Author: ធឿន មករា

  • កុំច្រឡំឱ្យសោះ! TikTok Pro គឺជាមេរោគ Malware ទេ

    កុំច្រឡំឱ្យសោះ! TikTok Pro គឺជាមេរោគ Malware ទេ

    កាលពី​សប្តាហ៍​មុន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បច្ចេកវិទ្យា ដែល​ទាក់ទង​ទៅនឹង​ប្រទេស​ឥណ្ឌា​បានប្រកាស​បិទ​កម្មវិធី​ទូរ​សព្ទ​ប្រមាណ​ជា 59កម្មវិធី ក្នុងនោះ​ក៏មាន​កម្មវិធី TikTok ដ៏​ពេញនិយម​មួយ​ផងដែរ។

    កន្លងមក​យើង​សង្កេតឃើញថា​ប្រជាជន​កម្ពុជា​មួយចំនួន​មាន​ការមិន​ពេញចិត្ត និង​បាន​រិះគន់​ទៅលើ​កម្មវិធី​នេះ ដោយសារ​តែមានក្មេងៗប្រើ​ច្រើន​ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា ក៏ដូចជា​ប្រាក់កាស ព្រមទាំង​ទាក់ទង​ទៅនឹង​សីលធម៌​របស់​ពួកគេ។ មិន​ខុសគ្នា​ពី​ប្រជាជន​ឥណ្ឌា​ខ្លះ​ក៏មាន​ការមិន​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះដែរ តែ​ក៏មាន​មួយចំនួនទៀត​ក៏​ចូលចិត្ត និង​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ជា​គ្រឿង​កំសាន្ត ឬ​ធ្វើជា​ប្រយោជន៍​ក្នុងការ​រកលុយ​ផងដែរ។

    ដោយសារតែ​ឃើញថា​ប្រជាជន​ឥណ្ឌា​ជាច្រើន​នៅតែ​ចូលចិត្ត​និង​ចង់​ប្រើ​កម្មវិធី​នេះ ជាហេតុ​នាំឱ្យ​ក្រុម​ជនអនាមិក​បាន​ឆ្លៀតឱកាស​បង្កើត​កម្មវិធី​ដែលមាន​មេរោគ Malware ប៉ុន្តែ​បន្លំ​ថា​ជា​កម្មវិធី TikTok Pro ដើម្បីឱ្យ​ប្រជាជន​ឥណ្ឌា​ទាញយក​មកប្រើប្រាស់​តាមរយៈ​តំណ​ភ្ជាប់​ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​នៅលើ Twitter និង WhatsApp។ ក្រោយពី​បាន​ទាញយក នឹង​ដំឡើង​កម្មវិធី​នេះ​រួចរាល់​ហើយ កម្មវិធី​នេះ​នឹងធ្វើ​ការស្នើ​ចូលក្នុង​ប្រព័ន្ធ​ទូរ​សព្ទ​ដើម្បី​អាច​ទាញយក​ទិន្នន័យ​ជាច្រើន​ដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើម​នៅពេលដែល​អ្នកប្រើប្រាស់​ព្យាយាម​បើក​កម្មវិធី​នេះ ប៉ុន្តែ​វា​មិនបាន​ដំណើរការ​អ្វី​នោះទេ។ ទោះបីជា​កម្មវិធី​នេះ​មិនមាន​ដំណើរការ​ក៏ដោយ ក៏​វា​យឺត​ពេល​ទៅហើយ ព្រោះ​មេរោគ malware ត្រូវបាន​ដំឡើង​ចូលក្នុង​ទូរ​សព្ទ ដែល​អាច​លួច​ទាញយក​ទិន្នន័យ និង​បង្ហាញ​សារដដែលៗដើម្បីឱ្យ​ដំឡើង​កម្មវិធីផ្សេងៗទៀត​តែប៉ុណ្ណោះ។

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​អ្នកប្រើប្រាស់​ទាំងអស់ ចៀសវាង​ធ្វើ​ការទាញយក​កម្មវិធី​មកប្រើប្រាស់​ដែល​មិនមាន​នៅក្នុង Play Store ឬ App Store ព្រោះ​យើង​មិនអាច​បញ្ជាក់បាន​ថា​តើ​កម្មវិធី​ទាំងនោះ​ជា​កម្មវិធី​ពិតប្រាកដ និង​មិនមាន​បង្កប់​មកជា​មួយ​មេរោគ malware បានទេ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • realme X50 Pro 5G បានមកដល់ប្រទេសកម្ពុជាហើយ 12GB+256GB ដាក់លក់ក្នុងតម្លៃ 899ដុល្លារ

    realme X50 Pro 5G បានមកដល់ប្រទេសកម្ពុជាហើយ 12GB+256GB ដាក់លក់ក្នុងតម្លៃ 899ដុល្លារ

    realme ក្នុងនាម​ជា​ប្រេន​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត​ក្នុង​ពិភពលោក ដោយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ត្រឹមតែ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ៤ក្នុង​ទីផ្សារ។ក្រៅពី​បាន​នាំ​ផលិតផល​AIoTចូលមកក្នុង​ប្រទេស​ហើយ ថ្ងៃនេះ​ក៏បាន​នាំយក​ផលិតផល​Flagship ម៉ូ​ឌែ​ល 5Gដំបូង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ជា​ផ្លូវការ​ផងដែរ​គឺ​——realme X50 Pro 5G ដែល​12GB+256GBដាក់លក់​ក្នុងតម្លៃ899$។ ដែល​នឹងមាន​ដាក់លក់​នៅ​ថ្ងៃទី១០ខែកក្កដា​នេះ នៅ​ក្រុមហ៊ុន​Smartនិង​បណ្តា​ហាងផ្សេង។ ប្រទេស​កម្ពុជា​បានក្លាយ​ជាទី​ផ្សារ​មួយ​នៅ​អា​សី​ុ​អាគ្នេយ៍​ដែល​បានដាក់​បញ្ចេញ​ដំបូង​នូវ​ម៉ូ​ឌែ​ល​realme X50 Pro យើង​អាច​មើលឃើញថា​realmeមានការ​ប្តេជ្ញា​យ៉ាង​ម៉ោះ​មុត​ក្នុងការ​វាយលុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ។ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​របស់​realme X50 Proដែល​ដាក់​ប្រកាស​លើក​នេះ :

    លក្ខណៈសម្បត្តិ​នៃ​realme X50 Pro 5G :

    ការ​សាក​ថ្ម​លឿន​65W SuperDart : មើល​ចប់​ភាពយន្ត​មួយ សាក​ថ្ម​ត្រឹមតែ៣នាទី​គឺ​គ្រប់គ្រាន់​ហើយ

    realme X50 Pro 5G បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី ការ​សាក​ថ្ម​លឿន​65W SuperDart ដែលជា​ម៉ូ​ឌែ​ល​មួយ​ដែល​សាក​ថ្ម​ឆាប់រហ័ស​បំផុត​ក្នុង​ទីផ្សារ​បច្ចុប្បន្ន : ដោយ​គ្រាន់តែ​សាក​ថ្ម​ត្រឹមតែ៣នាទី​តែប៉ុណ្ណោះ គឺអាច​បំពេញ​នូវ​តម្រូវការ មើល​ភាពយន្ត​បាន១០០នាទី​ឬ​បទពិសោធន៍​លេង​ហ្គេម​បាន១ម៉ោង២០នាទី។ ជាមួយគ្នានេះដែរ realme X50 Pro គាំទ្រ​នូវ​ការលេង​បណ្តើ​រសាក​ថ្ម​បណ្តើរ ដោយ​ការ​សាក​ពេញ​នូវ​ថ្ម​4200mAhត្រូវការ​ពេល​ត្រឹមតែ​រយៈពេល៣៥នាទី​តែប៉ុណ្ណោះ។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់​realme X50 Proជួយ​អោយ​អ្នក​ឡើង​ឈាម​វិញ​យ៉ាង​ឆាប់រហ័ស​ក្នុងខណៈពេល​រវល់​ខ្លាំង។

    គ្រឿង​បំពាក់​សម្រាប់​Flagshipឆ្នាំ២០២០ : បន្ទះ​ឈី​ប​Snapdragon 865

    realme X50 Pro 5Gម៉ូ​ឌែ​ល​នេះ​មាន​បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប​Snapdragon 865ទម្រង់ Dual 5Gដែលមាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​តេស្ត​ពិន្ទុ​នៅលើ​Antutuមាន​ដល់​ទៅ​ជាង៦មុ​ី​ឺ​ន​ពិន្ទុ។ បន្ទះ​ឈី​ប​Snapdragon 865 មានភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​AI លឿន​ជាង​មុន២ដង វា​អាចមាន​សមត្ថភាព​គណ​នា​រូបភាព 200 លាន​ភិ​កសែ​ល​ក្នុង​មួយ​វិនាទី គាំទ្រ​ការថត​វីដេអូ 8K 30fps ធ្វើអោយ​អ្នកទទួលបាន​បទពិសោធ​ន៍​ដែលមាន​ភាពរលូន​ស្របពេលនោះ​ក៏​ទទួលបាន​នូវ​បទពិសោធន៍​ដែលមាន​រូបភាព​កាន់តែច្បាស់​ផងដែរ។

    កម្រិត​refresh rate90Hzជាមួយ​អេក្រង់​Samsung Super AMOLED

    realme X50 Pro 5Gប្រើប្រាស់​នូវ​អេក្រង់​Samsung Super AMOLED ធំ6.44 អុ​ី​ញ ដែលមាន​ល្បឿន​អេក្រង់​ខ្ពស់​90Hz។ ប្រៀប​ជាមួយនឹង​អេក្រង់​ធម្មតា អេក្រង់​Samsung Super AMOLED មាន​ល្បឿន​ប្រតិកម្ម​លឿន​ជាង​មុន ក៏ដូចជា​កម្រិត​ពណ៌​ខ្ពស់ជាង​មុន​ផងដែរ ធ្វើអោយ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​ផ្ទៃ​រូបភាព​កាន់តែ​ល្អ។

    ម៉ូ​ឌែ​ល​realme X50 Pro ដែលជា​Flagshipប្រចាំ​ឆ្នាំនេះ គឺមាន​បំពាក់​នូវ​កម្រិត​ល្បឿន​អេក្រង់​ខ្ពស់​90Hz រួមជាមួយ​សមាមាត្រ​នៃ​អេក្រង់​ខ្ពស់ជាង​មុន ក្រ​លែ​កមួយ​ភ្លែត​គឺ​ឃើញតែ​ផ្ទៃ​អេក្រង់ ធ្វើអោយ​អតិថិជន​ប្រើប្រាស់​នូវ​realme X50 Pro នៅពេល​មើល​ភាពយន្ត​ឬ​លេង​ហ្គេម​អាច​ទទួលបាន​ចក្ខុវិស័យ​កាន់តែ​ទូលាយ​ជាង​មុន​និង​ទទួលបាន​កំរិត​បទពិសោធន៍ មើលឃើញ​កាន់តែ​ខ្ពស់។

    កាមេរ៉ា

    សម្រាប់​ផ្នែក​កាមេរ៉ា​មុខ realme X50 Pro បាន​ប្រើប្រាស់​ការ​រចនា​ដោយមាន​លេន​ភ្លោះ​ទម្លុះ​អេក្រង់២គ្រាប់ រួមជាមួយ​នឹង Sony IMX 616 Sensor និង​លេន​ទូលាយ 105° Ultra Wide-angle ។ កាមេរ៉ា 32MP+8MP បំពាក់​នូវ​មុខងារ​សែ​ល​ហ្វី​ជាច្រើន សម្រាប់​បំពេញ​នូវ​តម្រូវការ​សែ​ល​ហ្វី​របស់​អតិថិជន​ដែលមាន​ការជួបជុំ​ពេលយប់​និង​ទីកន្លែងផ្សេង។

    កាមេរ៉ា​ក្រោយ​នៃ realme X50 Pro 5G មាន​ទំហំ 64MP AI Quad Camera ពង្រីក​បាន 20x Hybrid Zoom លេន​ទូលាយ 119° រួមជាមួយ​នឹង​លេន​Portrait ។ បើ​មើល​តាមរយៈ​បទពិសោធន៍​ការថត​ផ្ទាល់ នៅក្នុង​ស្ថានភាព​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ ល្បឿន​និង​ប្រសិទ្ធភាព​រូបភាព​ដែល​ទទួលបាន​ក៏មាន​ភាពល្អប្រសើរ សម្រាប់​ចំនុច​លម្អិត​នៃ​រូបភាព​គឺ​ច្បាស់​ល្អ ពណ៌​ក៏​ស្អាត ។សម្រាប់​ស្ថានភាព​ដែលមាន​ពន្លឺ​មិន​គ្រប់គ្រាន់​វិញ ដោយសារ​តែមាន​ការរួម​បញ្ចូល​គ្នា​នៃ​កាមេរ៉ា៤គ្រាប់ ដូចនេះហើយ​គឺ​វា​នៅតែ​អាច​ទទួលបាន​ពន្លឺ​ខ្លះ​និង​ធ្វើអោយ​យើង​ថត​បាន​ទិដ្ឋភាព​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​ផងដែរ ។

    ការ​រចនា​បែប​សុ​ី​វិ​ល័យ​និង​ថ្លៃថ្នូរ​តែ​មិន​បាត់បង់​ស្មារតី​ស្វាហាប់

    realme X50 Pro 5G មាន​ពីរ​ជម្រើស​ជាមួយ​ពណ៌ Rust Red និង Moss Green ដែលជា​ប្រភេទ​ពណ៌ Morandi ដែល​ពេញនិយម​ក្នុង​ឆ្នាំ2020 នេះ ។បើ​ប្រៀបធៀប​នឹង ផលិតផល​Flagshipពីមុន​ដែល​ត្រឹមតែ​ស្វែងរក​នូវ​អារម្មណ៍​ដែលមាន​ភាព​សុ​ី​វី​ល័យ តែ​សម្រាប់​ការ​រចនា​របស់​realme លើក​នេះ​ដែលមាន​ទាំង​ភាពថ្លៃថ្នូរ​តែ​មិន​ចាស់ទុំ​ពេក និង​មាន​ពណ៌​ដែល​ពោរពេញ​ទៅដោយ​ភាពរស់រវើក។

    ថ្វីត្បិតតែ​បច្ចុប្បន្ននេះ​5Gមិនទាន់មាន​ដាក់អោយ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ ប៉ុន្តែ​សម្រាប់ realme X50 Pro នេះ​វិញ ក្រៅពី​មាន​បច្ចេកវិទ្យា​ប្រព័ន្ធ​5G ហើយ​នោះ​គ្រឿង​បំពាក់ផ្សេងៗរបស់​វា​ក៏មាន​លក្ខណៈពិសេស​គួរអោយ​ចាប់អារម្មណ៍​ផងដែរ មិន​ថា​បច្ចេកវិទ្យា​សាក​លឿន​65W SuperDart  បន្ទះ​ឈី​ប​Snapdragon 865 ដែលមាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅក្នុង​ទីផ្សារ ឬក៏​ល្បឿន​អេក្រង់​ខ្ពស់​90Hzជាមួយនឹង​អេក្រង់​Samsung Super AMOLED សុទ្ធតែជា​គ្រឿង​បំពាក់​កម្រិត​កំពូល​នៅក្នុង​ទីផ្សារ។ បច្ចុប្បន្ននេះ​អង្គ​ផ្ទុក​ម៉ូ​ឌែ​ល​realme X50 Pro មួយ​នេះ ក៏មាន​កម្រិត​ខ្ពស់​ដែរ 12GB RAM + 256GB ROM ដាក់លក់​ក្នុងតម្លៃ899$ ។

    ក្រៅពីនេះ វា​មាន​រូបរាង​ខាងក្រៅ​ដែល​ឥតខ្ចោះ និង​ការ​រចនា​ដែលមាន​មុខងារ​ថ្មី​ប្លែក​ដែល​ផ្តោត ជាពិសេស​ទៅលើ​តម្រូវការ​យុវវ័យ សំខាន់​ជាងនេះទៀត​គឺ realme អាច​នឹង​ជា​ប្រេន​ទីមួយ​ដែល​ចាប់ពី​ដំបូង​ឡើយ​ក៏បាន​ជ្រើស​យក “ ជំនោរ​លេង​ពេញនិយម”ធ្វើជា​ហ្សែ​ន​សំខាន់​មួយ​សម្រាប់​ផលិតផល​របស់ខ្លួន ខិតខំ​យក​បច្ចេកវិទ្យា ភាពទាន់សម័យ ភាព​វ័យក្មេង ភាព​ពេញនិយម​មក​រួមបញ្ចូល​គ្នា ស្របពេល​ជាមួយគ្នានេះដែរ​ក៏​ជា​ប្រេន​មួយ​ដែល​ធ្វើអោយ​យុវវ័យ​ភាគច្រើន​អាចមាន​សមត្ថភាព​អាច​ទិញ​ប្រើប្រាស់​បាន​ផងដែរ៕

  • ក្រុមហ៊ុនជប៉ុនគ្រោងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា

    ក្រុមហ៊ុនជប៉ុនគ្រោងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា

    បញ្ញា​សិប្បនិម្មិត (AI-Artificial Intelligence) និង​បច្ចេកវិទ្យា​គ្រឿងយន្ត (robotic) គឺជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ពិភពលោក​កំពុង​ត្រូវការ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រប់​ប្រភេទ។

    ថ្មីៗនេះ​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ដែលមាន​ឈ្មោះថា Qibi Tech បាន​ពិភាក្សា​ជាមួយ​រាជបណ្ឌិតសភា​កម្ពុជា ចង់​សិក្សា​ស្រាវជ្រាវ​រួមគ្នា​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​មនុស្ស​យន្ត និង​បញ្ញា​សិប្បនិម្មិត (AI) ដែល​នឹង​រៀបចំ​នៅក្នុង​រាជបណ្ឌិតសភា​កម្ពុជា ក្នុងពេលឆាប់ៗនេះ។

    គម្រោង​នេះ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ហើយនឹង​ឈានទៅដល់​ការឯកភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​ភាគី​ជប៉ុន និង​រាជបណ្ឌិតសភាឆាប់ៗនេះ៕

  • ស្វែងយល់ពីគ្រោះថ្នាក់ ចំពោះអ្នកដែលចូលចិត្តប្រើលេខសម្ងាត់ស្រួលៗ

    ស្វែងយល់ពីគ្រោះថ្នាក់ ចំពោះអ្នកដែលចូលចិត្តប្រើលេខសម្ងាត់ស្រួលៗ

    អ្នក​ដែល​ចូលចិត្ត​ប្រើ​លេខ​សម្ងាត់ស្រួលៗ ដូចជា 123456 ជាដើម​នោះ គួរតែ​ឈប់​ប្រើ​ទៅ ព្រោះ​លេខ​សម្ងាត់ “123456” នេះ ត្រូវបាន​គេ​រកឃើញ​ចំនួន 7លាន​ដង​នៃ​ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ​ក្នុងចំណោម 1ពាន់​លាន និង​នៅក្នុង​ការសិក្សា​មួយ​នេះ មានន័យថា លេខ​សម្ងាត់​មួយ ក្នុងចំណោម​លេខ​សម្ងាត់​ចំនួន 142លេខ​សម្ងាត់ គឺជា​លេខ 123456។

    ការសិក្សា​នេះ ក៏បាន​បង្ហាញ​ដែរ​ថា ចំនួន​លេខ​សម្ងាត់​ជា​មធ្យម​គឺ 9តួ ហើយ​ការប្រើ​លេខ​សម្ងាត់ 9តួ​នេះ វា​មិនទាន់មាន​សុវត្ថិភាព​ខ្ពស់​ទេ តែ​ក៏​មិនមែនជា​បញ្ហា​ធំ​ណាស់ណា​ដែរ គ្រាន់តែ​អាច​សរ​បញ្ជាក់​ឱ្យឃើញថា អ្នកប្រើប្រាស់​ភាគច្រើន​ប្រើ​លេខ​សម្ងាត់​តិចជាង 9តួ ដែល​ចំនួន​នេះ គួរតែ​ចៀសវាង​កុំ​ប្រើ។

    ការសិក្សា​នេះ បានធ្វើ​ឡើង​កាលពី​ខែ​មុន ដោយ​និស្សិត​វិស្វកម្ម​កុំព្យូទ័រ​ឈ្មោះ Ata Hakçıl ដោយបាន​ធ្វើការ​វិភាគ​ទៅលើ​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់​ដែល​បាន​លេច​ធ្លាយ​តាម​អ៊ី​ន​ធើ​ណិ​ត បន្ទាប់ពី​មានការ​រំលោភបំពាន​ទិន្នន័យ​នៅតាម​ក្រុមហ៊ុនផ្សេង។ ទីតាំង​ផ្ទុក​ទិន្នន័យ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ជាង​កន្លះ​ទសវត្សរ៍​មកហើយ និង​កំពុង​បន្ថែម​ទិន្នន័យ​របស់​ក្រុមហ៊ុនថ្មីៗ មួយចំនួនទៀត​ដែល​ត្រូវបាន​គេ​ចូល​លួច។

    ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បច្ចេកវិទ្យាផ្សេងៗ ដូចជា Google, Microsoft និង Apple ក៏បាន​ប្រមូល​ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ​ទាំងនោះ ដើម្បី​បង្កើតជា​ប្រព័ន្ធ​ជូនដំណឹង​ដែរ និង​ព្រមទាំង​បានធ្វើ​ការព្រមាន ដល់​អ្នកប្រើប្រាស់​នៅ​រាល់​ពេលដែល​ពួកគេ​ចង់​បង្កើត​លេខ​សម្ងាត់​ដែល​ចាត់ទុកថា ជា​លេខ​សម្ងាត់ “ខ្សោយ” ឬ “ធម្មតា” ទៀតផង។

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការណែនាំ​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ជាច្រើនលើក​ច្រើនសា​មកហើយ ទាក់ទង​ទៅនឹង​ការដាក់​លេខ​សម្ងាត់ ដែលមាន​លក្ខណៈ​ស្មុគស្មាញ និង​ពិបាក​ស្មាន ចៀសវាង​ប្រើ​លេខ​សម្ងាត់​ដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​សម្គាល់​យានយន្ត ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​លួច​ចូល​របស់​ជនអនាមិក៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • មកស្វែងយល់ ពីការបោកប្រាស់តាមវិធីសាស្ត្រ Money Mule និងការការពារខ្លួន

    មកស្វែងយល់ ពីការបោកប្រាស់តាមវិធីសាស្ត្រ Money Mule និងការការពារខ្លួន

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា មាន​បងប្អូន​ពលរដ្ឋ​កម្ពុជា​មួយចំនួន បាន​ធ្លាក់​ក្នុង​ល្បិចកល​ឧក្រិដ្ឋជន ដោយបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដែល​ទទួលបាន​ពី​អំពើ​ល្មើសច្បាប់ផ្សេង។ ឧទាហរណ៍​ដូចជា  លុយ​ដែល​បាន​ពី​ការ​លួច​ចូល​ប្រព័ន្ធ​ធនាគារ លុយ​បានមកពី​អំពើ​លួច​ចូល​គណនី​អ៊ីមែល បញ្ឆោត​ផ្ទេរប្រាក់ ការ​លួច​ទិន្នន័យ និង​ដាក់លក់​លើ​ទីផ្សារងងឹត ឬ​ជា​លុយ​បាន​ពី​ប្រភព​ខុសច្បាប់ផ្សេងៗទៀត។ បន្ទាប់ពី​ទទួលបាន​លុយ​កង្វក់​ទាំងនោះ ឧក្រិដ្ឋជន​រមែង​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ដើម្បី​បង្វែរ​លុយ​ទាំងនោះ​មកប្រើប្រាស់ ឬ​បញ្ចូល​ទៅកាន់​ប្រព័ន្ធ​ធនាគារ​ស្របច្បាប់។

    ថ្ងៃនេះ ក្រុមការងារ(នាយកដ្ឋាន​ព័ត៌មានវិទ្យា) នឹងធ្វើ​ការបកស្រាយ​អំពី “Money Mule” ជា​បច្ចេកទេស​មួយ ក្នុងចំណោម​បច្ចេកទេស​ជាច្រើន ដែល​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន។

    “Money Mule” គឺ​បុគ្គល​កណ្តាល ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន​ក្នុងការ​ចូលរួម​ប្រតិបត្តិការ​ផ្ទេរប្រាក់​ដែល​បាន​ពី​អំពើ​ល្មើសច្បាប់ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃជើងសា(ភាគរយ) និង​មាន​ដំណើរការ ដោយ​សង្ខេប​ដូចខាងក្រោម៖

    1- ឧក្រិដ្ឋជន​ធ្វើការ​ទាក់ទង​បុគ្គល​ដែលជា​គោលដៅ “Money Mule” តាមរយ:កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម អ៊ីមែល កម្មវិធី​សារ​អេឡិចត្រូនិក ឬ​គេហទំព័រ​ស្វែងរក​ការងារ ដោយ​សន្យា​ផ្តល់​ការងារ​ក្រៅ​ម៉ោង ឬ​ការផ្តល់​កាដូ ឬ​ការ​លួងលោម​មនោសញ្ចេតនា (online dating ឬ romantic scam)។

    2- ឧក្រិដ្ឋជន​ណែនាំ​បុគ្គល​ដែលជា “Money Mule” ឱ្យ​បើក​គណនី​ធនាគារ ឬ​ប្រើប្រាស់​គណនី​ធនាគារ​ដែលមាន​ស្រាប់ ដោយ​ប្រើប្រាស់​អត្តសញ្ញាណ​ផ្ទាល់​របស់ “Money Mule”។

    3- ឧក្រិដ្ឋជន​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់​គណនី​ធនាគារ​របស់ “Money Mule” និង​ណែនាំ​ឱ្យធ្វើ​ការផ្ទេរ​ប្រា​ក់មួ​យ​ចំនួន​បន្ត ដោយ​ប្រើប្រាស់​ហេតុផលផ្សេង។ មាន​ករណី​មួយចំនួន​ឧក្រិដ្ឋជន​បញ្ជា “Money Mule” ធ្វើ​ការដក​សាច់ប្រាក់ និង​បញ្ជូន​ប្រាក់​ទាំងនោះ​ទៅឱ្យ​ពួកគេ​ដោយផ្ទាល់​តែម្តង។

    4- បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ​ផ្ទេរប្រាក់ និង​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ (ម្ចាស់​ប្រាក់) ធនាគារ​នឹងធ្វើ​ការសហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​ចាត់វិធានការ ចំណែក​បុគ្គល​ដែលជា “Money Mule” នឹងត្រូវ​បាន​កោះហៅ​ឱ្យចូល​ខ្លួន​ដោះស្រាយ ឬ​ធ្វើ​ការសង​ប្រាក់​ទាំងនោះ​ឱ្យទៅ​ជនរងគ្រោះ​វិញ និង​ពេលខ្លះ “Money Mule” អាច​នឹងត្រូវ​រង​ការចាត់វិធានការ​ផ្លូវច្បាប់​ទៀតផង​ដែរ។

    ដូច្នេះ​ដើម្បី​កុំឱ្យ​ធ្លាក់ខ្លួន​ក្លាយជា (Money Mule) ត្រូវអនុវត្ត​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

    -មិនត្រូវ​ផ្តល់ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក ទៅ​បុគ្គល​ដែល​លោកអ្នក​ពុំ​ស្គាល់ ឬ​ទើបតែ​ស្គាល់​តាម​អ៊ិន​ធើ​ណិ​ត​ឡើយ។

    -ចៀសវាង​ទទួល​ការងារ ដែល​តម្រូវឱ្យ​អ្នកប្រើប្រាស់​គណនី​ធនាគារ​ខ្លួនឯង ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់ ដោយ​ហេតុផលផ្សេង៕

    ប្រភព៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

  • កម្ពុជាកំពុងពិចារណាបិទខ្សែរថភ្លើងទៅព្រលានយន្តហោះ

    កម្ពុជាកំពុងពិចារណាបិទខ្សែរថភ្លើងទៅព្រលានយន្តហោះ

    អាជ្ញាធរ​កម្ពុជា ជាពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិចារណា​បិទ​ខ្សែ​រថភ្លើង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន ដោយសារតែ​មិនសូវមាន​ជើងយន្តហោះ​ចេញចូល​ច្រើន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា​ក្រសួង​កំពុង​ពិចារណា​ឡើងវិញ​លើ​ជើង​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ៍​ភ្នំពេញ មក​ព្រលានយន្តហោះ​ដោយ​ពី​ដើម​ធ្លាប់មាន​អ្នកជិះ តែ​ឥលូវ​នេះ​មិនមាន​អ្នកដំណើរ​ដោយសារ​មិនមាន​យន្តហោះ​ចេញចូល​ច្រើន ហើយក៏​គ្មាន​អ្នកដំណើរ​ទៅ​ព្រលានយន្តហោះ​តាម​រថភ្លើង​ច្រើន​នោះដែរ។ ឯកឧត្តម​ថា ជើង​រថភ្លើង​មិនសូវមាន​មនុស្ស​ជិះ តែ​អាច​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​នៅតាម​ដងផ្លូវ​នោះ។

    ឯកឧត្តម​បាន​បន្ថែម​ផងដែរ​ថា បច្ចុប្បន្ននេះ​ក្រសួង កំពុង​ពិចារណា​ជាមួយ​ក្រុមហ៊ុន Royal Group ថា​តើ​គួរ​បិទ​ឬ​យ៉ាងណា ហើយ​ប្រសិនបើ​នៅតែ​មិនមាន​អ្នកជិះ​បន្តទៀត ខ្សែ​រថភ្លើង​នេះ​នឹងត្រូវ​បិទ​តែម្តង៕

  • ក្រសួងអប់រំបើកភ្លើងខៀវឱ្យសាលាឯកជនរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ និងទូតិយភូមិដោយខ្លួនឯង

    ក្រសួងអប់រំបើកភ្លើងខៀវឱ្យសាលាឯកជនរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ និងទូតិយភូមិដោយខ្លួនឯង

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា​ក្រសួង​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អាច​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន2ថ្ងៃ។

    ក្រសួង​បញ្ជាក់ថា សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាលា​ឯកជន​ទាំងអស់នោះ​ត្រូវមាន​ការទទួលស្គាល់​ពី​ក្រសួង តែ​គ្រឹះស្ថានសិក្សា​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​ពី​គុណភាព​សញ្ញាបត្រ។

    ដោយសារតែ​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថានសិក្សា​ឯកជន​មិនអាច​រៀបចំ​ការប្រឡង Online បាន ក្រសួង​អប់រំ​បានដាក់​ចេញ​គោលការណ៍​មួយចំនួន​សម្រាប់​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អនុវត្ត​នៅពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​នៅ​គ្រឹះស្ថានរៀងៗខ្លួន​ចំនួន2ថ្ងៃ​ដូចខាងក្រោម៖

    1.ក្រសួង​នឹង​កែលម្អ​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង ដោយ​រក្សា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ដដែល ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​អ្នកចេញ​សញ្ញាបត្រ ដោយ​ក្រសួង​នឹង​ទទួលស្គាល់ និង​ធ្វើ​ដោយ​អធិការកិច្ច​ប្រសិនបើ​ចាំបាច់។

    2.គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មក​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

    3. គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ចំណុះ 10 ទៅ15នាក់ ក្នុង​មួយ​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO៕

  • រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេបើកទ្វាឡើងវិញ តែឱ្យប្រែទៅជាភោជនីយដ្ឋាន

    រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេបើកទ្វាឡើងវិញ តែឱ្យប្រែទៅជាភោជនីយដ្ឋាន

    សាលា​រាជធានី​ភ្នំពេញ​នៅមុននេះ​បន្តិច​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការអនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​រាជធានី​ភ្នំពេញ បើក​ដំណើរការ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន។

    រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ 05 ប្រភព ចុះ​ថ្ងៃទី03 ខែកក្កដា ឆ្នាំ2020 របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន។

    ទោះជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវ​ម្ម តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 និង​វិធាន​សុ​វត្តិភាព​របស់​ក្រសួងទេសចរណ៍៕

  • “ស្ពឹកដៃជើង” សញ្ញាគ្រោះថ្នាក់ ដែលមិនគួរព្រងើយកន្តើយ

    “ស្ពឹកដៃជើង” សញ្ញាគ្រោះថ្នាក់ ដែលមិនគួរព្រងើយកន្តើយ

    ដឹង ឬទេថា បើនៅសុខៗមនុស្សដែលនៅក្បែរលោកអ្នក ឬសូម្បីតែលោកអ្នកខ្លួនឯងកើតអាការស្ពឹកដៃជើង ឈឺស្រៀវៗដូចមានម្ជុលចាក់នៅលើចុងដៃ ឬចុងជើង មានអារម្មណ៍រាងក្រហាយក្តៅ ឬស្រៀវឈឺនៅម្តុំចុងជើង ឬនៅពេលប៉ះថ្នមៗក៏មានអារម្មណ៍ថាឈឺដែរនោះ អាការផ្សេងៗទាំងនេះ បើសិនកើតឡើងនៅពេលណា អាចរាប់បានថា ជាសញ្ញាដាស់តឿនដ៏សំខាន់មួយរបស់ “ជំងឺរលាកចុងសរសៃប្រសាទ” ហើយ។

    ឡារ៉ែនជឿថា មនុស្សជាច្រើនប្រហែលជានៅតែមានសំនួរថា តើអាការនេះគឺជាអ្វី? កើតចេញពីអ្វី? និងតើយើងគួរការពារយ៉ាងណា? ដូច្នេះហើយទើបឡារ៉ែនរួបរួមព័ត៌មានបថមដែលពាក់ព័ន្ធនឹងអាការនេះមកជម្រាបជូន ព្រោះ “ជំងឺរលាកចុងសរសៃប្រសាទ” ជាជំងឺដែលនៅជិតខ្លួនយើងលើសពីការគិតស្មាន និងជាជំងឺដែលគួរតែព្យាបាលតាំងពីដំបូងៗ ព្រោះបើបណ្តោយឱ្យរ៉ាំរ៉ៃ ជំងឺនឹងកាន់ធ្ងន់ធ្ងរទ្វេរឡើង និងអាចធ្វើឱ្យសរសៃប្រសាទរបស់យើងត្រូវបានបំផ្លាញរហូតមិនអាចត្រឡប់មកធ្វើការបានល្អដូចមុនបានឡើយ។

    ជំងឺរលាកចុងសរសៃប្រសាទ គឺអ្វី?

    បើឱ្យអធិប្បាយងាយៗ សរសៃប្រសាទប្រៀបដូចជាខ្សែភ្លើងនៅក្នុងរាងកាយយើងហ្នឹងឯង តួនាទីរបស់វាគឺ ទាំងទទួលបញ្ជាពីខួរក្បាល ដែលប្រៀបដូចជារោងចក្រផលិតភ្លើងអគ្គីសនី និងផ្សាយបន្តសញ្ញា(ក្រសែប្រសាទ)ទៅឯអវយវៈផ្សេងៗដើម្បីគ្រប់គ្រងការធ្វើចលនារបស់រាងកាយ ធ្វើឱ្យយើងដើរ រត់ ឬធ្វើចលនាតាមដែលយើងត្រូវការបាន។ ក្រៅពីនេះ តួនាទីសំខាន់ម្យ៉ាងទៀតរបស់សរសៃប្រសាទគឺ ការនាំបញ្ជូនសញ្ញាដែលទទួលការជំរុញនៅខាងក្រៅ ដូចជា កម្តៅ ភាពត្រជាក់ ឆ្ពោះទៅខួរក្បាល ដើម្បីឱ្យខួរក្បាលបំប្លែងផលការជំរុញទាំងនោះទៅជា អារម្មណ៍ដឹង។

    តែបើថ្ងៃណាមួយសរសៃប្រសាទទាំងនោះកើតការខូចខាត និងរលាកដែលបណ្តាលមកពីមូលហេតុផ្សេងៗនោះ វានឹងហុចផលឱ្យសរសៃប្រសាទមិនអាចបញ្ជូនសញ្ញាទៅផ្នែកផ្សេងៗរបស់រាងកាយបានល្អដូចកាលពីមុន ដែលហុចផលឱ្យយើងកើតអាការស្ពឹក រួមទាំងអាការឈឺចាប់ឡើង ជាពិសេស “ដៃ និង ជើង” ច្រើនតែជាអវយវៈដែលចាប់ផ្តើមបង្ហាញអាការមុនគេ ដោយសារតែមានសរសៃប្រសាទដែលវែង ដែលអាចធ្វើឱ្យបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ និងមានភាពប្រថុយប្រថានក្នុងការកើតជំងឺរលាកសរសៃប្រសាទបានខ្លាំងជាងអវយវៈដទៃទៀត។

    ស្គាល់ពីតួបង្កបញ្ហារបស់ “ជំងឺរលាកចុងសរសៃប្រសាទ”

    តួបង្កបញ្ហាដែលធ្វើឱ្យកើតជំងឺនេះមានច្រើនយ៉ាង តែ 1 ក្នុងចំណោម 3 នៃអ្នកកើតជំងឺនេះមានចំណុចចាប់ផ្តើមមកពីជំងឺទឹកនោមផ្អែម ចំណែកមូលហេតុផ្សេងៗទៀតនោះ មានទាំងរឿងពូជអម្បូរ ភាពខុសប្រក្រតីក្នុងប្រព័ន្ធដុតបំផ្លាញរបស់រាងកាយ ការកើតសភាវប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយបំផ្លាញខ្លួនឯង និងការដែលរាងកាយបានទទួលសារធាតុពុល។

    តួបង្កបញ្ហាដែលគួរឱ្យបារម្ភមួយទៀតនោះគឺ បច្ច័យដែលនៅជិតខ្លួនបំផុត ដូចជាទង្វើនៃការរស់នៅក្នុងមួយថ្ងៃៗដែលមានចំណែកបង្កើនភាពប្រថុយក្នុងការកើតជំងឺនេះដែរ មិនថាតែការញ៉ាំស្រា ជក់បារី អង្គុយយូរជាប់ៗគ្នាច្រើនម៉ោង ធ្វើកិច្ចកាងារដដែលៗ

    ដោយមិនផ្លាស់ប្តូរឥរិយាបថ និងបានទទួលវីតាមីន B តិចជ្រុលពេក ជាពិសេសវីតាមីន B 1, B 6, និង B 12 ជាវីតាមីនដែលសំខាន់ចំពោះប្រព័ន្ធប្រសាទ ដោយសារតែវីតាមីនទាំង 3 យ៉ាងនេះនឹងធ្វើការរួមគ្នាក្នុងការជួយឱ្យប្រព័ន្ធប្រាសាទធ្វើការបានតាមប្រក្រតី និងជួយក្នុងការសាងឡើងថ្មីរបស់ប្រព័ន្ធប្រសាទដែលត្រូវបានបំផ្លាញ។

    គន្លឹះល្អៗសម្រាប់ការមើលថែទាំ “សរសៃប្រសាទរបស់លោកអ្នក”

    ការមើលថែទាំខ្លួនឯងឱ្យផុតឆ្ងាយពីជំងឺនេះអាចធ្វើបានតាំងពីការប្តូររូបបែបឡៃហ្វ៍ស្តាយល៍ ឬកិច្ចការងារក្នុងមួយថ្ងៃៗឱ្យចេញឆ្ងាយពីបច្ច័យដែលប្រថុយប្រថាន ហាត់ប្រាណជាប់ជានិច្ច បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ឈប់ជក់បារី និងដែលសំខាន់ កុំភ្លេចមើលថែទាំរឿងការញ៉ាំអាហារឱ្យគ្រប់ទាំង 5 ប្រភេទក្រុម។

    តែបើសិនយើងជាមនុស្សម្នាក់ដែលចាប់ផ្តើមមានអាការរបស់ជំងឺរលាកចុងសរសៃប្រសាទហើយនោះ ឡារ៉ែនសុខភាព ចង់ណែនាំឱ្យទទួលទានវីតាមីន B 1, B 6, និង B 12 ដើម្បីជួសជុលសរសៃប្រសាទផ្នែកដែលត្រូវបានបំផ្លាញ ធ្វើឱ្យយើងបាត់ពីអាការដៃជើងស្ពឹក និងត្រឡប់មករស់នៅបានដូចប្រក្រតីឡើងវិញ៕

  • តារាល្បី៤រូបនៃព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Vertalyca Cosmetic & Spa

    តារាល្បី៤រូបនៃព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Vertalyca Cosmetic & Spa

    (ភ្នំពេញ)៖ តារាល្បីៗចំនួន៤រូប រួមមាន កញ្ញា ទេព បូ​ព្រឹក្ស លោកស្រី កា​តុ, Dj NaNa និង​លោក Sopheak (Youtuber) ត្រូវបាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន Vertalyca Cosmetic & Spa ដែលជា​ក្រុមហ៊ុន​នាំចូល នឹង​ចែកចាយ​ផលិតផល​សាប៊ូកក់សក់ នឹង​ម៉ាស របស់​ប្រទេស​បារាំង មក​នៅក្នុង​ប្រទេស​កម្ពុ​ជា។ ក្រុមហ៊ុន Vertalyca Cosmetic & Spa បាន​ជួប​សំណេះសំណាល ក៏ដូចជា​បង្ហាញមុខ​ទូត​សុ​ឆន្ទៈ​របស់ខ្លួន​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២។

    លោកស្រី លី លី អគ្គនាយិកា​ក្រុមហ៊ុន Vertalyca បាន​អះអាងថា មូល​ហេតុដែល​លោកស្រី សម្រេច​ជ្រើសរើស​តារាង​ទាំង៤រូប ឲ្យ​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់ខ្លួន ព្រោះថា​ពួកគាត់​ទាំង៤នាក់ មានឈ្មោះ​ល្បី​លើ​វិស័យ​សិល្បៈ ហើយ​ជាពិសេស​ពួកគាត់​បាន​ចូលរួម​សកម្មភាពល្អៗជាច្រើន​នៅក្នុង​សង្គម។

    លោកស្រី លី លី បាន​បន្ថែមទៀតថា គួបផ្សំ​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន Vertalyca សុទ្ធតែ​មានគុណ​ភាពល្អ​ទៀត​ផ្តាច់​គេ ហើយ​ពិតជា​សាក​សម​ខ្លាំង​បំផុត ជាមួយ​តារា​ទាំង៤ដួង។ ក្រុមហ៊ុន​បាន​ធ្លាប់​ឲ្យ​ពួកគាត់​សាកល្បង​ប្រើប្រាស់​រួចមកហើយ ដូច្នេះ​ពួកគាត់​ក៏​ទទួលស្គាល់ថា សាប៊ូកក់សក់ និង​ក្រែ​ម​បន្ទន់​សក់ របស់​ក្រុមហ៊ុន Vertalyca ពិតជា​មានគុណ​ភាពល្អ​មែន ទើប​ក្រុមហ៊ុន​អញ្ជើញ​ពួកគាត់​ជា​ទូត​សុ​ឆន្ទៈ​តែម្ដង។

    បើតាម​អគ្គនាយិកា​បន្តទៀតថា សាប៊ូកក់សក់​របស់​ក្រុមហ៊ុន Vertalyca គឺអាច​ធានាបាន​ថា ពិតជា​មានគុណ​ភាពល្អ អាចជួយ​រាល់​បញ្ហា​ស​សៃ​សក់ ជ្រុះ​សក់ ឡើង​ប្រេង និង​អង្គែរ ហើយ​សារធាតុ​ផ្សំ​ទៀតសោទ​គឺ​មកពី​ប្រទេស​បារាំង​សុទ្ធសាធ។

    ដើម្បី​អបអរ​តារា​ទាំង៤ដួង ដែល​បាន​ក្លាយជា​ទូត​សុ​ឆន្ទៈ ក្រុមហ៊ុន Vertalyca បានផ្ដល់​ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​របស់ខ្លួន ដោយ​ផ្ដល់នូវ​កាត​បញ្ចុះតម្លៃ​រហូតដល់២០ភាគរយ ដែលមាន​សុពលភាព១ឆ្នាំ ចែកជូន​ទៅដល​សមាជិក​ចែ​តំណាង​ចែកចាយ​ទាំងអស់ បន្ថែម​ពីនេះ​សម្រាប់​បងប្អូន​ដែល​ចង់​ក្លាយជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន សូម​ទំនាក់ទំនង​មកកាន់ Facebook Page: Vertalyca Cosmetics & Spa៕