អន្តរជាតិ និង​ការទូត ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហគមន៍​អន្តរជាតិ។

    វិទ្យាស្ថាន​ការទូត​បាន​បញ្ជាក់ថា រយៈពេល3ឆ្នាំ​ខាងមុខ ខ្លួន និង​មូលនិធិ​អាស៊ី នឹងធ្វើ​ការរួម​គ្នា​ដើម្បី​គាំទ្រ​ដល់​ការចូលរួម​របស់​មន្ត្រី​ក្រសួង​វ័យក្មេង ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកការទូត​អាស៊ី​វ័យក្មេង​នៅ​អាមេរិក និង​ការរៀបចំ​កម្មវិធី​ផ្លាស់ប្តូរ និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជាមួយ​សិក្ខាកាម​ផ្សេងទៀត​នៃ​កម្មវិធី​នេះ។ កម្មវិធី​អ្នកការទូត​អាស៊ី​វ័យក្មេង​នេះ គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់​អ្នកជំនាន់ក្រោយ​នៅ​អាស៊ី និង​ការលើកកម្ពស់​ទស្សនវិស័យ​វែងឆ្ងាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់។

    ស្ថាប័ន​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា កិច្ច​សហ​ប្រ​វិបត្តិ​ការ​នេះ​ក៏​នឹង​បង្កើតឱ្យមាន​ជា​បណ្ណាល័យ​សាធារណៈ និង​គាំទ្រ​ដល់​វិទ្យាស្ថាន​ក្នុងការ​ប្រែក្លាយ​បណ្ណាល័យ​នេះ​ឱ្យទៅជា​ធនធាន​ឯកទេស​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​កម្ពុជា សហការ​រៀបចំ​បាវចនា​សាធារណៈ ចូលរួម និង​គាំទ្រ​ដល់​ការស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​លើ​វិស័យ​ទំនាក់ទំនង​អន្តរជាតិ និង​ការអភិវឌ្ឍ​សមត្ថភាព ព្រមទាំង​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​ពាក់ព័ន្ធ​នានា៕

  • ចង់ផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់ដើមមិនឃើញគួរមានឯកសារទាំងអស់នេះ

    ចង់ផ្ទេរសិទ្ធយានយន្តដែលរកម្ចាស់ដើមមិនឃើញគួរមានឯកសារទាំងអស់នេះ

    ថ្មីៗនេះ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានប្រកាស​ពន្យារពេល​អនុវត្ត​ការផ្ទេ​សកម្ម​សិទ្ធ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2020 ដើម្បីឱ្យ​ប្រជាជន​ទាំងអស់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អនុវត្តតាម​នីតិវិធី។

    ក្រសួង​បញ្ជាក់ថា ប្រជាជន​ដែលមាន​បំណង​ចង់​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ មេត្តា​រួសរាន់​បំពេញបែបបទ​ស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ឱ្យបាន​ទាន់ពេលវេលា ព្រោះ​បើ​លើស​ថ្ងៃ​កំណត់ ចាំបាច់​ត្រូវតែមាន​ស្នាម​មេដៃ​លើ​សំណុំ​ឯកសារ​ផ្ទេរ​សិទ្ធ​ពី​ម្ចាស់​ដើម​ទើប​អាច​ធ្វើបាន។

    ចំពោះ​នីតិវិធី​វិញ ក្រសួង​បញ្ជាក់ថា អ្នក​ដែល​កំពុង​កាន់កាប់​យានយន្ត​ដែល​ទិញ​លក់តៗគ្នា​រក​ម្ច​ស់​ដើម​មិនឃើញ ត្រូវដាក់​ពាក្យស្នើសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​ដូចជា៖

    • ពាក្យ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ មាន​ផ្តិត​ស្នាម​មេដៃ​អ្នកស្នើសុំ និង​មាន​បិត​សំណៅ​លេខ​កាល់ (តួ ឬ​សាក់​ស៊ី) ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត
    • បណ្ណ​សម្គាល់ (កាត​គ្រី) ច្បាប់ដើម និង​ផ្លាកលេខ​សម្គាល់​យានជំនិះ (ក្នុងករណី​ផ្ទេរ​កម្ម​សិទ្ធ​ឆ្លង​រាជធានី-ខេត្ត)
    • វិញ្ញាបនបត្រ​ត្រួវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
    • អត្តសញ្ញាណ​បណ្ណ​អ្នកលក់ និង​អ្នកទិញ
      • ពលរដ្ឋ​ខ្មែរ៖ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់​ចម្លង​ដែលមាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច
      • ជនបរទេស៖ លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច
    • បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​សិទ្ធ​យានយន្ត
    • លិខិត​លក់​ទិញ
    • កិច្ចសន្យាធានា​ដែលមាន​បញ្ជាក់​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល៕
  • កូនកាត់ខ្មែរ-ហូឡង់ Jero Chin តែងតែបានទទួលដំបូន្មានល្អៗ ពីកីឡាករខ្លាំងៗលើពិភពលោក

    កូនកាត់ខ្មែរ-ហូឡង់ Jero Chin តែងតែបានទទួលដំបូន្មានល្អៗ ពីកីឡាករខ្លាំងៗលើពិភពលោក

    Jero Chin Fo Sieeuw វ័យ 12ឆ្នាំ ដែលជា​កូនកាត់​ខ្មែរ-ហូ​ឡង់ បាន​និយាយថា កាលពីមុន ខ្លួន​តែងតែ​បានទទួល​ការ​បង្វឹក​ផ្ទា​ល់ពី​លោកពូ​របស់គេ (កីឡាករ Virgil van Dijk) តែ​ពេលនេះ​គាត់​មិនសូវមាន​ពេល​ច្រើន​ឡើយ និង​លើកចុងក្រោយ​ដែល​ពួកគេ​ទាំង 2នាក់​បាន​ជួបគ្នា គឺ​កាលពី​ថ្ងៃ​ខួបកំណើត​របស់ Jero ដែល​រូបគេ​បាន​ឆ្លងឆ្លើយ​ជាមួយនឹង​លោកពូ​របស់គេ តាមរយៈ​កា​រខ​ល​តាម​វីដេអូ។ តែ​អ្វីដែល​គេ​នៅចាំ​បានជា​ប់​ជានិច្ច​នោះ​គឺ Van Dijk តែងតែ​ប្រាប់​គេ​ថា ឱ្យ​ខិតខំ​ហ្វឹកហាត់។

    យ៉ាងណាមិញ មាន​ហេតុផល​នៅ​ពីក្រោយ​រឿងរ៉ាវ​ទាំងអស់ ដែលនាំឱ្យ​កុមារា​វ័យ 12ឆ្នាំ​រូបនេះ ដាក់ចិត្ត​ដាក់​កាយ​លើ​វិស័យ​មួយ​នេះ គឺ​កើតចេញពី​ការលើកទឹកចិត្ត​ពី​ឪពុក​របស់គេ​ផ្ទាល់ និង​មនុស្ស​ពិសេស​ម្នាក់ទៀត នោះ​គឺ​បងប្រុស​ជីដូនមួយ​រប​ស់​ឪពុក​គេ គឺ​កីឡាករ​ខ្សែការពារ​លំដាប់​កំពូល Virgil van Dijk ដែលជា​សមាជិក​របស់​ក្លិប​ហង្ស​ក្រហម Liverpool ហ្នឹងឯង៕

  • គន្លឹះល្អៗ ធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្ស

    គន្លឹះល្អៗ ធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្ស

    សេចក្តីស្រឡាញ់ជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្រឡាញ់ហើយ តើយើងនឹងធ្វើយ៉ាងណាឱ្យសេចក្តីស្រឡាញ់នោះនៅគង់វង្សស្ថិតស្ថេរ និងយូរអង្វែង ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗមកជម្រាបជូនគូស្វាមី ភរិយាគ្រប់ៗគ្នាដូចខាងក្រោមនេះ ៈ

    1 . សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង

    នៅពេលរស់នៅជាមួយគ្នា ម្នាក់ៗនឹងមើលឃើញពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមកមិនខាន តែចូរកុំយកចំណុចមិនល្អរបស់នាង(ឬគេ)មករារាំងការកែសម្រួលចំណុចមិនល្អរបស់ខ្លួនឯងឱ្យសោះ ព្រោះការដែលអ្នកបានកែសម្រួលខ្លួននោះ គូគ្រងរបស់អ្នកក៏នឹងបែរត្រឡប់មករកមើលចំណុចមិនល្អរបស់ខ្លួនឯងដូចគ្នា។

    2 . កុំសម្តែងភាពមិនត្រូវចិត្ត ឬភាពមិនពេញចិត្តគូគ្រងនៅចំពោះមុខអ្នកដទៃ

    ព្រោះមិនថាស្រី ឬប្រុសឡើយ បើជួបហេតុការណ៍បែបនេះ នឹងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាត្រូវបំបាក់មុខ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកនឹងកើតឡើង ដូច្នេះគួររក្សាទុកអារម្មណ៍មិនពេញចិត្តនៅពេលនោះទៅអង្គុយនិយាយគ្នានៅក្នុងផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណុចស៊ីបរបស់ខ្សែភ្នែកអ្នកឯទៀតដោយសារតែការឈ្លោះប្រកែកគ្នា។

    3 . កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក

    រហូតដល់គ្មានពេលវេលាសម្រាប់ក្រុមគ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារគឺជាអ្វីដែលសំខាន់បំផុតក្នុងការជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នករីកចម្រើន និងឈានទៅមុខ។

    4 . ពេលមានបញ្ហាត្រូវបែរមុខរកគ្នា

    មិនមែនថាដល់ពេលកើតមានបញ្ហា ម្នាក់ៗបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយអំពីបញ្ហាដែលកើតឡើង ព្រោះគិតថាមិនចាំបាច់ត្រូវអធិប្បាយអ្វីឡើយ បណ្តោយឱ្យវាទៅតាមដំណើរ បន្តិចទៅម្នាក់ៗគង់តែភ្លេចទៅវិញទេ តែអ្នកដឹងទេថា វាគឺជាស្នាមប្រេះបែកដែលកំពុងតែធ្វើឱ្យជីវិតគូរបស់លោកអ្នកមិនស្ថិតស្ថេរ ដូច្នេះគួរតែបែរមុខមកជជែកគ្នាទើបជារឿងប្រសើរបំផុត។

    5 . ឧស្សាហ៍បំពេញចិត្តគ្នាទៅវិញទៅមក

    នៅពេលអ្នកទាំងពីរមករួមរស់ជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខផ្លាស់ប្តូរលាយឡំគ្នាមិនខាន ដូច្នេះសុំត្រឹមតែកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងគ្រាដែលនាង(ឬគេ)មានទុក្ខ។

    6 . រកពេលវេលារំលឹកអនុស្សាវរីយ៍ចាស់ៗ

    មិនថាតែនៅតាមខេត្រ ឬទីកន្លែងដែលអ្នកទាំងពីពេញចិត្ត និងចូលចិត្តទៅលេងញឹកញាប់នោះទេ ប្រើពេលវេលានោះកើបប្រមូលក្តីចងចាំល្អៗដែលធ្វើឱ្យទាំងពីរនាក់មានថ្ងៃនេះ។ ការមានសេចក្តីស្នេហាមិនមែនជារឿងពិបាកនោះទេ តែការធ្វើឱ្យសេចក្តីស្នេហាគង់វង្សស្ថិតស្ថេរយូរអង្វែងទៅវិញទេដែលជារឿងពិបាកនោះ៕

  • កម្ពុជាលក់អង្ករចេញបានជិតកន្លះលានតោន នៅឆមាសទី1នេះ

    កម្ពុជាលក់អង្ករចេញបានជិតកន្លះលានតោន នៅឆមាសទី1នេះ

    វិស័យ​ស្រូវ​អង្ករ​ជា​ផ្នែក​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្នុងចំណោម​កសិករ​ភាគច្រើន​នៅ​កម្ពុជា បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ស្ទើរ​គ្រប់​តំបន់​ទូទាំងប្រទេស។

    នៅ​ឆមាស​ទី1 ឆ្នាំ2020នេះ ក្រសួងកសិកម្ម​បញ្ជាក់ថា កម្ពុជា​បាន​លក់​អង្ករ​ចេញទៅ​បរទេស​បាន​ចំនួន 397,660តោន។ ការលក់​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ​មាន​កំណើន​ប្រមាណ 41% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2019 ដែល​នាំចេញ​បានត្រឹមតែ 281,538តោន​ប៉ុណ្ណោះ។

    ក្រសួង​បញ្ជាក់ថា ទីផ្សារ​ធំជាងគេ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឆ្នាំនេះ​គឺ​ប្រទេស​ចិន ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​ប្រមាណ 37% ដោយ​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ចំនួន 147,949តោន​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។ ទីផ្សារ​ធំ​ទី2 នៃ​អង្ករ​កម្ពុជា​គឺ​សគ​មន៍​អឺរ៉ុប​ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សា​ចំនួន 34% ដោយ​អឺរ៉ុប​បាន​ទិញ​ចំនួន 51,175តោន។

    ទីផ្សារ​ធំ​ទី3 របស់​យើង​គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ទិញ​ពី​កម្ពុជា​ចំនួន 13%នៃ​ទីផ្សារ គិត​ជា​អង្ករ​ចំនួន 52,987តោន និង​ចំនួន 16% ផ្សេងទៀត​គិត​ជា​អង្ករ​ចំនួន 61,148តោន យើង​លក់​ទៅឱ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក៕

  • ប្រទេសជាច្រើនកំពុងចាប់អារម្មណ៍កម្មវិធីដាំដើមឈើហូបផ្លែតាមទីសាធារណៈ

    ប្រទេសជាច្រើនកំពុងចាប់អារម្មណ៍កម្មវិធីដាំដើមឈើហូបផ្លែតាមទីសាធារណៈ

    បច្ចុប្បន្ននេះ ការដាំ​ដើមឈើ​នៅក្នុង​ទីក្រុង បាន​ក្លាយជា​ប្រធានបទ​ដ៏​គួរឱ្យ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ភាព​បៃតង កាត់បន្ថយ​ជាតិពុល និង​ការជំរុញ​ឱ្យមាន​ធម្មជាតិ​កាន់តែច្រើន​សម្រាប់​ការ​រ​ស់​នៅ​ជាដើម។

    ឈាន​មួយ​ជំហាន​ពី​គំនិត​ខាងលើ ប្រទេស​នានា​លើ​ពិភពលោក​បានចាប់ផ្តើម​រកឃើញ​គំនិត​ដាំ​ផ្លែឈើ​ហូប​ផ្លែ​ដូចជា​ផ្លែ​ប៉ោម Blackberry និង​ផ្លែឈើ​មាន​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត​នៅ​ទីសាធារណៈ។ ការធ្វើ​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា​អាចជួយ​ទីក្រុង​ឱ្យមាន​ភាពស្រស់​បំព្រង និង​កាន់តែ​មានគុណ​តម្លៃ​ក្នុង​ការរក្សា​ធម្មជាតិ​នៅ​ជិត​មនុស្ស​គ្រប់គ្នា។

    នៅ​ទីក្រុង Copenhagen នៃ​ប្រទេស​ដា​ណឺ​ម៉ាក​នាពេល​បច្ចុប្បន្ននេះ គេ​បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​នៅតាម​ដងផ្លូវ​សាធារណៈ​ដែល​អាច​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់គ្នា​ក្នុង​ទីក្រុង​អាច​បេះ​ទទួលទាន​បាន​ដោយ​ឥតគិតថ្លៃ។ ស្ថាប័ន thelocal.dk បាន​បញ្ជាក់ថា នៅ​ប្រទេស​ដា​ណឺ​ម៉ាក យើង​អាច​បេះ​ផ្លែឈើស្រស់ៗសម្រាប់​ធ្វើជា​អាហារ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​ក្នុងប្រទេស។ មិន​ថា​ទៅដល់​ទីណា​នោះទេ យើង​អាច​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​ដោយ​មិនបាច់​ចំណាយ​ប្រាក់ ព្រោះ​ឱ្យតែ​ដល់រ​ដូច​កាលម្តងៗ នៅតាម​ដងផ្លូវ​នៃ​ប្រទេស​នេះ​គឺ​ពោរពេញ​ទៅដោយ​ដើម​ប៉ោម​ដែលមាន​ផ្លែ​ព្រោងព្រាត ក្រហម បៃតង​យ៉ាង​ស្រស់ស្អាត និង​គួរឱ្យ​ចង់​ញ៉ាំ។

    គំនិត​មួយ​នេះ​ត្រូវបាន​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​យកទៅអនុវត្ត​នាពេល​បច្ចុប្បន្ននេះ ដែល​ផលរប​ស់វា​បាន​បង្កើតជា​សុភមង្គល​ផ្លូវចិត្ត​ម្យ៉ាង​សម្រាប់​ប្រជាជន​គ្រប់គ្នា។ ជាក់ស្តែង នៅ​ទីក្រុង​អូ​តា​វ៉ា​នៃ​ប្រទេស​កាណាដា ក៏បាន​អនុវត្ត​ដូចគ្នានេះដែរ។ ដើមឈើ​ហូប​ផ្លែ​ត្រូវបាន​គេ​ដាំ​គ្រប់កន្លែង ដើម្បី​គាំទ្រ​ដល់​គម្រោង​ធនាគារ​អាហារ (food banks) ព្រោះ​ប្រជាជន​គ្រប់គ្នា​ដោយ​រួមទាំង​អ្នក​គ្មាន​ផ្ទះសំបែង និង​អ្នកដំណើរ​ជា​ផង​អាច​ទទួលទាន​ផ្លែឈើ​ស្រស់​គ្រប់ពេល​ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់៕

  • Covid-19 បានធ្វើឱ្យអាជីវកម្មទេសចរណ៍ត្រូវបិទទ្វាប្រមាណជិត 3,000កន្លែង ប៉ះពាល់ដល់មនុស្សជាង 4ម៉ឺននាក់

    Covid-19 បានធ្វើឱ្យអាជីវកម្មទេសចរណ៍ត្រូវបិទទ្វាប្រមាណជិត 3,000កន្លែង ប៉ះពាល់ដល់មនុស្សជាង 4ម៉ឺននាក់

    កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្លាំង និង​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជាច្រើន​លាន​ដុល្លារ​រៀងរាល់ឆ្នាំ តែ​សម្រាប់​ឆមាស​ទី1 ឆ្នាំ2020 នេះ ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ច្រើន​លាន​ដុល្លារ​ទៅវិញ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បង្ករ​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍។ គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ2020 មាន​អាជីវកម្ម​ទេ​សចណ៍​បិទទ្វា និង​បិទ​បណ្តោះអាសន្ន​ចំនួន 2,956ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​សរុប 45,405នាក់​រង​ផលប៉ះពាល់។

    ការបាត់បង់​ការងារ​នេះ បានធ្វើឱ្យ​មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល​ដែល​លើសពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ និង​ទេសចរណ៍​ជាស​កល។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ដំណើរ​កម្សាន្ត​ឡើងវិញ​ហើយ​ក្នុង​ខែ​នេះ តែ​ភ្ញៀវទេសចរ​បរទេស​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ដោយសារតែ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងអំឡុងពេល Covid-19រាតត្បាត​ពិភពលោក​នេះ៕