Author: ធឿន មករា

  • ទិញ Galaxy A11 តម្លៃ $169 ថែម Power Bank 10000 mAh តម្លៃ $29 សាកថ្មពេញលឿន ហ្ស៊ីនពី សាមសុង ភា្លម…!!

    ទិញ Galaxy A11 តម្លៃ $169 ថែម Power Bank 10000 mAh តម្លៃ $29 សាកថ្មពេញលឿន ហ្ស៊ីនពី សាមសុង ភា្លម…!!

    (ភ្នំពេញ) ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០៖ រាល់​ការ​ជាវ Samsung Galaxy A31, A21s, និង A11 ចាប់ពី​ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០២០ រហូតដល់​ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២០ នៅតាម​ហាង ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន Power Bank កម្លាំង 10000 mAh តម្លៃ $29 ហ្ស៊ី​ន របស់ សាម​សុង 1 គ្រាប់ ដោយ​ឥតគិតថ្លៃភ្លាម…!!

    ឱ្យ​លឿន​ឡើង…!! ឱកាស​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះយូរៗមាន​ម្តង​តែប៉ុណ្ណោះ…! សម្រាប់​លោកអ្នក​ដែលមាន​ដំណើរ​កម្សាន្តឆ្ងាយៗ ឬ​ត្រូវការ​សាក​ថ្ម​បន្ទាន់ ឬ​ពេល​ដាច់​ភ្លើង​អី​គឺ​ពិតជា​ស័ក្តិសម​ឥតខ្ចោះ​តែម្តង…!! Power Bank កម្លាំង 10000 mAh តម្លៃ $29 ហ្ស៊ី​ន​ដ៏​ស្រស់ស្អាត របស់​ក្រុមហ៊ុន សាម​សុង នេះ​គឺមាន​សមត្ថ​ភាពខ្លាំង ធន់ សាក​ទូរស័ព្ទ​ឆាប់​ពេញ​លឿន​បំផុត​ដោយ​មុខងារ​សាក​ថ្ម​លឿន (Fast Charge)!!

    សូមបញ្ជាក់ថា​ការ​ថែម​ជូន​នេះ​គឺ​សម្រាប់តែ​ការទិញ Samsung Galaxy A31, A21s, និង A11 ចាប់ពី​ថ្ងៃទី ០៨ កក្កដា ដល់​ថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២០ នេះ​តែប៉ុណ្ណោះ…! នៅចាំ​អី​ទៀត…!! ប្រញាប់​ឡើង…ព្រោះ​ស្តុក​មានកំណត់​ណា៎…!!

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត…!!

  • ធនាគារជាតិនៃកម្ពុជា ចេញវិធានការ3យ៉ាងដើម្បីជួយគ្រឹះស្ថានហិរញ្ញវត្ថុ

    ធនាគារជាតិនៃកម្ពុជា ចេញវិធានការ3យ៉ាងដើម្បីជួយគ្រឹះស្ថានហិរញ្ញវត្ថុ

    ស្ថិតក្នុង​បរិបទ​ពិភពលោក​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​មេរោគ Covid-19 កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ​ផ្នែក​សេដ្ឋកិច្ច។ នៅក្នុង​ចំណោម​វិស័យសំខាន់ៗក្នុង​សេដ្ឋកិច្ចកម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់ វិស័យ​ធនាគារ​ក៏​កំពុង​ទទួល​ហានិភ័យ​ផងដែរ​ក្នុងដំណាក់កាល​នេះ។

    ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ស្រប​ពេលដែល​ហានិភ័យ​បាន​កើតឡើង​ចំពោះ​សេដ្ឋកិច្ច ការតាមដាន​ហានិភ័យ​មកលើ​វិស័យ​ធនាគារ​ចាំបាច់​ត្រូវ​ពង្រឹង​ជាប្រចាំ។ ក្នុង​បរិបទ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​វិធានការសំខាន់ៗចំនួន3យ៉ាង​ដើម្បី​ជួយ​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

    វិធានការ​សំខាន់​ទី1 គឺ​ការទម្លាក់​ការប្រាក់​បម្រុង​កាតព្វកិច្ច​ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោយ​ទទួលបាន​ប្រាក់​បញ្ញើ​ពី​អតិថិជន និង​កម្ចី​បរទេស។

    វិធានការ​ទី2 គឺ​ការពន្យារ​ការអនុវត្ត​ការពង្រឹង​ទ្រនាប់​ដើមទុន​បន្ថែម និង​ការទទួលស្គាល់​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ក្នុងការ​គណនា​ដើមទុន។

    វិធានការ​ទី3 គឺ​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តាមរយៈ​ប្រតិ​ប​តិ្ត​ការផ្តល់​សន្ទនីយ​ភាព ដោយមាន​ការធានា។ លើសពីនេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន ការផ្សព្វផ្សាយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​តាម​មូលដ្ឋាន ការដោះស្រាយ​បណ្តឹង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​គម្រោង​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​ជាដើម៕

  • ពាក់កណ្តាលឆ្នាំនេះការប្រើប្រាក់រៀលបានកើនឡើង

    ពាក់កណ្តាលឆ្នាំនេះការប្រើប្រាក់រៀលបានកើនឡើង

    ការប្រើប្រាស់​ប្រាក់រៀល គឺជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ ព្រោះ​កាលណា​ប្រជាជន​ចាយប្រាក់​រៀល​ច្រើន នោះ​មានន័យថា​ចំនួន​ប្រាក់រៀល​ដែល​បាន​ដាក់ឱ្យ​ចែកចាយ​លើ​ទីផ្សារ​ចាប់​មានតម្លៃ​ល្អ។

    ហេតុនេះហើយ​ទើប កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​វិធានការ​ជាច្រើន​ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល និង​ការកាត់បន្ថយ​ការប្រើប្រាស់​រូបិយ​បណ្ណ​បរទេស​នៅក្នុង​ទីផ្សារ​កម្ពុជា។

    ជា​លទ្ធផល បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម ជា ជាន់​តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា នៅ​ឆ្នាំ2019 និង​ឆមាស​ទី1 ឆ្នាំ2020នេះ ការប្រើប្រាស់​ប្រាក់រៀល​ចាប់ផ្តើម​មាន​សន្ទុះ​ល្អ ដែល​វា​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ។ ឯកឧត្តម​ថា ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​កំណើន​ប្រាក់រៀល​ចរាចរណ៍​ក្នុង​ទីផ្សារ​ចំនួន 36.4% និង​កំណើន​សម​មា​មាត្រ​ឥណទាន​ជា​ប្រាក់រៀល​រហូតដល់ 13% នៃ​ចំនួន​ឥណទាន​សរុប។

    គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងច្រើន​ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ចាត់វិធានការ​ចំពោះ​ការប្រើប្រាស់​ប្រាក់​ដុល្លារតូចៗនៅក្នុង​ទីផ្សារ ដែល​ធ្វើឱ្យ​ប្រជាជន​ចាប់ផ្តើម​ងា​មក​ក​ប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន៕

  • ខែក្រោយប្រជាជនខ្មែរអាចនឹងមានបណ្ណបើកបរអន្តរជាតិប្រើប្រាស់

    ខែក្រោយប្រជាជនខ្មែរអាចនឹងមានបណ្ណបើកបរអន្តរជាតិប្រើប្រាស់

    កន្លងមក ប្រជាជន​ខ្មែរ​យើង​ធ្លាប់តែ​ឮ និង​ឃើំ​ញ​ជនបរទេស​មាន​បណ្ណ​បើកបរ​អន្តរជាតិ ដែល​អាច​ទទួលស្គាល់​គ្រប់​ទីកន្លែង​លើ​ពិភពលោក តែ​ខែ​ក្រោយនេះ ប្រទេស​យើង​ក៏​អាចមាន​បណ្ណ​ប្រភេទ​នេះ​ផងដែរ​ដើម្បី​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា។

    ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ក្នុង​ខែ​នេះ ឬ​ខែក្រោយ​កម្ពុជា​នឹង​ចេញ​បណ្ណ​បើកបរ​អន្តរជាតិ និង​បណ្ណ​បើកបរ​សម្រាប់​ជនពិការ។ ការធ្វើ​បែបនេះ​គឺ​ដោយសារតែ​កន្លងមក​នៅ​ពេល​យើង​ទៅ​ក្រៅប្រទេស​យើង​មិនអាច​បើកបរ​បាន​ព្រោះ​បណ្ណ​បើកបរ​របស់​យើង​ពីមុន​ទទួលស្គាល់​តែ​នៅ​កម្ពុជា។ បន្តិចទៀត​យើង​នឹង​រៀបចំ​ឱ្យមាន​បណ្ណ​បើកបរ​អន្តរជាតិ​ដែល​អាច​បើកបរ​បាន​គ្រប់​ទីកន្លែង ព្រោះ​យើង​ក៏​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ដែរ យើង​អាច​ចេញ​បណ្ណ​បើកបរ​អន្តរជាតិ​ជូន​ប្រជាពលរដ្ឋ។ ប្រជាជន​ដែលមាន​បណ្ណ​បើកបរ​ហើយ​អាច​មកសុំ​ប្តូរ​បណ្ណ​បើកបរ​អន្តរជាតិ​បណ្តោះអាសន្ន​បាន។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា បណ្ណ​បើកបរ​អន្តរជាតិ​នឹងមាន​រៀបចំ​ទៅតាម​ប្រភេទនីមួយៗដូចជា​ប្រភេទ A B និង C ដោយ​យើង​មាន​បោះត្រា​ទៅតាម​ប្រភេទ​ដែល​ស្នើរ​សុំ​របស់​សាមីខ្លួន។ ជា​ឧទាហរណ៍ ប្រសិនបើ​គាត់​បើកឡាន​ប្រភេទ​ទេសចរណ៍ គាត់​ត្រូវ​បោះត្រា​រូប​ឡាន​ទេសចរណ៍​តែម្តង៕

  • តុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាតជាងទីកន្លែងធម្មតា

    តុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាតជាងទីកន្លែងធម្មតា

    បន្ទប់ទទួលភ្ញៀវគឺជាទីកន្លែងដែលសំខាន់មួយរបស់ផ្ទះ ព្រោះក្រៅពីសមាជិកក្នុងក្រុមគ្រួសារបានប្រើពេលវេលាអង្គុយលេងជាមួយគ្នាហើយនោះ នៅបានប្រើប្រាស់សម្រាប់ទទួលភ្ញៀវ ឬមិត្តភ័ក្តិដែលមកលេងផ្ទះទៀតផង ដូច្នេះបន្ទប់ទទួលភ្ញៀវគួរតែមានភាពទាក់ទាញ ភាពគួរឱ្យចង់អង្គុយបន្ធូរអារម្មណ៍ ទើបយើងគួរផ្តល់ភាពសំខាន់លើការតុបតែងបន្ទប់ទទួលភ្ញៀវឱ្យក្លាយជាទីកន្លែងមួយដែលយើងចង់ប្រើពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបំផុត តាមវិធីតុបតែងបន្ទប់ទទួលភ្ញៀវឱ្យស្អាត ប្លែក និងគួរឱ្យចង់អង្គុយលេងដូចខាងក្រោមនេះ។

    1. ឈានឆ្ពោះទៅរកភាពប្លែកភ្នែក

    សាកល្បងច្នៃម៉ូដបន្ទប់អង្គុយលេងឱ្យទាបជាងកម្រាលឥដ្ឋរបស់ផ្ទះប្រក្រតីប្រមាណជា 2 – 3 កាំជណ្តើរ ជាវិធីសាងទីកន្លែងដែលធ្វើឱ្យប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង។

    2. បូកផ្សំជាមួយទីកន្លែងផ្សេងទៀត

    សាកល្បងប្រើគំនិតច្នៃបង្កើត រៀបចំបន្ទប់ទទួលភ្ញៀវរួមជាមួយទីកន្លែងផ្សេងទៀតរបស់ផ្ទះ ឧទាហរណ៍ដូចជា រួមជាមួយបន្ទប់អានសៀវភៅ ជាដើម គឺជាការប្រើប្រាស់ទីកន្លែងយ៉ាងឆ្លាតវៃ និងមានឯកលក្ខណៈ ដោយការតុបតែងដែលរួមផ្សំគ្នាយ៉ាងល្អ។

    3. នាំមកនូវភាពជិតស្និទ្ធ

    បន្ទប់ទទួលភ្ញៀវដែលល្អត្រូវធ្វើឱ្យអ្នកដែលចូលមកអង្គុយមានអារម្មណ៍បានចែករំលែកអំឡុងពេលពិសេសនេះជាមួយគ្នា ដូច្នេះចូររៀបចំកៅអីសាឡុង ឬកៅអីសម្រាប់អង្គុយផ្សេងៗឱ្យតភ្ជាប់គ្នា ដោយវិធីងាយៗ ដូចជា ការបែរមុខកៅអីចូលមករកគ្នា ជាដើម

    4. បង្អួចទាក់ទាញភាពសប្បាយអារម្មណ៍

    ព្យាយាមដាក់កៅអីសាឡុងឱ្យជិតមាត់បង្អួចខ្លាំងបំផុត ដើម្បីទទួលពន្លឺធម្មជាតិដែលធ្វើឱ្យមានអារម្មណ៍ធូរស្រាល ព្រោះប្រហែលជាគ្មានអ្វីនឹងល្អជាងពន្លឺព្រះអាទិត្យដែលបបោសអង្អែលស្បែកស្រាលៗពេលអង្គុយអានសៀវភៅ ឬក្រេបកាហ្វេនោះឡើយក្រៅពីនេះ សាកល្បងប្រើគ្រឿងសង្ហារិមដែលមានពណ៌ស្រទន់ដែលស៊ីគ្នាជាមួយពន្លឺធម្មជាតិផង។

    5. ទាន់សម័យដោយអំពូលភ្លើងគោម

    អំពូលភ្លើងគោមក្លាយជាវត្ថុតុបតែងដើម្បីភាពស្រស់ស្អាតទាន់សម័យខ្លាំងឡើង ដែលចំណុចល្អរបស់វានោះគឺ ទាំងផ្តល់នូវភាពភ្លឺស្វាង ទាំងភាពស្រស់ថ្លាក្នុងការតុបតែង ដូច្នេះសាកល្បងតុបតែងដោយអំពូលភ្លើងគោមច្រើនម៉ូដ ច្រើនបែប ទាប ខ្ពស់ ឬវត្ថដែលជួយបង្កើនចំណាប់អារម្មណ៍ដល់បន្ទប់ទទួលភ្ញៀវបានផង។

    6. ប្រើធម្មជាតិព្យាបាលអារម្មណ៍

    ការតុបតែងបន្ទប់ដោយវត្ថុធម្មជាតិនឹងផ្តល់ឱ្យនូវភាពក្លាសស៊ិក និងមានស្ទីលទៀតផង ក្រៅពីនេះសម្ភារៈប្រភេទឈើនៅសាងភាពទំនើប និងធូរស្រាលអារម្មណ៍ក្នុងពេលតែមួយទៀតផង។

    សាកល្បងនាំយកវិធីដែលរៀបរាប់មកខាងលើនេះទៅកែសម្រួលប្រើសាកលមើល ដើម្បីសាងនូវភាពពិសេសដល់បន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះឱ្យក្លាយជាទីកន្លែងដ៏ពេញចិត្តបំផុតមួយរបស់ទាំងសមាជិកក្នុងក្រុមគ្រួសារ និងអ្នកមកលេង៕

  • ឈុតរដូវកាល2021 Barcelona ចម្លងតាមម៉ូដ របស់ក្រុមមួយនៅ Premier League

    ឈុតរដូវកាល2021 Barcelona ចម្លងតាមម៉ូដ របស់ក្រុមមួយនៅ Premier League

    Barcelona បានបង្ហាញ​ឈុត​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវ​កាល2021 ខាងមុខនេះ ខណៈដែល​ការប្រកួត​នានា​របស់​ក្រុម​មួយ​នេះ​ក្នុង​រដូវ​កាល2020 នេះ មិនទាន់​នឹង​បញ្ចប់​ផង។

    ឈុត​នេះ វា​មាន 3ពណ៌ ដែលជា​ពណ៌​ប្រចាំត្រកូល​របស់ Barcelona គឺ​ឈាមជ្រូក ខៀវចាស់ និង​លឿង ខណៈដែល​ខោ គឺ​ពណ៌​ខៀវចាស់​ដដែល តែ​រំលេច​ឆ្នូត​ពណ៌​លឿង​រាង​ក្រាស់​ជាង​ម៉ូដ​កាលពី​រដូវ​កាល2010 ជា​ឈុត​ដែលនាំឱ្យ Barcelona លើក​ពាន UEFA Champions League។

    អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺថា​ឈុត​នេះ វា​ដូច​ទៅនឹង​ឈុត​ឯកសណ្ឋាន​របស់​ក្រុម Crytal Palace ដែលជា​ក្រុម​នៅ​លី​ក​កំពូល​អង់គ្លេស ហើយ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​ចោទថា មិនមាន​គំនិត​ថ្មី​ទាល់តែសោះ! ចាំតែ​យក​ម៉ូដចាស់ៗ ឬ​ឈុត​របស់​ក្រុម​ផ្សេង មក​កែតម្រូវ​តែប៉ុណ្ណោះ៕

  • HUN SEN CUP ល្ងាចនេះ នឹងរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ!

    HUN SEN CUP ល្ងាចនេះ នឹងរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ!

    ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ឆ្នាំ2020 (ថ្នាក់​ខេត្ត) វគ្គ 1/4 ផ្តាច់ព្រ័ត្រ (ជើង​ទី2) បានបញ្ចប់​ចំនួន 2ប្រកួត​ហើយ កាលពី​ថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ ដោយ ព្រៃវែង និង សៀមរាប បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

    ក្នុង​ល្ងាច​ថ្ងៃទី8 ខែកក្កដា ឆ្នាំ2020 នេះ​វិញ មានការ​ប្រកួត​ចំនួន 2ប្រកួត​ទៀត គឺ ក្រុម​ត្បូងឃ្មុំ ត្រូវ​ជួប​ជាមួយនឹង កំពង់ស្ពឺ និង កំពង់ឆ្នាំង ត្រូវ​ជួប កែប ដើម្បី​ដណ្ដើម​កៅអី​ទៅ​វគ្គ​បន្ទាប់។

    គួរ​បញ្ជាក់ដែរថា ព្រៃវែង និង សៀមរាប ត្រូវ​ទៅ​អង្គុយចាំ​ក្រុម 2ទៀត ដែល​អាចជា កែប កំពង់ឆ្នាំង កំពង់​ស្ពី ឬ ត្បូងឃ្មុំ ដែល​នឹងត្រូវ​ប្រកួត​ដណ្តើមពាន​រង្វាន់ HUN SEN CUP 2020៕

  • មិនធម្មតា! អ្នកលក់ផលិតផលតាម Online ដៃគូ ម៉ែរួយ រាងមិនចាញ់តារាម៉ូដែលទេ

    មិនធម្មតា! អ្នកលក់ផលិតផលតាម Online ដៃគូ ម៉ែរួយ រាងមិនចាញ់តារាម៉ូដែលទេ

    មាន​មនុស្ស​ជាច្រើន​បានគិត​ថា អ្នកស្រី ម៉ុ​ត ស្រី​នាង គឺជា​តារា​ម៉ូ​ដែល 1រូប ដែលមាន​ភាព​ទាក់ទាញ​នៅក្នុង​វិស័យ​សិល្បៈ ជាពិសេស​នៅក្នុង​ទីផ្សារ​បង្ហាញ​ម៉ូដ ខណៈដែល​ជានិច្ចកាល អ្នកស្រី​តែង​ទទួលបាន​ការសរសើរ​ពី​បណ្តា​អ្នកគាំទ្រ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់ពី​បង្ហោះ​រូបភាព​ដ៏​ស្រស់ស្អាត នៃ​ដងខ្លួន​ដ៏​ស្រ​ឡូ​ន​របស់​អ្នកស្រី។

    តាមពិតទៅ អ្នកស្រី ម៉ុ​ត ស្រី​នាង គឺជា​អ្នកលក់​ផលិតផល​តាម Online ដែលជា​អាជីវកម្ម​មួយ​កំពុង​ទទួលបាន​ការពេញនិយម​ជាខ្លាំង​នាពេល​បច្ចុប្បន្ន ក្រោយ​ការផ្លាស់ប្ដូរ​ពី​អាជីព​ជា​អ្នក​អ៊ុតសក់ ដែល​ជាប់បំណុល​វ័ណ្ឌ​កនៅ​ខេត្តសៀមរាប ក្រោម​ការជួយ​ផ្ដួចផ្ដើម និង​ជ្រោមជ្រែង​ពី ម៉ែ​រួយ ដែលជា​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល ដ៏​ល្បីឈ្មោះ​នៅលើ​បណ្តាញ Online។

    អ្នកស្រី ម៉ុ​ត ស្រី​នាង បាន​បង្ហើប​ឱ្យដឹងថា អ្នកស្រី​បាន​ចាប់យក​អាជីព ជា​អ្នក​អ៊ុតសក់ មិនតិចជាង 10ឆ្នាំ​នោះទេ នៅក្នុង​ផ្សារ​សាមគ្គី ខេត្តសៀមរាប។ ប៉ុន្តែ​អាជីព​មួយ​នេះ​មិនបាន​ទទួលបាន​ចំណូល​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​នោះទេ ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ ជាច្រើន​ម៉ឺន​ដុល្លារ រហូតដល់​ធ្លាប់​គិតថា ចង់​បញ្ចប់ជីវិត​ខ្លួនឯង ដើម្បី​គេច​ពី​បញ្ហា​ជីវិត​ទៀតផង។

    អ្នកស្រី​បាន​បង្ហើប​ឱ្យដឹង​បន្តទៀតថា “កាលណោះ រកបាន​ថវិកា​បន្តិចបន្តួច​សម្រាប់​ឱ្យ​កូន​ទៅ​រៀន​សឹងតែ​មិនបាន  ជីវភាព​លំបាក​យ៉ាងខ្លាំង ខ្វះខាត​ជាប្រចាំ និង​ជំពាក់​បំណុល​គេ​ជិត10ម៉ឺន​ដុល្លារ ដែល​សូម្បីតែ​ផ្ទះ​ក៏ត្រូវ​លក់​ដោះស្រាយ​ជីវភាព​ដែរ។ គ្រានោះ ពិតជា​មានការ​បាក់​ទឹកចិត្ត រហូតដល់​ចង់​សម្លាប់ខ្លួន ដោយសារ​រកស៊ី​ខាត និង​ជំពាក់​បំណុល​គេ​ច្រើន​លើសលប់​ពេក  គ្មាន​លទ្ធភាព​សង​គេ ប៉ុន្តែ​ក្រោយមក​ក៏​សម្រេចចិត្ត ចូល​លក់​ផលិតផល​តាម  Online ដែល​គេ​កំពុងតែ​ពេញនិយម​វិញ​ម្ដង។

    អ្នកស្រី ម៉ុ​ត ស្រី​នាង បាន​បញ្ជាក់ថា ជា​ភ័ព្វសំណាង​ណាស់ ដែល​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​តាម  Online ដែល​គេ​ស្គាល់​ថា​ឈ្មោះ ម៉ែ​រួយ បាន​ស្រោចស្រង់​ជិវិត​អ្នកស្រី ដោយ​ការលើកទឹកចិត្ត និង​ផ្តល់ឱកាស​ឱ្យចូល​រួម​លក់​ផលិតផល​របស់​ក្រុមហ៊ុន ដែល​រហូតមក​ដល់ពេលនេះ ត្រឹមតែ​រយៈពេល​ជាង 2ឆ្នាំ​ប៉ុណ្ណោះ ជីវិត​របស់​អ្នក​ក​ស្រី​ចាប់ផ្តើម​មាន​ពន្លឺ​ល្អ​ឡើងវិញ ហើយ​អាចមាន​លទ្ធភាព​សងបំណុល​គេ​រួចរាល់ និង​ថែមទាំង​អាច​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅបាន​ត្រឹមត្រូវ មាន​រថយន្ត 1គ្រឿង សម្រាប់​ធ្វើដំណើរ ហើយ​ថែមទាំង​ក្លាយជា​អ្នកជំរុញ​ទឹកចិត្ត 1រូប​ផងដែរ​ក្នុង​វិស័យ  Online តាមរយៈ​គណនី​ផ្ទាល់ខ្លួន  Facebook Page : Jenny Beauty Storeទៀតផង៕

  • ទង្វើ 5 យ៉ាងដែលស្រ្តីមានគភ៌មិនគួរធ្វើក្រោយពេលទទួលទានអាហាររួច

    ទង្វើ 5 យ៉ាងដែលស្រ្តីមានគភ៌មិនគួរធ្វើក្រោយពេលទទួលទានអាហាររួច

    តើស្រ្តីមានគភ៌ទាំងឡាយធ្លាប់ធ្វើដែរទេ នៅពេលដែលយើងញ៉ាំអាហារឆ្អែតៗហើយ រឿងដំបូងដែលយើងចង់ធ្វើនោះគឺ គេងលេងមើលទូរទស្សន៍ ឬមិនទេក៏ទៅងូតទឹកឱ្យត្រជាក់កាយសប្បាយចិត្ត ជាដើម តែ តើអ្នកដឹងឬទេថា ទង្វើខ្លះក្រោយពេលទទួលទានអាហាររួចដែលមិនគួរធ្វើនោះ ក៏អាចនាំមកនូវគ្រោះថ្នាក់ដល់សុខភាពបានដែរ ជាពិសេសចំពោះស្រ្តីមានគភ៌។

    1 . មិនគួរងូតទឹក

    សម្រាប់ស្រ្តីមានផ្ទៃពោះ ឬមនុស្សជាច្រើនដែលមានទង្វើចូលចិត្តងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហាររួចនោះ គួរតែកែសម្រួលទង្វើនោះជាថ្មីហើយ ព្រោះការងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហារឆ្អែតនឹងបន្ថយប្រសិទ្ធភាពការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ តែអ្វីដែលសំខាន់នោះ វានៅហុចផលធ្វើឱ្យប្រព័ន្ធឈាមរត់នៅក្នុងរាងកាយកើតភាពមិនតុល្យការឡើងទៀតផង ដូច្នេះ ឡារ៉ែនសូមណែនាំថា ក្រោយពេលទទួលទានអាហាររួចហើយ គួរសម្រាកប្រមាណជា 30 នាទី ហើយសឹមងូតទឹក ទើបវាហុចផលល្អដល់សុខភាពខ្លាំងជាង។

    2 . មិនគួរទទួលទានផ្លែឈើ

    ក្រោយពីទទួលទានបាយឆ្អែតហើយ ភាគច្រើនយើងច្រើនតែរកផ្លែឈើមកញ៉ាំលាងមាត់ មែនទេចា៎ស? តែបងៗស្រីៗដែលកំពុងមានផ្ទៃពោះដឹងទេថា ផ្លែឈើដែលយើងញ៉ាំចូលទៅភ្លាមៗបន្ទាប់ពីញ៉ាំបាយឆ្អែតហើយនោះ នឹងធ្វើឱ្យកើតជាតិអាស៊ីតកើនឡើងនៅក្នុងក្រពះ និងកើតការចុកឆ្អល់ណែនក្នុងពោះខ្លាំងជាអ្នកដែលមិនមានគភ៌ ធ្វើឱ្យមិនស្រួលក្នុងខ្លួន ដូច្នេះ ឡារ៉ែនសូមណែនាំថា ចូរញ៉ាំផ្លែឈើក្រោយពេលទទួលទានអាហាររួចហើយ 1 ឬ 2 ម៉ោងក្រោយទើបជាការប្រសើរ។

    3 . មិនគួរញ៉ាំទឹកតែ

    បន្ទាប់ពីញ៉ាំបាយឆ្អែតហើយ ឡារ៉ែនមិនណែនាំឱ្យញ៉ាំទឹកតែទេ ព្រោះស្លឹកតែមានភាពជាអាស៊ីតខ្ពស់ នៅពេលទឹកតែដែលញ៉ាំចូលទៅនោះ វានឹងទៅមានប្រតិកម្មម្យ៉ាងជាមួយអាហារធ្វើឱ្យប្រូតេអ៊ីនក្នុងអាហារកើតភាពមិនសមប្រកបឡើង ហុចផលឱ្យក្រពះពិបាកក្នុងការរំលាយអាហារកាន់តែខ្លាំងឡើង។

    4 . មិនគួរដើរច្រើន

    ជឿថា ក្រោយពីទទួលទានអាហារឆ្អែតហើយ មិនមែនចំពោះតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះទេដែលចូលចិត្តក្រោកឡើងចេញទៅដើរដើម្បីរំលាយអាហារ ព្រោះនៅលើមនុស្សទូទៅច្រើនតែមានទង្វើបែបនេះដែរ ដែលនៅក្នុងការពិតវិញ ការទទួលទានអាហាររួចហើយដើរ មិនបានជួយធ្វើឱ្យអាហាររំលាយបានងាយ និងលឿនឡើងនោះទេ តែការដើរក្រោយពេលញ៉ាំបាយឆ្អែតហើយ ក្រៅពីធ្វើឱ្យមានអាការចុកណែនក្នុងពោះហើយនោះ វានៅធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនអាចបឺតជ្រាបយកសារធាតុអាហារចូលទៅក្នុងរាងកាយបានល្អដូចតាមតែអាចធ្វើបាននោះឡើយ ដូច្នេះក្រោយពេលទទួលទានអាហារឆ្អែតហើយ មិនគួរក្រោកឡើងទៅដើររំលាយអាហារនោះទេ គួររង់ចាំយ៉ាងតិចប្រមាណជា 20 – 30 នាទី រួចហើយសឹមក្រោកទៅដើរលេងៗកំសាន្តកាយ។

    5 . មិនគួរគេងលក់ឱ្យភ្លាមឡើយ

    ញ៉ាំឆ្អែតៗហើយ អ្នកណាៗក៏ចង់តែទម្រេតខ្លួនគេងភ្លាមៗដែរ មែនទេ? ពិសេសរឹតតែជាស្រ្តីមានគភ៌ផងនោះ រឹតតែចង់ធ្វើបែបនោះទៅទៀត តែឈប់សិន! ព្រោះការគេងលក់ភ្លាមៗក្រោយពេលញ៉ាំបាយរួចហើយ នឹងធ្វើឱ្យអាហារដែលញ៉ាំចូលទៅមិនកើតមានការរំលាយ ព្រោះមិនមែនគ្រាន់តែយើងសម្រាកប៉ុណ្ណោះទេ តែអវយវៈខាងក្នុងផ្សេងៗក៏សម្រាកដូចគ្នា ធ្វើឱ្យប្រសិទ្ធភាពក្នុងការធ្វើការយឺតយ៉ាវចុះ(បេះដូងនៅតែដើរដូចមុន តែជាការដើរក្នុងចង្វាក់ដែលយឺតជាងមុន) ដែលមានទាំងប្រព័ន្ធរំលាយអាហារផងដែរ។ ការដែលអាហារមិនទទួលការរំលាយនោះ ធ្វើឱ្យអាហារត្រូវបានប្រមូលសន្សំនៅក្នុងក្រពះ និងធ្វើឱ្យកើតមានខ្យល់ កើតមានហ្កាសឡើងនៅក្នុងក្រពះ អាចហុចផលឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ឡើងបាន៕

  • Beckham រំឭកខួបអាពាហ៍ពិពាហ៍ 21ឆ្នាំ របស់ខ្លួន យ៉ាងរ៉ូមែនទិក

    Beckham រំឭកខួបអាពាហ៍ពិពាហ៍ 21ឆ្នាំ របស់ខ្លួន យ៉ាងរ៉ូមែនទិក

    David Beckham អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ដ៏​ល្បីល្បាញ កាលពី​ទសវត្សរ៍​ឆ្នាំ2000 បាន​រំឭក​អំពី​ប្រវត្តិ​ស្នេហា​របស់ខ្លួន ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ដែល​គិត​មកទល់នឹង​ពេលនេះ គឺមាន​រយៈពេល 21ឆ្នាំ​ហើយ។

    ក្នុងឱកាស​នេះ​ផងដែរ David Beckham បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​ខ្សែ ដែល​រំឭក​អំពី​ជីវិត​ស្នេហ៍ របស់ខ្លួន អម​ជាមួយនឹង​សំណេរ​ដែល​មានន័យថា លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់លោក ដោយសារ​បាន​មើល​វីដេអូ​ចម្រៀង(MV) របស់​នាង ដែល​កាលនោះ នាង​គឺជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់ ហើយ​លោក​មិន​នឹកស្មានថា បាន​រៀបការ​ជាមួយនឹង​នាង​ឡើយ។ ជា​ចុងក្រោយ  Beckham បាន​និយាយថា លោក​ពិតជា​ស្រឡាញ់​នារី​ម្នាក់នេះ​ខ្លាំងណាស់។

    David Beckham បាន​ស្គាល់គ្នា​ជាមួយនឹង Victory Beckham ដែលជា​តារាចម្រៀង​ក្នុង​ក្រុម Spicy Girls ដ៏​ល្បីល្បាញ​កាលពី​ឆ្នាំ1997 ហើយ​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ1999 និង​មានកូន​ចំនួន 4នាក់៕