Author: ធឿន មករា

  • ក្រុមហ៊ុន VinSmart របស់វៀតណាម បង្កើតបានទូរស័ព្ទមាន 5G ដំបូងបំផុត

    ក្រុមហ៊ុន VinSmart របស់វៀតណាម បង្កើតបានទូរស័ព្ទមាន 5G ដំបូងបំផុត

    Vsmart Aris 5G គឺជា​ទូរស័ព្ទ​ដែល​គាំទ្រ​ប្រព័ន្ធ​ទំនាក់ទំនង 5G ដំបូង​គេ​បំផុត​របស់ ក្រុមហ៊ុន VinSmart ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Vingroup ត្រូវបាន​ក្រុមហ៊ុន​ប្រកាសថា ទទួលបាន​ជោគជ័យ​លើ​ការផលិត​ហើយ  ហើយ​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើងភ្លាមៗ  ក្រោយពី​បានដាក់​ឱ្យធ្វើ​តេស្ត​ល្បឿន​ជា​សាធារណៈ​រួចមក។

    លក្ខណ​ស​ម្ប​តិ្ត​របស់​ស្មា​ត​ហ្វូ​ន Vsmart Aris មាន 5G មាន​ដូចតទៅ៖

    – បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 765G
    – មាន​ជម្រើស RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB
    – កាមេរ៉ា 3គ្រាប់​នៅ​ផ្នែក​ខាងក្រោយ
    – កាមេរ៉ា​មេ មាន​ទំហំ 48MP និង​កាមេរ៉ា​មុខ 20MP
    – អេក្រង់​មាន​ទំហំ 6.39អ៊ី​ញ ប្រើប្រាស់​អេក្រង់ Super AMOLED

    ថ្ងៃខែ​នៃ​ការបញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន 5G នេះ​នៅ​មិនទាន់បាន​ប្រកាស​ឱ្យដឹង​ច្បាស់​នៅឡើយ តែ​អាច​នឹង​ក្នុងពេលឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់​ផងដែរ​ថា ល្បឿន 5G លើ​ស្មា​ត​ហ្វូ​ន Vsmart នេះ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា Sub6 ដែលមាន​ល្បឿន​លឿន​ជាង 4G ជិត 8ដង​ឯណោះ។

    ល្បឿន​នេះ​អាច​កាន់តែ​លឿន ប្រសិនបើ VinSmart អាច​ប្រើប្រាស់​បច្ចេកវិទ្យា mmWave បាន​ទៅ​ថ្ងៃ​ខាងមុខ៕

  • សូមមានការប្រុងប្រយ័ត្នផង! សូម្បីតែកម្មវិធីនៅក្នុង Play Store ក៏អាចក្លាយជាកម្មវិធីមានមេរោគបានដែរ

    សូមមានការប្រុងប្រយ័ត្នផង! សូម្បីតែកម្មវិធីនៅក្នុង Play Store ក៏អាចក្លាយជាកម្មវិធីមានមេរោគបានដែរ

    ឧបករណ៍​ចល័ត​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃនេះ រួមទាំង​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត​ជាដើម វា​មិន​ត្រឹមតែ​ជា​របស់​សំខាន់​សម្រាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​នោះទេ ថែមទាំង​ប្រើ​សម្រាប់​ជាការ​កម្សាន្ត ការងារ ព្រមទាំង​អាច​ដំណើរការ​គណនី​ធនាគារ​បាន​ទៀតផង។ ជាមួយនឹង​ការសម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនេះ វា​ក៏​អាច​ក្លាយជា​ការគំរាមកំហែង​ជាទូទៅ​ពី​មេរោគ ឬ​ការវាយប្រហារ​ពី​ជនអនាមិក​ផងដែរ។

    កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បាន​រកឃើញ​ប្រភេទ​មេរោគ Trojan ដែល​គេ​ឱ្យ​ឈ្មោះថា Cerberus។ កម្មវិធី​មេរោគ​នេះ​គឺ​បង្កើតឡើង​ដើម្បី​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ប្រើ​កម្មវិធី​ធនាគារ​ណាមួយ។ ករណីនេះ​បានកើត​ឡើង​ចំពោះ​អ្នកប្រើប្រាស់​នៅ​ប្រទេស​អេស្បាញ ដែល​មេរោគ Trojan នេះ​បាន​បង្កប់​ជាមួយ​កម្មវិធី “Calculadora de Moneda” ដែលជា​កម្មវិធី​សម្រាប់​គណនា​រូបិយប័ណ្ណ ហើយ​ដែល​ត្រូវបាន​គេ​ទាញយក​ជាង 1ម៉ឺន​ដង ព្រោះតែ​វា​មាន​នៅលើ Play Store។

    ដំណើរការ​នៃ​ការវាយប្រហារ​របស់​មេ​រោគ​នេះ​គឺ ក្រោយពី​បាន​ដំឡើង​កម្មវិធី​នេះ​រួចហើយ ជាដំបូង​វា​មានដំណើរ​ការត្រឹមត្រូវ​ធម្មតា​ជាមួយ​មុខងារផ្សេងៗរបស់ខ្លួន ប៉ុន្តែ​ក្រោយពី​បាន​ដំណើរការ​ប្រើប្រាស់​មួយរយៈ​ពេល​មក អ្នក​អភិវឌ្ឍន៍​កម្មវិធី​បាន​តម្រូវឱ្យធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ដោយមាន​បង្កប់​មេរោគ Cerberus ដែល​គេ​អាច​លួច​យក​ទិន្នន័យ នៅពេល​អ្នកប្រើប្រាស់​បញ្ចូល​អត្តសញ្ញាណ​គណនី​ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​របស់​ពួកគេ ហើយ​បញ្ជូនទៅឱ្យ​អ្នក​វាយប្រហារ។

    កន្លងមក​នាយកដ្ឋាន​ប្រឆាំង​បច្ចេកវិទ្យា បានធ្វើ​ការណែនាំ​ជា​ច្រើនដង​រួចមកហើយ​ដែរ ទាក់ទង​ទៅនឹង​ការទាញយក​កម្មវិធី​មកប្រើប្រាស់ សូមកុំ​ធ្វើ​ការទាញយក​កម្មវិធី​ណា​ដែល​មិនចាំបាច់ ឬ​ទាញយក​កម្មវិធី​ពី​គេហទំព័រផ្សេងៗមក​ប្រើ ព្រោះ​វា​អាច​ប៉ះចំ​កម្មវិធី​ដែលមាន​បង្កប់​មេរោគ​ច្រើនជាង​ពី​ការទាញយក​កម្មវិធី​ពី​ក្នុង Play Store ឬ App Store ដែល​ក្រុមហ៊ុន​បាន​ពិនិត្យ​មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​នោះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ឥណ្ឌា បង្កើតបាន LitLot កំពុងល្បីខ្លាំង ក្រោយពេលបិទ TikTok បានជាង 1ខែ

    ឥណ្ឌា បង្កើតបាន LitLot កំពុងល្បីខ្លាំង ក្រោយពេលបិទ TikTok បានជាង 1ខែ

    LitLot ជា​ទម្រង់​វីដេអូខ្លីៗចែករំលែក​ថ្មី​មួយ ដែលមាន​របៀប​លេង​ដូចគ្នា​នឹង TikTok ដែរ។ វា​ទើបនឹង​បង្កើតឡើង​ដោយ​វិស្វករ​កម្មវិធី​ឥណ្ឌា។ បន្ទាប់ពី​រដ្ឋាភិបាល ឥណ្ឌា ប្រកាស​បិទ​គ្រប់​កម្មវិធី​កម្សាន្ត​របស់​ចិន កាលពី​ជាង 1ខែ​មុន។

    ទោះជា​ទើបនឹង​លេចចេញ​មែន ប៉ុន្តែ​កម្មវិធី​នេះ​កំពុងតែ​ពេញនិយម​ខ្លាំង​ដោយ​ទទួលបាន​ការទាញយក​ច្រើនជាង 1លាន​ដង​មកហើយ។ លោកអ្នក​ក៏​អាច​ដោ​ន​ឡូត​វា​មក​សាកល្បង​លេង​នៅលើ App Store និង Play Store បានដែរ៕

  • ផ្លូវក្រវាត់ក្រុងទី3 សាងសង់បានជិតពាក់កណ្តាលហើយ

    ផ្លូវក្រវាត់ក្រុងទី3 សាងសង់បានជិតពាក់កណ្តាលហើយ

    ផ្លូវ​ក្រវាត់ក្រុង​ទី3 នៃ​រាជធានី​ភ្នំពេញ​ដែល​បាន​ឆ្លងកាត់ និង​ធ្វើឱ្យ​តំបន់​ជាច្រើន​នៃ​ជាយក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល​រីកចម្រើន​កាន់តែខ្លាំង បច្ចុប្បន្ននេះ​សាងសង់​ជិត​បាន​ពាក់កណ្តាល​ហើយ។

    តាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម លឹម ស៊ី​ដេ​នី​ន បាន​បញ្ជាក់ថា​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី3នេះ ដំណើរការ​សាងសង់​សម្រេចបាន 40%ហើយ មកដល់ពេលនេះ។ ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ដែល​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ4 មក​ផ្លូវជាតិ​លេខ1 ស្ថិតក្នុង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែលមាន​ប្រវែង​សរុប​ចំនួន 53គីឡូម៉ែត្រ។

    ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ ត្រូវ​បា​នាង​សង់​ឡើង​ដោយមាន​ទំហំ 27ម៉ែត្រ​សម្រាប់​ទីប្រជុំជន និង​មាន​ទំហំ 25ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណត់​ផ្លូវ​ក្នុង​ក្រុង និង​ដាំ​ដើមឈើ​លម្អ​នៅ​ភូមិសាស្ត្រ​ក្រៅ​ក្រុង។ គម្រោង​នេះ​មាន​ស្ពាន​អាកាស​ឆ្លងកាត់​ចំនួន 4កន្លែង គឺ​ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ផ្លូវជាតិ​លេខ3 ផ្លូវជាតិ​លេខ2 និង​ផ្លូវជាតិ​លេខ 21 ដែលមាន​ប្រវែង​សរុប 1គីឡូម៉ែត្រ ហើយ​មាន​ស្ពាន​ឆ្លងទន្លេ​ចំនួន 2កន្លែង​ត្រង់​កោះអន្លង់ចិន៕

  • 5 ចំណុចដែលគួរធ្វើក្នុងរាត្រីផ្សំដំណេក

    5 ចំណុចដែលគួរធ្វើក្នុងរាត្រីផ្សំដំណេក

    “រាត្រីផ្សំដំណេក” មនុស្សជាច្រើនអាចគិតថា ជារាត្រីដែលសែនក្រអូបផ្អែមឈ្ងុយ ពោរពេញទៅដោយសេចក្តីស្នេហា តែមិនបានដឹងឡើយថា 52% នៃគូអាពាហ៍ពិពាហ៍មិនបានមានសិចជាមួយគ្នាក្នុងរាត្រីផ្សំដំណេកឡើយ ដោយសារតែហត់ខ្លាំងពេក ស្រវឹងខ្លាំងពេក និងនឿយល្វើយពីការប្រើពេលវេលាជាមួយឪពុកម្តាយបងប្អូនមិត្តភ័ក្តិច្រើនជ្រុលពេក ដូច្នេះដើម្បីកុំឱ្យរាត្រីដ៏សែនមានសុភមង្គលនេះកន្លងផុតទៅដោយសារតែបញ្ហាខាងលើនោះ ឡារ៉ែនមានធិបល្អៗសម្រាប់រឿងនេះមកជម្រាបជូន។

    1. ជ្រៀសរើសស្លៀកឈុតខាងក្នុងបែបធម្មតាៗកុំមានម៉ូដម៉ាកខ្លាំងពេក

    ហេតុអីទៅ? របស់ធម្មតាៗបែបនេះឯងដែលងាយស្រួលដោះចេញ មើលទៅសប្បាយភ្នែក មិនលំបាក ទាន់ពេលវេលាក្នុងអំឡុងពេលស្រៀវស្រើបរបស់អ្នក ព្រោះបើសិនជាមានម៉ូដមានម៉ាករញេរញ៉ៃច្រើនពេក អ្នកអាចនឹងខកខានឱកាសដ៏ល្អៗនេះក៏អាចថាបានដែរ ព្រោះទំរាំតែដោះរួចក៏ប្រើពេលវេលាដល់ទៅ 30 នាទីបាត់ទៅហើយ។

    2. កុំស្រវឹងដល់ថ្នាក់ដាំក្បាលចាក់ទីងជ្រុលពេក

    ដឹងហើយថា កូនក្រមុំកូនកំលោះមានតែម្តងទេក្នុងជីវិតដែលបានរៀបអាពាហ៍ពិពាហ៍ ទើបចង់ឱ្យសប្បាយឱ្យអស់ដៃបំផុតតែការពិតទៅ​ អ្នកដែលមកចូលរួមទាំងអស់គ្មានអ្នកណាចង់ឃើញកូនកំលោះកូនក្រមុំស្រវឹងអួទីនួបែបហ្នុងទេ ដែលបើសិនជាអ្នកស្រវឹងកក្លេកកក្លាក់នោះ ឱកាសក្នុងការណែបនិត្យរួមមេត្រីគ្នាអាចនឹងសូន្យបាន ដូច្នេះញ៉ាំត្រឹមតែល្មមៗសមរម្យទៅបានហើយ។

    3. កូនក្រមុំគួរតែខ្សឹបខ្សៀវយ៉ាងផ្អែមល្ហែមដាក់ត្រចៀកកូនកំលោះឱ្យបានញឹកញាប់

    ខណៈពេលរាំរែកជាមួយគ្នា អំឡុងពេលដែលបាននៅជាមួយគ្នាពីរនាក់ក្នុងពិធីមង្គលការ គួរតែរកឱកាសនិយាយយ៉ាងផ្អែមល្ហែមឱ្យគេបានដឹងពីតម្រូវការរបស់អ្នក គេគ្មានឱកាសបានដឹងពីចិត្តរបស់អ្នកបានឡើយ បើអ្នកមិនបើកផ្លូវឱ្យគេទេនោះ។

    4. ធ្វើយ៉ាងម៉ចក៏បានដែរ ឱ្យតែរាងកាយនឿយហត់តិចបំផុត

    វារាងដូចជាពិបាកបន្តិចហើយ តែបើអ្នកញ៉ាំបាយឱ្យឆ្អែត ញ៉ាំទឹកឱ្យបានច្រើន រាត្រីនោះយ៉ាងណាៗក៏អ្នកគ្មានផ្លូវហត់នឿយខ្លាំងពេកនោះឡើយ។

    5. ព្យាយាមកុំនៅជិតឱពុកម្តាយច្រើនពេក

    បើអ្នកនៅកៀកតែនឹងឪពុកម្តាយច្រើនជ្រុលពេកនោះ អាចនឹងធ្វើឱ្យរាត្រីនោះកាន់តែពិបាកឡើង ព្រោះចាស់ៗអាចនឹងនិយាយតែពីរឿងចង់បានចៅឆាប់ៗ ដែលវាអាចនឹងធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថា ជីវិតអាពាហ័ពិពាហ៍មិនមែនជារឿងស្រួល ឬនឹងនិយាយពីរឿងទំនៀមទម្លាប់ពីបុរាណផ្សេងៗក្នុងការផ្សំដំណេក ដែលអាចនឹងធ្វើឱ្យរាត្រីទឹកឃ្មុំរបស់អ្នកមិនដំណើរការទៅតាមអ្វីដែលអ្នកគិតក៏អាចថាបានដែរ៕

  • ពាក់កណ្តាលឆ្នាំនេះកំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង 14លានដុល្លារ

    ពាក់កណ្តាលឆ្នាំនេះកំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង 14លានដុល្លារ

    កំពង់ផែ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក ជា​វិធី​សស្ត្រ​ធូរ​ថ្លៃ​ជាងគេ​ក្នុងចំណោម​ក្នុងការ​ចរាចរណ៍​ទំនិញ​នានា។

    នៅ​ឆ្នាំនេះ បើ​ផ្អែក​តាម​របាយការណ៍​រប​ស់កំ​ពង់​ស្វយ័ត​ភ្នំពេញ​បានឱ្យដឹងថា រយៈពេល 6ខែ​ដើមឆ្នាំ 2020 នេះ ស្ថាប័ន​ខាងលើ​អាច​រក​ចំ​ណុល​សរុប​បាន​ប្រមាណ 57,323,691,253រៀល បើ​គិត​ជា​ប្រាក់​ដុល្លារ​ស្មើនឹង​ប្រមាណ 14,063,712ដុល្លារ​អាមេរិក។

    ក្នុងចំណោម​ចំណូល​ទាំងអស់ ផ្នែក​ដែល​អាច​រកចំណូលបាន​ច្រើនជាងគេ​គឺ​ចំណូល​លើកដាក់​ក្រោម​ដង​យោង (stevedoring) អាច​រកបាន​ប្រមាណ 5,429,411ដុល្លារ។ ក្រៅពីនេះ​ចំណូលផ្សេងៗដែល​កំពុងផែ​ស្វ័យ​ត​ភ្នំពេញ​ទទួលបាន​មានដូចជា៖

    • ចំណូល​លើកដាក់​លើ​ទីលាន (LOLO) បាន​ចំនួន 4,578,228ដុល្លារ
    • ចំណូល​ពី​ថ្លៃឈ្នួល​ស្តុក​ទំនិញ/កុង​ទី​ន័​រ (storage fee) បាន​ចំនួន 386,733ដុល្លារ
    • ចំណូល​ពី​ការដឹកជញ្ជូន (trucking) បាន​ចំនួន 386,733ដុល្លារ
    • សេវា​ពី​ហេដ្ឋារចនាសម្ព័ន្ធ និង​ច្រកទ្វា បាន​ចំនួន 325,643ដុល្លារ
    • សេវាកម្ម​ថ្លឹង​ទម្ងន់​កុង​ទី​នឺ បាន​ចំនួន 927ដុល្លារ
    • ចំណូល​ពី​សេវា​ព្រែក​ប្រឡាយ បាន​ចំនួន 1,116,130ដុល្លារ
    • ចំណូល​ពី​កណ្ណធារ (pilotage) បាន​ចំនួន 363,963ដុល្លារ
    • ចំណូល​ពី​កិច្ចការ​ផែ បាន​ចំនួន 381,064ដុល្លារ
    • ចំណូល​ពី​ថ្លៃឈ្នួល​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់ បាន​ចំនួន 126,591ដុល្លារ
    • ចំណូល​ភស្តុភា​កម្ម បាន​ចំនួន 15,747ដុល្លារ
    • ចំណូល​ពី​ការជួលផ្សេងៗ បាន​ចំនួន 444,793ដុល្លារ
    • និង​ចំណូលផ្សេងៗ បាន​ចំនួន 976ដុល្លារ៕
  • ការផ្ទេរសិទ្ធយានយន្តនឹងកាន់តែងាយស្រួលក្រោយក្រសួងសាធារណការ និងពន្ធដារចាប់ដៃគ្នាសម្រួលនីតិវិធី

    ការផ្ទេរសិទ្ធយានយន្តនឹងកាន់តែងាយស្រួលក្រោយក្រសួងសាធារណការ និងពន្ធដារចាប់ដៃគ្នាសម្រួលនីតិវិធី

    ក្រោយពេល​មើលឃើញ​ពី​តម្រូវការ​នៃ​ការស្នើសុំ​ផ្ទេរ​សិទ្ធ​រថយន្ត​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន និង​មាន​នីតិវិធី​ច្រើន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានសម្រេច​រៀបចំ​សម្រួល​នីតិវិធី​ឱ្យ​កាន់តែ​ងាយស្រួល និង​បន្ថែម​ពេលវេលា​សម្រាប់​អ្នករក​ម្ចាស់​ដើម​មិនឃើញ​រហូតដល់​ថ្ងៃទី 30ខែកញ្ញា។

    ថ្មីៗនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ពន្ធដារ​កម្ពុជា បានសម្រេច​រួមគ្នា​លើ​លំហូរ​នីតិវិធី​ក្នុង​ការផ្តល់សេវា​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​សិទ្ធ​យានជំនិះ​រួមគ្នា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​ឆាប់រហ័ស និង​មិនសូវ​ស្មុគស្មាញ​ច្រើន។

    ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំង2 សង្ឃឹមថា​បច្ចេកទេស​ផ្តល់​សេវា​តាម​លំហូរ​ចរន្ត​ការងារ​ដំណើរការ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ​តាម​បច្ចេកវិទ្យា​នេះ នឹង​រួមចំណែក​សំខាន់​ដល់​ការគ្រប់គ្រង​ការផ្តល់​សេវាសាធារណៈ ការគ្រប់គ្រង​ការធ្វើដំណើរ និង​ការគ្រប់គ្រង​ទិន្នន័យ​សន្តិសុខ​ជាតិ រួមទាំង​ជួយ​ពង្រឹង​ការប្រមូល​ពន្ធដារ​ផងដែរ៕

  • កុមារតូចក៏អាចរៀនដោយគុណភាព និងសុវត្ថិភាពតាមបច្ចេកវិទ្យាបានដែរ តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់

    កុមារតូចក៏អាចរៀនដោយគុណភាព និងសុវត្ថិភាពតាមបច្ចេកវិទ្យាបានដែរ តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់

    ក្នុង​យុគ្គសម័យ​បច្ចេកវិទ្យា​នេះ ពិភពលោក​កំពុង​រស់នៅ​ជាមួយ​បច្ចេកវិទ្យា ព្រោះ​មិន​ថា​ការងារ ការធ្វើ​អាជីវកម្ម ឬ​ជីវិត​ប្រចាំថ្ងៃ​នោះទេ មនុស្ស​ចាំបាច់​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា។ តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការអប់រំ​កុមារ​តូច​វិញ របត់​បច្ចេកវិទ្យា​អាច​ផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ដិតដល់​ដើម្បី​ធានាថា​ពួកគេ​អាច​រៀន​តាម​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព។

    លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា ទោះជា​មិនមាន​ការស្រាវជ្រាវ​ជាក់​លាស់​ណាមួយ​ដែល0បង្ហាញថា​ការរៀន​ពី​ចម្ងាយ​នៃ​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​នឹង​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ 100% ដូច​ការសិក្សា​ក្នុង​ថ្នាក់​ក៏ដោយ ក៏​យើង​នៅតែ​អាច​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​ចំណេះដឹង និង​កាត់បន្ថយ​ផលប៉ះពាល់​បានដែរ។ អ្នក​អប់រំ​អាច​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​កុមារ រយៈពេល​ដែល​កុមារ​អាច​ទទួលយកបាន និង​សកម្មភាព​ជាច្រើន​ផ្សេងទៀត​ដែល​គួរផ្តល់​ឱ្យ​ពួកគេ។ ជាក់ស្តែង នៅ​បណ្តាញ​សាលារៀន​របស់​វេស​ឡាញ ដើម្បី​ធានា​គុណភាព​អប់រំ និង​ការអភិវឌ្ឍ​រាងកាយ បញ្ញា ស្មារតី និង​ភាសា​របស់​កុមារ​តូច និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ និង​ឧ​បរក​រណ៍​ឌីជីថល​ក្នុងការ​សិក្សា​តាម​អន​ឡាញ នាយកដ្ឋាន​ជំនាញ​បានរៀបចំ​ដាក់បញ្ចូល​នូវ​កម្មវិធីសិក្សា​តាមរយៈ Zoom ដែល​ការសិក្សា​តាម​វិធី​នេះ​អាចធ្វើឱ្យ​កុមារ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ ដើម្បី​អនុវត្ត​ការនិយាយ​ភាសា​អ់​គ្លេ​ស និង​អភិវឌ្ឍ​ការទំនាក់ទំនង។ ក្រៅពីនេះ​វា​ក៏​អាចជួយ​ឱ្យ​កុមារ​អាចធ្វើ​លំ​ហាត់​តាម​សន្លឹក​កិច្ចការ​ដូចជា​ការ​ផាត់​ពណ៌ ការ​គូស​គំនូរ រួមទាំង​អនុវត្ត​បំ​ណិ​ន​ជីវិត​ជាច្រើន​ផ្សេងទៀត។

    លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប

    លោកស្រី អ៊ុក សុនី​តា បាន​និយាយថា៖ «កុមារ​ជា​វ័យ​ដែល​អាច​ងាយ​នឹង​ប៉ះពាល់​ពី​បច្ចេកវិទ្យា ជាពិសេស​កុមារ​ដែលមាន​វ័យ​ចាប់ពី 3ឆ្នាំ ដល់5ឆ្នាំ។ ហេតុនេះ​យើង​គួរឱ្យ​គាត់​ចំណាយពេល​ត្រឹមតែ 10នាទី​ប៉ុណ្ណោះ​ដើម្បី​រៀន​មេរៀន​តាម​វីដេអូ ដែល​សម្រាប់​សាលា​យើង​គឺ​ឱ្យ​ពួកគាត់​រៀន​តាម App Testdopi មុនពេល​រៀន​ផ្ទាល់​តាម Zoom រយៈពេល 30នាទី​សម្រាប់​មួយ​មុខវិជ្ជា​រាល់ថ្ងៃ»។

    អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បន្ថយ​ផលប៉ះពាល់ យើង​គួរឱ្យ​សិស្ស​ស្តាប់​គ្រូបង្រៀន​តាមរយៈ Zoom ហើយ​ឱ្យ​គាត់​ធ្វើតាម​ការណែនាំ​ក្នុង​សៀវភៅ ឬ​ក្រដាស​កិច្ចការ​ច្រើនជាង​មើល​មក​អេក្រង់។ បន្ថែម​ពីលើ​នេះ ដើម្បី​ជួយ​កុមារ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​លឿន យើង​ក៏​គួរ​បន្ថែម​នូវ​កម្មវិធី​មួយចំនួន​ដូចជា​កម្មវិធីសិក្សា​តាមបែប ម៉ុ​ន​តេ​សូ​រី ដែល​កុមារតូចៗអាចនឹងទទួល​បានក​ញ្ច​ប់​សម្ភារ​សិក្សា​សម្រាប់​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបង្ហាត់បង្រៀន​របស់​គ្រូ។ កញ្ចប់​សម្ភារ​សិក្សា​ទាំងអស់នោះ​នឹង​អនុញ្ញាតឱ្យ​ស្សិ​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការសិក្សា និង​កម្សាន្ត​ដោយ​ចំណេះដឹង ដូចជា​ការរៀន​ស្លៀក​សម្លៀកបំពាក់ ការរៀន​ពាក់​ស្បែង​ជើង ការរៀន​កាន់​ស្លាបព្រា មុខវិជ្ជា​កីឡា ដែល​កុមា​រអា​ចរៀន​ធ្វើ​លំ​ហាត់​តាម​ភ្លេង រួមទាំង មុខវិជ្ជា​សិល្បៈ និង​ច្នៃប្រឌិត (art&craft) ជាដើម។ ក្រៅពីនេះ កុមារ​ក៏​អាចនឹងទទួល​ការអប់រំ​ឱ្យ​ចេះ​អនុវត្ត​តាមរយៈ​ការ​ផាត់​ពណ៌ ការ​គូស​តាម​គំនូស​អក្សរ ការរៀន​កាត់​បិទ និង​មុខវិជ្ជាផ្សេងៗទៀត​ដើម្បីឱ្យ​ពួកគេ​បាន​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។

    ចំពោះ​ការចូលរួម​របស់​អាណា​ព្យាបាល​វិញ លោកស្រី​ណែនាំ​ឱ្យ​ឪពុកម្តាយ​គ្រប់រូប​គួរ​ចូលរួមចំណែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​របស់​កុមារ និង​ជួយ​បង្កើន​ភាព​រីករាយ ដោយ​ក្រៅពី​សកម្មភាព​ដែល អ្នកអាណាព្យាបាល​បាន​ដឹកនាំ​ធ្វើ​រាល់​ចុង​សប្តាហ៍​ជាមួយកូនៗនៅក្នុង​ផ្ទះ​ហើយ អ្នកអាណាព្យាបាល​អាច​នាំកូនៗទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខាងក្រៅ ចំនួន 2ដង​ក្នុង 1ត្រីមាស។ សកម្មភាព​ទាំងនោះ​អាចជា​ការនាំ​ពួកគេ​ទៅកាន់​ទីកន្លែង​កម្សាន្ត​ដែលមាន​សុវត្ថិភាព​ដើម្បី​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ដូចជា ទស្សនកិច្ច​សួនសត្វ សួនច្បារ ទិញ​សៀវភៅ​នៅ​បណ្ណាគារ ទស្សនកិច្ច​ផ្សារ​ទំនើប និង​ទស្សនកិច្ច​តាម​សារមន្ទីរ​សារមន្ទីរ​ជាដើម។ បន្ថែម​ពីលើ​នេះ​អ្នកអាណាព្យាបាល​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយមាន​ជា​អាលកុល ម៉ាស​ការពារ​រាល់ពេល​ដែល​ជូនកូនៗធ្វើ​ទស្សនកិច្ច​សិក្សា៕

  • មហាអំណាចស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗនៅដើមខែសីហានេះហើយ…!!

    មហាអំណាចស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗនៅដើមខែសីហានេះហើយ…!!

    (ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០៖ ថ្មីៗនេះ​ក្រុមហ៊ុន សាម​សុង បានប្រកាស​ជាស​កល​នៃ​ការរៀបចំ​មហា​ព្រឹត្តិការណ៍ Galaxy Unpacked ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី05 ខែសីហា ឆ្នាំ 2020 វេលា​ម៉ោង 9 យប់ ម៉ោង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង!

    សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ​ក្រុមហ៊ុន សាម​សុង នឹងធ្វើ​ការដាក់​បង្ហាញ​នូវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ដែលមាន​តែមួយ​គ្មាន​ពីរ​ប្រចាំឆ្នាំ 2020 របស់ខ្លួន​ជា​ផ្លូវការ​លើកដំបូង។

    បើតាម​យូ​ធូប​ឆា​នែ​ល និង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ក៏បាន​បង្ហាញ​ចេញ​នូវ​វីដេអូ Teaser ដោយមាន​រាង​ជា​ប៊ិក​ហើយ​រំលេច​ចេញ​នូវ​តំណក់​ទឹកធ្លាក់​ពណ៌​មាស​ដ៏​ទាក់ទាញ​បំផុត​ដើម្បី​ជាការ​អញ្ជើញ​អ្នក​និយម​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ផលិតផល សាម​សុង ទូទាំង​ពិភពលោក​ឱ្យមក​តាមដាន​ព័ត៌មាន​លម្អិត​បន្ថែម​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទៅតាម​ពេលវេលា​កំណត់​ខាងលើនេះ។

    គួរ​រំ​ឮ​ក​ផងដែរ​ថា​ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ជាទី​មោទន​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង ក៏ត្រូវ​បាន​គេ​រំពឹងទុក​ថា​នឹងមាន​ដាក់​សម្ពោធ​ផលិតផល​ជាច្រើន​បន្ថែមទៀត​ក្រៅពី​មហាអំណាច​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដែល​ក្នុងនោះ​មានដូចជា៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។

    ដូច្នេះ​សូមអ្នក​គាំទ្រ​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ដែល​ឈានមុខ​គេ​ក្នុង​លោក​នឹងមាន​អ្វី​ប្លែក​អស្ចារ្យ និង​ទំនើប​បំផុត​ក្នុងការ​ផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​កំពូល​ស្មា​ត​ដែល​ពុំ​ធ្លាប់មាន​សម្រាប់​អនាគត (Change the shape of the future) តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម​នេះ៖

    –  គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ៖www.samsung.com (http://%E1%9F%96www.samsung.com)

    –  ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ៖ www.facebook.com/SamsungCambodia

    សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា​តើ​មាន​អ្វីដែល​អស្ចារ្យ ប្លែក ឡូយ​ខ្លះ!

  • Do & Don’t នៅពេលកូនញៀនលេង iPad

    Do & Don’t នៅពេលកូនញៀនលេង iPad

    វត្ថុមួយចំនួន នៅពេលវាមានចំណុចល្អ ក៏ច្បាស់ជាមានចំណុចអាក្រក់ដូចគ្នា បើកូនតូចរបស់លោកឪពុកអ្នកម្តាយចាប់ផ្តើមញៀនលេងអៃភែដហើយនោះ អត្ថបទ Do & Don’t ខាងក្រោមនេះអាចជួយអ្នកបាន។

    នៅពេលដែលរបស់លេងបែបពីដើមៗ លែងគួរឱ្យចាប់អារម្មណ៍សម្រាប់សម្រាប់កុមារក្នុងយុគសម័យឌីជីថលហើយនោះ អ្វីដែលលោកឪពុកអ្នកម្តាយគួរធ្វើនោះគឺ ឱ្យកូនលេងអៃភែដបាន តែត្រូវតែជាអ៊ែបដែលបង្កើនការរៀនយល់ដឹងរបស់កូនប៉ុណ្ណោះ។

    – រឿងដែលគួរធ្វើនៅពេលកូនញៀនលេងអៃភែដ

    ប្លុកវេបសាយរបស់មនុស្សធំ ឬដាក់ផាសវើដ ដើម្បីកំណត់ការប្រើប្រាស់អ៊ីនធើណេតរបស់កូន ទាំងអស់នេះអាស្រ័យលើអាយុ និងភាពដឹងក្តីរបស់កូន។

    លោកអ្នកគួរប្រើប្រាស់ផាស់វើដដើម្បីចូលអ៊ីមេល ឬបញ្ជីឈ្មោះបុគ្គលដែលទំនាក់ទំនង ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនតូចនឹងមិនអាចលប់បាន ឬផ្លាស់ប្តូរព័ត៌មានណាមួយដោយលោកអ្នកមិនដឹងខ្លួន។

    ដោនឡូតហ្គេម បទចម្រៀង ឬតុក្កតាណា ដែលកូនអាចរៀនយល់ដឹងពីតួអក្សរ វាក្យស័ព្ទផ្សេងៗ រួមទាំងការរៀនយល់ដឹងអំពីតួលេខ ហ្គេមប្រស្នាស្រួលៗ មានប្រយោជន៍ចំពោះក្មេងៗក្នុងការហ្វឹកហាត់ខួរក្បាល និងជួយឱ្យកូនមានសមាធិផ្ចង់នៅលើរឿងអ្វីមួយបានល្អនៅពេលដែលគេធំឡើង។

    ចាំបាច់បំផុតក្នុងការដែលត្រូវដាក់ស្រោមក្រាស់ៗ ឬបិទកញ្ចក់ការពារលើអេក្រង់អៃភែដ ដើម្បីការពារការខូចខាតបើសិនកូនធ្វើអៃភែដជ្រុះ និងលោកឪពុកអ្នកម្តាយកុំភ្លេចសង្កេតមើលពីរឿងភាពមុតស្រួច នៅលើគែម ឬជ្រុងរបស់ស្រោមអៃភែដ និងគួរជ្រើសរើសប្រើស្រោមណាដែលមានភាពទន់ស្រួលកាន់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់កូន។

    – រឿងដែលមិនគួរធ្វើពេលកូនញៀនលេងអៃភែដ

    ស្ថាប័នកុមារវេជ្ជសាស្រ្តនៃអាមេរិក បានរៀបរាប់ថា លោកឪពុកអ្នកម្តាយមិនគួរឱ្យកូនអាយុតិចជាង 2 ឆ្នាំប្រើអៃភែដយូរលើសពី 2 ម៉ោងក្នុងមួយថ្ងៃឡើយ ឬមិនទេក៏មិនគួរឱ្យកូនលេងអៃភែដតែម្តង។

    ដាក់ល័ក្ខខណ្ឌក្នុងការមិនឱ្យលេងចំពោះកូន បើកូននៅមិនទាន់ធ្វើកិច្ចការងារផ្សេងទៀត ដូចជា រត់ហាត់ប្រាណ អានសៀវភៅ ធ្វើកិច្ចការផ្ទះ ឬលេងរបស់លេងផ្សេងទៀតនោះ។

    ហាមយកអៃភែដទៅទុកក្នុងបន្ទប់គេងរបស់កូន ព្រោះពន្លឺដែលជះចេញពីអេក្រង់នឹងទៅរំខានការគេងលក់របស់កូន។

    បើលេងអៃភែដច្រើនជ្រុលពេកសម្រាប់ក្មេងអាយុ 3 -​ 4 ឆ្នាំ ក្មេងអាចមានអាការសោកសៅ ស្រងូតស្រងាត់ វិតក្កកង្វល់ និងមានបញ្ហាខាងផ្លូវចិត្តផ្សេងៗ ដូចជា ពេលកូនមិនអាចដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងអ៊ែប ឬពេលអស់ថ្ម ជាដើម។

    មិនគួរឱ្យសិទ្ធិកូនច្រើនជ្រុលពេកដល់ថ្នាក់អាចស្វែងរកព័ត៌មានតាមរយៈស៊ើចអេនជីនបានដោយខ្លួនឯងនោះទេ គួរឱ្យកូនលេងអៃភែដដើម្បីគ្រាន់តែស្តាប់បទចម្រៀង ឬលេងហ្គេមបានហើយ។

    ការចង់ហាមកូនមិនឱ្យលេងអៃភែដ ទាល់តែលោកឪពុកអ្នកម្តាយខ្លួនឯងក៏ត្រូវតែមិនញៀនស្មាតហ្វូនដែរ ពេលដែលមានមេសសេច ឬឡាញចូលមក អ្នកមិនគួរចាប់អារម្មណ៍ ឬចាប់យកមកមើលនៅចំពោះមុខកូននោះទេ ព្រោះវានឹងក្លាយជាគំរូមិនល្អចំពោះកូន បើសិនលោកអ្នកនៅតែជក់នឹងស្មាតហ្វូនរបស់ខ្លួននោះ កូនក៏នឹងរៀនយល់ដឹងក្នុងការធ្វើបែបនោះដូចលោកអ្នកដែរមិនខាន៕