Author: ធឿន មករា

  • គេងច្រើន ញ៉ាំតិច ទុកយូរមិនល្អទេ

    គេងច្រើន ញ៉ាំតិច ទុកយូរមិនល្អទេ

    អ្នកម្តាយភាគច្រើន តែងតែប្រាថ្នាឱ្យទារកទើបនឹងកើតដំបូងគេងសម្រាកក្នុងពេលថ្ងៃឱ្យបានយូរៗ ច្រើនម៉ោង ដើម្បីឱ្យគេបានសម្រាកយ៉ាងពេញទំហឹង និងគ្រប់គ្រាន់ តែបើសិនជាគេងលក់យូរជ្រុលពេក ក៏នឹងនឹកបារម្ភថា តើទារកខុសប្រក្រតីដែរឬទេ?

    ដែលនៅក្នុងការពិតវិញ ការគេងច្រើនពេក ឬតិចពេក សុទ្ធតែមានបញ្ហាទាំងអស់ ដូច្នេះលេខនេះយើងនឹងនិយាយអំពីបញ្ហាដែលលោកឪពុកអ្នកម្តាយគ្រប់គ្នាច្រើនតែមើលរំលង នោះគឺ បញ្ហាការគេងច្រើន និងញ៉ាំតិចរបស់ទារកហ្នឹងឯង។

    រៀនយល់ដឹងពីការគេងរបស់ទារក

    ជាប្រក្រតីទារកមានការគេងជាមធ្យមក្នុងមួយថ្ងៃប្រមាណជា 20 – 22 ម៉ោង ដោយនឹងភ្ញាក់ប្រមាណជា 3 ដងក្នុងមួយយប់ និងនៅក្នុងការគេងម្តងៗនឹងប្រើពេលវេលាប្រមាណជា 4 ម៉ោង ទារកតែងតែភ្ញាក់ពីគេងនៅពេលឃ្លានបៅ សូម្បីតែនៅពេលកណ្តាលយប់ក៏ដោយ ទារកនឹងភ្ញាក់មកបៅទឹកដោះស្ទើរតែរៀងរាល់ 4 ម៉ោងម្តង រហូតទាល់តែគេមានអាយុ 2 – 3 ឆ្នាំ ទើបអាចគ្រប់គ្រងការគេងយូរជាប់ៗគ្នាបាន។

    បៅទឹកដោះប៉ុន្មានល្អ?

    ជាទូទៅ ទារកភាគច្រើនៗតែភ្ញាក់ឡើងមកបៅទឹកដោះប្រមាណជា 8 ពេលក្នុងមួយថ្ងៃ បើកូនតូចបៅទឹកដោះម្តាយ ចូរឱ្យកូនបៅរហូតទាល់តែឆ្អែត ដោយអាចសង្កេតដឹងថា នៅពេលឆ្អែតហើយ ទារកនឹងព្រលែងមាត់ចេញពីដោះម្តាយដោយខ្លួនឯង ឬបើឃើញគេគេងលក់ហើយ នោះក៏បង្ហាញថាគេមឹមឆ្អែតហើយដែរ។

    សង្កេតមើលការគេង ការញ៉ាំរបស់កូន

    បើសង្កេតឃើញថា ទារកមានទង្វើការបៅទឹកដោះ ឬការគេងដែលខុសប្រក្រតី ដូចជា គេងច្រើនជ្រុលពេក គឺគ្រប់ 4 – ម៉ោងហើយនៅមិនព្រមភ្ញាក់មកបៅទឹកដោះ ឬបៅទឹកដោះតិចជាងប្រក្រតី ខុសពីទម្លាប់ដែលធ្លាប់តែបៅបានច្រើន និងជាក្មេងដែលមិនដែលយំ ឬយំតិចនោះ ឪពុកម្តាយកុំព្រងើយកន្តើយឱ្យសោះ គួរនាំកូនទៅប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះអាចកើតភាពខុសប្រក្រតីបាន និងដើម្បីជាការជួយការពារសភាវមិនគ្រប់ទឹកដែលអាចកើតឡើង។

    ភាពខុសប្រក្រតីដែលជួប និងជាមូលហេតុធ្វើឱ្យទារកមានអាការទាំងនោះ កើតឡើងបានដោយសារសភាវអ័រម៉ូន ថៃរ៉យនៅក្នុងឈាមចុះទាប ខ្លួនលឿង ឬកើតការឆ្លងមេរោគ សភាវខ្លួនត្រជាក់តែងជួបនៅក្នុងរដូវរងា ឬនៅក្នុងបន្ទប់ដែលមានធាតុអាកាសត្រជាក់ ឬគេងនៅក្នុងបន្ទប់ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ សភាវសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ តែងជួបនៅក្នុងរដូវក្តៅ ជាដើម​។

    ទារកដែលគេងច្រើន បៅតិច ស្ងាត់ស្ងៀមជ្រុលពេក សុទ្ធតែបង្ហាញឱ្យឃើញពីភាពខុសប្រក្រតីដែលកើតឡើង ដែលត្រូវតែបានទទួលការកែខៃ រឿងវិវឌ្ឍនាការអាចនឹងយឺតយ៉ាងជាងប្រក្រតី ខួរក្បាល ឬប្រព័ន្ធប្រសាទអាចនឹងមានភាពខុសប្រក្រតី។

    រៀនយល់ដឹងពីការគេងរបស់ទារកវ័យ 1 ខួប

    អ្នកម្តាយដែលយកកូនចូលគេងដោយការដាក់កូននៅលើពូកទាំងដែលកូននៅភ្ញាក់នៅឡើយនោះ នៅពេលភ្ញាក់ឡើងកណ្តាលយប់ កូនតូចនឹងរៀនយល់ដឹងក្នុងការបំពេរខ្លួនឯងឱ្យគេងលក់ទៅវិញដោយខ្លួនឯងបាន ដោយមិនរំខានឪពុកម្តាយឡើយ។

    ក្នុងខណៈដែលទារកមួយក្រុមទៀតដែលឪពុកម្តាយបំពេរឱ្យគេងលក់នៅនឹងដើមទ្រូង មុននឹងនាំកូនទៅដាក់ឱ្យគេងនៅលើពូកនោះ ពេលភ្ញាក់ឡើងកណ្តាលយប់នឹងមិនដឹងពីវិធីក្នុងការជួយឱ្យខ្លួនឯងគេងលក់តទៅទៀតបានទេ ព្រោះគ្មានអ្នកជួយបំពេរ ទារកទាំងនោះនឹងស្រែករំខានឪពុកម្តាយឱ្យមកជួយបំពេរ ដូច្នេះបើឪពុកម្តាយណាត្រូវការបង្ហាត់ឱ្យកូនគេងលក់ ដោយឪពុកម្តាយមិនចាំបាច់ត្រូវភ្ញាក់នោះ ត្រូវតែបង្ហាត់កូនឱ្យចេះគេងលក់ដោយខ្លួនឯង៕

  • គេងលក់សុខៗ ស្រាប់តែភ្ញាក់ក្រញាង តើអាការបែបហ្នឹងគ្រោះថ្នាក់ដែរឬទេ?

    គេងលក់សុខៗ ស្រាប់តែភ្ញាក់ក្រញាង តើអាការបែបហ្នឹងគ្រោះថ្នាក់ដែរឬទេ?

    ជឿថា មនុស្សជាច្រើនធ្លាប់មានបទពិសោធន៍ក្នុងការយល់សប្តិថាខ្លួនឯងធ្លាក់មកពីលើទីខ្ពស់ និងអារម្មណ៍នោះដូចមែនទែនអ៊ីចឹងរហូតធ្វើឱ្យភ្ញាក់ក្រញាងឡើងតែម្តង តែនៅពេលភ្ញាក់ដឹងខ្លួនឡើងទើបដឹងថា ខ្លួនឯងកំពុងគេងនៅកន្លែងដដែល។ មនុស្សភាគច្រើនៗតែគិតថា ហ្នឹងគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ តែការពិតវិញអាការនេះអាចកើតឡើងពីសភាវដែលហៅថា ការគេងកន្រ្តាក់( Hypnic Jerks) ដែលអាចកើតឡើងនៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ តើអាការនេះយ៉ាងណាខ្លះ? តើអាការគេងកន្រ្តាក់នេះនឹងមានផលមិនល្អដល់សភាវការគេងលក់ដែរឬទេ? និងមានវិធីការពារយ៉ាងណាខ្លះ? ថ្ងៃនេះឡារ៉ែនមានចម្លើយមកជម្រាបជូនដូចខាងក្រោម ៖

    Hypnic Jerks គឺអាការគេងកន្រ្តាក់ ជាអាការកន្រ្តាក់របស់សាច់ដុំខណៈស្ថិតក្នុងសភាវស្ទើរភ្ញាក់ស្ទើរលក់ រហូតធ្វើឱ្យមានអារម្មណ៍ថាកំពុងយល់សប្តិ ដោយក្នុងការយល់សប្តិនោះឃើញដូចជាខ្លួនឯងធ្លាក់ចុះមកពីទីខ្ពស់ ឬពេលខ្លះមានអារម្មណ៍ដូចខ្លួនឯងត្រូវចាប់ទាញកញ្ឆក់យ៉ាងខ្លាំង ដែលអាការនេះអាចកើតនៅលើបាននៅលើមនុស្សគ្រប់រូប និងមិនមានគ្រោះថ្នាក់ដល់សុខភាពឡើយ គ្រាន់តែរំខានដល់ការគេងលក់ ធ្វើឱ្យស្ទុះភ្ញាក់ឡើងកណ្តាលយប់ប៉ុណ្ណោះ និងអាចជាមូលហេតុមួយរបស់ការគេងសម្រាកមិនគ្រប់គ្រាន់បាន។

    អាការគេងកន្រ្តាក់បណ្តាលមកពីអ្វី?

    មានអ្នកវិភាគខាងផ្នែកការគេងលក់មិនតិចនាក់ទេដែលបានធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងអាការគេងកន្រ្តាក់ និងទោះ​បីជាវាមិនទាន់មានភស្តុតាងច្បាស់លាស់ថា អាការគេងកន្រ្តាក់បណ្តាលមកពីអ្វីប្រាកដមែន តែក្រុមអ្នកស្រាវជ្រាវក៏មានភាពព្យាយាមក្នុងការសន្និដ្ឋានពីមូលហេតុរបស់អាការគេងកន្រ្តាក់នេះជាច្រើនប្រភេទដូចតទៅ ៈ

    1 . ការទំនាក់ទំនងដែលខុសឆ្គង

    អ្នកជំនាញខាងផ្នែកគេងលក់បានសន្និដ្ឋានថា អាការគេងកន្ត្រាក់នេះជាអាការដែលកើតចេញពីការទំនាក់ទំនងដែលខុសឆ្គងរបស់ខួរក្បាល ដោយសារតែពេលដែលយើងទម្រេតខ្លួនគេងនៅលើគ្រែនោះ សាច់ដុំផ្នែកផ្សេងៗក្នុងរាងកាយនឹងស្ថិតក្នុងសភាវសម្រាក និងធូរស្រាល ហើយសភាវដែលសាច់ដុំសម្រាកនេះឯងគឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថា រាងកាយយើងកំពុងធ្លាក់ពីកន្លែងណាមួយបានដូចគ្នា ទើបធ្វើឱ្យខួរក្បាលយល់ឃើញដូចគ្នា រហូតធ្វើឱ្យអ្នកកើតសភាវសាច់ដុំកន្រ្តាក់ភ្លាមតែម្តង។

    2 . ដោយសារថាមពលក្នុងរាងកាយដែលនៅសេសសល់ពីពេលថ្ងៃច័ន្ទ

    ចំណុចសន្និដ្ឋានមួយទៀតជារបស់អ្នកជំនាញខាងចិត្តវិទ្យាមកពីប្រទេសអង់គ្លេសបានសន្និដ្ឋានថា ការគេងកន្រ្តាក់នេះកើតចេញពីសភាវដែលរាងកាយឈានចូលសភាវខ្មោចសង្កត់ ពោលគឺអាការដែលកើតឡើងក្នុងអំឡុងការគេងលក់បែបភ្នែកញាក់ៗ ជាអំឡុងពេលដែលខួរក្បាលនៅធ្វើការ ប៉ុន្តែមិនអាចកម្រើករាងកាយបាន និងថាមពលដែលនៅសេសសល់ក្នុងរាងកាយពីពេលថ្ងៃមកបានបញ្ចេញមកក្នុងលក្ខណៈខ្ជីខ្ជាផ្តេសផ្តាស់ រហូតធ្វើឱ្យកើតមានការធ្វើចលនាខុសប្លែកពីធម្មតាដូចជា អាការដូចធ្លាក់ចុះពីលើទីខ្ពស់នេះជាដើម។

    អាការគេងកន្រ្តាក់ កើតលើមនុស្សបែបណាខ្លះ?

    អាចកើតឡើងលើមនុស្សគ្រប់គ្នាបានទាំងអស់ តែក៏មានមនុស្សមួយចំនួនដែលអាចកើតញឹកញាប់ជាងគេដែរ ដោយមានរបាយកាណ៍មួយបានបង្ហាញថា អាការគេងកន្រ្តាក់នេះច្រើនតែកើតនៅលើមនុស្សដែលមានសុខភាពល្អខ្លាំងជាង តែមិនញឹកញាប់ពេកនោះទេ ដោយមូលហេតុដែលធ្វើឱ្យកើតអាការនេះលើក្រុមមនុស្សដែលមានសុខភាពល្អនោះគឺ ត្រូវបានជំរុញដោយបច្ច័យផ្សេងៗដូចជា អាការនឿយល្វើយ ភាពតានតឹងធុញថប់ ការសម្រាកមិនគ្រប់គ្រាន់ ការហាត់ប្រាណខ្លាំងជ្រុលពេក ឬសារធាតុជំរុញពពួក កាហ្វេអ៊ីន និងនីកូទីនផងដែរ។

    កើតអាការគេងកន្រ្តាក់ ត្រូវទៅឱ្យពេទ្យព្យាបាលឬទេ?

    គេងកន្រ្តាក់ជាអាការដែលកើតឡើងមិនញឹកញាប់ទេ និងមិនមានគ្រោះថ្នាក់អ្វីឡើយ ដូច្នេះមិនចាំបាច់ទៅជួបគ្រូពេទ្យទេ ប៉ុន្តែបើលោកអ្នកកើតអាការនេះញឹកញាប់ជ្រុលហួសហេតុរហូតដល់ខុសប្រក្រតី និងធ្វើឱ្យលោកអ្នកគេងលែងលក់ ឬកើតមានអារម្មណ៍វិតក្កកង្វល់ខ្លាំងនោះ គួរតែទៅប្រឹក្សាគ្រូពេទ្យហើយ ព្រោះវាអាចមានន័យថាលោកអ្នកកើតមានសភាវការគេងមិនលក់ដែលខុសប្រក្រតី ដែលគួរតែព្យាបាលជាបន្ទាន់មុននឹងមានកើតផលប៉ះពាល់ខ្លាំងជាងហ្នឹងទៅទៀត។

    គេងកន្ត្រាក់ មានវិធីកែយ៉ាងណា?

    យើងអាចគ្រប់គ្រងអាការគេងកន្ត្រាក់នេះបានដោយការកាត់បន្ថយបច្ច័យជំរុញដែលមានដូចជា ចៀសវាងការញ៉ាំកាហ្វេនៅពេលរសៀល សម្រាលភាពតានតឹងធុញថប់ដោយការធ្វើសមាធិ ឬអានសៀវភៅមុនគេង តមលេងទូរស័ព្ទមុនគេង ចៀសវាងការញ៉ាំភេសជ្ជះជាតិអាល់កុល និងឧស្សាហ៍ចូលគេងឱ្យទៀងទាត់ពេលវេលា និងគេងឱ្យលក់បានគ្រប់គ្រាន់៕

  • ចាប់ផ្តើមល្អ…ដោយអាហារពេលព្រឹកសម្រាប់កុមារ

    ចាប់ផ្តើមល្អ…ដោយអាហារពេលព្រឹកសម្រាប់កុមារ

    15% របស់កុមារ ទទួលអាហារពេលព្រឹកមិនគ្រប់គ្រាន់ នឹងមានផលប៉ះពាល់ដល់ការរៀនសូត្រ។

    25% គឺចំណែករបស់កម្លាំងថាមពលពីអាហារពេលព្រឹកដែលកុមារបានទទួល ទាំងដែលវាជាអាហារពេលសំខាន់បំផុតរបស់ថ្ងៃ។

    កុមារតូចៗវ័យ 1 – 3 ឆ្នាំជាវ័យនៃការចម្រើនធំធាត់ វិវឌ្ឍនាការផ្នែកផ្សេងៗដំណើរការទៅយ៉ាងឆាប់រហ័ស និងប្រាកដណាស់ថា មួយក្នុងចំណោមបច្ច័យដែលជួយបង្កើនវិវឌ្ឍនាការរបស់រាងកាយឱ្យរឹងមាំ គេចមិនផុតពីរឿងអាហារការហូបចុកឡើយ ជាពិសេសបំផុត គឺអាហារពេលព្រឹក ដែលវាហុចផលអាក្រក់ទាំងចំពោះសុខភាព និងទាំងការរៀនយល់ដឹងរបស់កុមារផងដែរ។

    តាមរយៈការពិនិត្យរឿងការញ៉ាំអាហារពេលព្រឹករបស់កុមារ បានរកឃើញថា ក្មេងតូចៗដែលទទួលអាហារពេលព្រឹកមិនគ្រប់គ្រាន់មានច្រើនដល់ទៅ 15 % ទាំងអាហារពេលព្រឹកជាអាហាេពេលសំខាន់បំផុតរបស់ថ្ងៃនីមួយៗ ដោយសារតែកុមារនឹងមិនបានទទួលអាហារមកតាំងពីពេលល្ងាចយូរដល់ទៅ 10 – 13 ម៉ោងមកហើយ ធ្វើឱ្យរាងកាយខ្វះជាតិស្ករ គ្លុយខូសដែលនឹងទៅចិញ្ចឹមខួរក្បាល ហុចផលឱ្យកម្មវិធីការរៀនយល់ដឹងថយប្រសិទ្ធភាពចុះ។

    ជាគោលកាណ៍វិញនោះ កម្លាំងថាមពលក្នុងមួយថ្ងៃៗគួរតែបានទទួលពីអាហារ 3 ពេលស្មើៗគ្នា គឺក្នុងមួយពេលប្រមាណជា 30% និងពីអាហារពេលទំនេរ 10 %ទៀត តែតាមរយៈការពិនិត្យមួយបានរកឃើញថា កុមារកម្ពុជាបានកម្លាំងថាមពលពីអាហារពេលព្រឹកប្រមាណជា 25 % និងប្រមាណជា 60 %ទៀតបានពីអាហារពេលថ្ងៃ និងពេលល្ងាច នៅសល់ប៉ុន្មានបានពីអាហារពេលទំនេរដែលសម្បូរទៅដោយស្ករ និងខ្លាញ់ ដែលជាដើមហេតុរបស់ជំងឺផ្សេងៗ ដូចជា រោគធាត់ និងឡើងជាតិខ្លាញ់។ល។

    ការដែលក្មេងៗអត់អាហារពេលព្រឹក នឹងមានផលប៉ះពាល់ដល់សុខភាព និងការរៀនយល់ដឹង ពេលបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុអាហារផ្សេងៗ ធ្វើឱ្យរាងកាយមិនរឹងមាំ អាចធ្វើឱ្យឈឺក្បាល វឹលមុខ ឈឺពោះ និងមានឱកាសកើតជំងឺក្រពះបាន និងក្នុងរយះពេលវែងអាចនឹងកើតជំងឺខ្វះសារធាតុអាហារបានទៀតផង។ ក្រៅពីនេះនៅហុចផលដល់អារម្មណ៍របស់ក្មេងផងដែរ ព្រោះក្មេងដែលមិនបានញ៉ាំអាហារពេលព្រឹក នឹងឃ្លានរហូតធ្វើឱ្យសមាធិថយចុះ មួម៉ៅ អារម្មណ៍វឹលវល់ ល្វើយ និងងងុយគេង។

    បរិមាណអាហារដែលស័ក្តិសម

    ការពិតទៅ នៅលើក្មេងម្នាក់ៗដែលមានវ័យពី 1 – 3 ខួបត្រូវការសារធាតុអាហារមិនខុសគ្នាទេ នឹងខុសគ្នាក៏នៅលើតែបរិមាណប៉ុណ្ណោះ បើបានទទួលបរិមាណអាហារត្រឹមត្រូវតាមគោលភោជនាហារនោះ ក្មេងក៏នឹងបានសារធាតុសារធាតុអាហារគ្រប់ចំនួន។

    សម្រាប់បរិមាណបាយសម្រាប់ក្មេងអាយុ 1 ឆ្នាំ គឺ 4 វែក ក្មេង 2 ឆ្នាំ 5 វែក និងក្មេង 3 ឆ្នាំ 6 វែក ក្រៅពីនេះ ក្នុងមួយពេលៗគួរតែមានបន្លែជាផ្នែកគួបផ្សំ 2 – 4 ស្លាបព្រាបាយ ឱ្យញ៉ាំផ្លែឈើជាអាហារពេលទំនេរ 2 ពេល និងក្រោយពេលបាយ 1 ពេល សរុប 3 ដងក្នុងមួយថ្ងៃ។ សាច់សត្វក្នុងមួយពេល 1 ស្លាបព្រាបាយកន្លះ ស៊ុតមាន់មួយថ្ងៃ 1 គ្រាប់ សម្រាប់ក្មេងអាយុ 1 ឆ្នាំឡើងទៅគួរឱ្យញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 2 កែវ។

    មុខម្ហូបអាហារពេលព្រឹកសម្រាប់ក្មេងអាយុ 1 – 3 ឆ្នាំ

    អាហារពេលព្រឹកគួរតែប្រកបទៅដោយសារអាហារ 3 ក្រុមសំខាន់ៗ គឺ ខាបូហាយដ្រេត ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ជាក្រុមដែលងាយញ៉ាំ និងមិនមានរសជាតិខ្លាំង។

    – ខាបូហាយដ្រេត ៖ រាងកាយដែលខ្វះអាហារមកតាំងពីពេលល្ងាច ធ្វើឱ្យខ្វះជាតិស្ករ ដែលបានពីខាបូហាយដ្រេតដែលក្មេង​ៗមិនអាចខ្វះបាននៅក្នុងអាហារពេលព្រឹក មិនថាតែបាយ ឬនំប៉័ង ជាដើម។

    – ប្រតេអ៊ីន ៖ ត្រៀមសាច់ដុំតូចធំឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹង អ្នកម្តាយត្រូចជ្រើសរើសយកប្រភពប្រូតេអ៊ីនឱ្យស័ក្តិសមជាមួយក្មេង ដូចជា សាច់មាន់ សាចជ្រូកចិញ្រ្ចាំ រួមទាំងស៊ុត និងតៅហ៊ូក៏បាន។

    – វីតាមីន និងសារធាតុរ៉ែ ៖ បង្កើនភាពស្រស់ស្រាយនៅពេលព្រឹកដោយវីតាមីន និងសារធាតុរ៉ែ ដែលឃើញមានច្រើននៅក្នុងបន្លែ និងផ្លែឈើ ដូចជា វីតាមីន C ពីផ្លែក្រូច ត្របែក ឬសារធាតុដែកពីបន្លែស្លឹកបៃតង ដូចជា ស្លឹកបះ ថ្លើម និងសាច់ក្រហម។

    6 មុខម្ហូបឆ្ងាញ់ៗរបស់កូនៗ

    មុខម្ហូបដែលស័ក្តិសមជាមួយក្មេងៗវ័យនេះ គួរតែមានចំណែកផ្សំរបស់ប្រភពប្រូតេអ៊ីន ខាបូហាយដ្រេត ដូចជា បាយ នំប៉័ង សាច់ជ្រូក ឬសាច់មាន់ និងស៊ុត ដាក់បន្លែឱ្យច្រើនមុខ ព្រោះវាជាអាហារចម្បងដែលក្មេងគួរតែបានទទួលដើម្បីបង្កើនកម្លាំងថាមពលនៅពេលព្រឹក ដែលងាយធ្វើ ប្រើពេលវេលាតិច បើត្រៀមគ្រឿងផ្សំផ្សេងៗឱ្យរួចរាល់ជាមុនផងនោះ នឹងជួយឱ្យសន្សំសំចៃពេលវេលាបានច្រើនទៀតផង ដូចជា មុខម្ហូប 6 យ៉ាងយ៉ាងក្រោមនេះ ៖

    – ស៊ុបម៉ាក់ការ៉ូនី សាច់ជ្រូកចិញ្ច្រាំ

    – ស៊ុតក្រឡុក

    – បបរស្លឹកបះ

    – នំសាំងវិចសាច់ត្រីធូណា

    – បាយសាច់ជ្រូកស៊ីអ៊ីវ

    – នំប៉័ងលាបស៊ុតក្រឡុកអាំង

    Mom’s Tip

    មុខម្ហូបទាំងអស់នេះក្រៅពីងាយស្រួលធ្វើហើយ នៅអាចត្រៀមទុកជាមុនបានទៀតផង ដោយហាន់បន្លែហើយយកទៅស្រុះទុកនៅក្នុងប្រអប់បិទគម្របឱ្យជិតដាក់ក្នុងទូទឹកកក ទុកធ្វើឱ្យកូនញ៉ាំបានច្រើនដង មិនចាំបាច់ត្រៀមរៀងរាល់លើក។

    អាហារគ្រប់ចាន អាចដាក់ឱ្យកូនញ៉ាំគូគ្នាជាមួយផ្លែឈើស្រស់ ទឹកផ្លែឈើ ឬទឹកដោះគោ ក៏អាចជួយឱ្យអាហារពេលព្រឹករបស់កូនមានគ្រប់នូវគុណតម្លៃខាងសារធាតុអាហារច្រើនឡើងដែរ៕

  • រឿងងាយៗ 5 រឿង ដើម្បីជីវិតគូស្ថិតស្ថេរយូអង្វែង

    រឿងងាយៗ 5 រឿង ដើម្បីជីវិតគូស្ថិតស្ថេរយូអង្វែង

    បច្ចុប្បន្នក្នុងសភាវបរិស្ថានដែលការរស់នៅលំបាក់លំបិនជាងកាលពីអតីតកាល ជីវិតគូដែលគង់វង្សស្ថិតស្ថេរ កក់ក្តៅពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ចិត្តយល់ថ្លើមគ្នា គឺជាប្រភពនៃថាមពលកាយ និងចិត្តដ៏សំខាន់ឱ្យយើងតស៊ូរស់នៅបានយ៉ាងមានសេចក្តីសុខ ដោយគោលការណ៍ងាយៗ 5 យ៉ាងគឺ លើកតម្កើង យល់ព្រម បត់បែន បែងចែក និងតស៊ូ ដូចខាងក្រោមនេះ។

    1 . លើកតម្កើង

    សម្រាប់គូជីវិត ការសរសើរ លើកតម្កើង និងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកជារឿងមួយសំខាន់ខ្លាំងណាស់ ការចេះលើកតម្កើងគូជីវិតលើមូលដ្ឋាននៃការពិតទាំងនៅចំពោះមុខ និងពីក្រោយខ្នងនោះ នឹងធ្វើឱ្យរស់នៅរួមគ្នាបានយ៉ាងរីករាយគ្មានបញ្ហា។ បើមិនដឹងថា នឹងត្រូវប្រើវាចានិយាយលើកតម្កើងយ៉ាងណានោះ ដំបូងគឺត្រូវមិននាំយករឿងស្វាមី ឬភរិយាទៅនិយាយលេងយ៉ាងសប្បាយមាត់នោះទេ ព្រោះបើសិនជាអ្នកណាបានឮ គេនឹងយល់ថា ប្តីប្រពន្ធមួយគូនេះមិនចេះផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមកឡើយ។

    2 . យល់ព្រម

    ចេះយល់ព្រម អ៊ឺអើ តាមចិត្តស្វាមី (ឬភរិយា)ខ្លះផង ព្រោះមនុស្សពីរនាក់ដែលមកពីកន្លែងផ្សេងគ្នា ហើយមករស់នៅជាមួយគ្នា វាពិតជាមានម្តង ឬពីរដងមិនខានដែលទាំងពីរនាក់មានការយល់ឃើញមិនដូចគ្នា ក្នុងខណៈដែលការរស់នៅរួមគ្នានេះនៅមានរឿងជាច្រើនដែលទាំងពីរនាក់ចាំបាច់ត្រូវសម្រេចចិត្តរួមគ្នា។ បើម្នាក់ៗប្រកាន់យកតែហេតុផលរបស់ខ្លួនឯងជាធំ គ្មានអ្នកណាចុះញ៉មអ្នកណា គិតតែពីចង់ឈ្នះនោះ ជីវិតគូបែបនេះប្រហែលជារស់នៅជាមួយមិនបានយូរអង្វែងឡើយ។

    3 . បត់បែន

    ក្នុងការរស់នៅជីវិតគូ រឹតតែនៅជាមួយគ្នាយូរទៅ រឹតតែស្គាល់គ្នាខ្លាំងឡើង និងមានរឿងរ៉ាវផ្សេងៗដើរចូលមកក្នុងជីវិតរបស់គ្នាទៅវិញទៅមកកាន់តែច្រើនឡើងដែរ។ ពេលរស់នៅជាមួយគ្នាថ្មីៗ ក៏ចេះតែអាចទ្រាំបានហើយ តែដល់យូរៗទៅ រឿងដែលធ្លាប់ទ្រាំបាន ក៏ចាប់ផ្តើមទ្រាំលែងបាន ទទួលយកលែងបាន ព្រោះជួបតែរឿងដដែលៗ តែការពិតវិញ ជីវិតគូ រឹតតែរស់នៅជាមួយគ្នាយូរ រឹតតែត្រូវមានការបត់បែន បន្ទន់ឥរិយាបថឱ្យគ្នាទៅវិញទៅមកខ្លាំងជាងពេលស្រឡាញ់គ្នាថ្មីៗ និងត្រូវតែចេះសម្របសម្រួល និងបន្ធូរបន្ថយដល់គ្នាទៅវិញមក។

    4 . បែងចែក

    ការរស់នៅទាំងក្នុងផ្នែកដែលជាជីវិតផ្ទាល់ខ្លួន និងជីវិតគូ តែងតែមានរឿងរ៉ាវផ្សេងៗចូលមកឡូកឡំរហូតបែងចែកមិនដាច់បើជារឿងបន្តិចបន្តួច តូចតាចឡូកឡំគ្នា ក៏ល្មមអាចនឹងមើលរំលងបាន តែរឿងខ្លះជារឿងដែលមិនអាចឡូកឡំគ្នាបាន ដូចជា រឿងការងារ ជាមួយរឿងផ្ទាល់ខ្លួនវិញ អ្នកខ្លះមួម៉ៅមកពីកន្លែងធ្វើការ មកដល់ផ្ទះក៏មួម៉ៅរាលដាលដល់ភរិយានៅផ្ទះ ឬមានបញ្ហានៅផ្ទះ ហើយទៅឡូឡាដាក់មិត្តភ័ក្តិរួមការងារ ឬកូនចៅ ដែលអាចនឹងជាហេតុនាំឱ្យកើតមានបញ្ហាបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។ ភរិយាខ្លះទូរស័ព្ទតាមដានស្វាមីរហូតពេញមួយថ្ងៃ ដែលវាក្លាយជាការរុកកួនរំខានសមាធិក្នុងការធ្វើការរបស់ស្វមីជំនួសឱ្យការរំភើបចិត្តទៅវិញ។ ការចេះបែងចែកឱ្យដាច់ពីអារម្មណ៍ផ្ទាល់ខ្លួន ការងារ និងក្រុមគ្រួសារ គឺជារឿងដែលជីវិតគូចាំបាច់ត្រូវតែមានដើម្បីសុភមង្គល និងជីវិតក្រោយអាពាហ៍ពិពាហ៍។

    5 . តស៊ូ

    មិនថានឹងមានបញ្ហាអ្វីកើតឡើងក៏ដោយ កម្លាំងចិត្តគឺជារឿងសំខាន់បំផុត។ ក្តីប្រាថ្នាក្នុងការមានសេចក្តីសុខស្រស់ស្រាយរហូតទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវតែមានចិត្តអត់ទ្រាំ និងតស៊ូជាមួយគ្នា នឹងសុខ នឹងទុក្ខក៏ត្រូវតែរួមគ្នាជម្នះឱ្យបាន អ្នកណាម្នាក់រួញរា អស់សង្ឃឹម ឬដួលរលំ ក៏ត្រូវតែខំជួយទាញលើកគ្នាឱ្យក្រោកឈរឡើងវិញជាថ្មីយ៉ាងរឹងមាំ និងស្ថិតស្ថេរឱ្យបាន។

    ព្រោះសម្ព័ន្ធភាពដ៏អស្ចារ្យអាចសាងបានតាមរយៈសេចក្តីស្រឡាញ់ ក្តីយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ទើបក្តីស្រឡាញ់នោះនឹងគង់វង្សស្ថិតស្ថេរយូរអង្វែង៕

  • ទិញ Samsung Galaxy S20+ S20 Ultra ថែមជូន ថេប្ល៊ែត 1 គ្រឿង…ឱ្យលឿនឡើងនៅសល់តែ ១ សប្តាហ៍ ទៀតទេ…!!

    ទិញ Samsung Galaxy S20+ S20 Ultra ថែមជូន ថេប្ល៊ែត 1 គ្រឿង…ឱ្យលឿនឡើងនៅសល់តែ ១ សប្តាហ៍ ទៀតទេ…!!

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសល្អ​បែប​ហ្នឹង​កម្រ​នឹងមាន​ខ្លាំងណាស់…! លោកអ្នក​សាក​គិត​មើល…លោកអ្នក​នឹង​បាន​ទាំង​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ល្បី​កក្រើក​ពិភពលោក​ប្រើ​ក្នុង​ដៃ​ផង…បាន​ទាំង​ថេ​ប្ល៊ែ​ត​ដ៏​ទំនើប​ទាន់សម័យ​តម្លៃ 169 ដុល្លារ ដោយ​ឥតគិតថ្លៃ 1 គ្រឿង ភ្លាម​ផង! រក​ឯណា​បាន​ទៅ​លោក​ព្រះ​អើយ…!! និយាយ​ទៅ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​អស្ចារ្យ​នេះ​សម្រាប់​អតិថិជន​ទាំងអស់​គឺ​ដឹង​តែ​ចំណេញកប់ៗតែម្តង!

    សូមបញ្ជាក់​ម្តង​ទៀតថា​រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+ ឬ S20 Ultra ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ ២០២០ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​ដ៏​ពិសេស និង​រំភើប​ភ្ញាក់ផ្អើល​ជាទីបំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា៖

    * ថែម​ជូន Galaxy Tab A 8” ដែលមាន​តម្លៃ $ 169 (1 គ្រឿង) ដោយ​ឥតគិតថ្លៃ​ភ្លាម!!

    * បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ជាវ)

    * បង់​រំលស់​ដោយ​ឥត​ការប្រាក់ (0%) រយៈពេល 9 ខែ ជាមួយ​មីក្រូហិរញ្ញវត្ថុ អ៊ី​អន!

    រួសរាន់​ឡើង…! នៅចាំ​អី​ទៀត… សូម​ធ្វើជា​ម្ចាស់​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​ក្តី​ស្រមៃ​របស់​លោកអ្នក​ឥឡូវនេះ​ភ្លាម​ទៅណា៎…ព្រោះ​នៅសល់តែ 1 សប្តាហ៍​ទៀត​ប៉ុណ្ណោះ! បើ​បម្រុង​នឹង​ទិញ​ដដែល…អ៊ីចឹង​ត្រូវ​ទិញ​ឱ្យទាន់​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ម៉​ង​ទៅ!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !

    *លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត!

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    -ចម្ការបន្លែគ្រួសារក្នុងផើង និងចម្ការបន្លែគ្រួសារលើអាកាស

    សម្រាប់ការដាំដុះ​​​​បន្លែក្នុងរូបបែបនេះ នឹងស័ក្តិសមជាមួយអ្នកដែលស្នាក់អាស្រ័យនៅតាមបន្ទប់ជួល អាផាតមិនត៍ ផ្ទះល្វែង ផ្ទះលក់ចាប់ហួយតាមចិញ្ចើមថ្នល់ ឬកន្លែងដែលគ្មានដីទំនេររបស់ខ្លួនឯង ដោយចម្ការបន្លែគ្រួសារទាំង 2រូបបែបនេះ ទោះជាមានឈ្មោះហៅខុសពីគ្នាមែន តែអាចរាប់បានថា ជាវិធីដាំដុះបន្លែក្នុងលក្ខណៈដូចគ្នា គឺការដាំនៅក្នុងភាជនៈ គ្រាន់តែ “ចម្ការបន្លែក្នុងផើង” អាចនឹងប្រើភាជនៈដែលធ្វើអំពីដីឥដ្ឋដុត ផើងជ័រ ឬភាជនៈដែលលែងប្រើហើយ ដូចជា ចានដែក ធុង ពាង កំប៉ុង ក្រឡ ឆ្នាំងជាដើម ដែលចំណុចល្អ របស់ការដាំបន្លែគ្រួសារក្នុងផើងនេះគឺ អាចរើផ្លាស់ប្តូរទីកន្លែងទៅដាក់នៅកន្លែងណាដែលដំណាំអាចទទួលពន្លឺបានយ៉ាងងាយ និងថែមទាំងជាការសន្សំសំចៃពេលវេលាក្នុងការមើលថែទាំទៀតផង និងចង់ជ្រើសរើសយកមកដាក់តាំងលម្អខាងក្នុងបរិវេណផ្ទះក៏អាចធ្វើបានយ៉ាងងាយស្រួលដែរ។

    ចំណែក “បន្លែចម្ការគ្រួសារលើអាកាស” វិញ ស័ក្តិសមសម្រាប់ផ្ទះដែលគ្មានបរិវេណទំនេរនៅសល់សោះ គឺជាការដាំបន្លែនៅក្នុងភាជនៈដែលអាចព្យួរបានហ្នឹងឯង ដោយភាជនៈសម្រាប់ដាក់ដាំក្នុងចម្ការប្រភេទនេះគួរតែនឹកដល់រឿងរបស់ភាជនៈដែលមានភាពស្រស់ស្អាតប្រកបជាមួយផង ដោយភាគច្រើនអាចជ្រើសរើសប្រើភាជនៈដែលធ្វើអំពីវត្ថុធម្មជាតិ ដូចជា លលាដ៍ដូង សម្បកផ្លែដូងទុំ បំពង់ឫស្សី -ល- ឬនៅក្នុងផ្ទះខ្លះអាចជ្រើសរើសប្រើថូ ផើងស្អាតៗ ឬភាជនៈផ្សេងទៀតដែលមានភាពស្រស់ស្អាត ដើម្បីធ្វើជាគ្រឿងប្រដាប់តុបតែងលម្អក្នុងបរិវេណផ្ទះក៏បានដែរ។

    តែអ្វីដែលត្រូវនឹកដល់ជាសំខាន់នោះគឺ ការជ្រើសរើសប្រភេទបន្លែ គួរជ្រើសរើសដាំប្រភេទដែលមានដើមមិនធំពេក ស័ក្តិសមនឹងភាជនៈដែលដាក់ដាំ ដូចជា ដើមម្ទេសដែលមានពណ៌ស្អាតៗ ដើមជីអង្កាម ដើមជីនាងវងទាបៗ និងថែមទាំងភាជនៈទាំងនេះមិនគួរមានទម្ងន់ធ្ងន់ខ្លាំងពេកឡើយ និងគួររកខ្សែច្រវាក់តូចៗ ឬខ្សែលួសដែលមានភាពរឹងមាំស៊ូធន់នឹងកម្តៅថ្ងៃ ភ្លៀងខ្យល់មកចងព្យួរ ព្រោះបើប្រើប្រាស់ខ្សែមិនរឹងមាំល្អទេនោះ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុបាន។

    ក្រៅពីនេះ ក្នុងការដាំ “ចម្ការបន្លែគ្រួសារក្នុងផើង” និង “ចម្ការបន្លែគ្រួសារលើអាកាស” ក្រៅពីការបណ្តុះគ្រាប់ឱ្យដុះធំឡើងនៅក្នុងផើងហើយ អាចនឹងប្រើមែកផ្សាំ កាត់មែកមកដាក់ដាំ ឬបណ្តុះឱ្យដុះឡើងជាកូន​ ហើយសឹមដកយកទៅស្ទូងក្នុងផើងមួយទៀតក៏អាចធ្វើបានដែរ អាស្រ័យលើភាពស័ក្តិសមរបស់ប្រភេទបន្លែជាសំខាន់។ ចំណែកខាងផ្នែកមើលថែទាំវិញ ដោយសារតែក្នុងភាជនៈដែលដាំដុះបន្លែនោះមានដីតិច ដូច្នេះរឿងដែលគួរនឹកដល់មួយទៀតនោះគឺ ការឧស្សាហ៍ដាក់ជីវិទ្យាសាស្រ្ត ស្រោចទឹកជាប់ជានិច្ច និងគួរផ្លាស់ប្តូរដីថ្មីម្តងម្កាលតាមរយៈពេលដែលស័ក្តិសមរបស់ដំណាំបន្លែនោះ។

    -ចម្ការរបងបន្លែញ៉ាំបាន

    សម្រាប់ចម្ការបន្លែគ្រួសារប្រភេទនេះ រឿងសំខាន់គឺ ត្រូវរៀបចំតុបតែងមិនឱ្យរញេរញ៉ៃស៊ុបទ្រុប ដោយបន្លែដែលស័ក្តិសមសម្រាប់ការដាំដុះក្នុងលក្ខណៈនេះ គឺ “រុក្ខជាតិវារតោង” ព្រោះអាចយកមកដាំធ្វើជារុក្ខជាតិតុបតែងលម្អ បង្កើនភាពស្រស់ស្អាតដល់បរិវេណជុំវិញផ្ទះក៏បាន ដូចជា ពពួកបន្លែទម្លាក់កួរ ត្រសក់ ននោងជ្រុង-មូល ពពាយ សណ្តែកកួរ ម្រះ ឃ្លោក ជាដើម ដោយមានគ្រោងសាងរបស់ទ្រើងដែលជារបងនោះ អាចនឹងត្រូវតុបតែងកែច្នៃឱ្យស្អាត ឬគ្រាន់តែបណ្តោយឱ្យវាវារតោងឡើងលើរបងលួសបន្លា ឬបង្គោលឈើឬស្សីក៏បាន តែនៅពេលចាប់ផ្តើមដាំថ្មីៗ ចាំបាច់ត្រូវតែជួយរៀបចំចាត់ចែងឱ្យវារតោងឡើងទៅលើទ្រើង និងការក្តិចត្រួយក៏នឹងជួយឱ្យបែកមែកចេញខ្នែងច្រើន ធ្វើឱ្យអាចវារគ្របដណ្តប់ទៅលើទ្រើងដែលជារបងបានឆាប់រហ័សឡើង ឬក្រៅអំពីដំណាំវារតោងហើយ យើងនៅអាចជ្រើសរើសដាំ “ដំណាំដើមឈរខ្នាតតូច” ដូចជា ដើមកន្ទុំទេស ស្អំ ដើមអង្គារដី ដើមបន្លែផ្អែម -ល- មកដាំធ្វើជារបងផ្ទះបាន ព្រោះជាដំណាំដែលងាយដាំ និងផ្តល់នូវផលិតផលរហូតពេញ 1ឆ្នាំ និងមានគុណប្រយោជន៍ខាងអាហារខ្ពស់ និងគ្មានសាធាតុគីមីទៀតផង។

    (នៅមានត)

  • វិធីសង្កេតអាការជំងឺគ្រុនឈាម

    វិធីសង្កេតអាការជំងឺគ្រុនឈាម

    លេខនេះ ឡារ៉ែនសូមនាំយកព័ត៌មានពាក់ព័ន្ធនឹងអាការរបស់ជំងឺគ្រុនឈាមមកជម្រាបជូន ដើម្បីជាគន្លឹះក្នុងការសង្កេតមើលភាពខុសប្រក្រតីដែលកើតឡើងនៅលើរាងកាយ ដើម្បីនឹងបានការពារ ឬព្យាបាលឱ្យបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាមុននឹងអ្វីៗគ្រប់យ៉ាងហួសពេលអស់។

    ដំណាក់កាលទី 1 ៈ ដំណាក់កាលគ្រុនក្តៅខ្លាំង ពី 2 – 7 ថ្ងៃ ទោះជាលេបថ្នាំបញ្ចុះកម្តៅហើយក៏ដោយ ក៏កម្តៅច្រើនតែមិនថយចុះ មានអាការមុខឡើងក្រហម ភ្នែកក្រហម ស្រងូតស្រងាត់ ច្រើនតែធុញទ្រាន់ មិនឃ្លានអាហារ និងមានអាការក្ងួតរួមជាមួយផង​។ ចំពោះអ្នកខ្លះអាចនឹងមានអាការឈឺពោះត្រង់ម្តុំក្រោមចុងដង្ហើម ឬឆ្អឹងជំនីខាងស្តាំ ភាគច្រើនគ្មានអាការតឹងច្រមុំ ហៀរសំបោរ ឬក្អកទេ។ ប្រមាណជាថ្ងៃទី 3 អាចនឹងមានឡើងស្នាមអុចៗក្រហមតូចៗនៅលើផ្ទៃមុខ ដៃ ជើង ប្រឡោះក្លៀក ក្នុងប្រអប់មាត់ អាចស្ទាបប៉ះថ្លើមដែលរីកធំ សង្កត់ទៅឈឺ ចំពោះអ្នកខ្លះអាចមានអាការធ្ងន់ធ្ងរ និងបង្ហាញអាការក្នុងដំណាក់កាលទី 2 ជាបន្ត។

    ដំណាក់កាលទី 2 ៈ ដំណាក់កាលធ្ងន់ធ្ងរ និងមានឈាមចេញ ច្រើនតែកើតឡើងក្នុងអំឡុងថ្ងៃទី 3 – 7 កម្តៅនឹងចាប់ផ្តើមថយចុះ តែអ្នកជំងឺបែរជាមានអាការចុះទ្រុឌទ្រោមធ្ងន់ធ្ងរ មានសភាវគាំង ដូចជា នៅស្ងៀម ខ្លួនប្រាណត្រជាក់ ចេញញើស ជីពចរដើរខ្សោយ ហើយញាប់ សម្ពាធឈាមធ្លាក់ចុះទាប ក្រៅពីនោះអាចមានឈាមចេញមកតាមផ្នែកផ្សេងៗនៃរាងកាយ ដូចជា នៅតាមស្បែក ឈាមច្រមុះ ក្អួត ឬបន្ទោរបង់មានឈាម ជាដើម។ ដំណាក់កាលនេះស៊ីពេលប្រមាណជា 24 – 72 ម៉ោង បើមិនបានទទួលការព្យាបាលជាបន្ទាន់ភ្លាមៗទេនោះ អាចមានគ្រោះថ្នាក់ដល់ជីវិតបាន។

    ដំណាក់កាលទី 3 ៈ ដំណាក់កាលស្តារខ្លួនឡើងវិញ នៅលើអ្នកជំងឺដែលបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា មានសភាវគាំងមិនធ្ងន់ធ្ងរ អាការផ្សេងៗនឹងចាប់ផ្តើមល្អប្រសើរឡើង អ្នកជំងឺនឹងចាប់ផ្តើមទទួលទានអាហារបានឡើងវិញ ឬក្រោកអង្គុយបាន។

    ការព្យាបាល ៈ បើអាការមិនធ្ងន់ធ្ងរ មានត្រឹមតែគ្រុនក្តៅខ្លួនខ្លាំង ឈឺក្បាល មិនឃ្លានអាហារ នៅមិនទាន់មានអាការចេញឈាម ឬសភាវគាំងទេនោះ គួរប្រតិបត្តិដូចខាងក្រោមនេះ ៈ

    1 ឱ្យអ្នកជំងឺគេងសម្រាកឱ្យបានច្រើន បើមានកម្តៅខ្លួនឡើងខ្ពស់ គួរយកក្រណាត់ជ្រលក់ទឹកមកជូតខ្លួនប្រាណឱ្យបានញឹកញាប់ និងឱ្យលេបថ្នាំ ប៉ារ់ាសេតាម៉ុល (ហាមប្រើថ្នាំ អាស្ពីរីន ជាដាច់ខាត)។ បើអ្នកជំងឺជាកុមារ និងធ្លាប់ប្រកាច់ពីមុនពីមុនផងនោះ គួរឱ្យញ៉ាំថ្នាំការពារប្រកាច់ការពារជាមុន តាមសង្កេតមើលអាការរបស់អ្នកជំងឺយ៉ាងដិតដល់។

    2 . បើអ្នកជំងឺក្អួតខ្លាំង មានសភាវគាំង ឬមានឈាមចេញតាមរាងកាយ គួរប្រញាប់នាំទៅមន្ទីពេទ្យភ្លាម កុំបង្អង់យូរ។

    យើងអាចការពារជំងឺគ្រុនឈាមបានដោយការមើលថែទាំបរិវេណក្នុងផ្ទះ និងជុំវិញផ្ទះឱ្យបានស្អាតជានិច្ច កុំឱ្យមានទឹកដក់យូរ ដើម្បីកុំឱ្យវាក្លាយជាប្រភពបន្តពូជរបស់សត្វមូសខ្លា ត្រឹមតែប៉ុណ្ណឹងយើងក៏អាចចៀសវាងពីជំងឺគ្រុនឈាមបានទៅហើយ៕

  • ទិញ Samsung Galaxy S20+ S20 Ultra ថែមជូន ថេប៊្លែត 1 គ្រឿង…ឱ្យលឿនឡើងនៅសល់តែ ១ សប្តាហ៍ ទៀតទេ…!!

    ទិញ Samsung Galaxy S20+ S20 Ultra ថែមជូន ថេប៊្លែត 1 គ្រឿង…ឱ្យលឿនឡើងនៅសល់តែ ១ សប្តាហ៍ ទៀតទេ…!!

    មហាប្រូម៉ូសិនទិញ 1 បានដល់ទៅ 2 ពី សាមសុង បែបនេះ មិនងាយមានទេ…! អ៊ីចឹងសូមកុំខកខានឱ្យសោះ…!!

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសល្អបែបហ្នឹងកម្រនឹងមានខ្លាំងណាស់…! លោកអ្នកសាកគិតមើល…លោកអ្នកនឹងបានទាំងកំពូលស្មាតហ្វូនដែលល្បីកក្រើកពិភពលោកប្រើក្នុងដៃផង…បានទាំងថេប៊្លែតដ៏ទំនើបទាន់សម័យតម្លៃ 169 ដុល្លារ ដោយឥតគិតថ្លៃ 1 គ្រឿង ភ្លាមផង! រកឯណាបានទៅលោកព្រះអើយ…!! និយាយទៅកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យនេះសម្រាប់អតិថិជនទាំងអស់គឺដឹងតែចំណេញកប់ៗតែម្តង!

    សូមបញ្ជាក់ម្តងទៀតថារាល់ការជាវកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេស និងរំភើបភ្ញាក់ផ្អើលជាទីបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដូចជា៖

    * ថែមជូន Galaxy Tab A 8” ដែលមានតម្លៃ $ 169 (1 គ្រឿង) ដោយឥតគិតថ្លៃភ្លាម!!

    * បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំគិតចាប់ពីថ្ងៃជាវ)

    * បង់រំលស់ដោយឥតការប្រាក់ (0%) រយៈពេល 9 ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន!

    រួសរាន់ឡើង…! នៅចាំអីទៀត… សូមធ្វើជាម្ចាស់កំពូលស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នកឥឡូវនេះភ្លាមទៅណា៎…ព្រោះនៅសល់តែ 1 សប្តាហ៍ទៀតប៉ុណ្ណោះ! បើបម្រុងនឹងទិញដដែល…អ៊ីចឹងត្រូវទិញឱ្យទាន់មានកម្មវិធីប្រូម៉ូសិនម៉ងទៅ!

    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

  • ការចិញ្ចឹមថែទាំកូន ឱ្យកូនតាម ឬមិនតាមជាប់ឪពុកម្តាយ បែបណាល្អជាងគ្នា?

    ការចិញ្ចឹមថែទាំកូន ឱ្យកូនតាម ឬមិនតាមជាប់ឪពុកម្តាយ បែបណាល្អជាងគ្នា?

    ក្នុងអំឡុងវ័យទារកខ្លួនក្រហមរងាលរហូតដល់វ័យក្មេងតូចហាត់ឈានជើងដើរតេះតះ ជាវ័យដែលត្រូវការការប៉ះពាល់ពីលោកឪពុកអ្នកម្តាយខ្លាំងបំផុត មិនថាតែការបី ព ឱប ថើប ញញឹម និយាយ ប្រលែងលេង និងចាក់ក្រឡេកឱ្យកូនរសើបនោះឡើយ។

    ព្រោះកូនតូចនឹងមានអារម្មណ៍ថា ខ្លួនគេមានភាពសំខាន់ចំពោះលោកឪពុក និងអ្នកម្តាយ ហើយសម្រាប់កូនតូចវិញ ការពបីការប៉ះពាល់កូន មានភាពសំខាន់ចំពោះផ្លូវចិត្តខ្លាំងណាស់ ដោយមានលទ្ធផលនៃការស្រាវជ្រាវមួយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពី កុមារ 2 ក្រុមដែលបានទទួលការចិញ្ចឹមមើលថែ និងយកចិត្តទុកដាក់ខុសពីគ្នា។ ក្រុមមួយបានទទួលការបីពឱបរឹតប្រឡូកប្រឡែងជាមួយនឹងក្មេងមួយក្រុមទៀតដែលឪពុកម្តាយឱ្យគេងលេងតែឯង និងធំធាត់ឡើងក្នុងផ្លេយ៍ផេន ឬទីកន្លែងផ្ទាល់ខ្លួននៅក្នុងផ្ទះ។

    ក្មេងទាំងពីរក្រុមនេះមានភាពខុសប្លែកពីគ្នាខាងអារម្មណ៍ច្រើនណាស់ ក្មេងតូចៗដែលលោកឪពុក និងអ្នកម្តាយនៅបីឱបថើបស្រឡាញ់ នឹងក្លាយជាក្មេងតូចដែលមានភាពមាំមួនស្ថិតស្ថេរខាងផ្លូវចិត្តខ្ពស់ណាស់ មិនយំរករឿងច្រើន និងមានសមាធិល្អ តែសម្រាប់ក្មេងតូចដែលឪពុកម្តាយមិនសូវបានលេងជាមួយ ឬបីឱបថើបកូនប៉ុន្មាននោះ បែរជាមានសភាវប្លែកចម្លែក បំបែកខ្លួនមិនចូលសង្គម និងឆាប់ខឹងមួម៉ៅ យំរករឿងច្រើនហាក់ដូចជាត្រូវការឱ្យអ្នកដទៃចាប់អារម្មណ៍គ្រប់ពេលវេលា។

    “ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីក្តីស្រឡាញ់ ភាពកក់ក្តៅដែលលោកឪពុក និងអ្នកម្តាយមានចំពោះគេ”​

    គ្រួសារខ្លះច្រើនតែប្រាប់គ្នាថា កុំពបីកូនច្រើនពេក ដាក់ចុះខ្លះទៅ នឹងបានមិនសូវនឿយ និងខ្លាចកូនតាមជាប់ដៃ ចំពោះរឿងនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា ឱ្យកូនតាមជាប់ដៃយើងល្អជាង ព្រោះពេលវេលានៃការរស់នៅអំឡុងពេលដំបូងរបស់កូននឹងបានមាំមួនស្ថិតស្ថេរ និងមិនភ័យខ្លាចដោយក្តីកណ្តោចកណ្តែង។ ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ភាពកក់ក្តៅដែលលោកឪពុកអ្នកម្តាយមានចំពោះគេ និងគេខ្លួនឯងក៏នឹងមានអារម្មណ៍ថា ខ្លួនឯងមានភាពសំខាន់ដែរ នៅពេលធំឡើងក៏នឹងទទួលស្គាល់ខ្លួនឯង និងក្លាយជាក្មេងដែលមានចិត្តគំនិតល្អ៕

  • Messenger បន្ថែមមុខងារថ្មី 1ទៀត គឺ App Lock អាចការពារកុំឱ្យគេលួចចូលមើល

    Messenger បន្ថែមមុខងារថ្មី 1ទៀត គឺ App Lock អាចការពារកុំឱ្យគេលួចចូលមើល

    ការការពារ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ គឺមាន​សារៈ​សំខាន់បំផុត ក្នុងសម័យ​បច្ចេកវិទ្យា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ដាក់ឱ្យ​ប្រើប្រាស់​មុខ​ងារ App Lock សម្រាប់​កម្មវិធី Messenger ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់។

    មុខងារ​ថ្មី​នេះ​អាច​តម្រូវឱ្យ​អ្នកប្រើប្រាស់​ផ្ដល់ Face ID ឬ Touch ID មុននឹង​អាច​ចូល​ប្រើ​កម្មវិធី Messenger នេះ​បាន។ ការបន្ថែម​មុខងារ​ថ្មី​នេះ វា​ធ្វើឱ្យ​អ្នកប្រើប្រាស់ មាន​អារម្មណ៍​សុវត្ថិភាព​ថា ព័ត៌មាន​របស់​ពួកគេ​នឹងមិន​ត្រូវបាន​ចូល​មើល នៅពេលដែល​អ្នកផ្សេង​ប្រើ​ទូរស័ព្ទ​របស់គេ​នោះ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន Facebook ក៏បាន និង​កំពុងធ្វើការ​សាកល្បង​មុខងារ ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​កំណត់ថា តើ​អ្នកណា​អាច​ផ្ញើ​សារ ឬ​តេ​មក​គេ​ដោយផ្ទាល់ ឬ​ពួកគេ​ក៏​អាច​កំណត់​សម្រាប់​អ្នក​ដែល​មិនអាច​តេ ឬ​ផ្ញើ​សារបាន​ទាំងស្រុង​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នឹងធ្វើ​ឱ្យ​រូបភាព​មើលទៅ​ឃើញព្រាលៗ ប្រសិនបើ​រូបភាព​នោះ​ត្រូវបាន​ផ្ញើ​ពី​អ្នកប្រើប្រាស់​ដែល​មិន​ធ្លាប់​ស្គាល់។

    សូមបញ្ជាក់​ផងដែរ​ថា នាពេល​បច្ចុប្បន្ន មុខងារ​នេះ​ប្រើ​បានតែ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែ​គួរឱ្យ​ស្ដាយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ទាល់តែ 2-3ខែ​ទៀត ទើប​អាច​ប្រើ​មុខងារ​នេះ​បាន។ ដើម្បី​ប្រើប្រាស់​មុខងារ​នេះ លោកអ្នក​អាច​ចូលទៅក្នុង Privacy ដើម្បី​បើកមុខ​ងារ​ថ្មី​នេះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា