Author: ធឿន មករា

  • ទិញឡានថ្មីតែ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹកដែលមានប្រវត្តិមិនច្បាស់លាស់

    ទិញឡានថ្មីតែ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹកដែលមានប្រវត្តិមិនច្បាស់លាស់

    សព្វថ្ងៃនេះ​មាន​រថយន្ត​ជាច្រើន​ដែល​កំពុង​ចរាចរណ៍​នៅលើ​ដង​វិថី​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះដែរ​យើង​សង្កេតឃើញថា​ភាគច្រើន​នៃ​រថយន្ត​ទាំងនោះ​សុទ្ធសឹងតែ​ជា​រថយន្ត​មួយ​ទឹក​ដែល​ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់​ជាដើម។ល។ ជាក់ស្តែង​អ្នកប្រើប្រាស់​រថយន្ត​មួយចំនួន ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក​ដោយសារ​ពួកគាត់​យល់ឃើញថា រថយន្ត​មួយ​ទឹក​មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី។ ក៏ប៉ុន្តែ​មុននឹង​យើង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យកទៅ​ប្រើប្រាស់ យើង​ត្រូវ​ជួប​ផលវិបាក​ដោយ​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច  ព្រោះ​រថយន្ត​មួយ​ទឹក​មិនមែនជា​រថយន្ត​ថ្មី វា​អាចមាន​ការខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​យើង​មើលមិនឃើញ ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ។

    ការទិញ​រថយន្ត​មួយ​ទឹក​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់​អាច​ប្រឈមមុខ​នឹង​ហានិភ័យផ្សេងៗមួយចំនួន​ដូចជា រថយន្ត​កាត់ត​ឬ​ស្ងោរ​ពណ៍ រថយន្ត​ធ្លាប់មាន​ប្រវត្តិ​បុក​ប៉ះ ឬ ប្រវត្តិ​លិច​ទឹក និង​ជួបប្រទះ​នូវ​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ក្លែងក្លាយ​ដែល​គ្មាន​គុណភាព​ជាដើម។ ហេតុនេះហើយ​ទើប​ធ្វើអោយ​ប្រជាជន​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ដែល​ចេញពី​រោងចក្រ​ផ្ទាល់ ដើម្បី​កាត់បន្ថយ​និង​ជៀសវាង​នូវ​ហានិភ័យ​នានា​ដែល​កើតឡើង​ជាយថាហេតុ។

    ការប្រើប្រាស់​រថយន្ត​ថ្មី​បានផ្តល់​នូវ​សុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបាន​ការថែទាំ​និង​ការធានា​ផ្ទា​ល់ពី​រោងចក្រ​ដែលជា​ហេតុ​ជម្រុញ​អោយ​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​វិញ។ ទន្ទឹមនឹង​នេះដែរ ទីផ្សារ​រថយន្ត​ថ្មី​ក្នុងប្រទេស​កម្ពុជា​ក៏​កំពុងមាន​សន្ទុះ​កើនឡើង​គួរអោយកត់សម្គាល់ ក្នុងនោះ​យើង​សង្កេតឃើញថា​មាន​រថយន្ត SUV ខ្នាតតូច​មួយ​ប្រភេទ​ដែល​កំពុង​ចរាចរណ៍​យ៉ាងច្រើន​កុះករ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​គឺ​រថយន្ត Ford Ecosport ហើយ​រថយន្ត​នេះដែរ​ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា។

    រថយន្ត Ford Ecosport មានតម្លៃ​ត្រឹមតែ 29,900 ដុល្លារ​តែប៉ុណ្ណោះ​បូករួម​ជាមួយ​ការធានា​ផ្ទាល់​ពី​រោងចក្រ​រយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ព្រមទាំង​មាន​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​យ៉ាង​សម្បូរបែប ហើយ​មានតម្លៃ​ធូរ​ថ្លៃ និង​អាច​ស្វែង​រកបាន​នៅ​គ្រប់​ម​ជ្ឃ​មណ្ឌល​ជួសជុល​រថយន្ត Ford ទូទាំងប្រទេស។ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត២៤ម៉ោង​ទូទាំងប្រទេស សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service) និង​សេវា​បង់​រំលស់​គ្រប់​ខេត្ត​ក្រុង​ប្រកបដោយ​ទំនុកចិត្ត។

    រថយន្ត Ford Ecosport មាន7ពណ៍​សម្រាប់​ជ្រើសរើស​រួមមាន​ព​ណ៍ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​ទឹកក្រូច​ក្រ​ម៉ៅ។ រថយន្ត​នេះ​បាន​បំពាក់​មកជា​មួយ​នូវ​ម៉ាស៊ីន​សាំង​ប្រភេទ Ecoboost 1.0L ជំនាន់​ថ្មី​ដែលមាន​កម្លាំង​សេស​125HP កម្លាំង​រមួល170 Nm មានកំ​លាំង​ខ្លាំង​ស៊ីប្រេង​តិច ដែល​អាចជួយ​លោកអ្នក​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា ការបើកបរ​លើផ្លូវ​រាបស្មើ​ក្នុង​ទីក្រុង ផ្លូវជាតិ ផ្លូវ​តាម​ស្រុកស្រែ​ចម្ការ និង ផ្លូវ​ដែលមាន​ឧបសគ្គ ម្យ៉ាងវិញទៀត​លោកអ្នក​ចំណាយ​ត្រឹមតែ ១៦ម៉ឺន​រៀល​ប៉ុណ្ណោះ​សម្រាប់​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ។

    រីឯ​ការ​រចនា​ផ្នែក​ខាងក្រៅ​មាន​ភាព​ទាក់ទាញ​និង​ស៊ី​វិ​ល័យ ផ្នែក​ខាងមុខ​ត្រូវបាន​រចនា​ថ្មី ស្រស់ស្អាត​ទំនើប​ទាន់សម័យ ចង្កៀង​ភ្លឺ​ច្បាស់​ល្អជា​មួយ​ភ្លើង LED បំភ្លឺ​នៅពេល​ថ្ងៃ ផ្លិត​ទឹកអូ​តូ ផ្នែក​ខាងក្នុង​រចនា​ម៉ូដ​ថ្មីស្រឡាង ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ជាមួយនឹង​កៅអី​ស្បែក​ទំនើប​ទាន់សម័យ មិនតែប៉ុណ្ណោះ​កៅអី​ជួរ​ទី២អាច​បត់​បាន ងាយស្រួល​ក្នុងការ​ផ្ទុក​សម្ភា​រះ​បាន​កាន់តែច្រើន។

    លើសពីនេះទៅទៀត​រថយន្ត Ford Ecosport បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដូចជា ចុច​បញ្ឆេះ​រថយន្ត​និង​ប្រព័ន្ធ​សោរ​ឆ្លាត​វៃ ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច(EPAS)ធូរ​ងាយស្រួល​បើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាច​ភ្ជាប់ Apple Car Play បាន​យ៉ាង​ងាយស្រួល​និង​អេក្រង់ Touchscreen 8 អ៊ី​ញ ហ្វា​កូដ​អូ​តូ សេន​សឺ​មុខក្រោយ៨គ្រាប់​សម្រាប់​ជំនួយ​ចូល​ចត កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត អាច zoom បាន ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត​ចំនួន៧ ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង​និង​រអិល និង​មាន​កន្លែង​ដាក់​ឥ​វ៉ាន់២៥កន្លែង ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ។ល។

  • 5 ទង្វើដែលអាចធ្វើឱ្យកូនតូចលបគេងយំខ្សិកខ្សួលនៅពេលយប់

    5 ទង្វើដែលអាចធ្វើឱ្យកូនតូចលបគេងយំខ្សិកខ្សួលនៅពេលយប់

    លោកឪពុកអ្នកម្តាយតែងតែមានសេចក្តីសុខនៅពេលបានឃើញកូនៗសើចសប្បាយ និងមានស្នាមញញឹម តែនោះក៏មិនបានមានន័យថា ពួកគេនឹងមានសេចក្តីសុខរហូតនោះដែរ។ សាកល្បងសង្កេតមើលនៅពេលយប់ទៅមើលថា តើកូនតូចមានលបគេងយំឬទេ? ព្រោះអារម្មណ៍របស់ពួកគេពិតជាឆាប់ញាប់ញ័ររញ្ជួយ និងមិនដឹងនឹងសម្តែងចេញមកយ៉ាងណា ទើបបានត្រឹមតែលួចយំហ្នឹងឯង។ បើសិនកើតមានសំណួរថា ហេតុអីបានកូនៗរបស់អ្នកត្រូវលបគេងយំនោះ សូមសាកល្បងមកមើលពីមូលហេតុទៅមើលថា តើវាមកពី 5 ទង្វើរបស់លោកឪពុក និងអ្នកម្តាយដូចដែល ឡារ៉ែនបាននាំមកជម្រាបជូននៅថ្ងៃនេះឬក៏អត់?។

    1 . ឱ្យកូនៗឃើញព័ត៌មានដ៏គួរឱ្យស្រងេះស្រងោចអាណោចអធម្ម

    ក្មេងដែលទើបតែបើកភ្នែកមើលពិភពលោកត្រឹមតែប៉ុន្មានឆ្នាំ សភាពជុំវិញខ្លួនរបស់គេក៏មានតែឪពុកម្តាយ និងនៅឯសាលារៀនប៉ុណ្ណោះ កូនតូចនៅមិនទាន់មានបទពិសោធអាក្រក់ដោយត្រង់នៅឡើយទេ ដូច្នេះអាណាព្យាបាលគួរចៀសវាងឱ្យពួកគេមើលព័ត៌មានបែបអវិជ្ជមាន ដូចជា ព័ត៌មានឧក្រិដ្ឋកម្ម ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ជាដើម ដែលវាជាការបង្ហាញរូបភាពឱ្យក្មេងៗចងចាំ និងបង្កឱ្យកើតក្តីភ័យខ្លាច ហុចផលប៉ះពាល់ដល់ផ្លូវចិត្ត រហូតមិនហ៊ាននិយាយចេញមក និងលួចលាក់ទុកទៅពួនយំតែម្នាក់ឯងយ៉ាងស្ងាត់ៗ ដូច្នេះរឿងដែលឪពុកម្តាយគួរធ្វើគឺ ការពារកូនតូចៗរបស់អ្នក ផ្តល់សេចក្តីស្រឡាញ់ ភាពកក់ក្តៅ និងព្យាយាមចៀសវាងកុំឱ្យកូនតូចឃើញព័ត៌មានអាក្រក់ទាំងនោះ។

    2 . ឈ្លោះជាមួយប្តី ឬប្រពន្ធខ្លួនឯង

    ការឈ្លោះគ្នាគឺជារឿងរបស់ឪពុកម្តាយក៏ពិតមែន តែកុំភ្លេចថា លោកអ្នកនៅមានច្រវាក់មាសចងចិត្តតូចមួយដែលអាចបានឮសំឡេងស្រែកជេរគ្នារំលងបន្ទប់នោះ។ មិនថាអ្នកទាំងពីរនឹងជួបបញ្ហា ឬទាស់ចិត្តអ្វីគ្នាក៏ដោយ គួរនិយាយគ្នាដោយហេតុផល និងចៀសវាងកុំឱ្យកូនតូចឃើញទង្វើហ្នឹង ព្រោះវាគឺអំពើហិង្សានៅក្នុងផ្ទះ។ ក្មេងៗនឹងមានសម្ពាធក្នុងចិត្ត និងលួចទៅយំ ព្រោះពួកគេមិនអាចយល់បានថា កើតរឿងអ្វីឡើងចំពោះអ្នកទាំងពីរឡើយ។

    3 . វាយកូនៗដោយអំពើហិង្សា

    ការវាយដំមិនមែនជាវិធីកែបញ្ហាដែលល្អឡើយ លោកឪពុកអ្នកម្តាយគួរតែនិយាយជាមួយកូនដោយពាក្យសម្តីសុភាព និងបញ្ជាក់ប្រាប់ពីហេតុផល ឬបើក្មេងៗត្រូវទទួលទណ្ឌកម្ម ក៏គួរតែរកមើលវិធីផ្សេងណាដែលមិនមែនជាការវាយដំពួកគេយ៉ាងខ្លាំងក្លាវិញ ព្រោះគ្រប់ពេលដែលអ្នកវាយវាត់ទៅលើសាច់ដ៏ស្តើងខ្ចីរបស់កូនតូចនោះ ក្រៅពីពួកគេនឹងឈឺចាប់ខាងរាងកាយហើយ នៅសាងស្នាមដំបៅក្នុងដួងចិត្តរបស់ពួកគេទៀតផង។

    4 . ហៅកូនៗដោយពាក្យអសុរោះ

    សាកល្បងសួរខ្លួនឯងទៅមើលថា តើចូលចិត្តឱ្យអ្នកដទៃហៅខ្លួនឯងដោយឈ្មោះចំអកឡកលើយ ឬពាក្យអសុរោះឬទេ? បើមិនចូលចិត្ត…ក្មេងៗក៏ដូចគ្នាដែរ ពួកគេមិនចូលចិត្តឱ្យហៅដោយឈ្មោះដែលឆ្លុះបញ្ចាំងទៅក្នុងផ្លូវដែលមើលងាយ ដូចជា អាភ្លើ អាខូច នោះឡើយ ព្រោះកូនតូចៗនឹងមានអារម្មណ៍ថា ខ្លួនឯងគ្មានមានតម្លៃ គួរឱ្យអស់សង្ឃឹម កើតជាចំណុចអន់នៅក្នុងដួងចិត្ត និងអាចលាក់ទុកទៅគេងយំតែម្នាក់ឯងបាន។

    5 . ឪពុកម្តាយសម្រេចចិត្តលែងលះគ្នា

    ចំណុចចុងក្រោយនេះ ជារឿងដែលធ្វើបាបដួងចិត្តកូនតូចខ្លាំងបំផុត បើឪពុកម្តាយសម្រេចចិត្តលែងលះ និងគិតថាកូនតូចមិនជាអ្វីទេនោះ សូមប្រាប់ទៅចុះថា លោកអ្នកគិតខុសយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ ដែលបញ្ហានេះនឹងក្លាយជាចំណុចមួយនៅក្នុងដួងចិត្តរបស់ក្មេង ព្រោះកុំភ្លេចថា កូនតូចត្រូវបានចិញ្ចឹមថែទាំមកដោយអ្នកទាំងពីរនាក់ ដូច្នេះទាំងឪពុក និងម្តាយប្រៀបដូចជា ទឹក និងខ្យល់អាកាសដែលធ្វើឱ្យកូនតូចរស់នៅតទៅទៀតបាន។ អ្នកទាំងពីរគឺសេចក្តីសុខ និងជាគ្រួសារដែលមានគ្រប់ បើខ្វះខាងណាម្នាក់ទៅនោះ ប្រាកដណាស់ថា ក្មេងៗនឹងត្រូវនឹក និងដង្ហោយរក និងថែមទាំងលាក់ទុកភាពសោកសៅនៅក្នុងខ្លួនទៀតផង។

    លោកឪពុកអ្នកម្តាយសាកល្បងសង្កេតស្តាប់សំឡេងរបស់កូនៗនៅពេលយប់ទៅមើលថា តើកូនតូចមានលួចយំឬទេ? បើបានឮសូរសំឡេងអណ្តឺតអណ្តក់នោះ បង្ហាញថា លោកអ្នកកំពុងធ្វើបាបដួងចិត្តកូនៗដូច 5 ចំណុចខាងលើនេះដោយមិនដឹងខ្លួនក៏អាចថាបានដែរ។ សាកល្បងបែរមកនិយាយពន្យល់គ្នាដើម្បីឱ្យកូនតូចមានអារម្មណ៍ថាមានសុវត្ថិភាព និងគេងលក់យ៉ាងមានសេចក្តីសុខរហូតតទៅប្រសើរជាង៕

  • 4 រឿងសំខាន់ដែលគួរឆ្លើយតបខ្លួនឯងឱ្យបាន មុនសម្រេចចិត្តរៀបការ

    4 រឿងសំខាន់ដែលគួរឆ្លើយតបខ្លួនឯងឱ្យបាន មុនសម្រេចចិត្តរៀបការ

    សេចក្តីស្នេហាដែលព្រោះបណ្តុះភាពផ្អែមល្ហែមយ៉ាងល្អរហូតមក ប្រហែលជាដល់ពេលហើយសម្រាប់ការសម្រេចចិត្តរៀបការនឹងគ្នា។ មនុស្សជាច្រើនស្រឡាញ់គ្នាខ្លាំងណាស់ និងមានបរិមាណក្តីស្នេហ៍ដ៏ច្រើនលើសលប់ តែក៏នៅតែមិនអាចទប់ទល់នឹងឧបសគ្គផ្សេងៗបានដែរ ទើបការប្រញាប់រៀបការធ្វើឱ្យគូស្នេហ៍មួយចំនួនព្រងើយកន្តើយនឹងសំណួរដែលអាចនឹងធ្វើឱ្យ ការគ្រងស្នេហា មិនអាចស្ថិតស្ថេរយូរអង្វែងបាន។ ហើយខាងក្រោមនេះគឺជាសំណួរដែលនឹងធ្វើឱ្យអ្នកនឹកឃើញ និងនាំគ្នារៀបផែនការទប់​ទល់​មុនពេលសម្រេចចិត្តរៀបការបានទាន់។ ទាំងអស់នេះក៏ដើម្បីឱ្យការគ្រងស្នេហ៍ក្រោយពេលរៀបការពេញទៅដោយសម្ព័ន្ធភាពដែលនៅក្បែរយើងរហូតទៅ។ ឥលូវយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលគួរតែឆ្លើយតបខ្លួនឯងឱ្យបានសិនមុនរៀបការ។

    1 . ភាពស្ថិតស្ថេររបស់អនាគត

    ភាពស្ថិតស្ថេររបស់អនាគតចាប់ផ្តើមពីបច្ចុប្បន្នរបស់អ្នក និងគេ(ឬនាង) ត្រូវសម្លឹងមើលជាមុនសិនថា តើអ្នក និងគេ(ឬនាង)មានមុខនាទីការងាររឹងមាំស្ថិតស្ថេរហើយឬនៅ និងបើថ្ងៃណាមួយដែលរៀបការហើយ គូស្នេហ៍អាចមានហេតុឱ្យត្រូវអស់ការងារធ្វើ ឬអ្នកទាំងពីរអាចនឹងលែងមានការងារធ្វើទាំងអស់គ្នា តើអ្នកគួរមានផែនការទប់ទល់យ៉ាងណាខ្លះ? ដែលសំខាន់មុនគេគឺ អាចនឹងត្រូវមានប្រាក់បម្រុងទុកជាមួយគ្នាមួយចំនួន ដើម្បីកុំឱ្យគ្រឹះអនាគតរង្គោះរង្គើតាម។

    2 . ពេលវេលាដែលអាចមានមិនត្រូវគ្នា

    ពិតហើយដែលការរៀបការគ្នានឹងធ្វើឱ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នា តែកុំភ្លេចថា អាជីពខ្លះ ដូចជា គ្រូពេទ្យ ប៉ូលីស ឬអ្នកដែលធ្វើការងារបម្រើសេវាកម្មខ្លះនឹងត្រូវនៅចាំស្ទែនបាយគ្រប់ពេលវេលា អាចនឹងត្រូវចេញទៅធ្វើការមិនទៀងពេល និងធ្វើឱ្យអ្នកគ្មានពេលនៅជាមួយគ្នាបានតាមដែលអាចទៅរួចនោះ ត្រូវឆ្លើយសំនួរនេះឱ្យបានសិនថា បើសិនជាកើតស្ថានការណ៍បែបនេះឡើងញឹកញាប់ តើអ្នកនឹងទទួលយកវាបានដែរឬទេ?។

    3 . ការរៀបផែនការអនាគតរួមគ្នា

    ការរៀបផែនការអនាគតរួមគ្នាត្រូវកើតចេញពីគំនិត និងគោលដៅជីវិតដែលមានទិសដៅដូចគ្នាជាចម្បង ​ដូចជា​ ការរៀបចំផែនការរឿងមុខជំនួញគ្រួសារ ការមានកូន ការទិញផ្ទះ ទិញរថយន្ត-ល- ទាំងអស់នេះត្រូវតែយល់ឃើញដូចគ្នា និងឯកភាពគ្នា មិនមែនម្នាក់ៗគិតឃើញខុសពីគ្នានោះទេ។ សាកល្បងនិយាយគ្នា និងរៀបផែនការទុកតាំងពីដំបូងៗ មិនមែនរៀបការរួចហើយបានមករៀបចំផែនការតាមក្រោយនោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្របសម្រួលខ្លួនឱ្យចូលគ្នាខាងផ្នែកគំនិត និងនៅធ្វើឱ្យកើតរឿងទើសទាល់ក្នុងចិត្តចំពោះគ្នាទៀតផង។

    4 . ចំណង់ចំណូលចិត្ត និងរសនិយមរឿងលើគ្រែ

    នេះគឺជារឿងសំខាន់សម្រាប់ការមានជីវិតគូខ្លាំងណាស់ ទាំងគូមុននឹងសម្រេចចិត្តរៀបការនឹងគ្នា ការឆ្លងកាត់ក្តៅ-ត្រជាក់ក្នុងរឿងផ្សេងៗ អាចនឹងមិនគ្រប់គ្រាន់ក្នុងការទប់ប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យគង់វង្សជានិរន្តរទៅបានឡើយ តែរឿងសិចក៏មានចំណែករឹតបន្តឹងសម្ព័ន្ធភាពឱ្យស្អិតល្មួតរវាងគ្នាបានដែរ ដូច្នេះ គួរតែជជែកគ្នាជាមុនសិនមុនរៀបការសម្រាប់រឿងលើគ្រែនេះថា តើអ្នកទាំងពីរនិយមចូលចិត្ត និងស្វាគមន៍ចំពោះរឿងនេះច្រើនតិចប៉ុនណា បើបញ្ចប់ដោយការយល់ចិត្តយល់ថ្លើមគ្នាទាំងរឿងសិច និងឡៃហ្វ៍ស្តាយផ្នែកផ្សេងៗបានហើយនោះ ធានាថាជីវិតគូរបស់អ្នកនឹងភើហ្វេកឥតខ្ចោះមែនទែនតែម្តង។

    ការរៀបការត្រូវតែមកព្រមជាមួយកម្មវិធីការគិតត្រិះរិះពិចារណាជាមុនយ៉ាងល្អិតល្អន់ជានិច្ច កុំរៀបការព្រោះតែក្តីស្នេហា ឬព្រោះតែអារម្មណ៍នឹកស្រណុកសប្បាយឱ្យសោះ ព្រោះស្នេហាមិនបានមានតែជ្រុងមួយនោះទេ ជីវិតគូនៅត្រូវសម្របសម្រួលអ្វីៗទៀតច្រើនណាស់ ដូច្នេះ បើអ្នកនឹកដល់ចំណូចទាំងអស់នេះ និងឆ្លើយតបនឹងសំណួររបស់ខ្លួនឯងបាន ព្រមទាំងចេះទប់ទល់កែខៃបញ្ហាបានផងនោះ សេចក្តីស្នេហារបស់អ្នកទាំងពីរនឹងស្ថិតស្ថេរគង់វង្សយូរអង្វែងមិនខាន៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    បន្លែដែលគួរដាំនាចុងរដូវរងា ៖ មានដូចជា ខាត់ណា ផ្កាខាត់ណា ប្រូខូលី សាលាដ ប៉េងប៉ោះ និងការ៉ុតជាដើម។

    បន្លែដែលអាចដាំបានពេញ 1ឆ្នាំ ៖ មានដូចជា បន្លែដែលធន់នឹងធាតុអាកាសបាន ដាំតែម្តងទទួលទានបានពេញ 1ឆ្នាំ

    ដូចជា ជីអង្កាម ជីរណា(ខ្លះហៅជីបារាំង) ជីនាងវង ម្រះព្រៅ ស្លឹកបាស់ ត្រកួនស្រែ ខ្ជាយ ម្តេង ស្លឹកគ្រៃ ស្លឹកត្រចៀកក្រាញ់ ត្រប់ពុតលំញង ម្ទេសដៃនាង និងត្រប់ផ្សេងៗ។

    រូបបែបផ្សេងៗនៃការធ្វើចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    ទោះជាក្រុមគ្រួសារជាច្រើន បានដឹងអំពីប្រយោជន៍របស់ការដាំបន្លែគ្រួសារជុំវិញផ្ទះថា ជាការងារបន្ទាប់បន្សំយ៉ាងល្អ អាចជួយកាត់បន្ថយប្រាក់ចំណាយ សាងសេចក្តីសុខ និងមានប្រយោជន៍ដល់មនុស្សក្នុងក្រុមគ្រួសារបានយ៉ាងច្រើនហើយក៏ដោយ តែក៏នៅក្នុងផ្លូវប្រតិបត្តិវិញ អ្នកដាំដុះអាចនឹងត្រូវជួបនឹងបញ្ហារឿងទីកន្លែងក្នុងការដាំដុះ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដូចជា នៅក្នុងខុនដូ ផ្ទះល្វែង ឬក្នុងបុរី ដែលមិនសូវមានទីធ្លាច្រើនប៉ុន្មាន តែយ៉ាងណាក៏ដោយ ក៏យើងអាចជ្រើសរើសរូបបែបនៃការដាំដុះបន្លែគ្រួសារនេះ ឱ្យស័ក្តិសមនឹងទីកន្លែង និងចំណង់ចំណូលចិត្តរបស់យើងបានដោយមិនពិបាកឡើយ ដោយភាគច្រើនអាចបែងចែកទៅតាមរូបបែបដូចតទៅនេះ ៖

    ចម្ការបន្លែខាងក្រោយផ្ទះ

    ការដាំដុះដោយវិធីនេះ ស័ក្តិសមសម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់ជនបទ ជាយក្រុង ឬផ្ទះដីភូមិ ដែលមានទីកន្លែងគ្រប់គ្រាន់ ព្រោះអាចធ្វើរងបន្លែដែលដាំនៅនឹងដីផ្ទាល់បានតែម្តង ធ្វើឱ្យអាចដាំបន្លែបានគ្រប់ប្រភេទ តាមចំណង់ចំណូលចិត្តរបស់មនុស្សក្នុងក្រុមគ្រួសារ ដែលភាគច្រើនទៅ ទំហំរងដំណាំដែលស័ក្តិសមក្នុងការដាំដុះបន្លែ ដើម្បីទទួលទានក្នុងគ្រួសារគឺ ទំហំរងទទឹងមិនលើសពី 1ម៉ែត្រ X បណ្តោយ 4ម៉ែត្រ (ឬតាមទំហំទីកន្លែង) X កម្ពស់ 20-30សង់ទីម៉ែត្រ ដើម្បីជួយក្នុងការបង្ហូរទឹក និងខ្យល់អាកាសបានល្អ។

    សម្រាប់ការត្រៀមរងដំណាំ អាចធ្វើបានងាយៗ ដោយចាប់ផ្តើមពី ៖ កាប់ដីតាមទំហំរបស់ទីកន្លែងដែលត្រូវដាំដុះ ឱ្យជ្រៅចុះទៅប្រមាណជា 30 – 50សង់ទីម៉ែត្រ(3តឹក-កន្លះម៉ែត្រ) ឬប្រមាណជា 1-2មុខចបកាប់ បន្ទាប់ពីនោះត្រូវហាលដីចោលយ៉ាងតិច 7 ថ្ងៃ រួចទើបជ្រួយដីឡើងវិញម្តងទៀត។ បន្ទាប់ពីនោះដាក់ជីគ្រាប់ ឬជីធម្មជាតិក្នុង 1ម៉ែត្រការ៉េ 1-3ក្តាប់ដៃ ជ្រួយឱ្យលាយចូលគ្នាជាមួយដីក្លាយជាសាច់មួយ មុននឹងតុបតែងរងឱ្យមានកម្ពស់ប្រមាណជា 20-30សង់ទីម៉ែត្រ បន្ទាប់ពីនោះក៏ព្រោះ ឬដាក់ដាំគ្រាប់ពូជបន្លែចូលទៅ រួចបាញ់ទឹកផ្សំទឹកថ្នាំបណ្តុះ ត្រៃខូឌើម៉ា (អាចរកទិញបាននៅកន្លែងលក់គ្រឿងជីកសិកម្ម) ក្នុងអត្រា 10-20លិត្រក្នុងផ្ទៃដី 100 ម៉ែត្រការ៉េ លើរងដាំដុះដំណាំបន្ទាប់ពីដាក់ដាំគ្រាប់ពូជរួច និងគ្របពីលើរងដោយចំបើង បន្ទាប់ពីនោះចូរស្រោចទឹកដំណាំភ្លាមតែម្តង។

    ចម្ការបន្លែធំល្មម

    ផ្ទះដែលមានបរិមាណទីធ្លាសម្រាប់ដាំដុះមិនធំប៉ុន្មាន អាចស័ក្តិសមជាមួយវិធីដាំដុះខាងក្រោមនេះ ព្រោះយ៉ាងហោចណាស់ក៏យើងអាចធ្វើជាចម្ការបានធំល្មមមួយ​ ទុកគ្រាន់មើលលេងកម្សាន្តសប្បាយៗ ដែលអាចប្រើបន្លែប្រភេទខ្លះ ធ្វើជារុក្ខជាតិគួបផ្សំនៅក្នុងចម្ការធំល្មមនោះបាន ដូច្នេះរុក្ខជាតិបន្លែដែលស័ក្តិសមក្នុងការយកមកដាំ គួរតែជារុក្ខជាតិដែលមានអាយុវែងបន្តិច មានទ្រង់ទ្រាយជាមែក ជាគុម្ពធំ និងមានស្លឹកត្រួយស្រស់ស្អាត រឹតតែមានផ្កា-ផ្លែពណ៌ល្អស្រស់ លេចធ្លោផងនោះ រឹតតែជាការល្អ ដូចជា ម្ទេសដៃនាង ម្ទេសគុយទាវ ប៉េងប៉ោះ ឬត្រប់ផ្សេងៗ ជាដើម។

    ចំណែកវិធីការដាំដុះវិញ សំខាន់នៅត្រង់ការចាត់ចែងបែងចែកទីកន្លែងឱ្យស័ក្តិសមដើម្បីកុំឱ្យចង្អៀតស្មុគ តាមរយៈការបែងចែកទីកន្លែងដោយអាចប្រើ ផើង ឥដ្ឋប្រហោង ឥដ្ឋប្លុក បន្ទះឫស្សី ឬវត្ថុផ្សេងៗយកមកធ្វើជារបងឃាំងបែងចែកទីកន្លែងឱ្យក្លាយជាចំណែកមួយដោយឡែកបាន ឯការមើលថែទាំ ក៏ធ្វើបែបដូចគ្នានឹងការដាំដុះបន្លែនៅលើដី ឬក្នុងផើងទូទៅដែរ។

    (នៅមានត)

  • វីតាមីន និងអាហារបំប៉ន តើគួរជ្រើសរើសបែបណាល្អ?

    វីតាមីន និងអាហារបំប៉ន តើគួរជ្រើសរើសបែបណាល្អ?

    វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នផ្សេងៗ នៅតែពេញនិយមជាបន្តបន្ទាប់ក្នុងយុគសម័យនេះ ព្រោះមនុស្សងាកមកយកចិត្តទុកដាក់រឿងសុខភាព និងមើលថែទាំខ្លួនកាន់តែច្រើនឡើង ធ្វើឱ្យទីផ្សារលក់ដូរអាហារបំប៉នចាប់ផ្តើមវាយលុកទីផ្សារកាន់តែច្រើនឡើង ធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមិនច្បាស់លាស់ មិនដឹងថាអាហារបំប៉នបែបណាល្អមែន ឬយ៉ាងណាឡើយ?។

    តាមរយៈព័ត៌មានដែលឡារ៉ែនយកមកជម្រាបជូននៅពេលនេះ សូមប្រាប់ថា អាហារបំប៉នដែលមានលក់រៀងរាល់ថ្ងៃនេះ មានទាំងល្អមែន ទទួលបានប្រយោជន៍ និងគ្មានប្រយោជន៍ ឬអាចខ្លាំងជាងហ្នឹងទៅទៀត គឺកើតមានគុណវិបត្តិដល់រាងកាយបានទៀតផង ទើបថ្ងៃនេះឡារ៉ែនសូមនាំយកវិធីសង្កេតមើលព័ត៌មានមុនពេលយើងសម្រេចចិត្តទិញអាហារបំប៉នផ្សេងៗមកប្រើមកជម្រាបជូន។

    1 . សារធាតុអាហារពីអាហារបំប៉ននោះគឺអ្វី?

    2 . ផលិតចេញពីអ្វី? ផ្នែកណារបស់រុក្ខជាតិ ឬវត្ថុធាតុដើមដែលយកមកធ្វើ?

    3 . យកវត្ថុធាតុដើមមកពីប្រភពណា? ប្រទេសណា? ផលិតនៅកន្លែងណា? ក្នុងប្រទេស ឬក្រៅប្រទេស?

    4 . គុណសម្បត្តិដែលរៀបរាប់ល្អជ្រុល់ពេកដែរឬទេ? អាចពិសោធន៍បានតាមរយៈអ្វី?

    5 . ស្តង់ដារការផលិតមានឬទេ? អ្វីខ្លះ ដូចជា GMP , ISO ជាដើម?

    6 . បរិមាណដែលត្រូវទទួលទាន ( Dose ) ប៉ុន្មាន? ច្រើន ឬតិចពេកដែរឬទេ? សម្រាប់ព័ត៌មាននេះអាចត្រូវសួរទៅគញរូពេទ្យ ឱសថការី ឬអ្នកជំនាញការ។

    7 . ក្រោយពេលប្រើហើយ តើមានអាការចម្លែកកើតឡើងចំពោះរាងកាយដែរឬទេ? ញឹកញាប់ប៉ុនណា?

    8 . វិធីការទទួលទាន ញ៉ាំនៅពេលណា? មុន ឬក្រោយពេលបាយ ឬមុន ឬក្រោយពេលចូលគេង?

    9 . ដែលសំខាន់នោះគឺ តម្លៃថ្លៃឬទេ? ព្រោះបើថ្លៃជ្រុលពេក វាក៏ពិបាកក្នុងការដែលយើងនឹងបានប្រើជាបន្តបន្ទាប់រហូតដល់បានឃើញលទ្ធផលដែរ ព្រោះការទទួលទានអាហារបំប៉នខ្លះ ទំរាំតែបានទទួលលទ្ធផល អាចត្រូវប្រើពេលវេលាដល់ទៅ 3 – 4 ខែឯណោះ។

    ចុងក្រោយបំផុតអ្វីដែល ឡារ៉ែនចង់ជម្រាបជូននោះគឺ គ្មានអាហារបំប៉នមួយណាអាចយកមកព្យាបាលជំងឺបានទេ អាហារបំប៉នគឺ អាហារដែលចូលមកបន្ថែម យើងគួរព្យាយាមទទួលទានអាហារចម្បងឱ្យគ្រប់គ្រាន់ និងច្រើនប្រភេទ ដើម្បីឱ្យទទួលបានសារធាតុអាហារដែលរាងកាយត្រូវការឱ្យបានច្រើនបំផុត តែបើចង់ជ្រើសរើសប្រើអាហារបំប៉ន ក៏គួរតែជ្រើសរើសអាហារបំប៉នណាដែលស័ក្តិសមជាមួយខ្លួនយើង សង្កេតមើលថា បំប៉នរឿងអ្វីខ្លះ? ចំណុចណាខ្លះ? ជ្រើសរើសឱ្យត្រូវប្រភេទ បរិមាណទទួលទានដែលត្រឹមត្រូវ មានគុណភាពស្តង់ដារការផលិតដែលល្អ និងបានមកពីប្រភពដែលអាចជឿទុកចិត្តបាន៕

  • ធ្វើម៉េចដឹងបានថា កូនកើតប្រតិកម្មចាញ់អាហារ?

    ធ្វើម៉េចដឹងបានថា កូនកើតប្រតិកម្មចាញ់អាហារ?

    អាការប្រតិកម្មចាញ់អាហារ អ្នកម្តាយអាចនឹងសង្កេតឃើញមានប្រតិកម្មអ្វីម្យ៉ាង ឬច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលមិនប៉ុន្មាននាទី ឬត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីកូនតូចញ៉ាំអាហារចូលទៅ។

    ប្រតិកម្មចាញ់អាហារគឺ ការដែលប្រព័ន្ធទប់ទល់ជាតិពុលក្នុងរាងកាយកើតភាពវិលវល់ គិតថាសារធាតុអាហារដែលប្រក្រតីមិនមានគ្រោះថ្នាក់ចំពោះរាងកាយបែរទៅជាមានគ្រោះថ្នាក់ ទើបមានប្រតិកម្មប្រឆាំងនឹងសារធាតុបង្កប្រតិកម្មចាញ់ក្នុងអាហារនោះ ដោយសាងបដិបក្ខប្រាណឡើងមកតតាំងនឹងសារធាតុនោះធ្វើឱ្យកើតជាអាការប្រតិកម្មចាញ់ ដូចជា កណ្តាស់ ខ្លួនប្រាណហើមឡើងក្រហម ឬឡើងកន្ទួលនៅលើស្បែក ជាដើម ដូច្នេះបើអ្នកម្តាយសង្ស័យថា កូនតូចមានអាការប្រតិកម្មចាញ់ អ្នកម្តាយគួរតែទៅប្រឹក្សាគ្រូពេទ្យកុមារជាបន្ទាន់។

    តើអ្នកម្តាយនឹងជួយកូនតូចយ៉ាងណា បើកូនមានអាការប្រតិកម្មចាញ់អាហារ?

    1 . កត់ត្រាទុកថា តើកូនញ៉ាំអ្វីខ្លះក្នុងមួយថ្ងៃៗ ដើម្បីរកមូលហេតុនៃការកើតប្រតិកម្មចាញ់នោះ។

    2 . ឱ្យកូនញ៉ាំអាហារប្រភេទថ្មីរៀងរាល់ 4 ថ្ងៃក្នុងអំឡុងឱ្យអាហារបន្ថែមតាមវ័យ វានឹងជួយសង្កេតតាមដានមើលប្រតិកម្មថ្មីៗរបស់កូនបាន។

    3 . ចំណាំទុកថា អាហារណាមួយដែលកូនញ៉ាំហើយកើតមានប្រតិកម្មចាញ់ ដើម្បីចៀសវាងកុំឱ្យកូនញ៉ាំលើកក្រោយទៀត។

    4 . នៅពេលកូនកើតប្រតិកម្មចាញ់អាហារ ឬថ្នាំពេទ្យ ចូរប្រញាប់នាំកូនតូចទៅមន្ទីពេទ្យជាបន្ទាន់ ដើម្បីទទួលកាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។

    5 . ចំណែកអាការអាហារមិនរំលាយវិញ អាចពិបាកសង្កេតឃើញជាងបន្តិច តែវិធីដែលល្អបំផុតគឺ ប្រឹក្សាជាមួយគ្រូពេទ្យឱ្យជួយវិនិច្ឆ័យ និងផ្តល់ពាក្យប្រឹក្សា ដើម្បីនឹងបានចាត់ការបញ្ហាបានត្រឹមត្រូវ និងច្បាស់លាស់៕

  • Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជា​អ្នកលក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ ដោយ​លក់បាន​ចំនួន 5.3លាន​គ្រឿង កាន់កាប់​ចំណែក​ទីផ្សារ 30.9%។ ចំនួន​លក់​នេះ គឺ​ថយចុះ ៤៨% បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​លក់បាន 10.3លាន​គ្រឿង។

    ក្រុមហ៊ុន​លំដាប់​លេខ2 បាន​ទៅលើ vivo លក់បាន 3.7លាន​គ្រឿង (-36%) ឯ​លេខ3 គឺ Samsung លក់បាន 2.9លាន​គ្រឿង (-60%) និង OPPO លក់បាន 2.2លាន​គ្រឿង (-27%) និង realme លក់បាន 1.7លាន​គ្រឿង (-35%)។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys ដែល​បានបង្ហាញ​តួលេខ​ប្រចាំត្រីមាស​ទី2 ឆ្នាំ2020  អំពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុងប្រទេស​ឥណ្ឌា ដែលជា​ទីផ្សារ​ធំ​លំដាប់​លេខ2 ក្នុង​ពិភពលោក។

    នៅក្នុង​ត្រីមាស​ទី2 ពេលដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-19 ដែល​បាន​អនុវត្ត​វិធាន​ការបិទ​ខេត្ត/ក្រុង​នោះ ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ 48% ធៀប​នឹង​ឆ្នាំមុន ពោលគឺ​ធ្លាក់ចុះ​ពី 33លាន​គ្រឿង មក​នៅត្រឹម 17.3លាន​គ្រឿង៕

  • មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    ក្នុងអំឡុង​កម្មវិធី Galaxy Unpacked ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី5 ខែសីហា ខាងមុខនេះ  Samsung នឹង​ប្រកាស​ផលិតផល​ថ្មី​ចំនួន5  មាន កាស​ស្ដាប់​ឥត​ខ្សែ និង​នាឡិកា​វៃឆ្លាត បន្ថែម​ពីលើ​ស្មា​ត​ហ្វូ​នថ្មីៗទៀត។ នេះ​បើ​យោងតាម​សម្ដី​របស់​ប្រធាន​ផ្នែក​ទូរស័ព្ទ Samsung គឺ​លោក TM Roh  តែ​លោក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ ដោយ​គ្រាន់តែ​ប្រាប់​តម្រុយខ្លះៗប៉ុណ្ណោះ។

    Galaxy Note20 នឹង​ក្លាយជា​តួឯក នៅក្នុង​កម្មវិធី Galaxy Unpacked ដែលមាន Galaxy Note20 ធម្មតា និង Galaxy Note20 Ultra។ ចំណែក​ផលិតផល 2ទៀត ទំនងជា Galaxy Z Fold 2 អ្នក​ស្នង​តំណែង Galaxy Fold និង Galaxy Tab S7។

    កម្មវិធី Galaxy Unpacked ដែល​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយនេះ នឹង​រៀបចំ​ឡើងជា​លក្ខណៈ​អន​ឡាញ មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​គណនី​ផ្លូវការ​របស់ Samsung ដោយ​មិនមាន​មនុស្ស​ចូលរួម​ផ្ទាល់ដូចពេលមុនៗឡើយ៕

  • គ្រូបង្វឹកថ្មីអ៊ីរ៉ង់ និយាយថា ទោះលេងក្រៅទឹកដីក៏ដោយ ក៏អ៊ីរ៉ង់ នៅតែឈ្នះកម្ពុជាដែរ

    គ្រូបង្វឹកថ្មីអ៊ីរ៉ង់ និយាយថា ទោះលេងក្រៅទឹកដីក៏ដោយ ក៏អ៊ីរ៉ង់ នៅតែឈ្នះកម្ពុជាដែរ

    កាលពីពេល​កន្លងទៅ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ចំនួន 3នាក់​មកហើយ ចាប់តាំងពី​មុន​វគ្គជ​ម្រុះ World Cup រហូតមកដល់​ពេលនេះ ដោយសារតែ​មូលហេតុ​ថា គ្រូបង្វឹក​ដឹកនាំ​មិនល្អ​ក្នុងការ​ប្រកួត ខណៈដែល​សហព័ន្ធ​កំពុងតែ​ភ័យ​ខ្លួន​ថា នឹងមិន​បានបង្ហាញ​ខ្លួន​នៅ World Cup 2022។

    ក្នុងនោះដែរ លោក Dragan Skocic គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​ទើបតែ​ចូលកាន់​តំណែង បន្ទាប់ពី​គ្រូបង្វឹក​ចាស់​លោក Wilmot ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បណ្តេញចេញ​ទាំង​មិនបាន​ប្រាក់​ឈ្នួល នោះ បានបង្ហាញ​សុទិដ្ឋិនិយម​ថា លោក​នឹង​បង្កើត​រឿង​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់។

    សូមបញ្ជាក់ថា ក្រុម​រហស្សនាម “ខ្លារខិន​ឈូង​សមុទ្រ​ពែ​ក្ស៍” នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ហុងកុង នៅ​ថ្ងៃទី7 ខែតុលា រួចហើយ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​នៅ 5ថ្ងៃ​បន្ទាប់ពីនោះ។ អ៊ីរ៉ង់ ក៏​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន និង​អ៊ីរ៉ាក់ ផងដែរ នៅ​ថ្ងៃទី11 និង16 ខែវិច្ឆិកា ដោយ​ផ្អែកលើ​កាលបរិច្ឆេទ​ប្រកួត​ថ្មី ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC)៕

  • ល្បុក្កតោកម្ពុជា រង់ចាំអ៊ុតមើលលទ្ធផលពីយូណេស្កូ នៅខែកញ្ញាខាងមុខនេះ

    ល្បុក្កតោកម្ពុជា រង់ចាំអ៊ុតមើលលទ្ធផលពីយូណេស្កូ នៅខែកញ្ញាខាងមុខនេះ

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ក្បាច់គុន​ល្បុក្កតោ​កម្ពុជា កំពុងតែ​ខឹ​តទៅ​កៀក​នឹង​ការដែល​ត្រូវបាន​អង្គការ UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​ហើយ ដោយ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៅពេលឆាប់ៗខាងមុខនេះ។

    ជុំវិញ​ការស្នើសុំ​បញ្ចូល​បុរាណ​សម្បត្តិ​ក្បាច់គុន​របស់​កម្ពុជា​នេះ គឺ​លោក និង​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា បានរៀបចំ​ឯកសារ​ដាក់​ស្នើសុំ​ជា​យូរ​មកហើយ តែ​នៅមាន​ចន្លោះ​ខ្វះខាត​មួយចំនួន និង​បាន​បំពេញបន្ថែម​ជា​បន្តបន្ទាប់​រួចហើយ រហូតមក​ទល់នឹង​ពេលនេះ ដោយ​អាច​ចាត់ទុកថា ជា​សេចក្ដីព្រាង​ចុងក្រោយ ដែលមាន​ភាគរយ​ជោគជ័យ​ច្រើន។

    អ្នកជំនាញ​ខាង​កីឡា​ខាងលើ បាន​បន្ត​ប្រាប់ទៀតថា ជំហាន​បន្ទាប់​ទៀត​នេះ នៅមាន​កិច្ចការ​ធំ​ដែល​ត្រូវធ្វើ​ទៀត គឺ​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ខែ9 ឆ្នាំ2020 មាន​កម្រិត​ពិន្ទុ​ដល់​កម្រិតណា និង​មាន​ភាព​វិជ្ជមាន​ដល់​ការប្រកាស​លទ្ធផល​ចុងក្រោយ​នៅ​ខែ11 ចុងឆ្នាំ​នេះដែរ​ឬទេ?។ មួយវិញទៀត​គណៈកម្មាធិកា​រ នឹង​ត្រៀម​ស្នើសុំ​រៀបចំ​ធ្វើ​ពិធីផ្សេងៗ ប្រសិនជា​បានជា​ប់ និង​ត្រៀម​ការឆ្លើយតប​ណាមួយ នៅពេលដែល​មិនជា​ប់​ផងដែរ៕