Author: ធឿន មករា

  • រុស្ស៊ី នៅ​មិន​សុខ ដាក់​គម្រោង​ចង់​សង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន

    រុស្ស៊ី នៅ​មិន​សុខ ដាក់​គម្រោង​ចង់​សង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន

    ទីភ្នាក់ងារ​អវកាស​ប្រទេស​រុស្ស៊ី បានឱ្យដឹងថា រុស្ស៊ី​សង្ឃឹម​នឹង​អាចបង្កើត​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន នៅ​ឆ្នាំ2025។ គម្រោង​នេះ​ត្រូវបាន​គេ​ដឹង បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ ចង់​ដកខ្លួន​ចេញពី​កម្មវិធី​ស្ថានីយ​អវកាស​អន្តរជាតិ។

    ស្ថានីយ​អវកាស​អន្តរជាតិ ISS ត្រូវបាន​សាងសង់ឡើង​ម្ដងបន្តិចៗលើ​លំហ​អវកាស និង​ចំណាយពេល​អស់​រយៈពេល​ជាង 2ទសវត្សរ៍ ទើប​រួចរាល់​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិការ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ រវាង​រុស្ស៊ី​ខ្លួនឯង, សហរដ្ឋអាមេរិក, ជប៉ុន, បណ្ដា​ប្រទេស​អឺរ៉ុប​ជាច្រើន​ដូចជា៖ ស៊ុយអែត, កាណាដា និង​អេ​ស្ប៉ា​ញ​ជាដើម។

    លោក Dmitry Rogozin កំពុងកាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បានឱ្យដឹងថា៖ «ការងារ​យើង​បានចាប់ផ្តើម​ហើយ លើ​ការអភិវឌ្ឍ​កំណាត់​បន្ទប់​ដំបូង វា​អាច​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ទី​អវកាស​បាន​នៅ​ឆ្នាំ2025 ខាងមុខនេះ»

    អ្នក​ទាំងអស់គ្នា​ច្បាស់​ជា​បានដឹង​រូ​ច​មកហើយ​ថា ការសាងសង់​ស្ថានីយ​អវកាស នឹងត្រូវ​ចំណាយ​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល។ គិត​មកទល់ពេលនេះ ISS ខាងលើ មាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ​មកហើយ យ៉ាងណាមិញ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​បញ្ជាក់ថា វា​អាច​ប្រើប្រាស់​ដល់​ឆ្នាំ2024 និង​បន្ត​យូរ​ឆ្នាំ​ទៀត​បាន៕

  • មិនធម្មតា​ទេ បើ​បានដឹង​ពី​ប្រវត្តិ Frutos កីឡាករ​របស់​ក្លិប Levante ហើយ 

    មិនធម្មតា​ទេ បើ​បានដឹង​ពី​ប្រវត្តិ Frutos កីឡាករ​របស់​ក្លិប Levante ហើយ 

    Jorge de Frutos កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ កំពុងតែ​លេង​នៅ​ក្លិប Levante ដែលជា​ក្លិប​មួយ​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ។ ទោះជា​ក្លិប​មួយ​នេះ មិនសូវ​ជាខ្លាំង​ប៉ុន្មាន​មែន ក៏ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​កាសែត​អេ​ស្ប៉ា​ញ​មួយ បាន​ទម្លាយ​អំពី​ជីវប្រវត្តិ​របស់គេ។

    Jorge de Frutos មាន​អាយុ 24ឆ្នាំ ទើបតែ​បានចាប់ផ្តើម​លេង​បាល់​នៅ​អាយុ 17ឆ្នាំ​ប៉ុណ្ណោះ ដោយ​លេង​ឱ្យ​ក្លិប R. Majadahonda ។ លុះ​ចូលដល់​វ័យ 19ឆ្នាំ គេ​បាន​ជួយ​ឱ្យ​ក្រុម​របស់គេ​ឡើងមក​កាន់​លី​គ​ទី2 បានសម្រេច​ជា​លើកដំបូង ដែល​នេះហើយ​ជា​មូល​ហេតុដែល Real Madrid យក​គេ មក​ចូលរួម​ក្រុម​ក្នុង​ឆ្នាំ2019 មុននឹង​ផ្លាស់​មកលេង​នៅ​ក្លិប​បច្ចុប្បន្ន​កាលពី​ឆ្នាំ2020 មកទល់នឹង​បច្ចុប្បន្ន។

    កីឡាករ​ដែល​សព្វថ្ងៃ​មានតម្លៃ​ខ្លួន​ដល់​ទៅ 10លាន​ដុល្លារ​នេះ ត្រូវបាន​គេ​ដឹងថា ជា​កីឡាករ​ដំបូង​របស់​តំបន់ Navares de Enmedio នៃ​ទីក្រុង Segovia ដែលមាន​លេង​នៅ  La Liga ។ ក្នុង​រដូវ​កាល​នេះ គេ​បាន​កំពុងតែ​ឡើង​ជើង​ខ្លាំង ដោយ​ជា​កីឡាករ​ប​ញ្ចូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើនជាងគេ និង​ជា​កីឡាករ​តែ​ម្នាក់​គត់​របស់​ក្លិប​នេះ ដែល​បាន​ស៊ុត​បញ្ចូល​ទី 4ព្រឹត្តិការណ៍ផ្សេងៗគ្នា៕

  • Messi ប្តូរ​ចិត្ត នៅ​បន្ត​ជាមួយនឹង Barcelona 

    Messi ប្តូរ​ចិត្ត នៅ​បន្ត​ជាមួយនឹង Barcelona 

    កុងត្រា​របស់​កីឡាករ​កំពូល Lionel Messi របស់​ក្លិប FC Barcelona នឹងត្រូវ​ផុត​នៅ​ចុងរដូវ​កាល​នេះ ដោយ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ មិន​ព្រម​ទទួលយក​សំណើ ក្នុង​ការបន្ត​កុងត្រា​នេះ​ជាថ្មី​ឡើយ កាលពីដើមឆ្នាំ2021 កន្លងទៅ។

    មកទល់នឹង​ពេលនេះ ក្លិប FC Barcelona បាន​បង្ហើប​ថា កីឡាករ​ដ៏​ល្អ​មិន​ធា្ល​ប់​មាន​របស់​ក្លិប​រូបនេះ អាច​នឹង​បន្ត​កុងត្រា​ថ្មី​បន្តទៀត​ជាមួយ​ខ្លួន ពីព្រោះ​ខាង​ភាគី​ក្លិប បាន​ប្រជុំពិភាក្សា ជាមួយនឹង Messi ផ្ទាល់​ជា​លក្ខណ​បឋម ដោយ​ភាគី​ទាំងសងខាង បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន ដើម្បី​បន្ត​កុងត្រា​ថ្មី។

    ទោះបីជា​មិនទាន់​ចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ក្តី ក៏ប៉ុន្តែ​ព័​ត៏​មាន​នេះ វា​ល្មម​គ្រប់គ្រាន់​ក្នុងការ​បំបាក់ទឹកចិត្ត​ក្លិបធំ3 នៅ​អឺរ៉ុប ដែល​ក្នុងនោះ​មានដូចជា ManCity, PSG និង InterMilan ដែល​គ្រោង​នឹងដាក់​ស្នើ​តម្លៃ​ពលកម្ម​ដ៏​ខ្ពស់​មួយ ដើម្បី​ទាក់​យក​កីឡាករ​រូបនេះ៕

  • Lukaku ទទួល​សំណើ​ពី Chelsea ក្នុងតម្លៃ​ផ្តាច់​កុងត្រា 135លាន​ដុល្លារ 

    Lukaku ទទួល​សំណើ​ពី Chelsea ក្នុងតម្លៃ​ផ្តាច់​កុងត្រា 135លាន​ដុល្លារ 

    Chelsea នឹងមិន​មានប្រៀប​ឡើយ ក្នុងការ​នាំចូល Haaland មកកាន់​ក្លិប​របស់ខ្លួន​នា​រដូវ​កាល​នេះ ដោយសារតែ Manchester City បាន​នាំ​មុខមុន​រួចទៅហើយ ក្នុងការ​ចរចា​យក​កីឡាករ​វ័យក្មេង​រូបនេះ។

    គ្រូ​បង្គោល​ក្លិប Chelsea លោក Thomas Tuchel បានបង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​កីឡាករ ខ្សែប្រយុទ្ធ​មាឌ​ឌាំ​ង Romelu Menama Lukaku របស់​ក្លិប InterMilan កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​លី​គ​កំពូល​អ៊ីតាលី ដោយ​កំពុងតែ​កាន់​កំណត់ត្រា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ​អ៊ីតាលី និង​កំពុងតែ​ជួយ​ក្លិប ឱ្យ​ឈរ​នៅ​កំពូល​តារាង​ទៀតផង។

    មកទល់នឹង​ពេលនេះ ខាង​ក្លិប Chelsea បានដាក់​សំណើ​ទៅកាន់​ក្លិប InterMilan ក្នុងតម្លៃ​ផ្តាច់​កុងត្រា 135លាន​ដុល្លារ គឺ​ធ្វើយ៉ាងណា​មិនឱ្យ កីឡាករ​រូបនេះ ងាករេ​ទៅ​ក្លិប​ណា​ផ្សេង​ឡើយ ៕

  • មិនគួរ​ឱ្យ​ជឿ!  កីឡាករ​ម្នាក់ បង្ហាញខ្លួន​មិនដែល​ខាន​នៅ La Liga ជិត 6រដូវ​កាលជាប់ៗគ្នា

    មិនគួរ​ឱ្យ​ជឿ!  កីឡាករ​ម្នាក់ បង្ហាញខ្លួន​មិនដែល​ខាន​នៅ La Liga ជិត 6រដូវ​កាលជាប់ៗគ្នា

    Iñaki Williams កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប        Athletic Bilbao កំពុងតែ​កាន់​កំណត់ត្រា ជា​កីឡាករ​ដែល​បង្ហាញខ្លួន​បាន​ច្រើនជាប់ៗគ្នា​បំផុត នៅ La Liga ដោយ​តាម​ពីក្រោយ Juan Antonio Larrañaga ដែលមាន​កំណត់ត្រា​ចំនួន 202លើក។

    កីឡាករ​វ័យ 26ឆ្នាំ សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានបង្ហាញ​ខ្លួន​ជម្រើស​ដំបូង​ឱ្យ​ក្លិប រហូត​មិនដែល​ខកខាន 1លើក​ណា​សោះឡើយ ដោយ​រាប់​មក គឺ​ចាប់តាំងពី ជា​ពីរ​បួស​ក្នុង​ឆ្នាំ2016 មក គឺ​គេ​បានបង្ហាញ​ខ្លួន​នៅ La Liga មិនដែល​ខាន 1លើក​ឡើយ។

    គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ Iñaki Williams ជា​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Athletic Bilbao ដែល​សឹងតែ​មិនអាច​ខ្វះ​បាន​រាល់​ការប្រកួត គេ​ត្រូវបាន​គ្រូបង្វឹក ចាត់ទុកថា ជា​គ្រាប់ពេជ្រ​នៅក្នុង​ការរក​ពិន្ទុ ឱ្យ​ក្រុម​ដែល​មិនសូវ​សម្បូរ​ធនធាន​មួយ​នេះ៕

  • វិធីងាយៗ 5យ៉ាង ធ្វើឱ្យ​សក់​ភ្លឺរលោង

    វិធីងាយៗ 5យ៉ាង ធ្វើឱ្យ​សក់​ភ្លឺរលោង

    មិន​ថា​អ្នក​ចង់ទុក​សក់ ម៉ូដ​ណាក៏ដោយ  តែ គុណសម្បត្តិ ដ៏​មាន​ថាមពល​មួយ ដែល​នឹង​ធ្វើឱ្យ​សក់ របស់​អ្នកមាន​មន្ត​ស្នេហ៍ គួរឱ្យ​ឈ្លក់​វង្វេង ដោយ​គ្រាន់តែ​ក្រឡេកឃើញ​ភ្លាមនោះ  គឺ​ភាព​ភ្លឺរលោង​របស់​សក់។  សក់​ដែល​ភ្លឺរលោង​ចាំង ដូចជា​កញ្ចក់ គឺជា​សក់​ដែលមាន​សុខភាព​ល្អ​ពី​កំណើត និង​បានទទួល​ការថែទាំ​បំប៉ន យ៉ាង​ទៀងទាត់ និង​ជាប់​ជានិច្ច  តែ​ក៏មាន​វិធីងាយៗ ដែល​អាចធ្វើឱ្យ​អ្នកមាន​សក់​ភ្លឺរលោង​បាន​ដូច​បំណង​ដែរ។ បើ​ចង់ដឹង សូម​សាកល្បង​ធ្វើតាម​វិធី 5យ៉ាងដូច​ខាងក្រោម​នេះ ៖

    1.លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់

    ទោះជា​ស្រឡាញ់​ចូល​ចិត្តការ​ងូតទឹក​ក្តៅឧណ្ហៗប៉ុនណា​ក៏ដោយ  តែ​បើសិនជា​ចង់បាន​សក់​ដែល​ស្អាត​ភ្លឺរលោង​ជាង​មុន​នោះ​គឺ  បន្ទាប់ពី​កក់​ហើយ ចូរ​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់។ ព្រោះ​ទឹក​ត្រជាក់ នឹង​ជួយ​ឱ្យ​សម្បក​ក្រៅ​របស់​សរសៃសក់​បន្តឹង​ខ្លួន ធ្វើឱ្យ​សក់ ចាំង​នឹង​ពន្លឺ​ដែល​ជះ​មក​ប៉ះ  និង​ក្រៅពី​វិធី​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់​នេះហើយ ការ​ផ្លុំ​សក់​ដោយ​ខ្យល់​ត្រជាក់ ជា​លើកចុងក្រោយ បន្ទាប់ពី​ផ្លុំ​ស​ម្ងួ​ត​សក់​ហើយ​នោះ ក៏​ជា​ការជួយ​ធ្វើឱ្យ​សក់ កាន់តែ​ភ្លឺរលោង​ជាង​មុន បាន​មួយកម្រិត​ទៀត​ដែរ។

    2.លាង​សក់​ដោយ​ទឹក​សាជូរ

    ក្រៅពី​ប្រើ​ទឹកត្រជាក់ៗ លាង​សក់​ហើយ នៅ​អាច​បន្ថែម​ភាព​ភ្លឺរលោង ពីលើ​នោះ​ទៀត តាមរយ:ការប្រើ​ទឹក​សាជូរ​ផ្លែ​ប៉ោម(Apple Cider Vinegar) 1ចំណែក លាយ​ជាមួយ​ទឹក 3ចំណែក (1/3)  ហើយ​ប្រើ​ទឹក​នេះ លាប​លាង​ក្បាល មុន ឬ​ក្រោយពេល​កក់សក់​ក៏បាន។ ទឹក​សាជូរ នឹង​ជួយ​សម្រួល​កម្រិត pH របស់​សរសៃសក់ និង​ស្បែកក្បាល លាង​សារធាតុ​ដែល​នៅជាប់​សេសសល់​លើ​សរសៃសក់​ចេញ ធ្វើឱ្យ​ស្រោម​សរសៃសក់ រាប​រលោង និង​ចាំង​ពន្លឺ​បានល្អ​ជាង​មុន។

    3.ការធ្វើ Glossing Treatment ឬ​ការធ្វើឱ្យ​ភ្លឺរលោង

    ការធ្វើ គ្លោ​ស៊ី​ង ធ្រី​ត​មឹន​ត៍​នេះ អាចធ្វើ​នៅក្នុង​ហាង​សាឡ​ន ឬ​អ្នក​ចង់​ទិញ​ទឹក​ថ្នាំ និង​ឧបករណ៍​យកមក​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​ក៏បាន។ ប្រើ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នកនឹង​មាន​សក់​ភ្លឺ រលើបរលោង ស្អាត ទន់​មាន​ទម្ងន់ និង​ជាប់​បានយូរ​ជាង 1សប្តាហ៍​ទៀតផង។

    4.ការ​លាប ហ៊ែ​រ៍ សេរ៉ូម (Hair Serum) ក្រោយពេល​កក់សក់

    បន្ទាប់ពី​កក់សក់​រួចហើយ  ពេលដែល​សក់ នៅសើមៗ មិនទាន់​ស្ងួត​ល្អ​នោះ  សាកល្បង​លាប “ហ៊ែ​រ៍ សេរ៉ូម” លើ​សរសៃសក់ រួច​ទុកឱ្យ​សេរ៉ូម បាន​ជ្រាប​ចូលទៅ​ស្រោប​សរសៃសក់ ឱ្យ​សព្វ​ពេញ​ក្បាល។ បន្ទាប់ពីនោះ ក៏​ជូត​សក់​ឱ្យ​ស្ងួត​តាម​ប្រក្រតី  តែ​លើក​នេះហើយ ដែល​អ្នក​នឹងមាន​អារម្មណ៍​ដឹងថា សក់​ឡើង​ទន់​ជាង​មុន ងាយស្រួល​សិត ដោយ​គ្រាន់តែ​បង្អូស​ក្រាស​កាត់​ភ្លាម សក់​នឹង​រាបស្មើ និង​ភ្លឺរលោង ស្អាត​ភ្លាម​ឡើង​តែម្តង។

    5.បាញ់​ស្ព្រៃ​យ៍ បង្កើន​ភាព​ភ្លឺរលោង

    បង្កើន​ភាព​ភ្លឺរលោង ដល់​សរសៃសក់ តាមផ្លូវ​កាត់​ដ៏​ខ្លី​បំផុត ជាមួយនឹង​ការប្រើ​ស្ប្រៃ​យ៍ បង្កើន​ភាព​ភ្លឺ​រលើបរលោង។ បាញ់ បែបប្រោះៗ ពីលើ​សរសៃសក់ ឱ្យ​ទឹក​ថ្នាំ​ចូលទៅ​ស្រោប​សរសៃសក់  និង​ចាំង​ភ្លឺ​យ៉ាង​ស្រស់ស្អាត ហើយ​ស្ព្រៃ​យ៍​ខ្លះ ថែមទាំង​មាន​ក្លិនក្រអូប បង្កើន​មន្ត​ស្នេហ៍​កាន់តែខ្លាំង​ឡើង​ទៀតផង៕

  • ស្បែក​ស្អាត ស្រស់ថ្លា ភ្លឺរលោង ក្នុង​រយ:ពេល 10នាទី

    ស្បែក​ស្អាត ស្រស់ថ្លា ភ្លឺរលោង ក្នុង​រយ:ពេល 10នាទី

    ក្រមុំៗសម័យ​ឌីជីថល​បច្ចុប្បន្ន  ដែល​ជីវិត​មានតែ​ភាពរួស​រាន់ រូតរះ ការងារ​ក៏​ច្រើន រឿង​ដែល​ត្រូវធ្វើ ក៏​សម្បូរ​ដែរនោះ បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ។ តែ ពេល​បែរមក ឆ្លុះកញ្ចក់ ពឹប!  ស្រាប់តែ ភ្ញាក់ខ្លួន​ព្រើត

    «ហ្អា៎?!  មុខ​ខ្ញុំ អី​ក៏​អាក្រក់​ខ្លាំង​ម្ល៉េះ?»។ បែរ​ខាងឆ្វេង ងាក​ខាងស្តាំ ឬ​មើល​ចំ​ពីមុខ  ឃើញ​ឡើង​ទ្រោម​ស្រពោន រហូតយាយៗច្រឡំ​ហៅ​បង ហើយ​តើ​ខ្ញុំ  ហ៊ឺ!។

    អូ៎ៗ កុំ​ភ័យ​អី នាងក្រមុំ​ទាំងឡាយ​អ៊ើ​យ  រាល់​បញ្ហា​ទាំងអស់ សុទ្ធ​តែមាន​វិធី​ដោះស្រាយ។ អូ​ខេ! ឥលូវ យើង​នាំគ្នា​មក​មើ​លពី​គន្លឹះល្អៗ ក្នុងការ​ស្តារ និង​មើលថែទាំ​ស្បែក ឱ្យ​ត្រឡប់មក​ស្រស់ ភ្លឺ​ថ្លា រលោង​ដូច​ស្បែក​ដែល​ទើប​កើត​ថ្មី ក្នុង​រយ:ពេល​តែ 10នាទី​ប៉ុណ្ណោះ…ធានាថា ងាយ​ធ្វើ មិន​ពិបាក  និង​មិន​ខាត​ពេល​ច្រើន​ទៀតផង។

    បើ​មាន​អារម្មណ៍​ថា ផ្ទៃមុខ​ឡើង​ទ្រោម លែង​ស្រស់ថ្លា​នោះ សុំ​កុំ​ភ័យ​បារម្ភ​អី  ព្យាយាម​ធ្វើ​ចិត្ត​ឱ្យសប្បាយៗបន្ធូរ​អារម្មណ៍ (នេះ​ក៏​ជា​វិធី​ពន្យារ​ភាព​ចាស់ ប្រឆាំងនឹង​ភាព​ជ្រីវជ្រួញ​មួយ​ដែរ) ហើយ​សម្លឹង​រកមើល ដើម​ប្រទាល​កន្ទុយក្រពើ ដែល​នៅ​ជិត​ខ្លួន​អ្នក…ហ្នឹងហើយ ដែលជា​គន្លឹះ​ចម្បង នៃ​រូប​សម្ផស្ស​កម្រិត​កំពូល​នោះ…។

    តើ​នៅក្នុង​សាច់ របស់​ធាង​ដើម​ប្រទាល​កន្ទុយក្រពើ មាន​អ្វី​ពិសេស​ខ្លះទៅ?

    សាច់ថ្លាៗ ដូច​ចាហួយ នៅក្នុង​ធាង​នៃ​ដើម​ប្រទាល​កន្ទុយក្រពើ មាន​ជាតិ​ទឹក 99.5ភាគរយ ដូច្នេះហើយ​ទើប​វា​ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា និង​សំណើម​ដល់​ស្បែ​កបាន​យ៉ាង​ល្អ ហើយ​នៅមាន សារធាតុ Polysaccharide, ខ្លៃ​ខូ​ប្រូ​ធី​ន, វិ​តា​មីន, សារធាតុ​រ៉ែ, និង​អង់​ហ្ស៊ី​ម ដែលជា​សារធាតុ​ថែបំប៉ន និង​ការពារ​ការ​រលាក​ដ៏​មាន​ប្រសិទ្ធភាព។  សាច់​ចាហួយ ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ អាចជួយ​បន្ធូរ​អាការ​ស្បែក​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ ផ្តល់នូវ​សំណើម​ដល់​ស្បែក និង​ជួយ​ការពារ មិនឱ្យ​ស្បែក​ឡើង​ពណ៌​ខ្មៅ​ស្រគាំ​ឡើយ និង​ដែល​សំខាន់​នោះ គឺ​វា​ថែមទាំង​ជួយ​បន្តឹង​ស្បែក បាន​យ៉ាង​មាន​ប្រសិទ្ធភាព ធ្វើឱ្យ​វា​ក្លាយជា “ម៉ាស់ បក​មុខ” ដ៏​ពេញនិយម​សម្រាប់នារីៗ ដែល​តែងតែ​លាប​សម្អាត​ផ្ទៃមុខ មុនពេល​ចេញទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​នៅពេល​រាត្រី​ទៀតផង។ ក្រៅពីនេះ នារីៗយើង​នៅ​និយម​យក​សាច់​ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ មក​ធ្វើ​ម៉ាស់​បក​មុខ មុនពេល​គេង ដើម្បី​បន្ថែម​ភាព​តឹង​រលោង​ផ្តល់​ភាពស្រស់ថ្លា ក្មេង​ជាង​វ័យ ដល់​ស្បែ​កមុខ​ទៀតផង ។

    វិធី​ធ្វើ ម៉ាស់​បក​មុខ​ប្រទាល​កន្ទុយក្រពើ

    ធ្វើ​ម៉ាស់ បន្តឹង​ស្បែ​កមុខ​បែបងាយៗ ដោយ​កាត់​ធាង​ប្រទាល​កន្ទុយក្រពើ​មក  ហើយឆូតៗតាម​បណ្តោយ​ធាង​ហើយ​យក​ទឹក​ចាហួយ ដែល​ហូរ​ចេញមក​នោះ មក​លាប​លើ​ផ្ទៃមុខ ដែល​បាន​លាង​សម្អាត​រួចហើយ…ទុកចោល​ត្រឹមតែ 10នាទី រួចហើយ​សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់។ ត្រឹមតែ​ប៉ុណ្ណឹង អ្នក​នឹងមាន​អារម្មណ៍​ដឹងថា ស្បែក​មុខ​ឡើង​ស្រស់ថ្លា តឹង​រលោង ម៉ដ្ឋខៃ មើលទៅ​ក្មេង​ជាង​វ័យ​ទៀតផង (បើ​មិន​ជឿ សាក-ល​មើល៍ទៅ!)៕

  • វិធី​ថែបំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ថ្លា ដោយ​ផ្លែ​ឪឡឹក

    វិធី​ថែបំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ថ្លា ដោយ​ផ្លែ​ឪឡឹក

    វិធី​ធ្វើ គឺ​ចិត​សាច់​ឪឡឹក ជា​បន្ទះស្តើងៗ ធំ​ល្មម ដោយ​ជ្រើស​យកតែ​សាច់​ក្នុង​បំផុត  កុំ​យក​សាច់​ដែល​នៅជាប់​នឹង​សម្បក ព្រោះ​សាច់​នៅ​កន្លែង​នេះ មាន​សារជាតិ​អាស៊ីត​ច្រើន  ហើយ​រឹង មិន​ស័ក្តិសម​នឹង​យកមកប្រើ​ឡើយ ។ ពេល​បាន​បន្ទះ​សាច់​ឪឡឹកស្តើងៗមកហើយ ចូរ​យកមក​ដាក់​តម្រៀ​ប នៅលើ​បន្ទះ​ក្រណាត់ស​ស្តើង ដែល​ត្រៀម​ទុក​មុន​ស្រេច​ហើយ បន្ទាប់មក ចូរ​លើក​យកមក​បិទ ពីលើ​ផ្ទៃមុខ​ឱ្យ​សព្វកន្លែង។ ទុកចោល​ប្រមាណ 10-15នាទី រួច​សឹម​លាងមុខ ចេញ​ដោយ​ទឹកស្អាត។

    លទ្ធផល​ដែល​ទទួលបាន​ពី​ការថែបំប៉ន​ស្បែ​កមុខ ដោយ​សាច់​ផ្លែ​ឪឡឹក​នេះ​គឺ  ភាព​ត្រជាក់​របស់​ផ្លែ​ឪឡឹក​នឹង​ជួយ​បន្ធូរ​សភាព​ស្បែក ឱ្យ​ស្រស់ស្រាយ​ឡើង។ សារធាតុ​ពណ៌​ក្រហម របស់​សាច់​ឥ​ឡឹ​ក ដែល​ហៅថា ឡៃ​ខូ​ពី​ន​ដែលមាន អ៊ែន​ធី​អុក​ស៊ី​ឌែ​ន នោះ ក្រៅពី​ជួយ​ក្នុងការ​ថែបំប៉ន​បេះដូង រួមទាំង​ការពារ​រោគ​មហារីក​ហើយ​នោះ នៅ​អាច​បឺត​យកចេញ នូវ​ជាតិ​ខ្លាញ់ ដែលមាន​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ និង​ថែមទាំង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យ៉ូ​ម ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការហូរ​វិល​របស់​លោហិត នៅ​ម្តុំ​ផ្ទៃមុខ​ឱ្យមាន​សភាព​ប្រក្រតី។ ជួយ​ឱ្យ​រន្ធ​រោម មាន​ភាពយឺត​យារ ស្រស់បស់ ហើយ​នៅក្នុង​ទឹក​សាច់​ឪឡឹក ក៏មាន​ម៉ូ​លេ​គូ​ល របស់​ស្ករ​ច្រើន​សមល្មម រួមទាំង​មាន​អាស៊ីត អា​មី​ណូ បន្តិចបន្តួច ដែល​ជួយ​ក្នុងការ​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង៕

  • វិធី​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ

    វិធី​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ

    បុរស​ជាច្រើន ចូលចិត្ត​តែ​នារី ដែលមាន​សក់វែង​រំសាយ ហើយ​សក់វែង​នេះ ក៏​ជាម​ន្ត​ស្នេហ៍​មួយ​ដែល​បញ្ជាក់​ពី​ភាពជា​សុភាពនារី របស់​ពួកយើង​ជាស្រីៗដែរ ដូច្នេះ​បើនារីៗណា ចង់ឱ្យ​សក់​ឆាប់​វែង តាមបែប​ធម្មជាតិ​នោះ សូម​សាកល្បង​អនុវត្តតាម​វិធី​ជំរុញ ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ​ដូចខាងក្រោម​នេះ :

    -ប្រមូល​សារធាតុ​អាហារ ដែល​សំខាន់​ចំពោះ​សរសៃសក់

    សារធាតុ​អាហារ ដែល​សំខាន់បំផុត​ចំពោះ​ការ​ដុះ​លូតលាស់​របស់​សរសៃសក់ ច្រើនតែ​បង្កប់​នៅក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​ហ្នឹងឯង  ដូច្នេះ​ត្រូវ​ញ៉ាំ​អាហារ​ណា ដែល​សម្បូរ​ដោយ ប្រូតេអ៊ីន ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាពរឹងមាំ​ដល់​សរសៃសក់​ទាំងមូល មិន​ធ្វើឱ្យ​សក់​ផុយស្រួយ ងាយ​ដាច់​ជ្រុះ​ឡើយ។ អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន មានដូចជា : សណ្តែក សាច់សត្វ យ៉ា​អួ និង​តៅហ៊ូ ជាដើម  ហើយ​គួរតែ​ទទួលទាន​បន្ថែម​នូវ​សារធាតុ​ខ្លាញ់​ល្អ ដែលមាន​នៅក្នុង​ផ្លែ​ប៊័រ និង​ខ្លាញ់ត្រី ពី​សាច់​ត្រី​សាល់​ម៉ុ​ន និង​ត្រី ម៉ាក់​ឃើ​រេល (ត្រី​សា​បាក់) ផងដែរ។  ក្រៅពីនេះ អ្នក​គួរឱ្យ​រាងកាយ​ទទួលបាន​នូវ​សារ​ធាតុដែក រួមទាំង​វីតាមីន​C និង B រួមជាមួយ​ផង ព្រោះ​សារធាតុ​អាហារ​ទាំងនេះ នឹង​ជួយ​ឱ្យ​សក់​របស់​យើង​រឹងមាំ មាន​សុខ​ភាពល្អ មិន​បែក​ចុង ឬ​ចុះខ្សោយ ឆាប់​ដាច់​ជ្រុះ​ឡើយ។ អាហារ​ដែល​សម្បូរ​សារធាតុ

    អាហារល្អៗទាំងនោះ មានដូចជា សណ្តែក គ្រាប់​ធញ្ញជាតិ អង្ករ​ស្រូវ​សាលី ផ្លែ​គី​វី បន្លែ​ស្លឹក​ពណ៌​បៃតង ម្ទេស ស៊ុត​ក្រហម និង​គ្រំ​អយ​ស្ទ័​រ​ហ្នឹងឯង។

    -តម្រឹម​សក់ រៀងរាល់ 2ខែម្តង

    មនុស្ស​ជាច្រើន មិន​ហ៊ាន​កាត់​តម្រឹម​ចុង​សរសៃសក់​ឡើយ ព្រោះ​ខ្លាច​សក់​ក្រ​ដុះ​វែង  តែ​ការពិត​វិញ បើ​អ្នក​មិន​ព្រមទៅ​កាត់​តម្រឹម​សក់ រៀងរាល់ 5 – 8សប្តាហ៍​ម្តង​ទេនោះ  សក់​របស់​អ្នកនឹង​រឹតតែ​ស្ងួត បែក​ចុង​ឡើង​រៀងរាល់ថ្ងៃ  ហើយ​សក់​បែក​ចុង ដែល​មិន​ត្រូវបាន​កម្ចាត់​ចោល​នោះ នឹង​កាន់​បន្ត​បែក ដេញ​ឡើងមករក​គល់​សក់ជារឿយៗ  ជាហេតុ​ធ្វើឱ្យ​សរសៃសក់ មិនបាន​ដុះ​វែង​ដូច​បំណង  និង​បញ្ហា​មួយទៀត គឺ​សក់​ស្ងួត បែក​ចុង​នេះ ថែមទាំង​ធ្វើឱ្យ​សក់​របស់​អ្នក​មើលទៅ​ផុយ ខ្សោយ និង​ឡើង​សំពោង គ្មាន​ទម្ងន់​ទៀតផង។

    -ធ្វើ​ម៉ាស្សា​ស្បែកក្បាល ជំរុញ​ចលនា​ឈាម​រត់

    តើ​អ្នក​ដែល​សង្កេតមើល​ទេ​ថា ពេលដែល​យើង​ទៅ​កក់សក់​នៅ​ហាង​ធ្វើ​សក់  ជាង​កក់សក់​តែងតែ​ធ្វើ​ម៉ាស្សា​ក្បាល​របស់​យើង ខណ:ពេល​បំពោក​គ្រី​ម​ម៉ាស្សា​សក់​គ្រប់ពេល។  ព្រោះថា ការ​ម៉ាស្សា​ស្បែកក្បាល​នឹង​ជួយ​ជំរុញ​ចលនា​ឈាម​រត់​នៅ​ម្តុំ​ស្បែកក្បាល ដែល​ហុច​ផល​ឱ្យ​សរសៃសក់​មាន​សុខភាព​ល្អ​ឡើង​តាម​នោះដែរ។ ដូច្នេះ​នៅ​រៀង​រាល់ពេល​កក់សក់ ចូរ​អ្នកយក​ម្រាមដៃ​ឈ្លី​ស្បែកក្បាល ដោយ​ដេញ​ចាប់ពី​ម្តុំ​កញ្ចឹងក ឡើង​រហូតមក​ដល់គ​ល់​សក់​ផ្នែក​ខាងមុខ ប្រមាណ​ជា 2- 3នាទី ក៏​គ្រប់គ្រាន់​ហើយ។

  • មុខ​ស្អាត តែ ក្លៀក​ស្អុយ ប្រុសៗថយ​ក្រាក!

    មុខ​ស្អាត តែ ក្លៀក​ស្អុយ ប្រុសៗថយ​ក្រាក!

    តើ​អ្នកនាង​កញ្ញា​ទាំងឡាយ ដឹង​ទេ​ថា ក្រៅ​ពីមុខស្អាតៗរបស់​យើង ដែលមាន​សម្រាប់ ឱ្យបុរសៗឈ្លក់​វង្វេង​ហើយ​នោះ ក្លិន​ខ្លួន​ក៏​ជា​រឿង​មួយ ដែល​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ដែរ  ព្រោះបុរសៗសម័យនេះ គេ​ប៉ិន​ចាំ​ចាប់កំហុសនារីៗដូច​ពួកយើង​ខ្លាំងណាស់  តែ​វា​ក៏​ជា​រឿង​មួយ​ត្រឹមត្រូវ​ដែរ ដែលថា ពួកកំលោះៗ ប្រហែលជា​មិន​ចង់បាន​សង្សារ ដែលមាន​ក្លិន​ខ្លួន មិនគួរ​ឱ្យ​បេតី​នោះទេ។

    បញ្ហា​នៃ​ការកើតមាន​ក្លិន​ខ្លួន ឬ​ក្លឹ​ន​ក្លៀក​នេះ វា​បណ្តាលមកពី​ច្រើន​មូលហេតុ  តែ​រឿង​ដែល​នៅ​កៀក​បង្កើយ​នឹង​ខ្លួន​យើង​បំផុត​នោះ គឺ​ប្រហែលជា​រឿង “ញើស” ហើយ​មើលទៅ  ព្រោះថា ញើស​នេះ​វា​មាន​អាហារ​ដែល​មេរោគ​បាក់តេរី​ត្រូវការ។  ពេល​ញើស​ចេញមក​ភ្លាម បណ្តា​មេរោគ​បាក់តេរី​ទាំងឡាយ ក៏​មក​រោម​ស៊ី​ញើស​ភ្លែត  រួច​ថែមទាំង​រំលាយ ចេញ​មកជា​ក្លិន​ឃ្មឹសៗ សាយភាយ​ឡើង ធ្វើឱ្យនារីៗយើង ខ្មាស់​គេ​ទៀតផង។  ធ្ងន់ធ្ងរ​ជាង​នោះ​ទៅទៀត​គឺ បើ​ញើស​ចេញមក​ច្រើន វា​ថែមទាំង​បាន​បន្សល់ទុក​នូវ​ស្នាម​ប្រឡាក់សើមៗ នៅលើ​អាវ​ទៀតផង ។

    អូខេ! ដឹង​តែត្រឹម​ប៉ុណ្ណឹង វា​សែន​រន្ធត់​ញាប់​ញ័រ ណាស់​ទៅហើយ…តែ នារីៗទាំងឡាយ កុំអាល​ភ័យ​អី យើង​មាន​វិធី​រម្ងាប់​ញើស និង​ក្លិន​ឱ្យ​បាត់​ឈឹង មក​ជម្រាបជូន​ដូចតទៅ ៖

    -ជ្រើសរើស​ស្លៀកពាក់​ខោអាវ​ណា ដែល​ទូលាយ ស្រឡះ ស្តើង និង​មិន​រឹប​ខ្លួន ណែន​ជ្រុល​ពេក ដើម្បីឱ្យ​ខ្យល់​ចេញចូល​បាន​ងាយស្រួល។

    -ងូតទឹក 1ថ្ងៃ​យ៉ាងតិច 2ដង និង​សង្កត់ធ្ងន់​លើ​ការ​ដុស​សាប៊ូ​នៅត្រង់​ប្រឡោះ​ក្លៀក ឱ្យបាន​ស្អាត។

    -កោរ​រោមក្លៀក​ជាប្រចាំ  មិនគួរ​បណ្តោយឱ្យ​ដុះ​ស្រមេមស្រមាម​ឡើយ ព្រោះ​វា គឺជា​ដើមហេតុ​នៃ​ភាព​សើម​អាប់ និង​ថែមទាំង​ជា​កន្លែង​បណ្តុះ​មេរោគ​បាក់តេរី ទៀតផង។

    -កាត់បន្ថយ ឬត​មកា​រញ៉ាំ​អាហារ​ណា ដែលមាន​ក្លិនឈួល​ខ្លាំង ដូចជា ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស-ល- ព្រោះ​អាហារ​ទាំងនេះ គឺជា​អ្នកជំរុញ ឱ្យ​ក្លិន​ខ្លួន​របស់​អ្នក​កើតឡើង។

    -កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ កាហ្វេ​អ៊ី​ន ដូចជា ទឹកតែ កាហ្វេ ទឹក​ភេសជ្ជៈ​កំប៉ុង និង​ស្រា​ផងដែរ។

    -ឈប់​ជក់បារី ក្លិន​ក៏​ឈប់​តាម​មក​ដែរ។

    -ចុងក្រោយ  ចូរ​កុំ​ភ្លេច​ប្រើ Roll on (ប្រដាប់​លាប​បំបាត់​ក្លិន​ក្លៀក) ដែល​អាចជួយ​ការពារ​ញើស និង​ក្លិន​ខ្លួន​បាន​យ៉ាង​ល្អ។

    ចូរ​មើលថែ​ក្លិន​ខ្លួន​របស់​យើង ឱ្យបាន​ក្រអូប និង​ស្រស់ថ្លា​ជានិច្ច ដើម្បី​កុំឱ្យកំលោះៗ គេ​នាំគ្នា​បែរខ្នង​ដាក់ និង​យកទៅ​និយាយដើម​បាន៕